ថ្នាក់​សិក្ខាសាលា
អាលម៉ា 40⁠៖ ពិភពវិញ្ញាណ⁠និងការរស់ឡើងវិញ


«អាលម៉ា 40⁠៖ ពិភពវិញ្ញាណ⁠និងការរស់ឡើងវិញ» សៀវភៅណែនាំគ្រូបង្រៀនព្រះគម្ពីរមរមន (2024)

«អាលម៉ា 40» សៀវភៅណែនាំគ្រូបង្រៀនព្រះគម្ពីរមរមន

អាលម៉ា 40

ពិភពវិញ្ញាណ⁠និងការរស់ឡើងវិញ

រូបភាព
ព្រះគ្រីស្ទនៅក្នុងពិភពវិញ្ញាណ

បន្ទាប់ពីឪពុករបស់គាត់បានហៅគាត់ឲ្យប្រែចិត្តហើយ កូរីអានតុនបានសួរសំណួរមួយចំនួនអំពីផែនការរបស់ព្រះដែលមានជាអាទិ៍ អ្វីដែលកើតឡើងចំពោះយើងបន្ទាប់ពីយើងស្លាប់ទៅ។ ឪពុករបស់គាត់ (អាលម៉ា) បានឆ្លើយសំណួរគាត់ ហើយបានថ្លែងទីបន្ទាល់អំពីតួនាទីកណ្ដាលនៃព្រះយេស៊ូវគ្រីស្ទនៅក្នុងផែនការរបស់ព្រះវរបិតាសួគ៌។ មេរៀននេះអាចជួយអ្នកឱ្យកាន់តែដឹងគុណចំពោះអ្វីដែលព្រះអង្គសង្គ្រោះបានធ្វើដើម្បីអ្នក ហើយនឹងផ្តល់ឱ្យអ្នកនូវឱកាសមួយពន្យល់ពីអ្វីដែលនឹងកើតឡើងបន្ទាប់ពីយើងស្លាប់ទៅ។

ចូរជួយសិស្សឲ្យផ្តោតជាសំខាន់លើព្រះយេស៊ូវគ្រីស្ទ។ គ្រូៗអាចនឹងចំណាយពេលច្រើនខ្លាំងដោយមិនដឹងខ្លួនដើម្បីពិពណ៌នាលម្អិតជុំវិញសេចក្ដីពិតនៃដំណឹងល្អ។ នេះអាចនឹងបណ្តាលឱ្យមានការបាត់បង់ឱកាសជួយសិស្សឱ្យស្គាល់ និងស្រឡាញ់ព្រះអង្គសង្គ្រោះកាន់តែពេញលេញទៅបាន។ ចូរចំណាយពេលបង្រៀន និងថ្លែងទីបន្ទាល់អំពីចេស្ដា សេចក្តីស្រឡាញ់ និងសេចក្តីមេត្តាករុណារបស់ព្រះយេស៊ូវគ្រីស្ទ និងតួនាទីកណ្ដាលរបស់ទ្រង់នៅក្នុងផែនការនៃសេចក្តីសង្គ្រោះរបស់ព្រះវរបិតាសួគ៌។

ការរៀបចំសិស្ស៖ សូមហៅសិស្សឲ្យសញ្ជឹងគិតលើសំណួរដែលពួកគេអាចនឹងមានអំពីអ្វីដែលកើតឡើងបន្ទាប់ពីយើងស្លាប់ទៅ ហើយមករៀបចំត្រៀមខ្លួនផ្សព្វផ្សាយ។

សកម្មភាពរៀនសូត្រដែលអាចកើតមាន

សំណួរ

រឿងរ៉ាវខាងក្រោមអំពីជីវិតបងស្រី អាប៊ើតូ (Aburto)⁠អាចជួយសិស្សត្រៀមខ្លួនសិក្សា អាលម៉ា 40⁠បាន។ ជាជំនួស សិស្សអាចនឹងរាយបញ្ជីនៅលើក្ដារខៀននូវសំណួរមួយចំនួនដែលពួកគេមានអំពីជីវិតក្រោយការស្លាប់ទៅបាន។

