« មេរៀនទី ២០—ការអនុវត្តចំណេះចំណានខាងគោលលទ្ធិទី ១ ៖ ការទន្ទេញ និងការទទួលបានចំណេះដឹងខាងវិញ្ញាណ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៥ )
« ការអនុវត្តចំណេះចំណានខាងគោលលទ្ធិទី ១ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
មេរៀនទី ២០ ៖ គោលលទ្ធិ និងសេចក្តីសញ្ញា ៦-៩
ការអនុវត្តតាមចំណេះចំណានខាងគោលលទ្ធិទី ១
ការទន្ទេញ និងការទទួលបានចំណេះដឹងខាងវិញ្ញាណ
ចំណេះចំណានខាងគោលលទ្ធិអាចជួយសិស្សឲ្យសង់គ្រឹះសម្រាប់ជីវិតពួកគេនៅលើព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អរបស់ទ្រង់ ។ មេរៀននេះនឹងផ្តល់ឱកាសឲ្យសិស្សរៀនវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ និងសេចក្តីពិតដែលវគ្គទាំងនេះមាន ក៏ដូចជាការរៀនសូត្រ និងការអនុវត្តគោលការណ៍ដ៏ទេវភាពដើម្បីទទួលបានចំណេះដឹងខាងវិញ្ញាណ ។
សកម្មភាពរៀនសូត្រដែលអាចមាន
ការរំឭកចំណេះចំណានខាងគោលលទ្ធិ ៖ ទន្ទេញ
អ្នកប្រហែលជាបានណែនាំសិស្សឲ្យស្គាល់វគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិមួយចំនួននៅក្នុងព្រះគម្ពីរគោលលទ្ធិ និងសេចក្តីសញ្ញានៅឆ្នាំនេះរួចហើយ ។ វគ្គទាំងនេះអាចរួមបញ្ចូល យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១៥–២០, គោលលទ្ធិ និងសេចក្ដីសញ្ញា ១:៣០ និង គោលលទ្ធិ និងសេចក្ដីសញ្ញា ១:៣៧–៣៨ ។ សកម្មភាពខាងក្រោមនេះផ្តល់ឱកាសឲ្យសិស្សរំឭកវគ្គបទគម្ពីរទាំងបីនោះឡើងវិញ ហើយស្គាល់វគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិទាំងប្រាំបួនបន្ទាប់ទៀតពី យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១៥–២០ ដល់ គោលលទ្ធិ និងសេចក្ដីសញ្ញា ៤៩:១៥–១៧ ។ បើអ្នកមានអារម្មណ៍ថា វាល្អសម្រាប់សិស្សអ្នក អ្នកអាចកែសម្រួលវាដើម្បីផ្តោតតែលើវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិណាដែលសិស្សបានរៀនរហូតមកដល់ពេលនេះទៅបានហើយ ។
សកម្មភាពនេះគួរតែមានរយៈពេល ១០–១៥ នាទីប៉ុណ្ណោះ ដើម្បីឲ្យមានពេលគ្រប់គ្រាន់សម្រាប់ការអនុវត្តជាក់ស្ដែងលើចំណេះចំណានខាងគោលលទ្ធិ នៅពេលក្រោយក្នុងមេរៀននេះ ។
សូមយកឧបករណ៍មួយចំនួនមកថ្នាក់រៀនដែលសិស្សស្គាល់ និងដឹងពីរបៀបប្រើ ។ ឧបករណ៍ទាំងនេះអាចនឹងរួមមាន ទួរណឺវីស ញញួរ និងរណា ។
-
តើនៅពេលណាដែលអ្នកនឹងមានអំណរគុណដែលមានឧបករណ៍មួយក្នុងចំណោមឧបករណ៍ទាំងនេះ ?
សូមអនុញ្ញាតឲ្យសិស្សច្រើននាក់ចែកចាយ ។ ពួកគេអាចនឹងចែកចាយពីបទពិសោធន៍ផ្ទាល់ខ្លួន ឬស្រមើស្រមៃពីស្ថានភាពនានា ។ សិស្សអាចមានភាពសប្បាយរីករាយ និងមានលក្ខណៈច្នៃប្រឌិតជាមួយនឹងការឆ្លើយតបរបស់ពួកគេ ។
-
តើមានកាលៈទេសៈណាខ្លះដែលអ្នកនឹងមានអំណរគុណដែលបានចងចាំពីខគម្ពីរមួយ ?
វគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិគឺជាខគម្ពីរដ៏ជម្រើសនានា ដែលអាចមានប្រយោជន៍ជាពិសេសសម្រាប់អ្នក និងអ្នកផ្សេងៗទៀត ។ នៅក្នុងថ្នាក់សិក្ខាសាលា អ្នកមានឱកាសទន្ទេញសេចក្ដីយោង និងឃ្លាបទគម្ពីរគន្លឹះនៃវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ ។ អ្នកថែមទាំងអាចព្យាយាមទន្ទេញខគម្ពីរទាំងមូលនៃវគ្គបទគម្ពីរមួយចំនួនក្នុងចំណោមវគ្គបទគម្ពីរទាំងនេះទៀតផងដែរ ។
សូមអាន ហើយគូសចំណាំវគ្គបទគម្ពីរដូចតទៅនេះនៅក្នុងព្រះគម្ពីររបស់អ្នក ។ សូមជ្រើសរើសយកវគ្គបទគម្ពីរមួយ ឬពីរដែលអ្នកមានអារម្មណ៍ថាមានអត្ថន័យបំផុតចំពោះអ្នក ។
សូមបង្ហាញតារាងដែលមានរាយបញ្ជីវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ និងឃ្លាបទគម្ពីរគន្លឹះ ។ សូមទុកពេលគ្រប់គ្រាន់ឲ្យសិស្សគូសចំណាំវគ្គបទគម្ពីរនីមួយៗ ។
|
សេចក្តីយោងបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ |
ឃ្លាបទគម្ពីរគន្លឹះ |
|---|---|
សេចក្តីយោងបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ | ឃ្លាបទគម្ពីរគន្លឹះ យ៉ូសែប ស៊្មីធ « បានឃើញតួអង្គពីរ ដែលមានរស្មី និងសិរីរុងរឿងហួសអស់ទាំងការអធិប្បាយប្រាប់បាន » ។ |
សេចក្តីយោងបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ | ឃ្លាបទគម្ពីរគន្លឹះ សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទគឺជា « សាសនាចក្រតែមួយដែលពិត ហើយសកម្ម » ។ |
សេចក្តីយោងបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ | ឃ្លាបទគម្ពីរគន្លឹះ « ទោះជាដោយសំឡេងរបស់យើងផ្ទាល់ ឬក៏ដោយសំឡេងនៃពួកអ្នកបម្រើរបស់យើងក្ដី គឺដូចតែគ្នា » ។ |
សេចក្តីយោងបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ | ឃ្លាបទគម្ពីរគន្លឹះ « ចូរមើលមកឯយើងដោយនូវគ្រប់ទាំងគំនិត ចូរកុំសង្ស័យ កុំខ្លាចឡើយ » ។ |
សេចក្តីយោងបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ | ឃ្លាបទគម្ពីរគន្លឹះ « យើងនឹងប្រាប់អ្នកនៅក្នុងគំនិតរបស់អ្នក និងនៅក្នុងចិត្តរបស់អ្នកដោយព្រះវិញ្ញាណបរិសុទ្ធ » ។ |
សេចក្តីយោងបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ | ឃ្លាបទគម្ពីរគន្លឹះ បព្វជិតភាពអើរ៉ុន « កាន់កូនសោទាំងឡាយអំពីការបម្រើនៃពួកទេវតា និងអំពីដំណឹងល្អនៃការប្រែចិត្ត និងអំពីបុណ្យជ្រមុជទឹក » ។ |
