ថ្នាក់​សិក្ខាសាលា
ចំណេះចំណាន​ខាងគោលលទ្ធិ ៖ មរ៉ូណៃ ៧:៤៥–៤៨—« សេចក្ដី​សប្បុរស​គឺជា​សេចក្ដី​ស្រឡាញ់​ដ៏សុទ្ធសាធ​នៃព្រះគ្រីស្ទ »


« ចំណេះចំណាន​ខាងគោលលទ្ធិ ៖ មរ៉ូណៃ ៧:៤៥–៤៨—‹ សេចក្ដី​សប្បុរស​គឺជា​សេចក្ដីស្រឡាញ់​ដ៏​សុទ្ធសាធ​នៃព្រះគ្រីស្ទ › » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សាសម្រាប់​គ្រូបង្រៀន ( ឆ្នាំ ២០២៤ )

« ចំណេះចំណាន​ខាង​គោលលទ្ធិ ៖ មរ៉ូណៃ ៧:៤៥–៤៨ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សាសម្រាប់​គ្រូបង្រៀន

ចំណេះចំណាន​ខាងគោលលទ្ធិ ៖ មរ៉ូណៃ ៧:៤៥–៤៨

« សេចក្តី​សប្បុរស​គឺជា សេចក្ដី​ស្រឡាញ់​ដ៏សុទ្ធសាធ​នៃព្រះគ្រីស្ទ »

រូបភាព
ស្ត្រី​ពីរនាក់​កំពុង​ឱបគ្នា

នៅក្នុង​ការសិក្សា​របស់​អ្នក អំពី មរ៉ូណៃ ៧:៤៤–៤៨ អ្នក​បាន​រៀន​អំពី​របៀប​ស្វែងរក​ការអភិវឌ្ឍ​សេចក្ដី​សប្បុរស ដែលជា​សេចក្ដី​ស្រឡាញ់​ដ៏​សុទ្ធសាធ​របស់​ព្រះយេស៊ូវគ្រីស្ទ ។ មេរៀន​នេះ​អាច​ជួយ​អ្នក​ឲ្យ​ទន្ទេញ​សេចក្តី​យោង​នៃ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ និង​ឃ្លា​បទ​គម្ពីរ​គន្លឹះ​សម្រាប់ មរ៉ូណៃ ៧:៤៤–៤៨ ពន្យល់​អំពី​គោល​លទ្ធិ​ដែល​បានបង្រៀន​នៅក្នុង​វគ្គបទគម្ពីរនេះ ហើយ​អនុវត្ត​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ​នៅក្នុង​ស្ថានភាព​ជីវិត​ជាក់ស្តែង ។

សូម​លើក​ទឹកចិត្ត​ឲ្យ​រំឭក​អំពី​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​ឲ្យ​បាន​ញឹកញាប់ ។សូម​លើកទឹកចិត្ត​សិស្ស​ឲ្យ​បន្ត​សិក្សា​ឲ្យ​បាន​ចេះ​ស្ទាត់​ជំនាញ និង​ប្រើប្រាស់​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ ។ សូម​រំឭក​ដល់​ពួកគេ​ថា ការអនុវត្ត​គោលលទ្ធិ​ដ៏​អស់​កល្បជានិច្ច ដែល​ពួកគេ​បាន​រៀនសូត្រ​មកពី​វគ្គបទ​គម្ពីរ​ទាំងនេះ​នឹង​ផ្តល់​ការតម្រង់​ទិសដៅ និង​ការណែនាំ​ខាង​វិញ្ញាណ​ពេញ​មួយ​ជីវិត​របស់ពួកគេ ។

ការរៀបចំ​សិស្ស ៖ សូមអញ្ជើញ​សិស្ស​ឲ្យ​គិត​អំពី​ស្ថានភាព​ដែល​ពួកគេ​ធ្លាប់​មាន​បទពិសោធន៍ ឬ​បានឃើញ​ដោយ​ផ្ទាល់​ភ្នែក ដែល​ពួកគេ​អាច​អនុវត្ត​សេចក្ដី​សប្បុរស​បាន ។

