កណ្ឌទី ៤៥
វិវរណៈដែលបានប្រទានឲ្យមកតាមរយៈ យ៉ូសែប ស៊្មីធ ជាព្យាការី ចំពោះសាសនាចក្រ នៅក្រុងខឺតឡង់ រដ្ឋអូហៃអូ ថ្ងៃទី៧ ខែមីនា ឆ្នាំ១៨៣១ (History of the Church, ១:១៥៨–១៦៣)។ ជាបុព្វកថាចំពោះបញ្ជីរបស់លោកអំពីវិវរណៈនេះ ព្យាការីថ្លែងថា ៖ « នៅក្នុងសាសនាចក្រពេលនេះ … មានសេចក្ដីរាយការណ៍ក្លែងក្លាយ … និងរឿងរ៉ាវឥតប្រយោជន៍ជាច្រើនត្រូវបានបោះពុម្ពផ្សាយ … ហើយចែក … ដើម្បីការពារកុំឲ្យមានមនុស្សមកស្រាវជ្រាវពីកិច្ចការ ឬឱបក្រសោបយកសេចក្ដីជំជឿ …។ ប៉ុន្តែជាសេចក្ដីអំណរដល់ពួកបរិសុទ្ធ … ខ្ញុំបានទទួលវិវរណៈដែលមានដូចតទៅនេះ » (History of the Church, ១:១៥៨)។
១–៥, ព្រះគ្រីស្ទជាព្រះគាំទ្ររបស់យើងជាមួយនឹងព្រះវរបិតា; ៦–១០, ដំណឹងល្អជាសារទូត ដើម្បីរៀបចំផ្លូវថ្វាយព្រះអម្ចាស់; ១១–១៥, ហេណុក និងបងប្អូនរបស់លោកត្រូវព្រះអម្ចាស់ទ្រង់ទទួលយកទៅចំពោះអង្គទ្រង់; ១៦–២៣, ព្រះគ្រីស្ទបានបង្ហាញទីសំគាល់ទាំងឡាយអំពីការយាងមករបស់ទ្រង់ ដូចដែលបានបង្ហាញនៅលើភ្នំនៃដើមអូលីវ; ២៤–៣៨, ដំណឹងល្អនឹងបានសាងឡើងវិញ ពេលវេលានៃពួកសាសន៍ដទៃនឹងបានសម្រេច ហើយជំងឺដ៏ហិនហោចខ្លោចផ្សានឹងគ្របលើដែនដី; ៣៩–៤៧, ទីសំគាល់ ការអស្ចារ្យទាំងឡាយ និងដំណើររស់ឡើងវិញ នឹងកើតឡើងក្នុងការយាងមកលើកទី២; ៤៨–៥៣, ព្រះគ្រីស្ទនឹងឈរនៅលើភ្នំនៃដើមអូលីវ ហើយពួកសាសន៍យូដានឹងឃើញស្នាមទាំងឡាយនៅលើព្រះហស្ត និងព្រះបាទារបស់ទ្រង់; ៥៤–៥៩, ព្រះអម្ចាស់ទ្រង់នឹងសោយរាជ្យក្នុងកំឡុងពេលសហស្សវត្ស; ៦០–៦២, ព្យាការីត្រូវបានបង្គាប់ឲ្យចាប់ផ្ដើមបកប្រែព្រះគម្ពីរសញ្ញាថ្មី ការនោះនឹងបង្ហាញឲ្យស្គាល់ព័ត៌មានដ៏សំខាន់; ៦៣–៧៥, ពួកបរិសុទ្ធត្រូវបានបញ្ជាឲ្យប្រមូលគ្នា ហើយសង់ក្រុងយេរូសាឡិមថ្មី ដើម្បីឲ្យប្រជារាស្ត្រមកពីគ្រប់ទាំងសាសន៍បានមក។
១ចូរប្រុងស្ដាប់ ឱអ្នករាល់គ្នាជារាស្ត្រនៃកសាសនាចក្ររបស់យើង ដែលខនគរត្រូវបានប្រទានដល់អើយ ចូរអ្នករាល់គ្នាប្រុងស្ដាប់ចុះ ហើយផ្ទៀងត្រចៀកចំពោះព្រះអង្គដែលបានតាំងឫសផែនដី ដែលគបានបង្កើតផ្ទៃមេឃ និងគ្រប់ទាំងពួកបរិវារដែលនៅលើមេឃផង ហើយដោយសារទ្រង់ នោះរបស់សព្វសារពើត្រូវបានកើតមក ដែលបានរស់ កម្រើក ហើយមាននៅផង។
