ការរស់នៅ​តាម​ដំណឹងល្អ

សកម្មភាព ៖ ការរៀនសូត្រគឺមានភាពរីករាយ

10 Aug 2020 | 1 min អាន
Mother teaching daughter about geography with a globe

គោលបំណង

ជីវិតគឺជាដំណើរផ្សងព្រេងនៃការរៀនសូត្រមួយ ។ ពេលណាយើងរៀនកាន់តែច្រើន នោះយើងអាចមើលថែខ្លួនឯង និងមនុស្សដទៃកាន់តែបានច្រើន ។ ជួយកុមារឲ្យយល់អំពីរបៀបដែលពួកគេអាចរៀនតាមរបៀបខុសៗគ្នា ។

យោបល់សម្រាប់សកម្មភាព

សូមប្រាប់កុមារថា អ្នកនឹងធ្វើដំណើរផ្សងព្រេងមួយ ។ នេះគឺជាដំណើរផ្សងព្រេងដែលពួកគេកំពុងមាន—ជាដំណើរផ្សងព្រេងនៃការរៀនសូត្រពេញមួយជីវិត ។

ប្រសិនបើអាចធ្វើបាន រៀបចំទីតាំងបីបួនទុកជាមុន ដែលតំណាងឲ្យអ្វីដែលយើងរៀននៅជំហានខុសៗគ្នានៃជីវិត ។ នៅទីតាំងនីមួយៗ អញ្ជើញកុមារឲ្យធ្វើសកម្មភាពសាមញ្ញមួយ ។ សូមពិចារណាអំពីយោបល់ដូចខាងក្រោម ៖

  • ទារកកំពុងរៀនដើរ ៖ ដើរទប់ខ្លួនឲ្យត្រង់នៅលើធ្នឹមមួយ ឬដើរដោយពាក់ស្បែកជើងកូនក្មេងក្នុងចម្ងាយជាក់លាក់មួយ ។
  • កូនក្មេងកំពុងរៀនស្លៀកសម្លៀកបំពាក់ដោយខ្លួនឯង ៖ ពាក់អាវ និងខោធំមួយ ឬស្លៀកពីលើខោអាវរបស់ពួកគេ ។
  • ការរៀនអាន ៖ អានខគម្ពីរមួយ ឬវគ្គមួយនៅក្នុងសៀវភៅ ឬទស្សនាវដ្ដីមួយ ។
  • ការរៀនជិះកង់ ឬកង់មានបន្ទះដែលក្មេងរុញហើយឈរពីលើ ៖ ជិះទៅកាន់ទីតាំងជាក់លាក់មួយ ហើយត្រឡប់មកវិញ ។
  • ការរៀនបើកឡាន ៖ ធ្វើខ្លួនដូចជាបើកឡាន ដោយកាន់ចានមួយធ្វើជាចង្កូតឡាន និងប្រើហ្គែ និងហ្វ្រាំងនៅលើឥដ្ឋ តាមផ្លាកសញ្ញាចរាចរណ៍ផ្សេងៗគ្នា ដូចជា សញ្ញាឈប់ ឬសញ្ញាដើរឆ្លងសម្រាប់អ្នកថ្មើរជើង ។
  • ការរៀនអំពីជំនាញការងារ ៖ អនុវត្តជំនាញមួយដែលទាក់ទងទៅនឹងការងារទូទៅដែលមាននៅក្នុងតំបន់របស់អ្នក ។
  • ការរៀនធ្វើម្ហូប ៖ អនុវត្តជំនាញធ្វើម្ហូបសាមញ្ញមួយ ឬឲ្យកុមារធ្វើការរួមគ្នាដើម្បីបង្កើតជារូបមន្តម្ហូបមួយ ។
  • ការរៀនប្ដូរខោទឹកនោមកូនក្មេង ៖ អនុវត្តដោយប្រើតុក្កតាមួយ ។

ពន្យល់ថា គោលបំណងមួយនៃជីវិតគឺដើម្បីរៀនសូត្រ ហើយរីកចម្រើន ហើយថាយើងបន្តរៀនសូត្រ ទោះជាពេលយើងធំឡើងក្ដី ។ ចង្អុលបង្ហាញថាអ្វីដែលលំបាកពេលពួកគេនៅពីក្មេងជាងនេះប្រហែលជាមានភាពងាយស្រួលនៅពេលនេះ ហើយអ្វីដែលទំនងជាពិបាកនៅពេលនេះនឹងមានភាពងាយនៅពេលក្រោយ ។ សូមនិយាយអំពីរបៀបដែលឧបសគ្គនានាអាចជាឱកាសដើម្បីរៀនសូត្រ ។

សូមកែតម្រូវសកម្មភាពនានាតាមការចាំបាច់ដើម្បីធានាថា បុគ្គលទាំងអស់អាចចូលរួម ពេញចិត្ត និងរួមចំណែកបាន ។

យោបល់សម្រាប់ការកែតម្រូវ

    • ពេលអ្នកពិនិត្យមើលជំនាញខុសៗគ្នានៅក្នុងសកម្មភាពចម្បង ចង្អុលបង្ហាញពីវិធីខុសគ្នាដែលយើងរៀន ៖ ដោយការអាន ឬការស្ដាប់់តាមការណែនាំ ដោយការមើលការបង្ហាញ ដោយបង្រៀនគ្នាទៅវិញទៅមក និងដោយការអនុវត្ត ។ និយាយអំពីរបៀបដែលកុមារអាចអនុវត្តវិធីខុសៗគ្នានៃការរៀនសូត្រទៅនឹងអ្វីដែលពួកគេកំពុងរៀននៅពេលនេះ ។
    • ជួយកុមារគូររូប ឬធ្វើជាបណ្ដុំរូបថតអំពីអ្វីដែលពួកគេចង់រៀនបន្ថែមទៀត ។ និយាយអំពីវិធីខុសៗគ្នាដែលពួកគេអាចរៀនពីរឿងទាំងនេះ ។ សូមឲ្យកុមារពន្យល់អំពីគំនូររបស់ពួកទៅវិញទៅមក ។

    ការពិភាក្សា

    សូមលើកទឹកចិត្តកុមារឲ្យនិយាយថាតើអ្វីដែលពួកគេកំពុងរៀនអាចជួយពួកគេ និងមនុស្សដទៃឲ្យខិតទៅកាន់តែជិតនឹងព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទដោយរបៀបណា ។ ការពិភាក្សាអាចកើតឡើងពីមុន អំឡុងពេល ឬក្រោយពីសកម្មភាព ហើយគួរតែមានរយៈពេលតែពីរឬបីនាទីប៉ុណ្ណោះ ។ អ្នកអាចនឹងសួរសំណួរដូចមានខាងក្រោម ៖

    • តើរឿងដ៏សំខាន់បំផុតណាខ្លះដើម្បីរៀននៅក្នុងជីវិត ?
    • តើយើងអាចរៀនបន្ថែមទៀតអំពីព្រះវរបិតាសួគ៌ និង ព្រះយេស៊ូវគ្រីស្ទតាមរបៀបណា ?
    • តើយើងអាចប្រើអ្វី ដែលយើងរៀនដើម្បីជួយដល់មនុស្សដទៃតាមរបៀបណា ?