« មេរៀនទី ១០៖ ទម្លាប់ប្រចាំថ្ងៃ » កម្មវិធី EnglishConnect ១ សម្រាប់អ្នករៀន ( ឆ្នាំ២០២២ )
« មេរៀនទី ១០ » កម្មវិធី EnglishConnect ១ សម្រាប់អ្នករៀន
Lesson 10
Daily Routines
គោលបំណង ៖ ខ្ញុំនឹងរៀននិយាយអំពីទម្លាប់ប្រចាំថ្ងៃរបស់នរណាម្នាក់ ។
Personal Study
រៀបចំសម្រាប់ក្រុមសន្ទនារបស់អ្នកដោយការបំពេញសកម្មភាព A ដល់ E ។
Study the Principle of Learning: You Are a Child of God
អ្នកគឺជាបុត្ររបស់ព្រះ
I am a child of God with eternal potential and purpose.
ខ្ញុំជាបុត្ររបស់ព្រះដែលមានសក្តានុពល និងគោលបំណងដ៏អស់កល្បជានិច្ច ។
អ្នកជាបុត្រី ឬបុត្រារបស់ព្រះ ។ ទ្រង់មានច្រើនណាស់ ដែលទ្រង់ចង់ជួយឲ្យអ្នករៀនចេះ ។ ទ្រង់ចង់ជួយអ្នកសម្រេចសក្ដានុពលដ៏អស់កល្បជានិច្ចរបស់អ្នក ។ ពេលខ្លះរឿងនេះ អាចមើលទៅមិនអាចកើតឡើងបាន ។ នៅក្នុង ព្រះគម្ពីរប៊ីប យើងអានអំពីយុវនារីម្នាក់ដែលមានឈ្មោះ ម៉ារា ។ ទេវតាមួយអង្គបានបង្ហាញកាយមកជួបនាង ហើយបានប្រាប់នាងថា នាងនឹងធ្វើជាមាតារបស់ព្រះយេស៊ូវគ្រីស្ទ ជា ព្រះអង្គសង្គ្រោះ របស់មនុស្សគ្រប់រូប ។ នាងបានចិញ្ចឹមបីបាច់ព្រះរាជបុត្រានៃព្រះនៅលើផែនដីជាកូនរបស់នាងផ្ទាល់ ។ ប្រហែលជាម៉ារាមានអារម្មណ៍លើសលប់ជាមួយនឹងអ្វីដែល ព្រះវរបិតាសួគ៌ ចង់ឲ្យនាងធ្វើ និងប្រែក្លាយ ប៉ុន្តែទេវតាបានប្រាប់នាង ៖
« ដ្បិតការណ៍អ្វីដែលព្រះទ្រង់ធ្វើពុំបាននោះគ្មានសោះឡើយ » ( លូកា ១:៣៧ ) ។
ជាមួយព្រះ រឿងដែលធ្វើពុំបាន ក្លាយទៅជារឿងដែលអាចធ្វើទៅបាន ។ ម៉ារា បានក្លាយជាមាតារបស់ព្រះរាជបុត្រានៃព្រះ ។ ដូចជាម៉ារា ព្រះចង់ជួយអ្នកឲ្យសម្រេចនូវសក្ដានុពលរបស់អ្នក ហើយបំពេញគោលបំណងរបស់អ្នកនៅក្នុងជីវិត ។ អធិស្ឋាន ទៅកាន់ទ្រង់ ហើយទូលសូមទ្រង់នូវអ្វីដែលទ្រង់ចង់ឲ្យអ្នកធ្វើ ។ ធ្វើតាមគំនិត និងអារម្មណ៍ដែលអ្នកបានទទួលមកពី ព្រះវិញ្ញាណរបស់ទ្រង់ ។ ទ្រង់នឹងដឹកនាំអ្នក ។ ប្រហែលជាអ្នកចាំបាច់ត្រូវរៀនចេះភាសាអង់គ្លេសដើម្បីអាចទទួលបានការអប់រំមួយ ឬផ្គត់ផ្គង់ដល់គ្រួសារអ្នកបាន ។ សូមចាំថា « ដ្បិតការណ៍អ្វីដែលព្រះទ្រង់ធ្វើពុំបាននោះគ្មានសោះឡើយ » ។ ជាមួយព្រះ នោះអ្នកអាចរៀនចេះភាសាអង់គ្លេសបាន ។ ជាមួយព្រះ អ្នកអាចសម្រេចនូវសក្ដានុពលដ៏អស់កល្បរបស់អ្នកបាន ។
Ponder
-
តើអ្នកមានអារម្មណ៍ថាព្រះចង់ឲ្យអ្នកធ្វើអ្វីខ្លះ ?
