ការយល់ដឹងពីពពក
គោលបំណង
សូមជួយកុមារឲ្យរៀនអំពីរបៀបដែលពពកត្រូវបានបង្កើតឡើងជាផ្នែកនៃការបង្កបង្កើតរបស់ព្រះវរបិតាសួគ៌ ។
យោបល់សម្រាប់សកម្មភាព
ការពិសោធន៍ខាងក្រោមនេះបង្ហាញពីរបៀបដែលពពកត្រូវបានបង្កើតឡើង ។
សម្ភារដែលត្រូវការ ៖
- ក្រឡកែវមួយ
- ទឹកក្ដៅ
- ទឹកកក
- ស្ព្រាយបាញ់សក់
- គម្រប ឬចានក្រដាសមួយ
សេចក្តីណែនាំ ៖
- ចាក់ទឹកក្ដៅចូលក្នុងក្រឡទាល់តែទឹកឡើងនៅសល់ប្រហែល ៥ សង់ទីម៉ែត្រ ពីមាត់ក្រឡ ។ កូរទឹកនៅខាងក្នុងក្រឡដោយប្រុងប្រយ័ត្នដើម្បីកម្ដៅក្រឡ ។
- ដាក់គម្របផ្ងារឡើងលើនៅលើក្រឡនោះ ។ ដាក់ទឹកកកទៅក្នុងគម្របនោះ ហើយទុកវានៅខាងលើក្រឡមួយ ឬពីរនាទី ។
- លើកគម្របឡើងយ៉ាងលឿន ហើយបាញ់ស្ព្រាយបាញ់សក់ទៅក្នុងក្រឡ ។ ដាក់គម្រប និងទឹកកកទៅលើក្រឡនោះវិញភ្លាម ។
- អ្នកនឹងកត់សម្គាល់ឃើញពពកកើតឡើងនៅក្នុងក្រឡ ។ តែពីរបីនាទី ផ្នែកខាងក្នុងក្រឡទាំងមូលនឹងក្លាយជាពពកមួយ ។
សូមពន្យល់ពីអ្វីដែលបានកើតឡើង ៖
- កម្ដៅ ខ្យល់សើមឡើងពីទឹកក្ដៅនៅក្នុងក្រឡ ជួបនឹងខ្យល់ត្រជាក់ដែលនៅពីក្រោមទឺកកក ។
- ពេលខ្យល់ក្ដៅជួបជាមួយនឹងខ្យល់ត្រជាក់ វាបង្កើតជាដំណក់ទឹក ។
- ស្ព្រាយបាញ់សក់បង្កើតចំណែកតូចល្អិតដែលផ្ដល់ដល់ដំណក់ទឹកនូវអ្វីមួយដើម្បីបង្កបង្កើត គឺដូចជាធូលី និងចំណែកតូចល្អិតផ្សេងទៀតនៅក្នុងខ្យល់ជួយបង្កើតជាពពកនៅលើមេឃ ។
សូមឲ្យកុមារបង្ហើបគម្របបញ្ចេញពពកមកពីក្នុងក្រឡ រួចហើយធ្វើសកម្មភាពនោះម្ដងទៀត ។
ក្រោយមកទៀត ទៅខាងក្រៅដើម្បីមើលពពក ។ មើលថាតើកុមារអាចមើលឃើញពពកជារាងអ្វីខ្លះ ។ មើលថាបើពួកគេអាចប្រាប់រឿងមួយអំពីរូបរាងដែលពួកគេបានរកឃើញនៅលើមេឃ ដោយឲ្យកុមារម្នាកៗដាក់វេនគ្នាបន្ថែមប្រយោគមួយទៅសាច់រឿងនោះ ។
សូមសម្របសម្រួលសកម្មភាពតាមការចាំបាច់ ដើម្បីប្រាកដថាបុគ្គលទាំងអស់អាចចូលរួម នៅក្នុងចំណោម និងរួមចំណែក ។
យោបល់សម្រាប់ការកែតម្រូវ
- បង្កើតពពកជាមួយនឹងខ្យល់ដង្ហើម ៖
- ឲ្យកុមារក្ដោបមាត់របស់ពួកគេដោយដាក់ដៃរាងជាពែងជុំវិញមាត់ ហើយដកដង្ហើមទៅក្នុងដៃរបស់ពួកគេ ។ ជួយពួកគេឲ្យកត់សម្គាល់ថា ខ្យល់ដង្ហើមរបស់ពួកគេគឺក្ដៅ ហើយសើម ។
- ចែកកែវទឹក ឬស្លាបព្រាដែក ។ ឲ្យកុមារកត់សម្គាល់ថា កែវទឹក ឬស្លាបព្រាដែកគឺត្រជាក់ ។ អញ្ជើញកុមារឲ្យកាន់វត្ថុនោះជិតទៅនឹងមាត់របស់ពួកគេ ហើយដកដង្ហើមចេញមក ។ ពពកតូចមួយនឹងលេចឡើងនៅលើកែវ ឬដែកនោះ ។
- ពន្យល់ថា ពពកកើតឡើងពេលដែលខ្យល់ក្ដៅ សើម ជួបជាមួយនឹងខ្យល់ដែលត្រជាក់ ។
- និយាយអំពីប្រភេទពពកខុសៗគ្នាជាមួយនឹងកុមារ ។ សូមពិចារណាពីការធ្វើពពកប្រភេទខុសៗគ្នាជាមួយនឹងរបស់របស់ដូចជា ស្ករសំឡី ដុំសំឡី ឬក្រែមកោរពុកមាត់ ។ និយាយអំពីប្រភេទពពកខុសៗគ្នាប្រាប់យើងអំពីអាកាសធាតុ ។
- ពពកផ្កាផ្ពៃគឺធំ ជាពពកត្រសុសដែលព្យាករថាជាអាកាសធាតុធម្មតា ។
- ពពកស្បៃគឺស្ដើង ហើយដូចខ្យល់គឺដូចជាស្ករសំឡី វាព្យាករថាមានការផ្លាស់ប្ដូរនៅក្នុងអាកាសធាតុ ។
- ពពកខ្មៅ គឺពពកពណ៌ប្រផេះទាបដែលអាចព្យាករថាមានភ្លៀង ឬធ្លាក់ព្រឹល ។
- ពពកជលធរកឺជាពពកពណ៌ប្រផេះហើមៗ ដែលព្យាករថាមានភ្លៀង ឬធ្លាក់ព្រឹល ។
ការពិភាក្សា
សូមលើកទឹកចិត្តកុមារឲ្យនិយាយថាតើអ្វីដែលពួកគេកំពុងរៀន អាចជួយពួកគេ និងអ្នកដទៃទៀតមកកាន់តែជិតនឹងព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទដោយរបៀបណា ។ ការពិភាក្សាអាចកើតឡើងពីមុន អំឡុងពេល ឬក្រោយពីសកម្មភាព ហើយគួរតែមានរយៈពេលតែពីរបីនាទីប៉ុណ្ណោះ ។ អ្នកអាចសួរសំណួរដូចខាងក្រោម ៖
- ហេតុអ្វីវាសំខាន់ដែលព្រះបានបង្កើតពពក ? តើពពកធ្វើអ្វីខ្លះសម្រាប់យើង ? តើនឹងមានអ្វីកើតឡើង ប្រសិនបើពុំមានភ្លៀងនោះ ?
- តើការយល់ពីរបៀបដែលធម្មជាតិដំណើរការ ជួយយើងឲ្យប្រែក្លាយកាន់តែដូចជាព្រះយេស៊ូវគ្រីស្ទ ជាអង្គបង្កបង្កើត ដោយរបៀបណា ?