ថ្នាក់​សិក្ខាសាលា
នីហ្វៃទី ៣ ២៧ ផ្នែកទី ១ ៖ « បាន​សង់លើ​ដំណឹងល្អ​របស់​យើង »


« នីហ្វៃទី ៣ ២៧ ផ្នែកទី ១ ៖ ‹ បាន​សង់លើ​ដំណឹងល្អ​របស់​យើង › » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន ( ឆ្នាំ ២០២៤ )

« នីហ្វៃទី ៣ ២៧ ផ្នែក​ទី ១ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន

នីហ្វៃទី ៣ ២៧ ផ្នែកទី ១

« បាន​សង់​លើ​ដំណឹងល្អ​របស់យើង »

រូបភាព
យុវជន​កំពុង​ថ្លែង​ទីបន្ទាល់​នៅ​ការប្រជុំ​សាក្រាម៉ង់

តើ​បុគ្គលិកលក្ខណៈ​សំខាន់​បំផុត​នៃ​សាសនាចក្រ​របស់​ព្រះអង្គសង្គ្រោះ​មាន​អ្វីខ្លះ ? ព្រះយេស៊ូវ​គ្រីស្ទ​បាន​បង្រៀន​ដល់​ពួក​សិស្ស​សាសន៍​នីហ្វៃ​របស់ទ្រង់​ថា សាសនាចក្រ​របស់ទ្រង់​គួរតែ​ត្រូវ​បានហៅ​បម្រើ​តាម​ព្រះនាម​របស់ទ្រង់ ហើយ​បាន​សង់​ឡើង​លើ​ដំណឹងល្អ​របស់ទ្រង់ ។ មេរៀន​នេះ​អាច​ជួយ​ដល់​អ្នក​ឲ្យ​យល់​អំពី​អ្វី​ជា​ដំណឹងល្អ​របស់​ព្រះអង្គ​សង្គ្រោះ និង​សារៈសំខាន់​នៃ​ឈ្មោះ​របស់​សាសនាចក្រ ។

តើ​អ្នក​នឹង​ឆ្លើយតប​ដោយ​របៀប​ណា ?

សូម​ស្រមៃ​ពី​សាច់រឿង​ខាងក្រោមនេះ ៖

មាន​ថ្ងៃ​មួយ នៅពេល​ដែល​កំពុង​ចែកចាយ​អំពី​អ្វី​ដែល​ពួកគេ​បាន​ធ្វើ​កាលពី​ចុងសប្តាហ៍ ណាអូមី បាន​និយាយ​ទៅកាន់​មិត្ត​របស់នាងឈ្មោះ ម៉ាកូ ថា​នាង​បាន​ទៅ​ព្រះវិហារ​កាល​ពី​ថ្ងៃអាទិត្យ ។

ម៉ាកូបាន​សួរនាង​ថា « តើ​ឯង​ជា​ពួក​មរមន​មែនទេ ? »

ណាអូមីបាន​និយាយថា « ជួនកាលគេ​ហៅ​ពួកយើង​អ៊ីចឹង ប៉ុន្តែយើង​ចង់​ឲ្យ​គេ​ហៅ​ពួកយើង​ថា​ជា សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ » ។

ម៉ាកូបាន​ឆ្លើយថា « ឈ្មោះ​នោះ​វែង​ពេក​ពិបាក​ហៅ​ណាស់ ។ ហេតុអ្វី​បាន​ជា​ឯង​មិន​គ្រាន់​តែ​និយាយថា ឯង​ជា​សមាជិក​នៃ​ព្រះវិហារ​ពួក​មរមន​ទៅ ? តើ​ឯង​មិន​អាន​ព្រះគម្ពីរ​មរមន​ទេ​ឬ ?»

  • តើ​មាន​របៀប​ណាខ្លះ​ដែល​ណាអូមី​អាច​ឆ្លើយ​នឹង​សំណួរ​របស់ម៉ាកូ បាន ?

