ថ្នាក់​សិក្ខាសាលា
ការរំឭក​ចំណេះចំណាន​ខាងគោលលទ្ធិ​ទី ១៤ ៖ ទន្ទេញ​សេចក្ដីយោង និង​ឃ្លា​បទគម្ពីរគន្លឹះ


« ការរំឭក​ចំណេះចំណាន​ខាងគោលលទ្ធិ​ទី ១៤ ៖ ទន្ទេញ​សេចក្ដីយោង និង​ឃ្លា​បទគម្ពីរគន្លឹះ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន ( ឆ្នាំ ២០២៤ )

« ការរំឭក​ចំណេះចំណាន​ខាងគោលលទ្ធិ​ទី ១៤ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន

ការរំឭក​ចំណេះចំណាន​ខាង​គោលលទ្ធិ​ទី ១៤

ទន្ទេញ​សេចក្ដីយោង និង​ឃ្លា​បទគម្ពីរគន្លឹះ

រូបភាព
បណ្ដុំ​បទគម្ពីរ​ដែល​មាន​ការគូស​សម្គាល់​នៅក្នុង​អត្ថបទ

ការចងចាំ​សេចក្ដីយោង​បទគម្ពីរ និង​អ្វី​ដែល​វា​​បាន​បង្រៀន​នៅក្នុង​បទគម្ពីរ​នោះ អាច​ជួយ​ដល់​អ្នក​បាន​តាម​វិធី​ជាច្រើន ។⁠ គោលបំណង​នៃ​មេរៀន​នេះ​គឺ​ដើម្បី​ជួយ​អ្នក​ឲ្យ​ទន្ទេញ​សេចក្ដីយោង​បទគម្ពីរ​ជាច្រើន និង​ឃ្លាបទគម្ពីរ​គន្លឹះ​ពី​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាងគោលលទ្ធិ​ទាំង ១២ ចុងក្រោយ​ក្នុង​ព្រះគម្ពីរ​មរមន ។⁠

អត្ថប្រយោជន៍​នៃ​ការទន្ទេញ​បទគម្ពីរ

  • តើ​អ្នក​នឹង​និយាយ​អ្វី​ទៅ​កាន់​នរណា​ម្នាក់​ដែល​ងឿងឆ្ងល់​ថា ហេតុអ្វី​វា​ជាការ​ល្អ​ដើម្បី​ទន្ទេញ​បទគម្ពីរ ?

សូម​អាន អាលម៉ា ៣១:៥⁠ ដោយ​រកមើល​ហេតុផល​ដែល​នរណា​ម្នាក់​អាច​នឹង​ចង់​ទន្ទេញ​បទគម្ពីរ​ឲ្យចាំ ។

  • តើ​ការទន្ទេញ​បទគម្ពីរ​អាច​នឹង​ជួយ​ឲ្យ​អ្នក​ប្រើ​ចេស្ដា​របស់​ព្រះ​យ៉ាង​ដូចម្ដេច​បាន ?

  • តើ​វគ្គ​បទគម្ពីរ​មួយ​ណា​ដែល​អ្នក​បាន​ទន្ទេញ ?⁠ តើ​អ្នក​បាន​ទទួល​អត្ថប្រយោជន៍​ពី​ការទន្ទេញ​វគ្គ​បទគម្ពីរ​យ៉ាងដូចម្ដេច ?

សូម​ពិនិត្យមើល​ឡើងវិញ​នូវ​សេចក្ដី​យោង​បទគម្ពីរ​វគ្គ​ចំណេះចំណាន​ខាង​គោលលទ្ធិ និង​ឃ្លា​បទគម្ពីរ​គន្លឹះ​ដូច​ខាងក្រោម ។ សូម​ជ្រើសរើស​យក​បទគម្ពីរ​ចំនួន​បី ⁠ឬ​បួន​ដែល​អ្នក​ចង់​ទន្ទេញ ។

ចំណេះចំណាន​ខាងគោលលទ្ធិ​នៃ​ព្រះគម្ពីរមរមន ៖ អាលម៉ា–មរ៉ូណៃ

ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន ( ឆ្នាំ ២០២៤ )

សេចក្តីយោង​បទគម្ពីរ

ឃ្លា​បទគម្ពីរ​គន្លឹះ

សេចក្តីយោង​បទគម្ពីរ

អាលម៉ា ៧:១១–១៣

ឃ្លា​បទគម្ពីរ​គន្លឹះ

« ហើយ​ទ្រង់​នឹង​យាង​ទៅ​ដោយ​រង​ការ​ឈឺ​ចាប់ និង​ទុក្ខ​វេទនា និង​ការ​ល្បួង​គ្រប់​បែប​យ៉ាង » ។