ស៊ីស្ទើរ រ៉េណា អាយ អាប៊ើតូ (Reyna I. Aburto) ដែលជាទីប្រឹក្សាទីពីរនៅក្នុងគណៈប្រធានសមាគមសង្គ្រោះទូទៅ⁠បានផ្សព្វផ្សាយអំពីបទពិសោធន៍ផ្ទាល់ខ្លួនមួយដែលបង្ហាញជាឧទាហរណ៍នូវសំណួរនានាដែលយើងអាចនឹងមានអំពីអ្វីនឹងកើតមានឡើងក្រោយពេលដែលយើងស្ដាប់ទៅ។ ចូរមើលខ្សែវីដេអូ​⁠​«ផ្នូរគ្មានជ័យជម្នះលើឡើយ» ដែលអាចរកមើលបាននៅ ChurchofJesusChrist.org ចាប់ពីកូដម៉ោង 4:21 ដល់ 5:13​⁠​ឬអានការថ្លែងដូចខាងក្រោម៖

កាលខ្ញុំអាយុប្រាំបួនឆ្នាំ ខ្ញុំបាត់បង់បងប្រុសម្នាក់ក្នុងអំឡុងពេលគ្រោះរញ្ជួយផែនដី ។ ដោយសារតែវាបានកើតឡើងដោយចៃដន្យ វាបានធ្វើឲ្យខ្ញុំចំណាយពេលមួយរយៈដើម្បីចាប់យក⁠ឬយល់ពីការពិតនៃអ្វីដែលបានកើតឡើង។ នៅពេលនោះ⁠ខ្ញុំមានការខូចចិត្ត សោកសៅ ហើយខ្ញុំបានសួរខ្លួនឯងថា៖ « តើមានអ្វីកើតឡើងចំពោះបងប្រុសខ្ញុំ ? តើគាត់នៅឯណា? តើគាត់បានទៅទីណា? តើខ្ញុំពិតជានឹងជួបគាត់ម្តងទៀតដែរឬទេ ?»

កាលនោះ ខ្ញុំមិនទាន់បានដឹងអំពីផែនការនៃសេចក្តីសង្គ្រោះរបស់ព្រះនៅឡើយទេ ហើយខ្ញុំមានបំណងចង់ដឹងអំពីប្រភពដែលយើងចេញមក អ្វីដែលជាគោលបំណងនៃជីវិត និងមានអ្វីកើតឡើងចំពោះយើង⁠ក្រោយពីយើងស្លាប់ទៅ។ តើយើងទាំងអស់គ្នាមិនមានក្ដីប្រាថ្នាទាំងនោះឬទេ ពេលយើងបាត់បង់មនុស្សជាទីស្រឡាញ់ម្នាក់ ឬពេលយើងដែលយើងជួបការលំបាកក្នុងជីវិត? (រ៉េណា⁠អាយ⁠អាប៊ើតូ⁠(Reyna I. Aburto) «ផ្នូរគ្មានជ័យជម្នះលើឡើយ» Liahona (លីអាហូណា), ឧសភា 2021,⁠ទំព័រ 86)

នៅពេលនោះ⁠កូរីអានតុនដែលជាកូនប្រុសរបស់អាលម៉ា ក៏មានបញ្ហាកង្វល់អំពីជីវិតការស្លាប់ទៅដែរ។

សូមអាន អាលម៉ា 40:1 ដោយការរកមើលនូវអ្វីដែលបានធ្វើឲ្យកូរីអានតុន (Corianton)⁠មានការព្រួយបារម្ភ។

  • តើហេតុអ្វីបានជាអ្នកគិតថា⁠គាត់ប្រហែលជាមានការព្រួយបារម្ភអំពីរឿងនេះនៅពេលនោះ?

សូមរំលឹកថា កូរីអានតុន (Corianton)⁠បានបំពានបទបញ្ញត្តិរបស់ព្រះដោយរួមមានទាំងច្បាប់ព្រហ្មចារីភាពផងដែរ។ ដោយសារតែជម្រើសគាត់ គាត់ប្រហែលជាមានការព្រួយបារម្ភអំពីស្ថានភាពរបស់គាត់បន្ទាប់ពីជីវិតនេះហើយ⁠នៅពេលនោះ។ ដើម្បីដោះស្រាយបញ្ហាកង្វល់របស់ កូរីអានតុន (Corianton) និងជួយគាត់ឲ្យប្រែចិត្ត អាលម៉ាបានបង្រៀនគាត់អំពីគោលលទ្ធិ។ ការឆ្លើយតបរបស់អាលម៉ាចំពោះការព្រួយបារម្ភរបស់ កូរីអានតុន (Corianton) ក៏អាចជួយមនុស្សម្នាក់ដែលមានសំណួរដូចបងស្រី អាប៊ើតូ បានសួរដែរ។