-
នៅពេលព្រះអញ្ជើញអ្នកឲ្យធ្វើអ្វីដែលអ្នកគិតថាធ្វើពុំបាន តើអ្នកអាចជ្រើសរើសដើម្បីធ្វើតាមដោយសេចក្ដីជំនឿដោយរបៀបណា ?
Memorize Vocabulary
រៀនអំពីអត្ថន័យ និងការបញ្ចេញសំឡេងនៃពាក្យនីមួយៗ ពីមុនក្រុមសន្ទនារបស់អ្នក ។ ព្យាយាមប្រើពាក្យមកពីវគ្គ « Memorize Vocabulary » នៅក្នុងការហាត់រៀនប្រចាំថ្ងៃរបស់អ្នក ។
|
daily routine |
ទម្លាប់ប្រចាំថ្ងៃ |
Nouns
|
morning |
ព្រឹក |
|
afternoon |
រសៀល |
|
evening |
ល្ងាច |
Verbs
|
brush my teeth/brushes his teeth |
ដុសធ្មេញ របស់ខ្ញុំ /ដុសធ្មេញ របស់គាត់ |
|
clean the house/cleans the house |
សម្អាត ផ្ទះ/សម្អាត ផ្ទះ |
|
do my hair/does her hair |
ធ្វើ សក់ /ធ្វើ សក់ |
|
exercise/exercises |
លំហាត់ប្រាណ/លំហាត់ប្រាណ |
|
get dressed/gets dressed |
ស្លៀកពាក់/ស្លៀកពាក់ |
|
get ready/gets ready |
រៀបខ្លួន/រៀបខ្លួន |
|
go to bed/goes to bed |
ទៅដេក/ទៅដេក |
|
go to school/goes to school |
ទៅសាលារៀន/ទៅសាលារៀន |
|
go to the store/goes to the store |
ទៅ ហាង/ទៅ ហាង |
|
go to work/goes to work |
ទៅធ្វើការ/ទៅធ្វើការ |
|
make breakfast/makes breakfast |
ចម្អិន អាហារពេលព្រឹក/ចម្អិន អាហារពេលព្រឹក |
|
make the bed/makes the bed |
រៀបចំគ្រែ/រៀបចំគ្រែ |
|
shave/shaves |
កោ/កោ |
|
take a shower/takes a shower |
ងូតទឹក/ងូតទឹក |
|
wake up/wakes up |
ក្រោកឡើង/ក្រោកឡើង |
Practice Pattern 1
ហាត់ប្រើលំនាំរហូតដល់អ្នកអាចសួរ និងឆ្លើយសំណួរដោយទំនុកចិត្ត ។ អ្នកអាចជំនួសពាក្យដែលមានគូសបន្ទាត់ពីខាងក្រោមជាមួយនឹងពាក្យនៅក្នុងវគ្គ « Memorize Vocabulary » ។
Q: Do you (verb) in the (noun)?A: Yes, I (verb) in the (noun).
Questions
Answers
Examples
Q: Do you exercise in the morning?A: Yes, I exercise in the morning.
