ជំពូកទី ២៦
ព្រះគ្រីស្ទនឹងយាងទៅបម្រើដល់ពួកសាសន៍នីហ្វៃ — នីហ្វៃមើលឃើញជាមុនអំពីការបំផ្លិចបំផ្លាញនៃរាស្ត្រលោក — ពួកគេនឹងនិយាយចេញមកពីធូលីដី — ពួកសាសន៍ដទៃនឹងតាំងសាសនាចក្រក្លែងក្លាយ និងបក្សព័ន្ធសម្ងាត់ — ព្រះអម្ចាស់ទ្រង់ហាមមិនឲ្យមនុស្សប្រព្រឹត្ត ឧបាយកលផ្នែកសង្ឃ។ ប្រមាណជាឆ្នាំ ៥៥៩–៥៤៥ ម.គ.ស.។
១ឱកូនចៅរបស់ខ្ញុំ និងបងប្អូនរបស់ខ្ញុំអើយ ហើយបន្ទាប់ពីព្រះគ្រីស្ទនឹងមានកព្រះជន្មរស់ពីស្លាប់ឡើងវិញ នោះទ្រង់នឹងខបង្ហាញរូបអង្គទ្រង់ដល់អ្នករាល់គ្នា ឯព្រះបន្ទូលទាំងឡាយដែលទ្រង់នឹងមានព្រះបន្ទូលមកអ្នក នោះនឹងទៅជាគក្រឹត្យវិន័យ ដែលអ្នករាល់គ្នាត្រូវធ្វើតាម។
២ត្បិតមើលចុះ ខ្ញុំប្រាប់អ្នករាល់គ្នាថា ខ្ញុំបានឃើញជាច្រើនតំណបានស្លាប់ទៅ ហើយនឹងមានសង្គ្រាមដ៏ធំៗ និងការទាស់ទែងគ្នាទាំងឡាយនៅក្នុងចំណោមប្រជាជនខ្ញុំ។
៣ហើយបន្ទាប់ពីព្រះមែស៊ីនឹងយាងមក នោះនឹងមានកទីសម្គាល់ជាច្រើន ប្រាប់ឲ្យប្រជាជនខ្ញុំដឹងជាមុនអំពីខកំណើតរបស់ទ្រង់ និងអំពីការសុគត និងដំណើររស់ឡើងវិញនៃទ្រង់ដែរ ហើយថ្ងៃនោះនឹងទៅជាថ្ងៃដ៏ធំ ហើយគួរឲ្យស្ញែងខ្លាចចំពោះពួកទុច្ចរិត ព្រោះពួកគេនឹងត្រូវវិនាស ហើយពួកគេវិនាសពីព្រោះមកពីពួកគេបណ្ដេញពួកព្យាការី និងពួកបរិសុទ្ធចេញ ព្រមទាំងចោលថ្ម ហើយសម្លាប់គេផង ហេតុដូច្នោះហើយ សម្រែកនៃគឈាមពួកបរិសុទ្ធនឹងបន្លឺពីដីឡើងទៅដល់ព្រះទាស់នឹងពួកគេ។
៤ហេតុដូច្នោះហើយ ព្រះអម្ចាស់នៃពួកពលបរិវារ ទ្រង់មានព្រះបន្ទូលថា អស់ពួកអ្នកដែលឆ្មើងឆ្មៃ និងពួកអ្នកដែលប្រព្រឹត្តអំពើទុច្ចរិត នោះថ្ងៃនឹងមកដល់ដែលនឹងកឆេះពួកគេអស់ ត្បិតពួកគេបីដូចជាចំបើង។
៥ឯពួកអ្នកដែលសម្លាប់ពួកព្យាការី និងពួកបរិសុទ្ធ នោះព្រះអម្ចាស់នៃពួកពលបរិវារ ទ្រង់មានព្រះបន្ទូលថា ទីជម្រៅនៃផែនដីនឹងកលេបគេ ហើយខភ្នំនឹងគ្របលើពួកគេ ហើយខ្យល់ព្យុះកំណាចនឹងកួចពួកគេ ហើយអគារនឹងដួលលើពួកគេបោកសង្កត់ពួកគេឲ្យបែកជាដុំៗ ហើយកិនពួកគេឲ្យម៉ត់ដូចម្សៅ។
