ប្រវត្តិ​សាសនាចក្រ
យ៉ូសែប ស្ម៊ីធ និង អាពាហ៍ពិពាហ៍​ពហុពន្ធភាព


ប្រធានបទ​ប្រវត្តិសាស្ត្រ​សាសនាចក្រ «យ៉ូសែប​ស៊្មីធ និង​អាពាហ៍ពិពាហ៍​ពហុពន្ធភាព »

« យ៉ូសែប ស្ម៊ីធ និង អាពាហ៍ពិពាហ៍​ពហុពន្ធភាព

យ៉ូសែប ស្ម៊ីធ និង អាពាហ៍ពិពាហ៍​ពហុពន្ធភាព

ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ​ជឿ​ថា អាពាហ៍ពិពាហ៍​រវាង​បុរស​ម្នាក់ និង​ស្ដ្រី​ម្នាក់​គឺ​ជា​ច្បាប់​ដ៏​ចម្បង​នៃ​អាពាហ៍ពិពាហ៍​របស់​ព្រះអម្ចាស់ ។ នៅ​សម័យ​ព្រះគម្ពីរប៊ីប​ព្រះអម្ចាស់​បាន​បញ្ជា​ឲ្យ​ប្រជាជន​របស់​ទ្រង់​មួយ​ចំនួន​អនុវត្ត​អាពាហ៍ពិពាហ៍​ពហុពន្ធភាព - អាពាហ៍ពិពាហ៍​របស់​បុរស​ម្នាក់ និង​ស្ត្រី​ច្រើន​ជាង​ម្នាក់ ។. សមាជិក​ដំបូង​ខ្លះ​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ក៏​បាន​ទទួល និង​គោរព​តាម​បទបញ្ជា​នេះ​ដែល​បាន​ផ្តល់​ឲ្យ​តាម​រយៈ​ព្យាការី​របស់​ព្រះ ។

បន្ទាប់​ពី​ទទួល​បាន​វិវរណៈ​ដែល​បញ្ជា​ឲ្យ​លោក​អនុវត្ត​អាពាហ៍ពិពាហ៍​ពហុពន្ធភាព​យ៉ូសែប​ស្ម៊ីធ​បាន​រៀបការ​ជា​មួយ​ប្រពន្ធ​ជា​ច្រើន​ហើយ​បាន​ណែនាំ​ការអនុវត្ត​នេះ​ទៅ​ដល់​អ្នក​ស្គាល់​គ្នា​ជិតស្និទ្ធ​ផងដែរ ។ គោលការណ៍នេះ គឺ​នៅ​ក្នុង​ចំណោម​ផ្នែក​ដ៏​ពិបាក​ខ្លាំង​បំផុត​នៃ​ការស្ដារ​ឡើង​វិញ—សម្រាប់​យ៉ូសែប​ផ្ទាល់ និង​សម្រាប់​សមាជិក​សាសនាចក្រ​ផ្សេង​ទៀត ។ អាពាហ៍ពិពាហ៍​ពហុពន្ធភាព​បាន​សាកល្បង​ជំនឿ និង​បាន​បង្ក​ឲ្យ​មាន​ភាព​ចម្រូងចម្រាស និង​ការប្រឆាំង ។ មាន​តែ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​មួយ​ចំនួន​ទេ​ដែល​បាន​ចាប់ផ្តើម​ស្វាគមន៍​ការស្តារឡើងវិញ​នូវ​ការអនុវត្ត​តាម​ព្រះគម្ពីរប៊ីប​ទាំង​ស្រុង​ដែល​វា​ប្លែកខ្លាំង​ចំពោះ​ការយល់ដឹង​របស់​ពួកគេ ។ ប៉ុន្តែ​ក្រោយ​មក​មនុស្ស​ជា​ច្រើន​បាន​ថ្លែងទីបន្ទាល់​អំពី​បទពិសោធន៍​ខាង​វិញ្ញាណ​ដ៏​មាន​ឥទ្ធិពល​ដែល​ជួយ​ឲ្យ​ពួកគេ​យក​ឈ្នះ​លើ​ភាពស្ទាក់ស្ទើរ​របស់​ពួកគេ និង​ផ្តល់​ឲ្យ​ពួកគេ​នូវ​ភាពក្លាហាន​ដើម្បី​ទទួល​យក​ការអនុវត្តនេះ ។

ព័ត៌មាន​លម្អិត​ជា​ច្រើន​អំពី​ការអនុវត្ត​ដំបូង​នៃ​អាពាហ៍ពិពាហ៍​ពហុពន្ធភាព​មិន​ត្រូវ​បាន​គេ​ដឹង​ទេ​ពីព្រោះ​អ្នក​ចូលរួម​ត្រូវ​បាន​ស្នើ​សុំ​ឲ្យ​រក្សា​សកម្មភាព​របស់​ពួកគេ​ជា​ការសម្ងាត់ ។ ដូច្នេះ​កំណត់ត្រា​ប្រវត្តិសាស្រ្ត​នៃ​អាពាហ៍ពិពាហ៍​ពហុពន្ធភាព​ដំបូង​គឺ​មាន​តិចតួច ៖​កំណត់ត្រា​ពីរបី​នៃ​ពេលវេលា​ផ្តល់​ព័ត៌មាន​លំអិត​ហើយ​ការចងចាំ​នា​ពេល​ក្រោយ​មក​តែងតែ​មិន​អាច​ទុកចិត្ត​បាន​ទេ ។ពួកបរិសុទ្ធ​រំឭក​រឿង​សំខាន់ៗ​មួយ​ចំនួន​ដែល​ទាក់ទង​ទៅ​នឹង​ការអនុវត្ត​អាពាហ៍ពិពាហ៍​ពហុពន្ធភាព​ដោយ​យ៉ូសែប​ស្ម៊ីធ និង​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ដទៃ​ទៀត ។ សម្រាប់​ព័ត៌មាន​បន្ថែម​ទាក់ទង​ទៅ​នឹង​អាពាហ៍ពិពាហ៍​ពហុពន្ធ​ភាពដំបូង​សូមមើល « អាពាហ៍ពិពាហ៍​ពហុពន្ធភាព​នៅ​ក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ »​សំណេរ​ប្រធាន​បទដំណឹង​ល្អ គេហទំព័រtopics.churchofjesuschrist.org ។

ប្រធានបទ ដែល​ទាក់ទង ៖ Joseph Smith Jr., Emma Hale Smith, Fanny Alger, Nauvoo Expositor