តន្ត្រី
កូនចៅទូទាំងពិភពលោក


កូនចៅទូទាំងពិភពលោក

ដោយអរគុណ

នៅទូទាំងពិភពលោកនាពេលរាត្រី

កូនចៅនៃព្រះលុតជង្គង់អធិស្ឋាន

វាចាអរគុណតាមបែបពិសេសរៀងៗខ្លួន

វាចាអរគុណអរគុណតាមបែបពិសេសរៀងៗខ្លួន ។

«ហ្គ្រា ស្សៀស» «ម៉ាឡូ» « វៀរ ដន កិន ឌៀរ »

សូរសព្ទដ៏ស្រទន់ឮពាសពេញលោកិយ ។

ខ្លះពោល« ថាក » ខ្លះពោល« ម៉ែកស៊ី »

« ខនសរហ្សីម៉ាស៊ូ » យើងអរគុណ ។

ព្រះវរបិតាយើងឮពួកគេ

ទ្រង់ជ្រាបគ្រប់អស់ទាំងភាសា ។

ព្រះបិតាយើងស្គាល់ពួកគេ

ទ្រង់ស្រឡាញ់គេស្រឡាញ់ទាំងអស់គ្នា ។

ពាក្យ អរគុណ ដែលពុំមែនជាភាសាអង់គ្លេស ៖
អេស្ប៉ាញ ៖ ហ្គ្រាស្សៀ
តុងហ្គា ៖ ម៉ាឡូ
អាឡឺម៉ង់ ៖ វៀរដនកិនឌៀរ
ដាណាម៉ាក ៖ ថាក
បារាំង ៖ ម៉ែកស៊ី
ជប៉ុន ៖ ខនសរហ្សីម៉ាស៊ូ

និពន្ធទំនុកច្រៀង ៖ ផេគី ហ៊ីល រ៉ែស្គេព កើតឆ្នាំ១៩៤៩ ។ © ១៩៧៥ IRI

និពន្ធបទភ្លេង ៖ ប៊េត ហ្គ្រប៊ីច ស្ដារ៉ាថុន កើតឆ្នាំ ១៩៤៤ ។ © ១៩៧៥ IRI

បោះពុម្ព