សេចក្តីយោង​បទគម្ពីរ

អាលម៉ា ៣៤:៩–១០

ឃ្លា​បទគម្ពីរ​គន្លឹះ

« ត្រូវតែ​មាន​ដង្វាយធួន​មួយ​កើតឡើង …​ការបូជា​មួយ​ដ៏​និរន្តរ៍ និង​អស់កល្ប​ជានិច្ច » ។

សេចក្តីយោង​បទគម្ពីរ

អាលម៉ា ៣៩:៩

ឃ្លា​បទគម្ពីរ​គន្លឹះ

« កុំ​ទៅ​តាម​សេចក្តី​សម្រើប​នៃ​ភ្នែក​របស់​ខ្លួន​ឡើយ » ។

សេចក្តីយោង​បទគម្ពីរ

អាលម៉ា ៤១:១០

ឃ្លា​បទគម្ពីរ​គន្លឹះ

« សេចក្ដីទុច្ចរិត​ពុំ​ដែល​ជា​សុភមង្គល​ឡើយ » ។

សេចក្តីយោង​បទគម្ពីរ

ហេលេមិន ៥:១២

ឃ្លា​បទគម្ពីរ​គន្លឹះ

« គឺ​នៅ​លើ​សិលា​នៃ​ព្រះ​ដ៏​ប្រោស​លោះ​នៃ​យើង…ដែល​កូន​ត្រូវ​សង់​គ្រឹះ​របស់​កូន » ។

សេចក្តីយោង​បទគម្ពីរ

នីហ្វៃ​ទី៣ ១១:១០–១១

ឃ្លា​បទគម្ពីរ​គន្លឹះ

« យើង​បាន​ធ្វើ​ការ​នេះ ដោយ​បាន​ស៊ូទ្រាំ​តាម​ព្រះ​ហឫទ័យ​នៃ​ព្រះ​វរបិតា​ចំពោះ​គ្រប់​ការណ៍​ទាំង​អស់ ចាប់​តាំង​ពី​ដើមដំបូង​មក »។

សេចក្តីយោង​បទគម្ពីរ

នីហ្វៃ​ទី៣ ១២:៤៨

ឃ្លា​បទគម្ពីរ​គន្លឹះ

« បាន​ល្អ​ឥត​ខ្ចោះ​ដូច​ជា​យើង ឬ​ដូច​ជា​ព្រះ​វរបិតា​របស់​អ្នក​រាល់​គ្នា​ដែល​គង់នៅ​ស្ថានសួគ៌ ទ្រង់​ល្អ​ឥត​ខ្ចោះ​ដែរ » ។

សេចក្តីយោង​បទគម្ពីរ

នីហ្វៃ​ទី៣ ២៧:២០

ឃ្លា​បទគម្ពីរ​គន្លឹះ

« ចូរ​មក​រក​យើង ហើយ​ទទួល​បុណ្យ​ជ្រមុជ​ទឹក … ប្រយោជន៍​ឲ្យ​អ្នក​រាល់​គ្នា អាច​បាន​ញែក​ចេញ​បរិសុទ្ធ ដោយ​ការ​ទទួល​នូវ​ព្រះ​វិញ្ញាណ​បរិសុទ្ធ » ។

សេចក្តីយោង​បទគម្ពីរ

អេធើរ ១២:៦

ឃ្លា​បទគម្ពីរ​គន្លឹះ

« អ្នក​រាល់​គ្នា​ពុំ​ទទួល​សាក្សី​ឡើយ លុះ​ដល់​ពេល​ក្រោយ​ពី​ការ​សាកល្បង​នៃ​សេចក្ដី​ជំនឿ​របស់​អ្នក​សិន » ។

សេចក្តីយោង​បទគម្ពីរ

អេធើរ ១២:២៧

ឃ្លា​បទគម្ពីរ​គន្លឹះ

« បើ​មនុស្ស​លោក​មក​រក​យើង … យើង​នឹង​ធ្វើ​ឲ្យ​អ្វី​ដែល​ទន់ខ្សោយ​ក្លាយ​ទៅ​ជា​ខ្លាំង​ពូកែ​ចំពោះ​ពួក​គេ​វិញ » ។

សេចក្តីយោង​បទគម្ពីរ

មរ៉ូណៃ ៧:៤៥–៤៨

ឃ្លា​បទគម្ពីរ​គន្លឹះ

« ប៉ុន្តែ សេចក្ដី​សប្បុរស គឺជា​សេចក្ដី​ស្រឡាញ់​ដ៏​សុទ្ធសាធ​នៃ​ព្រះ​គ្រីស្ទ » ។

សេចក្តីយោង​បទគម្ពីរ

មរ៉ូណៃ ១០:៤–៥

ឃ្លា​បទគម្ពីរ​គន្លឹះ

« សូម​សួរ​ដល់​ព្រះ​ជា​ព្រះ​វរបិតា​ដ៏​គង់​នៅ​អស់​កល្ប​ជានិច្ច​ដោយ​នូវ​ព្រះ​នាម​នៃ​ព្រះ​គ្រីស្ទ … [ និង ] ដោយ​ព្រះ​ចេស្ដា​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ នោះ​អ្នក​រាល់​គ្នា​អាច​ស្គាល់​សេចក្ដី​ពិត​នៃ​គ្រប់​ការណ៍​ទាំង​អស់ » ។

