ឆ្នាំ ២០២១
ការ​អញ្ជើញ​មក​ជួប​ពី យ៉ូហាន បាទីស្ទ
ខែ កុម្ភៈ ឆ្នាំ ២០២១


« ការ​អញ្ជើញ​មក​ជួប​ពី យ៉ូហាន បាទីស្ទ » ទស្សនាវដ្តី ប្រិយមិត្ត ខែ កុម្ភៈ ឆ្នាំ ២០២១

សារលិខិត​ទស្សនាវដ្តី ប្រិយមិត្ត ប្រចាំខែ​កុម្ភៈ ឆ្នាំ​២០២១

ការ​អញ្ជើញ​មក​ជួប​ពី យ៉ូហាន បាទីស្ទ

រូបភាព
យ៉ូសែប ស៊្មីធ និង អូលីវើរ ខៅឌើរី កំពុង​អធិស្ឋាន

រចនា​រូបភាព ដោយ អាបរីល ស្តុត

នៅ​ថ្ងៃ​មួយ យ៉ូសែប ស៊្មីធ និង​អូលីវើរ ខៅឌើរី បាន​មាន​សំណួរ​មួយ ។ តើ​របៀប​មួយ​ណា​ជា​របៀប​ត្រឹមត្រូវ​ដើម្បី​ធ្វើ​ពិធី​បុណ្យ​ជ្រមុជទឹក ? ពួកគាត់​អធិស្ឋាន​ទូលសូម​ចម្លើយ ។

រូបភាព
យ៉ូហាន បាទីស្ទ

ទេវតា​មួយ​អង្គ​បាន​យាងមក ។ ទេវតា​នោះ​គឺ​ជា យ៉ូហាន បាទីស្ទ ។ លោក​បាន​ធ្វើ​ពិធី​បុណ្យ​ជ្រមុជទឹក​ឲ្យ ព្រះ​យេស៊ូវ ។ លោក​បាន​ប្រាប់​ពួកគេ​ថា ពួកគេ​ត្រូវការ​បព្វជិតភាព​ដើម្បី​ធ្វើ​ពិធីបុណ្យ​ជ្រមុជទឹក​ឲ្យ​មនុស្ស​គ្រប់គ្នា ។

រូបភាព
យ៉ូហាន បាទីស្ទ ប្រគល់​បព្វជិតភាព​អើរ៉ុន​ដល់ យ៉ូសែប ស្ម៊ីធ

យ៉ូហាន ប្រសិទ្ធពរ​ដល់​យ៉ូសែប និង​អូលីវើរ ។ លោក​បាន​ប្រគល់​ដល់​ពួក​គាត់​នូវ​បព្វជិតភាព ។ ឥឡូវ​នេះ ពួកគេ​អាច​ធ្វើ​ពិធីបុណ្យ​ជ្រមុជទឹក​តាម​របៀប​ដែល​ព្រះ​យេស៊ូវ បាន​ទទួល​បុណ្យ​ជ្រមុជទឹក​ហើយ ។

រូបភាព
អូលីវើរ ខៅឌើរី បាន​ធ្វើ​បុណ្យ​ជ្រមុជទឹក​ឲ្យ យ៉ូសែប ស៊្មីធ

យ៉ូសែប បាន​ធ្វើ​បុណ្យ​ជ្រមុជទឹក​ឲ្យ អូលីវើរ នៅក្នុង​ទន្លេ ។ បន្ទាប់មក អូលីវើរ បាន​ធ្វើ​បុណ្យ​ជ្រមុជទឹក​ឲ្យយ៉ូសែប ។ ក្រោយមក​មនុស្ស​ជាច្រើន​បាន​ទទួល​បុណ្យ​ជ្រមុជទឹក​ផងដែរ ។

រូបភាព
ឪពុក​ធ្វើ​បុណ្យ​ជ្រមុជទឹក​ឲ្យ​កូនស្រី

ពីព្រោះ​ព្រះវរបិតាសួគ៌​បាន​ឆ្លើយតប​ការអធិស្ឋាន​របស់ យ៉ូសែប ស៊្មីធ នោះ​បព្វជិតភាព​ក៏​មាន​ឡើង​នៅលើ​ផែនដី​ម្តងទៀត ។ ខ្ញុំ​អាច​ទទួល​ពិធី​បុណ្យ​ជ្រមុជ​ទឹក​ដូច​ព្រះយេស៊ូវ បាន​ទទួល​ដែរ ។

ទំព័រ​ផាត់​ពណ៌

យើង​អាច​ទទួល​បុណ្យ​ជ្រមុជទឹក​បាន

រូបភាព
A pencil drawing of Joseph baptizing Oliver Cowdery.

តើ​យើង​អាច​ធ្វើ​អ្វី​ដើម្បី​ធ្វើ​តាម​ព្រះ​យេស៊ូវ​គ្រីស្ទ ?