ក្រោយមក⁠ពួកអ្នកផ្សព្វផ្សាយសាសនាបានបង្រៀនបងស្រី អាប៊ើតូ រហូតដល់បានជួយឲ្យគាត់ស្វែងរកចម្លើយចំពោះសំណួរគាត់បាន។ ចូរស្រមើស្រមៃគិតថា⁠អ្នកគឺជាអ្នកផ្សព្វផ្សាយសាសនាម្នាក់ក្នុងចំណោមពួកអ្នកផ្សព្វផ្សាយសាសនាទាំងនោះ ហើយកំពុងរៀបចំត្រៀមខ្លួនបង្រៀនគាត់។ ចូរប្រើប្រភពឯកសារខាងក្រោម ដើម្បីរៀបចំត្រៀមការពន្យល់ខ្លីមួយដែលនឹងជួយឆ្លើយសំណួរបងស្រី អាប៊ើតូ⁠បាន។

សូមបែងចែកសិស្សក្នុងថ្នាក់រៀនពីរៗនាក់ឲ្យរៀបចំត្រៀមខ្លួនបង្រៀនឲ្យដូចជាពួកគេជាពួកអ្នកផ្សព្វផ្សាយសាសនា។ ចូរចាត់ឲ្យសិស្សពីរៗនាក់សិក្សាអំពីទាំងពិភពវិញ្ញាណ ទាំងការរស់ឡើងវិញ ហើយផ្តល់ឱ្យដៃគូសិស្សនីមួយៗនូវក្រដាសចែកឲ្យសិស្សដែលត្រូវគ្នា។

ជាជម្រើសជំនួសមួយក្នុងការត្រៀមរៀបចំដូចជាក្នុងករណីដែលពួកគេកំពុងទៅបង្រៀនបងស្រី អាប៊ើតូ សិស្សនានាអាចនឹងរកមើលចម្លើយចំពោះសំណួររបស់សិស្សក្នុងថ្នាក់រៀន។

ពិភពវិញ្ញាណ

ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន ( ឆ្នាំ ២០២៤ )—« អាលម៉ា ៤០ ៖ ពិភព​វិញ្ញាណ​និង​ការរស់​ឡើងវិញ »

សូមអាន អាលម៉ា 40:6–7, 11–14 ដើម្បីរកមើលអ្វីដែលអាលម៉ាបានបង្រៀនកូរីអានតុន (Corianton)។ បន្ទាប់មក សូមប្រើប្រភពឯកសារខាងក្រោម ដើម្បីរៀបចំត្រៀមមេរៀនដែលអ្នកនឹងបង្រៀន។

ប្រធាន ដាលីន អេច អូកស៍ (Dallin H. Oaks)⁠ក្នុងគណៈប្រធានទីមួយបានបង្រៀនថា ៖

តាមរយៈព្រះគម្ពីរ យើងដឹងថា បន្ទាប់ពីរូបកាយយើងស្លាប់ទៅ យើងបន្តរស់នៅជាវិញ្ញាណនៅក្នុងពិភពវិញ្ញាណ ។ ព្រះគម្ពីរក៏បង្រៀនផងដែរថា ពិភពវិញ្ញាណនេះត្រូវបានបែងចែករវាងពួកអ្នក « សុចរិត » ឬ « យុត្តិធម៌ » ពេលនៅរស់ និងពួកអ្នកដែលទុច្ចរិត ។ លើសពីនេះ⁠ពួកគេពណ៌នាអំពីរបៀបដែលវិញ្ញាណមានជំនឿស៊ប់មួយចំនួនបង្រៀនដំណឹងល្អដល់អ្នកដែលធ្លាប់ទុច្ចរិត ឬបះបោរប្រឆាំង (សូមមើល ពេត្រុស 1 3:19; គោលលទ្ធិ និងសេចក្ដីសញ្ញា 138:19–20, 29, 32, 37)។ (ដាលីន⁠អេច⁠អូកស៍⁠(Dallin H. Oaks) «ជំនឿទុកចិត្តយើងលើព្រះអម្ចាស់» Ensign (អេនសាញ)Liahona (លីអាហូណា), វិច្ឆិកា 2019,⁠ទំព័រ 26)

រៀបចំត្រៀមរបៀបដែលអ្នកត្រូវពន្យល់ចម្លើយចំពោះសំណួរខាងក្រោម៖

  • តើមានអ្វីកើតឡើងចំពោះវិញ្ញាណយើងនៅពេលយើងស្លាប់ទៅ?

