ជំពូកទី ២៩
ពួកសាសន៍ដទៃជាច្រើននឹងមិនទទួលស្គាល់ព្រះគម្ពីរមរមន — ពួកគេនឹងនិយាយថា ៖ យើងមិនត្រូវការព្រះគម្ពីរទៀតទេ — ព្រះអម្ចាស់ទ្រង់មានបន្ទូលទៅរកសាសន៍ជាច្រើន — ទ្រង់នឹងជំនុំជំរះមនុស្សលោកចេញពីគម្ពីរដែលបានសរសេរមកនេះ។ ប្រមាណជាឆ្នាំ ៥៥៩–៥៤៥ ម.គ.ស.។
១ប៉ុន្តែមើលចុះ នឹងមានមនុស្សជាច្រើន — នៅថ្ងៃដែលយើងនឹងចាប់ផ្ដើមធ្វើការណ៍មួយកដ៏អស្ចារ្យក្នុងចំណោមពួកគេ ដើម្បីយើងអាចនឹកចាំនូវខសេចក្ដីសញ្ញាទាំងឡាយរបស់យើង ដែលយើងបានធ្វើចំពោះកូនចៅមនុស្ស ដើម្បីយើងអាចលូកដៃជាលើកគទីពីរទៅសង្គ្រោះប្រជាជនយើង ដែលជាវង្សនៃអ៊ីស្រាអែល
២ហើយម្យ៉ាងទៀត ដើម្បីយើងអាចនឹកចាំនូវសេចក្ដីសន្យាទាំងឡាយ ដែលយើងបានធ្វើចំពោះអ្នក នីហ្វៃ ហើយព្រមទាំងចំពោះឪពុកអ្នកផងដែរ ដើម្បីយើងអាចនឹកចាំពូជអ្នក ហើយដើម្បីឲ្យកពាក្យទាំងឡាយនៃពូជអ្នក នឹងចេញពីមាត់យើងទៅពូជអ្នក ហើយពាក្យទាំងឡាយរបស់យើង នឹងខហួចហៅទៅដល់ចុងផែនដី ទុកជាគទង់ជ័យដល់រាស្ត្រយើង ដែលជាវង្សនៃអ៊ីស្រាអែល
៣ហើយពីព្រោះពាក្យទាំងឡាយរបស់យើងនឹងហួចហៅ — ពួកសាសន៍ដទៃជាច្រើននឹងនិយាយថា ៖ កព្រះគម្ពីរ! ព្រះគម្ពីរ! យើងមានព្រះគម្ពីរមួយហើយ ហើយនឹងមិនអាចមានព្រះគម្ពីរឯណាទៀតទេ។
៤ប៉ុន្តែ ព្រះអម្ចាស់ដ៏ជាព្រះ ទ្រង់មានព្រះបន្ទូលដូច្នេះថា ៖ ឱពួកល្ងង់អើយ ពួកគេនឹងមានព្រះគម្ពីរមួយ ហើយព្រះគម្ពីរនោះនឹងចេញមកពីកពួកសាសន៍យូដា គឺជារាស្ត្រក្នុងសេចក្ដីសញ្ញារបស់យើងតាំងពីបុរាណមក។ ហើយតើពួកគេនឹងដឹងគុណអ្វីដល់ខពួកសាសន៍យូដា ដែលខ្លួនបានទទួលគព្រះគម្ពីរពីពួកនោះ? មែនហើយ តើពួកសាសន៍ដទៃមានន័យយ៉ាងណា? តើពួកគេនឹកចាំពីការឈឺចាប់ទាំងឡាយ និងការនឿយហត់ទាំងឡាយ និងការលំបាកឈឺចាប់ទាំងឡាយរបស់ពួកសាសន៍យូដា និងការព្យាយាមរបស់ពួកគេចំពោះយើង ក្នុងការនាំសេចក្ដីសង្គ្រោះមកដល់ពួកសាសន៍ដទៃឬអី?