៦ហើយព្រះអម្ចាស់នៃពួកពលបរិវារ ទ្រង់មានព្រះបន្ទូលថា ពួកគេនឹងត្រូវពិនិត្យពិច័យនឹងផ្គរលាន់ និងផ្លេកបន្ទោរ និងផែនដីរញ្ជួយ ព្រមទាំងការបំផ្លិចបំផ្លាញគ្រប់យ៉ាង ព្រោះភ្លើងនៃសេចក្ដីពិរោធនៃព្រះអម្ចាស់នឹងឆេះឡើងទាស់នឹងគេ ហើយពួកគេនឹងដូចជាចំបើង ហើយថ្ងៃនោះដែលមកដល់នឹងឆេះពួកគេទៅ។
៧ឱសេចក្ដីឈឺចាប់ និងសេចក្ដីព្រួយបារម្ភនៃព្រលឹងខ្ញុំ ចំពោះការស្លាប់បាត់បង់នៃប្រជាជនខ្ញុំអើយ! ត្បិតខ្ញុំ នីហ្វៃបានឃើញការណ៍នេះ ហើយវាសឹងតែបំផ្លាញខ្ញុំពីវត្តមាននៃព្រះអម្ចាស់ ប៉ុន្តែខ្ញុំត្រូវអំពាវនាវដល់ព្រះរបស់ខ្ញុំថា ៖ ផ្លូវរបស់ទ្រង់ពិតជាកត្រឹមត្រូវមែន។
៨ប៉ុន្តែមើលចុះ ពួកសុចរិតណាដែលប្រុងស្ដាប់តាមពាក្យទាំងឡាយនៃពួកព្យាការី ហើយមិនបំផ្លាញពួកព្យាការីចោល តែទន្ទឹងចាំព្រះគ្រីស្ទវិញ ដោយចាំមើលយ៉ាងខ្ជាប់ខ្ជួននូវទីសម្គាល់ទាំងឡាយដែលបានផ្ដល់ឲ្យ ទោះជាមានកការបៀតបៀនយ៉ាងណាក៏ដោយ — មើលចុះ ពួកគេនេះហើយដែលនឹងខពុំត្រូវវិនាសឡើយ។
៩ប៉ុន្តែព្រះរាជបុត្រានៃសេចក្ដីសុចរិត នឹងកលេចមកឲ្យពួកគេឃើញ ហើយទ្រង់នឹងខប្រោសពួកគេឲ្យជា ហើយពួកគេនឹងមានគសេចក្ដីសុខសាន្ត រហូតដល់តំណឃទីបីបានស្លាប់ទៅ ហើយមនុស្សជាច្រើននៃតំណងទីបួនក៏នឹងស្លាប់ទៅក្នុងសេចក្ដីសុចរិតដែរ។
១០ហើយកាលការណ៍ទាំងនេះបានកន្លងផុតទៅ នោះកការបំផ្លិចបំផ្លាញយ៉ាងឆាប់រហ័ស នឹងកើតឡើងដល់ប្រជាជនខ្ញុំ ទោះជាមានការឈឺចាប់ក្នុងព្រលឹងខ្ញុំក្ដី គង់តែខ្ញុំបានឃើញការណ៍នេះដែរ ហេតុដូច្នោះហើយ ខ្ញុំដឹងថា ការណ៍នេះនឹងកើតឡើង ហើយពួកគេនឹងលក់ខ្លួនដោយឥតប្រយោជន៍ ត្បិតសម្រាប់រង្វាន់នៃការឆ្មើងឆ្មៃ និងការឥតប្រយោជន៍របស់ពួកគេ គឺពួកគេនឹងច្រូតនូវការបំផ្លិចបំផ្លាញ ពីព្រោះមកពីពួកគេចុះចូលនឹងអារក្ស ហើយរើសកិច្ចការទាំងឡាយនៃសេចក្ដីងងឹតជាជាងពន្លឺ ហេតុដូច្នោះហើយ ពួកគេត្រូវចុះទៅខស្ថាននរក។
