២០២០
តើ​ព្យាការី យ៉ូសែប ស៊្មីធ បាន​បកប្រែ​ព្រះគម្ពីរ​មរមន​ដោយ​របៀប​ណា ?
ខែ មេសា ឆ្នាំ ២០២០


តើ​ព្យាការី យ៉ូសែប ស៊្មីធ បាន​បកប្រែ​ព្រះគម្ពីរ​មរមន​ដោយ​របៀប​ណា ?

រូបភាព
Restoration Project: 213 Translation begins. (Joseph and Oliver working on translation).

មុន​ពេល​លាក់​ផ្ទាំងចំណារ​មាស មរ៉ូណៃ ជា​ព្យាការី​ចុងក្រោយ​គេ​នៃ​ព្រះគម្ពីរ​មរមន បាន​សរសេរ​នៅលើ​ទំព័រ​ចំណងជើង​ថា ព្រះគម្ពីរនឹង​ត្រូវ​បាន​បកប្រែ « ដោយ​អំណោយទាន និង​ដោយ​ព្រះចេស្ដា​នៃ​ព្រះ » ។ ប្រយោគ​នេះ​បន្ត​នៅ​ជា​ការពិពណ៌នា​ដ៏​ល្អ​បំផុត​នៃ​ការបកប្រែ​នៃ​ព្រះគម្ពីរ​មរមន ។

យ៉ូសែប ស៊្មីធ បាន​ហៅ​ពាក្យ​នៃ​ការបកប្រែ​ទៅកាន់​អ្នក​សរសេរ ភាគច្រើន​គឺ​ទៅកាន់ អូលីវើរ ខៅឌើរី ។ ដោយសារ​យ៉ូសែប​បាន​បកប្រែ​នូវ​ភាសា​ដែល​មិនស្គាល់​ទាំងស្រុង នោះ​លោក​ត្រូវ​ពឹងផ្អែក​លើ​ព្រះអម្ចាស់ ។ របៀប​មួយ​ដែល​ព្រះអម្ចាស់​បាន​ជួយ គឺ​ផ្ដល់​ឧបករណ៍​ជា​ជំនួយ​ដល់​យ៉ូសែប​ក្នុង​ការបកប្រែ ។ ពួក​សាក្សី​បាន​និយាយ​ថា យ៉ូសែប​បាន​មើល​ទៅក្នុង​ឧបករណ៍​ទាំងនោះ ហើយ​ថា​ពាក្យ​ទាំងឡាយ​បាន​លេចឡើង​ចំពោះ​លោក​ជា​ភាសា​អង់គ្លេស ។ ឧបករណ៍​សម្រាប់​បកប្រែ រួមមាន « ប្រដាប់​បកប្រែ » ឬ « យូរីម និង​ធូមីម »—ជា​ត្បូង​ថ្លា​ពីរ​ដែល​ត្រូវបាន​ភ្ជាប់​នៅក្នុង​គែម​ដែក ដូច្នេះ​យ៉ូសែប​អាច​មើល​ធ្លុះ​តាម​វា​បាន ។ ត្បូង​ទាំងនេះ​ត្រូវបាន​ប្រគល់​ទៅ​ឲ្យ​យ៉ូសែប​ជាមួយ​នឹង​ផ្ទាំង​ទាំងឡាយ ។ ឧបករណ៍​មួយ​ទៀត​ដែល​យ៉ូសែប​បាន​ប្រើ​គឺ « ត្បូង​អ្នក​មើល​ឆុត » ដែល​លោក​មើល​ទៅខាង​ក្នុង ជា​ញឹកញាប់​គឺ​ដោយ​ដាក់​វា​នៅក្នុង​មួក ។ យ៉ូសែប​បាន​រកឃើញ​ត្បូង​នេះ​ពីមុន​មក ហើយ​បាន​ប្រើ​វា​ដើម្បី​រក​របស់​ដែល​លាក់​ទុក ឬ​របស់​ដែល​បាត់ ។ លោក​បាន​ប្រើ​ទាំង​ប្រដាប់​បកប្រែ និង​ត្បូង​អ្នក​មើល​ឆុត ពេល​លោក​បកប្រែ ដោយ​តែងតែ​ពឹងផ្អែក​ទៅលើ​ការបំផុស​ពី​ស្ថានសួគ៌ ។

ការបកប្រែ​ព្រះគម្ពីរ​មរមន​គឺ​ពិត​ជា​អព្ភូតហេតុ ហើយ​ត្រូវបាន​ធ្វើ​ឡើង « ដោយ​អំណោយទាន និង​ព្រះចេស្ដា​នៃព្រះ » ។