ថ្នាក់​សិក្ខាសាលា
ការរំឭក​ចំណេះចំណាន​ខាងគោល​លទ្ធិ​ទី ២៥ ៖ អនុវត្ត​វគ្គបទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ


« ការរំឭក​ចំណេះចំណាន​ខាងគោលលទ្ធិ​ទី ២៥ ៖ អនុវត្ត​វគ្គបទគម្ពីរ​ចំណេះចំណាន​ខាងគោលលទ្ធិ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន ( ឆ្នាំ ២០២៤ )

« ការរំឭក​ចំណេះចំណាន​ខាង​គោលលទ្ធិ​ទី ២៥ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន

ការរំឭក​ចំណេះចំណាន​ខាង​គោលលទ្ធិ​ទី ២៥

អនុវត្ត​វគ្គបទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ

រូបភាព
យុវវ័យ​មួយ​ក្រុម​កំពុង​លេង​ហ្គេម​នៅ​ខាងក្រៅ

នៅក្នុង​សាសនាចក្រ យើងត្រូវបាន​អញ្ជើញឲ្យ​រីកចម្រើន​ដូចជា​ព្រះអង្គ​សង្គ្រោះ​បាន​រីកចម្រើន​ដែរ—ខាងវិញ្ញាណ ខាង​សង្គម ខាង​រូបកាយ និង​ខាង​បញ្ញា ។ ការកំណត់​គោលដៅ​អាចជួយអ្នក​ឲ្យរីកចម្រើន​បាន ។ ព្រះវរបិតា​សួគ៌​បាន​ប្រទានពរ​ព្រះគម្ពីរ​មក ដើម្បី​ជួយ​អ្នកឲ្យ​ប្រែក្លាយ​ដូច​ព្រះយេស៊ូវ​គ្រីស្ទ​តាមរបៀប​ទាំងនេះ ។ មេរៀននេះ​នឹងផ្តល់​ឱកាស​ឲ្យ​អ្នក​អនុវត្ត​វគ្គបទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ​ជាក់ស្ដែងចំពោះ​គោលដៅ​របស់អ្នក ដើម្បី​ក្លាយដូចជា​ព្រះអង្គ​សង្គ្រោះ ។

សូមជួយ​សិស្សឲ្យ​ក្លាយជា​អ្នកចូលរួម​សកម្ម ។ សម្រាប់​សិស្ស​មួយ​ចំនួន ការខិតខំ​រៀនសូត្រ​ពី​បទគម្ពីរ​អាច​មើល​ទៅ​ហាក់​ដូចជា​មិន​អាច​ចេះ និង​ពិបាក​បន្តិច ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ សិស្ស​អាច​រីកចម្រើន​តាម​សមត្ថភាព​របស់​ពួកគេ ហើយ​បន្តិច​ម្តងៗ​មាន​ការទទួល​ខុស​ត្រូវ​កាន់តែ​ខ្ពស់​បន្ថែម​ទៀត​សម្រាប់​ការរៀន​សូត្រ​របស់​ពួកគេ​ផ្ទាល់ ។ សូម​ស្វែងរក​ឱកាស​ដើម្បី​ជួយ​សិស្ស​ឲ្យ​ដើរ​តួនាទី​យ៉ាង​សកម្ម​ថែមទៀត​នៅក្នុង​ថ្នាក់ ហើយ​សរសើរ​ការខិតខំ និង​ការរីក​ចម្រើន​របស់​ពួកគេ ។

ការរៀបចំ​សិស្ស ៖ សូម​ពិចារណា​ឲ្យ​សិស្ស​និយាយ​ជាមួយ​ឪពុក​ម្តាយ​របស់​ពួកគេ ឬ​អ្នកដឹកនាំ​សាសនាចក្រ​ម្នាក់​អំពី​គោលដៅ​ដែល​ពួកគេ​បាន​កំណត់ ។ ពួកគេ​អាច​ពិភាក្សាអំពី​ភាពជោគជ័យ និង​បញ្ហា​ប្រឈម ដែល​ពួកគេ​កំពុងតែ​ជួបប្រទះ ។

