ថ្នាក់​សិក្ខាសាលា
ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ៖ នីហ្វៃ​ទី​៣ ១២:៤៨—« យើង​ចង់​ឲ្យ​អ្នក​រាល់​គ្នា​បាន​ល្អ​ឥតខ្ចោះ​ដូចជា​យើង ឬ​ដូចជា​ព្រះវរបិតា​របស់​អ្នក​រាល់​គ្នា​ដែល​គង់នៅ​ស្ថានសួគ៌ ទ្រង់​ល្អ​ឥត​ខ្ចោះ​ដែរ »


« ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ៖ នីហ្វៃ​ទី​៣ ១២:៤៨—‹ យើង​ចង់​ឲ្យអ្នករាល់​គ្នាបាន​ល្អ​ឥតខ្ចោះ​ដូចជា​យើង ឬ​ដូចជា​ព្រះវរបិតា​របស់​អ្នក​រាល់គ្នា​ដែល​គង់នៅ​ស្ថានសួគ៌ ទ្រង់​ល្អ​ឥត​ខ្ចោះ​ដែរ › » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន ( ឆ្នាំ ២០២៤ )

« ចំណេះ​ចំណាន​ខាងគោលលទ្ធិ ៖ នីហ្វៃ​ទី​៣ ១២:៤៨ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន

ចំណេះ​ចំណាន​ខាងគោលលទ្ធិ ៖ នីហ្វៃ​ទី​៣ ១២:៤៨

« យើង​ចង់​ឲ្យ​អ្នករាល់គ្នា​បាន​ល្អ​ឥតខ្ចោះ​ដូចជា​យើង ឬ​ដូចជា​ព្រះវរបិតា​របស់​អ្នករាល់គ្នា​ដែល​គង់នៅ​ស្ថានសួគ៌ ទ្រង់​ល្អ​ឥត​ខ្ចោះ​ដែរ »

រូបភាព
យុវនារី​កំពុង​សញ្ជឹងគិត

នៅ​ក្នុង​ការសិក្សា​របស់​អ្នក​អំពី នីហ្វៃ​ទី​៣ ១២ អ្នក​បាន​រៀន​អំពី​ការ​បាន​ល្អ​ឥតខ្ចោះ​ដូចជា​ព្រះយេស៊ូវ​គ្រីស្ទ និង​ព្រះវរបិតាសួគ៌ ។ មេរៀន​នេះ​នឹង​ជួយ​អ្នក​ឲ្យ​ទន្ទេញ​សេចក្តី​យោង និង​ឃ្លា​បទគម្ពីរ​គន្លឹះ​សម្រាប់ នីហ្វៃ​ទី​៣ ១២:៤៨ ពន្យល់​អំពី​គោលលទ្ធិ​ដែល​បាន​បង្រៀន​នៅ​ក្នុង​វគ្គបទគម្ពីរ​នេះ និង​អនុវត្ត​គោលការណ៍​ទាំងឡាយ​នៃ​ការទទួល​បាន​ចំណេះដឹង​ខាងវិញ្ញាណ​នៅក្នុង​ស្ថានភាព​ជីវិត​ពិតៗ ។

ពន្យល់ ​និង​ទន្ទេញ

នៅក្នុង​អំឡុងពេល​សិក្សា​មេរៀន​មុន អ្នក​បាន​រៀនអំពី​សេចក្តីពិត​ខាងក្រោម ៖ ព្រះយេស៊ូវ​គ្រីស្ទ​ចង់​ឲ្យ​ពួកយើង​បាន​ល្អ​ឥត​ខ្ចោះ​ដូច​ទ្រង់ និង​ព្រះវរបិតា​របស់យើង​ដែល​គង់នៅ​ស្ថានសួគ៌ ។

សូម​គិត​ស្រមៃ​ថា អ្នក​មាន​មិត្ត​ម្នាក់​ដែល​ជឿ​ថា ព្រះ​មិនមាន​សេចក្តីរំពឹង​ទុក​ពី​ពួកយើង​លើស​ពី​ការ​ល្អ​និង​ការគោរព​អ្នកដទៃ​នោះទេ ។

  • តើ​អ្នក​នឹង​ពន្យល់ នីហ្វៃ​ទី​៣ ១២:៤៨ តាម​របៀប​ដែល​អាច​ជួយ​បន្ថែម​ដល់​ការយល់ដឹង​របស់​មិត្ត​អ្នក​យ៉ាងដូចម្តេច ?

