ថ្នាក់​សិក្ខាសាលា
ព្រះគម្ពីរ​មរមន ការរំឭក​ចំណេះចំណាន​ខាង​គោលលទ្ធិ ទី ១ ៖ គូស​ចំណាំ និង​ទន្ទេញ


« ព្រះគម្ពីរ​មរមន ការរំឭក​ចំណេះចំណាន​ខាង​គោលលទ្ធិ ទី ១ ៖ គូស​ចំណាំ និង​ទន្ទេញ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន ( ឆ្នាំ ២០២៤ )

« ព្រះគម្ពីរ​មរមន ការរំឭក​ចំណេះចំណាន​ខាង​គោលលទ្ធិ ទី ១ ៖ គូស​ចំណាំ និង​ទន្ទេញ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន

ព្រះគម្ពីរ​មរមន ការរំឭក​ចំណេះចំណាន​ខាង​គោលលទ្ធិ ទី ១

គូស​ចំណាំ និង​ទន្ទេញ

រូបភាព
សិស្ស

គោលបំណង​មួយ​ក្នុង​ចំណោម​គោលបំណង​ជាច្រើន​នៃ​ចំណេះចំណាន​ខាង​គោលលទ្ធិ គឺ​ដើម្បី​ជួយ​អ្នក​ទន្ទេញ​សេចក្តីយោង​បទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ និង​ឃ្លា​បទគម្ពីរ​គន្លឹះ ។ គោលបំណង​នៃ​មេរៀន​នេះ​គឺ​ដើម្បី​ជួយ​អ្នក​ស្វែងរក​ទីតាំង គូស​ចំណាំ និង​អនុវត្ត​ការទន្ទេញ​សេចក្តីយោង​បទគម្ពីរ និង​ឃ្លា​បទគម្ពីរ​គន្លឹះ​សម្រាប់​វគ្គបទ​គម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ​នៃ​ព្រះគម្ពីរ​មរមន​ទាំង ១២ ដំបូង ។

ការគូស​ចំណាំ​វគ្គ​ចំណេះចំណាន​ខាង​គោលលទ្ធិ ។ ការគូស​ចំណាំ​វគ្គបទគម្ពីរ​ទាំង​នេះ​នឹង​ជួយ​សិស្ស​ឲ្យ​ចងចាំ និង​កំណត់​ទីតាំង​វគ្គ​បទគម្ពីរ​ទាំង​នោះ​កាន់តែ​ងាយ​ស្រួល ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ពិចារណា​គូស​ចំណាំ​វគ្គបទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ​តាម​របៀប​មួយ​ដែល​ប្លែក​ពី​ការគូស​ចំណាំ​ផ្សេង​ទៀត​របស់​ពួកគេ ។

ការរៀប​ចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​រំឭក​សេចក្ដីយោង​បទគម្ពីរ និង​ឃ្លា​បទគម្ពីរ​គន្លឹះ​សម្រាប់​វគ្គ​ចំណេះចំណាន​ខាង​គោលលទ្ធិ​ទាំង ១២ ដំបូង​នៅក្នុង​ព្រះគម្ពីរ​មរមន ។ សិស្ស​អាច​រក​ឃើញ វគ្គបទគម្ពីរ​ទាំង​នេះ នៅក្នុង ឯកសារ​ស្នូល​នៃ​ចំណេះចំណាន​ខាង​គោលលទ្ធិ ( ឆ្នាំ ២០២២ ) ឬ​នៅក្នុង​កម្មវិធី​ចំណេះចំណាន​ខាង​គោលលទ្ធិ ។

សកម្មភាព​រៀន​សូត្រ​ដែល​អាច​មាន

មេរៀន​វគ្គ​ចំណេះចំណាន​ខាង​គោលលទ្ធិ អាច​ចាំបាច់​ត្រូវ​បង្រៀន​ជំនួស​ឲ្យ​មេរៀន​រំឭក​នេះ​បាន ។ សូម​មើល​កាលវិភាគ​ល្បឿន​ការបង្រៀន​ដែល​ផ្តល់​ដោយ​តំបន់ ឬ​នាយក ឬ​អ្នក​សម្របសម្រួល​ប្រចាំ​ភូមិ​ភាគ ដើម្បី​ធានា​ថា មេរៀន​វគ្គ​ចំណេះចំណាន​ខាង​គោលលទ្ធិ​នីមួយៗ​នឹង​ត្រូវ​បាន​បង្រៀន អំឡុង​វគ្គសិក្សា​របស់​ថ្នាក់​សិក្ខាសាលា ។

សេចក្តីយោង​បទគម្ពីរ និង​ឃ្លា​បទគម្ពីរ​គន្លឹះ

  • ហេតុអ្វី​វា​មាន​ប្រយោជន៍​ដើម្បី​ដឹង​ពី​សេចក្ដីយោង​បទគម្ពីរ និង​ឃ្លា​បទគម្ពីរ​គន្លឹះ​សម្រាប់​វគ្គ​ចំណេះចំណាន​ខាង​គោលលទ្ធិ ?