សូម​អនុវត្ត​ការទន្ទេញ​សេចក្តីយោង​បទគម្ពីរ និង​ឃ្លា​បទគម្ពីរ​គន្លឹះ​ដែល​អ្នក​បាន​ជ្រើសរើស ។⁠ អ្នក​អាច​នឹង​ប្រើ​លំហាត់​មួយ​ចំនួន ⁠ឬ​ទាំងអស់​ខាងក្រោម​នេះ ៖

  1. បើ​មាន សូម​ប្រើ​មុខងារ​កាត​បង្ហាញ​អក្សរ​នៅលើ​កម្មវិធី​ចំណេះចំណាន​ខាង​គោលលទ្ធិ ។

  2. សូម​សរសេរ​សេចក្តីយោង​បទគម្ពីរ និង​ឃ្លា​បទគម្ពីរ​គន្លឹះ​មួយ​ចំនួន ដោយ​លុប​ចេញ​តែ​ពាក្យ​ពីរ​បី​ម៉ាត់​ចោល ។⁠ សូម​រៀន​ថា​ឃ្លា​បទគម្ពីរ​គន្លឹះ​⁠នេះ​ឡើងវិញ​ដោយ​បំពេញ​ពាក្យ​ដែល​បាត់​នោះ ។

  3. សូម​សរសេរ​តួ​អក្សរ​ដំបូងៗ​សម្រាប់​ពាក្យ​នីមួយៗ​នៃ​សេចក្ដីយោង​បទគម្ពីរ និង​ឃ្លា​បទគម្ពីរ​គន្លឹះ ។ សូម​ធ្វើ​ដូច្នេះ​សម្រាប់​វគ្គ​បទគម្ពីរ​នីមួយៗ​ដែល​អ្នក​ចង់​ទន្ទេញ ។ សូម​អនុវត្ត​ការទន្ទេញ​សេចក្ដីយោងបទគម្ពីរ និង​ឃ្លា​បទគម្ពីរ​គន្លឹះ​⁠ដោយ​ការប្រើ​តួ​អក្សរ​ដំបូងៗ ។

  4. សូម​សរសេរ​ចូល​សេចក្តីយោង និង​ឃ្លា​បទគម្ពីរ​គន្លឹះ ។ ច្របល់​ពាក្យ និង​លេខ​ចូល​គ្នា​⁠ដោយ​ការ​កាត់​ក្រដាស​ទៅ​ជា​ពាក្យ​ដាច់​ដោយ​ឡែកៗ​ពី​គ្នា ។⁠ លាយ​ពាក្យ និង​លេខ​បញ្ចូល​គ្នា រួចហើយ​ដាក់​វា​មក​វិញ​តាម​លំដាប់​លំដោយ​ត្រឹមត្រូវ ។

  5. សូម​ជ្រើសរើស​យក​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាងគោលលទ្ធិ​ឲ្យ​បាន​យ៉ាងតិច​មួយ ⁠ហើយ​ពិនិត្យមើល​ថា អ្នក​ពិត​ជា​អាច​ទន្ទេញ​វគ្គ​ទាំងស្រុង​បាន​ឬ​អត់ ។⁠ សូម​ពិចារណា​ប្រើ​មុខងារ​នៅក្នុង​កម្មវិធី​ចំណេះចំណាន​ខាង​គោលលទ្ធិ ឬ​វិធីសាស្រ្ត​មួយ​ទៀត​ក្នុង​ចំណោម​វិធី​សាស្រ្ត​ផ្សេងទៀត​ដែល​បាន​រាយ​ខាងលើ ដើម្បី​ជួយ​ឲ្យ​អ្នក​ទន្ទេញ​ចាំ​បាន ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ ៖

    • តើ​វគ្គ​បទគម្ពីរ​អ្វីខ្លះ​ដែល​អ្នក​បាន​ទន្ទេញ ?

    • តើ​ហេតុអ្វី​បាន​ជា​ការទន្ទេញ​ឃ្លា​បទគម្ពីរ​មាន​សារៈសំខាន់ ?

    • តើ​អ្នក​គិត​ថា ការទន្ទេញ​បទគម្ពីរ​អាច​ជួយ​ធ្វើ​ឲ្យ​អ្នក​ក្លាយ​ទៅជា​អ្នក​ដើរតាម​ព្រះយេស៊ូវ​គ្រីស្ទ​ដោយ​របៀប​ណា ?