សកម្មភាព​រៀនសូត្រ​ដែល​អាច​មាន

មេរៀនវគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ អាច​នឹង​ត្រូវ​បង្រៀន​ជំនួស​ឲ្យ​មេរៀន​រំឭក​ឡើង​វិញ​នេះ ។ សូម​មើល​តារាង​កាលវិភាគ​ល្បឿន​ដែល​នាយក​ប្រចាំ​តំបន់ ឬ​អ្នកសម្រប​សម្រួល​ប្រចាំ​ភូមិភាគ​ផ្តល់​ឲ្យ ដើម្បី​ធានា​ថា​មេរៀន​វគ្គបទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ​នីមួយៗ​នឹង​ត្រូវបាន​បង្រៀន​នៅក្នុង​អំឡុង​ពេល​ដែល​ថ្នាក់​សិក្ខាសាលា​កំពុង​សិក្សា ។

រីកចម្រើន​ដូច​ព្រះយេស៊ូវ​គ្រីស្ទ​បាន​រីកចម្រើន​ដែរ

សូម​ពិចារណា​បង្ហាញ​សិស្ស​នូវ​សៀវភៅ ការអភិវឌ្ឍ​ផ្ទាល់ខ្លួន ៖ សៀវភៅ​មគ្គុទ្ទេសក៏​សម្រាប់​យុវវ័យ ហើយ​ពិភាក្សា​អំពី​គោលដៅ ដែល​ពួកគេ​អាច​កំណត់​បាន ។ អ្នកក៏អាច​បង្ហាញរូបភាព​ដូចខាង​ក្រោមនេះ​ផងដែរ ៖

រូបភាព
និមិត្តសញ្ញា​កម្មវិធី​កុមារ និង​យុវវ័យ

នៅក្នុង លូកា ២:៥២ យើង​អាន​ថា ព្រះយេស៊ូវ​គ្រីស្ទ​បាន​ចម្រើន​ឡើង « ប្រកបដោយ​ប្រាជ្ញារឹតតែ​ច្រើនឡើង ហើយ​ជាទីគាប់​ព្រះហឫទ័យ​ដល់ព្រះ និង​ចិត្តមនុស្ស​ផង » ។ ព្រះវរបិតាសួគ៌​របស់យើង​មានព្រះទ័យ​ចង់ឲ្យ​យើង​រីកចម្រើន​ដូចជា​ព្រះអង្គ​សង្គ្រោះ​បាន​រីកចម្រើន​នៅក្នុង​ផ្នែក​ទាំងអស់​នេះដែរ ។ ថ្នាក់ដឹកនាំ​សាសនាចក្រ​បានសុំឲ្យយើង​កំណត់​គោលដៅ ដើម្បី​ជួយ​យើង​អភិវឌ្ឍខាង​វិញ្ញាណ ខាង​សង្គម ខាង​រូបកាយ និង​ខាង​បញ្ញា ។

សូមគិតអំពី​គោលដៅ​ដែល​អ្នកបាន​កំណត់ ឬ​ចង់កំណត់ ។

  • តើ​អ្នក​ធ្លាប់​ទទួល​បាន​ភាពជោគជ័យ​អ្វីខ្លះ ?

  • តើ​អ្នក​បាន​ប្រឈម​មុខ​នឹង​បញ្ហា​ប្រឈម​អ្វីខ្លះ កាល​អ្នក​ព្យាយាម​សម្រេច​ឲ្យ​បានគោលដៅ​ទាំងនេះ ?