១១ព្រោះកព្រះវិញ្ញាណនៃព្រះអម្ចាស់ នឹងពុំតស៊ូគង់នៅជាមួយនឹងមនុស្សជានិច្ចទេ។ ហើយកាលណាព្រះវិញ្ញាណឈប់តស៊ូគង់នៅជាមួយនឹងមនុស្ស ពេលនោះសេចក្ដីបំផ្លិចបំផ្លាញយ៉ាងឆាប់រហ័សនឹងមកដល់ ហើយការណ៍នេះធ្វើឲ្យព្រលឹងខ្ញុំកើតទុក្ខ។
១២ហើយដូចជាខ្ញុំបាននិយាយអំពីកការបរិវត្តន៍ខពួកសាសន៍យូដាថា ព្រះយេស៊ូវ គឺជាគព្រះគ្រីស្ទ នោះក៏ជាការចាំបាច់ដែរថា ពួកសាសន៍ដទៃត្រូវតែបានបរិវត្តថា ព្រះយេស៊ូវ គឺជាព្រះគ្រីស្ទ ជាព្រះដ៏នៅអស់កល្បជានិច្ច
១៣ហើយថាទ្រង់នឹងសម្ដែងរូបអង្គទ្រង់ដល់អស់អ្នកណា ដែលជឿដល់ទ្រង់ ដោយព្រះចេស្ដានៃកព្រះវិញ្ញាណបរិសុទ្ធ មែនហើយ គឺដល់គ្រប់ទាំងសាសន៍ គ្រប់ពូជមនុស្ស គ្រប់ភាសា និងគ្រប់ទាំងប្រជាជន ដោយសម្ដែងអព្ភូតហេតុទាំងឡាយ ទីសម្គាល់ទាំងឡាយ និងការណ៍អស្ចារ្យដ៏ធំទាំងឡាយនៅក្នុងចំណោមកូនចៅមនុស្ស ស្របតាមសេចក្ដីជំនឿរបស់ពួកគេ។
១៤ប៉ុន្តែមើលចុះ ខ្ញុំព្យាករប្រាប់អ្នករាល់គ្នាអំពីគ្រាចុងកក្រោយបង្អស់ អំពីថ្ងៃដែលព្រះអម្ចាស់ដ៏ជាព្រះទ្រង់នឹងខធ្វើឲ្យកើតការណ៍អស់ទាំងនេះដល់កូនចៅមនុស្ស។
១៥បន្ទាប់ពីពូជខ្ញុំ និងពូជបងៗរបស់ខ្ញុំ ចុះអន់ថយក្នុងការឥតជំនឿ ហើយត្រូវពួកសាសន៍ដទៃវាយ មែនហើយ គឺបន្ទាប់ពីព្រះអម្ចាស់ដ៏ជាព្រះ ទ្រង់បានបោះទ័ពឡោមព័ទ្ធពួកគេ ហើយដាក់ទាហានបង្ខាំងនៅជុំវិញពួកគេ ហើយចាត់ចែងគ្រឿងចម្បាំងច្បាំងនឹងពួកគេ ហើយបន្ទាប់ពីពួកគេត្រូវបានបន្ទាបចុះដល់ដី ទោះជាយ៉ាងនេះក៏ដោយ គង់តែពួកគេមិននៅរស់ដែរ ពេលនោះពាក្យទាំងឡាយរបស់ពួកសុចរិត នឹងត្រូវបានសរសេរទុក ហើយពាក្យអធិស្ឋានទាំងឡាយនៃពួកស្មោះត្រង់នឹងត្រូវបានឮ ឯអស់ពួកអ្នកដែលបានចុះអន់ថយក្នុងការឥតជំនឿ ក៏នឹងមិនត្រូវភ្លេចដែរ។