សេចក្តីយោងបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ | ឃ្លាបទគម្ពីរគន្លឹះ « តម្លៃនៃព្រលឹងទាំងឡាយ គឺមហិមាណាស់ចំពោះព្រះនេត្រនៃព្រះ » ។ |
សេចក្តីយោងបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ | ឃ្លាបទគម្ពីរគន្លឹះ « នោះអ្នកនឹងមានសេចក្ដីអំណរដ៏មហិមា បើសិនជាអ្នកបាននាំព្រលឹងជាច្រើនមករកយើង ! » |
សេចក្តីយោងបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ | ឃ្លាបទគម្ពីរគន្លឹះ « យើង [ ជាព្រះយេស៊ូវគ្រីស្ទ ] បានរងទុក្ខនូវការណ៍ទាំងនេះជំនួសមនុស្សទាំងអស់ » ។ |
សេចក្តីយោងបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ | ឃ្លាបទគម្ពីរគន្លឹះ ពាក្យសម្ដីរបស់ព្យាការី « នោះហើយ អ្នកនឹងបានទទួល ហាក់ដូចជាបានមកពីព្រះឱស្ឋរបស់យើងផ្ទាល់ » ។ |
សេចក្តីយោងបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ | ឃ្លាបទគម្ពីរគន្លឹះ « យើងនឹងសម្ដែងខ្លួនឲ្យឃើញពីស្ថានសួគ៌ដោយព្រះចេស្ដា និងសិរីល្អដ៏ធំ … ហើយនឹងស្ថិតនៅក្នុងសេចក្ដីសុចរិតជាមួយមនុស្សលោកនៅលើផែនដីអស់មួយពាន់ឆ្នាំ » ។ |
សេចក្តីយោងបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ | ឃ្លាបទគម្ពីរគន្លឹះ « អាពាហ៍ពិពាហ៍ត្រូវបានតែងតាំងមកពីព្រះ » ។ |
សូមចំណាយពេលមួយភ្លែតដើម្បីព្យាយាមទន្ទេញសេចក្ដីយោង និងឃ្លាគន្លឹះសម្រាប់វគ្គបទគម្ពីរមួយ ឬពីរដែលមានអត្ថន័យបំផុតចំពោះអ្នក ។ សូមគិតអំពីស្ថានភាពមួយដែលការចងចាំសេចក្តីយោង និងឃ្លាគន្លឹះនេះ អាចជាពរជ័យសម្រាប់អ្នក ឬនរណាម្នាក់ផ្សេងទៀត ។
សូមទុកពេលគ្រប់គ្រាន់ឲ្យសិស្សចាប់ផ្តើមទន្ទេញសេចក្ដីយោងបទគម្ពីរ និងឃ្លាបទគម្ពីរគន្លឹះដែលពួកគេបានជ្រើសរើស ។ វាអាចមានប្រយោជន៍ដើម្បីប្រាប់សិស្សថា កម្មវិធីចំណេះចំណានខាងគោលលទ្ធិក៏អាចជួយពួកគេឲ្យទន្ទេញវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិបានផងដែរ ។
នៅពេលសិស្សមានពេលគ្រប់គ្រាន់ហើយ សូមអញ្ជើញសិស្សពីរបីនាក់ ឲ្យរៀនចែកចាយឃ្លាបទគម្ពីរគន្លឹះដែលពួកគេបានចាប់ផ្ដើមទន្ទេញនោះ ។ លើសពីនេះ អ្នកអាចអញ្ជើញពួកគេឲ្យពន្យល់ពីមូលហេតុដែលវាអាចមានប្រយោជន៍សម្រាប់ពួកគេក្នុងការចងចាំសេចក្តីយោង និងឃ្លាទាំងនេះផងដែរ ។
សូមលើកទឹកចិត្តសិស្សឲ្យបន្តទន្ទេញសេចក្ដីយោង និងឃ្លាបទគម្ពីរគន្លឹះពេញមួយឆ្នាំ ។ ពួកគេក៏អាចនឹងទន្ទេញវគ្គបទគម្ពីរទាំងស្រុងផងដែរ បើពួកគេចង់ ។