នៅថ្ងៃនេះ អ្នក​នឹង​សិក្សា​អំពី​ការបង្រៀន​មួយចំនួន​របស់​ព្រះអង្គ​សង្គ្រោះ​ដល់​ពួកសិស្ស​សាសន៍នីហ្វៃ​របស់ទ្រង់ ដែលបាន​កត់ត្រានៅក្នុង នីហ្វៃទី ៣ ២៧ ។ នៅពេល​អ្នកសិក្សា សូម​រកមើល​សេចក្តីពិត​ដែល​ព្រះយេស៊ូវ​បាន​បង្រៀន​អំពី​សាសនាចក្រ​របស់ទ្រង់ ដែល​អាច​ជួយ​ដល់​អ្នក​នៅពេល​ដែល​ជួប​នឹង​ស្ថានភាព​ដូចជា​ក្នុងរឿង​មួយ ដែល​អ្នក​ទើបតែ​បាន​អាន​អ៊ីចឹង ។

ឈ្មោះ​របស់​សាសនាចក្រ

មិន​យូរ​ប៉ុន្មាន បន្ទាប់ពី​ការយាង​មក​របស់​ព្រះ​គ្រីស្ទទៅ​ជួប​ពួកសាសន៍​នីហ្វៃ ពួកសិស្ស​សាសន៍នីហ្វៃ​ទាំងដប់​ពីរនាក់​បាន​មក​ជួបជុំ​គ្នា​តមអាហារ និង​អធិស្ឋាន°។ ពួកគេ​ចង់​ដឹង​ថា តើ​ឈ្មោះ​សាសនាចក្រ​គួរតែ​មាន​ឈ្មោះ​អ្វី ។ នៅពេល​ពួកគេ​កំពុង​អធិស្ឋាន ព្រះអង្គសង្គ្រោះ​បាន​បង្ហាញ​ព្រះកាយ ហើយបាន​ចាប់ផ្ដើម​បង្រៀន​ដល់​ពួកគេ ( សូមមើល នីហ្វៃទី ៣ ២៧:១–៣ ) ។

សូម​អាន នីហ្វៃទី ៣ ២៧:៤–៧ ហើយ​រកមើល​អ្វី ដែល​ព្រះអង្គសង្គ្រោះ​បានបង្រៀន​ដល់​ពួក​សិស្ស​របស់ទ្រង់​អំពី​ឈ្មោះ​សាសនាចក្រ​របស់ទ្រង់ ។

  • តើ​ព្រះអង្គសង្គ្រោះ​បាន​មាន​ព្រះបន្ទូល​អំពី​ឈ្មោះ​សាសនាចក្រ​របស់​ទ្រង់​គួរ​ហៅ​ដូចម្ដេច ?

សេចក្តីពិត​មួយ​ដែល​យើង​រៀន​មកពី​ខគម្ពីរ​ទាំងនេះ គឺថា សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​ពិត​ត្រូវតែ​ហៅ​តាម​ព្រះនាម​ទ្រង់ ។

  • តើ​មាន​ហេតុផល​អ្វីខ្លះ​ដែល​ព្រះអង្គសង្គ្រោះ​បាន​ដាក់​ឈ្មោះ​សាសនាចក្រ​តាម​ព្រះនាម​របស់​អង្គទ្រង់ ?

ប្រធាន រ័សុល អិម ណិលសុន បានចែកចាយ​អំពី​មូលហេតុ ដែល​វា​មាន​សារៈសំខាន់​ដែល​យើង​ត្រូវ​ប្រើ​ឈ្មោះ​សាសនាចក្រ​ត្រឹមត្រូវ ៖

ឈ្មោះ​របស់​សាសនាចក្រ​ពុំ​អាច​ចរចា​ផ្លាស់ប្ដូរ​បាន​ទេ ។ នៅពេល​ព្រះអង្គ​សង្គ្រោះ​បាន​មាន​បន្ទូល​យ៉ាង​ច្បាស់​អំពី​ឈ្មោះ​នៃ​សាសនាចក្រ​របស់​ទ្រង់ ហើយ​ថែម​ទាំង​បាន​ប្រកាស​នូវ​សេចក្ដី​ប្រកាស​ជាមួយ​នឹង​ឃ្លា​ថា « សាសនាចក្រ​របស់​យើង​នឹង​ត្រូវ​បាន​ហៅ​ថា​ដូច្នោះ » នោះទ្រង់​មាន​បន្ទូល​យ៉ាង​ម៉ឺង​ម៉ា់ត់ ។ ហើយ​ប្រសិន​បើ​យើង​អនុញ្ញាត​ឲ្យ​ឈ្មោះ​ហៅ​ក្រៅ​ត្រូវ​បាន​យក​មក​ប្រើ ឬ​សម្រប ឬ​សូម្បី​តែ​លើក​កម្ពស់​ឈ្មោះ​ហៅ​ក្រៅ​ទាំង​នោះ​ដោយ​ខ្លួន​ឯង​ក្ដី នោះ​ទ្រង់​នឹង​អាក់​អន់​ព្រះទ័យ ។