១៦ព្រោះពួកអ្នកដែលនឹងត្រូវបំផ្លាញចោល នឹងកនិយាយចេញពីដី ហើយសម្ដីរបស់ពួកគេនឹងចេញពីធូលីដីមក ឯសំឡេងរបស់ពួកគេ បីដូចជាសំឡេងនៃពួកគ្រូខាប ព្រោះព្រះអម្ចាស់ដ៏ជាព្រះ ទ្រង់នឹងប្រទានអំណាចដល់គេ ដើម្បីឲ្យគេអាចខ្សឹបអំពីរឿងដែលទាក់ទងនឹងគេ គឺដូចជាសំឡេងចេញពីដី ហើយសម្ដីរបស់គេនឹងខ្សឹបចេញពីធូលីដី។
១៧ព្រោះព្រះអម្ចាស់ដ៏ជាព្រះ ទ្រង់មានព្រះបន្ទូលដូច្នេះថា ៖ ពួកគេនឹងកសរសេរការណ៍ទាំងឡាយ ដែលនឹងត្រូវបានធ្វើនៅក្នុងចំណោមពួកគេ ហើយការណ៍ទាំងនោះនឹងត្រូវបានសរសេរទុក ហើយបិទត្រាទុកក្នុងគម្ពីរ១ ឯពួកអ្នកដែលបានចុះអន់ថយក្នុងការឥតជំនឿនឹងពុំបានការណ៍ទាំងនោះទេ ព្រោះពួកគេខរកបំផ្លាញការណ៍ទាំងឡាយនៃព្រះ។
១៨ហេតុដូច្នោះហើយ ពួកអ្នកដែលត្រូវបំផ្លាញចោល គឺត្រូវបំផ្លាញយ៉ាងឆាប់រហ័ស ហើយពួកដែលគួរស្ញែងខ្លាចជាច្រើនឥតគណនា នឹងស្លាប់បាត់បង់ដូចជាកអង្កាម — មែនហើយ ព្រះអម្ចាស់ដ៏ជាព្រះ ទ្រង់មានព្រះបន្ទូលដូច្នេះថា ៖ ការណ៍នេះកើតឡើងមួយភ្លែត ដោយឥតដឹងមុន។
១៩ហើយហេតុការណ៍នឹងកើតឡើងថា ពួកអ្នកដែលចុះអន់ថយក្នុងការឥតជំនឿនឹងត្រូវកវាយដោយដៃនៃពួកសាសន៍ដទៃ។
២០ឯពួកសាសន៍ដទៃបានលើកខ្លួនឡើងក្នុងកការឆ្មើងឆ្មៃនៃភ្នែកគេ ហើយក៏ខជំពប់ ពីព្រោះមកពីភាពធំណាស់ហ្ន៎នៃគថ្មជំពប់របស់ពួកគេ គឺពួកគេបានស្ថាបនាឃសាសនាចក្រជាច្រើនឡើង ទោះជាយ៉ាងនោះក៏ដោយ គង់តែពួកគេមើលងាយអំណាច និងអព្ភូតហេតុទាំងឡាយនៃព្រះដែរ ហើយបង្រៀនដល់ខ្លួនគេអំពីប្រាជ្ញា និងងចំណេះវិជ្ជារបស់ពួកគេវិញ ដើម្បីពួកគេអាចបានកម្រៃ ហើយចសង្កត់សង្កិនលើមនុស្សទាល់ក្រ។
២១ហើយមានសាសនាចក្រជាច្រើនដែលបានស្ថាបនាឡើង ដោយបង្កឲ្យមានកការឈ្នានីស ការឈ្លោះប្រកែក និងចិត្តអាក្រក់។
២២ហើយក៏មានកបក្សព័ន្ធសម្ងាត់ទាំងឡាយ គឺដូចជាកាលពីជំនាន់ដើមដែរ ស្របតាមបក្សព័ន្ធនៃអារក្ស ត្បិតវាជាអ្នកបង្កើតការណ៍អស់ទាំងនេះ មែនហើយ គឺជាអ្នកបង្កើតឃាតកម្ម និងអំពើទាំងឡាយនៃសេចក្ដីងងឹត មែនហើយ ហើយវាទាក់កពួកគេអូសទៅដោយខ្សែបន្លា រហូតដល់វាចងពួកគេ ដោយខ្សែដាប់របស់វារហូតតទៅ។
