២០១៨
បន្ត​ទាក់ទង​ជាមួយ​គាត់​គ្រប់​ពេល គ្រប់​ទីកន្លែង គ្រប់​មធ្យោបាយ
January 2018


គោលការណ៍​បង្រៀន​សួរ​សុខ​ទុក្ខ

បន្ត​ទាក់ទង​ជាមួយ​គាត់​គ្រប់​ពេល គ្រប់​ទីកន្លែង គ្រប់​មធ្យោបាយ

ការសួរ​សុខ​ទុក្ខ​គឺ​ជា​ការបម្រើ ។ ព្រះយេស៊ូវ​បាន​បម្រើ​គ្រប់​ពេលវេលា និង​គ្រប់​ទីកន្លែង ។ យើង​អាច​ធ្វើ​ដូច្នោះ​បាន​ផងដែរ ។

រូបភាព
woman on cell phone

« បម្រើ » គឺជា​ការផ្តល់​ការបម្រើ ការថែទាំ ឬ​ជំនួយ​ដែល​ចូលរួម​ចំណែក​ក្នុង​ការផ្តល់​ការលួងលោម ឬ​សុភមង្គល​ដល់​នរណា​ម្នាក់​ផ្សេង​ទៀត ។ ការបង្រៀនសួរសុខទុក្ខ​គឺ​ជា​ការរក​ឃើញ​របៀប​នានា ដើម្បី​បម្រើ​ដល់​អស់​អ្នក​ដែល​យើង​សួរ​សុខទុក្ខ ។ ព្រះយេស៊ូវគ្រីស្ទ​បាន​បម្រើ​ដល់​មនុស្ស​ទាំងអស់ — គ្រប់​ពេលវេលា និង​គ្រប់​ទីកន្លែង ។ ទ្រង់​បាន​ប្រទាន​អាហារ​ដល់​មនុស្ស ៥០០០ នាក់ បាន​លួងលោម​ម៉ារ៉ា និង ម៉ាថា ពេល​ប្អូន​ប្រុស​របស់​ពួកគេ​ស្លាប់ ហើយ​បាន​បង្រៀន​ដំណឹង​ល្អ​របស់​ទ្រង់​ដល់​ស្ត្រី​នៅ​ឯ​អណ្តូង​ទឹក ។ ទ្រង់​បាន​ធ្វើ​បែប​នេះ ដោយសារ​សេចក្តីស្រឡាញ់​ដ៏​ស្មោះស្ម័គ្រ​របស់​ទ្រង់ ។

ក្នុង​នាម​ជា​គ្រូបង្រៀន​សួរសុខទុក្ខ ការធ្វើ​តាម​គំរូ​របស់​ទ្រង់ នោះ​យើង​អាច​ស្គាល់​កាន់តែ​ច្បាស់ ហើយ​ស្រឡាញ់​បងប្អូន​ស្រី​ម្នាក់ៗ​ដែល​យើង​សួរ​សុខ​ទុក្ខ ដោយ​ចងចាំ​ថា សេចក្ដី​ស្រឡាញ់​គឺ​ជា​ប្រភព​នៃ​កិច្ចការ​ទាំងអស់​ដែល​យើង​ធ្វើ ។ ពេល​យើង​អធិស្ឋាន​ទូល​សូម​ការបំផុស​គំនិត​ដើម្បី​ដឹង​អំពី​របៀប​បម្រើ​គាត់ និង​ជួយ​ពង្រឹង​សេចក្តីជំនឿ​គាត់​នោះ « ពួកទេវតា​ពុំ​ត្រូវបាន​បង្ខាំង​មិន​ឲ្យ​មក​ធ្វើ​ជា​ជំនួយ [ របស់​យើង ] ឡើយ » ។

ចាប់តាំង​ពី​ការបង្កើត​សមាគម​សង្គ្រោះ​ក្នុង​ឆ្នាំ ១៨៤២ រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ ការបម្រើ​របស់​បងប្អូន​ស្រី​បាន​ផ្តល់​ពរ​ដល់​មនុស្ស​ជាច្រើន ។ ឧទាហរណ៍ ចូអាន ចនសុន ស្ត្រី​មេម៉ាយ​អាយុ ៨២ ឆ្នាំ និង​ដៃ​គូ​បង្រៀន​សួរសុខទុក្ខ​របស់​គាត់ បង្រៀន​សួរសុខទុក្ខ​អ្នក​ជិតខាង​ពួកគាត់​ដែល​មាន​អាយុ ៨៩ ឆ្នាំ ដែល​កើត​ជំងឺ​រលាក​សួត ។ ពួកគាត់​ឃើញ​ថា អ្នក​ជិតខាង​នោះ​ពុំ​គ្រាន់តែ​ត្រូវការ​ពួកគាត់​តែ​ម្តង​ក្នុង​មួយ​ខែ​ឡើយ ដូច្នេះ​ពួកគាត់​បាន​ចាប់ផ្តើម​ទៅ​សួរសុខ​ទុក្ខ​គាត់​ដោយ​ផ្ទាល់ ឬ​ទូរសព្ទ​ទៅ​គាត់​រៀងរាល់​សប្តាហ៍ ។

ចំពោះ​គ្រូបង្រៀន​សួរសុខទុក្ខ​ផ្សេង​ទៀត ការផ្ញើ​សារ​តាម​ទូរសព្ទ ឬ​សារ​តាម​អ៊ីម៉ែល​ផ្តល់​ការលើក​ទឹកចិត្ត ដែល​អាច​ជា​រឿង​មួយ​ដ៏​ល្អ​បំផុត​ដើម្បី​ធ្វើ​សម្រាប់​បងប្អូន​ស្រី​ម្នាក់​នៅក្នុង​ខែ​នោះ ។ ការទាក់ទង​ផ្ទាល់​ខ្លួន និង​ការស្តាប់​ដោយ​ឥរិយាបថ​នៃ​សេចក្តីស្រឡាញ់ គឺ​ជា​គ្រឹះ​នៃ​ការបង្រៀន​សួរ​សុខ​ទុក្ខ ។ បច្ចេកវិទ្យា​ទំនើប និង​ពេលវេលា​ដ៏​មាន​តម្លៃ​ចុះ​សួរ​សុខ​ទុក្ខ​ដោយ​ផ្ទាល់ ជួយ​យើង​ឲ្យ​ធ្វើ​កិច្ចការ​នោះ គ្រប់​ពេលវេលា គ្រប់​ទីកន្លែង និង​តាម​មធ្យោបាយ​ជា​ច្រើន ។ នោះ​គឺ​ជា​បម្រើ​ដូច​ព្រះយេស៊ូវគ្រីស្ទ​បាន​បម្រើ ។

រូបភាព
Relief Society seal

សេចក្ដី​ជំនឿ, ក្រុម​គ្រួសារ, ការសង្គ្រោះ

កំណត់​ចំណាំ

  1. ការបង្រៀន​របស់​ប្រធាន​សាសនាចក្រ ៖ យ៉ូសែប ស៊្មីធ ( ឆ្នាំ ២០០៧ ) ទំព័រ ៤៥៤ ។

  2. សូមមើល ក្បួនខ្នាតភាគ ២ ៖ ការគ្រប់គ្រង​សាសនាចក្រ ( ឆ្នាំ ២០១០ ) ចំណុច ៩.៥.១ ។