« នីហ្វៃទី២ ៣១–៣៣ ៖ ទិដ្ឋភាពទូទៅ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« នីហ្វៃទី២ ៣១–៣៣ ៖ ទិដ្ឋភាពទូទៅ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
នីហ្វៃទី២ ៣១–៣៣
ទិដ្ឋភាពទូទៅ
នីហ្វៃបានបង្រៀនថា ការធ្វើតាមព្រះយេស៊ូវគ្រីស្ទដោយការទទួលបុណ្យជ្រមុជទឹក និងការទទួលព្រះវិញ្ញាណបរិសុទ្ធ គឺសំខាន់ចំពោះការបានសង្គ្រោះនៅក្នុងនគររបស់ព្រះ ។ បន្ទាប់ពីបានបង្រៀនប្រជាជនរបស់លោកអំពីការដើរតាមព្រះយេស៊ូវគ្រីស្ទតាមផ្លូវនៃសេចក្តីសញ្ញា នីហ្វៃបានដឹងថា ពួកគេនៅតែមិនប្រាកដអំពីអ្វីដែលត្រូវធ្វើបន្ទាប់ពីពិធីបុណ្យជ្រមុជទឹក ។ លោកបានឆ្លើយតបដោយការលើកទឹកចិត្តពួកគេឲ្យ « ទទួលទាននូវព្រះបន្ទូលទាំងឡាយនៃព្រះគ្រីស្ទ » ហើយបានធានាដល់ពួកគេថា ព្រះបន្ទូលរបស់ព្រះអង្គសង្គ្រោះនឹងដឹកនាំពួកគេឈានទៅមុខ ( នីហ្វៃទី២ ៣២:៣ ) ។ លោកក៏បានរំឭកពួកគេអំពីសារៈសំខាន់នៃការអធិស្ឋាន និងពរជ័យដែលបានមកពីការប្រាស្រ័យទាក់ទងជាទៀងទាត់ជាមួយព្រះវរបិតាសួគ៌យើង ។
រៀបចំខ្លួនដើម្បីបង្រៀន
ព័ត៌មានខាងក្រោមនេះផ្តល់ជាគំនិតដល់គ្រូបង្រៀន អំពីអ្វីដែលអាចត្រូវការដើម្បីរៀបចំទុកជាមុនសម្រាប់មេរៀននីមួយៗ ។
នីហ្វៃទី២ ៣១:១–១៣
គោលបំណងមេរៀន៖ មេរៀននេះអាចជួយសិស្សឲ្យយល់កាន់តែច្បាស់ និងពន្យល់ពីសារៈសំខាន់នៃពិធីបុណ្យជ្រមុជទឹក និងពរជ័យដែលទទួលបានពីការទទួលបុណ្យជ្រមុជទឹក ។
-
ការរៀបចំសិស្ស ៖ សូមលើកទឹកចិត្តសិស្សឲ្យគិតពីរបៀបដែលពួកគេនឹងពន្យល់ពីមូលហេតុដែលមនុស្សម្នាក់ចង់ទទួលបុណ្យជ្រមុជទឹក ។ ប្រសិនបើពួកគេចូលចិត្ត ពួកគេអាចសួរសមាជិកគ្រួសារ ឬមិត្តភក្តិម្នាក់ ឬពីរនាក់ពីមូលហេតុដែលពួកគេជ្រើសរើសធ្វើពិធីបុណ្យជ្រមុជទឹក ។
-
វីដេអូ ៖ « The Baptism of Jesus » ( ២:៥៤ ) « Baptism » ( ៣:១៣ )
-
យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ បន្ទាប់ពីសិស្សបានអាន នីហ្វៃទី២ ៣១:៥–១១ សូមពិចារណាបង្ហាញខគម្ពីរមួយ ឬច្រើនដែលអ្នកចង់ពិភាក្សា ។ សូមអញ្ជើញសិស្សឲ្យប្រើឧបករណ៍ចំណារពន្យល់ ( ប្រសិនបើមាន ) ដើម្បីជ្រើសរើសផ្នែកនៃខគម្ពីរណាដែលពួកគេចាប់អារម្មណ៍ ហើយចែកចាយអ្វីដែលពួកគេបានរៀនពីពាក្យ ឬឃ្លាទាំងនោះ ។