ឃ្លា​បទគម្ពីរ​គន្លឺះ​នេះ​សម្រាប់ នីហ្វៃ​ទី​៣ ១២:៤៨ គឺ « យើង​ចង់​ឲ្យ​អ្នក​រាល់​គ្នា​បាន​ល្អ​ឥត​ខ្ចោះ​ដូច​ជា​យើង ឬ​ដូច​ជា​ព្រះ​វរបិតា​របស់​អ្នក​រាល់​គ្នា​ដែល​គង់នៅ​ស្ថានសួគ៌ ទ្រង់​ល្អ​ឥត​ខ្ចោះ​ដែរ » ។ សូម​ប្រើ​វិធីសាស្រ្ត​ខាងក្រោម ឬ​វិធីសាស្រ្ត​ផ្សេងទៀត​ដែល​អ្នក​ជ្រើសរើស ដើម្បី​ជួយ​ឲ្យ​អ្នក​ទន្ទេញ​សេចក្ដីយោង និង​ឃ្លាបទ​គម្ពីរ​គន្លឹះ ។

សូម​សរសេរ « នីហ្វៃ​ទី ៣ ១២:៤៨ » នៅ​ចំ​កណ្តាល​ក្រដាស​មួយ​សន្លឹក ។ នៅ​ជ្រុង​មួយ​នៃ​ទំព័រ សូម​សរសេរ​ពាក្យ « បាន​ល្អ​ឥតខ្ចោះ » ។ នៅ​ជ្រុង​មួយ​ទៀត សូម​សរសេរ​ថា « ដូចជា​យើង » ។ នៅ​ជ្រុង​មួយ​ទៀត សូម​សរសេរ​ថា « ឬ​ដូចជា​ព្រះវរបិតា​របស់​អ្នក​រាល់គ្នា​ដែល​គង់នៅ​ស្ថានសួគ៌ » ។ នៅ​ជ្រុង​ចុងក្រោយ សូម​សរសេរ​ថា « ល្អ​ឥតខ្ចោះ » ។ សូម​ព្យាយាម​ទន្ទេញ​ឲ្យ​ចាំនូវ​សេចក្តីយោង​បទគម្ពីរ និង​ឃ្លាបទគម្ពីរ​គន្លឺះ ដោយ​ប៉ះ​ជាមួយ​ខ្មៅដៃ ឬ​ម្រាមដៃ​របស់អ្នក​ទៅលើ​ឃ្លា​នីមួយៗ​តាម​លំដាប់លំដោយ ដោយ​ការចាប់ផ្តើម​ជាមួយនឹង​សេចក្តីយោងប​ទគម្ពី​នៅ​ចំកណ្តាល ។ វា​អាច​ជួយ​អ្នក​បាន​ដោយ​ការនិយាយ​ពាក្យ​ទាំងនោះ​ឲ្យ​ឮៗ នៅ​ពេល​អ្នក​ប៉ះ​ពាក្យ​ទាំងនោះ ។ បន្ទាប់ពី​ការធ្វើ​ដូចនេះ​បាន​ពីរបី​ដង​ហើយ សូម​ព្យាយាម​និយាយ​ឡើង​វិញ​នូវ​សេចក្តីយោង និង​ឃ្លា​ទាំងមូល​ចេញពី​ការចងចាំ​នោះ ។

ការរៀន​អនុវត្ត

សូម​ចំណាយ​ពេល​ពីរបីនាទី​ដើម្បី​ពិនិត្យ​មើល​គោលការណ៍​ទាំងឡាយ​នៅក្នុង កថាខណ្ឌ​ទី ៥–១២ នៅផ្នែក « ការ​ទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ » នៃ ឯកសារគោល​នៃ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ( ឆ្នាំ ២០២៣ ) ។ សូម​ជ្រើសរើស​គោលការណ៍​មួយ​នៅក្នុង​ចំណោម​គោលការណ៍​ទាំងអស់​ដើម្បី​សិក្សា​បន្ថែម​ឲ្យបាន​កាន់តែ​ច្បាស់ ។

