ថ្នាក់​សិក្ខាសាលា
នីហ្វៃទី២ ៣១:១៤–២១ ៖ « អ្នក​រាល់​គ្នា​ត្រូវ​តែ​ឈាន​ទៅ​មុខ »


« នីហ្វៃទី២ ៣១:១៤–២១ ៖ ‹ អ្នក​រាល់​គ្នា​ត្រូវ​តែ​ឈាន​ទៅ​មុខ › » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន ( ឆ្នាំ ២០២៤ )

« នីហ្វៃទី២ ៣១:១៤–២១ » ព្រះ​គម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន

នីហ្វៃទី២ ៣១:១៤–២១

« អ្នក​រាល់​គ្នា​ត្រូវ​តែ​ឈាន​ទៅ​មុខ »

រូបភាព
យុវជន​ឡើង​ភ្នំ

ពេលខ្លះ​ដំណើរ​ឆ្ពោះទៅកាន់​ជីវិត​អស់កល្ប​ជានិច្ច​អាច​មើលទៅ​ថា​ជា​ការលំបាក ។ ព្រះវរបិតា​សួគ៌​របស់យើង និង​ព្រះរាជបុត្រា​ទ្រង់​គឺ​ព្រះយេស៊ូវ​គ្រីស្ទ មិន​បានទុក​យើង​ឲ្យ​ធ្វើដំណើរ​តែ​ម្នាក់ឯង​នោះទេ ទ្រង់​ទាំងទ្វេ​សព្វ​ព្រះទ័យ​ជួយ​យើង​នៅតាមផ្លូវ​នោះ ។ មេរៀន​នេះ​អាច​ជួយ​អ្នក​បង្កើន​បំណងប្រាថ្នា​របស់​ខ្លួន​ក្នុងការ​ឈាន​ទៅ​មុខ ហើយកាន់​ខ្ជាប់​ដរាប​ដល់​ចុង​បំផុត ដើម្បី​ថ្ងៃ​ណាមួយ​អ្នក​នឹង​ទៅដល់​គោលដៅ​ចុងក្រោយ​របស់អ្នក​គឺ ៖ ជីវិត​ដ៏នៅអស់កល្ប​ជានិច្ច​ជាមួយនឹង​ព្រះវរបិតាសួគ៌​របស់អ្នក ។

ការមើលឃើញ​សិស្ស​ដូច​ព្រះអម្ចាស់​ទតឃើញ​ពួកគេ ។នៅពេល​គ្រូបង្រៀន​ខិតខំ​ស្រឡាញ់​ដូច​ព្រះអង្គសង្គ្រោះ​ស្រឡាញ់ នោះ​ពួកគេ​ចាប់ផ្តើម​មើលឃើញ​អ្នកដទៃ​ដូច​ដែល​ទ្រង់ទត​ឃើញ​ពួកគេ ។ សេចក្តីស្រឡាញ់​ដូចជា​ព្រះគ្រីស្ទ​បំផុសគំនិត​គ្រូបង្រៀន​ឲ្យ​តស៊ូ​ក្នុង​ការជួយ​សិស្ស​ម្នាក់ៗ​ឲ្យ​ប្រែចិត្ត​ជឿ​យ៉ាងពិតប្រាកដ ។ ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​ជួយ​អ្នក​ឲ្យ​ស្គាល់​តម្លៃ​ដ៏​ទេវភាព​របស់​សិស្ស​គ្រប់រូប ហើយ​ជួយ​ពួកគេ​ក្នុង​ការឈាន​ដល់​សក្តានុពល​របស់​ពួកគេ ។