៥ឱពួកសាសន៍ដទៃអើយ តើអ្នករាល់គ្នានៅចាំពួកសាសន៍យូដា គឺជារាស្ត្រក្នុងសេចក្ដីសញ្ញារបស់យើងតាំងពីបុរាណឬអី? ទេ ប៉ុន្តែអ្នករាល់គ្នាបានដាក់បណ្ដាសាពួកគេ ហើយកបានស្អប់ពួកគេ ហើយមិនបានស្វែងរកផ្លូវដើម្បីជួយសង្គ្រោះពួកគេសោះ។ ប៉ុន្តែមើលចុះ យើងនឹងបង្វិលការណ៍ទាំងនេះមកលើក្បាលអ្នករាល់គ្នាវិញ ត្បិតយើងជាព្រះអម្ចាស់ មិនទាន់ភ្លេចរាស្ត្ររបស់យើងនៅឡើយទេ។
៦ឱពួកល្ងង់អើយ ដែលនឹងនិយាយថា ៖ កព្រះគម្ពីរ យើងបានព្រះគម្ពីរមួយហើយ ហើយយើងមិនត្រូវការព្រះគម្ពីរឯណាទៀតទេ។ តើអ្នកបានព្រះគម្ពីរឯណាមក ក្រៅពីបានព្រះគម្ពីរ មកពីពួកសាសន៍យូដានោះ?
៧តើអ្នករាល់គ្នាមិនដឹងទេថា ក្រៅពីសាសន៍មួយនេះ នៅមានសាសន៍ជាច្រើនទៀត? តើអ្នករាល់គ្នាមិនដឹងថា យើងគឺជាព្រះអម្ចាស់ដ៏ជាព្រះរបស់អ្នកកបានបង្កើតមនុស្សទាំងអស់ ហើយយើងចាំពួកអ្នកដែលនៅលើខកោះនានាក្នុងសមុទ្រ ហើយគឺយើងគ្រប់គ្រងស្ថានសួគ៌ខាងលើ និងផែនដីខាងក្រោម ហើយយើងនាំពាក្យរបស់យើងចេញមកដល់កូនចៅមនុស្ស មែនហើយ គឺគ្រប់ទាំងសាសន៍លើផែនដីនេះឬអី?
៨ហេតុដូច្នោះហើយ ហេតុអ្វីបានជាអ្នករាល់គ្នារអ៊ូរទាំ ពីព្រោះតែអ្នករាល់គ្នានឹងទទួលពាក្យរបស់យើងថែមទៀត? តើអ្នករាល់គ្នាមិនដឹងទេថា សេចក្ដីបន្ទាល់នៃសាសន៍កពីរ ជាខសាក្សីដល់អ្នកថា យើងជាព្រះ ថាយើងចាំសាសន៍មួយ ក៏ដូចសាសន៍មួយទៀតដែរឬ? ហេតុដូច្នោះហើយ យើងនិយាយទៅសាសន៍មួយ ក៏ដូចជាសាសន៍មួយទៀតដែរ។ ហើយពេលណាគសាសន៍ពីររួមគ្នាទៅជាមួយ នោះសេចក្ដីបន្ទាល់នៃសាសន៍ទាំងពីរនោះ ក៏នឹងចូលគ្នាទៅជាមួយដែរ។
៩ហើយយើងធ្វើយ៉ាងនេះ គឺដើម្បីយើងអាចបញ្ជាក់ដល់មនុស្សច្រើនគ្នាថា យើងនៅតែកដដែល ទោះពីថ្ងៃម្សិល ថ្ងៃនេះ និងរហូតតទៅ ហើយថាយើងពោលពាក្យទាំងឡាយរបស់យើងចេញទៅស្របតាមបំណងរបស់យើង។ ហើយពីព្រោះយើងបានពោលខពាក្យមួយ ចូរអ្នករាល់គ្នាកុំគិតស្មានថា យើងមិនអាចពោលពាក្យមួយទៀតបានឡើយ ត្បិតកិច្ចការយើងមិនទាន់បានសម្រេចនៅឡើយទេ ហើយនៅតែមិនទាន់ចប់ រហូតដល់ចុងបំផុតនៃមនុស្ស ហើយចាប់ពីពេលនោះតទៅមុខ និងរៀងរហូតតទៅ ក៏នៅតែពុំទាន់ចប់ដែរ។
