« គោលលទ្ធិ និងសេចក្ដីសញ្ញា ១៩:២៥–៤១ ៖ ការមើលការពលិកម្មដោយប្រើទស្សនវិស័យដ៏អស់កល្បមួយ » ព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សៀវភៅសិក្សាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៥ )
« គោលលទ្ធិ និងសេចក្ដីសញ្ញា ១៩:២៥–៤១ » ព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សៀវភៅសិក្សាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
មេរៀនទី ៣៣ ៖ គោលលទ្ធិ និងសេចក្ដីសញ្ញា ១៩
គោលលទ្ធិ និងសេចក្តីសញ្ញា ១៩:២៥–៤១
ការមើលការពលិកម្មដោយប្រើទស្សនវិស័យដ៏អស់កល្បមួយ
ម៉ាទិន ហារិស បានសន្យាបញ្ចាំកសិដ្ឋានរបស់គាត់ដើម្បីបង់ថ្លៃការបោះពុម្ពព្រះគម្ពីរមរមន ។ អ្នកបោះពុម្ព អ៊ី ប៊ី ក្រានឌីន បានសម្រេចចិត្តថា គាត់នឹងមិនចាប់ផ្ដើមបោះពុម្ពទេរហូតការរៀបចំត្រូវបានធ្វើឡើងជាផ្លូវការសិន ។ ការណ៍នេះនឹងតម្រូវឲ្យម៉ាទិនប្រថុយប្រថានដាក់ផ្ទះ និងទ្រព្យសម្បត្តិភាគច្រើនរបស់គាត់ដើម្បីធានាពី ការបង់ថ្លៃ ។ ព្រះអម្ចាស់បានប្រទានវិវរណៈមួយដល់យ៉ូសែប ស្ម៊ីធបានពង្រីកដល់ទស្សនវិស័យរបស់ម៉ាទិន ហើយបានផ្ដល់ទំនុកចិត្តចាំបាច់ដល់គាត់ ដើម្បីឆ្ពោះទៅរកកិច្ចព្រមព្រៀងនោះ ។ មេរៀននេះអាចជួយសិស្សធ្វើតាមគំរូរបស់ព្រះអង្គសង្គ្រោះក្នុងការលះបង់អ្វីៗក៏ដោយដែលព្រះវរបិតាសួគ៌សុំពីយើង ។
សកម្មភាពរៀនសូត្រដែលអាចមាន
ទុក្ខព្រួយរបស់ម៉ាទិន ហារិស
សូមនឹកស្រមៃថា អ្នករស់នៅក្នុងឆ្នាំ១៨២៩ ហើយជាអ្នកជឿដំបូងម្នាក់ស្របតាមការហៅរបស់យ៉ូសែប ស្ម៊ីធ ។ មិត្តរបស់អ្នកឈ្មោះម៉ាទិន ហារិស មកសុំយោបល់ពីអ្នក ។ អ្នកដឹងថា គាត់រស់នៅក្នុងកសិដ្ឋានដ៏ស្រស់ស្អាតមួយដែលមានផ្ទៃដី ២៤០ ហិចតា ។ គាត់ប្រាប់អ្នកថា ប្រសិនបើព្រះគម្ពីរមរមនលក់មិនបានចំនួនគ្រប់គ្រាន់ទេ គាត់នឹងត្រូវលក់ផ្ទះ និងកសិដ្ឋានរបស់គាត់ភាគច្រើន ដើម្បីបង់ថ្លែសម្រាប់ការបោះពុម្ពនោះ ។ ភរិយា និងពួកអ្នកជិតខាងរបស់គាត់បានជំទាស់ ដែលគាត់ប្រថុយប្រថានដាក់កសិដ្ឋានរបស់គាត់ជំនួសឲ្យ យ៉ូសែបស និងព្រះគម្ពីរមរមន ។ គាត់អាចបាត់បង់ផ្ទះរបស់គាត់ និងទំនាក់ទំនងរបស់គាត់ជាមួយនឹងមនុស្សជាទីស្រឡាញ់របស់គាត់ ។
-
តើអ្នកនឹងមានអារម្មណ៍យ៉ាងណា ប្រសិនបើអ្នកនៅក្នុងស្ថានភាពរបស់ម៉ាទិន ?
-
តើការទូន្មានអ្វីខ្លះដែលអ្នកអាចផ្ដល់ឲ្យគាត់ ?