២ហើយជាថ្មីទៀត យើងប្រាប់ថា ចូរប្រុងស្ដាប់តាមសំឡេងរបស់យើងចុះ ក្រែងលោកសេចក្ដីស្លាប់នឹងកើតដល់អ្នក នៅខវេលាដែលអ្នករាល់គ្នាមិនគិត នោះរដូវក្ដៅនឹងកន្លង ហើយគរដូវច្រូតកាត់បានផុតទៅ ហើយព្រលឹងរបស់អ្នករាល់គ្នាមិនទាន់បានសង្គ្រោះឡើយ។
៣ចូរស្ដាប់តាមព្រះអង្គ ដែលជាកអ្នកគាំទ្រជាមួយនឹងព្រះវរបិតា ជាអ្នកដែលកំពុងអង្វរជំនួសអ្នករាល់គ្នានៅចំពោះទ្រង់ —
៤ដោយមានបន្ទូលថា ៖ ព្រះវរបិតាអើយ សូមទតមើលកការរងទុក្ខទាំងឡាយ និងការសុគតរបស់អ្នកដែលពុំបានធ្វើខបាបឡើយ ជាអ្នកដែលព្រះអង្គសព្វព្រះហឫទ័យចុះ សូមទតមើលព្រះលោហិតនៃព្រះរាជបុត្រារបស់ព្រះអង្គ ដែលបានច្រួច ជាព្រះលោហិតរបស់អ្នក ដែលព្រះអង្គបានប្រទានឲ្យ ដើម្បីឲ្យព្រះអង្គបានគតម្កើងឡើង
៥ហេតុដូច្នោះហើយ ឱព្រះវរបិតាអើយ អ្នកផងទាំងនេះជាបងប្អូនរបស់ទូលបង្គំ ដែលកជឿដល់ព្រះនាមរបស់ទូលបង្គំ ដើម្បីឲ្យពួកគេអាចមករកទូលបង្គំ ហើយមានខជីវិតដ៏នៅអស់កល្បជានិច្ច។
៦ចូរប្រុងស្ដាប់ចុះ ឱអ្នករាល់គ្នាជារាស្ត្រនៃសាសនាចក្រយើងអើយ ហើយឱអ្នករាល់គ្នាជាពួកអែលឌើរអើយ ចូរឮជុំគ្នា ហើយស្ដាប់តាមសំឡេងរបស់យើង ក្នុងកាលដែលហៅថា កថ្ងៃនេះ ហើយចូរកុំពង្រឹងចិត្តអ្នកឡើយ
៧ត្បិតយើងប្រាប់អ្នកជាប្រាកដថា យើងជាកអាលផា និងអូមេកា ជាដើម ហើយជាចុង ជាខពន្លឺ និងជាជីវិតនៃពិភពលោក — ជាពន្លឺដែលភ្លឺមកក្នុងសេចក្ដីងងឹត តែសេចក្ដីងងឹតយល់មិនដល់ពន្លឺទេ។
៨យើងបានយាងមករករាស្ត្រយើង ហើយរាស្ត្រយើងមិនបានទទួលយើងទេ ប៉ុន្តែដល់អស់អ្នកណាដែលជឿដល់ព្រះនាមយើង នោះយើងបានប្រទានកអំណាច ដើម្បីធ្វើខអព្ភូតហេតុជាច្រើន និងឲ្យបានត្រឡប់ជាគកូនព្រះ ហើយសូម្បីតែដល់ពួកអ្នកណាដែលឃជឿដល់ព្រះនាមយើង នោះយើងបានប្រទានអំណាចឲ្យបានងជីវិតដ៏នៅអស់កល្បជានិច្ចដែរ។
៩ម្ល៉ោះហើយបានជាយើងបញ្ជូនកសេចក្ដីសញ្ញាខដ៏នៅអស់កល្បអស់កាលជានិច្ចរបស់យើង ឲ្យមកឯពិភពលោក ដើម្បីធ្វើជាពន្លឺដល់មនុស្សលោក ហើយដើម្បីធ្វើជាគបមាណីយដល់រាស្ត្រយើង ហើយសម្រាប់ឲ្យឃពួកសាសន៍ដទៃស្វែងរកបមាណីយនោះ ហើយដើម្បីធ្វើជាងសារទូតនៅចំពោះព្រះភក្ត្ររបស់យើង ដើម្បីរៀបចំផ្លូវថ្វាយយើង។