ដើម្បី​ជួយ​អ្នក​រៀន​សេចក្ដីយោង​បទគម្ពីរ និង​ឃ្លា​បទគម្ពីរ​គន្លឹះ​សម្រាប់​វគ្គ​ចំណេះចំណាន​ខាង​គោលលទ្ធិ​ទាំង ១២ ដំបូង សូម​ពិចារណា​ចម្លង​តារាង​ខាង​ក្រោម​ទៅក្នុង​សៀវភៅ​កំណត់​ហេតុការ​សិក្សា​របស់​អ្នក ឬ​ទាញ​យក​កម្មវិធី​ចំណេះចំណាន​ខាង​គោលលទ្ធិ នៅលើ​ឧបករណ៍​ចល័ត ហើយ​ប្រើ​សកម្មភាព​នៅក្នុង​កម្មវិធី​ដើម្បី​ជួយ​អ្នក​ក្នុង​ការទន្ទេញ ។

សូម​បង្ហាញ​តារាង​ខាង​ក្រោម ឬ​ឲ្យ​សំណៅ​ចែក​នេះ​មួយ​ច្បាប់ ។

វគ្គ​ចំណេះ​ចំណាន​ខាងគោល​លទ្ធិទាំង ១២ ដំបូង និង​ឃ្លា​គន្លឹះ

ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន ( ឆ្នាំ ២០២៤ )

សេចក្តីយោង​បទគម្ពីរ

ឃ្លា​បទគម្ពី​គន្លឹះ

សេចក្តីយោង​បទគម្ពីរ

នីហ្វៃទី ១ ៣:៧

ឃ្លា​បទគម្ពី​គន្លឹះ

« ខ្ញុំ​នឹង​ទៅ ហើយ​ធ្វើ​នូវ​អ្វីៗ​ដែល​ព្រះអម្ចាស់​ទ្រង់​បាន​បញ្ជា » ។

សេចក្តីយោង​បទគម្ពីរ

នីហ្វៃទី ២ ២:២៥

ឃ្លា​បទគម្ពី​គន្លឹះ

« លោក​អ័ដាម​បាន​ធ្លាក់​ខ្លួន ដើម្បី​ឲ្យ​មាន​មនុស្ស​លោក ហើយ​មាន​មនុស្ស​លោក ដើម្បី​ឲ្យ​គេ​អាច​មាន​សេចក្ដីអំណរ » ។

សេចក្តីយោង​បទគម្ពីរ

នីហ្វៃទី ២ ២:២៧

ឃ្លា​បទគម្ពី​គន្លឹះ

« ពួកគេ​មាន​សិទ្ធិ​នឹង​រើស​យក​ឥស្សរភាព និង​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច … ឬ … ការជាប់​ឃុំឃាំង និង​ការស្លាប់ » ។

សេចក្តីយោង​បទគម្ពីរ

នីហ្វៃទី ២ ២៦:៣៣

ឃ្លា​បទគម្ពី​គន្លឹះ

« មនុស្ស​ទាំង​អស់​ក៏​ដូច​គ្នា​នៅ​ចំពោះ​ព្រះ​ដែរ » ។

សេចក្តីយោង​បទគម្ពីរ

នីហ្វៃទី ២ ២៨:៣០

ឃ្លា​បទគម្ពី​គន្លឹះ

ព្រះ « នឹង​ប្រទាន​ដល់​កូន​ចៅ​មនុស្ស​មួយ​បន្ទាត់​ម្ដងៗ មួយ​សិក្ខា​បទ​ម្ដងៗ » ។

សេចក្តីយោង​បទគម្ពីរ

នីហ្វៃទី ២ ៣២:៣

ឃ្លា​បទគម្ពី​គន្លឹះ

« សូម​ទទួល​ទាន​នូវ​ព្រះបន្ទូល​ទាំងឡាយ​​នៃ​ព្រះគ្រីស្ទ ដ្បិត​មើល​ចុះ ព្រះបន្ទូល​ទាំងឡាយ​នៃ​ព្រះគ្រីស្ទ នឹង​ប្រាប់​ដល់​អ្នក​នូវ​គ្រប់​អ្វី​ទាំងអស់​ដែល​អ្នក​ត្រូវ​ធ្វើ » ។

សេចក្តីយោង​បទគម្ពីរ

នីហ្វៃទី ២ ៣២:៨–៩

ឃ្លា​បទគម្ពី​គន្លឹះ

« អ្នក​រាល់​គ្នា​ត្រូវ​តែ​អធិស្ឋាន​ជានិច្ច » ។

សេចក្តីយោង​បទគម្ពីរ

ម៉ូសាយ ២:១៧

ឃ្លា​បទគម្ពី​គន្លឹះ

« កាល​ណា​អ្នករាល់​គ្នា​នៅក្នុង​ការបម្រើ​ដល់​មនុស្ស​ទូទៅ នោះ​អ្នក​រាល់​គ្នា​គ្រាន់តែ​នៅក្នុង​ការបម្រើ​ដល់​ព្រះ​របស់​អ្នក​តែ​ប៉ុណ្ណោះ » ។