១០ហេតុដូច្នោះហើយ ដោយសារអ្នករាល់គ្នាមានព្រះគម្ពីរមួយហើយ ចូរអ្នករាល់គ្នាកុំគិតស្មានថា ព្រះគម្ពីរនោះមានកពាក្យរបស់យើងទាំងអស់ឡើយ ហើយចូរអ្នករាល់គ្នាកុំគិតស្មានផងដែរថា យើងមិនអាចបញ្ជាឲ្យសរសេរថែមទៀតនោះឡើយ។
១១ត្បិតយើងបញ្ជាដល់មនុស្សកទាំងអស់ ទាំងខាងកើត និងខាងលិច និងខាងជើង និងខាងត្បូង ហើយនៅលើកោះនានាក្នុងសមុទ្រ ថាពួកគេត្រូវខសរសេរនូវពាក្យទាំងឡាយដែលយើងនិយាយទៅរកពួកគេ ត្បិតចេញពីគគម្ពីរទាំងឡាយ ដែលបានសរសេរទុក នោះយើងនឹងឃជំនុំជំរះមនុស្សលោក គឺមនុស្សគ្រប់រូបស្របតាមកិច្ចការទាំងឡាយរបស់ខ្លួន គឺស្របតាមអ្វីដែលបានសរសេរទុក។
១២ត្បិតមើលចុះ យើងនឹងនិយាយទៅរកកពួកសាសន៍យូដា ហើយពួកគេនឹងសរសេរទុក ហើយយើងនឹងនិយាយទៅរកពួកសាសន៍នីហ្វៃផងដែរ ហើយពួកគេនឹងខសរសេរទុក ហើយយើងនឹងនិយាយទៅរកពូជអំបូរផ្សេងទៀតនៃវង្សអ៊ីស្រាអែលដែរ ដែលយើងបាននាំចេញទៅឆ្ងាយ ហើយពួកគេនឹងសរសេរទុក ហើយយើងនិយាយទៅរកគអស់ទាំងសាសន៍ផង ដែលនៅលើផែនដីនេះ ហើយពួកគេនឹងសរសេរទុក។
១៣ហើយហេតុការណ៍នឹងកើតឡើងថា កពួកសាសន៍យូដានឹងបានពាក្យទាំងឡាយរបស់ពួកសាសន៍នីហ្វៃ ឯពួកសាសន៍នីហ្វៃ នឹងបានពាក្យទាំងឡាយរបស់ពួកសាសន៍យូដា ហើយពួកសាសន៍នីហ្វៃ និងពួកសាសន៍យូដា នឹងបានពាក្យទាំងឡាយរបស់ពួកពូជអំបូរ នៃសាសន៍អ៊ីស្រាអែលដែលបាត់ ឯពួកពូជអំបូរនៃសាសន៍អ៊ីស្រាអែលដែលខបាត់ នឹងបានពាក្យទាំងលាយរបស់ពួកសាសន៍នីហ្វៃ និងពួកសាសន៍យូដា។
១៤ហើយហេតុការណ៍នឹងកើតឡើងថា រាស្ត្រយើង ដែលជាកវង្សអ៊ីស្រាអែល នឹងប្រមូលគ្នាមកស្រុកកំណើតនៅលើដែនដីទាំងឡាយដែលជាកេរ្តិ៍អាកររបស់ពួកគេ ហើយពាក្យរបស់យើង ក៏នឹងប្រមូលមកខតែមួយដែរ។ ហើយយើងនឹងបង្ហាញដល់ពួកគេ ដែលទាស់នឹងពាក្យយើង ហើយទាស់នឹងរាស្ត្រដែលជាគវង្សអ៊ីស្រាអែលថា យើងជាព្រះ ហើយថាយើងបានធ្វើឃសេចក្ដីសញ្ញាជាមួយនឹងអ័ប្រាហាំ ថាយើងនឹងនឹកចាំងពូជរបស់លោកចរហូតតទៅ៕