១០ហេតុដូច្នោះហើយ ចូរអ្នករាល់គ្នាមករកសេចក្ដីសញ្ញានោះចុះ ហើយអ្នកណាដែលមក នោះយើងនឹងពិភាក្សាជាមួយគ្នា ដូចជាមួយមនុស្សនៅសម័យបុរាណ ហើយយើងនឹងបង្ហាញដល់អ្នកនូវការពិភាក្សាកដ៏ខ្លាំងក្លា។
១១ហេតុដូច្នោះហើយ ចូរអ្នករាល់គ្នាស្ដាប់ជុំគ្នា ហើយឲ្យយើងបង្ហាញដល់អ្នកនូវប្រាជ្ញារបស់យើងចុះ — ជាប្រាជ្ញានៃព្រះអង្គដែលអ្នករាល់គ្នាថា ជាព្រះនៃកលោកហេណុក និងបងប្អូនរបស់លោក
១២ដែលត្រូវកបានបែកចេញពីផែនដី ហើយត្រូវបានយកមកខ្លួនយើង — ខទីក្រុងមួយដែលត្រូវបានរក្សាទុករហូតដល់ថ្ងៃនៃសេចក្ដីសុចរិតនឹងមកដល់ — ថ្ងៃមួយដែលត្រូវបានស្វែងរក ដោយអស់ទាំងពួកអ្នកបរិសុទ្ធ ហើយពួកគេរកពុំឃើញឡើយ ពីព្រោះតែអំពើទុច្ចរិត និងអំពើគួរខ្ពើមឆ្អើមទាំងឡាយ
១៣ហើយពួកគេយល់ព្រមថាខ្លួនជាកអ្នកដទៃ និងជាអ្នកសំណាក់នៅលើផែនដីប៉ុណ្ណោះ
១៤ប៉ុន្តែបានទទួលកសេចក្ដីសន្យាថា ពួកគេត្រូវរកថ្ងៃនៃសេចក្ដីសុចរិតនោះឲ្យឃើញ ក្នុងកាលពួកគេនៅក្នុងសាច់ឈាម។
១៥ហេតុដូច្នោះហើយ ចូរប្រុងស្ដាប់ចុះ ហើយយើងនឹងពិភាក្សាជាមួយអ្នក ហើយយើងនឹងមានបន្ទូលជាមួយអ្នក ហើយព្យាករ ដូចជាមួយមនុស្សនៅសម័យបុរាណ។
១៦ហើយយើងនឹងបង្ហាញការព្យាករណ៍យ៉ាងច្បាស់ ដូចជាយើងកបានបង្ហាញដល់ពួកសិស្សរបស់យើង ក្នុងកាលយើងឈរនៅចំពោះពួកគេនៅក្នុងសាច់ឈាម ហើយបានមានបន្ទូលដល់ពួកគេថា ៖ ពីព្រោះអ្នករាល់គ្នាបានសូមពីយើងនូវខទីសំគាល់ទាំងឡាយ អំពីការ យាងមករបស់យើង ក្នុងថ្ងៃដែលយើងនឹងយាងមកដោយនូវសិរីល្អ មកលើពពកនៅលើមេឃ ប្រយោជន៍នឹងបំពេញសេចក្ដីសន្យាទាំងប៉ុន្មាន ដែលយើងបានធ្វើនឹងពួកអយ្យកោរបស់អ្នក
១៧ត្បិតពីព្រោះអ្នករាល់គ្នាបានគិតថាកការបាត់បង់ខវិញ្ញាណរបស់អ្នកជាយូរពីរូបកាយរបស់អ្នកទុកជាការជាប់ឃុំឃាំង នោះយើងនឹងបង្ហាញដល់អ្នកអំពីថ្ងៃនៃសេចក្ដីប្រោសលោះ ដែលនឹងមកដល់យ៉ាងណា និងព្រមទាំងអំពីគការសាងឡើងវិញនៃសាសន៍អ៊ីស្រាអែល ដែលឃខ្ចាត់ខ្ចាយផង។
១៨ហើយឥឡូវនេះ អ្នករាល់គ្នាមើលព្រះវិហារនេះ ដែលនៅក្នុងក្រុងយេរូសាឡិម ដែលអ្នករាល់គ្នាហៅថា ព្រះវិហារនៃព្រះ ហើយពួកខ្មាំងសត្រូវរបស់អ្នកនិយាយថា ព្រះវិហារនេះនឹងមិនត្រូវរលំឡើយ។
១៩ប៉ុន្តែយើងប្រាប់អ្នកជាប្រាកដថា សេចក្ដីហិនវិនាសនឹងធ្លាក់មកដល់តំណមនុស្សនេះ ដូចជាចោរមកនៅពេលយប់ ហើយប្រជារាស្ត្រនេះនឹងត្រូវបំផ្លាញចោល ហើយខ្ចាត់ខ្ចាយទៅលើគ្រប់ចំណោមសាសន៍នានា។
