ព្រះគម្ពីរ​សញ្ញាចាស់ ឆ្នាំ ២០២២
ថ្ងៃទី ១១–១៧ ខែ មេសា ។ បុណ្យ​អ៊ីស្ទើរ ៖ « ទ្រង់​នឹង​បំផ្លាញ​សេចក្តី​ស្លាប់​ឲ្យ​សូន្យ​បាត់​ទៅ​ជា​ដរាប »


« ថ្ងៃទី ១១–១៧ ខែ មេសា ។ បុណ្យ​អ៊ីស្ទើរ ៖ ‹ ទ្រង់​នឹង​បំផ្លាញ​សេចក្តី​ស្លាប់​ឲ្យ​សូន្យ​បាត់​ទៅ​ជា​ដរាប › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ព្រះគម្ពីរ​សញ្ញា​ចាស់ ឆ្នាំ ២០២២ ( ឆ្នាំ ២០២១ )

« ថ្ងៃទី ១១–១៧ ខែ មេសា ។ បុណ្យ​អ៊ីស្ទើរ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ឆ្នាំ ២០២២

រូបភាព
ផ្នូរ​ដែល​មាន​ថ្ម​បាន​រមៀល​ចេញ​ពី​មាត់​ផ្នូរ

រូបថត​ផ្នូរ​ទទេរ ដោយ ម៉ារីណា គ្រីចិនកូ

ថ្ងៃទី ១១–១៧ ខែ មេសា

បុណ្យ​អ៊ីស្ទើរ

« ទ្រង់​នឹង​បំផ្លាញ​សេចក្តី​ស្លាប់​ឲ្យ​សូន្យ​បាត់​ទៅ​ជា​ដរាប »

កាលណា​អ្នកអាន និង​សញ្ជឹងគិត​ពី​ដង្វាយធួន​របស់​ព្រះអង្គ​សង្រ្គោះ​នៅ​សប្តាហ៍​នេះ សូម​ពិចារណា​ពី​ការកត់ត្រា​គំនិត និង​អារម្មណ៍​របស់អ្នក​អំពី​ការពលិកម្ម​របស់ទ្រង់​នៅក្នុង​ទិនានុប្បវត្តិ​របស់អ្នក ឬ​នៅក្នុង​ចន្លោះ​ដែលបាន​ផ្តល់ឲ្យ​នៅក្នុង​គម្រោង​នេះ ។