  • តើ​អ្នក​នឹង​ពន្យល់​អំពី​គោលការណ៍​ដែល​អ្នកបាន​ជ្រើសរើស​នេះ​ទៅ​កាន់​នរណា​ម្នាក់ ដែល​ប្រហែលជា​មិន​ធ្លាប់​ស្គាល់​គោលការណ៍​នេះ​ដោយ​របៀបណា ?

សូម​ប្រើប្រាស់​សាច់រឿង​ខាងក្រោម​នេះ ដើម្បី​ជួយ​អ្នក​អនុវត្ត​ការបង្រៀន​របស់​ព្រះអង្គសង្រ្គោះ​នៅក្នុង នីហ្វៃ​ទី៣ ១២:៤៨ និង​គោលការណ៍​ទាំងឡាយ​នៃ​ការទទួល​បាន​ចំណេះដឹង​ខាងវវិញ្ញាណ ។

យ៉ូហាន​ជា​យុវជន​ម្នាក់​ដែល​ជឿ​នៅលើ​ព្រះ ។ ប៉ុន្តែ មាន​ទិដ្ឋភាព​មួយ​ចំនួន​នៃ​ដំណឹង​ល្អ ដែល​គាត់​មិន​ចូលចិត្ត​គិត​អំពី ។ ទិដ្ឋភាព​មួយ​ក្នុងចំណោម​ចំណុច​ទាំងនោះ គឺជា​ការដាស់តឿន​របស់​ព្រះអង្គសង្រ្គោះ​ដើម្បី​បាន​ល្អ​ឥតខ្ចោះ ។ គាត់​បាន​ខិតខំ​ព្យាយាម​ផ្លាស់ប្តូរ ហើយ​ប្រែក្លាយ​ឲ្យ​មាន​បុគ្គលិកលក្ខណៈ​កាន់តែ​ដូច​ព្រះគ្រីស្ទ ប៉ុន្តែ​គាត់​នៅតែ​មិនអាច​ធ្វើ​បាន ។ គាត់​មាន​អារម្មណ៍​ថា គាត់​បរាជ័យ​រួច​ទៅ​ហើយ ដូច្នេះ​ភាព​ល្អឥតខ្ចោះ​សម្រាប់​គាត់ គឺ​មិន​អាច​ទៅ​រួច​នោះទេ ។

ពិនិត្យ​មើល​គោលគំនិត និង​សំណួរ​ទាំងឡាយ​ដោយ​ការប្រើ​ទស្សនៈ​អស់​កល្ប​ជានិច្ច

ឯកសារ​គោល​នៃ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ បង្រៀនថា នៅពេល​ដោះស្រាយ​បញ្ហា​ដែល​ពិបាក នោះ​យើង​អាច « កំណត់​សំណួរ​ឡើងវិញ ( ដើម្បី​មើល​សំណួរ​តាម​បែប​ខុសគ្នា ) និង​ពិនិត្យ​មើល​គំនិត​ដោយ​ផ្អែកទៅលើ​បទដ្ឋាន​នៃ​សេចក្ដីពិត​របស់​ព្រះអម្ចាស់ ជាជាង​ការទទួល​យក​បរិវេណ ឬ​ការសន្មត​របស់​ពិភពលោក » ( ទំព័រ ៣ ) ។ សំណួរ​ខាងក្រោម​អាច​ជួយ​ដល់​ដំណើរការ​នេះ​បាន ។

រូបភាព
រូបតំណាង កំណត់ត្រា
រូបភាព
រូបតំណាង កំណត់ត្រា
  1. សូម​ឆ្លើយ​សំណួរ​ខាង​ក្រោម​នេះ ៖

  • តើ​អ្នក​គិត​ថា ព្រះអម្ចាស់​មាន​ទស្សនៈ​អំពី​ភាពល្អ​ឥតខ្ចោះ​ខុស​ពី​មនុស្ស​ជា​ច្រើន​នៅក្នុង​ពិភពលោក​ដោយ​របៀបណា ?