Q: Does he make breakfast in the morning?A: No, he makes the bed in the morning.
Q: Does she brush her teeth in the evening?A: Yes, she brushes her teeth in the evening.
Q: Do you go to the store in the morning?A: No, I go to the store in the afternoon.
Practice Pattern 2
ហាត់ប្រើលំនាំរហូតដល់អ្នកអាចសួរ និងឆ្លើយសំណួរដោយទំនុកចិត្ត ។ ព្យាយាមកត់សម្គាល់លំនាំទាំងនេះ អំឡុងការហាត់រៀនប្រចាំថ្ងៃរបស់អ្នក ។
Q: What do you do before you (verb)?A: Before I (verb), I (verb).
Questions
Answers
Examples
Q: What do you do before you make breakfast?A: Before I make breakfast, I exercise.
Q: What does he do after he gets ready?A: After he gets ready, he goes to the store.
Q: What does she do after she makes breakfast?A: She goes to work.
Use the Patterns
សរសេរសំណួរចំនួនបួន ដែលអ្នកអាចសួរដល់នរណាម្នាក់ ។ សរសេរចម្លើយចំពោះសំណួរនីមួយៗ ។ អានវាឲ្យឮៗ ។
Additional Activities
បំពេញសកម្មភាពមេរៀន និងការវាយតម្លៃតាមអនឡាញនៅលើគេហទំព័រ englishconnect.org/learner/resources ឬនៅក្នុង សៀវភៅលំហាត់ EnglishConnect ១ ។
Act in Faith to Practice English Daily
សូមបន្ដហាត់រៀនភាសាអង់គ្លេសប្រចាំថ្ងៃ ។ សូមប្រើ « ការតាមដានការសិក្សាផ្ទាល់ខ្លួន » ។ សូមរំឭកគោលដៅភាសារបស់អ្នកឡើងវិញ ហើយវាយតម្លៃការខិតខំរបស់អ្នក ។
Conversation Group
Discuss the Principle of Learning: You Are a Child of God
(20–30 minutes)
-
សូមអាន គោលការណ៍នៃការរៀនសូត្រ សម្រាប់មេរៀននេះឲ្យឮៗ ។
-
ពិភាក្សាអំពីសំណួរនានា ។
Activity 1: Practice the Patterns
(10–15 minutes)
រំឭកបញ្ជីវាក្យសព្ទជាមួយដៃគូ ។
ហាត់តាមលំនាំទី ១ ជាមួយដៃគូ ៖
-
ហាត់រៀនសួរសំណួរ ។
-
ហាត់ឆ្លើយសំណួរ ។
-
ហាត់សន្ទនាដោយប្រើលំនាំ ។
សូមធ្វើលំនាំទី ២ ឡើងវិញ ។
Activity 2: Create Your Own Sentences
(10–15 minutes)
មើលទៅរូបភាព ។ សួរ ហើយឆ្លើយសំណួរអំពីសកម្មភាពនៅក្នុងរូបភាពនីមួយៗ ។ ប្តូរវេនគ្នា ។
Example
-
A: Do you brush your teeth in the morning?
-
B: Yes, I brush my teeth in the morning.
-
A: What do you do after you brush your teeth?
-
B: After I brush my teeth, I get dressed.
Image 1
Image 2
Image 3
Image 4
Image 5
Image 6
Activity 3: Create Your Own Conversations
(15–20 minutes)
Part 1
ដៃគូ-ក គឺជាមនុស្សល្បីឈ្មោះម្នាក់ ។ ដៃគូ-ខ កំពុងសម្ភាសមនុស្សល្បីឈ្មោះរូបនោះអំពីទម្លាប់ប្រចាំថ្ងៃរបស់គាត់ ឬនាង ។ និយាយឲ្យបានច្រើនតាមដែលអ្នកអាចធ្វើបាន ។ ប្ដូរតួ ។
Example
-
A: Do you make your bed in the morning?