២៣ត្បិតមើលចុះ បងប្អូនជាទីស្រឡាញ់របស់ខ្ញុំអើយ ខ្ញុំប្រាប់អ្នករាល់គ្នាថា ព្រះអម្ចាស់ដ៏ជាព្រះ ទ្រង់ពុំធ្វើការនៅក្នុងសេចក្ដីងងឹតឡើយ។
២៤ទ្រង់មិនធ្វើការណ៍ណាឡើយ លើកលែងតែការណ៍នោះមានប្រយោជន៍ដល់មនុស្សលោក ត្បិតទ្រង់កស្រឡាញ់មនុស្សលោកដល់ម្ល៉េះ បានជាទ្រង់ប្ដូរជីវិតទ្រង់ផ្ទាល់ ដើម្បីទ្រង់អាចទាញមនុស្សខទាំងអស់មករកទ្រង់។ ហេតុដូច្នោះហើយ ទ្រង់មិនដែលបញ្ជាដល់អ្នកណាម្នាក់ថា គេនឹងមិនគួរទទួលយកសេចក្ដីសង្គ្រោះរបស់ទ្រង់នោះឡើយ។
២៥មើលចុះ តើទ្រង់ដែលបន្លឺសំឡេងដាក់អ្នកណាម្នាក់ថា ៖ ថយចេញពីយើងទៅឬអី? មើលចុះ ខ្ញុំសូមប្រាប់អ្នកថា ៖ ទេ ប៉ុន្តែទ្រង់មានព្រះបន្ទូលថា ៖ កមករកយើងចុះ អស់អ្នករាល់គ្នានៅចុងផែនដីអើយ ចូរខទិញទឹកដោះ និងទឹកឃ្មុំដោយឥតបង់ប្រាក់ ហើយឥតថ្លៃផង។
២៦មើលចុះ តើទ្រង់ដែលបានបញ្ជាឲ្យអ្នកណាម្នាក់ចេញពីសាលាជំនុំ ឬចេញពីទីកន្លែងថ្វាយបង្គំទាំងឡាយឬទេ? មើលចុះ ខ្ញុំប្រាប់អ្នកថា ៖ ទេ។
២៧តើទ្រង់ដែលបានបញ្ជាមិនឲ្យអ្នកណាម្នាក់ទទួលយកកសេចក្ដីសង្គ្រោះរបស់ទ្រង់ឬទេ? មើលចុះ ខ្ញុំប្រាប់អ្នកថា ៖ ទេ ប៉ុន្តែទ្រង់ ខបានប្រទានសេចក្ដីសង្គ្រោះនេះដោយឥតយកថ្លៃដល់មនុស្សលោកទាំងអស់ ហើយទ្រង់បានបញ្ជាឲ្យរាស្ត្រទ្រង់បញ្ចុះបញ្ចូលមនុស្សលោកទាំងអស់ឲ្យគប្រែចិត្ត។
២៨មើលចុះ តើទ្រង់ដែលបានបញ្ជាមិនឲ្យអ្នកណាម្នាក់ទទួលយកសេចក្ដីល្អសប្បុរសរបស់ទ្រង់ឬទេ? មើលចុះ ខ្ញុំប្រាប់អ្នកថា ៖ ទេ ប៉ុន្តែមនុស្សលោកកទាំងអស់បានទទួលយកឯកសិទ្ធដូចៗគ្នា ហើយគ្មានអ្នកណាម្នាក់ត្រូវបានហាមប្រាមឡើយ។
២៩ទ្រង់បញ្ជាថា មិនត្រូវមានកឧបាយកលផ្នែកសង្ឃឡើយ ត្បិតមើលចុះ ឧបាយកលផ្នែកសង្ឃ គឺជាការណ៍ដែលមនុស្សបង្រៀន ហើយតាំងខ្លួនឡើងជាពន្លឺដល់មនុស្សលោក ដើម្បីឲ្យពួកគេអាចបានកម្រៃ និងខការសរសើរតម្កើងពីមនុស្សលោក ប៉ុន្តែពួកគេមិនស្វែងរកសុខុមាលភាព នៃក្រុងស៊ីយ៉ូនឡើយ។
