ថ្នាក់​សិក្ខាសាលា
ហេលេមិន ១៤ ៖ ទីសម្គាល់​នៃ​ព្រះអង្គ​សង្គ្រោះ


« ហេលេមិន ១៤ ៖ ទីសម្គាល់​នៃ​ព្រះអង្គ​សង្គ្រោះ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន ( ឆ្នាំ ២០២៤ )

« ហេលេមិន ១៤ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន

ហេលេមិន ១៤

ទីសម្គាល់​នៃ​ព្រះអង្គ​សង្គ្រោះ

រូបភាព
យុវជន​ម្នាក់​កំពុង​សិក្សា​ព្រះគម្ពីរ

ព្រះវរបិតាសួគ៌​បានចាត់​ពួកព្យាការី​ឲ្យ​ជួយ​បុត្រាបុត្រី​របស់​ទ្រង់​ឲ្យ​ជឿ​ទៅលើ​ព្រះរាជបុត្រា​ស្ងួនភ្ញា​របស់ទ្រង់ ដូចជា​នៅពេល​ទ្រង់​បាន​បង្គាប់​សាំយូអែល​ជា​សាសន៍លេមិន​ឲ្យ​ទៅ​ព្យាករណ៍​ទៅកាន់​ពួកសាសន៍​នីហ្វៃ ។ ផ្នែក​មួយ​ទៀត​នៃ​ការព្យាករណ៍​របស់​លោក សាំយូអែល ជា​សាសន៍​លេមិន បាន​ប្រាប់​អំពី​ទីសម្គាល់​ដែល​នឹង​ប្រកាស​អំពី​ការប្រសូត និង​ការសុគត​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ ។ មេររៀន​នេះ​អាច​ជួយ​ពង្រឹង​សេចក្តីជំនឿ​របស់​អ្នក​នៅលើ​ព្រះ​យេស៊ូវ​គ្រីស្ទ នៅពេល​អ្នក​យល់​អំពី​ទីសម្គាល់​ដែល​ព្រះ​បាន​ប្រទាន​ដល់​យើង ។

សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​ចូលរួម​ចំណែក​នៅក្នុង​បទពិសោធន៍​នៃ​ការរៀនសូត្រ ។ សូម​ផ្ដល់​របៀប​ជា​ច្រើន​ដើម្បី​ឲ្យ​សិស្ស​ចូលរួម​នៅក្នុង​ថ្នាក់ ។ ទាំងនេះ​អាច​រួមមាន ការគូស​គំនូរ ការសរសេរ​នៅលើ​ក្តារខៀន ការពន្យល់​អំពីអ្វី​ដែល​ពួកគេ​យល់​ដឹង ឬ​ការថ្លែង​ទីបន្ទាល់ ។ សូម​សរសើរ​ដល់​ប្រឹងប្រែង​របស់សិស្ស និង​លើក​ទឹកចិត្ត​សិស្ស​គ្រប់ៗ​រូប​ឲ្យ​ជួយ​គាំទ្រ​ដល់ការ​រួមចំណែក​ពី​មិត្តភក្ដិ​របស់​ពួកគេ ។

ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​រៀបចំ​ខ្លួន​ដើម្បី​ចែកចាយ​អំពី​របៀប​ដែល​ពន្លឺ​អាច​ប្រៀបធៀប​ទៅនឹង​ព្រះយេស៊ូវ​គ្រីស្ទ ។ ពួកគេ​អាច​គិត​អំពី​ពិល​នៅ​ទី​ងងឹត អំពូល​ភ្លើង​នៅក្នុង​ផ្ទះ ឬ​ពន្លឺ​ធម្មជាតិ​ដូចជា​ព្រះអាទិត្យ និង​ដួង​តារា ។

