« ជំពូកទី ៣ ៖ សេចក្ដីបញ្ចប់—និយាយអំពីថ្ងៃរបស់ខ្ញុំ » កម្មវិធី EnglishConnect ១ សម្រាប់អ្នករៀន ( ឆ្នាំ២០២២ )
« ជំពូកទី ៣ ៖ សេចក្ដីបញ្ចប់ » កម្មវិធី EnglishConnect ១ សម្រាប់អ្នករៀន
Unit 3: Conclusion
Talking about My Day
ឥឡូវនេះ អ្នករៀនកម្មវិធី EnglishConnect ១ បានពាក់កណ្ដាលហើយ ! ចូរគិតថាតើអ្នករៀនបានច្រើនប៉ុណ្ណាហើយ ។ អ្នកអាចនិយាយអំពីខ្លួនឯង សួរអ្នកដទៃអំពីខ្លួនពួកគេ ហើយពិពណ៌នាអំពីអ្វីៗនៅក្នុងជីវិតរៀងរាល់ថ្ងៃរបស់អ្នក ។ បន្ដខិតខំដោយអស់ពីសមត្ថភាព ហើយអធិស្ឋានទៅកាន់ព្រះវរបិតាសួគ៌ដើម្បីជួយអ្នកបញ្ចប់កម្មវិធី EnglishConnect ១ ។
Evaluate
Evaluate Your Progress
សូមចំណាយពេលមួយសន្ទុះដើម្បីគិតពិចារណា និងអបអរសាទរអ្វីៗទាំងអស់ដែលអ្នកបានសម្រេច ។
I can:
-
Describe my daily routine.
ពិពណ៌នាអំពីទម្លាប់ប្រចាំថ្ងៃរបស់ខ្ញុំ ។
-
Describe what I am doing.
ពិពណ៌នាអំពីអ្វីដែលខ្ញុំកំពុងធ្វើ ។
-
Use days and times to talk about my day.
ប្រើថ្ងៃ និងពេលវេលាដើម្បី និយាយអំពីថ្ងៃរបស់ខ្ញុំ ។
-
Describe the weather.
ពិពណ៌នាអំពីអាកាសធាតុ ។
ដើម្បីតាមដានការរីកចម្រើនរបស់អ្នកបន្ថែមទៀត សូមចូលទៅកាន់ englishconnect.org/assessments ហើយបំពេញការវាយតម្លៃតាមជម្រើសសម្រាប់ជំពូកនេះ ។
Evaluate Your Efforts
រំឭកកិច្ចខិតខំរបស់អ្នកសម្រាប់ជំពូកនេះនៅក្នុង « ការតាមដានការសិក្សាផ្ទាល់ខ្លួន » ។ តើអ្នកកំពុងរីកចម្រើនឆ្ពោះទៅកាន់គោលបំណងរបស់អ្នកឬទេ ? តើអ្នកអាចធ្វើអ្វីខ្លះផ្សេងទៀត ដើម្បីសម្រេចគោលដៅរបស់អ្នក ?
បន្ដហាត់រៀនភាសាអង់គ្លេសប្រចាំថ្ងៃ នៅពេលអ្នករៀបចំខ្លួនសម្រាប់កម្មវិធី EnglishConnect ២ ។
ដើម្បីរៀនបន្ថែមអំពីរបៀបដែលកម្មវិធី EnglishConnect អាចពង្រីកឱកាសរបស់អ្នក សូមចូលទៅកាន់ englishconnect.org ។