ជារៀងរាល់ឆ្នាំ មានការប្រជុំមួយដែលបានហៅថា ការរៀបចំសម្រាប់ព្រះវិហារបរិសុទ្ធ និងបព្វជិតភាព ត្រូវបានធ្វើឡើងសម្រាប់កុមារា និងកុមារីអាយុ ១១ ឆ្នាំជាមួយគ្នា ។ ឪពុកម្ដាយរបស់ពួកគេត្រូវបានអញ្ជើញឲ្យចូលរួមផងដែរ ។ គោលបំណង គឺដើម្បីជួយកុមារទាំងនេះយល់អំពីពរជ័យនៃការបម្រើក្នុងព្រះវិហារបរិសុទ្ធ ការបម្រើបព្វជិតភាព និងការចុះ និងការរក្សាសេចក្ដីសញ្ញាពិសិដ្ឋទាំងឡាយ ។ ប្រធានបទដែលអាចមានសម្រាប់ការប្រជុំរួមមាន គោលបំណងនៃបព្វជិតភាព ការទទួលខុសត្រូវ ពិធីបរិសុទ្ធនានា និងពរជ័យទាំងឡាយ ដែលជួយដល់កុមារាពង្រឹងការតាំងចិត្តរបស់ពួកគេដើម្បីរៀបចំខ្លួនទទួលបព្វជិតភាព ដែលជួយដល់កុមារាកុមារី យល់អំពីឱកាសរបស់ពួកគេដើម្បីចូលរួមចំណែកនៅក្នុងកិច្ចការនៃសេចក្ដីសង្គ្រោះ ហើយលើកទឹកចិត្តដល់កុមារឲ្យរៀបចំខ្លួនដើម្បីទទួលប័ណ្ណចូលព្រះវិហារបរិសុទ្ធប្រើប្រាស់មានកំណត់ នៅពេលពួកគេឈានដល់អាយុ ១២ ឆ្នាំ និងដើម្បីចូលរួមចំណែកដោយសក្ដិសមនៅក្នុងការធ្វើពិធីបុណ្យជ្រមុជទឹកជំនួសអ្នកស្លាប់ តាមដែលឱកាសរបស់ពួកគេហុចឲ្យ ។
ខាងក្រោមនេះគឺជាធនធាន និងសេចក្ដីណែនាំមួយចំនួនដើម្បីជួយអ្នកនៅក្នុងការរៀបចំដាក់ផែនការការប្រជុំ ។
ធនធាននានា
- ម៉ូសាយ ១៨:៨-១០ ( សេចក្ដីសញ្ញាទាំងឡាយ )
- គោលលទ្ធិ និង សេចក្តីសញ្ញា ២០:៣៨–៦០ (កាតព្វកិច្ចរបស់អ្នកកាន់បព្វជិតភាព )
- ថូម៉ាស អេស ម៉នសុន « The Holy Temple—a Beacon to the World » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១១ ទំព័រ ៩០–៩៤
- ថូម៉ាស អេស ម៉នសុន « Blessings of the Temple » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ ៩១–៩៣
- ដាល្លិន អេក អូក « កូនសោ និង សិទ្ធិអំណាចនៃបព្វជិតភាព » Ensign ឬ លីអាហូណា ខែ ឧសភា ឆ្នាំ ២០១៤ ទំព័រ ៤៩–៥២
- ឃ្វីនថិន អិល ឃុក « ឫស និង មែក » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១៤ ទំព័រ ៤៤–៤៨
- « បព្វជិតភាពអាចផ្តល់ពរដល់ជីវិតរបស់យើង » មេរៀនទី ៤៧ នៅក្នុង ថ្នាក់អង្គការបឋមសិក្សា៥
- (វីដេអូ ២:០៨) « Temple Challenge »
សេចក្តីណែនាំទាំងឡាយ
- គណៈប្រធានអង្គការបឋមសិក្សាដាក់ផែនការការប្រជុំក្រោមការដឹកនាំរបស់គណៈប៊ីស្សព ។
- សមាជិកមួយរូបនៃគណៈប៊ីស្សពដឹកនាំការប្រជុំ ហើយយ៉ាងហោចណាស់មានសមាជិកមួយរូបនៃគណៈប្រធានអង្គការបឋមសិក្សាមកចូលរួម ។
- ថ្នាក់ដឹកនាំដទៃទៀត រួមមានសមាជិកនៃគណៈប្រធានកូរ៉ុមឌីកុន គណៈប្រធានថ្នាក់ប៊ីហៃ និងគណៈប្រធានយុវជន និងគណៈប្រធានយុវនារីក៏អាចចូលរួមផងដែរ ។
- នៅក្នុងវួដមួយដែលមានកុមារអាយុ ១១ ឆ្នាំបន្ដិចបន្ដួច នោះការប្រជុំអាចធ្វើឡើងនៅក្រោមការដឹកនាំរបស់គណៈប្រធានស្ដេកជាមួយនឹងវួដដទៃទៀត ឬជាមួយនឹងស្ដេកទាំងមូល ។
- ស្របតាមតម្រូវការក្នុងមូលដ្ឋាន ការប្រជុំអាចធ្វើឡើងនៅពេលល្ងាចថ្ងៃអាទិត្យ ជាផ្នែកនៃការប្រជុំថ្នាក់អង្គការបឋមសិក្សានៅថ្ងៃអាទិត្យ ឬនៅពេលណាផ្សេង ។