-
តើអ្នកគិតថា ការបោះពុម្ពព្រះគម្ពីរមរមនមានសារៈសំខាន់ប៉ុណ្ណាបើប្រៀបធៀបនឹងកសិដ្ឋានរបស់គ្រួសារហារិស ?
អ្នកអាចនឹងជ្រើសរើសបង្កើតជួរឈរដូចតទៅនេះ ហើយសរសេរវានៅលើក្ដារខៀន ។
សូមគូរបន្ទាត់មួយចុះមកកណ្តាលទំព័រក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ។ សូមដាក់ឈ្មោះជួរឈរទីមួយថា « ពលិកម្ម » និងជួរឈរទីពីរថា « ការប្រឹក្សាពីព្រះ » ។
នៅជួរឈរទីមួយ សូមសរសេរពីពលិកម្មដែលម៉ាទិន ហារិស ត្រូវបានសុំឲ្យធ្វើ ។
ចម្លើយអាចរួមបញ្ចូល ប្រាក់ផ្ទះ និងកសិដ្ឋានរបស់គាត់ ព្រមទាំង កេរ្តិ៍ឈ្មោះ និងទំនាក់ទំនងរបស់គាត់ជាមួយនឹងគ្រួសរ និងមិត្តភក្ដិ ។
បន្ទាប់មក នៅជួរឈរដដែល សូមសរសេរពីពលិកម្មដែលព្រះអម្ចាស់បានសុំ ឬអាចនឹងសុំឲ្យមនុស្សជំទង់ធ្វើនៅសព្វថ្ងៃនេះ ។
សិស្សអាចនឹងបង្កើតបញ្ជីដែលមានគំនិតស្រដៀងគ្នាក្នុងមេរៀន « គោលលទ្ធិ និងសេចក្តីសញ្ញា ១៩:១–២៤, ផ្នែកទី ១ » រួចហើយ ។ ប្រសិនបើដូច្នេះមែន អ្នកអាចរំឭកពួកគេអំពីបញ្ជីនោះ ហើយសួរថាតើពួកគេចង់បន្ថែមអ្វីទៀតទេ ។
ទស្សនវិស័យអស់កល្បមួយ
សូមបើកទៅ ជំពូក « ការទទួលបានចំណេះដឹងខាងវិញ្ញាណ » នៅក្នុង ឯកសារគោលនៃចំណេះចំណានខាងគោលលទ្ធិ( ឆ្នាំ ២០២៣ ) ។ សូមអាន កថាខណ្ឌ ៨ ដោយរកមើលគំនិតដែលអាចមានប្រយោជន៍នៅក្នុងស្ថានភាពរបស់ម៉ាទិន ហារិស ឬស្ថានភាពដែលព្រះអម្ចាស់សុំយើងឲ្យធ្វើការលះបង់នៅសព្វថ្ងៃនេះ ។
សូមអញ្ជើញសិស្សឲ្យសរសេរអ្វីដែលពួកគេបានរកឃើញនៅក្នុងជួរឈរ « ការប្រឹក្សាពីព្រះ »នៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ និងនៅលើក្ដារខៀន ។
-
ហេតអ្វីទស្សនវិស័យដ៏នៅអស់កល្បមួយមានសារៈសំខាន់ខ្លាំង ពេលព្រះអម្ចាស់សុំយើងឲ្យធ្វើរឿងលំបាកៗ ?