  • តើវាដូចគ្នានៅឋានសួគ៌យ៉ាងណា? តើវាមានលក្ខណៈដូចគ្នាយ៉ាងណាទៅនឹងតំបន់ដែលអាលម៉ាហៅថា៖ «ទីងងឹតខាងក្រៅ» ក៏ប៉ុន្តែត្រូវបានគេហៅថាជាគុកវិញ្ញាណផងដែរ (ពេត្រុស 1 3:19) ឬឋាននរក (នីហ្វៃទី 2 9:12)?

  • តើការសិក្សាស្វែងយល់អំពីឋានសួគ៌ និងគុកអាចបង្កើនការដឹងគុណរបស់យើងចំពោះព្រះអង្គសង្គ្រោះយ៉ាងដូចម្ដេច?

  • តើចំណេះដឹងយើងអំពីពិភពវិញ្ញាណអាចផ្ដល់ពរជ័យដល់យើងក្នុងជីវិតរមែងស្លាប់របស់យើងយ៉ាងដូចម្ដេច?

នៅពេលកំពុងបង្រៀន ត្រូវប្រាកដក្នុងចិត្តថាពិតជាបានធ្វើឲ្យច្បាស់ថា រវាងសេចក្ដីស្លាប់ និងការរស់ឡើងវិញ វិញ្ញាណនៃមនុស្សសុចរិតនៅឋានសួគ៌ ហើយវិញ្ញាណអាក្រក់នៅគុកវិញ្ញាណ។ ចូរផ្សព្វផ្សាយនូវរបៀបដែលការយល់ដឹងរបស់អ្នកអំពីសេចក្តីពិតនេះមានឥទ្ធិពលលើជម្រើសនានាដែលអ្នកបង្កើតឲ្យមាននៅជាតិនេះ។

ការរស់ឡើងវិញ

ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន ( ឆ្នាំ ២០២៤ )—« អាលម៉ា ៤០ ៖ ពិភព​វិញ្ញាណ​និង​ការរស់​ឡើងវិញ »

សូមអាន អាលម៉ា 40:2–5, 23–24 ដើម្បីរកមើលអ្វីដែលអាលម៉ាបានបង្រៀនកូរីអានតុន (Corianton)។ បន្ទាប់មក សូមប្រើប្រភពឯកសារខាងក្រោម ដើម្បីរៀបចំត្រៀមមេរៀនដែលអ្នកនឹងបង្រៀន។

ប្រធាន ដាលីន អេច អូកស៍ (Dallin H. Oaks)⁠ក្នុងគណៈប្រធានទីមួយបានបង្រៀនថា ៖

យើងអបអរសាទរដល់ការពិតនៃការរស់ឡើងវិញនៅក្នុងរដូវបុណ្យអ៊ីស្ទើរនេះ។ នេះផ្តល់ឱ្យយើងនូវទស្សនវិស័យ និងកម្លាំងដើម្បីស៊ូទ្រាំនឹងបញ្ហាប្រឈមក្នុងជីវិតរមែងស្លាប់ដែលប្រឈមមុខដោយយើងម្នាក់ៗ និងអ្នកទាំងឡាយណាដែលយើងស្រឡាញ់ ដូចជាភាពខ្វះខាតខាងរាងកាយ ផ្លូវចិត្ត ឬអារម្មណ៍ដែលយើងទទួលបានពីកំណើត ឬបទពិសោធន៍ក្នុងជីវិតរមែងស្លាប់នៃយើង។ ដោយសារការរស់ឡើងវិញ យើងដឹងថា⁠ការខ្វះខាតក្នុងជីវិតរមែងស្លាប់ទាំងនេះមានមានលក្ខណៈជាបណ្ដោះអាសន្នតែប៉ុណ្ណោះ! (ដាលីន⁠អេច⁠អូកស៍⁠(Dallin H. Oaks) «ផែនការដ៏មហិមា» Ensign (អេនសាញ)Liahona (លីអាហូណា), ឧសភា 2020,⁠ទំព័រ 94–95)

រៀបចំត្រៀមរបៀបដែលអ្នកត្រូវពន្យល់ចម្លើយចំពោះសំណួរខាងក្រោម៖

  • តើអ្វីទៅជាការរស់ឡើងវិញ? តើនរណាខ្លះដែលនឹងត្រូវបានរស់ឡើងវិញ ?