តើ​ឈ្មោះ​មួយ ឬ​ក្នុង​ករណី​នេះ ឈ្មោះ​ហៅ​ក្រៅ​មួយ​មាន​តម្លៃ​អ្វី​ខ្លះ ? ទាក់​ទង​ទៅនឹង​ឈ្មោះ​ហៅ​ក្រៅ​របស់​សាសនាចក្រ ដូចជា « សាសនាចក្រ អិល.ឌី.អេស. » « សាសនាចក្រ​មរមន » ឬ​« សាសនាចក្រ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ » នោះ​អ្វី​ដែល​សំខាន់​បំផុត នៅក្នុង ឈ្មោះ​ទាំង​នោះ​គឺ ការ​បាត់ ព្រះនាម​របស់​ព្រះអង្គសង្គ្រោះ ។ ការ​ដក​យក​ព្រះនាម​របស់​ព្រះអម្ចាស់​ចេញ​ពី​សាសនាចក្រ​របស់​ព្រះអម្ចាស់​គឺជា​ជោគជ័យ​ដ៏​ធំ​មួយ​សម្រាប់​សាតាំង ។ នៅពេល​យើង ដក​យក ព្រះនាម​របស់​ព្រះអង្គ​សង្គ្រោះ នោះ​យើង កំពុង​បដិសេធ នូវ​រាល់​អ្វីៗ​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​បាន​ធ្វើ​សម្រាប់​យើង—រួម​ទាំង​ដង្វាយ​ធួន​របស់​ទ្រង់​ផង​ដែរ ។ ( រ័សុល អិម ណិលសុន « The Correct Name of the Church » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៨ ទំព័រ ៨៧–៨៨ )

រូបភាព
រូបតំណាង កំណត់ត្រា
  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ ៖

    • តើ​សេចក្ដីថ្លែង​ការណ៍​របស់​ប្រធាន ណិលសុន មួយ​ណា​ដែល​អ្នក​ចាប់​អារម្មណ៍ ?

    • តើ​អ្នក​គិត​ថា ការខិតខំ​ប្រឹងប្រែង​របស់យើង​ក្នុង​ការប្រើប្រាស់​ឈ្មោះ​សាសនាចក្រ​ត្រឹមត្រូវ​អាច​មាន​ឥទ្ធិពល​ដល់​អ្នក​ដែល​មិនមែន​ជា​សមាជិក​សាសនាចក្រ​ដោយ​របៀបណា ?

« បាន​សង់លើ​ដំណឹងល្អ​របស់យើង »

បន្ថែម​ពីលើ​ការបញ្ជាក់​ថា​សាសនាចក្រ​របស់ទ្រង់​គួរតែ​ហៅ​តាម​ព្រះនាម​របស់ទ្រង់ ព្រះអង្គ​សង្គ្រោះ​បានបង្រៀន​ដល់​ពួកសិស្ស​សាសន៍នីហ្វៃ​របស់ទ្រង់​អំពី​បុគ្គលិក​លក្ខណៈ​ដ៏​សំខាន់​មួយ​ទៀត​អំពី​សាសនាចក្រ​របស់ទ្រង់ ។

សូម​អាន នីហ្វៃទី ៣ ២៧:៨–១០ ដោយ​ស្វែងរក​មើល​បុគ្គលិក​លក្ខណៈនេះ ។

  • តើ​អ្នក​អាចបន្ថែម​អ្វីខ្លះ​ចេញពី​ខគម្ពីរ​ទាំងនេះ​ទៅនឹង​សេចក្តីពិត​ដ៏​អង់អាច ដែល​អ្នកបាន​ស្គាល់​ពីមុន​អំពី​សាសនាចក្រ​របស់​ព្រះអង្គ​សង្គ្រោះ ?