ដោយ​បាន​ថ្លែង​អំពី​គោលដៅ​ទាំងនេះ ប្រធាន រ័សុល អិម ណិលសុន បាន​បង្រៀន ៖

ជំនួស​ឲ្យ​ការដាក់​កិច្ចការ​ជាក់លាក់​ដល់​ក្មួយៗ … យើង​សូម​អញ្ជើញ​ក្មួយៗ​ឲ្យទៅ​ប្រឹក្សា​ជាមួយ​ព្រះអម្ចាស់​អំពី​របៀប​ដែល​ក្មួយៗ​អាច​លូតលាស់​នៅក្នុង​របៀប​ដែល​មាន​តុល្យភាព​មួយ ។ វានឹង​ផ្តល់រង្វាន់ និងភាព​សប្បាយ​រីករាយ ប៉ុន្តែ​វា​ក៏​ត្រូវការ​កិច្ចខិតខំ​យ៉ាង​ខ្លាំង​ពី​ខាងផ្នែក​របស់​ក្មួយៗ​ដែរ ។ ក្មួយៗ​ត្រូវតែ​ស្វែងរក​វិររណៈ​ផ្ទាល់ខ្លួន ។ ក្មួយៗ​ត្រូវ​ជ្រើសរើស​សម្រាប់​ខ្លួនឯង​ពី​របៀប​ដែល​ត្រូវ​ប្រព្រឹត្ត​តាម ។ ពេលខ្លះ​ព្រះវិញ្ញាណ​អាច​បំផុស​គំនិត​ក្មួយៗ​ឲ្យ​ធ្វើ​ការណ៏​ដែល​ពិបាក ។ ខ្ញុំ​គិត​ថា ក្មួយៗ​បាន​រៀបចំ​ប្រឈម​ទៅនឹង​បព្ហា​នេះ​ហើយ ។ ក្មួយៗ​អាច​ធ្វើ​កិច្ចការ​ពិបាកៗ​បាន ។ ( រ័សុល°អិម ណិលសុន « Special Children and Youth Broadcast Featuring President M. Russell Ballard » [ ការណែនាំ​អំពី​គំនិត​ផ្តួចផ្តើម​ថ្មី​សម្រាប់​កុមារ និង​យុវវ័យ ថ្ងៃទី ២៩ ខែ កញ្ញា ឆ្នាំ ២០១៩ ] នៅលើ​គេហទំព័រ broadcasts.ChurchofJesusChrist.org )

  • តើអ្នក​គិត​យ៉ាងណា​ដែរ​អំពី​ការទូន្មាន​របស់​ប្រធាន ណិលសុន ?

នៅពេល​អ្នក​សិក្សា​ថ្ងៃនេះ អ្នកនឹង​អាចអនុវត្ត​វគ្គបទគម្ពីរ​ចំណេះចំណាន​ខាងគោលលទ្ធិ​ចំពោះ​គោលដៅ​របស់អ្នក ដើម្បី​ក្លាយកាន់តែ​ដូចជា​ព្រះអង្គ​សង្គ្រោះ​ខាង​វិញ្ញាណ ខាង​សង្គម ខាង​រូបកាយ ឬ​ខាង​បញ្ញា ។

វគ្គបទគម្ពីរ​ចំណេះចំណាន​ខាងគោលលទ្ធិ​អាច​ជួយ​បាន

អ្នក​អាច​សុំ​សិស្ស​ឲ្យ​សរសេរ​វគ្គបទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិឲ្យ​បានច្រើន ចេញពី​ការចងចាំ​តាម​ដែល​ពួកគេ​អាចធ្វើបាន ឬចែកចាយ​បទគម្ពីរ​ណា​ដែល​មាន​ឥទ្ធិពល​លើជីវិត​របស់​ពួកគេ ។ សូម​សរសេរ​​បទគម្ពីរ​ដែលពួកគេ​ចែកចាយ​ដាក់​នៅលើ​ក្ដារខៀន ។

សូម​ជួយ​ឲ្យ​សិស្ស​ស្វែងរក​វគ្គបទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ​ពី​អាលម៉ា​រហូតដល់​មរ៉ូណៃ​នៅក្នុង ឯកសារ​គោល​នៃ​ចំណេះចំណាន​ខាង​គោលលទ្ធិ ( ឆ្នាំ ២០២៣ ) ឬ​បង្ហាញ​តារាង​ខាងក្រោម​នេះ ។

ចំណេះចំណាន​ខាង​គោលលទ្ធិ​នៃ​ព្រះគម្ពីរ​មរមន ៖ អាលម៉ា–មរ៉ូណៃ

ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន ( ឆ្នាំ ២០២៤ )