  • យោងតាម អាលម៉ា 40:2–3 តើអ្វីទៅដែលអាចធ្វើឲ្យមានការរស់ឡើងវិញបាន?

  • តើចំណេះដឹងយើងអំពីការរស់ឡើងវិញអាចនាំមកនូវពរជ័យដល់យើងក្នុងជីវិតរមែងស្លាប់របស់យើងយ៉ាងដូចម្ដេច?

នៅពេលកំពុងបង្រៀន ត្រូវប្រាកដក្នុងចិត្តថាពិតជាបានធ្វើវាឲ្យច្បាស់ថា ដោយសារព្រះយេស៊ូវគ្រីស្ទបានត្រូវប្រោសឲ្យរស់ឡើងវិញ យើងទាំងអស់គ្នាក៏នឹងត្រូវប្រោសឲ្យរស់ឡើងវិញដូចគ្នាដែរ។ ចូរផ្សព្វផ្សាយហេតុផលមួយដែលអ្នកដឹងគុណចំពោះការសន្យានៃការរស់ឡើងវិញនេះ។

© ឆ្នាំ ២០២៣ by Intellectual Reserve, Inc. All rights reserved.

សូមពិចារណាលើការប្រើវីដេអូខាងក្រោម បើសិស្សចាំបាច់ត្រូវការជំនួយបន្ថែមទៀតដើម្បីយល់ដឹងពីអ្វីដែលកើតឡើងក្រោយពេលយើងស្លាប់ទៅ។

អ្នកអាចនឹងចង់មើលវីដេអូ «តើមានអ្វីកើតឡើងចំពោះរូបកាយ និងវិញ្ញាណយើងក្រោយពេលយើងស្លាប់ទៅ?» (4:19) ដែលរកមើលបាននៅ ChurchofJesusChrist.org ដោយការរកមើលសេចក្ដីពិតផ្សេងៗទៀតដែលអ្នកនឹងអាចពន្យល់បាននៅពេលដែលអ្នកកំពុងបង្រៀន។

នៅពេលដែលសិស្សរៀបបានបញ្ចប់រួចរាល់ហើយ សូមហៅពួកគេឱ្យបង្រៀនសិស្សពីរៗនាក់ដែលបានត្រៀមរៀបចំប្រធានបទផ្សេង។ ចូរពិចារណាលើការផ្តល់ជំនួយក្នុងករណីចាំបាច់នៅពេលពួកគេកំពុងបង្រៀន។

បន្ទាប់ពីសិស្សបានបង្រៀនមេរៀនរបស់ពួកគេហើយ សូមពិចារណាលើការដឹកនាំការពិភាក្សាខ្លីមួយនៅក្នុងថ្នាក់រៀនទាំងមូលដោយការប្រើសំណួរមួយចំនួន ឬទាំងអស់ដូចខាងក្រោម។

  • តើហេតុអ្វីបានជាអ្វីដែលអ្នកបានស្វែងយល់ដឹងអំពីពិភពវិញ្ញាណ និងការរស់ឡើងវិញមានសារៈសំខាន់ចំពោះអ្នក?

  • តើចំណេះដឹងនេះប៉ះពាល់ដល់អារម្មណ៍គិតឃើញរបស់អ្នកចំពោះព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទយ៉ាងដូចម្តេច?

  • តើមានសំណួរអ្វីខ្លះដែលអ្នកមានត្រូវបានគេឆ្លើយនៅថ្ងៃនេះ?

  • តើមានសំណួរអ្វីខ្លះដែលអ្នកចង់បន្តការស្វែងរកចម្លើយ?

ត្រូវរំលឹកសិស្សថា យើងមិនទាន់មានចម្លើយទាំងអស់នៅឡើយទេ ហើយការនៅមានសំណួរដែលមិនទាន់មានចម្លើយមិនមានបញ្ហាអ្វីទេ។ សូមហៅពួកគេឲ្យធ្វើតាមគោលការណ៍នៃការទទួលបានចំណេះដឹងខាងព្រលឹងវិញ្ញាណ នៅពេលដែលពួកគេកំពុងស្វែងរកចម្លើយ។

សូមពិចារណាលើការផ្សព្វផ្សាយទីបន្ទាល់របស់អ្នកអំពីអំណោយទាននៃការរស់ឡើងវិញ និងសន្តិភាពដែលយើងអាចទទួលបាននៅក្នុងពិភពវិញ្ញាណ ដោយសារដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ។