ថ្នាក់​សិក្ខាសាលា
​មរ៉ូណៃ ៨ ៖ « កូនក្មេង​តូចៗ​រស់នៅ​ក្នុង​ព្រះគ្រីស្ទ »


« មរ៉ូណៃ ៨ ៖ ‹ កូនក្មេង​តូចៗ​រស់នៅ​ក្នុង​ព្រះគ្រីស្ទ › » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សាសម្រាប់​គ្រូបង្រៀន ( ឆ្នាំ ២០២៤ )

« មរ៉ូណៃ ៨ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សាសម្រាប់​គ្រូបង្រៀន

មរ៉ូណៃ ៨

« កូនក្មេង​តូចៗ​រស់នៅ​ក្នុង​ព្រះគ្រីស្ទ »

រូបភាព
កូន​ក្មេងប្រុស​កំពុង​លេង​ជាមួយ​នាឡិកា

នៅក្នុង​សំណេរ​របស់​លោក ព្យាការី​មរ៉ូណៃបាន​ចែកចាយ​សំបុត្រ​មួយ​ច្បាប់​ដែល ឪពុក​របស់​លោក មរមន បាន​សរសេរ​ទៅកាន់​លោក ទាក់ទង​នឹង​ពិធីបុណ្យ​ជ្រមុជ​ទឹក​ទៅដល់​កុមារតូចៗ ។ សំណេរ​របស់​មរមន​អំពី​ប្រធានបទ​នេះ​បាន​ពី​វិវរណៈ មួយ​ដែល​លោក​បាន​ទទួល​មកពី​ព្រះយេស៊ូវគ្រីស្ទ ។ វិវរណៈ​នេះ​បង្ហាញ​ពី​អំណាច​នៃ​ដង្វាយ​ធួន​របស់​ព្រះអង្គសង្គ្រោះ និង​របៀប​ដែល​អំណាច​នេះ​មាន​ឥទ្ធពល​ដល់​កុមារតូចៗ ។ មេរៀន​នេះ​មាន​គោលបំណង​ជួយ​អ្នក​ឲ្យ​យល់​កាន់តែ​ច្បាស់​អំពី​មូលហេតុ​ដែល​កុមារតូចៗ​មិនត្រូវការ​ពិធីបុណ្យ​ជ្រមុជទឹក និង​អ្វី​ដែល​បង្រៀន​យើង​អំពី​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ។

សូម​ទុកពេល​ឲ្យ​សិស្ស​ពិភាក្សា​អំពី​សេចក្ដី​ពិត​នៃ​ដំណឹង​ល្អ ។ សូម​ទុកពេល​ឲ្យ​សិស្ស​អនុវត្ត​ការនិយាយ​អំពី​អ្វី ដែល​ពួកគេ​កំពុង​រៀន​អំពី​ព្រះអង្គ​សង្គ្រោះ និង​ដំណឹងល្អ​របស់​ទ្រង់ ។ ការធ្វើបែបនេះ​អាច​ជួយ​សិស្ស​ឲ្យដក់ជាប់ និង​ចងចាំ​សេចក្តីពិត​ទាំងនេះ ហើយ​បង្ហាញ​វា​យ៉ាងច្បាស់ ។ ការអនុវត្ត​នេះ​ក៏​អាច​បង្កើន​ទំនុកចិត្ត​របស់សិស្ស​ថា ពួកគេ​អាច​ចែកចាយ​សេចក្ដីពិត​នៅ​កន្លែង​ផ្សេងទៀត ។

ការរៀបចំ​សិស្ស ៖ អ្នក​អាច​ចែកចាយ​សាច់រឿង​ចាប់តាំងពី​ដើម​មេរៀន ឬ​អ្វី​មួយ​ដែល​ស្រដៀង​គ្នា​នេះ ហើយ​សុំ​ឲ្យ​សិស្ស​គិត​អំពី​របៀប ដែល​ពួកគេ​អាច​ឆ្លើយតប​ទៅនឹង​ស្ថានភាព​នេះ ។

សកម្មភាព​រៀនសូត្រ​ដែល​អាច​មាន

តើ​អ្នកនឹង​ឆ្លើយតប​យ៉ាងដូចម្ដេច ?