សកម្មភាព​រៀនសូត្រ​ដែលអាច​មាន

សេចក្តីប្រកាស

សូម​គិត​អំពី​ព្រឹត្តិការណ៍​នៅក្នុង​ជីវិត​របស់​អ្នក​ដែល​សំខាន់​ខ្លាំង​រហូត​ដល់​អ្នក​នឹង​ប្រកាស​អំពី​ព្រឹត្តិការណ៍​ទាំងនេះ​ទៅ​កាន់​មិត្តភក្តិ និង​ក្រុមគ្រួសារ​ជាមុន ។ នៅក្នុង​វប្បធម៌​ជាច្រើន ការប្រកាស​ជាផ្លូវការ​អំពី​ការទទួល​សញ្ញាបត្រ អាពាហ៍ពិពាហ៍ ខួប​កំណើត​សំខាន់ៗ និង​ព្រឹត្តិការណ៍​ផ្សេងៗទៀត​គឺ​ត្រូវ​បង្កើតឡើង និង​ផ្ញើ​ការអញ្ជើញ​រាប់​សប្តាហ៍ ឬ​រាប់​ខែ​ជាមុន ។

សូម​ពិចារណា​បង្ហាញ​សិស្ស​អំពី​ឧទាហរណ៍​នៃ​ការប្រកាស ឬ​ការប្រាប់​ពួកគេ​អំពី​ព្រឹត្តិការណ៍​មួយ​នៅក្នុង​ជីវិត​របស់អ្នក ដែល​ត្រូវបាន​ប្រកាស​ទៅកាន់​មនុស្សជាទី​ស្រឡាញ់​ជាមុន ។

  • តើ​មាន​ហេតុផល​អ្វីខ្លះដែល​មនុស្ស​ត្រូវបញ្ជូន​សេចក្តីប្រកាស​ទាំងនេះនៅមុនថ្ងៃ​ព្រឹត្តិការណ៍​នេះ​មក​ដល់ ?

  • តើ​មាន​ព្រឹត្តិការណ៍​អ្វីខ្លះ​ដែល​ព្រះវរបិតាសួគ៌​បាន​ជ្រើសរើស​ដើម្បី​ប្រកាស​ជាមុន​តាមរយៈ​ពួកព្យាការី​របស់​ទ្រង់ ? តើ​ហេតុអ្វី​បាន​ជា​អ្នក​គិតថា ព្រឹត្តិការណ៍​ទាំងនោះ​គឺ​សំខាន់​ដើម្បី​ប្រកាស ?

តាមរយៈ​ការព្យាករណ៍​របស់​សាំយូអែល​ជា​សាសន៍លេមិន ព្រះ​បាន​ប្រកាស​ប្រាប់​ដល់​ពួកសាសន៍​នីហ្វៃ​អំពី​ព្រឹត្តិការណ៍ និង​ទីសម្គាល់​សំខាន់ៗ​នាពេល​អនាគត​ដែល​នឹង​មាន​ជាមួយ​នឹង​ព្រឹត្តិការណ៍ និង​ទីសម្គាល់​ទាំងនេះ ។

សូម​អាន ហេលេមិន ១៤:១២ ដោយការ​រកមើល​មូលហេតុ​ដែល​ព្រះបាន​បង្គាប់​សាំយូអែល​ឲ្យ​ព្យាករណ៍​អំពី​ទីសម្គាល់​ទាំងនេះ ។

សូម​ជួយ​សិស្ស​ឲ្យ​ស្វែងយល់​អំពី​គោលការណ៍​មួយ​ដោយ​អញ្ជើញ​ពួកគេ​ឲ្យ​សង្ខេប​នូវ​អ្វី​ដែល​ពួកគេ​បានរៀន​មកពី​ខគម្ពីរ​នេះ ។ សិស្ស​អាច​ប្រើ​ពាក្យ​ផ្សេងគ្នា ប៉ុន្តែ​សេចក្តីពិត​ដែល​ពួកគេ​បាន​រកឃើញ​ដែល​អាច​ស្រដៀង​ទៅនឹង​សេចក្តីពិត​ខាងក្រោម ។

សេចក្តីពិត​មួយ​ដែល​យើង​អាច​រៀន​នោះ គឺថា ការស្គាល់​ទីសម្គាល់​ដែល​ព្រះ​បាន​ប្រទាន​អាច​បញ្ជាក់​ប្រាប់​អំពី​សេចក្តីជំនឿ​របស់​យើង​នៅលើ​ព្រះយេស៊ូវ​គ្រីស្ទ ។