ការរៀបចំ​សិស្ស ៖ សូម​ឲ្យ​សិស្ស​មក​រៀន​ដោយ​ត្រៀមខ្លួន​ចែកចាយ ពី​របៀប​ដែល​ពួកគេ​អាច​នឹង​ជួយ​នរណា​ម្នាក់ ដែល​មាន​ការលំបាក​ក្នុង​ការចង់​បន្ត​ដំណើរ​ទៅមុខ​ដោយ​សុចរិត នៅលើ​ដំណើរ​របស់​ពួកគេ​ត្រឡប់​ទៅរក​ព្រះវរបិតា​សួគ៌​វិញ ។

សកម្មភាព​រៀនសូត្រ​ដែល​អាច​មាន

ដំណើរ​វែងឆ្ងាយ​របស់យើង

សូមពិចារណា​បង្ហាញ​រូបភាព​របស់អ្នក​រត់ប្រណាំង ឬ​ការប្រកួត ដូចជា​រូបភាព​ដែល​មាន​នៅដើម​មេរៀន​នេះ ។ សូម​សួរ​ថា​តើ​មាន​សិស្ស​ណា​ខ្លះ​ធ្លាប់​រត់​ប្រណាំង​ចម្ងាយ​ឆ្ងាយ ហើយ​ឲ្យ​ពួកគេ​រៀបរាប់​ពី​អ្វី​ដែល​ពួកគេ​បានជួបប្រទះ ។

ប្រសិនបើ​មានប្រយោជន៍ សូម​បត់បែន​ឧទាហរណ៍​នេះ​ទៅនឹងសកម្មភាព​ផ្សេងទៀត​ដែល​អាច​ទាមទារ​ការស៊ូទ្រាំ​ដែល​អាច​ទាក់ទង​នឹង​សិស្ស​របស់អ្នក ។

  • ក្នុង​ការប្រណាំង​ចម្ងាយ​ឆ្ងាយ តើ​មាន​រឿង​អ្វីខ្លះ​ដែល​អាច​ធ្វើឲ្យ​អ្នក​រត់ប្រណាំង​ចង់​បោះបង់​ការរត់​ប្រណាំង​នោះ ?

  • តើ​អ្វី​អាច​លើកទឹកចិត្ត​អ្នក​រត់ប្រណាំង​ឲ្យ​បញ្ចប់​ការប្រកួត​ពេល​វា​ពិបាក ?

ប្រសិនបើ​អាច​ធ្វើ​បាន សូម​មើល « You’re Never Alone » ដែល​មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.orgចាប់​ពី​នាទី​ទី០:០០ ដល់ ១:២៥ ។ នៅក្នុង​វីដេអូ​នេះ ប្រធាន អេលែន អេស ដាល់ថុន អតីត​ប្រធាន​យុវនារី​ទូទៅ​ប្រាប់​ពី​ការតស៊ូ​របស់​គាត់​ក្នុង​ការប្រណាំង​ផ្លូវ​ឆ្ងាយ ។

សូម​ប្រៀបធៀប​ការធ្វើ​ដំណើរ​របស់​អ្នក​ត្រឡប់ទៅ​រស់នៅ​ជាមួយ​ព្រះវរបិតា​សួគ៌ ទៅនឹង​ការរត់​ប្រណាំង​ចម្ងាយ​ឆ្ងាយ​មួយ ។ សូម​ពិចារណា​ដូចខាងក្រោម ៖

សូម​ពិចារណា​បង្ហាញ​សំណួរ​ខាងក្រោម ហើយ​សូម​អញ្ជើញ​​សិស្ស​ឲ្យ​កត់ត្រា​ចម្លើយ​របស់​ពួកគេ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់ខ្លួន ។

  • តើ​អ្វី​កំពុង​ជំរុញ​ទឹកចិត្ត​អ្នក ឬ​អាច​ជំរុញចិត្ត​អ្នក​ឲ្យ​ឈាន​ទៅ​មុខ​ក្នុង​ដំណើរ​របស់អ្នក​ត្រឡប់ទៅ​ព្រះវរបិតា​សួគ៌​វិញ ?