-
B: No, I don’t make my bed in the morning.
Part 2
ជ្រើសរើសសមាជិកគ្រួសារបីនាក់ សួរ និងឆ្លើយសំណួរអំពីទម្លាប់ប្រចាំថ្ងៃរបស់បុគ្គលម្នាក់ៗ ។ និយាយឲ្យបានច្រើនតាមដែលអ្នកអាចធ្វើបាន ។ ប្តូរវេនគ្នា ។ ប្ដូរដៃគូ ហើយហាត់រៀនម្ដងទៀត ។
Example
-
A: What does your sister do before she goes to work?
-
B: Before she goes to work, she does her hair.
Evaluate
(5–10 minutes)
វាយតម្លៃអំពីការរីកចម្រើនរបស់អ្នកទៅលើគោលបំណង និងកិច្ចខិតខំរបស់អ្នកដើម្បីហាត់រៀនភាសាអង់គ្លេសប្រចាំថ្ងៃ ។
Evaluate Your Progress
I can:
-
Say what I do in my daily routine.
និយាយអំពីអ្វីដែលខ្ញុំធ្វើនៅក្នុងទម្លាប់ប្រចាំថ្ងៃរបស់ខ្ញុំ ។
-
Say what someone does in their routine.
និយាយអំពីអ្វីដែលនរណាម្នាក់ធ្វើជាទម្លាប់ប្រចាំថ្ងៃរបស់ពួកគេ ។
-
Ask what someone does in their routine.
សួរអំពីអ្វីដែលនរណាម្នាក់ធ្វើជាទម្លាប់ប្រចាំថ្ងៃរបស់ពួកគេ ។
Evaluate Your Efforts
វាយតម្លៃការខិតខំរបស់អ្នកដើម្បី ៖
-
សិក្សាគោលការណ៍នៃការរៀនសូត្រ ។
-
ទន្ទេញវាក្យសព្ទ ។
-
ហាត់តាមលំនាំ ។
-
ហាត់រៀនប្រចាំថ្ងៃ ។
សូមដាក់គោលដៅមួយ ។ ពិចារណាអំពី យោបល់សម្រាប់ការសិក្សា នៅក្នុង « ការតាមដានការសិក្សាផ្ទាល់ខ្លួន » ។
ចែកចាយគោលដៅរបស់អ្នកជាមួយដៃគូ ។
Act in Faith to Practice English Daily
« រៀនដោយខ្លួនអ្នក ថាតើអ្នកជានរណាពិតប្រាកដ ។ ចូរទូលសួរព្រះវរបិតាសួគ៌របស់អ្នក នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទថា តើទ្រង់មានព្រះទ័យយ៉ាងដូចម្ដេចចំពោះអ្នក និងបេសកកម្មរបស់អ្នកលើផែនដីនេះ ។ ប្រសិនបើអ្នកទូលសួរដោយស្មោះអស់ពីចិត្ត ឲ្យបានច្រើនដង នោះព្រះវិញ្ញាណនឹងខ្សឹបប្រាប់សេចក្ដីពិតដែលផ្លាស់ប្ដូរជីវិតដល់អ្នក ។ សូមកត់ត្រាអារម្មណ៍ទាំងនោះ ហើយមើលវាជាញឹកញាប់ រួចធ្វើតាមដោយប្រាកដប្រជា ។
ខ្ញុំសូមសន្យានឹងអ្នកថា បើអ្នកចាប់ផ្ដើមមើលឃើញតែបន្តិចអំពីអ្វីដែលព្រះវរបិតាសួគ៌ទតឃើញក្នុងអ្នក និងអ្វីដែលទ្រង់រំពឹងឲ្យអ្នកធ្វើដើម្បីទ្រង់ នោះជីវិតអ្នកនឹងមានការផ្លាស់ប្ដូរ ! » ( រ័សុល អិម ណិលសុន Facebook ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ facebook.com/russell.m.nelson ) ។