កត់​ត្រា​ចំណាប់​អារម្មណ៍​របស់​អ្នក

ព្រះជន្ម​របស់​ព្រះយេស៊ូវ គ្រីស្ទ « ដែល​ជាសារៈសំខាន់​បំផុត​នៅក្នុង​ប្រវត្តិសាស្រ្ត​មនុស្ស » ( « ព្រះគ្រីស្ទ​ដ៏មាន​ព្រះជន្មរស់ ៖ ទីបន្ទាល់​នៃ​ពួក​សាវក » ChurchofJesusChrist.org ) ។ តើ​ឃ្លានោះ​មាន​ន័យ​ដូចម្តេច ? មួយផ្នែក វាមានន័យ​យ៉ាងច្បាស់លាស់ថា ព្រះជន្ម​របស់​ព្រះអង្គសង្រ្គោះ​មានឥទ្ធិពល​ដល់​ជោគវាសនា​ដ៏នៅអស់កល្ប​ជានិច្ច​សម្រាប់​មនុស្ស​គ្រប់រូប​ដែល​បានរស់នៅ ហើយ​នឹង​រស់នៅ ។ អ្នក​ក៏​អាច​និយាយថា ព្រះជន្ម និង​បេសកកម្ម​នៃ​ព្រះយេស៊ូវ គ្រីស្ទ​ឈាន​ទៅដល់​ការមាន​ព្រះជន្មរស់​ឡើងវិញ​នាថ្ងៃអាទិត្យ​នៃថ្ងៃបុណ្យ​អ៊ីស្ទើរ​ដំបូង ដែល​ភ្ជាប់​កូនចៅ​របស់ព្រះ​ទាំងអស់​ទូទាំង​ប្រវត្តិសាស្រ្ត ៖ អស់​អ្នក​ដែល​បាន​កើត​ពីមុន​កំណើត​របស់​ព្រះគ្រីស្ទ បាន​ទន្ទឹងរង់ចាំ​ទ្រង់​ដោយ​សេចក្តីជំនឿ ( សូមមើល យ៉ាកុប ៤:៤ ) ហើយ​អស់អ្នក​ដែល​កើត​ក្រោយ​ព្រះគ្រីស្ទ ក៏មើល​ត្រឡប់ក្រោយ​អំពីទ្រង់​ដោយសេចក្តីជំនឿ​ដែរ ។ នៅពេល​យើងអាន​ដំណើររឿង និង​ការព្យាករណ៍​ព្រះគម្ពីរ​សញ្ញាចាស់ យើង​មិនដែល​ឃើញ​ព្រះនាម​ព្រះយេស៊ូវ គ្រីស្ទ ប៉ុន្តែ យើង​ពិតជា​បានឃើញ​ភស្តុតាង​ពី​ពួកអ្នក​មានជំនឿ​ពីបុរាណ និង​ការចង់បាន​ព្រះមែស៊ី និង​ព្រះប្រោសលោះ​របស់ពួកគេ ។ ដូច្នេះ​យើង ដែល​ត្រូវបាន​អញ្ជើញ​ឲ្យ​ចងចាំ​ទ្រង់ អាច​ទទួលអារម្មណ៍​នៃ​ការភ្ជាប់​ជាមួយជន​ទាំងឡាយណា​ដែល​ទន្ទឹងរង់ចាំ​ដល់ទ្រង់ ។ ពិតប្រាកដណាស់ ព្រះយេស៊ូវ​គ្រីស្ទ​បាន​ទ្រាំទ្រ « អំពើ​ទុច្ចរិត​របស់​យើង​ទាំងអស់ » ( អេសាយ ៥៣:៦; បន្ថែម​អក្សរទ្រេត ) និង « គ្រប់​គ្នា ក៏​នឹង​បាន​ប្រោស​ឲ្យ​រស់ ក្នុង​ព្រះគ្រីស្ទ​យ៉ាង​នោះ​ដែរ » ( កូរិនថូសទី ១ ១៥:២២; បន្ថែម​អក្សរ​ទ្រេត ) ។

រូបភាព
រូបសញ្ញា​ការសិក្សា​ផ្ទាល់ខ្លួន

គំនិត​យោបល់ផ្សេងៗ​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន

ព្រះគម្ពីរ​សញ្ញា​ចាស់​ថ្លែងទីបន្ទាល់​ពី​ការពលិកម្ម​ដ៏ធួន​របស់​ព្រះអង្គ​សង្រ្គោះ ។

វគ្គ​បទគម្ពីរ​ជាច្រើន​នៅក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់​លើកឡើង​ពី​ការងារបម្រើ និង​ការពលិកម្ម​ដ៏ធួន​របស់​ព្រះអង្គសង្រ្គោះ ។ តារាង​ខាងក្រោម​រាយនូវ​វគ្គបទគម្ពីរ​មួយ​ចំនួន​ទាំងនេះ ។ នៅពេល​អ្នក​អាន​អំពី​ខគម្ពីរ​ទាំងនេះ តើ​ចំណាប់​អារម្មណ៍​អ្វី​ខ្លះដែល​លេចធ្លោ​ចំពោះអ្នក​អំពី​ព្រះអង្គសង្រ្គោះ ?