រៀន និងអនុវត្តតាមគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ
ចំណែកនៅសល់នៃមេរៀននេះផ្តោតទៅលើការជួយសិស្សឲ្យអនុវត្តតាមគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ ទៅនឹងស្ថានភាពជីវិតពិត ។ វាអាចមានប្រយោជន៍ ដើម្បីអញ្ជើញសិស្សឲ្យរំឭកឡើងវិញនូវគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណជាមុនសិន មុនពេលអានស្ថានភាពខាងក្រោម ។ សកម្មភាពរំឭកឡើងវិញដែលបានណែនាំនេះមាននៅក្នុងផ្នែកមួយនៃឧបសម្ព័ន្ធដែលមានចំណងជើងថា « សកម្មភាពរំឭកចំណេះចំណានខាងគោលលទ្ធិឡើងវិញ » ។ ការពិពណ៌នាអំពីគោលការណ៍ទាំងឡាយមាននៅក្នុង កថាខណ្ឌទី ៥–១២ នៃផ្នែក « ការទទួលបានចំណេះដឹងខាងវិញ្ញាណ » នៃ ឯកសារគោលនៃចំណេះចំណានខាងគោលលទ្ធិ ( ឆ្នាំ ២០២៣ ) ។
អេវ៉ា បានចាប់ផ្តើមសិក្សាគម្ពីរ យ៉ូសែប ស្ម៊ីធ—ប្រវត្តិ និងព្រះគម្ពីរគោលលទ្ធិ និងសេចក្តីសញ្ញា ហើយកំពុងទទួលបានបទពិសោធន៍យ៉ាងល្អ ។ ប៉ុន្ដែនាងបានឃើញមតិអវិជ្ជមានមួយចំនួននៅលើបណ្តាញសង្គមអំពីព្យាការី យ៉ូសែប ស្ម៊ីធ ដែលធ្វើឲ្យនាងភាន់ច្រឡំ និងព្រួយបារម្ភ ។
បើមានប្រយោជន៍ អ្នកអាចសួរសំណួរតាមដានដូចជា « ហេតុអ្វីបានជានាងអាចមានការភាន់ច្រឡំ ឬព្រួយបារម្ភ ? »
សូមពិចារណាចាត់សិស្សជាក្រុមតូចៗ ហើយអញ្ជើញឲ្យពួកគេប្រមូលគំនិតអំពីរបៀបនានាដែលគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណអាចនឹងជួយដល់ អេវ៉ា នៅក្នុងស្ថានភាពនេះបាន ។ បើមានប្រយោជន៍ អ្នកអាចបង្ហាញសកម្មភាពមួយចំនួន ឬទាំងអស់នៅខាងក្រោមនេះ ហើយអ្នកអាចនឹងអញ្ជើញក្រុមទាំងឡាយឲ្យឡើងមកបំពេញវា ជាផ្នែកមួយនៃការប្រមូលគំនិតរបស់ពួកគេ ។
ពិនិត្យមើលគោលគំនិត និងសំណួរទាំងឡាយដោយទស្សនវិស័យដ៏អស់កល្បមួយ
-
សូមរាយបញ្ជីឈ្មោះព្យាការីបីនាក់ពីអតីតកាលដែលមនុស្សមួយចំនួនបានដើរតាមដោយសេចក្ដីជំនឿ ខណៈដែលអ្នកខ្លះទៀតមិនបានដើរតាម និងប្រហែលជាបានរិះគន់ពួកលោកទៀតផង ។
-
តើមានហេតុផលអ្វីខ្លះដែលមនុស្សមួយចំនួនបានដើរតាម ខណៈដែលមនុស្សមួយចំនួនទៀតបានរិះគន់ ?
-
តើព្រះអម្ចាស់បានប្រទានពរដល់អស់អ្នកដែលបានដើរតាមព្យាការីរបស់ទ្រង់យ៉ាងដូចម្ដេច ?
-
តើការជញ្ជឹងគិតអំពីរឿងទាំងនេះអំពីព្យាការីពីមុនៗអាចផ្តល់ទស្សនវិស័យកាន់តែល្អប្រសើរដល់យើង ដើម្បីប្រឈមនឹងព័ត៌មានអវិជ្ជមានអំពី យ៉ូសែប ស្ម៊ីធ យ៉ាងដូចម្ដេច ?