តើ​អ្នក​គិតថា ការធ្វើ​ជា​សាក្សី​ពី​ទីសម្គាល់​ដែល​សាំយូអែល បាន​ប្រកាស​អំពី​ការប្រសូត និង​ការសុគត​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ នឹង​មាន​ឥទ្ធិពល​លើ​រូប​អ្នក​ដោយ​របៀប​ណា ? សូម​សញ្ជឹងគិត​អំពី​សម្គាល់ ឬ​បទពិសោធន៍​អ្វី​ដែល​ព្រះ​បាន​ប្រទាន​ដល់អ្នក ដើម្បី​បញ្ជាក់​ជំនឿ​របស់អ្នក​នៅលើ​ព្រះអង្គ​សង្គ្រោះ ។ ទាំង​នេះ​អាច​រួម​បញ្ចូល​ទី​សម្គាល់​ដែល​មុន​ការយាង​មក​ជា​លើក​ទីពីរ​របស់​ព្រះអង្គ​សង្គ្រោះ ។

ទីសម្គាល់​នៃ​ការប្រសូត និង​ការសុគត​របស់​ព្រះ​អង្គ​សង្រ្គោះ

ប្រសិនបើ​អ្នក​ប្រើ​សកម្មភាព​ខាងក្រោម សូម​ដាក់​ពេល​កំណត់​ឲ្យ​សិស្ស ដើម្បី​មាន​ពេល​សម្រាប់​សម្ភារ​ផ្សេងទៀត​ដែល​សិស្ស​របស់​អ្នក​ត្រូវការ ។ សិស្ស​អាច​ធ្វើការ​ជា​ក្រុម​តូចៗ ហើយ​អ្នក​អាច​ចាត់តាំង​ក្រុម​ផ្សេង​គ្នា​ឲ្យ​សិក្សា​ទាំង​ការប្រសូត​របស់​ព្រះគ្រីស្ទ ឬ​ការសុគត​របស់​ទ្រង់ ។ សូម​រំឭក​សិស្ស​ឲ្យ​ចាត់ទុក​ការប្រសូត និង​ការសុគត​របស់​ទ្រង់​ដោយ​ការគោរព នៅពេល​ពួកគេ​បង្កើត​ការប្រកាស​របស់​ពួកគេ ។

ជម្រើស​មួយទៀត​គឺ​ក្រុម​ទាំងអស់​បង្កើត​ការប្រកាស​អំពី​ការប្រសូត​របស់​ព្រះគ្រីស្ទ ហើយ​ពិភាក្សា​នៅក្នុង​ក្រុម​របស់​ពួកគេ​អំពី​របៀប​ដែល​ទីសម្គាល់​ទាំងនោះ​ថ្លែង​ទីបន្ទាល់​អំពី​ទ្រង់ ។ បន្ទាប់​មក សិស្ស​អាច​សិក្សា​ពី​ទីសម្គាល់​នៃ​ការសុគត​របស់​ព្រះគ្រីស្ទ​ជា​ថ្នាក់ ហើយ​ពិភាក្សា​អំពី​របៀប​ដែល​ទីសម្គាល់​ទាំងនោះ​ថ្លែង​ទីបន្ទាល់​អំពី​ទ្រង់ ។

សូម​ផ្តល់​សម្ភារ​ដូចជា ក្រមួន និង​ក្រដាស តាម​តម្រូវការ ។ សិស្ស​អាច​ប្រើ​ឧបករណ៍​ឌីជីថល​ជំនួស​ឲ្យ​ក្រដាស ប្រសិនបើ​មាន ។

