« មេរៀនទី ៦៣—គោលលទ្ធិ និងសេចក្ដីសញ្ញា ៤៦:៧–៣៣ ផ្នែកទី ២ ៖ « នោះអ្នករាល់គ្នាត្រូវព្យាយាមស្វែងរកអំណោយទាននានាដែលវិសេសបំផុតចុះ » ព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សៀវភៅសិក្សាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៥ )
« គោលលទ្ធិ និងសេចក្ដីសញ្ញា ៤៦:៧–៣៣ ផ្នែកទី ២ » ព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សៀវភៅសិក្សាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
មេរៀនទី៦៣ ៖ គោលលទ្ធិ និងសេចក្តីសញ្ញា ៤៦–៤៨
គោលលទ្ធិ និងសេចក្ដីសញ្ញា ៤៦:៧–៣៣ ផ្នែកទី ២
« នោះអ្នករាល់គ្នាត្រូវព្យាយាមស្វែងរកអំណោយទាននានាដែលវិសេសបំផុតចុះ »
នៅពេលយើងខិតខំប្រែក្លាយដូចជាព្រះយេស៊ូវគ្រីស្ទ នោះយើងអាចនឹងឃើញខ្លួនយើងបាក់ទឹកចិត្តចំពោះភាពទន់ខ្សោយរបស់យើង ។ ដោយសារព្រះយេស៊ូវគ្រីស្ទ នោះយើងអាចទទួលបានព្រះវិញ្ញាណបរិសុទ្ធ និងអំណោយទានខាងវិញ្ញាណ ដើម្បីជួយយើងឲ្យកាន់តែប្រែក្លាយដូចជាព្រះអង្គសង្គ្រោះ ។ មេរៀននេះអាចជួយសិស្សឲ្យប្រែក្លាយកាន់តែដូចជាព្រះយេស៊ូវគ្រីស្ទ នៅពេលពួកគេស្វែងរកអំណោយទាននៃព្រះវិញ្ញាណ ។
សកម្មភាពរៀនសូត្រដែលអាចមាន
ខិតខំដើម្បីប្រែក្លាយដូចជាព្រះ
អ្នកអាចចាប់ផ្តើមថ្នាក់ដោយការអញ្ជើញសិស្សឲ្យគិតអំពីភាពទន់ខ្សោយ ឬភាពមិនល្អឥតខ្ចោះដែលអាចបណ្តាលឲ្យមានការខកចិត្ត ឬបង្អាក់យើងពីការក្លាយដូចជាព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។ សូមអញ្ជើញសិស្សជាច្រើនឲ្យសរសេរចម្លើយរបស់ពួកគេនៅលើក្ដារខៀន ។
សូមស្រមៃថា មនុស្សម្នាក់ទទួលស្គាល់ថាគាត់ ឬនាងបានមានចំណុចខ្សោយមួយចំនួននៅលើក្ដារខៀន ហើយគិតថា « ខ្ញុំមិនអាចយកឈ្នះរឿងទាំងនេះបានទេ ។ នេះជាធម្មជាតិរបស់ខ្ញុំ » ។
-
តើអ្នកដឹងអ្វីខ្លះអំពីព្រះយេស៊ូវគ្រីស្ទដែលអាចនឹងមានអត្ថប្រយោជន៍សម្រាប់បុគ្គលនេះយល់ ?
អំណោយទានខាងព្រះវិញ្ញាណ
របៀបមួយក្នុងចំណោមរបៀបជាច្រើនដែលព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទអាចជួយយើងយកឈ្នះលើភាពទន់ខ្សោយរបស់យើង គឺដោយការប្រទានអំណោយខាងវិញ្ញាណដល់យើង ។
-
តើអ្នកដឹង ឬចងចាំអ្វីខ្លះអំពីអំណោយទានខាងវិញ្ញាណ ?
សិស្សអាចឆ្លើយជាមួយសេចក្តីពិត ដែលពួកគេបានរៀនមកពីមេរៀនមុន ( « គោលលទ្ធិ និងសេចក្តីសញ្ញា ៤៦:៧–៣៣ ផ្នែកទី ១ » ) ។ ប្រសិនបើអ្នកមិនបានបង្រៀនមេរៀននេះទេ អ្នកអាចរៀនមេររៀននេះ ដើម្បីអ្នកអាចជួយសិស្សឲ្យយល់អំពីអំណោយទានខាងវិញ្ញាណដែលចាំបាច់ ។
សូមអាន គោលលទ្ធិ និងសេចក្តីសញ្ញា ៤៦:៨ ហើយគូសបញ្ជាក់ការអញ្ជើញរបស់ព្រះអង្គសង្គ្រោះដែលទាក់ទងនឹងអំណោយទានខាងវិញ្ញាណ ។
តើអ្នកគិតថា ការស្វែងរកអំណោយទានខាងវិញ្ញាណមានអត្ថន័យយ៉ាងណា ?