  • តើ​អ្នក​ប្រឈមមុខ​នឹង​បញ្ហា​អ្វី​ខ្លះ ?

នៅពេល​អ្នក​សិក្សា​មេរៀន​នេះ សូម​រកមើល​សេចក្តីពិត ឬ​ការយល់ដឹង​ដែល​អាច​នឹង​ជួយ​អ្នក​យកឈ្នះ​លើ​ឧបសគ្គ​របស់​អ្នក ហើយ​ខិតខំ​ឆ្ពោះ​ទៅរក​ការវិលត្រឡប់​ទៅកាន់​ព្រះវរបិតាសួគ៌​របស់​អ្នក​វិញ ។

ការអញ្ជើញ​ដ៏​ទេវភាព

រូបភាព
ក្រុម​បង្រៀន​របស់​នីហ្វៃ

បន្ទាប់ពី​នីហ្វៃ​បានបង្រៀន​អំពី​ពិធីបុណ្យ​ជ្រមុជទឹក និង​ការទទួល​ព្រះវិញ្ញាណ​បរិសុទ្ធ លោក​បានបង្រៀន​ទិដ្ឋភាព​សំខាន់​មួយទៀត​នៃ​គោលលទ្ធិ​របស់​ព្រះគ្រីស្ទ ដោយ​ប្រើ​សម្រង់​ព្រះបន្ទូល​ផ្ទាល់​ពី​ព្រះវរបិតា​សួគ៌ ។ សូមអាន នីហ្វៃទី២ ៣១:១៥ ដោយ​រកមើល​អ្វី​ដែល​ព្រះវរបិតា​សួគ៌​បានបង្រៀន ។

  • តើ​អ្នក​គិត​ថា​ការកាន់ខ្ជាប់​ដរាប​ដល់​ចុង​បំផុត​មានន័យ​យ៉ាងណា ?

  • តើ​អ្នក​គិត​ថា អ្វី​ជា​ភាពខុសគ្នា​រវាង​ការស៊ូទ្រាំ​ធម្មតាៗ និង​ការស៊ូទ្រាំ​ដោយ​ការធ្វើតាម​គំរូ​របស់​ព្រះអង្គសង្គ្រោះ ?

នីហ្វៃ​បានប្រើ​ការស្រមើស្រមៃ​ដើម្បី​ជួយ​យើង​ឲ្យស្រមៃឃើញ​ពី​ការធ្វើ​ដំណើរ​របស់យើង​ត្រឡប់ទៅកាន់​ព្រះវរបិតា​សួគ៌​វិញ ។ សូមអាន នីហ្វៃទី២ ៣១:១៧–២០ ហើយ​គូរ​រូបភាព​សាមញ្ញ​មួយ​នៃ​ផ្លូវ​ដែល​នីហ្វៃ​បានពិពណ៌នា ។ សូម​ដាក់ស្លាកលើ​​ទិដ្ឋភាព​ផ្សេងគ្នា​នៅលើ​ផ្លូវ​តំណាងឲ្យ ។

  • តើ​អ្នក​នឹង​សង្ខេប​អ្វី​ដែល​អ្នក​បានរៀន​ដោយ​របៀបណា ?

រឿង​មួយ​ដែល​យើង​រៀន​ពី​ខគម្ពីរ​ទាំងនេះ​គឺ​ថា នៅពេល​យើង​ធ្វើតាម​គំរូ​របស់​ព្រះអង្គសង្គ្រោះ ហើយ​កាន់ខ្ជាប់​ដរាប​ដល់​ចុង​បំផុត នោះ​យើង​នឹង​ទទួលបាន​ជីវិត​អស់កល្បជានិច្ច​ជាមួយនឹង​ព្រះវរបិតា​សួគ៌​យើង ។

  • ហេតុអ្វី​អ្នក​ចង់​ទទួលបាន​ជីវិត​អស់កល្ប​ជាមួយនឹង​ព្រះវរបិតា​សួគ៌​របស់អ្នក ?