២០ហើយព្រះវិហារនេះ ដែលអ្នករាល់គ្នាមើលឃើញនៅពេលនេះ នោះនឹងទម្លាក់ចុះ ដើម្បីកុំឲ្យមានថ្មនៅត្រួតលើថ្មណាឡើយ។
២១ហើយហេតុការណ៍នឹងកើតឡើងថា ពួកសាសន៍យូដាតំណនេះ នឹងពុំត្រូវបានកន្លងផុតឡើយ លុះត្រាសេចក្ដីហិនវិនាសគ្រប់យ៉ាង ដែលយើងបានប្រាប់អ្នកកើតឡើងសិន។
២២អ្នករាល់គ្នានិយាយថា អ្នករាល់គ្នាដឹងថាកចុងបំផុតលោកិយនឹងមកដល់ អ្នករាល់គ្នានិយាយផងដែរថា អ្នករាល់គ្នាដឹងថាផ្ទៃមេឃ និងផែនដីនឹងកន្លងបាត់ទៅ
២៣ហើយស្ដីអំពីការណ៍នេះ អ្នករាល់គ្នានិយាយ គឺពិតជាយ៉ាងនោះមែន ប៉ុន្តែការណ៍ទាំងនេះដែលយើងបានប្រាប់អ្នក នោះនឹងពុំបានកន្លងផុតឡើយ ទាល់តែគ្រប់ទាំងអស់ត្រូវបានសម្រេចសិន។
២៤ហើយការណ៍នេះយើងប្រាប់ដល់អ្នកអំពីក្រុងយេរូសាឡិម ហើយកាលណាថ្ងៃនោះមកដល់ នោះពួកសំណល់នឹងត្រូវកខ្ចាត់ខ្ចាយទៅលើគ្រប់ចំណោមសាសន៍នានា
២៥ប៉ុន្តែពួកគេនឹងត្រូវកបានប្រមូលមកវិញទៀត ប៉ុន្តែពួកគេនឹងនៅរហូតដល់ពេលវេលានៃខពួកសាសន៍ដទៃនឹងត្រូវបានសម្រេច។
២៦ហើយនៅថ្ងៃកនោះ នឹងបានឮពីខសង្គ្រាម និងពាក្យចចាមអារាមអំពីសង្គ្រាម ហើយផែនដីទាំងមូលនឹងនៅក្នុងស្ថានភាពចលាចល ហើយមនុស្សលោកនឹងគស្រយុតចិត្ត ហើយពួកគេនឹងនិយាយថា ព្រះគ្រីស្ទទ្រង់ឃពន្យារពេលវេលា ដែលទ្រង់នឹងយាងមក ទាល់តែដល់ចុង បំផុតនៃផែនដី។
២៧ហើយសេចក្ដីស្រឡាញ់របស់មនុស្សជាច្រើន នឹងរសាយអស់ទៅ រីឯសេចក្ដីទុច្ចរិតនឹងចម្រើនជាច្រើនឡើងវិញ។
២៨ហើយកាលណាពេលវេលារបស់កពួកសាសន៍ដទៃបានមកដល់ នោះខពន្លឺនឹងចែងចាំងមកក្នុងចំណោមពួកអ្នក ដែលអង្គុយក្នុងសេចក្ដីងងឹត ហើយនឹងបានទៅជាភាពពោរពេញនៃដំណឹងល្អរបស់យើង
២៩ប៉ុន្តែពួកគេមិនកទទួលយកភាពពោរពេញនៃដំណឹងល្អរបស់យើងឡើយ ត្បិតពួកគេមើលមិនឃើញពន្លឺនោះទេ ហើយពួកគេបែរខចិត្តគេចេញពីយើង ពីព្រោះតែគសិក្ខាបទនៃមនុស្សលោក។
៣០ហើយនៅក្នុងតំណមនុស្សនោះ នោះពេលវេលានៃពួកសាសន៍ដទៃនឹងត្រូវបានសម្រេច។
៣១ហើយនឹងមានមនុស្សឈររស់នៅក្នុងតំណនោះ ដែលនឹងមិនត្រូវស្លាប់ទៅ លុះត្រាពួកគេនឹងបានឃើញកការវាយដំដ៏ហូរហៀរសិន ត្បិតជំងឺដ៏ហិនហោចខ្លោចផ្សានឹងគ្របលើដែនដី។
