ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ ២០២៣
ថ្ងៃទី ១៣–១៩ ខែ មីនា ។ ម៉ាថាយ ១១–១២; លូកា ១១ ៖ « ខ្ញុំ​នឹង​ឲ្យ​អ្នករាល់គ្នា​ឈប់​សម្រាក »


« ថ្ងៃទី ១៣–១៩ ខែ មីនា ។ ម៉ាថាយ ១១–១២; លូកា ១១ ៖ ‹ ខ្ញុំ​នឹង​ឲ្យ​អ្នករាល់គ្នា​ឈប់​សម្រាក › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ ២០២៣ ( ឆ្នាំ ២០២២ )

« ថ្ងៃទី ១៣–១៩ ខែ មីនា ។ ម៉ាថាយ ១១–១២; លូកា ១១ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ឆ្នាំ ២០២៣

រូបភាព
ព្រះយេស៊ូវ​គង់​នៅ​កណ្ដាល​ពពក

កុំ​ឲ្យ​ភ័យ​ឡើយ ដោយ ម៉ៃឃល ម៉ម

ថ្ងៃទី ១៣–១៩ ខែ មីនា

ម៉ាថាយ ១១–១២; លូកា ១១

« ខ្ញុំ​នឹង​ឲ្យ​អ្នករាល់គ្នា​ឈប់​សម្រាក »

សូម​អាន ម៉ាថាយ ១១–១២ និង លូកា ១១ អំឡុង​សប្ដាហ៍​នេះ មុនពេល​បងប្អូន​បង្រៀន ។ ការណ៍​នឹង​ផ្ដល់​ពេលវេលា​ឲ្យ​បងប្អូន​សញ្ជឹងគិត និង​ទទួល​បាន​វិវរណៈ​អំពី​អ្វី​ដែល​ត្រូវ​ផ្ដោត​ទៅលើ​នៅក្នុង​ថ្នាក់រៀន ។

រូបភាព
រូប​តំណាង​ការចែកចាយ

អញ្ជើញ​ឲ្យ​ចែកចាយ

ការអនុវត្ត​តាម​គោលការណ៍​ដែល​យើង​រកឃើញ​នៅក្នុង​ព្រះគម្ពីរ​មកក្នុង​ជីវិត​របស់​យើង គឺជា​របៀប​ដ៏សំខាន់​មួយ​ដើម្បី​ដក​ពិសោធន៍​អំណាច​នៃ​ព្រះបន្ទូល​របស់​ព្រះ ។ សូម​លើក​ទឹកចិត្ត​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​ចែកចាយ​អ្វី ដែល​ពួកគេ​បាន​រកឃើញ​នៅក្នុង​ការសិក្សា​ព្រះគម្ពីរ​របស់​ពួកគេ​នៅសប្ដាហ៍​នេះ ដែល​ពួកគេ​អាច​អនុវត្ត​ក្នុង​ជីវិត​របស់​ពួកគេ​បាន ។ ការចែកចាយ​ឧទាហរណ៍​អំពី​របៀប​ដែល​បងប្អូន​បាន​អនុវត្ត​តាម​បទគម្ពីរ អាច​ជួយ​បំផុស​គំនិត​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​ចែកចាយ​ឧទាហរណ៍​ផ្ទាល់ខ្លួន​របស់​ពួកគេ​ដែរ ។