ឈាន​ទៅមុខ

នៅក្នុង ខទី ១៩–២០ នីហ្វៃ​បានរៀបរាប់​ពី​ឥរិយាបថ និង​សកម្មភាព​ផ្សេងៗ​ដែល​តម្រូវ​ឲ្យ​ឈាន​ទៅមុខ​តាមផ្លូវ​ឆ្ពោះទៅកាន់​ជីវិត​អស់កល្បជានិច្ច ។ សូម​ពិនិត្យមើល​ខគម្ពីរ​ទាំងនេះ ហើយ​សរសេរឥរិយាបថ និង​សកម្មភាព​ដែល​អ្នក​រកឃើញ​នៅ​តាមផ្លូវ​ដែល​អ្នក​បាន​គូរ​ ។ ប្រសិនបើ​អ្នក​ចង់​មើល​វីដេអូ​ដែល​បង្ហាញ​ពី​នីហ្វៃ​ផ្តល់​ការបង្រៀន​ទាំងនេះ សូមមើល « Nephi Teaches the Doctrine of Christ » នាទី​ទី ២:៥៥ ដល់​នាទី​ទី ៣:៤៧ ដែល​មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.orgហើយ​ផ្ទៀងតាម​នៅក្នុង​បទគម្ពីរ​របស់អ្នក ។

ចំណាយ​ពេល​បន្តិច​ដើម្បី​ធ្វើ​ស្វ័យ​វាយតម្លៃ​នៅលើ​រង្វាស់​ពី ១-៥ ( ១ ទាប; ៥ ខ្ពស់ ) ថា​តើ​អ្នក​យល់​ ហើយ​កំពុង​ព្យាយាម​រស់នៅ​ជាមួយ​ឥរិយាបថ និង​សកម្មភាព​ទាំងនេះ​បានល្អ​ប៉ុនណា ។

សូម​ជ្រើសរើស​ឃ្លា​ណាមួយ​ដែល​អ្នក​ចង់យល់ ឬ​រស់នៅ​ឲ្យ​បាន​ប្រសើរជាងមុន ។ សូម​ស្វែងរក​បទគម្ពីរ ឬ​សម្រង់​សម្តី​ដែល​ជួយ​បង្កើន​ការយល់ដឹង​របស់អ្នក ។ សូមពិចារណា​អំពី​ការប្រើ Topical Guide សេចក្តី​ណែនាំ​ដល់​ព្រះគម្ពីរ​ទាំងឡាយ កម្មវិធី​បណ្ណាល័យ​ដំណឹងល្អ សុន្ទរកថា​ពី​សន្និសីទ​ទូទៅ ឬ​ធនធាន​ដែល​អាច​ទុកចិត្តបាន​ផ្សេងៗទៀត ។

សូម​ពិចារណា​អនុញ្ញាតឲ្យ​សិស្ស​ចែកចាយ​អ្វី​ដែល​ពួកគេ​បានរៀន​ពី​សកម្មភាព​នេះ​ជាមួយ​សិស្ស ជា​ក្រុម​តូចៗ ឬ​ជាគូ ។ អ្នក​អាច​ពិចារណា​សួរ​សំណួរ​មួយចំនួន ឬ​ទាំងអស់​ខាងក្រោមដើម្បី​បង្កើន​ការយល់ដឹង និង​បំណងប្រាថ្នា​របស់សិស្ស​ដើម្បី​អនុវត្ត​តាម​អ្វី​ដែល​ពួកគេ​បានរៀន ។

ជា​ជម្រើស​មួយ អ្នក​អាច​បង្ហាញ​សំណួរ​មួយចំនួន ឬ​ទាំងអស់ ហើយ​ឲ្យ​សិស្ស​ឆ្លើយ​សំណួរ​ទាំងនោះ​នៅពេល​ពួកគេ​សិក្សា ។ បន្ទាប់មក សូម​អញ្ជើញ​​សិស្ស​ឲ្យ​មួយចំនួន​ធ្វើ​ការចែកចាយ ។

