ថ្នាក់​សិក្ខាសាលា
ការរំឭក​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ទី ១៣ ៖ កំណត់​ទីតាំង និង​គូស​ចំណាំ អាលម៉ា ៧:១១–១៣ ដល់ មរ៉ូណៃ ១០:៤–៥


« ការរំឭក​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ទី ១៣ ៖ កំណត់​ទីតាំង និង​គូស​ចំណាំ អាលម៉ា ៧:១១–១៣ ដល់ មរ៉ូណៃ ១០:៤–៥ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន ( ឆ្នាំ ២០២៤ )

« ការរំឭក​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ទី ១៣ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន

ការរំឭកចំណេះចំណានខាងគោលលទ្ធិ ទី ១៣

កំណត់​ទីតាំង និង​គូស​ចំណាំ អាលម៉ា ៧:១១–១៣ ដល់ មរ៉ូណៃ ១០:៤–៥

រូបភាព
យុវនារី​គូស​ចំណាំ​បទគម្ពីរ

គោលបំណង​មួយ​នៃ​ចំណេះចំណាន​ខាង​គោលលទ្ធិ គឺ​ត្រូវ​ជួយ​អ្នក​ឲ្យ​មក​រកព្រះគ្រីស្ទ​ដោយ​ការបង្កើន​ការយល់​ដឹង​របស់​អ្នក អំពី​សេចក្ដីពិត​នៃ​ដំណឹងល្អ​ដែល​មាន​នៅក្នុង​បទគម្ពីរ ។ គោលបំណង​មេរៀន​នេះ​គឺ​ដើម្បី​ជួយ​អ្នក​ស្វែងរក​វគ្គបទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​ទាំង ១២ នៅក្នុង​ពាក់​កណ្តាល​ទី​ពីរ​នៃ​ព្រះគម្ពីរ​មរមន ។

សេចក្តីយោង​បទគម្ពីរ និង​ឃ្លា​បទគម្ពីរ​គន្លឹះ

សូម​ស្រមៃ​គិត​ថា​ប្អូនប្រុស​ម្នាក់​ឃើញ​អ្នក​គូស​ចំណាំ​ខគម្ពីរ​របស់​អ្នក​ពេល​អ្នក​សិក្សា ។ បន្ទាប់ពី​បាន​ឃើញ​ទំព័រ​គម្ពីរ​ដែល​មាន​ការគូស​ចំណាំ​ទាំងអស់​នៅលើ​នោះ ប្អូនប្រុស​របស់​អ្នក​សួរ​អ្នក​ពី​មូលហេតុ​ដែល​អ្នក​គូស​ចំណាំ​ខគម្ពីរ​របស់​អ្នក ។

  • តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ដូចម្ដេច ?

សូម​ប្រើ​តារាង​ខាង​ក្រោម​ដើម្បី​ជួយ​អ្នក​ស្វែងរក​ទីតាំង​វគ្គ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​ទាំង ១២ ដែល​បាន​រកឃើញ​នៅក្នុង​ពាក់​កណ្តាល​ទីពីរ​នៃ​ព្រះគម្ពីរ​មរមន ។ សូម​ពិចារណា​គូស​ចំណាំ​ខគម្ពីរ​តាម​របៀប​មួយ ដើម្បី​អ្នក​អាច​កំណត់​ទីតាំង​ខគម្ពីរ​នោះ​កាន់តែ​ងាយស្រួល​នា​ពេល​អនាគត ។ អ្នក​ក៏​អាច​នឹង​ពិចារណា​គូសចំណាំ​ពាក្យ​ក្នុង​ឃ្លា​បទគម្ពីរ​គន្លឹះ ដើម្បី​ធ្វើ​ឲ្យ​វា​លេច​ធ្លោ​ផងដែរ ។

ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​នៃ​ព្រះគម្ពីរ​មរមន ៖ អាលម៉ា–មរ៉ូណៃ

ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន ( ឆ្នាំ ២០២៤ )

