២០២២
នាង​រស់ និង ន៉ាអូមី
ខែ មិថុនា ឆ្នាំ ២០២២


« នាង​រស់ និង ន៉ាអូមី » សារលិខិតទស្សនាវដ្តី ប្រិយមិត្ត ប្រចាំ ខែ មិថុនា ឆ្នាំ​២០២២

« នាង​រស់ និង ន៉ាអូមី »

សារលិខិត​ទស្សនាវដ្តី ប្រិយមិត្ត ប្រចាំ ខែ មិថុនា ឆ្នាំ ២០២២

នាង​រស់ និង ន៉ាអូមី

រូបភាព
នាងរស់ បានរៀបការ​ជាមួយ​គ្រួសារ​របស់ ន៉ាអូមី

រចនា​រូបភាព​ដោយ អាព្រីល ស្តុត

ន៉ាអូមី និង​ក្រុមគ្រួសារ​របស់​គាត់​បាន​មកកាន់​ដែនដី​ថ្មី​ដោយសារ​តែ​ជួប​គ្រោះ​អំណត់អត់ ។ ពួកគេ​បានជួប​នឹង​ស្រ្តី​វ័យក្មេង​ម្នាក់​ឈ្មោះថា នាងរស់ ។ នាងរស់ បានរៀបការ​ជាមួយ​កូនប្រុស​របស់ ន៉ាអូមី ។

រូបភាព
នាងរស់ ជាមួយ​នឹង​ប្ដី​ដែល​ជិតស្លាប់

បន្ទាប់មក ស្វាមី​របស់​នាងរស់​បាន​ស្លាប់ ។ នាងរស់ បាន​សោកសៅ​យ៉ាងខ្លាំង ។

រូបភាព
ន៉ាអូមី

ន៉ាអូមី ក៏​សោកសៅ​ណាស់​ដែរ ។ គាត់​គ្មាន​គ្រួសារ​មើលថែ​គាត់​ទេ ។ គាត់​បាន​សម្រេចចិត្ត​ត្រឡប់ទៅ​ទឹកដី​ដែល​គាត់​បាន​ចេញមក ។

រូបភាព
ន៉ាអូមី និង នាង​រស់

ន៉ាអូមី​ បានប្រាប់​នាងរស់ ឲ្យ​ត្រឡប់​ទៅ​ជួបជុំ​ក្រុមគ្រួសារ​របស់​នាង​វិញ ។ ប៉ុន្តែ​នាងរស់ ស្រឡាញ់​ន៉ាអូមី ។ នាង​បាន​សន្យា​ថា​នឹង​មក​ជាមួយ​ន៉ាអូមី ហើយ​មើល​ថែ​គាត់ ។

រូបភាព
នាង​រស់​កំពុង​ប្រមែប្រមូល​ផល

នាងរស់ និង​ន៉ាអូមី​ក្រីក្រ​ណាស់ ។ ដូច្នោះហើយ​នាងរស់​ បាន​ខិតខំ​ធ្វើការ​ដើម្បី​ស្វែងរក​អាហារ​សម្រាប់​ពួកគេ​ ។

រូបភាព
អូបូស និង​នាងរស់​នៅ​ទីវាល

នៅ​ថ្ងៃមួយ បុរស​ម្នាក់​ឈ្មោះ អូបូស បានឃើញ​នាងរស់​កំពុង​ប្រមូល​ស្រូវ​ដែល​នៅ​សល់​នៅ​ឯ​ស្រែ​របស់​គាត់ ។

រូបភាព
អូបូសជាមួយ​អ្នក​បម្រើ

អូបូស ចិត្ត​ល្អ​ណាស់ ។ គាត់​បាន​ប្រាប់​កូនឈ្នួល​របស់​គាត់​ឲ្យ​ទុក​អាហារ​បន្ថែមទៀត​ឲ្យ​នាងរស់ ។

រូបភាព
នាងរស់ អូបូស ន៉ាអូមី និង​កូន

ក្រោយមក​នាងរស់ និង​អូបូស បានរៀបការ​ជាមួយគ្នា ។ ពួកគាត់​មាន​កូនប្រុស​ម្នាក់ ។ ន៉ាអូមី​បាន​ជួយ​មើលថែ​ក្មេងប្រុស​រូប​នោះ ។

រូបភាព
គ្រួសារ​កំពុង​បម្រើ​ម្ហូបអាហារ

ខ្ញុំ​អាច​ជួយ​មើលថែ​អ្នក​ដទៃ ។ ខ្ញុំ​អាច​ធ្វើ​ល្អ​ដល់​អ្នក​ដែល​ខ្វះខាត ។

ទំព័រ​ផាត់​ពណ៌

ខ្ញុំ​អាច​មើលថែ​ដល់​មនុស្សដទៃ

រូបភាព
កុមារ​ជាមួយ​នឹង​ជីតា

សូម​ចុច​លើ​រូបភាព​នេះ​ដើម្បី​ទាញយក ។

រចនា​រូបភាព​ដោយ អាព្រីល ស្តុត

តើ​អ្នក​អាច​ជួយ​នរណា ?