ចំណាំ ៖ មេរៀន​បន្ទាប់​នឹងផ្តោត​បន្ថែមទៀត​លើ​ការទទួល​ទាន​នូវ​ព្រះ​បន្ទូល​ទាំង​ឡាយ​នៃ​ព្រះ​គ្រីស្ទ ។

  • តើ​អ្នក​បានរៀន​អ្វីខ្លះ​អំពី​ឥរិយាបថ ឬ​សកម្មភាព​ដែល​អ្នក​បានជ្រើសរើស ?

  • តើ​វា​អាច​សភាព​បែបណា​សម្រាប់​នរណាម្នាក់​ដើម្បី​បង្ហាញ​ពី​ឥរិយាបថ ឬ​សកម្មភាព​ដែល​អ្នក​បានជ្រើសរើស ?

  • តើ​នៅពេលណា​ដែល​អ្នក​មានអារម្មណ៍​ថា ព្រះវរបិតា​សួគ៌​ប្រទានពរ​ដល់អ្នក ឬ​នរណាម្នាក់​ដែល​អ្នក​ស្គាល់ ដោយសារ​ឥរិយាបថ ឬ​សកម្មភាព​ទាំងនេះ ?

ដំណើរ​ផ្ទាល់ខ្លួន​របស់អ្នក

សូម​ពិចារណា​មើល​វីដេអូ​ដែល​នៅសល់ « You’re Never Alone » ចាប់​ពី​នាទី​ទី ១:២៥–២:៥៤ ដើម្បី​មើល​ពី​របៀប​ដែល​ព្រះអម្ចាស់​បានជួយ​ប្រធាន ដាល់ថុន ឲ្យកាន់ខ្ជាប់​ដរាប​ដល់​ចុង​បំផុត ។

សូមគិត​អំពី​ជីវិត​របស់អ្នក និង​ដំណើរ​បច្ចុប្បន្ន​របស់អ្នក​ត្រឡប់ទៅកាន់​ព្រះវរបិតា​សួគ៌​វិញ ។ សូម​សញ្ជឹងគិត​ពី​របៀប​ដែល​អ្នក​កំពុង​ធ្វើ​នៅពេល​កាន់ខ្ជាប់​ដរាប​ដល់​ចុង​បំផុត ។

សូម​ពិចារណា​ឲ្យ​សិស្ស​សរសេរ​ចម្លើយ​របស់​ពួកគេ​ចំពោះ​សំណួរ​ខាង​ក្រោម​មួយ​នៅលើ ឬ​ក្បែរ​រូបភាព​ដែល​ពួកគេ​បាន​គូរ ។ បន្ទាប់​មក ពួកគេ​អាច​យក​វា​ទៅ​ផ្ទះ ហើយ​ដាក់​វា​នៅ​កន្លែង​ណា​មួយ​ដែល​ពួកគេ​អាច​មើល​ឃើញ​ម្តង​ទៀត ។

  • តើ​អ្នក​បាន​រៀន​អ្វីខ្លះ​នៅថ្ងៃ​នេះ​ដែល​ជួយ​អ្នក​ចង់​ឈាន​ទៅមុខ​រក​ព្រះវរបិតា​សួគ៌ ?