សូម​ពិចារណា​បង្ហាញ​វីដេអូ​ខាងក្រោម ឬ​ចែកចាយ​រឿង​ជា​ពាក្យ​ផ្ទាល់ខ្លួន​របស់​អ្នក ។

សូម​អាន​ដំណើររឿង​ខាងក្រោម​ដែល​បាន​ចែកចាយ​ដោយ​ប្រធាន ប៊យ °ឃេ ផាកកឺ (°ឆ្នាំ ១៩២៤–២០១៥°) ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ឬ​មើល​វីដេអូ «°And a Little Child Shall Lead Them°» ចាប់ពី​នាទី​ទី ៤:៤២ ដល់​នាទី​ទី ៥:៥៩ ដែល​មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org°។ សូម​ស្រមៃថា អ្នក​គឺជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ម្នាក់​ក្នុងចំណោម​ពួក​អ្នកផ្សព្វផ្សាយ​សាសនា​ផ្សេងទៀត​ដែល​ស្ថិត​នៅក្នុង​ស្ថានភាព​នេះ ។

មាន​អ្នក​ផ្សព្វផ្សាយសាសនា​ពីរ​នាក់ បម្រើ​នៅ​តាម​ភ្នំ​នៃ​សហរដ្ឋ​ភាគ​ខាងត្បូង ។ មាន​ថ្ងៃ​មួយ ពួកគេ​បាន​មើល​ឃើញ​មនុស្ស​ជុំ​គ្នា​ពី​លើ​ភ្នំ​នៅ​ពីចម្ងាយ ។ ជារឿយៗ អ្នកផ្សព្វផ្សាយ​សាសនា ពុំ​មាន​មនុស្ស​ច្រើន​ដើម្បី​​បង្រៀន​នោះ​ទេ ដូច្នេះ​ពួកគេ​បាន​ធ្វើ​ដំណើរ​ចុះ​មក ។

មាន​ក្មេង​តូច​ម្នាក់​បាន​លង់​ទឹក ហើយ​ត្រូវ​ធ្វើ​បុណ្យ​សព ។ ឪពុកម្ដាយ​ក្មេង​នោះ​បាន​ទៅ​រក​អ្នក​គង្វាល ដើម្បី « និយាយ » នៅក្នុង​ពិធីបុណ្យ​សព​របស់​កូន​ពួកគាត់ ។ អ្នក​ផ្សព្វផ្សាយសាសនា​បាន​ឈរ​ថយ​ក្រោយ នៅ​ពេល​អ្នក​គង្វាល​បាន​មក​ដល់ ជួប​នឹង​ឪពុក​ម្ដាយ​ដែល​សោកសៅនោះ ហើយ​បាន​ចាប់​ផ្ដើម​ធ្វើ​ទេសនកថា ។ បើ​សិនជា​​ឪពុក​ម្ដាយ​រំពឹង​ចង់​ទទួល​បាន​ការ​លួងលោមចិត្ត​ពី​អ្នកគង្វាល​នេះ នោះ​ពួកគេ​នឹង​ខកចិត្ត​ហើយ ។

គាត់​បាន​បន្ទោស​ពួកគេ​យ៉ាង​ខ្លាំង ដែល​ពុំ​បាន​ឲ្យ​ក្មេង​តូច​នោះ​បានទទួលបុណ្យជ្រមុជទឹក ។ ពួកគេ​បាន​ធ្វេសប្រហែស​ដោយ​សារ​មានរឿងនេះ ឬ​រឿង​នោះ ហើយ​ឥឡូវ​នេះ វា​យឺត​ពេល​ហើយ ។ គាត់​បាន​ប្រាប់​ពួកគេ​យ៉ាង​គ្រោតគ្រាត ថា​កូនតូច​របស់​ពួកគេ​ចុះ​ទៅ​ស្ថាននរក ។ ជោគ​វាសនា​របស់​កូន គឺ​ជា​កំហុស​របស់​ពួកគេ ។ ពួកគេ​ត្រូវ​បាន​បន្ទោស​ចំពោះ​ទណ្ឌកម្ម​គ្មានទីបញ្ចប់​របស់​ក្មេងនោះ ។

បន្ទាប់ពី​ទេសនកថា​បាន​បញ្ចប់ ហើយ​ផ្នូត្រូវបាន​លប់ ពួកអែលឌើរ​បាន​ចូល​ទៅ​ជួប​នឹង​ឪពុក​ម្ដាយ​ដែល​ទួញ​សោក​នោះ ។ « ពួកគេ​បាន​ប្រាប់​ម្ដាយនោះ​ថា » យើង​ជា​អ្នក​បម្រើ​របស់​ព្រះអម្ចាស់ ហើយ​យើង​បាន​មក​ជាមួយ​នឹង​សារលិខិត​មួយ​សម្រាប់​អ្នក » ។ ( ប៊យ ឃេ ផាកកឺ « And a Little Child Shall Lead Them  » EnsignLiahonaខែ ឧសភា ឆ្នាំ ២០១២ ទំព័រ ៧ )