៣២ប៉ុន្តែពួកសិស្សរបស់យើងនឹងកឈរនៅក្នុងទីបរិសុទ្ធទាំងឡាយ ហើយនឹងពុំត្រូវបានរើឡើយ ប៉ុន្តែនៅក្នុងចំណោមពួកមនុស្សទុច្ចរិតវិញ នោះមនុស្សទាំងឡាយនឹងបន្លឺសំឡេងគេឡើង ហើយខប្រទេចផ្ដាសាដល់ព្រះ ហើយស្លាប់ទៅ។
៣៣ហើយនឹងមានកផែនដីរញ្ជួយនៅកន្លែងផ្សេងៗដែរ ហើយនិងសេចក្ដីហិនវិនាសជាច្រើនផង ក៏ប៉ុន្តែមនុស្សលោកនៅតែនឹងពង្រឹងចិត្តទាស់នឹងយើង ហើយពួកគេនឹងលើកខដាវប្រឆាំងគ្នា ហើយពួកគេនឹងសម្លាប់គ្នាទៅវិញទៅមក។
៣៤ហើយឥឡូវនេះ ក្នុងកាលយើង ជាព្រះអម្ចាស់ មានបន្ទូលនូវពាក្យទាំងនេះដល់ពួកសិស្សរបស់យើងហើយ នោះពួកគេមានចិត្តថប់បារម្ភ។
៣៥ហើយយើងបានមានបន្ទូលដល់ពួកគេថា ៖ ចូរកុំឲ្យមានកចិត្តថប់បារម្ភឡើយ ត្បិតកាលណាការណ៍ទាំងនេះនឹងកើតឡើង នោះអ្នករាល់គ្នានឹងបានដឹងថា សេចក្ដីសន្យាទាំងប៉ុន្មាន ដែលបានធ្វើដល់អ្នក នោះនឹងត្រូវបានសម្រេចហើយ។
៣៦ហើយកាលណាពន្លឺនឹងចាប់ផ្ដើមចែងចាំងមក នោះនឹងបាននៅជាមួយពួកគេ ដូចជាពាក្យប្រៀបប្រដូច ដែលយើងនឹងបង្ហាញដល់អ្នកដែរ —
៣៧អ្នករាល់គ្នាមើល ហើយឃើញកដើមល្វាទាំងឡាយ ហើយអ្នករាល់គ្នាមើលឃើញដោយភ្នែកអ្នកផ្ទាល់ ហើយអ្នករាល់គ្នានិយាយថា កាលណាដើមល្វាចាប់ផ្ដើមលាស់ឡើង ហើយស្លឹកវានៅទន់ខ្ចីនៅឡើយ ពេលនោះរដូវក្ដៅនៅជិតដៃបង្កើយ
៣៨ក៏បែបដូច្នោះដែរនៅថ្ងៃនោះ កាលណាពួកគេនឹងឃើញគ្រប់ការណ៍ទាំងនេះ ខណៈនោះ ពួកគេនឹងដឹងថា ជិតដល់ម៉ោងហើយ។
៣៩ហើយហេតុការណ៍នឹងកើតឡើងថា អ្នកណាដែលកកោតខ្លាចដល់យើង នោះនឹងខទន្ទឹងចាំដល់គថ្ងៃដ៏ធំនៃព្រះអម្ចាស់ គឺដល់ឃទីសំគាល់ទាំងឡាយពីការយាងមកនៃងកូនមនុស្ស។
៤០ហើយពួកគេនឹងឃើញទីសំគាល់ និងការអស្ចារ្យទាំងឡាយ ត្បិតរបស់ទាំងនោះនឹងត្រូវបានបង្ហាញឲ្យឃើញនៅលើមេឃខាងលើ និងនៅលើផែនដីខាងក្រោម។
៤១ហើយពួកគេនឹងឃើញឈាម និងកភ្លើង និងកំសួលផ្សែង។
៤២ហើយមុនថ្ងៃនៃព្រះអម្ចាស់នឹងមកដល់ នោះកថ្ងៃនឹងទៅជាងងឹត ហើយខែនឹងទៅជាឈាម ហើយតារាទាំងឡាយនឹងធ្លាក់ចុះពីលើមេឃ។
៤៣ហើយពួកសំណល់នឹងត្រូវបានប្រមូលគ្នាមកទីនេះ
៤៤ហើយនៅខណៈនោះ ពួកគេនឹងសម្លឹងរកមើលយើង ហើយមើលចុះ យើងនឹងយាងមក ហើយពួកគេនឹងឃើញយើងមកលើពពក នៅលើមេឃ បំពាក់ដោយព្រះចេស្ដា និងកសិរីល្អជាខ្លាំងជាមួយនឹងពួកទេវតាបរិសុទ្ធទាំងអស់ ហើយអ្នកណាដែលពុំបានខចាំមើលយើង នោះនឹងត្រូវកាត់ចេញ។