ព្រះគម្ពីរ​សញ្ញា​ចាស់

ព្រះគម្ពីរ​សញ្ញា​ថ្មី

ព្រះគម្ពីរ​សញ្ញា​ចាស់

សាការី ៩:៩

ព្រះគម្ពីរ​សញ្ញា​ថ្មី

ម៉ាថាយ ២១:១–១១

ព្រះគម្ពីរ​សញ្ញា​ចាស់

សាការី ១១:១២–១៣

ព្រះគម្ពីរ​សញ្ញា​ថ្មី

ម៉ាថាយ ២៦:១៤–១៦

ព្រះគម្ពីរ​សញ្ញា​ចាស់

អេសាយ ៥៣:៤

ព្រះគម្ពីរ​សញ្ញា​ថ្មី

ម៉ាថាយ ៨:១៦–១៧; ២៦:៣៦–៣៩

ព្រះគម្ពីរ​សញ្ញា​ចាស់

អេសាយ ៥៣:៧

ព្រះគម្ពីរ​សញ្ញា​ថ្មី

ម៉ាកុស ១៤:៦០–៦១

ព្រះគម្ពីរ​សញ្ញា​ចាស់

ទំនុកដំកើង ២២:១៦

ព្រះគម្ពីរ​សញ្ញា​ថ្មី

យ៉ូហាន ១៩:១៧–១៨; ២០:២៥–២៧

ព្រះគម្ពីរ​សញ្ញា​ចាស់

ទំនុកដំកើង ២២:១៨

ព្រះគម្ពីរ​សញ្ញា​ថ្មី

ម៉ាថាយ ២៧:៣៥

ព្រះគម្ពីរ​សញ្ញា​ចាស់

ទំនុកដំកើង ៦៩:២១

ព្រះគម្ពីរ​សញ្ញា​ថ្មី

ម៉ាថាយ ២៧:៣៤, ៤៨

ព្រះគម្ពីរ​សញ្ញា​ចាស់

ទំនុកដំកើង ១១៨:២២

ព្រះគម្ពីរ​សញ្ញា​ថ្មី

ម៉ាថាយ ២១:៤២

ព្រះគម្ពីរ​សញ្ញា​ចាស់

អេសាយ ៥៣:៩, ១២

ព្រះគម្ពីរ​សញ្ញា​ថ្មី

ម៉ាថាយ ២៧:៥៧–៦០; ម៉ាកុស ១៥:២៧–២៨

ព្រះគម្ពីរ​សញ្ញា​ចាស់

អេសាយ ២៥:៨

ព្រះគម្ពីរ​សញ្ញា​ថ្មី

ម៉ាកុស ១៦:១–៦; លូកា ២៤:៦

ព្រះគម្ពីរ​សញ្ញា​ចាស់

ដានីយ៉ែល ១២:២

ព្រះគម្ពីរ​សញ្ញា​ថ្មី

ម៉ាថាយ ២៧:៥២–៥៣

ការព្យាករណ៍ និង​ការបង្រៀន​អំពី​ព្រះអង្គសង្រ្គោះ​កាន់តែ​មានច្រើន និង​ច្បាស់លាស់​នៅក្នុង​ព្រះគម្ពីរមរមន ។ សូម​ពិចារណា​អំពី​របៀប​ដែល​សេចក្តីជំនឿ​របស់អ្នក​ត្រូវបាន​ពង្រឹង​ដោយ​វគ្គបទគម្ពីរ​ដូចទាំងនេះ ៖ នីហ្វៃទី ១ ១១:៣១–៣៣; នីហ្វៃទី ២ ២៥:១៣; ម៉ូសាយ ៣:២–១១ ។

ខ្ញុំ​អាច​ស្វែងរក​សេចក្តីសុខសាន្ត និង​សេចក្តីរីករាយ​តាមរយៈ​ដង្វាយធួន​របស់​ព្រះអង្គ​សង្រ្គោះ ។