នីហ្វៃទី២ ៣១:១៤–២១
គោលបំណងមេរៀន ៖ មេរៀននេះអាចជួយសិស្សបង្កើនបំណងប្រាថ្នារបស់ពួកគេក្នុងការឈានទៅមុខ ហើយស៊ូទ្រាំដល់ទីបញ្ចប់ ដើម្បីថ្ងៃណាមួយពួកគេនឹងទៅដល់គោលដៅចុងក្រោយរបស់ពួកគេ ៖ ជីវិតដ៏នៅអស់កល្បជានិច្ចជាមួយនឹងព្រះវរបិតាសួគ៌ ។
-
ការរៀបចំសិស្ស ៖ សូមឲ្យសិស្សមករៀនដោយត្រៀមខ្លួនចែកចាយ ពីរបៀបដែលពួកគេអាចនឹងជួយនរណាម្នាក់ ដែលមានការលំបាកក្នុងការចង់បន្តដំណើរទៅមុខដោយសុចរិត នៅលើដំណើររបស់ពួកគេត្រឡប់ទៅរកព្រះវរបិតាសួគ៌វិញ ។
-
មាតិកាដែលត្រូវបង្ហាញ ៖ សំណួរទាំងពីរនៅដើមនៃមេរៀនសម្រាប់សិស្សឆ្លើយនៅក្នុងសៀវភៅកំណត់ហេតុរបស់ពួកគេ ។
-
វីដេអូ ៖ « You’re Never Alone » ( ២:៥៤ ) « Nephi Teaches the Doctrine of Christ » ( ៥:១០ សូមមើលពីនាទីទី ២:៥៥ ដល់នាទីទី ៣:៤៧ ) « Tomorrow the Lord Will Do Wonders among You » ( ១៩:២៤ សូមមើលពីនាទីទី ១៥:១២ ដល់នាទីទី ១៦:២០ )
-
យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ នៅពេលដែលសិស្សត្រូវបានស្នើឲ្យគូរ និងដាក់ស្លាកផ្លូវដែលបានពិពណ៌នានៅក្នុង នីហ្វៃទី២ ៣១:១៧–២០ សូមពិចារណាអញ្ជើញពួកគេឲ្យគូរនៅលើក្រដាសមួយ ឬប្រើកុំព្យូទ័រ ឬឧបករណ៍ចល័តរបស់ពួកគេ ។ អ្នកថែមទាំងអាចឲ្យសិស្សម្នាក់គូរដោយប្រើឧបករណ៍ក្តារខៀនផងដែរ ។
នីហ្វៃទី២ ៣២:១–៧
គោលបំណងមេរៀន ៖ គោលបំណងនៃមេរៀននេះគឺដើម្បីជួយសិស្សឲ្យទទួលទាននូវព្រះបន្ទូលទាំងឡាយនៃព្រះយេស៊ូវគ្រីស្ទ ។
-
ការរៀបចំសិស្ស ៖ សូមឲ្យសិស្សប្រៀបធៀបការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួនរបស់ពួកគេទៅនឹងការបរិភោគអាហារ ហើយលើកទឹកចិត្តពួកគេឲ្យរៀបចំខ្លួនដើម្បីចែកចាយគំនិតរបស់ពួកគេអំឡុងពេលនៅក្នុងថ្នាក់ ។
-
មាតិកាដែលត្រូវបង្ហាញ៖ រូបភាពអាហារដូចជាអាហារសម្រន់ អាហារមួយពេល និងអាហារក្នុងពិធីជប់លៀងធំ
-
វីដេអូ ៖ « Come Follow Me—Lito » ( ០:៥៩ )
-
យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ ជាផ្នែកមួយនៃការពិភាក្សារបស់អ្នកអំពីអត្ថន័យនៃទទួលទាននូវព្រះបន្ទូលទាំងឡាយនៃព្រះគ្រីស្ទ នោះសិស្សអាចរីករាយនឹងការស្វែងរករូបភាពរបស់ពួកគេផ្ទាល់ ដែលតំណាងឲ្យអាហារដែលពួកគេចូលចិត្ត ។ សូមអញ្ជើញពួកគេឲ្យប្រើកុំព្យូទ័រ ឬឧបករណ៍ចល័តរបស់ពួកគេ ដើម្បីស្វែងរករូបភាពអាហារដែលពួកគេចូលចិត្តទទួលទាន ហើយសុំឲ្យពួកគេចែកចាយរូបភាពនៅលើអេក្រង់ ។