-
បើសិស្សបានលើកឡើងពីកង្វល់ផ្នែកប្រវត្តិសាស្ត្រអំពីព្យាការី នោះការអាន កថាខណ្ឌទី ៩–១០ នៅក្នុង « ការទទួលបានចំណេះដឹងខាងវិញ្ញាណ » ឯកសារគោលនៃចំណេះចំណានខាងគោលលទ្ធិ ( ឆ្នាំ ២០២៣ ) អាចនឹងមានប្រយោជន៍ ។
ស្វែងរកការយល់ដឹងបន្ថែមតាមរយៈប្រភពដែលបានតែងតាំងដ៏ទេវភាព
-
សូមរកមើលប្រភពដែលបានតែងតាំងដ៏ទេវភាពមួយអំពីព្យាការី យ៉ូសែប ស្ម៊ីធ ដែលអ្នកគិតថាអាចនឹងជួយដល់ អេវ៉ា បាន ។ ខាងក្រោមនេះអាចនឹងជួយអ្នកឲ្យធ្វើរឿងនេះបាន ៖
-
សូមរកមើលខគម្ពីរនៅក្នុងគម្ពីរ យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ឬព្រះគម្ពីរគោលលទ្ធិ និងសេចក្តីសញ្ញាដែលអ្នកបានសិក្សារហូតមកដល់ពេលនេះ ដែលបង្ហាញឲ្យឃើញច្បាស់ពីអ្វីដែលយើងអាចធ្វើបាន នៅពេលដែលយើងប្រឈមមុខនឹងការសង្ស័យ ឬសំណួរ ។
-
សូមអានអំពី « យ៉ូសែប ស្ម៊ីធ » នៅក្នុងសេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ ឬ Topical Guide ។ ឬសូមស្វែងរកពាក្យ « យ៉ូសែប ស្ម៊ីធ » នៅក្នុងលិបិក្រមនៃសន្និសីទទូទៅ លីអាហូណាឬនៅលើកម្មវិធីបណ្ណាល័យដំណឹងល្អ ។
-
បើអ្នកចាំពីមតិអវិជ្ជមានជាក់លាក់ណាមួយដែលនរណាម្នាក់អាចនិយាយអំពីព្យាការី សូមរកមើលប្រធានបទនានានៅក្នុងផ្នែក Topics and Questions នៃគេហទំព័រ ChurchofJesusChrist.org ដើម្បីដឹងថា តើមានព័ត៌មានណាដែលអាចជួយបានដែរឬទេ ។ លើសពីនេះ សូមគិតដល់មនុស្សម្នាក់ដែលអាចទុកចិត្តបាន ដែលអ្នកអាចនឹងណែនាំប្រាប់ដល់ក្មេងជំទង់នេះឲ្យទៅនិយាយជាមួយបាន ។
-
ធ្វើសកម្មភាពដោយសេចក្ដីជំនឿ
-
តាមរយៈ យ៉ូសែប ស៊្មីធ ព្រះអម្ចាស់បាននាំមកនូវសមិទ្ធិផលដូចតទៅនេះ ៖ ព្រះគម្ពីរមរមន ការស្ដារឡើងវិញនៃសាសនាចក្រដ៏ពិត និងសកម្មនៅលើផែនដីនេះ សេចក្ដីសញ្ញា និងពិធីបរិសុទ្ធដែលសំខាន់ចាំបាច់សម្រាប់ការតម្កើងឡើង និងភាគច្រើននៃព្រះគម្ពីរគោលលទ្ធិ និងសេចក្តីសញ្ញា ។ សូមជញ្ជឹងគិតពីរបៀបជាក់លាក់ដែលព្រះអម្ចាស់បានប្រទានពរដល់ជីវិតអ្នកតាមរយៈអ្វីៗទាំងនេះ និងរបៀបដែលវាអាចជួយពង្រឹងទីបន្ទាល់របស់អ្នកអំពីព្យាការីបាន ។ សូមគិតអំពីអ្វីដែលអ្នកបានធ្វើដើម្បីទទួលបានពរជ័យទាំងនេះ ។ សូមសរសេររបៀបមួយចំនួនដែលអ្នកអាចណែនាំ អេវ៉ា ឲ្យធ្វើសកម្មភាពដោយសេចក្ដីជំនឿ ដើម្បីបន្តពង្រឹងទីបន្ទាល់របស់នាងអំពី យ៉ូសែប ស្ម៊ីធ ដែលជាព្យាការីរបស់ព្រះ ។
បន្ទាប់ពីសិស្សមានពេលប្រមូលគំនិត ហើយប្រហែលជាអាចធ្វើសកម្មភាពមួយចំនួនខាងលើបានហើយនោះ សូមអញ្ជើញពួកគេឲ្យចែកចាយអ្វីដែលពួកគេមានអារម្មណ៍ថាអាចនឹងមានប្រយោជន៍បំផុតសម្រាប់ អេវ៉ា ។ សូមលើកទឹកចិត្តសិស្សឲ្យចែកចាយឲ្យបានច្រើននាក់ ។ លើសពីនេះ អ្នកអាចនឹងពិចារណាសួរថា « តើអ្នកគិតថា តើមានរបៀបណាផ្សេងទៀត ដែលយើងអាចនឹងប្រើគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ ដើម្បីជួយដល់នរណាម្នាក់ដែលស្ថិតនៅក្នុងស្ថានភាពនេះបាន ? »