សេចក្តីយោង​បទគម្ពីរ

ម៉ូសាយ ២:៤១

ឃ្លា​បទគម្ពី​គន្លឹះ

« អស់​អ្នក​ណា​ដែល​កាន់​តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​នៃ​ព្រះ … ពួកគេ​បាន​ពរ​គ្រប់​យ៉ាង » ។

សេចក្តីយោង​បទគម្ពីរ

ម៉ូសាយ ៣:១៩

ឃ្លា​បទគម្ពី​គន្លឹះ

« [ សម្រាត ] ភាព​ខាង​សាច់​ឈាម​ចេញ ហើយ [ ក្លាយ ] ទៅ​ជា​អ្នក​បរិសុទ្ធ​វិញ តាមរយៈ​ដង្វាយធួន​នៃ​ព្រះគ្រីស្ទ​ដ៏​ជា​ព្រះអម្ចាស់ » ។

សេចក្តីយោង​បទគម្ពីរ

ម៉ូសាយ ៤:៩

ឃ្លា​បទគម្ពី​គន្លឹះ

« សូម​ជឿ​ដល់​ព្រះ​ចុះ … សូម​ជឿ​ថា ទ្រង់​មាន​គ្រប់​ប្រាជ្ញា » ។

សេចក្តីយោង​បទគម្ពីរ

ម៉ូសាយ ១៨:៨–១០

ឃ្លា​បទគម្ពី​គន្លឹះ

ត្រូវ « ទទួល​បុណ្យ​ជ្រមុជ​ទឹក​ដោយ​នូវ​ព្រះនាម​នៃ​ព្រះអម្ចាស់ ដើម្បី​ធ្វើ​ជា​សាក្សី … ថា​អ្នក​រាល់​គ្នា​បាន​ចូល​ក្នុង​សេចក្ដីសញ្ញា​ជាមួយ​នឹង​ទ្រង់ » ។

អាស្រ័យ​លើ​ទំហំ​ថ្នាក់​របស់​អ្នក សូម​ពិចារណា​ចាត់​សិស្ស​ម្នាក់ៗ​នូវ​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ​មួយ ឬ​ច្រើន​នៃ​វគ្គ​បទគម្ពីរ​ទាំង ១២ ។ ប្រសិនបើ​ចាំបាច់ វគ្គ​បទគម្ពីរ​ដូច​គ្នា​អាច​ឲ្យ​ទៅ​សិស្ស​ច្រើន​នាក់​បាន ។

សិស្ស​អាច​ដើរ​ជុំវិញ​ថ្នាក់​រៀន ហើយ​ធ្វើការ​ជាមួយ​មិត្ត​រួម​ថ្នាក់​ម្នាក់​ទៀត ដែល​មាន​វគ្គ​ចំណេះចំណាន​ខាង​គោលលទ្ធិ​ផ្សេង ដោយ​ធ្វើ​ដូច​ខាង​ក្រោម ( សូម​ពិចារណា​សរសេរ​វគ្គ​បទគម្ពីរ​ទាំង​នោះ​នៅលើ​ក្ដារខៀន ) ៖

  1. សូម​សួរ​សំណួរ​ដើម្បី​ស្គាល់​គ្នា​កាន់តែ​ច្បាស់ ។ ( ឧទាហរណ៍ ៖ « តើ​អ្នក​ធ្វើ​អ្វី​សម្រាប់​ជា​ការកម្សាន្ត​របស់​អ្នក ? » « តើ​កន្លែង​ណា​ដែល​អ្នក​ចូលចិត្ត​ទៅ​លេង ? » )

  2. សូម​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​ការកំណត់​ទីតាំង និង​គូស​ចំណាំ​វគ្គបទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ និង​ឃ្លាបទគម្ពីរ​គន្លឹះ ។

  3. សូម​ចែកចាយ​ពី​របៀប​ដែល​ការដឹង​សេចក្តីពិត​នៅក្នុង​ឃ្លាបទគម្ពីរ​គន្លឹះ អាច​ជា​ពរជ័យ​ក្នុង​ជីវិត​របស់​អ្នក ។

  4. សូម​ព្យាយាម​ទន្ទេញ​សេចក្តីយោងបទគម្ពីរ និង​ឃ្លា​បទគម្ពីរ​គន្លឹះ ។

សូម​លើក​ទឹក​ចិត្ត​សិស្ស​ឲ្យ​ផ្លាស់ប្តូរ​ដៃ​គូ​រៀងរាល់​ពីរ​បី​នាទី​ម្តង ។ សូម​ឲ្យ​ពួកគេ​បន្ត​ប្ដូរ​ដៃគូ​រហូត​ដល់​សិស្ស​ទាំងអស់​បាន​កំណត់ ឬ​គូស​ចំណាំ​វគ្គបទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ​ទាំង ១២ ។