មាន​របៀប​មួយ​ដែល​យើង​អាច​សង្ខេប​អំពី​ការបង្រៀន​របស់ព្រះអង្គសង្គ្រោះ ដែលអ្នក​បាន​សិក្សា​រហូត​មក​ដល់​ពេល​នេះ​គឺ សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​ពិត ត្រូវតែ​ហៅតាម​ព្រះនាម​ទ្រង់ ហើយ​ត្រូវ​បាន​សង់​ឡើងលើ​ដំណឹងល្អ​របស់ទ្រង់ ។

  • តើ​អ្នក​គិតថា វា​មាន​អត្ថន័យ​យ៉ាងណា​សម្រាប់​សាសនាចក្រ​របស់​ព្រះអង្គសង្គ្រោះ ដែល​ត្រូវបាន​សង់​ឡើងលើ​ដំណឹងល្អ​របស់​ទ្រង់នោះ ?

វា​ប្រហែល​ជា​មាន​ប្រយោជន៍​ក្នុង​ការយល់​ថា ពាក្យ ដំណឹងល្អ មាន​ន័យ​ថា « សេចក្តីល្អ​ដែល​ត្រូវ​ដឹង » ( សូមមើល Bible Dictionary « Gospels » ) ។

ដើម្បី​ជួយ​អ្នក​ឲ្យ​យល់​អំពី​គំនិត​សំខាន់ៗ​អំពី​ដំណឹងល្អ​របស់​ព្រះអង្គសង្គ្រោះ សូម​គូរ​រូបភាព​សាមញ្ញ​មួយ​អំពី​អគារ​ព្រះវិហារ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុការ​សិក្សា​របស់អ្នក ដូចរូបខាង​ក្រោមនេះ ។ សូម​ប្រាកដ​ថា ទុក​កន្លែង​ដើម្បី​សរសេរ​ពាក្យ និង​ឃ្លា​នៅពី​ក្រោម​ព្រះវិហារ ។

រូបភាព
រូប​គំនូរ​សាលប្រជុំ

សូម​អាន នីហ្វៃទី ៣ ២៧: ១៣–២២ ដោយ​រកមើល​អ្វី​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​មាន​ព្រះបន្ទូល​អំពី​ដំណឹងល្អ​របស់ទ្រង់ ។ សូម​សរសេរ​ពាក្យ ឬ​ឃ្លា​ដែល​អ្នក​រកឃើញ​ក្នុង​ចន្លោះ​ខាងក្រោម​គំនូ​ររបស់អ្នក ។

  • ផ្អែកលើ​ខគម្ពីរ​ដែល​អ្នក​បាន​សិក្សា តើ​អ្នក​នឹង​ពិណ៌នា​ថា ដំណឹងល្អ​របស់​ព្រះអង្គ​សង្គ្រោះ​គឺជា​អ្វី ?

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ ៖

    • តើ​ផ្នត់គំនិត​ដែល​មាន​យ៉ាង​តិច​បំផុត​ចំនួន​បី​អំពី​ដំណឹងល្អ​របស់​ព្រះអង្គសង្គ្រោះ​ដកស្រង់​ចេញពី​ខគម្ពីរ​ទាំងនេះ ដែល​អ្នក​មាន​អារម្មណ៍​ថា មាន​សារៈសំខាន់​ជា​ពិសេស​មាន​អ្វីខ្លះ ?

    • ហេតុអ្វី​បាន​ជា​អ្នក​គិត​ថា ផ្នត់គំនិត​ទាំងនេះ​អំពី​ដំណឹងល្អ​របស់​ព្រះអង្គសង្គ្រោះ​អាច​នឹង​ត្រូវ​បាន​ចាត់ទុកជា « សេចក្តី​ដែល​ត្រូវ​ដឹង » ?

    • ហេតុអ្វី​បាន​ជា​អ្នក​គិត​ថា វា​មាន​សារៈសំខាន់​សម្រាប់​សាសនាចក្រ​របស់​ព្រះអង្គ​សង្គ្រោះ ដែល​ត្រូវ « បាន​សង់​លើ » ( ឬ​ផ្ដោត​លើ ) ការបង្រៀន ឬ​គោលការណ៍​អស់​នេះ ?