រូបភាព
រូប​តំណាង​ការបង្រៀន

បង្រៀន​គោលលទ្ធិ

ម៉ាថាយ ១១:២៨–៣០

ព្រះយេស៊ូវ​គ្រីស្ទ​នឹង​ប្រទាន​ការសម្រាក​ដល់​យើង នៅពេល​យើង​ពឹងផ្អែក​ទៅលើ​ទ្រង់ ។

  • នៅក្នុង ម៉ាថាយ ១១:២៨–៣០ ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន​ថា ទ្រង់​នឹង​ជួយ​យើង​ឲ្យ​រែក​បន្ទុក​ដ៏ធ្ងន់​របស់​យើង ប្រសិនបើ​យើង​ទទួល​យក​ការអញ្ជើញ​របស់​ទ្រង់​ថា « ចូរ​ទទួល​នឹម​ខ្ញុំ » ( ខទី ២៩ ) ។ ដើម្បី​ជួយ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​យល់ពី​ការសន្យា​នេះ​កាន់តែ​ច្បាស់ បងប្អូន​អាច​បង្ហាញ​រូបភាព​នឹម​មួយ​បាន ( សូមមើល គម្រោង​មេរៀន​សប្ដាហ៍​នេះ នៅក្នុង ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ) ហើយ​ចែកចាយ​ការពិត​ដូច​តទៅ​នេះ ៖ នឹម​ត្រូវបាន​ធ្វើ​ឡើង​ដើម្បី​ជួយ​សត្វ​ឲ្យ​ដឹក​របស់​របរ​ធ្ងន់ៗ ឬ​ធ្វើ​ការងារ ហើយ​ជារឿយៗ នឹម​គឺ​ដាក់​ឲ្យ​ត្រូវ​នឹង​សត្វ​នោះ ។ តើ​ព័ត៌មាន​លម្អិត​ទាំងនេះ​បន្ថែម​អ្វីខ្លះ​ដល់​ការយល់ដឹង​របស់​យើង​អំពី ម៉ាថាយ ១១:២៨–៣០ ? តើ​យើង​រកឃើញ​ការអញ្ជើញ​អ្វីខ្លះ​នៅក្នុង​ខគម្ពីរ​ទាំងនេះ ? តើ​យើង​ទទួល​បាន​ការសន្យា​ពរជ័យ​អ្វីខ្លះ ? បងប្អូន​ក៏អាច​ចែកចាយ​ការសន្យា​នេះ​មកពី​ប្រធាន រ័សុល អិម ណិលសុន ដែល​មាន​នៅក្នុង « ធនធាន​បន្ថែម​ទាំងឡាយ » បាន​ផងដែរ ។

  • យើង​ទាំងអស់​គ្នា​មាន​បន្ទុក ដែល​អាច​ធ្វើឲ្យ​ស្រាល​ជាងមុន​បាន​តាមរយៈ​ព្រះចេស្ដា​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ ដើម្បី​លើក​ទឹកចិត្ត​ឲ្យ​មាន​ការពិភាក្សា​មួយ​អំពី​ការណ៍​នេះ បងប្អូន​អាច​អញ្ជើញ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​អាន និង​ពិភាក្សា​អំពី ម៉ាថាយ ១១:២៨–៣០ ជាមួយ​នឹង​សមាជិក​ដទៃទៀត​នៅក្នុង​ថ្នាក់រៀន ។ ពួកគេ​អាច​រួមបញ្ចូល​សំណួរ​ទាំងនេះ​នៅក្នុង​ការពិភាក្សា​របស់​ពួកគេ​បាន ៖ តើ​មាន​ឧទាហរណ៍​អំពី​បន្ទុក​អ្វីខ្លះ ដែល​មនុស្ស​ម្នាក់​អាច​រែក​បាន ? តើ​យើង​ត្រូវ​ធ្វើ​អ្វីខ្លះ​ដើម្បី​មករក​ព្រះគ្រីស្ទ ? តើ​ការទទួល​យក​នឹម​របស់​ព្រះអង្គ​សង្គ្រោះ​មក​ដាក់​លើ​ខ្លួន​យើង​មានន័យ​យ៉ាង​ដូចម្ដេច ? តើ​បងប្អូន​ធ្លាប់​ទទួល​អារម្មណ៍​ថា ព្រះអង្គ​សង្គ្រោះ​ជួយ​សម្រាល​បន្ទុក​របស់​បងប្អូន នៅពេល​បងប្អូន​ងាក​មករក​ទ្រង់​ដោយ​របៀប​ណា ? សមាជិក​ក្នុង​ថ្នាក់​អាច​ទទួល​បាន​ការយល់ដឹង​បន្ថែម​ទៀត​នៅក្នុង​សារលិខិត​របស់​អែលឌើរ ដេវីឌ អេ បែដណា « Bear Up Their Burdens with Ease » ( Liahona ខែ ឧសភា ឆ្នាំ ២០១៤ ទំព័រ ៨៧–៩០ ) ។