សកម្មភាព​រៀនសូត្រ​ដែល​អាច​មាន

មេរៀន​វគ្គ​បទ​គម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ដើម្បី​យក​ទៅ​បង្រៀន​បន្ទាប់ពី​មេរៀន « មរ៉ូណៃ ៧:៤៤–៤៨ » ដែល​ជា​មេរៀន​សម្រាប់​វគ្គបទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ មរ៉ូណៃ ៧:៤៥–៤៨ ។ ប្រសិនបើ​មេរៀន​វគ្គ​បទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​នេះ​ត្រូវប្តូរ​ទៅ​សប្តាហ៍​ផ្សេង សូម​ប្រាកដ​ថា មេរៀន​បរិបទ​ដែល​ត្រូវគ្នា​នេះ​ត្រូវបាន​បង្រៀន​នៅអំឡុង​សប្តាហ៍​នោះ​ផងដែរ ។

ពន្យល់ និង​ទន្ទេញ

សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​ធ្វើការ​ជាគូ ដើម្បី​បំពេញ​សកម្មភាព​ខាងក្រោម ។ សូម​អញ្ជើញ​សិស្ស​បីបួន​គូ​ឲ្យ​ចែកចាយ​ចម្លើយ​របស់​ពួកគេ​ជាមួយ​នឹង​សិស្ស​នៅ​ក្នុងថ្នាក់ ។

សូមស្រមៃ​គិត​នៅក្នុង​អំឡុងពេល​ពិភាក្សា​អំពី ចូរមក​តាមខ្ញុំ ជាមួយ​គ្រួសារ​របស់អ្នក ខណៈពេល​ដែល​កំពុង​និយាយ​អំពី​អត្ថន័យ​នៃ​សេចក្តី​សប្បុរស ប្អូនប្រុស​របស់អ្នក​និយាយ​អ្វីមួយ​ដូចជា « តើ​សេចក្តី​សប្បុរស​មិនមែន​គ្រាន់តែ​ជា​ការធ្វើ​រឿង​ល្អៗ​ទៅដល់​មនុស្ស​មែនទេ ? » អ្នក​ប្រាប់ទៅ​ប្អូនប្រុស​របស់អ្នក​ថា ការធ្វើល្អ​គឺជា​ផ្នែក​មួយ​នៃ​សេចក្ដី​សប្បុរស ប៉ុន្តែ​ថា អ្នក​បាន​ស្វែងយល់​បន្ថែម​អំពី​សេចក្ដី​សប្បុរស​នៅក្នុង​ថ្នាក់​សិក្ខា​សាលា ។

  • តើ​ព័ត៌មាន​លម្អិត​អ្វីខ្លះ​ទៀត​អំពី​សេចក្ដី​សប្បុរស​ដែល​អ្នក​នឹង​ប្រាប់​ទៅដល់​ប្អូនប្រុស​របស់អ្នក ?

សូម​ជួយសិស្ស​ឲ្យ​ទន្ទេញ​សេចក្ដីយោង​បទគម្ពីរ និង​ឃ្លាបទគម្ពីរ​គន្លឹះ​សម្រាប់ មរ៉ូណៃ ៧:៤៥–៤៨ ។ សូម​ពិចារណា​ចម្លង​រូបភាព​ខាងក្រោម​ដាក់លើ​ក្ដារខៀន ហើយ​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​ច្របល់​ចូលគ្នា​នូវ​សេចក្តីយោង​បទគម្ពីរ និង​ឃ្លា​បទគម្ពីរ​គន្លឹះ ដោយ​សរសេរ​វា​ឲ្យ​ត្រឹមត្រូវ​នៅ​ខាងក្នុង​រូប​បេះដូង ។ លុប​ផ្នែក​ខាងក្នុង​នៃ​រូបបេះដូង ហើយ​អញ្ជើញ​សិស្ស​ម្នាក់​ទៀត​ឲ្យ​បំពេញ​សកម្មភាព​នេះ ។ សូម​លើកទឹកចិត្ត​សិស្ស​ម្នាក់ៗឲ្យ​គូរ​រូបបេះដូង​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​ពួកគេ​ដោយ​មាន​សេចក្ដី​យោង​បទគម្ពីរ និង​ឃ្លាបទគម្ពីរ​គន្លឹះ​ដែល​បានសរសេរ​យ៉ាង​ត្រឹមត្រូវ​នៅក្នុងនោះ ។ អញ្ជើញ​សិស្ស​ក្នុងថ្នាក់​ទាំងមូល​ឲ្យ​សូត្រ​វា​ជាមួយ​គ្នាឮៗ ។