សូម​ប្រើ​ការព្យាករណ៍​ខាងក្រោម ដើម្បី​បង្កើត​ការប្រកាស​សម្រាប់​ពួកសាសន៍​នីហ្វៃ​នៅ​សម័យ​របស់​សាំយូអែល អំពី​ការប្រសូត និង​ការសុគត​របស់​ព្រះអង្គ​សង្រ្គោះ ។ សូម​ខិតខំ​ចាប់​យក​ភាពរំភើប​នៃ​ការប្រសូត​របស់​ព្រះអង្គសង្គ្រោះ និង​ទម្ងន់​នៃ​ការសុគត​របស់ទ្រង់ ។ សូម​រួមបញ្ចូល​ផងដែរ​នូវ​មូលហេតុ​ដែល​មនុស្ស​គួរតែ​រៀបចំខ្លួន​សម្រាប់​ព្រឹត្តិការណ៍​ដែល​នឹង​មក​ដល់​ទាំងនេះ ។

សូម​អញ្ជើញ​ក្រុម​នីមួយៗ​ឲ្យ​បង្ហាញ​ការប្រកាស​របស់​ពួកគេ​ទៅកាន់​ក្រុម​ផ្សេង​ទៀត ។ ប្រសិនបើ​ក្រុម​ផ្សេងគ្នា​ផ្តោតទៅលើ​ទីសម្គាល់​ផ្សេងគ្នា សូម​អញ្ជើញ​ពួកគេ​ឲ្យ​បង្ហាញ​ដល់​ក្រុម​ដែល​បាន​សិក្សា​អំពី​ទីសម្គាល់​ផ្សេង ។

បន្ទាប់មក សូម​អញ្ជើញ​ឲ្យ​មាន​ការពិភាក្សា​នៅក្នុង​ថ្នាក់​អំពី​ព្រះអង្គ​សង្គ្រោះ ដោយ​សួរ​សំណួរ​ដូច​ខាងក្រោម ។

  • ហេតុអ្វី​បាន​ជា​អ្នក​គិត​ថា​ទីសម្គាល់​ដែល​ទាក់ទង​ទៅនឹង​ពន្លឺ និង​ភាពងងឹត​បាន​ប្រកាស​អំពី​ការប្រសូត និង​ការសុគត​របស់​ព្រះអង្គសង្គ្រោះ ?

  • តើ​ការមើល​ឃើញ​ទីសម្គាល់​ទាំងនេះ​អាច​បញ្ជាក់​អំពី​ជំនឿ​របស់​ពួកសាសន៍​នីហ្វៃ​នៅលើ​ព្រះអង្គសង្គ្រោះ​ដោយ​របៀបណា ?

ប្រសិនបើ​វា​មាន​ប្រយោជន៍​ដល់​សិស្ស សូម​ពិចារណា​អញ្ជើញ​ពួកគេ​ឲ្យ​ស្វែងរក​កន្លែង​មួយ​នៅក្នុង​ព្រះគម្ពីរ​ដែល​ព្រះអង្គ​សង្គ្រោះ​ត្រូវ​បាន​ប្រៀបធៀប​ទៅនឹង​ពន្លឺ—ឧទាហរណ៍ យ៉ូហាន ៨: ១២ ។ សូម​ពិចារណា​សួរ​សំណួរ​ថា « តើ​ព្រះយេស៊ូវ​គ្រីស្ទ​ជា​ពន្លឺ​ដល់​អ្នក​ដោយ​របៀបណា ? »

ទីសម្គាល់​នៃ​ការ​យាងមក​ជា​លើកទីពីរ

រូបភាព
ការយាង​មកជា​លើកទីពីរ

ដូច​ដែល​ព្រះវរបិតាសួគ៌​បាន​ប្រើ​ទីសម្គាល់​ដើម្បី​រៀបចំ​ពួកសាសន៍​នីហ្វៃ​ពី​បុរាណ​សម្រាប់​ការយាង​មក​នៃ​ព្រះរាជបុត្រា​របស់​ទ្រង់ ទ្រង់​ក៏​ប្រើ​ទីសម្គាល់​នៅក្នុង​ជំនាន់​របស់​យើង ដើម្បី​ជួយ​យើង​រៀបចំខ្លួន​សម្រាប់​ការយាងមក​ជា​លើក​ទីពីរ​នៃ​ព្រះរាជបុត្រា​របស់​ទ្រង់​ផងដែរ ។