-
តើការស្វែងរកអំណោយទានខាងវិញ្ញាណជួយយើងក្នុងការខិតខំរបស់យើងដើម្បីក្លាយដូចជាព្រះដោយរបៀបណា ?
បងប្រុស ថាត អរ ខាលីស្ទើរ អតីតប្រធានសាលាថ្ងៃអាទិត្យទូទៅ បានពន្យល់អំពីរបៀបដែលអំណោយទានខាងវិញ្ញាណទាំងនេះជួយយើងឲ្យប្រែក្លាយកាន់តែដូចជាព្រះ ៖
ដោយសារដង្វាយធួនរបស់ព្រះគ្រីស្ទ យើងមានសិទ្ធិដើម្បីទទួលអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ និងអំណោយទានខាងវិញ្ញាណរបស់វាដែលភ្ជាប់មកជាមួយ ។ អំណោយទានទាំងនេះគឺជាលក្ខណៈនៃភាពជាព្រះ ដូច្នេះហើយ រាល់ពេលដែលយើងទទួលបានអំណោយទានមួយនៃព្រះវិញ្ញាណ នោះយើងប្រែក្លាយកាន់តែដូចជាព្រះ ។ ពិតណាស់នោះគឺជាហេតុផលដែលបទគម្ពីរបង្គាប់យើងជាច្រើនដងឲ្យស្វែងរកអំណោយទានទាំងនេះ ។
ប្រធាន ចច ឃ្យូ ខេននិន បានបង្រៀន ៖ « គ្មាននរណាម្នាក់គួរតែនិយាយថា ‹ អូ៎ ខ្ញុំពុំអាចផ្លាស់ប្តូរបានទេ នេះជាទម្លាប់របស់ខ្ញុំ › ។ ទ្រង់ពុំបានឃើញថាត្រឹមត្រូវនៅក្នុងការណ៍នេះឡើយ ដោយសារហេតុផលនោះហើយ ទើបព្រះទ្រង់បានសន្យា…ប្រទានអំណោយទានដែលនឹងបំបាត់ [ ភាពទន់ខ្សោយរបស់យើង ] ។… ប្រសិនបើពួកយើងណាម្នាក់ពុំល្អឥតខ្ចោះនោះ វាគឺជាកាតព្វកិច្ចរបស់យើងដើម្បីអធិស្ឋានសុំនូវអំណោយទាននោះដែលនឹងធ្វើឲ្យយើងបានល្អឥតខ្ចោះ ។ ( ថាត អរ ខាលីស្ទើរ « The Atonement of Jesus Christ » Liahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ៨៧ )
-
តើអ្នករៀនអ្វីខ្លះមកពីសេចក្តីថ្លែងការណ៍នេះអំពីអំណោយទានខាងវិញ្ញាណ ?
សូមជួយសិស្សឲ្យយល់ថា ព្រះវរបិតាសួគ៌អញ្ជើញយើងឲ្យស្វែងរកអំណោយទានខាងវិញ្ញាណ ដើម្បីយើងអាចប្រែក្លាយដូចជាទ្រង់ ។
-
តើអំណោយទានខាងវិញ្ញាណអ្វីខ្លះដែលមនុស្សម្នាក់អាចស្វែងរកដើម្បីយកឈ្នះលើភាពទន់ខ្សោយ ដែលបានលើកឡើងពីមុននៅក្នុងមេរៀននោះ ?