៤៥ប៉ុន្តែមុនព្រះពាហុនៃព្រះអម្ចាស់នឹងធ្លាក់មក នោះទេវតាមួយរូបនឹងបន្លឺកត្រែរបស់លោក ហើយពួកបរិសុទ្ធដែលបានដេកលក់នោះនឹងចេញខមកជួបយើងនៅលើគពពក។
៤៦ហេតុដូច្នោះហើយ បើសិនជាអ្នករាល់គ្នាបានដេកលក់ក្នុងកសេចក្ដីសុខសាន្ត នោះអ្នករាល់គ្នាមានពរហើយ ត្បិតឥឡូវនេះ ដូចជាអ្នកមើលឃើញយើង ហើយដឹងថាយើងជាព្រះយ៉ាងណា នោះអ្នករាល់គ្នាក៏នឹងខមករកយើងយ៉ាងនោះដែរ ហើយព្រលឹងរបស់អ្នករាល់គ្នានឹងគរស់នៅ ហើយសេចក្ដីប្រោសលោះរបស់អ្នកនឹងត្រូវបានល្អឥតខ្ចោះ ហើយពួកបរិសុទ្ធនឹងចេញមកពីទិសទាំងបួននៃផែនដី។
៤៧ខណៈនោះ កព្រះពាហុនៃព្រះអម្ចាស់នឹងធ្លាក់មកលើពួកសាសន៍ទាំងឡាយ។
៤៨ហើយខណៈនោះ ព្រះអម្ចាស់នឹងដាក់ព្រះបាទទ្រង់ជាន់លើកភ្នំនេះ ហើយនឹងត្រូវពុះញែកជាពីរ ហើយផែនដីនឹងខញ័ររន្ធត់ ហើយទ្រេតទ្រោត ហើយផ្ទៃមេឃក៏គនឹងញាប់ញ័រដែរ។
៤៩ហើយព្រះអម្ចាស់ទ្រង់នឹងបន្លឺសំឡេងរបស់ទ្រង់ ហើយអស់ទាំងចុងផែនដីនឹងបានឮ ហើយសាសន៍ទាំងឡាយនៃផែនដីនឹងកគក់ទ្រូងយំ ហើយពួកគេដែលបានសើចដាក់ នោះនឹងឃើញសេចក្ដីចម្កួតរបស់ខ្លួន។
៥០ហើយមហន្តរាយនឹងគ្របដណ្ដប់លើពួកចំអកឡកឡឺយ ហើយពួកចំអកមើលងាយនឹងត្រូវសូន្យបាត់ទៅ ហើយពួកអ្នកដែលរកតែឱកាសនឹងប្រព្រឹត្តសេចក្ដីទុច្ចរិត នោះនឹងត្រូវកាប់បោះចោលទៅក្នុងភ្លើង។
៥១ហើយខណៈនោះ កពួកសាសន៍យូដានឹងខសម្លឹងមើលមករកយើង ហើយនិយាយថា ៖ ចុះតើរបួសអ្វីនុ៎ះនៅដៃអ្នក និងនៅជើងអ្នក?
៥២ខណៈនោះ ពួកគេនឹងដឹងថា យើងជាព្រះអម្ចាស់ ត្បិតយើងនឹងមានបន្ទូលទៅកាន់ពួកគេថា ៖ របួសទាំងនេះ គឺជារបួសដែលយើងត្រូវករបួសនៅក្នុងផ្ទះរបស់មិត្តសម្លាញ់យើង។ យើងជាអ្នកដែលត្រូវបានលើកឡើង។ យើងជាព្រះយេស៊ូវដែលត្រូវគេខឆ្កាង។ យើងជាព្រះរាជបុត្រានៃព្រះ។
៥៣ហើយខណៈនោះ ពួកគេនឹងកយំ ពីព្រោះតែសេចក្ដីទុច្ចរិតរបស់ពួកគេ ខណៈនោះ ពួកគេនឹងទួញសោក ពីព្រោះពួកគេបានធ្វើទុក្ខខស្ដេចរបស់ខ្លួន។
៥៤ហើយខណៈនោះ កពួកអ្នកឥតសាសនានឹងត្រូវបានប្រោសលោះ ហើយពួកគេដែលមិនស្គាល់ច្បាប់ នោះនឹងមានចំណែកក្នុងខដំណើររស់ឡើងវិញទីមួយ ហើយនឹងបានគងាយដល់ពួកគេ។
៥៥ហើយកអារក្សសាតាំងនឹងត្រូវខបានចង ប្រយោជន៍កុំឲ្យវាមានកន្លែងនៅក្នុងដួងចិត្តនៃកូនចៅមនុស្សឡើយ។