៣០មើលចុះ ព្រះអម្ចាស់ដ៏ជាព្រះ ទ្រង់បានហាមមិនឲ្យមានការណ៍នេះ ហេតុដូច្នោះហើយ ព្រះអម្ចាស់ដ៏ជាព្រះ ទ្រង់បានប្រទានព្រះបញ្ញត្តិមួយថា មនុស្សលោកទាំងអស់ត្រូវមានកសេចក្ដីសប្បុរស ឯសេចក្ដីសប្បុរសនោះ គឺជាខសេចក្ដីស្រឡាញ់ បើសិនជាពួកគេគ្មាន សេចក្ដីសប្បុរសទេ នោះពួកគេក៏ពុំមែនជាអ្វីទាំងអស់។ ហេតុដូច្នោះហើយ បើសិនជាពួកគេមានសេចក្ដីសប្បុរស នោះពួកគេនឹងមិនទ្រាំឲ្យអ្នកធ្វើការនៅក្រុងស៊ីយ៉ូនត្រូវវិនាសឡើយ។
៣១ប៉ុន្តែអ្នកធ្វើការនៅកក្រុងស៊ីយ៉ូន នឹងធ្វើការសម្រាប់ក្រុងស៊ីយ៉ូន ព្រោះបើសិនជាពួកគេធ្វើការដើម្បីខប្រាក់ នោះពួកគេនឹងត្រូវវិនាស។
៣២ហើយម្យ៉ាងទៀត ព្រះអម្ចាស់ដ៏ជាព្រះ ទ្រង់បានកបញ្ជាថា មនុស្សលោកមិនត្រូវធ្វើឃាតកម្ម ថាពួកគេមិនត្រូវកុហក ថាពួកគេមិនត្រូវលួច ថាពួកគេមិនត្រូវយកព្រះនាមនៃព្រះអម្ចាស់ដ៏ជាព្រះរបស់គេជាខអសារឥតការឡើយ ថាពួកគេមិនត្រូវឈ្នានីស ថាពួកគេមិនត្រូវមានគំនិតអាក្រក់ ថាពួកគេមិនត្រូវទាស់គ្នាទៅវិញទៅមក ថាពួកគេមិនត្រូវប្រព្រឹត្តអំពើសហាយស្មន់ទាំងឡាយ ហើយថាពួកគេមិនត្រូវធ្វើអំពើអស់ទាំងនេះឲ្យសោះ ព្រោះអ្នកណាដែលធ្វើអំពើទាំងនោះ នឹងត្រូវវិនាស។
៣៣ព្រោះអំពើទុច្ចរិតទាំងនេះ ពុំមែនកើតមកពីព្រះអម្ចាស់ទេ ព្រោះទ្រង់ធ្វើនូវអ្វីដែលសុទ្ធតែល្អនៅក្នុងចំណោមកូនចៅមនុស្សវិញ ហើយទ្រង់មិនធ្វើការណ៍ឡើយ លើកលែងតែការណ៍នោះច្បាស់លាស់ដល់កូនចៅមនុស្ស ហើយទ្រង់អញ្ជើញពួកគេទាំងអស់គ្នាឲ្យមករកទ្រង់ ហើយទទួលទាននូវសេចក្ដីល្អសប្បុរសរបស់ទ្រង់ ហើយទ្រង់ពុំកបដិសេធអ្នកណាម្នាក់ ដែលមករកទ្រង់ឡើយ គឺទាំងខ្មៅ និងស ទាំងបាវគេ និងសេរី ទាំងប្រុស និងស្រី ហើយទ្រង់នឹកចាំដល់ពួកខអ្នកឥតសាសនា ហើយមនុស្សគទាំងអស់ ទាំងពួកសាសន៍យូដា និងពួកសាសន៍ដទៃ ក៏ដូចគ្នានៅចំពោះព្រះដែរ៕