ផ្នែក​នេះ​មាន​គោលបំណង​ជួយ​សិស្ស​ឲ្យ​យល់​អំពី​ទីសម្គាល់​មួយចំនួន​មុន​ការយាង​មកជា​លើកទីពីរ ។ កម្រង​សំណួរ​ដែល​ត្រូវគ្នា​ខាងក្រោម​គឺជា​របៀប​មួយ​ដើម្បី​ជួយ​សិស្ស​ធ្វើ​កិច្ចការនេះ ។ អ្នក​ក៏​អាច​ប្រើ​វិធីសាស្រ្ត​ផ្សេងទៀត ដូចជា​ការបង្ហាញ​បញ្ជី​ទីសម្គាល់ ខណៈពេល​ដែល​សិស្ស​ឆ្លើយ​សំណួរ​នៅចុង​បញ្ចប់​នៃ​មេរៀន​នេះ ។ ឬ​អ្នក​អាច​សុំ​ឲ្យ​សិស្ស​ម្នាក់ៗ​ជ្រើសរើស​ឯកសារយោង​មួយ​ដើម្បី​អាន រួច​រាយការណ៍​ទៅ​ថ្នាក់រៀន​អំពី​ទីសម្គាល់​ដែល​ពួកគេ​បាន​រកឃើញ ។

គន្លឹះ​ចម្លើយ ៖ ១-ឃ, ២-ខ, ៣-ក, ៤-គ, ៥-ង

ដើម្បី​ជួយ​អ្នក​ឲ្យ​ស្គាល់ ឬ​ចងចាំ​ទីសម្គាល់​មួយចំនួន​មុន​ការយាងមក​ជាលើកទីពីរ សូម​អាន​វគ្គបទគម្ពីរ​ខាងក្រោម ហើយ​ផ្គូផ្គង​វា​ជាមួយនឹង​ការពិពណ៌នា​នៃ​ទីសម្គាល់​ទាំងនោះ ។ ប្រសិនបើ​អ្នក​ចង់សិក្សា​ទីសម្គាល់​បន្ថែម​ទៀត សូមមើល « ទីសម្គាល់​អំពី​ពេលវេលា »​⁠នៅក្នុង​សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ នៅលើ​គេហទំព័រ ( scriptures.ChurchofJesusChrist.org ) ។

  1. នីហ្វៃទី ១ ១៤:១៤

  1. មនុស្ស​មកពី​គ្រប់​ជាតិ​សាសន៍​ទាំងអស់​នឹង​ខិតទៅ​ជិត​ព្រះវិហារ​នៃ​ព្រះ

  1. នីហ្វៃទី ២ ៣:៦, ១១, ១៥

  1. កូនចៅ​របស់​យ៉ូសែប​នៃ​ប្រទេស​អេស៊ីព្ទ ( យ៉ូសែប ស្ម៊ីធ ) នឹង​នាំ​មក​នូវ​ព្រះបន្ទូល​របស់​ព្រះ ( ព្រះគម្ពីរ​មរមន )

  1. អេសាយ ២:២–៣

  1. ដំណឹងល្អ​នឹង​ផ្សព្វផ្សាយ​ដល់​ពិភពលោក​ទាំងអស់

  1. ម៉ាថាយ ២៤:១៤

  1. រាស្ដ្រ​របស់​ព្រះអម្ចាស់​នឹង​រក​ឃើញ​នៅ​ទូទាំង​ផែនដី ហើយ​នឹង​ត្រូវ​បាន​ប្រទានពរ​ដោយ​អំណាច​របស់​ព្រះ

  1. ធីម៉ូថេទី⁠២ ៣:១–៧

  1. មនុស្ស​នឹង​មាន​ភាពអាត្មានិយម និង​ពោរពេញ​ដោយ​បាប ហើយ​នឹង​ងាក​ចេញ​ពី​ព្រះ

  • តើ​អ្នក​បាន​ឃើញ​ទីសម្គាល់​មួយ​ចំនួន​នៃ​ការយាង​មក​ជា​លើក​ទីពីរ​របស់​ព្រះអង្គ​សង្គ្រោះ​ត្រូវ​បាន​បំពេញ​ដោយ​របៀប​ណា ?