សូមជួយសិស្សឲ្យយល់ថា ពេលយើងមើលពលិកម្មទាំងនេះចេញពីទស្សនវិស័យខាងសាច់ឈាម ពួកគេអាចទំនងជាថប់បារម្ភ ឬអយុត្តិធម៌ ។ ទស្សនៈដែលមានកំណត់នេះអាចដឹកនាំទៅរកការសម្រេចចិត្តដែលយើងសោកស្ថាយនៅពេលក្រោយ ។
នៅពេលសិស្សសិក្សាខគម្ពីរដូចតទៅនេះ សូមអញ្ជើញពួកគេឲ្យគូសចំណាំគំនិតដែលពួកគេរកឃើញ ហើយបន្ថែមវាទៅជួរឈរ « ការប្រឹក្សាពីព្រះ » ។
សូមអាន គោលលទ្ធិ និងសេចក្ដីសញ្ញា ១៩:២៦–២៨, ៣២–៣៥, ៣៨–៤១ ហើយរកមើលការប្រឹក្សាដែលព្រះអម្ចាស់បានប្រទានដល់ម៉ាទិន ហារិស ដែលអាចជួយគាត់មើលឃើញកង្វល់របស់គាត់ជាមួយនឹងទស្សនវិស័យដ៏នៅអស់កល្បមួយ ។
សូមឲ្យសិស្សចែកចាយការប្រឹក្សាដែលពួកគេបានរកឃើញជាសេចក្ដីថ្លែងការណ៍នៃសេចក្ដីពិត ។ ពួកគេអាចរកឃើញគំនិតដូចតទៅនេះ ៖
យើងមិនគួរលោភទ្រព្យសម្បត្តិរបស់ខ្លួនឡើយ ប៉ុន្តែចូរចំណាយដោយសេរីសម្រាប់កិច្ចការរបស់ព្រះ ( សូមមើល ខទី ២៦ ) ។
ការមិនអើពើដល់អ្វីដែលព្រះអម្ចាស់បានប្រឹក្សា នៅទីបំផុតនឹងជួបនូវទុក្ខវេទនា និងការបំផ្លិចបំផ្លាញ ( សូមមើល ខទី ៣២–៣៣ ) ។
ប្រសិនបើយើងមានព្រះវិញ្ញាណគង់ជាមួយនឹងយើង នោះពរជ័យរបស់យើងគឺធំជាងទ្រព្យសម្បត្តិនៃផែនដីទៅទៀត ( សូមមើលខទី ៣៨ ) ។
-
តើសេចក្ដីពិតទាំងឡាយដែលអ្នករកឃើញបានជួយម៉ាទិន ហារិស យ៉ាងដូចម្ដេច ?
-
តើសេចក្ដីស្រឡាញ់របស់ព្រះចំពោះម៉ាទិន អាចមើលឃើញនៅក្នុងវិវរណៈនេះដោយរបៀបណា ?
ប្រធាន ដាល្លិន អេក អូក នៃគណៈប្រធានទីមួយ បានចែកចាយអំពីការឆ្លើយតបរបស់ម៉ាទិន ហារិស ចំពោះវិវរណៈនេះ ដូចតទៅ ៖
ការបរិច្ចាគដ៏ធំបំផុតរបស់ ម៉ាទិន ហារិស មួយចំពោះ សាសនាចក្រ ដែលគាត់គួរតែត្រូវបានគេគោរពជានិច្ច គឺការផ្ដល់ថវិការបស់គាត់ដើម្បីបោះពុម្ពព្រះគម្ពីរមរមន ។ នៅក្នុងខែសីហា ឆ្នាំ ១៨២៩ គាត់បានបញ្ចាំផ្ទះ និងចម្ការរបស់គាត់ទៅឲ្យ អ៊ែហ្គប៊ើត ប៊ី ហ្គ្រានឌីន ដើម្បីធានាលើការបង់ថ្លៃតាមកិច្ចសន្យារបស់រោងពុម្ព ។ ប្រាំពីរខែក្រោយមក ការបោះពុម្ពលើកដំបូងនៃព្រះគម្ពីរមរមន ចំនួន ៥,០០០ ក្បាលត្រូវបានបញ្ចប់ ។ ក្រោយមក នៅពេលដែលការបញ្ចាំដល់ពេលកំណត់ នោះផ្ទះ និងផ្នែកមួយនៃចម្ការត្រូវបានលក់ក្នុងតម្លៃ ៣,០០០ ដុល្លារ ។ ម៉ាទិន ហារិស បានគោរពប្រតិបត្តិចំពោះវិវរណៈរបស់ព្រះអម្ចាស់ តាមរបៀបនេះ ។ ( ដាល្លិន អេក អូក « The Witness: Martin Harris » Ensign ខែ ឧសភា ឆ្នាំ ១៩៩៩ ទំព័រ ៣៦ )
-
តើសកម្មភាពរបស់ម៉ាទិន បានបង្ហាញជាគំរូពីអាកប្បកិរិយាដូចជាព្រះគ្រីស្ទដោយរបៀបណា ?
-
ចេញពីទស្សនវិស័យដ៏នៅអស់កល្បមួយ ហេតុអ្វីការពលិកម្មរបស់ម៉ាទិនមានតម្លៃ ?