សេចក្តីយោង​បទគម្ពីរ

ឃ្លា​បទគម្ពី​គន្លឹះ

សេចក្តីយោង​បទគម្ពីរ

អាលម៉ា ៧:១១–១៣

ឃ្លា​បទគម្ពី​គន្លឹះ

« ហើយ​ទ្រង់​នឹង​យាង​ទៅ​ដោយ​រង​ការឈឺចាប់ និង​ទុក្ខ​វេទនា និង​ការល្បួង​គ្រប់​បែប​យ៉ាង » ។

សេចក្តីយោង​បទគម្ពីរ

អាលម៉ា ៣៤:៩–១០

ឃ្លា​បទគម្ពី​គន្លឹះ

« នោះ​ត្រូវតែ​មានដង្វាយ​ធួន​មួយ​កើតឡើង …ការបូជា​មួយ​ដ៏និរន្តរ៍ និង​អស់កល្ប​ជានិច្ច » ។

សេចក្តីយោង​បទគម្ពីរ

អាលម៉ា ៣៩:៩

ឃ្លា​បទគម្ពី​គន្លឹះ

« កុំ​ទៅ​តាម​សេចក្តីសម្រើប​នៃ​ភ្នែក​របស់​ខ្លួន​ទៀត​ឡើយ » ។

សេចក្តីយោង​បទគម្ពីរ

អាលម៉ា ៤១:១០

ឃ្លា​បទគម្ពី​គន្លឹះ

« សេចក្ដី​ទុច្ចរិត​ពុំ​ដែល​ជា​សុភមង្គល​ឡើយ » ។

សេចក្តីយោង​បទគម្ពីរ

ហេលេមិន ៥:១២

ឃ្លា​បទគម្ពី​គន្លឹះ

« គឺ​នៅលើ​សិលា​នៃ​ព្រះ​ដ៏​ប្រោសលោះ​នៃ​យើង … ដែល​កូន​ត្រូវ​សង់គ្រឹះ​របស់​កូន » ។

សេចក្តីយោង​បទគម្ពីរ

នីហ្វៃ​ទី​៣ ១១:១០–១១

ឃ្លា​បទគម្ពី​គន្លឹះ

« យើង​បាន​ធ្វើ​ការ​នេះ ដោយ​បាន​ស៊ូទ្រាំ​តាម​ព្រះ​ហឫទ័យ​នៃ​ព្រះវរបិតា​ចំពោះ​គ្រប់​ការណ៍​ទាំង​អស់ ចាប់​តាំង​ពី​ដើមដំបូង​មក »។

សេចក្តីយោង​បទគម្ពីរ

នីហ្វៃ​ទី​៣ ១២:៤៨

ឃ្លា​បទគម្ពី​គន្លឹះ

« បាន​ល្អ​ឥតខ្ចោះ​ដូចជា​យើង ឬ​ដូចជា​ព្រះវរបិតា​របស់​អ្នក​រាល់​គ្នា​ដែល​គង់នៅ​ស្ថានសួគ៌ ទ្រង់​ល្អ​ឥតខ្ចោះ​ដែរ » ។

សេចក្តីយោង​បទគម្ពីរ

នីហ្វៃ​ទី​៣ ២៧:២០

ឃ្លា​បទគម្ពី​គន្លឹះ

« ចូរ​មក​រក​យើង ហើយ​ទទួល​បុណ្យ​ជ្រមុជ​ទឹក … ប្រយោជន៍​ឲ្យ​អ្នករាល់គ្នា​អាច​បាន​ញែកចេញ​បរិសុទ្ធ ដោយ​ការទទួល​នូវ​ព្រះវិញ្ញាណ​បរិសុទ្ធ » ។

សេចក្តីយោង​បទគម្ពីរ

អេធើរ ១២:៦

ឃ្លា​បទគម្ពី​គន្លឹះ

« ដ្បិត​អ្នក​រាល់គ្នា​ពុំ​ទទួល​សាក្សី​ឡើយ លុះ​ដល់​ពេល​ក្រោយ​ពី​ការសាកល្បង​នៃ​សេចក្តី​ជំនឿ​របស់​អ្នកសិន » ។