សំណួរ​ខាងក្រោម​អាច​មាន​សារៈសំខាន់​សម្រាប់​សិស្ស​ដើម្បី​សញ្ជឹងគិត ។ មុនពេល​ពួកគេ​ឆ្លើយ សូម​ពិចារណា​ផ្តល់​ពេល​ឲ្យ​ពួកគេ​សញ្ជឹងគិត​អំពី​របៀប​ដែល​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​ដែល​បាន​ស្ដារឡើងវិញ កិច្ចការ​ផ្សព្វផ្សាយ​សាសនា ព្រះវិហារ​បរិសុទ្ធ ព្យាការី យ៉ូសែប ស្ម៊ីធ និង​ព្រះគម្ពីរ​មរមន​បាន​ជះឥទ្ធិពល​ទៅលើ​សេចក្តី​ជំនឿ​របស់​ពួកគេ​នៅលើ​ព្រះអង្គសង្គ្រោះ​យ៉ាងណា ។

  • តើ​ការបំពេញ​ទីសម្គាល់​ទាំងនេះ​បាន​បញ្ជាក់​អំពី​សេចក្ដី​ជំនឿ​របស់​អ្នក​នៅលើ​ព្រះអង្គសង្គ្រោះ​ដោយ​របៀប​ណា ?

  • ដោយ​យោងតាម ហេលេមិន ១៤:១៣,⁠២៨–២៩ តើ​ហេតុអ្វី​បាន​ជាសេចក្ដីជឿ​នៅលើ​ព្រះគ្រីស្ទ មានសារៈ​សំខាន់​យ៉ាងនេះ ?

  • តើ​ជំនឿ​របស់​អ្នក​ទៅ​លើ​ព្រះយេស៊ូវគ្រីស្ទ​ជា​ពរជ័យ​ចំពោះ​អ្នក​តាម​របៀប​ណា ?

សូម​ពិចារណា​អំពី​ការអញ្ជើញ​សិស្ស​ឲ្យ​កត់ត្រា​ចំណាប់​អារម្មណ៍​ដែល​ពួកគេ​ទទួល​បាន​អំពី​អ្វី​ដូច​ខាងក្រោម​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​ពួកគេ ។

នៅពេល​ដែល​អ្នកសិក្សា នីហ្វៃទី ៣ ១–១០ នៅ​ក្នុង​មេរៀន​ខាង​មុខ អ្នក​នឹង​អាន​អំពី​ការបំពេញ​នៃ​ទីសម្គាល់​ដែល​សាំយូអែល​បាន​ប្រាប់​អំពី​ការប្រសូត និង​ការសុគត​របស់​ព្រះអង្គសង្រ្គោះ ។ ប្រជាជន​នៅជំនាន់​របស់​សាំយូអែល ដែល​ជឿនៅលើ​ការព្យាករណ៍ ហើយ​បានរៀបចំ​ខ្លួន​សម្រាប់​ការយាងមក​របស់​ព្រះគ្រីស្ទ បាន​ទទួល​បទពិសោធន៍​ខុសគ្នា​យ៉ាង​ខ្លាំង​ពី​អ្នក​មិនជឿ ។

នៅក្នុង​សៀវភៅកំណត់​ហេតុ​ការសិក្សា​របស់អ្នក សូម​សរសេរ​អំពីជំនឿ​របស់អ្នក​នៅលើ​ព្រះអង្គសង្គ្រោះ និង​បទពិសោធន៍​ដែល​នាំ​អ្នក​ទៅរក​សេចក្តីជំនឿ​នេះ ។ អ្នក​ក៏​អាច​បញ្ចូល​នូវ​របៀប​ដែល​អ្នក​អាច​ពង្រឹង​ជំនឿ​នោះ ( ឧទាហរណ៍ ដោយ​ការបន្ត​សិក្សា​ព្រះគម្ពីរ​មរមន ឬ​ដោយ​ការ​ចូល​ព្រះវិហារ​បរិសុទ្ធ ) ។