៥៦ហើយនៅកថ្ងៃនោះ ក្នុងកាលដែលយើងនឹងយាងមកដោយនូវសិរីល្អរបស់យើង នោះពាក្យប្រៀបប្រដូចនឹងត្រូវបានសម្រេច ដែលយើងបានមានបន្ទូលពីខស្រីព្រហ្មចារី១០នាក់។
៥៧ត្បិតពួកអ្នកណាដែលមានប្រាជ្ញា ហើយបានទទួលកសេចក្ដីពិត ហើយបានទទួលយកព្រះវិញ្ញាណបរិសុទ្ធទុកជាខអ្នកណែនាំរបស់ខ្លួន ហើយដែលពុំត្រូវគេគបញ្ឆោត — យើងប្រាប់អ្នកជាប្រាកដថា ពួកគេនឹងពុំត្រូវកាប់បោះចោលទៅក្នុងឃភ្លើងឡើយ ប៉ុន្តែនឹងធន់នៅថ្ងៃនោះ។
៥៨ហើយកផែនដីនឹងត្រូវបានប្រទានដល់ពួកគេទុកជាខមរតក ហើយពួកគេនឹងកើនចំនួនឡើង និងខ្លាំងពូកែ ហើយកូនចៅពួកគេនឹងគធំឡើងដោយគ្មានបាប ដោយបានទទួលឃសេចក្ដីសង្គ្រោះ។
៥៩ត្បិតព្រះអម្ចាស់ទ្រង់នឹងគង់នៅកកណ្ដាលពួកគេ ហើយសិរីល្អរបស់ទ្រង់នឹងស្ថិតនៅលើពួកគេ ហើយទ្រង់នឹងទៅជាមហាក្សត្រនៃពួកគេ និងជាខអ្នកតែងច្បាប់នៃពួកគេ។
៦០ហើយឥឡូវនេះ មើលចុះ យើងប្រាប់អ្នកថា ការណ៍នេះនឹងមិនត្រូវបានប្រទានឲ្យអ្នកដឹង អំពីជំពូកនេះតទៅទៀតទេ ទាល់តែបានបកប្រែកព្រះគម្ពីរសញ្ញាថ្មីសិន ហើយនៅក្នុងការបកប្រែនោះ នោះគ្រប់ទាំងអស់នឹងត្រូវបានធ្វើឲ្យដឹង
៦១ហេតុដូច្នោះហើយ យើងប្រទានដល់អ្នក ដើម្បីឲ្យអ្នករាល់គ្នាអាចបកប្រែព្រះគម្ពីរសញ្ញាថ្មីនៅពេលនេះ ដើម្បីឲ្យអ្នករាល់គ្នាអាចបានប្រុងប្រៀបសម្រាប់ការណ៍ទាំងឡាយដែលនឹងមកដល់។
៦២ត្បិតយើងប្រាប់អ្នកជាប្រាកដថា ការណ៍ដ៏ធំនោះកំពុងតែរង់ចាំអ្នក
៦៣អ្នករាល់គ្នាឮអំពីកសង្គ្រាមទាំងឡាយពីស្រុកដទៃ ប៉ុន្តែមើលចុះ យើងប្រាប់អ្នកថា ការណ៍នោះនៅជិតបង្កើយ គឺនៅមាត់ទ្វារ ហើយមិនជាយូរឆ្នាំប៉ុន្មានទេ នោះអ្នករាល់គ្នានឹងឮអំពីសង្គ្រាមទាំងឡាយនៅក្នុងដែនដីរបស់ខ្លួន។
៦៤ហេតុដូច្នោះហើយ យើងជាព្រះអម្ចាស់បានមានបន្ទូលថា ចូរអ្នករាល់គ្នាប្រមូលគ្នាពីដែនដីកខាងកើត ចូរជួបជុំគ្នាចុះ ឱអ្នករាល់គ្នាជាពួកអែលឌើរនៃសាសនាចក្ររបស់យើងអើយ ចូរអ្នករាល់គ្នាចេញទៅក្នុងភូមិភាគខាងលិចទាំងឡាយ ចូរស្រែកហៅបណ្ដាជនឲ្យប្រែចិត្តចុះ ហើយដរាបណាពួកគេប្រែចិត្ត នោះចូរស្ថាបនាសាសនាចក្ររបស់យើងឡើងថ្វាយយើងចុះ។
៦៥ហើយដោយមានចិត្តតែមួយ និងគំនិតតែមួយ ចូរប្រមូលទ្រព្យសម្បត្តិទាំងឡាយរបស់អ្នករាល់គ្នា ប្រយោជន៍ឲ្យអ្នករាល់គ្នាអាចកទិញទីមរតក ដែលនឹងត្រូវបានប្រគល់ដល់អ្នកពីពេលនេះតទៅ។
