« គោលលទ្ធិ និងសេចក្ដីសញ្ញា ៨៥–៨៧ ៖ ទិដ្ឋភាពទូទៅ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៥ )
« គោលលទ្ធិ និងសេចក្ដីសញ្ញា ៨៥–៨៧ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្តីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
គោលលទ្ធិ និងសេចក្តីសញ្ញា ៨៥–៨៧
គោលលទ្ធិ និងសេចក្តីសញ្ញា ៨៥–៨៧
ទិដ្ឋភាពទូទៅ
នៅពេលដែលព្យាការីបានធ្វើការលើការបកប្រែព្រះគម្ពីរដែលបានបំផុសគំនិតនៅខែ ធ្នូ ឆ្នាំ ១៨៣២ ព្រះអម្ចាស់បានបើកសម្តែងការបកស្រាយអំពីរឿងប្រៀបប្រដូចអំពីស្រូវសាលី និងស្រងែ ( សូមមើល គោលលទ្ធិ និងសេចក្តីសញ្ញា ៨៦ ) ។ ប៉ុន្មានសប្តាហ៍ក្រោយមក នៅថ្ងៃបុណ្យគ្រីស្ទម៉ាស់ ព្យាការីកំពុងជញ្ជឹងគិតអំពីភាពចលាចលផ្នែកនយោបាយ និងស៊ីវិលទាក់ទងនឹងទាសភាពនៅសហរដ្ឋអាមេរិក ។ ព្រះអម្ចាស់បានបើកសម្ដែងដល់ព្យាការីថា ព្រឹត្តិការណ៍ទាំងនេះនឹងនាំទៅរកសង្គ្រាមដ៏គ្រោះថ្នាក់មួយ ។
ជួយអ្នកសិក្សាស្វែងយល់ពីគោលលទ្ធិ និងគោលការណ៍នៃដំណឹងល្អ ៖ របៀបមួយដើម្បីជួយសិស្សឲ្យស្វែងយល់ពីគោលលទ្ធិ និងគោលការណ៍ទាំងឡាយគឺត្រូវសួរសំណួរបើកចំហ ជំនួសឲ្យសំណួរដែលទាមទារចម្លើយជាក់លាក់ ។ សំណួរដែលមានប្រសិទ្ធភាពនឹងជួយសិស្សពិចារណាថា អ្វីដែលពួកគេរកឃើញផ្ទាល់ខ្លួនមានអត្ថន័យ និងទាក់ទងគ្នា ។ សម្រាប់ព័ត៌មានបន្ថែមទៀតអំពីរបៀបដែលព្រះអង្គសង្រ្គោះបានធ្វើការណ៍នេះ សូមមើលផ្នែក « ព្រះអង្គសង្រ្គោះបានរៀនគោលលទ្ធិ » នៅក្នុង ការបង្រៀនតាមរបៀបរបស់ព្រះអង្គសង្គ្រោះ ។ អ្នកក៏អាចឃើញឧទាហរណ៍មួយអំពីរបៀបធ្វើកិច្ចការនេះក្នុងមេរៀននៅសប្តាហ៍នេះផងដែរ ដែលមានចំណងជើងថា « គោលលទ្ធិ និងសេចក្តីសញ្ញា ៨៧ » ។
រៀបចំខ្លួនបង្រៀន
ព័ត៌មានខាងក្រោមផ្តល់ឲ្យអ្នកនូវគំនិតខ្លះៗអំពីអ្វីដែលអ្នកអាចត្រូវរៀបចំទុកជាមុនសម្រាប់មេរៀននីមួយៗ ។
គោលលទ្ធិ និងសេចក្តីសញ្ញា ៨៦
គោលបំណងមេរៀន ៖ ដើម្បីជួយសិស្សខិតខំចូលរួមជាមួយព្រះអង្គសង្គ្រោះក្នុងការប្រមូលសាសន៍អ៊ីស្រាអែល ។
-
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សអានរឿងប្រៀបប្រដូចអំពីស្រូវសាលី និងស្រងែពី ម៉ាថាយ ១៣:២៤–៣០ ហើយរៀបចំខ្លួនចែកចាយនូវអ្វីដែលរឿងប្រៀបប្រដូចនេះមានអត្ថន័យចំពោះពួកគេ ។
-
វីដេអូ ៖ « Jesus Declares the Parables of the Wheat and Tares, Mustard Seed, and Leaven » ( ២:១៥ សូមមើលពីនាទីទី ០០:០០ ដល់ នាទីទី ០១:៣០ ) « ទុកឲ្យព្រះឈ្នះ » ( ១៨:៤២ សូមមើលពីនាទីទី ៤:១៤ ដល់នាទីទី ៥:៤៨ ) « LightTheWorld—Follow the Example of Jesus Christ ។ Share His Light—Serve as He Served » ( ២:៣៥ សូមមើលពីនាទីទី ០:២៩ ដល់នាទីទី ២:១៧ ) ។
គោលលទ្ធិ និងសេចក្តីសញ្ញា ៨៧
គោលបំណងមេរៀន ៖ ដើម្បីជួយសិស្សឲ្យយល់ថារាល់ព្រះបន្ទូលរបស់ព្រះអម្ចាស់ចំពោះព្យាការីទ្រង់នឹងត្រូវបានបំពេញ ។
-
ការរៀបចំសិស្ស ៖ ចូររៀបចំខ្លួនដើម្បីចែកចាយគំរូពីបទគម្ពីរដែលព្យាការីម្នាក់របស់ព្រះបានប្រាប់ទុកជាមុនអំពីព្រឹត្តិការណ៍មួយនាពេលអនាគត ។