អ្នកអាចអញ្ជើញសិស្សឲ្យសរសេរអំណោយទានខាងវិញ្ញាណនៅជាប់នឹងភាពទន់ខ្សោយដែលដូចគ្នានៅលើក្ដារខៀន ។ ឧទាហរណ៍ ប្រសិនបើពាក្យ កំហឹង បានសរសេរនៅលើក្ដារខៀន សិស្សអាចស្វែងរកអំណោយទាននៃការអត់ធ្មត់ ។ ប្រសិនបើសិស្សបានសរសេរពាក្យ ខ្វះទំនុកចិត្ត ពួកគេគួរតែស្វែងរកអំណោយទាននៃសេចក្តីក្លាហាន ឬសេចក្តីជំនឿ ។
ដើម្បីជួយសិស្សធ្វើសកម្មភាពនេះ អ្នកអាចអញ្ជើញពួកគេឲ្យពិនិត្យមើលអំណោយទានខាងវិញ្ញាណនៅក្នុង គោលលទ្ធិ និងសេចក្តីសញ្ញា ៤៦:១៣–២៥ ។ អ្នកក៏អាចប្រើសេចក្តីថ្លែងការណ៍ដោយបងប្រុស ខាលីស្ទើរ ដើម្បីរំឭកសិស្សថា គុណលក្ខណៈដូចជាព្រះគ្រីស្ទ ដូចដែលបានរៀបរាប់នៅក្នុង មរ៉ូណៃ ៧:៤៥ ឬ គោលលទ្ធិ និងសេចក្តីសញ្ញា ៤:៥–៦ ក៏អាចចាត់ទុកថាជាអំណោយទានខាងវិញ្ញាណផងដែរ ។ សូមរំឭកសិស្សថា អំណោយទានខាងវិញ្ញាណផ្សេងទៀតគឺមិនបានរៀបរាប់នៅក្នុងព្រះគម្ពីរឡើយ ។
សូមគិតពិចារណាពីការខិតខំរបស់អ្នកដើម្បីប្រែក្លាយដូចជាព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។ សូមឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ៖
-
តើអ្វីជាភាពទន់ខ្សោយ ឬភាពមិនល្អឥតខ្ចោះដែលអ្នកចង់យកឈ្នះ ?
-
តើអំណោយខាងវិញ្ញាណអ្វីខ្លះដែលអ្នកអាចស្វែងរកដើម្បីយកឈ្នះលើភាពទន់ខ្សោយនោះ ?
តើយើងស្វែងរកអំណោយទានខាងវិញ្ញាណដោយរបៀបណា ?
សូមលើកទឹកចិត្តសិស្សឲ្យប្រើសកម្មភាពសិក្សាខាងក្រោម ដើម្បីរកមើលពីវិធីដែលព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទអាចជួយពួកគេ នៅពេលពួកគេស្វែងរកអំណោយទានខាងវិញ្ញាណ ដែលពួកគេបានសរសេរនៅក្នុងសៀវភៅកំណត់ហេតុរបស់ពួកគេ ។
សូមអាន គោលលទ្ធិ និងសេចក្តីសញ្ញា ៤៦:៧–១០, ៣០–៣៣ ។ សូមរកមើលការណែនាំដែលនឹងជួយអ្នកស្វែងរកអំណោយខាងវិញ្ញាណ ។
-
ហេតុអ្វីបានជាអ្នកគិតថា សកម្មភាពដែលអ្នកបានស្វែងយល់អាចជួយអ្នកក្នុងការខិតខំរបស់អ្នកដើម្បីស្វែងរកអំណោយទានខាងវិញ្ញាណ ?
វាប្រហែលជាមានអត្ថប្រយោជន៍ក្នុងការរំឭកសិស្សថាការស្វែងរកអំណោយទានខាងវិញ្ញាណគឺជាដំណើរការពេញមួយជីវិត ហើយព្រះអម្ចាស់ប្រទានអំណោយទានទាំងនោះតាមព្រះទ័យ និងពេលវេលារបស់ទ្រង់ ( សូមមើល មរ៉ូណៃ ១០:១៧ ) ។
អែលឌើរ មើវិន ប៊ី អាណុល អតីតពួកចិតសិបនាក់ បានចែកចាយវិធីផ្សេងទៀត ដែលយើងអាចស្វែងរកអំណោយទានខាងវិញ្ញាណមកពីព្រះ ៖