សេចក្តីយោង​បទគម្ពីរ

ឃ្លា​បទគម្ពី​គន្លឹះ

សេចក្តីយោង​បទគម្ពីរ

អាលម៉ា ៧:១១–១៣

ឃ្លា​បទគម្ពី​គន្លឹះ

« ហើយ​ទ្រង់​នឹង​យាង​ទៅ​ដោយ​រង​ការ​ឈឺ​ចាប់ និង​ទុក្ខ​វេទនា និង​ការ​ល្បួង​គ្រប់​បែប​យ៉ាង » ។

សេចក្តីយោង​បទគម្ពីរ

អាលម៉ា ៣៤:៩–១០

ឃ្លា​បទគម្ពី​គន្លឹះ

« ជា​ការ​ចាំ​បាច់​ត្រូវ​តែ​មាន​ដង្វាយ​ធួន​មួយ​កើត​ឡើង … ការ​បូជា​មួយ​ដ៏​និរន្តរ៍ និង​អស់​កល្ប​ជានិច្ច » ។

សេចក្តីយោង​បទគម្ពីរ

អាលម៉ា ៣៩:៩

ឃ្លា​បទគម្ពី​គន្លឹះ

« កុំ​ទៅ​តាម​សេចក្តីសម្រើប​នៃ​ភ្នែក​របស់​ខ្លួន​ទៀត​ឡើយ » ។

សេចក្តីយោង​បទគម្ពីរ

អាលម៉ា ៤១:១០

ឃ្លា​បទគម្ពី​គន្លឹះ

« សេចក្ដីទុច្ចរិត​ពុំ​ដែល​ជា​សុភមង្គល​ឡើយ » ។

សេចក្តីយោង​បទគម្ពីរ

ហេលេមិន ៥:១២

ឃ្លា​បទគម្ពី​គន្លឹះ

« គឺ​នៅលើ​សិលា​នៃ​ព្រះ​ដ៏​ប្រោសលោះ​នៃ​យើង … ដែល​កូន​ត្រូវ​សង់គ្រឹះ​របស់​កូន » ។

សេចក្តីយោង​បទគម្ពីរ

នីហ្វៃ​ទី៣ ១១:១០–១១

ឃ្លា​បទគម្ពី​គន្លឹះ

« យើង​បាន​ធ្វើ​ការ​នេះ ដោយ​បាន​ស៊ូទ្រាំ​តាម​ព្រះហឫទ័យ​នៃ​ព្រះវរបិតា​ចំពោះ​គ្រប់​ការណ៍​ទាំងអស់ ចាប់តាំង​ពី​ដើម​ដំបូង​មក » ។

សេចក្តីយោង​បទគម្ពីរ

នីហ្វៃ​ទី៣ ១២:៤៨

ឃ្លា​បទគម្ពី​គន្លឹះ

« យើង​ចង់​ឲ្យ​អ្នក​រាល់​គ្នា​បាន​ល្អ​ឥតខ្ចោះ​ដូចជា​យើង ឬ​ដូចជា​ព្រះវរបិតា​របស់​អ្នក​រាល់គ្នា​ដែល​គង់នៅ​ស្ថានសួគ៌ ទ្រង់​ល្អ​ឥត​ខ្ចោះ​ដែរ » ។

សេចក្តីយោង​បទគម្ពីរ

នីហ្វៃ​ទី៣ ២៧:២០

ឃ្លា​បទគម្ពី​គន្លឹះ

« ចូរ​មក​រក​យើង ហើយ​ទទួល​បុណ្យ​ជ្រមុជ​ទឹក … ប្រយោជន៍​ឲ្យ​អ្នក​រាល់​គ្នា​អាច​បាន​ញែកចេញ​បរិសុទ្ធ ដោយ​ការទទួល​នូវ​ព្រះវិញ្ញាណ​បរិសុទ្ធ » ។