សេចក្តីយោង​បទគម្ពីរ

អេធើរ ១២:២៧

ឃ្លា​បទគម្ពី​គន្លឹះ

« ហើយ​បើសិនជា​មនុស្ស​លោក​មករក​យើង … នោះ​យើង​នឹង​ធ្វើឲ្យ​អ្វី​ដែល​ទន់ខ្សោយ​ក្លាយទៅជា​ខ្លាំងពូកែ​ចំពោះ​ពួកគេ​វិញ » ។

សេចក្តីយោង​បទគម្ពីរ

មរ៉ូណៃ ៧:៤៥–៤៨

ឃ្លា​បទគម្ពី​គន្លឹះ

« សេចក្ដី​សប្បុរស​គឺជា​សេចក្ដី​ស្រឡាញ់​ដ៏​សុទ្ធសាធ​នៃ​ព្រះគ្រីស្ទ » ។

សេចក្តីយោង​បទគម្ពីរ

មរ៉ូណៃ ១០:៤–៥

ឃ្លា​បទគម្ពី​គន្លឹះ

« សូម​សួរ​ដោយ​ចិត្ត​ស្មោះសរ គឺ​ដោយ​ស្មោះ​អស់ពី​ចិត្ត ដោយ​មាន​សេចក្ដី​ជំនឿ​ជឿ​ដល់​ព្រះ​គ្រីស្ទ … [ និង ] ដោយ​ព្រះចេស្ដានៃ​ព្រះវិញ្ញាណ​បរិសុទ្ធ នោះ​អ្នករាល់​គ្នា​អាច​ស្គាល់​សេចក្ដី​ពិត​នៃ​គ្រប់ការណ៍​ទាំងអស់ » ។

សូម​អញ្ជើញ​សិស្សឲ្យ​ស្វែងរក​វគ្គបទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ ដែលអាច​ជួយ​ពួកគេ​ឲ្យ​សម្រេច​បាន​គោលដៅ​របស់​ពួកគេ ។

សូម​ពិភាក្សា​អំពី​បទគម្ពីរ​ដែលសិស្ស​បានរកឃើញ និង​របៀប​ដែល​បទគម្ពីរ​ទាំងនោះ​មាន​ប្រយោជន៍ ។ សូម​ពិចារណា​ប្រើប្រាស់​សំណួរមួយ​ចំនួន​ខាងក្រោម ។

សិស្ស​មិន​ចាំបាច់​ចែកចាយ​ព័ត៌មាន​លម្អិតផ្ទាល់ខ្លួន​អំពី​គោលដៅ​របស់ពួកគេ​ទេ ។ សូម​លើកទឹក​ចិត្ត​ពួកគេ​ឲ្យ​ចែកចាយ​បន្ថែម​ទៀត​អំពី​បទគម្ពីរ និង​គោលការណ៍​នានា ហើយ​និយាយ​បន្តិច​បន្ដួច​អំពី​ព័ត៌មាន​ជាក់លាក់​នៃ​គោលដៅ​បាន​ហើយ ។

  • តើ​វគ្គបទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ​មួយណា ដែល​អាច​ជួយអ្នក​ឲ្យឈានដល់​គោលដៅ​របស់អ្នក​បាន ? តាម​វិធីណា ?

  • តើ​វគ្គបទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ​មួយណា ដែល​អាច​ជួយ​អ្នក​ឲ្យមាន​ការរីកចម្រើន « ប្រកប​ដោយ​ប្រាជ្ញា​រឹតតែ​ច្រើន​ឡើង ហើយ​ជា​ទី​គាប់​ព្រះហឫទ័យ​ដល់​ព្រះ និង​ចិត្ត​មនុស្ស​ផង » ដូច​ព្រះអង្គ​សង្គ្រោះ​បាន​មាន​ដែរ​នោះ ?

  • តើ​វគ្គបទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ​មួយ ឬ​ច្រើនអាច​ជួយ​អ្នក​ឲ្យ​អនុវត្ត​គោលការណ៍​មួយ ឬ​ច្រើន​នៃ​ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ​ដោយ​របៀបណា ?

សូម​ពិចារណា​ចែកចាយ​ទីបន្ទាល់​របស់អ្នក​អំពី​របៀបដែល​វគ្គបទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ​បាន​ជួយ​ដល់​ជីវិត​របស់​អ្នក ។