សូម​វាយ​តម្លៃ​ចម្លើយ​របស់​អ្នក​ចំពោះ​សំណួរ​ខាងក្រោម​នៅលើ​រង្វាស់​ពី ១ ដល់ ៤ ដោយ ( ១ ) គ្មាន​ទំនុកចិត្ត​សោះ ( ២ ) មាន​ទំនុកចិត្ត​ខ្លះ ( ៣ ) មាន​ទំនុកចិត្ត និង ( ៤ ) មាន​ទំនុកចិត្ត​ខ្លាំង ។

  • តើ​អ្នក​នឹង​មាន​ទំនុកចិត្ត​កម្រិត​ណា​ក្នុងការ​បង្រៀន និង​កំសាន្ត​ចិត្ត​ដល់​ឪពុកម្ដាយ​ដែល​កំពុង​មាន​ទុក្ខ​ទាំងនេះ ហើយ​ជួយ​ដល់​ពួកគាត់​ឲ្យ​ទទួល​បាន​សេចក្ដី​ស្រឡាញ់​របស់​ព្រះអម្ចាស់ ?

នៅពេល​ក្រោយ​នៅក្នុង​ពេលសិក្សា​មេរៀន​នេះ សិស្ស​នឹង​មាន​ឱកាស​ចែកចាយ​អំពី​របៀប​ដែល​ពួកគេ​អាច​ឆ្លើយតប​ទៅនឹង​ស្ថានភាព​នេះ ។

នៅពេល​ដែល​អ្នកសិក្សា មរ៉ូណៃ ៨ សូម​ពិចារណា​អំពី​របៀប​ដែល​អ្នក​អាច​ជួយ​ដល់​ឪពុកម្ដាយ​ទាំងនេះ​ឲ្យ​យល់​កាន់តែ​ច្បាស់​អំពី​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ​ទាក់ទង​នឹង​កុមារ​តូចៗ ។ សូម​គិត​ផងដែរ​អំពី​របៀប​ដែល​សេចក្ដីពិត​មកពី មរ៉ូណៃ ៨ អាច​ជួយ​អ្នក​ឲ្យ​យល់​កាន់​តែ​ច្បាស់​អំពី​ព្រះវរបិតា​សួគ៌ និង​សេចក្ដី​ល្អ និង​សេចក្ដី​មេត្តា​ករុណា​របស់​ព្រះយេស៊ូវគ្រីស្ទ ។

កូនក្មេង​តូចៗ​ជា​មនុស្ស​ជា

ដោយ​​ត្រូវបាន​ហៅ​ថ្មីៗ​ឲ្យ​ធ្វើ​ការងារ​បម្រើ​របស់​ព្រះយេស៊ូវគ្រីស្ទ លោក​បានទទួល​សំបុត្រ​មួយច្បាប់​មកពី​ឪពុក​របស់​លោក គឺ​មរមន ។ មរមន​បាន​សរសេរ​ទៅ​កាន់ « កូន​ប្រុស​សម្លាញ់ » របស់​លោក ( មរ៉ូណៃ ៨:២ ) ថា « ឪពុក​នឹក​គិត​ដល់ [ កូន ] នៅក្នុង​ពាក្យ​អធិស្ឋាន [ ឪពុក ] ជានិច្ច » ( មរ៉ូណៃ ៨:៣ )។ លោក​បាន​ផ្តល់​ដំបូន្មាន​ដល់​មរ៉ូណៃ​អំពី​ជម្លោះ​ដែល​បាន​កើត​ឡើងក្នុង​ចំណោម​ពួកសាសន៍​នីហ្វៃ​អំពី​ពិធី​បុណ្យជ្រមុជ​ទឹក​ដល់​កុមារ​តូចៗ ។ ក្រោយ​មក មរ៉ូណៃ​បាន​បន្ថែម​សេចក្តី​នៅ​សំបុត្រ​នេះ​ទៅ​ក្នុង​កំណត់ត្រា​របស់​លោក​នៅ​ក្នុងផ្ទាំង​មាស ។

សូម​អាន មរ៉ូណៃ ៨:៤–៨ ដោយ​រកមើល​ថា តើ​មរមន​មាន​ប្រតិកម្ម​យ៉ាងណា នៅ​ពេល​ដែល​លោក​បាន​ឮ​អំពី​ជម្លោះនេះ ។

សូមឲ្យ​សិស្ស​ចែកចាយ​ការយល់​ដឹង​ណាមួយ​ដែល​ពួកគេ​ទទួលបាន​មកពី​ខគម្ពីរ​ទាំងនេះ ។

សូម​ពិចារណា​គូស​តារាង​ខាង​ក្រោម​នេះ​ដាក់​នៅ​លើ​ក្តារ​ខៀន ហើយ​រៀប​ចំ​ចម្លើយ​របស់​សិស្ស​ដាក់​ចូល​ទៅ​ក្នុង​ជួរឈរ​ដែល​ត្រឹមត្រូវ ។ សូម​ឲ្យ​សិស្ស​ចែក​ចាយ​ពី​មូលហេតុ​ដែល​ការយល់​ដឹង​របស់​ពួកគេ​អាច​មាន​សារៈសំខាន់ ឬ​មាន​អត្ថន័យ​បំផុត​នោះ ។

ចម្លង​តារាង​ខាងក្រោម​ចូល​ទៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់អ្នក ហើយ​កត់ត្រា​ពី​អ្វី​ដែល​អ្នក​រៀន​មកពី​ខគម្ពីរ​ទាំងនេះ ។ អ្នក​ត្រូវ​បន្ថែម​ចូល​ទៅ​ក្នុង​តារាង​នេះ​នៅ​ពេល​ក្រោយ​ក្នុងមេរៀន ។

តើ​មូល​ហេតុ​អ្វី​បាន​ជា​កូន​ក្មេង​តូចៗ​មិន​ត្រូវ​ការពិធី​បុណ្យ​ជ្រមុជ​ទឹក

តើ​យើង​រៀន​សូត្រ​អ្វីខ្លះ​អំពី​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ

សេចក្តី​ពិត​មួយ​ដែល​យើង​អាច​រៀន​សូត្រ​បាន​ចេញ​ពី​ខគម្ពីរ​ទាំងនេះ គឺថា កូន​ក្មេង​តូចៗ​ត្រូវ​បាន​ប្រោស​ឲ្យ​ជា​តាមរយៈ​ដង្វាយ​ធួននៃ​ព្រះយេស៊ូវគ្រីស្ទ ។

ឧបករណ៍​សិក្សា​ព្រះគម្ពីរ​ដ៏​មាន​ប្រយោជន៍ គឺ​ការប្រើ​លេខ​យោង ។ សូម​កត់​សម្គាល់​លេខ​យោង  នៅ​ជាប់​នឹង​ពាក្យ « មនុស្សជា » នៅ​ក្នុង ខទី ៨ ។

សូម​អាន​យ៉ាង​ហោច​ណាស់​ឲ្យ​បាន​ខគម្ពីរ​មួយ​នៅ​ក្នុង​ចំណោម​ខគម្ពីរ​ខាងក្រោម​ចេញពី​លេខ​យោង ដោយ​រក​មើល​ថា មូល​ហេតុ​អ្វីបាន​ជាកូន​ក្មេង​តូចជា​មនុស្សជា ៖

  • តើ​វា​មាន​អត្ថន័យ​យ៉ាង​ដូចម្តេច​នៅ​ក្នុង មរ៉ូណៃ ៨:៨ ដែលថា « កូនក្មេង​តូចៗ​ជា​មនុស្សជា » ?

កូន​ក្មេង​តូចៗ​មិន​ត្រូវការ​ពិធី​បុណ្យ​ជ្រមុជ​ទឹក​ទេ

សូម​ពិចារណា​ឲ្យ​សិស្ស​ចាប់​ជា​ដៃគូ ហើយ​ឲ្យ​ដៃគូ​នីមួយៗ​អានកម្រង​ខគម្ពីរ​មួយ​ក្នុង​ចំណោម​កម្រង​ខគម្ពីរ​ខាង​ក្រោម ។

មរមន​បាន​ផ្តល់​នូវ​ចំណេះ​ដឹង​បន្ថែម ដែល​ជួយ​ដល់​យើង​រៀន​បន្ថែមអំពី​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ចេញពី​គោលលទ្ធិ​នេះ​ដែល​ទាក់ទង​ទៅនឹង​កុមារ ។ សូម​អាន​ខគម្ពីរ​ខាង​ក្រោម ដោយ​រកមើល​ចំណុច​ដែល​អ្នក​អាច​បន្ថែម​ទៅ​ផ្នែក​ទាំងពីរ​នៅ​ក្នុងតារាង​របស់​អ្នក ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​បន្ថែម​ចូល​ទៅ​ក្នុង​តារាង​នេះ ។ ប្រសិន​បើ​មាន​ប្រយោជន៍ សូម​ពិចារណា​សួរ​ថា តើ​មាន​គំនិត​ខុស​អ្វីខ្លះ​ដែល​មនុស្ស​អាច​មាន ដែល​ខគម្ពីរ​ទាំងនេះ​កែ​តម្រូវ ។