រូបភាព
គំនូរ​បន្ទាត់​នៃ​រូបបេះដូង​ជាមួយនឹង​សេចក្តីយោង​បទគម្ពីរ និង​ឃ្លាបទគម្ពីរ​គន្លឹះ​សម្រាប់ មរ៉ូណៃ ៧:៤៥–៤៨ នៅ​ជុំវិញ​បេះដូង​មិន​តាម​លំដាប់​លំដោយ

ការអនុវត្ត​ជាក់ស្តែង

ដើម្បី​ជួយ​សិស្ស​របស់​អ្នកពិនិត្យ​ឡើងវិញ​នូវ​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះដឹង​ខាងវិញ្ញាណ សូម​ពិចារណា​ដាក់​បញ្ចូល​គ្នា​នូវ​ពាក្យ​នៅក្នុង​គោលការណ៍​នៃ​ការទទួលបាន​ចំណេះដឹង​ខាងវិញ្ញាណ ដូច​ដែល​បាន​បង្ហាញ​ខាងក្រោម ។ សូម​សរសេរ​កំណែ​ដែល​ចម្រុះ​គ្នា​នៅលើ​ក្ដារខៀន ហើយ​អញ្ជើញ​សិស្ស​ឲ្យ​កែ​គោលការណ៍​នីមួយៗ​ដោយ​ខ្លួន​ឯង​ចេញពី​ការចងចាំ​របស់​ពួកគេ ។ ប្រសិនបើ​បាច់ សិស្ស​អាច​រំឭក កថាខណ្ឌ​ទី ៥–១២ នៅក្នុង​ផ្នែក « ការទទួលបាន​ចំណេះដឹង​ខាងវិញ្ញាណ» នៃ ឯកសារ​គោល​នៃ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ( ឆ្នាំ ២០២៣ ) ។ បន្ទាប់ពី​មាន​ពេល​គ្រប់គ្រាន់​ហើយ សូម​អញ្ជើញ​សិស្សបីនាក់​ឲ្យ​ឡើង​មក​ក្ដារខៀន ហើយ​ម្នាក់ៗ​សរសេរ​គោលការណ៍​មួយ​ក្នុងចំណោម​គោលការណ៍​ផ្សេងទៀត​ឲ្យបាន​ត្រឹមត្រូវ ។

  1. ត្រួត​ពិនិត្យ​ដោយ​សេចក្ដី​ជំនឿ ។

  2. ស្វែងរក​ការយល់ដឹង​បន្ថែម​តាមរយៈ​ប្រភព​ដែល​បានតែងតាំង​ដ៏​ទេវភាព ។

  3. ធ្វើ​តាម​គោលគំនិត និង​សំណួរ​ទាំងឡាយ​ដោយ​ប្រភព​ដ៏​នៅអស់កល្ប​ជានិច្ច ។

សូមអញ្ជើញ​សិស្ស​ឲ្យ​គិត​អំពី​ស្ថានភាព​ដែល​ពួកគេ​ធ្លាប់​បានឃើញ​ដោយផ្ទាល់ ឬ​បទពិសោធន៍​ដែល​យុវជន​អាច​អនុវត្ត​សេចក្ដី​សប្បុរស ឬ​ប្រើប្រាស់​រឿង​មួយចំនួន​ដូចខាងក្រោម ។