  • តើ​ចំណេះដឹង​របស់យើង​អំពី​ផែនការ​នៃ​សេចក្ដីសង្គ្រោះ និង​ដង្វាយធួន​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ជួយ​យើង​ឲ្យ​យល់​កាន់​តែ​ច្បាស់​អំពី​អ្វី​ដែល​ព្រះអង្គសង្គ្រោះ​បង្រៀន​នៅក្នុង នីហ្វៃទី​៣ ១២:៤៨ ដោយ​របៀប​ណា ?

ស្វែងរក​ការយល់ដឹង​បន្ថែម​តាមរយៈ​ប្រភព​ដែល​បាន​តែងតាំង​ដ៏​ទេវភាព

  • តើ​អ្នក​អាច​ប្រើប្រាស់​អ្វី​ដែល​អ្នក​បាន​រៀន​នៅក្នុង នីហ្វៃទី​៣ ១២:៤៨ អំពី​ភាពល្អ​ឥតខ្ចោះ​ដើម្បី​ឆ្លើយតប​ទៅនឹង​សេចក្តីកង្វល់​របស់ យ៉ូហាន ដោយ​របៀបណា ?

សូម​អាន​យ៉ាង​ហោច​ណាស់​ខគម្ពីរ​ចំនួន​បី​ខាងក្រោម​ដើម្បី​រកមើល​ការយល់ដឹង​បន្ថែម​អំពី​ការ​បាន​ល្អ​ឥតខ្ចោះ​តាម​របៀប​ដែល​ព្រះយេស៊ូវ​បាន​បង្រៀន ។

រូបភាព
រូបតំណាង កំណត់ត្រា
  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​ទាំងនេះ ៖

  • តើ​ការ​យល់ដឹង​ដែល​អ្នក​រក​ឃើញ​អាច​ជួយ​ដល់​យ៉ូហាន ចំពោះ​បញ្ហា​បារម្ភ​របស់គាត់​បាន​ដោយ​របៀបណា ?

ធ្វើ​សកម្មភាព​ដោយ​សេចក្ដីជំនឿ

សូមអាន កថាខណ្ឌ​ទី ៥–៧ នៅក្នុង​ផ្នែក « ការ​ទទួល​បាន​ចំណេះដឹង​ខាងវិញ្ញាណ » នៃ ឯកសារ​គោល​នៃ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ហើយ​រកមើល​អ្វីដែល យ៉ូហាន អាច​ធ្វើ​សកម្មភាព​ដោយ​សេចក្ដីជំនឿ​បាន ។

  1. សូម​ឆ្លើយ​សំណួរ​បី​ខាងក្រោម​នេះ ៖

  • តើ​ការ​បង្រៀន​មួយណា​ដែល​អ្នក​គិត​ថា អាច​ជួយ​ដល់​យ៉ូហាន​បាន ? ហេតុអ្វី ?

  • តើ​យ៉ូហាន​អាច​អធិស្ឋាន​អំពី​អ្វីខ្លះ​ដែល​នឹង​ជួយ​ដល់​ស្ថានភាព​របស់គាត់​បាន ?

  • តើ​អ្នក​នឹង​ផ្ដល់​យោបល់​អ្វីខ្លះ​ដែល​យ៉ូហាន​ធ្វើ​ដើម្បី « រស់នៅ​ដោយ​សេចក្ដីជំនឿ » រហូតដល់​គាត់​មាន​ការ​យល់ដឹង​បន្ថែម​ទៀត​អំពី​សក្ដានុពល​របស់គាត់​ដើម្បី​បាន​ល្អ​ឥតខ្ចោះ ?

  • តើ​អ្វីខ្លះដែល​អ្នក​បាន​រៀន​នៅក្នុង នីហ្វៃទី​៣ ១២:៤៨ អំពី​ភាពល្អ​ឥតខ្ចោះមាន​ឥទ្ធិពល​ទៅលើ​អារម្មណ៍ និង​សកម្មភាព​ផ្ទាល់ខ្លួន​របស់អ្នក​ដោយ​របៀបណា ?