  • តើ​អ្នក​ចង់​អនុវត្ត​អ្វី​ដែល​អ្នក​បានរៀន​ថ្ងៃនេះ​ដោយ​របៀបណា ? ( ឧទាហរណ៍​មួយ​អាច​ជា​ការរស់នៅ​ឲ្យ​បានកាន់តែ​ប្រសើរ​តាម​ឃ្លា​មួយ ក្នុង​ចំណោម​ឃ្លា​ដែល​អ្នក​បាន​សិក្សា ) ។

សូម​អាន​អ្វី​ដែល​មាន​ខាងក្រោម​នេះ​ពី​អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុង​​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ដោយ​សញ្ជឹងគិត​អំពី​អ្វី​ដែល​អ្នក​បានកត់ត្រា ។ អ្នក​អាច​ពិចារណា​មើល​វីដេអូ​ខ្លីៗ​ពី​សុន្ទរកថា​របស់​លោក « Tomorrow the Lord Will Do Wonders among You » ចាប់​ពី​នាទី​ទី ១៥:១២ ដល់​នាទី​ទី ១៦:២០ ដែល​មាន​នៅ​គេហទំព័រ ChurchofJesusChrist.org.

ប្រសិនបើ​យើង​ថ្វាយ​ដួងចិត្ត​របស់​យើង​ដល់​ព្រះ ប្រសិនបើ​យើង​ស្រឡាញ់​ព្រះអម្ចាស់​ព្រះយេស៊ូវ​គ្រីស្ទ ប្រសិនបើ​យើង​ខិតខំ​ដោយ​អស់ពី​សមត្ថភាព​របស់យើង​ដើម្បី​រស់នៅ​តាម​ដំណឹងល្អ នោះ​ថ្ងៃស្អែក— និង​គ្រប់​ថ្ងៃ​ផ្សេង​ទាំងអស់—នឹងជា​ថ្ងៃ​ដ៏​អស្ចារ្យបំផុត ទោះជា​យើង​មិន​បាន​ទទួលស្គាល់​ជានិច្ចកាល​ក្ដី ។ ហេតុអ្វី ? ដោយសារតែ​ព្រះវរបិតា​សួគ៌​របស់យើង​សព្វព្រះទ័យ​ឲ្យ​វា​បានដូច្នោះ ! ទ្រង់​សព្វព្រះទ័យ​ប្រទាន​ពរ​ដល់​យើង ។ ជីវិត​ដ៏​ជា​រង្វាន់​ដ៏​បរិបូរណ៍ និង​អស់កល្បជានិច្ច គឺជា​គោលបំណង​ដ៏​ជាក់លាក់​នៃ​ផែនការ​ដ៏​ប្រកប​ដោយ​ក្ដី​មេត្តាករុណា​របស់​ទ្រង់​ចំពោះ​បុត្រាបុត្រី​របស់ទ្រង់ ! វា​គឺជា​ផែនការ​មួយ​ដែល​ផ្អែកទៅ​លើ​សេចក្ដីពិត​ថា « គ្រប់ការ​ទាំងអស់​ផ្សំគ្នា សម្រាប់​សេចក្តីល្អ​ដល់​ពួក​អ្នក​ដែល​ស្រឡាញ់​ព្រះ » ។ ដូច្នេះ​ចូរ​បន្ត​ស្រឡាញ់ ។ ចូរ​បន្ដ​ព្យាយាម ។ ចូរ​បន្ដ​ទុកចិត្ត ។ ចូរ​បន្ដ​ជឿ ។ ចូរ​បន្ដ​រីកចម្រើន ។ ស្ថានសួគ៌​កំពុង​លើក​ទឹកចិត្ត​បងប្អូន​នៅ​ថ្ងៃនេះ ថ្ងៃ​ស្អែក និង​ជារៀង​រហូតតទៅ ។ ( ជែហ្វ្រី អ័រ ហូឡិន « Tomorrow the Lord Will Do Wonders among You » EnsignLiahona ខែ ឧសភា ឆ្នាំ ២១៦ ទំព័រ ១២៧ )

សូមពិចារណា​ចែកចាយ​ទីបន្ទាល់​របស់អ្នក​ផ្ទាល់ ។ អ្នក​ក៏​អាច​ឲ្យ​សិស្ស​ចែកចាយ​ទីបន្ទាល់ ឬ​គំនិត​របស់ពួកគេ​ផងដែរ ។