រូបភាព
ពួកបុរស​មើលទៅ​ពួកសិស្ស​ដែល​កំពុង​ដើរកាត់​វាលស្រែ

ពួកសិស្ស​បរិភោគ​ស្រូវសាលី​នៅ​ថ្ងៃ​ឈប់​សម្រាក ដោយ ជេមស៍ ធីសសត

ម៉ាថាយ ១២:១–១៣

ថ្ងៃ​ឈប់​សម្រាក​គឺជា​ថ្ងៃ​មួយ​ដើម្បី​ធ្វើការ​ល្អ ។

  • ក្នុង​ការខិតខំ​របស់​ពួកគេ​ដើម្បី​រក្សា​ថ្ងៃឈប់​សម្រាក​ឲ្យ​បរិសុទ្ធ នោះ​ពួកផារិស៊ី​បាន​អនុវត្ត​ច្បាប់​តឹងរឹង និង​ទំនៀម​ទម្លាប់​ដែល​បង្កើត​ដោយ​មនុស្ស ដែល​នៅ​ទីបំផុត​បាន​បិទ​បាំង​ការយល់ដឹង​របស់​ពួកគេ​អំពី​គោលបំណង​ពិត​នៃ​ថ្ងៃ​ឈប់​សម្រាក ។ ដើម្បី​ចាប់ផ្ដើម​ការពិភាក្សា​មួយ​អំពី​មូលហេតុ ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ថ្ងៃ​ឈប់​សម្រាក​ដល់​យើង នោះ​បងប្អូន​អាច​អញ្ជើញ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​រំឭក​ឡើងវិញ​ក្នុង ម៉ាថាយ ១២:១–១៣ និង ការបកប្រែ​ដោយ យ៉ូសែប ស្ម៊ីធ ម៉ាកុស ២:២៦–២៧ ( នៅក្នុង ការបកប្រែ​ដោយ យ៉ូសែប ស្ម៊ីធ ) ។ តើ​ដំណើររឿង​ទាំងនេះ​បង្រៀន​អ្វីខ្លះ​អំពី​គោលបំណង​នៃ​ថ្ងៃ​ឈប់​សម្រាក ? តើ​យើង​ទទួល​បាន​ការយល់ដឹង​បន្ថែម​ទៀត​អ្វីខ្លះ អំពី​ថ្ងៃ​ឈប់​សម្រាក​មកពី និក្ខមនំ ៣១:១៦–១៧; អេសាយ ៥៨:១៣–១៤ និង គោលលទ្ធិ និង សេចក្តី​សញ្ញា ៥៩:៩–១៣ ? តើ​ទំនាក់ទំនង​របស់​យើង​ជាមួយ​នឹង​ព្រះអង្គ​សង្គ្រោះ​បាន​ផ្លាស់ប្ដូរ​យ៉ាង​ដូចម្ដេច នៅពេល​យើង​ព្យាយាម​រក្សា​ថ្ងៃ​របស់​ទ្រង់​ទុកជា​បរិសុទ្ធ ?

  • កាល​ពួកផារិស៊ី​បាន​គូស​បញ្ជាក់​នូវ​ច្បាប់​លម្អិត​ជាច្រើន​ទាក់ទិន​នឹង​ថ្ងៃ​ឈប់​សម្រាក នោះ​ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន​គោលការណ៍​ដ៏​សាមញ្ញ​មួយ​ថា « មាន​ច្បាប់​ឲ្យ​ធ្វើការ​ល្អ​នៅ​ថ្ងៃ​ឈប់​សម្រាក » ( ម៉ាថាយ ១២:១២ ) ។ តើ​គោលការណ៍​ផ្សេងទៀត​ណាខ្លះ​ជួយ​យើង​ឲ្យ​រក្សា​ថ្ងៃ​ឈប់​សម្រាក​ទុកជា​បរិសុទ្ធ ? ( សូមមើល​សេចក្ដី​ថ្លែង​ការណ៍​ដោយ​ប្រធាន អិម រ័សុល បាឡឺដ នៅក្នុង « ធនធាន​បន្ថែម​ទាំងឡាយ » ) ។ ហេតុអ្វី​បានជា​គោលការណ៍​មាន​ប្រសិទ្ធភាព​ជាង​បញ្ជី​ច្បាប់ នៅពេល​យើង​ខិតខំ​អភិវឌ្ឍ​ឲ្យមាន​ភាពខ្លួន​ទីពឹង​ខ្លួន​ខាង​វិញ្ញាណ ?

  • សារលិខិត​របស់​ប្រធាន រ័សុល អិម ណិលសុន « The Sabbath Is a Delight » ( Liahona ខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ ១២៩–៣២ ) និង​វីដេអូ​ដែល​មាន​ពាក្យ​ទូន្មាន​របស់​អែលឌើរ ជែហ្វ្រី អ័រ ហូឡិន នៅក្នុង « ធនធាន​បន្ថែម​ទាំងឡាយ » អាច​បន្ថែម​ដល់​ការពិភាក្សា​មួយ​អំពី​ថ្ងៃ​ឈប់​សម្រាក ។

រូបភាព
រូប​តំណាង​ធនធាន​ទាំងឡាយ

ធនធាន​បន្ថែម​ទាំងឡាយ

ទឹម​ជាមួយ​នឹង​ព្រះយេស៊ូវ​គ្រីស្ទ ។

ប្រធាន រ័សុល អិម ណិលសុន បាន​បង្រៀន ៖ « បងប្អូន​មករក​ព្រះគ្រីស្ទ​ដើម្បី​បាន​ទឹម​ជាមួយ​នឹង​ទ្រង់ និង​ជាមួយ​ព្រះចេស្ដា​របស់​ទ្រង់ ដើម្បី​កុំឲ្យ​បងប្អូន​ទាញ​បន្ទុក​ជីវិត​តែម្នាក់​ឯង ។ ពេល​បងប្អូន​ទាញ​បន្ទុក​ជីវិត ដោយ​បាន​ទឹម​ជាមួយ​នឹង​ព្រះអង្គ​សង្គ្រោះ និង​ព្រះ​ប្រោសលោះ​នៃ​ពិភពលោក​នេះ នៅ​រំពេច​នោះ​បញ្ហា​របស់​បងប្អូន មិន​ថា​វា​ធ្ងន់ធ្ងរ​ប៉ុណ្ណា​ទេ នឹង​ក្លាយ​ទៅជា​ស្រាល » ( « The Mission and Ministry of the Savior: A Discussion with Elder Russell M. Nelson » Ensign ខែ មិថុនា ឆ្នាំ ២០០៥ ទំព័រ ១៨ ) ។

« តើ ទីសម្គាល់ ណា​ដែល​ខ្ញុំ​ចង់​បង្ហាញ​ទៅ​ដល់​ព្រះ ? »

ប្រធាន រ័សុល អិម ណិលសុន បាន​បង្រៀន ៖ « ពេល​ខ្ញុំ​សម្រេច​ចិត្ត​ថា​តើ​សកម្មភាព​ណា ដែល​សមស្រប​នៅ​ថ្ងៃ​ឈប់​សម្រាក ខ្ញុំ​គ្រាន់តែ​សួរ​ខ្លួន​ឯង​ថា ‹ តើ ទីសម្គាល់ ណា​ដែល​ខ្ញុំ​ចង់​បង្ហាញ​ទៅ​ដល់​ព្រះ ? › សំណួរ​នោះ​បាន​ធ្វើឲ្យ​ជម្រើស​របស់​ខ្ញុំ​អំពី​ថ្ងៃ​ឈប់​សម្រាក​ភ្លឺច្បាស់​ដូចជា​កែវ​គ្រីស្ទាល់ » ( « The Sabbath Is a Delight » Liahona ខែ​ឧសភា ឆ្នាំ​២០១៥ ទំព័រ ១៣០ ) ។

ពរជ័យ​នៃ​ការប្រតិបត្តិ​តាម​ថ្ងៃ​ឈប់​សម្រាក ។

នៅក្នុង​ស៊េរី​វីដេអូ​ចំនួន​បី អែលឌើរ ជែហ្វ្រី អ័រ ហូលិន បាន​បង្រៀន​អំពី​ពរជ័យ​នៃ​ការប្រតិបត្តិ​តាម​ថ្ងៃ​ឈប់​សម្រាក ៖ « Upon My Holy Day—Getting Closer to God » « Upon My Holy Day—Honoring the Sabbath » និង « Upon My Holy Day—Rest and Renewal » ( នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ។

ការកែលម្អ​ការបង្រៀន​របស់​យើង

លើក​ទឹកចិត្ត​ឲ្យមាន​ការចែកចាយ ។ « បុគ្គល​ម្នាក់ៗ​នៅក្នុង​ថ្នាក់​របស់​អ្នក​គឺជា​ធនធាន​ដ៏​បរិបូរ​មួយ​នៃ​ទីបន្ទាល់ គំនិត​យោបល់ និង​បទពិសោធន៍​ជាមួយ​នឹង​ការរស់នៅ​តាម​ដំណឹងល្អ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ចែកចាយ ហើយ​លើកស្ទួយ​គ្នា​ទៅវិញ​ទៅមក » ( ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្រ្គោះ ទំព័រ  ) ។