  • អូស្កា​ងាយ​នឹង​ត្រូវ​ប្អូនៗ​របស់​គាត់​រំខាន​ជាខ្លាំង ។ ពួកគេ​តែងតែ​សុំ​ឲ្យ​អូស្កា​លេង​ជាមួយ​ពួកគេ ឬ​ជួយ​ពួកគេ​ធ្វើ​កិច្ចការ​ផ្ទះ​របស់ពួកគេ ។ អូស្កា​គ្រាន់តែ​មិន​ចង់​ឲ្យ​ប្អូនៗ​របស់​គាត់​មក​រំខានគាត់ គាត់​ចង់​នៅ​ម្នាក់​ឯង ដើម្បី​ឲ្យ​គាត់​អាច​ធ្វើ​រឿង​ផ្ទាល់​ខ្លួន​របស់គាត់ ។

  • ហេ-វ៉ុន​បាន​ដឹងថា ក្មេងស្រី​ម្នាក់ទៀត​នៅក្នុង​ថ្នាក់​យុវនារី​របស់នាង​កំពុងតែ​និយាយដើម​នាង ។ ហេ-វ៉ុន​មាន​អារម្មណ៍​មិនល្អ និង​ឈឺចាប់​ដោយសារ​រឿងនេះ ហើយ​មិន​ដឹងថា ត្រូវ​ឆ្លើយតប​បែបណា​វិញ ។

  • កាប៉ូ​ចង់​ធ្វើជា​អ្នកល្បី​នៅក្នុង​សាលា ហើយ​បង្ហាញ​ភាពក្លាហាន​នៅចំពោះ​មុខ​មិត្តភក្តិ​របស់គាត់ ។ ជារឿយៗ គាត់​មើលងាយ​មិត្តរួមថ្នាក់​ផ្សេងទៀត​ហើយ​យក​សម្ភារ​របស់ពួកគេ​ដោយ​មិនចាំបាច់​សួរ ។

រឿង​មួយ​ក្នុង​ចំណោម​រឿង​ទាំងនេះ​អាចនឹង​ត្រូវ​ពិភាក្សា​នៅក្នុង​ថ្នាក់រៀន​ទាំងមូល ឬ​សិស្ស​អាច​បែងចែក​ជា​ក្រុមតូចៗ ហើយ​ចាត់តាំង​សាច់រឿង​ដើម្បី​យកមក​ពិភាក្សា ។ សូម​លើកទឹកចិត្ត​ពួកគេ​ឲ្យ​សម្រេចចិត្ត​ថា តើ​គោលការណ៍​នៃ​ការទទួលបាន​ចំណេះដឹង​ខាងវិញ្ញាណ​ណាមួយ​ដែលនឹង​មាន​ប្រយោជន៍​បំផុត​នៅក្នុង​សាច់រឿង​របស់ពួកគេ ហើយ​ហេតុអ្វី ។ សូម​អញ្ជើញ​ក្រុម​នីមួយៗ​ឲ្យ​ចែកចាយ​ដល់​សិស្ស​ដែល​នៅសល់​ក្នុងថ្នាក់​នូវ​អ្វី​ដែល​ពួកគេ​បាន​ពិភាក្សា ។ អាច​ជួយ​ណែនាំ​សិស្ស​ចំពោះ​សំណួរ​មួយចំនួន​ខាងក្រោម​នៅក្នុង​ការពិភាក្សា​នេះ ។

ស្វែងរក​ការយល់ដឹង​បន្ថែម​តាមរយៈ​ប្រភព​ដែលបាន​តែងតាំងដ៏​ទេវភាព

  • តើ​អ្នក​អាច​ចែកចាយ​អ្វី​ចេញពី មរ៉ូណៃ ៧:៤៥–៤៨ ដែល​អាច​លើកទឹកចិត្ត​បុគ្គល​នេះ​ឲ្យ​ឆ្លើយតប​ដោយ​សេចក្ដី​សប្បុរស​បន្ថែមទៀត​នៅក្នុង​ស្ថានភាព​របស់ពួកគេ ?