ចំណេះចំណានខាងគោលលទ្ធិ ៖ នីហ្វៃទី២ ៣២:៣
គោលបំណងមេរៀន ៖ មេរៀននេះអាចជួយសិស្សទន្ទេញឯកសារយោងចំណេះចំណានខាងគោលលទ្ធិ និងឃ្លាបទគម្ពីរគន្លឹះសម្រាប់ នីហ្វៃទី២ ៣២:៣ ពន្យល់ពីគោលលទ្ធិ និងអនុវត្តគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណនៅក្នុងស្ថានភាពជីវិតជាក់ស្តែង ។
-
ការរៀបចំសិស្ស ៖ សិស្សប្រហែលជាមានឱកាសអនុវត្ត « តាមការទទួលទាននូវព្រះបន្ទូលទាំងឡាយនៃព្រះគ្រីស្ទ » នៅចុងបញ្ចប់នៃមេរៀនមុន ។ សូមអញ្ជើញពួកគេឲ្យបន្តអនុវត្តក្នុងការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួនរបស់ពួកគេ ហើយមកថ្នាក់ដោយត្រៀមខ្លួនដើម្បីចែកចាយអំពីបទពិសោធន៍របស់ពួកគេ ។
-
មាតិកាដែលត្រូវបង្ហាញ ៖ រូបភាពការរៀបតុ
-
យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ សូមពិចារណាបំបែកសិស្សជាក្រុមដែលមានគ្នាបីនាក់ ហើយដាក់ពួកគេក្នុងបន្ទប់បំបែកតូចៗដើម្បីពន្យល់ពីគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណដល់គ្នាទៅវិញទៅមក ។ ប្រសិនបើនរណាម្នាក់មិនយល់ពីគោលការណ៍ណាមួយទេ សូមឲ្យអ្នកផ្សេងទៀតនៅក្នុងក្រុមជួយពួកគេ ។
នីហ្វៃទី២ ៣២:៨–៩
គោលបំណងមេរៀន ៖ មេរៀននេះអាចជួយសិស្សបង្កើនបំណងប្រាថ្នាចង់ប្រាស្រ័យទាក់ទងជាមួយព្រះវរបិតាសួគ៌តាមរយៈការអធិស្ឋាន ។
-
ការរៀបចំសិស្ស ៖ សូមពិចារណាអញ្ជើញសិស្សឲ្យកត់សម្គាល់ពីភាពញឹកញាប់ដែលពួកគេអធិស្ឋាន និងមូលហេតុ ។
-
វីដេអូ ៖ « I Pray When … » ( ១:៥៦ ) « God Wants You to Pray » ( ៣:២៨ )
-
សំណៅចែក ៖ « ស្វែងយល់បន្ថែមអំពីការអធិស្ឋាន »
-
យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ បន្ទាប់ពីសិស្សបានបញ្ចប់សកម្មភាពយ៉ាងហោចណាស់ពីរក្នុងចំណោមសកម្មភាពបីនៅជិតបញ្ចប់មេរៀន សូមឲ្យពួកគេសរសេរប្រយោគមួយក្នុងមុខងារឈែត ដោយសង្ខេបរឿងមួយដែលពួកគេបានរៀន ឬមានន័យសម្រាប់ពួកគេ ។ សូមជ្រើសរើសសិស្សពីរបីនាក់ ដើម្បីចែកចាយបន្ថែមអំពីអ្វីដែលពួកគេបានសរសេរ ។