អ្នកអាចអញ្ជើញសិស្សឲ្យសញ្ជឹងគិតពីអ្វីដែលពួកគេបានរៀននៅក្នុងការសិក្សារបស់ពួកគេនៃវគ្គពាក់កណ្ដាលដំបូងនៃ កណ្ឌទី ១៩ ។ សូមពិចារណាពិភាក្សាជាមួយសិស្សអំពីរបៀបដែលការស្ម័គ្រព្រះទ័យរបស់ព្រះអង្គសង្គ្រោះដើម្បីបូជាអង្គទ្រង់ ដើម្បីធ្វើតាមព្រះទ័យរបស់ព្រះវរបិតាទ្រង់អាចជួយ ម៉ាទិនឲ្យមានឆន្ទៈលះបង់ទ្រព្យសម្បត្តិរបស់គាត់ ។ អ្នកអាចអញ្ជើញសិស្សឲ្យគិតពីរបៀបដែលគំរូរបស់ព្រះអង្គសង្គ្រោះនៃការធ្វើតាមព្រះទ័យរបស់ព្រះវរបិតាទ្រង់ក្នុងការរងទុក្ខដ៏ធំអាចបំផុតគំនិតពួកគេឲ្យចុះចូលនឹងអ្វីដែលព្រះវរបិតាស្នើសុំ ។
អ្វីដែលព្រះអម្ចាស់អាចស្នើសុំពីខ្ញុំ
សូមអញ្ចើញសិស្សឲ្យជ្រើសរើសចំណុចមួយសរសេរនៅក្នុងជួរឈរ « ពលិកម្ម » ដែលទាក់ទងនឹងមនុស្សជំទង់សព្វថ្ងៃនេះ ហើយជ្រើសរើសការប្រឹក្សាមួយ ឬច្រើនពីព្រះអម្ចាស់នៅក្នុងជួរឈរ « ការប្រឹក្សាពីព្រះ »ដែលអាចជួយមនុស្សម្នាក់ឲ្យធ្វើពលិកម្មនោះ ។ បន្ទាប់មកអ្នកអាចចែកសិស្សជាគូៗ ហើយអញ្ជើញពួកគេឲ្យពន្យល់ដល់ដៃគូរបស់ពួកគេពីរបៀបដែលការប្រឹក្សានោះអាចជួយមនុស្សម្នាក់ដែលត្រូវបានសុំឲ្យធ្វើពលិកម្មនោះ ។
បន្ទាប់ពីសិស្សមានពេលចែកចាយជាមួយនឹងគ្នា អ្នកអាចសុំអ្នកស្ម័គ្រចិត្តចែកចាយចម្លើយរបស់ពួកគេជាមួយនឹងសិស្សដទៃទៀត ។
បន្ទាប់មក អ្នកអាចដាក់បង្ហាញការណែនាំខាងក្រោម ហើយអញ្ជើញសិស្សឲ្យកត់ត្រាគំនិតរបស់ពួកគេនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ។
-
នៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក សូមកត់ត្រាស្ថានភាពមួយដែលព្រះអម្ចាស់សព្វព្រះទ័យចង់ឲ្យអ្នកចុះចូលនឹងព្រះទ័យរបស់ទ្រង់ដែលប្រហែលជាពិបាកចំពោះអ្នក ។
-
សូមសរសេរឧបករណ៍ដែលអ្នកអាចជួបនៅក្នុងការព្យាយាមធ្វើតាមព្រះឆន្ទៈរបស់ទ្រង់ ។
-
សូមសរសេររបៀបដែលការមើលឃើញស្ថានភាពរបស់អ្នកចេញពីទស្សនវិស័យដ៏អស់កល្បរបស់ព្រះអាចនឹងជួយអ្នកឲ្យយកឈ្នះឧបសគ្គទាំងនេះ ។
-
សូមកត់ត្រារបៀបដែលគំរូរបស់ព្រះអង្គសង្គ្រោះនៅក្នុងគោលលទ្ធិ និងសេចក្ដីសញ្ញា ១៩ អាចបំផុសគំនិតអ្នកឲ្យចុះចូលនឹងព្រះឆន្ទៈរបស់ព្រះវរបិតាសួគ៌ ។ ( អ្នកគួរអាន ខទី ២, ១៦–១៩, ២៣–២៤ ) ។
-
សូមបង្ហាញពីជំហានមួយចំនួនដំបូងដែលអ្នកអាចធ្វើដើម្បីធ្វើតាមគំរូរបស់ព្រះអង្គសង្គ្រោះនៅក្នុងស្ថានភាពរបស់អ្នក ។