នៅពេលយើងខិតខំដើម្បីទទួលបានអំណោយទានខាងវិញ្ញាណ នោះយើងអាចសិក្សាគំរូ និងការបង្រៀនរបស់ព្រះអង្គសង្គ្រោះ ដែលទាក់ទងនឹងអំណោយទានពិសេសនោះ រួចព្យាយាមបញ្ចូលការបង្រៀនទាំងនោះទៅក្នុងជីវិតរបស់យើង ។ ( មើវិន ប៊ី អាណុល « Messages from the Doctrine and Covenants: Seek Ye the Best Gifts » Ensign ខែ មីនា ឆ្នាំ ២០០៥ ទំព័រ ៦៦ )
ដើម្បីជួយសិស្សឲ្យរៀបចំខ្លួនដើម្បីអនុវត្តការប្រឹក្សាមកពីសេចក្ដីថ្លែងការណ៍មុន អ្នកអាចអញ្ជើញពួកគេឲ្យគិតអំពីអំណោយទានខាងវិញ្ញាណ និងយកគំរូតាមការបង្រៀនរបស់អែលឌើរ អាណុល ជាមួយនឹងថ្នាក់។ ជាឧទាហរណ៍ ប្រសិនបើសិស្សជ្រើសរើសអំណោយទាននៃភាពក្លាហាន អ្នកអាចសួរថា ៖
-
តើព្រះយេស៊ូវគ្រីស្ទបានធ្វើជាគំរូដល់ភាពក្លាហានពេញមួយជីវិតរបស់ទ្រង់យ៉ាងដូចម្ដេច ? ( សូមមើល ម៉ាថាយ ២៦:៤៧–៥៦ ) ។
-
តើព្រះអង្គសង្គ្រោះបានបង្រៀនយើងអ្វីខ្លះអំពីភាពក្លាហាននៅក្នុងព្រះគម្ពីរ ? ( សូមមើល យ៉ូស្វេ ១:៩ ) ។
-
តើនរណាម្នាក់អាចធ្វើអ្វីខ្លះដើម្បីអនុវត្តដោយប្រើភាពក្លាហានក្នុងជីវិតរបស់ពួកគេ ?
-
តើបុគ្គលអាចធ្វើសកម្មភាពអ្វីខ្លះ ដើម្បីអញ្ជើញជំនួយរបស់ព្រះអង្គសង្គ្រោះ នៅពេលពួកគេស្វែងរកអំណោយទាននៃភាពក្លាហាន ?
បន្ទាប់ពីការពិភាក្សានេះ សូមបង្ហាញការណែនាំខាងក្រោម ហើយអញ្ជើញសិស្សឲ្យសិក្សាអំណោយទានខាងវិញ្ញាណដោយខ្លួនពួកគេផ្ទាល់ ។
សូមរកមើលនៅក្នុងសៀវភៅកំណត់ហេតុរបស់អ្នកនូវអំណោយដែលអ្នកបានសរសេរដែលអ្នកចង់ស្វែងរក ។ សូមបំពេញជំហានខាងក្រោម ៖
-
សូមស្វែងរកបទគម្ពីរសម្រាប់ឧទាហរណ៍មួយអំពីព្រះអង្គសង្គ្រោះដែលបង្ហាញអំណោយទាននោះ ។
-
សូមស្វែងរកវគ្គបទគម្ពីរដែលមានការបង្រៀនបន្ថែមអំពីអំណោយទាននោះ ។
-
សូមរាយបញ្ជីរឿងពីរ ឬបីដែលអ្នកអាចធ្វើបាន ដើម្បីអនុវត្តការប្រើអំណោយទាននោះក្នុងជីវិតរបស់អ្នក ។
-
សូមសរសេរអ្វីមួយដែលអ្នកនឹងធ្វើ ដើម្បីអញ្ជើញជំនួយរបស់ព្រះអង្គសង្គ្រោះ នៅពេលអ្នកបន្តស្វែងរកអំណោយទាននោះ ។ ប្រសិនបើចាំបាច់ សូមយោងទៅ គោលលទ្ធិ និងសេចក្តីសញ្ញា ៤៦:៧–១០, ៣០–៣៣ ។
អ្នកអាចបញ្ចប់ដោយការអញ្ជើញសិស្សឲ្យចែកចាយអំណោយទានដែលពួកគេកំពុងស្វែងរក និងអ្វីដែលពួកគេបានរៀនចេញពីគំរូរបស់ព្រះអង្គសង្គ្រោះ ។ សូមដាស់តឿនពួកគេកុំចែកចាយភាពទន់ខ្សោយដែលពួកគេកំពុងព្យាយាមយកឈ្នះ ដែលវាមានលក្ខណៈផ្ទាល់ខ្លួនពេកមិនអាចនិយាយបាន ។ សូមលើកទឹកចិត្តសិស្សឲ្យធ្វើសកម្មភាពដោយស្មោះត្រង់លើចំណាប់អារម្មណ៍ ដែលពួកគេបានទទួល ហើយបន្តអញ្ជើញជំនួយមកពីព្រះវរបិតាសួគ៌ នៅពេលពួកគេស្វែងរកអំណោយទានខាងវិញ្ញាណ ។