គ្រប់​ពេលវេលា ព្រះយេស៊ូវ គ្រីស្ទ បានប្រទាន​សេចក្តី​សុខសាន្ត និង​សេចក្តីអំណរ​ដល់​ជនទាំង​ឡាយណា​ដែល​មករក​ទ្រង់ តាមរយៈ​ការពលិកម្ម​ដ៏ធួន​របស់ទ្រង់ ( សូមមើល ម៉ូសេ ៥:៩–១២ ) ។ សូម​ពិចារណា​ធ្វើការ​សិក្សា​ខគម្ពីរ​ដូចខាងក្រោម​ដែល​ថ្លែង​ទីបន្ទាល់ពី​សេចក្តីសុខសាន្ត និង​សេចក្តីអំណរ​ដែល​ទ្រង់​បានប្រទានឲ្យ ហើយ​នៅពេល​អ្នក​ធ្វើ​ដូច្នោះ សូម​គិតអំពី​របៀប​ដែល​អ្នក​អាច​ទទួល​សេចក្តីអំណរ​ដែល​ទ្រង់​បាននាំមក ៖ ទំនុកតំកើង ១៦:៨–១១; ៣០:២–៥; អេសាយ ១២; ២៥:៨–៩; ៤០:២៨–៣១; យ៉ូហាន ១៤:២៧; ១៦:៣៣; អាលម៉ា ២៦:១១–២២ ។

សូមមើល​ផងដែរ ដាល្លិន អេក អូក « Strengthened by the Atonement of Jesus Christ » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៥ ទំព័រ ៦១–៦៤; Sharon Eubank « Christ: The Light That Shines in Darkness » Liahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ៧៣–៧៦; « ខ្ញុំ​ឆ្ងល់​យ៉ាងអស្ចារ្យ » ទំនុកតម្កើង ល.រ. ១១៥ ។

រូបភាព
ព្រះគ្រីស្ទ​នៅលើ​ឈើឆ្កាង

ថ្ងៃ​ដែល​មានផ្ទៃមេឃ​ងងឹត​នៅ​គាល់កូថា​ ដោយ ជេ ខឺក រីឆាដ

តាមរយៈ​ដង្វាយធួន​របស់ទ្រង់ ព្រះយេស៊ូវ​គ្រីស្ទ មាន​ព្រះចេស្តា​ដើម្បី​ជួយ​ខ្ញុំ​យកឈ្នះ​អំពើបាប សេចក្តីស្លាប់ ឧបសគ្គ និង​សេចក្តីងងឹត ។

នៅពេញ​ក្នុង​ព្រះគម្ពីរ ព្យាការី​ទាំងឡាយ​បាន​ថ្លែងទីបន្ទាល់​ពី​ព្រះចេស្តា​របស់​ព្រះយេស៊ូវ គ្រីស្ទ ដើម្បីរំដោះ​យើង​ចេញពី​អំពើបាប និង​សេចក្តីស្លាប់ និង​ដើម្បី​ជួយ​យើង​យកឈ្នះ​ឧបសគ្គ និង​ភាពទន់ខ្សោយ​របស់យើង ។ តើ​ព្រះ​គ្រីស្ទ​បានធ្វើ​ឲ្យជីវិត​អ្នក​មានភាព​ខុសគ្នា​យ៉ាងណាខ្លះ ? ហេតុអ្វី​ទ្រង់​សំខាន់​ចំពោះ​អ្នក ? សូម​សញ្ជឹងគិត​ពី​សំណួរ​ទាំងនេះ​នៅពេល​អ្នក​អាន​ខគម្ពីរ​ទាំងនេះ ហើយ​សូម​កត់ត្រា​គំនិត និង​អារម្មណ៍​របស់អ្នក​អំពី​ព្រះអង្គ​សង្រ្គោះ ៖

សូមមើល​ផងដែរ Walter F. González « The Savior’s TouchLiahonaខែ វិច្ឆិកា ឆ្នាំ ២០១៩ ទំព័រ ៩០–៩២ ។

រូបភាព
រូបសញ្ញា​ការសិក្សា​ជា​គ្រួសារ

គំនិត​យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ជា​គ្រួសារ និង​រាត្រី​ជួបជុំ​ក្រុមគ្រួសារ