  • តើ​មាន​បទគម្ពីរ ឬ​សេចក្ដី​ថ្លែងការណ៍​អ្វីខ្លះ​ទៀត​មកពី​ថ្នាក់ដឹកនាំ​សាសនាចក្រ​ដែល​អាច​ជួយ​បាន ?

ធ្វើ​សកម្មភាព​ដោយ​សេចក្ដីជំនឿ

  • តើ​បុគ្គល​នេះ​អាច​ប្រឈមមុខ​នឹង​បញ្ហា​អ្វីខ្លះ នៅពេល​ដែល​ពួកគេ​ព្យាយាម​អនុវត្ត​អ្វី ដែល​អ្នកចែកចាយ​ជាមួយ​ពួកគេ ?

  • តើ​ពួកគេ​អាច​ធ្វើ​សកម្មភាព​ដោយ​សេចក្ដី​ជំនឿ​បាន​ដោយ​របៀបណា ទោះបី​ជា​ស្ថិត​នៅក្នុង​ស្ថានភាព​លំបាក​ទាំងនេះ​ក្តី ?

ពិនិត្យ​មើល​គោលគំនិត និង​សំណួរ​ទាំងឡាយ​ដោយ​ទស្សនវិស័យ​ដ៏​អស់កល្ប​មួយ

  • តើ​ការពិនិត្យ​មើល​ស្ថានការណ៍​ដោយ​ទស្សន​ដ៏​អស់កល្ប​មួយ​អាច​ជួយ​គាត់ ឬ​នាង​ឲ្យ​មានអារម្មណ៍​កាន់តែ​មាន​សេចក្ដី​សប្បុរស​បន្ថែមទៀត​ចំពោះ​អ្នកដទៃ​យ៉ាង​ដូចម្ដេច ?

  • តើ​ការពិនិត្យ​មើល​អំពី​របៀប​ដែល​ព្រះយេស៊ូវគ្រីស្ទ​បានប្រព្រឹត្ត​ចំពោះ​អ្នកដទៃ​អាច​ជួយដល់​បុគ្គល​នេះ​ឲ្យ​កាន់តែ​មាន​សេចក្ដី​សប្បុរស​ដោយ​របៀបណា ?

បន្ទាប់ពី​មាន​ការពិភាក្សា​ក្នុងថ្នាក់ ឬ​ជាក្រុម​រួចហើយ សូម​ពិចារណា​សួរ​សិស្ស​ថា តើ​មានទស្សនៈ​ផ្សេង​ទៀត​អំពី​គោលការណ៍​នៃ​ការទទួលបាន​ចំណេះដឹង​ខាងវិញ្ញាណ​ដែល​អាច​មាន​ប្រយោជន៍​នៅក្នុង​សាច់រឿង​នេះ​ដែរឬទេ ។

ការរំឭក​ចំណេះចំណាន​ខាង​គោលលទ្ធិ

នៅក្នុង​អំឡុងពេល​សិក្សា​មេរៀន​នៅពេលក្រោយ សូមគូស​រូប​បេះដូង​ដ៏ធំ​មួយ​នៅលើ​ក្ដារខៀន ហើយ​ឲ្យ​សិស្ស​រំឭក​ឡើងវិញ​នូវ​សេចក្តីយោង​ចំណេះចំណាន​ខាងគោលលទ្ធិ និង​ឃ្លាបទគម្ពីរ​គន្លឹះ​ណាមួយ​ដែល​ទាក់ទង​នឹង​គំនូរនេះ ។ សូម​លើកទឹកចិត្ត​សិស្ស​ម្នាក់ៗឲ្យ​សរសេរ​សេចក្ដីយោង ( មរ៉ូណៃ ៧:៤៥–៤៨ ) និង​ឃ្លា​បទគម្ពីរគន្លឹះ ( « សេចក្ដីសប្បុរស គឺជា​សេចក្ដីស្រឡាញ់​ដ៏សុទ្ធសាធ​នៃព្រះគ្រីស្ទ » ) ពី​ការចងចាំ​ពីរបី​ដង​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់ពួកគេ ។