សូម​ចំណាយ​ពេល​បន្តិច​ដើម្បី​រក​មើល​សេចក្តីពិត ដែល​អ្នក​បាន​សរសេរ​នៅ​ក្នុង​ជួរ​ទី​ពីរ​នៃ​តារាង​នេះ។ សូម​ពិចារណា​អំពី​សំណួរ​ខាង​ក្រោម​នេះ ៖

  • តើ​ការយល់ដឹង​អំពី​សេចក្ដី​ពិត​ទាំងនេះ​អំពី​ព្រះវរបិតាសួគ៌​និង​ព្រះយេស៊ូវគ្រីស្ទ​អាច​ជួយ​ដល់​យើង​ក្នុង​ជីវិត​រស់នៅ​របស់​យើង​នាពេល​សព្វថ្ងៃ​នេះ​យ៉ាងដូច​ម្ដេច ?

សូម​អញ្ជើញ​សិស្ស​បី​បួន​នាក់​ឆ្លើយ​សំណួរ​ខាង​លើ ។ ប្រសិនបើ​មាន​ប្រយោជន៍​សូម​ពិចារណា​សុំ​សិស្ស​ឲ្យ​ចែកចាយ​ពី​ស្ថានភាព​ដែល​ពួកគេ​អាច​នឹង​ប្រឈម​មុខ ហើយ​សេចក្តី​ពិត​ទាំងនេះ​អាច​ជួយ​ពួកគេ​ក្នុង​ស្ថានភាព​ទាំងនោះ​បាន ។ ការណ៍នេះ​អាច​មាន​បញ្ចូល​នៅ​ពេល ដែល​ពួកគេ​ឬ​អ្នក​ផ្សេងទៀត​ត្រូវ​បាន​សាកល្បង​ឲ្យ​ជឿ​ថា​ព្រះអនុញ្ញាត​ឲ្យ​មនុស្ស​មួយ​ចំនួន​ទទួល​បាន​សេចក្តី​សង្រ្គោះ ។ សូម​ធ្វើ​តាម​ការបំផុស​គំនិត​នៃ​ព្រះវិញ្ញាណ ហើយ​ស្វែងរក​ឱកាស​ដើម្បី​ជួយ​ដល់​សិស្ស​ទទួល​អារម្មណ៍​ពី​សេចក្តី​ស្រឡាញ់​របស់​ព្រះអម្ចាស់ ។

សូម​គិតត្រឡប់​ទៅ​កាន់​ដំណើររឿង​របស់​អ្នក​ផ្សព្វផ្សាយ​សាសនា​ពីរនាក់​នៅ​ខាង​ដើម​មេរៀន​នេះ ។

  • ដោយ​ផ្អែកលើ​អ្វី​ដែល​អ្នក​បាន​រៀន​នៅ​ថ្ងៃនេះ តើ​អ្នក​នឹង​និយាយ​អ្វី​ខ្លះ​ទៅ​កាន់​ឪពុកម្តាយ​របស់​កូន​ដែល​ស្លាប់​ទៅ​នេះ​ដើម្បី​ជួយ​កំសាន្តចិត្ត​ពួកគាត់​ឲ្យ​ស្វែងរក​សេចក្តីសុខសាន្ត​នៅក្នុង​ព្រះយេស៊ូវគ្រីស្ទ ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​សរសេរ​ចម្លើយ​ចំពោះ​សំណួរ​នេះ​ដោយ​ប្រើប្រាស់​យ៉ាងតិច​ខគម្ពីរ​ពីរ ដែល​ពួកគេ​បាន​សិក្សា​នៅ​ក្នុង​មេរៀន​នេះ ។ ជម្រើស​មួយ​ទៀត គឺ​សម្រាប់​សិស្ស​អនុវត្ត​ដោយ​និយាយ​ចម្លើយ​របស់​ពួកគេ​ជា​ជាង​ការ​សរសេរ​ជា​ចម្លើយ ។ សូម​ប្រាកដថា សិស្ស​យល់​ពី​បំណង​នៃ​ការអនុវត្ត​នេះ គឺ​ដើម្បី​ជួយ​ទៅ​ដល់​មនុស្ស​ឲ្យ​ទទួល​បាន​អារម្មណ៍​ថា​មាន​សេចក្តី​សង្ឃឹម និង​សេចក្តីសុខសាន្ត​តាម​រយៈ​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ ។ វា​មិនមែន​ដើម្បី​រិះគន់​ការប្រតិបត្តិ​របស់​អ្នក​ដទៃ​ទេ ។