និក្ខមនំ ១២:១–២៨ ។នៅពេល​អ្នក​ប្រារព្ធ​ពិធីបុណ្យ​អ៊ីស្ទើរ នោះ​ក្រុម​គ្រួសារ​របស់អ្នក​អាច​ពិនិត្យមើល​ឡើងវិញ​នូវ​អ្វី​ដែល​អ្នក​បានរៀន​អំពី​បុណ្យរំលង​កាល​ដើមខែនេះ ។ ហេតុអ្វី​វាចាំចាប់​ដែល​ការពលិកម្ម​របស់​ព្រះអង្គ​សង្រ្គោះ​កើតឡើង​នៅក្នុង​ពេល​ដូចគ្នា​នៃ​បុណ្យរំលង ?

សម្រាប់​សេចក្តីសង្ខេប​ពី​អ្វី​ដែលបាន​កើតឡើង​នៅអំឡុង​សប្តាហ៍​ចុងក្រោយ​នៃ​ព្រះជន្ម​របស់​ព្រះអង្គសង្រ្គោះ សូមមើល « Holy Week » នៅ​គេហទំព័រ ComeuntoChrist.org/2016/easter/easter-week ។

អេសាយ ៥៣ ។ការអាន​ពី​ការព្យាករណ៍​អំពី​ព្រះយេស៊ូវ គ្រីស្ទ នៅក្នុង អេសាយ ៥៣ អាច​ជួយ​សមាជិក​គ្រួសារ​ឲ្យយល់​ពីការពលិកម្ម​ដ៏ធួន​របស់​ព្រះអង្គ​សង្រ្គោះ ។ តើ​ខគម្ពីរ ឬ​ឃ្លា​ណាមួយ​ដែល​ក្រុមគ្រួសារ​របស់​អ្នក​រកឃើញ​ថា​មាន​អំណាច​ពិសេស​ជាងគេ ? សូម​ពិចារណា​ពី​ការប្រជុំ​ការថ្លែងទីបន្ទាល់​ក្នុងក្រុមគ្រួសារ ដែល​អ្នក​ចែកចាយ​ទីបន្ទាល់​ផ្ទាល់ខ្លួន​របស់អ្នក​ពី​ដង្វាយធួន​របស់​ព្រះអង្គ​សង្រ្គោះ ។

« សាក្សី​ពិសេស​នៃ​ព្រះគ្រីស្ទ » ។កម្មវិធី​បណ្ណាល័យ​ដំណឹងល្អ និង​គេហទំព័រ ChurchofJesusChrist.org មាន​កម្រង​វីដេអូ​ដែល​ត្រូវបាន​ហៅថា « Special Witnesses of Christ » ដែល​សមាជិក​មួយ​រូបៗ​នៃ​គណៈប្រធាន​ទីមួយ និង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរនាក់ ចែកចាយ​សាក្សី​របស់​លោក​ពី​ព្រះយេស៊ូវ គ្រីស្ទ ។ ប្រហែល​ជាក្រុមគ្រួសារ​របស់​អ្នក​អាច​មើល​វីដេអូ​ទាំងនេះ​មួយចំនួន ហើយ​និយាយ​អំពី​អ្វី​ដែល​អ្នករៀន​អំពី​ព្រះ​យេស៊ូវ គ្រីស្ទ ពី​ពួកអ្នក​បម្រើ​ដ៏ជម្រើស​របស់ទ្រង់ ។ សូម​និយាយ​ជាក្រុមគ្រួសារ អំពី​របៀប​ដែល​អ្នក​អាចចែកចាយ​ទីបន្ទាល់​នៃ​ព្រះគ្រីស្ទ ។ ឧទាហរណ៍ អ្នក​អាច​អញ្ជើញ​នរណា​ម្នាក់​មកថ្វាយ​បង្គំ​ជាមួយ​អ្នក​នៅ​ព្រះវិហារ​នៅ​ថ្ងៃអាទិត្យ​បុណ្យ​អ៊ីស្ទើរ​នេះ ។