សេចក្តីយោង​បទគម្ពីរ

អេធើរ ១២:៦

ឃ្លា​បទគម្ពី​គន្លឹះ

« អ្នក​រាល់​គ្នា​ពុំ​ទទួល​សាក្សី​ឡើយ លុះ​ដល់​ពេល​ក្រោយ​ពី​ការសាកល្បង​នៃ​សេចក្តីជំនឿ​របស់​អ្នក​សិន » ។

សេចក្តីយោង​បទគម្ពីរ

អេធើរ ១២:២៧

ឃ្លា​បទគម្ពី​គន្លឹះ

« បើ​មនុស្ស​លោក​មក​រកយើង … លំដាប់​នោះ​យើង​នឹង​ធ្វើ​ឲ្យ​អ្វី​ដែល​ទន់ខ្សោយ​ក្លាយ​ទៅ​ជា​ខ្លាំង​ពូកែ​ចំពោះ​ពួកគេ​វិញ » ។

សេចក្តីយោង​បទគម្ពីរ

មរ៉ូណៃ ៧:៤៥–៤៨

ឃ្លា​បទគម្ពី​គន្លឹះ

« សេចក្តីសប្បុរស​គឺ​ជា​សេចក្ដីស្រឡាញ់​ដ៏​សុទ្ធសាធ​នៃ​ព្រះគ្រីស្ទ » ។

សេចក្តីយោង​បទគម្ពីរ

មរ៉ូណៃ ១០:៤–៥

ឃ្លា​បទគម្ពី​គន្លឹះ

« សូម​សួរ​ដោយ​ចិត្ត​ស្មោះសរ គឺ​ដោយ​ស្មោះ​អស់​ពី​ចិត្ត ដោយ​មាន​សេចក្ដីជំនឿ​ដល់​ព្រះគ្រីស្ទ … [ ហើយ ] ដោយ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ នោះ​អ្នក​រាល់​គ្នា​អាច​ស្គាល់​សេចក្ដីពិត​នៃ​គ្រប់​ការណ៍​ទាំងអស់ » ។

  1. សូម​ជ្រើសរើស​វគ្គ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​ចំនួន​បី ដែល​អ្នក​ចង់​រៀន​បន្ថែម​ក្នុង​ឆមាស​នេះ ។ សូម​អាន​វគ្គ​បទគម្ពីរ​នោះ ហើយ​សរសេរ​ចំណុច​ខាង​ក្រោម​នេះ ៖

    • ហេតុអ្វី​អ្នក​គិត​ថា ព្រះអង្គ​សង្គ្រោះ​សព្វ​ព្រះទ័យ​ឲ្យ​មនុស្ស​សព្វ​ថ្ងៃ​នេះ​យល់​ពី​សេចក្តីពិត​នៅក្នុង​វគ្គបទគម្ពីរ​ទាំងនេះ

    • សំណួរ​ណា​មួយ​ដែល​អ្នក​មាន​អំពី​ពាក្យ និង​ឃ្លា​នៅក្នុង​វគ្គបទគម្ពីរ​ទាំងនោះ

ក្នុង​រយៈពេល​ពីរ​បី​ថ្ងៃ​ខាង​មុខ សូម​ចាប់ផ្តើម​ទន្ទេញ​ចាំ​នូវ​សេចក្តី​យោង​បទគម្ពីរ​មួយ​ចំនួន និង​ឃ្លា​បទគម្ពីរ​គន្លឹះ ហើយ​រកមើល​ចម្លើយ​ចំពោះ​សំណួរ​ទាំងឡាយ​ដែល​អ្នក​អាច​មាន​អំពី​អ្វី​ដែល​បទគម្ពីរ​ទាំង​នោះ​បង្រៀន ។ អ្នក​ប្រហែល​ជា​ចង់​ប្រើ​កម្មវិធី​ទូរសព្ទ​ចល័ត Doctrinal Mastery ដើម្បី​ជួយ​អ្នក ( ប្រសិនបើ​មាន ) ។