៦៦ហើយទីនោះនឹងត្រូវបានហៅថា កក្រុងយេរូសាឡិមថ្មី ជាខដែនដីគសុខសាន្ត គឺជាទីក្រុងឃពំនាក់ ជាទីសន្តិសុខសម្រាប់ពួកបរិសុទ្ធនៃព្រះដ៏ខ្ពស់បំផុត;
៦៧ហើយកសិរីល្អនៃព្រះអម្ចាស់នឹងស្ថិតនៅទីនោះ ហើយសេចក្ដីកោតខ្លាចដល់ព្រះអម្ចាស់ក៏នៅទីនោះដែរ គឺដរាបណាពួកមនុស្សទុច្ចរិតនឹងមិនមកទីនោះទេ ហើយទីនោះនឹងត្រូវហៅថា ក្រុងស៊ីយ៉ូន។
៦៨ហើយហេតុការណ៍នឹងកើតឡើងនៅក្នុងចំណោមពួកទុច្ចរិតថា មនុស្សគ្រប់រូបណាដែលនឹងមិនកាន់ដាវប្រឆាំងនឹងអ្នកជិតខាងរបស់ខ្លួនទេ នោះច្បាស់ជាត្រូវរត់ទៅរកក្រុងស៊ីយ៉ូន ដើម្បីឲ្យបានសុខ។
៦៩ហើយនឹងមានមនុស្សកប្រមូលគ្នាមកក្រុងស៊ីយ៉ូន មកពីគ្រប់សាសន៍នៅក្រោមមេឃ ហើយនឹងមានតែមនុស្សណាដែលនឹងមិនធ្វើសង្គ្រាមនឹងគ្នាប៉ុណ្ណោះ។
៧០ហើយនឹងត្រូវបានឮនៅក្នុងចំណោមពួកទុច្ចរិតថា ៖ ចូរយើងកុំឡើងទៅតតាំងនឹងក្រុងស៊ីយ៉ូនឡើយ ត្បិតពួកបណ្ដាជននៅក្រុងស៊ីយ៉ូនគួរឲ្យស្ញើបខ្លាចណាស់ ហេតុដូច្នោះហើយ ពួកយើងពុំអាចតស៊ូបានឡើយ។
៧១ហើយហេតុការណ៍នឹងកើតឡើងថា ពួកសុចរិតនឹងត្រូវបានប្រមូលគ្នាមកពីចំណោមសាសន៍ទាំងអស់ ហើយនឹងមកឯក្រុងស៊ីយ៉ូន ដោយច្រៀងនូវចម្រៀងទាំងឡាយអំពីសេចក្ដីអំណរដ៏នៅអស់កល្បអស់កាលជានិច្ច។
៧២ហើយឥឡូវនេះ យើងប្រាប់អ្នកថា ចូរទុកការណ៍ទាំងនេះ កុំឲ្យឮសាយទៅដល់មនុស្សលោក លុះត្រាជាការចាំបាច់ចំពោះយើង ប្រយោជន៍ឲ្យអ្នករាល់គ្នាអាចសម្រេចកិច្ចការនេះបានចំពោះភ្នែកនៃប្រជាជន ហើយចំពោះភ្នែកនៃពួកខ្មាំងសត្រូវរបស់អ្នក ប្រយោជន៍កុំឲ្យពួកគេអាចដឹងអំពីកិច្ចការទាំងឡាយរបស់អ្នក លុះត្រាអ្នករាល់គ្នាបានសម្រេចការណ៍ដែលយើងបានបញ្ជាដល់អ្នកសិន
៧៣ព្រោះកាលណាពួកគេដឹងអំពីកិច្ចការនោះ នោះពួកគេអាចពិចារណាពីការណ៍ទាំងនេះ។
៧៤ត្បិតកាលព្រះអម្ចាស់ទ្រង់នឹងលេចមក នោះទ្រង់នឹងទៅជាទីកស្ញើបខ្លាចដល់ពួកគេ ប្រយោជន៍ឲ្យសេចក្ដីកោតខ្លាចនោះអាចគ្របដណ្ដប់មកលើពួកគេ ហើយពួកគេនឹងឈរនៅឆ្ងាយ ហើយញ័ររន្ធត់។
៧៥ហើយគ្រប់សាសន៍នឹងត្រូវទៅជាខ្លាច ពីព្រោះតែសេចក្ដីកោតខ្លាចដល់ព្រះអម្ចាស់ និងព្រះចេស្ដានៃកម្លាំងរបស់ទ្រង់។ គឺដូច្នោះមែន។ អាម៉ែន៕