ទំនុកតម្កើង និង បទចម្រៀង ។តន្រ្តី​គឺជា​របៀប​ដ៏មាន​ឥទ្ធិពល​មួយ​ដើម្បី​ចងចាំ​ពី​ព្រះអង្គ​សង្រ្គោះ ហើយ​អញ្ជើញ​ព្រះវិញ្ញាណ​ឲ្យ​គង់​នៅក្នុង​ផ្ទះ​របស់​យើង ។ សមាជិក​គ្រួសារ​អាចចែកចាយ ហើយ​ច្រៀង​ទំនុកតម្កើង ឬ​ចម្រៀង​អំពី​បុណ្យ​អ៊ីស្ទើរ ឬ​អំពី​ព្រះយេស៊ូវ គ្រីស្ទ ដូចជា​បទ « ព្រះគ្រីស្ទ​ទ្រង់​បានរស់​ឡើងវិញ » ​​( ទំនុកតម្កើង ល.រ. ១២២ ) ឬ « តើ​ព្រះយេស៊ូវ​រស់ឡើង​វិញ​ឬ ? » ( សៀវភៅចម្រៀង​កុមារ ទំព័រ ៤៥ ) ។ ដើម្បី​ស្វែងរក​ទំនុកតម្កើង ឬ​ចម្រៀង​កុមារ​ផ្សេងទៀត សូមមើល​នៅក្នុង​លិបិក្រម​ប្រធានបទ​នៃ ទំនុកតម្កើង និង សៀវភៅ​ចម្រៀង​កុមារ ។

សម្រាប់​គំនិត​បន្ថែម​សម្រាប់​ការបង្រៀន​ដល់​កុមារ សូមមើល គម្រោង​មេរៀន​ប្រចាំ​សប្ដាហ៍​នេះ នៅក្នុង​សៀវភៅ ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​បឋមសិក្សា ។

ចម្រៀង​ដែលបានស្នើ ៖ « តើ​ព្រះយេស៊ូវ​រស់ឡើង​វិញ​ឬ ? » សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៤៥ ) ។

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

រស់នៅ​តាម​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ « ដើម្បី​ក្លាយជា​គ្រូបង្រៀន​ដូចជា​ព្រះគ្រីស្ទ [ នៅក្នុង​ផ្ទះ​របស់​អ្នក ] ប្រហែលជា​រឿង​ដ៏​សំខាន់​បំផុត​ដែល​អ្នក​អាច​ធ្វើ គឺ​ត្រូវ… រស់នៅ​តាម​ដំណឹងល្អ​ដោយ​អស់​ពីដួងចិត្ត​របស់អ្នក ។… នេះគឺជា​របៀប​ដ៏​សំខាន់​ដើម្បី​មាន​ភាពសក្ដិសម​ចំពោះ​ភាពជា​ដៃគូ​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ អ្នក​ពុំ​ចាំបាច់​ត្រូវ​ល្អ​ឥតខ្ចោះ​នោះទេ គ្រាន់តែ​ព្យាយាម​ដោយ​ឧស្សាហ៍—ហើយ​ស្វែងរក​ការ​អភ័យទោស​តាមរយៈ​ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ នៅពេល​ណា​អ្នក​ជំពប់​ដួល​ប៉ុណ្ណោះ » ( ការបង្រៀន​តាម​របៀប​​បស់​ព្រះអង្គ​សង្គ្រោះ ​ទំព័រ ១៣ ) ។

រូបភាព
ព្រះ​គ្រីស្ទ​កំពុង​ឈរ​នៅលើ​​ទ្វារ​ផ្នូរ​ថ្ម​ដែល​បាក់បែក

ដោយ​គោលបំណង​នេះ​ហើយ​ដែល​ខ្ញុំ​បាន​មក ដោយ ​យ៉ាំងសុង គីម