កណ្ឌទី ១១២
វិវរណៈដែលបានប្រទានឲ្យមកតាមរយៈ យ៉ូសែប ស៊្មីធ ជាព្យាការី ចំពោះថូម៉ាស ប៊ី ម៉ាស នៅក្រុងខឺតឡង់ រដ្ឋអូហៃអូ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ១៨៣៧ (History of the Church, ២:៤៩៩–៥០១)។ វិវរណៈនេះមានព្រះបន្ទូលដែលព្រះអម្ចាស់មានចំពោះថូម៉ាស ប៊ី ម៉ាស ស្ដីអំពីពួកសាវក១២នាក់នៃកូនចៀម។ ព្យាការីកត់ថាវិវរណៈនេះត្រូវបានទទួល នៅថ្ងៃដែលដំណឹងល្អបានផ្សាយមុនដំបូង នៅប្រទេសអង់គ្លេស។ នៅគ្រានោះ ថូម៉ាស ប៊ី ម៉ាស ត្រូវជាប្រធាននៃកូរ៉ុមសាវក១២នាក់។
១–១០, ពួក១២នាក់ត្រូវបញ្ជូនដំណឹងល្អ ហើយបន្លឺសំឡេងព្រមានដល់អស់ទាំងសាសន៍ និងប្រជាជន; ១១–១៥, ពួកគេត្រូវផ្ទុកឈើឆ្កាងរបស់ខ្លួន ដើរតាមព្រះយេស៊ូវ ហើយឲ្យចំណីដល់ចៀមរបស់ទ្រង់; ១៦–២០, អស់អ្នកណាដែលទទួលគណៈប្រធានទីមួយ នោះទទួលព្រះអម្ចាស់ដែរ; ២១–២៩, សេចក្ដីងងឹតគ្របដណ្ដប់ផែនដី ហើយមានតែពួកអ្នកដែលជឿ ហើយទទួលបុណ្យជ្រមុជទឹកទេ ដែលនឹងបានសង្គ្រោះ; ៣០–៣៤, គណៈប្រធានទីមួយ និងពួក១២នាក់ កាន់កូនសោទាំងឡាយនៃគ្រាកាន់កាប់ត្រួតត្រានៃពេលពេញកំណត់។
១ប្រាកដមែន ព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលដល់អ្នក ថូម៉ាស ជាអ្នកបម្រើរបស់យើងដូច្នេះថា ៖ យើងបានឮបទអធិស្ឋានទាំងឡាយរបស់អ្នកហើយ ហើយការដាក់ទានទាំងឡាយរបស់អ្នក បានឡើងមកជាការករំឭកនៅចំពោះយើងជំនួសពួកអ្នកទាំងនោះ ដែលជាបងប្អូនរបស់អ្នកក្នុងសាសនា ដែលត្រូវបានរើសដើម្បីថ្លែងទីបន្ទាល់ពីព្រះនាមរបស់យើង ហើយដើម្បីខចាត់ទីបន្ទាល់របស់យើងឲ្យទៅទីឆ្ងាយ ក្នុងចំណោមគ្រប់ទាំងសាសន៍ គ្រប់ពូជមនុស្ស គ្រប់ភាសា និងគ្រប់ទាំងប្រជាជន ហើយត្រូវបានតែងតាំង តាមរយៈឧបករណ៍នៃពួកអ្នកបម្រើរបស់យើង។
២យើងប្រាប់អ្នកជាប្រាកដថា មានការណ៍បន្តិចបន្តួចនៅក្នុងចិត្តរបស់អ្នក ហើយនៅនឹងអ្នក ដែលយើងជាព្រះអម្ចាស់មិនសព្វព្រះហឫទ័យ។
៣ទោះជាយ៉ាងណាក៏ដោយ ដរាបណាអ្នកកបានបន្ទាបខ្លួន នោះអ្នកនឹងបានតម្កើងឡើង ហេតុដូច្នេះហើយ អំពើបាបទាំងអស់របស់អ្នក ត្រូវបានអត់ទោសឲ្យហើយ។
៤ចូរឲ្យមានកសង្ឃឹមនៅចំពោះព្រះភក្ត្ររបស់យើងចុះ ហើយអ្នកនឹងត្រូវថ្លែងទីបន្ទាល់ពីព្រះនាមរបស់យើង មិនគ្រាន់តែដល់ខពួកសាសន៍ដទៃប៉ុណ្ណោះទេ ប៉ុន្តែដល់គពួកសាសន៍យូដាផង ហើយអ្នកនឹងត្រូវបញ្ជូនព្រះបន្ទូលរបស់យើងទៅដល់ចុងបំផុតផែនដី។
៥ហេតុដូច្នេះហើយ ចូរកខំប្រយុទ្ធ ចាប់តាំងពីព្រលឹមទៅដល់ព្រលឹម ហើយជារៀងរាល់ថ្ងៃ ចូរបន្លឺសំឡេងខព្រមានរបស់អ្នកចេញទៅ ហើយកាលពេលយប់មកដល់ ចូរកុំបណ្ដោយឲ្យបណ្ដាជននៅលើផែនដីលង់លក់ឡើយ ព្រោះតែពាក្យពេចន៍របស់អ្នក។
៦ចូរឲ្យទីលំនៅរបស់អ្នកបានស្គាល់នៅក្នុងស៊ីយ៉ូន ហើយចូរកុំកដូរផ្ទះឡើយ ត្បិតយើងជាព្រះអម្ចាស់ មានកិច្ចការដ៏ធំសម្រាប់ឲ្យអ្នកប្រតិបត្តិក្នុងការផ្សាយព្រះនាមរបស់យើង នៅក្នុងចំណោមកូនចៅមនុស្ស។
៧ហេតុដូច្នេះហើយ ចូរកក្រវាត់ចង្កេះសម្រាប់កិច្ចការចុះ។ ចូរឲ្យជើងអ្នកបានពាក់ស្បែកជើងផង ព្រោះអ្នកត្រូវបានរើសហើយ ហើយផ្លូវរបស់អ្នកនៅចំណោមភ្នំទាំងឡាយ និងនៅចំណោមសាសន៍ជាច្រើន។
៨ហើយដោយសារពាក្យសម្ដីរបស់អ្នក ទើបពួកអ្នកខ្ពង់ខ្ពស់ជាច្រើនត្រូវបានបន្ទាបចុះ ហើយដោយសារពាក្យសម្ដីរបស់អ្នក ទើបកពួកអ្នកទាបត្រូវបានតម្កើងឡើង។
៩សំឡេងរបស់អ្នកនឹងទៅជាការបន្ទោសដល់អ្នករំលងច្បាប់ ហើយដោយសារការបន្ទោសរបស់អ្នក ចូរឲ្យអណ្ដាតនៃពួកអ្នកនិយាយដើមគេឈប់ពីការខូចអាក្រក់ចុះ។
១០ចូរមានកចិត្តរាបសា ហើយព្រះអម្ចាស់ជាព្រះរបស់អ្នកនឹងដឹកដៃអ្នក ហើយប្រទានចម្លើយដល់បទអធិស្ឋានទាំងឡាយរបស់អ្នក។
១១យើងជ្រាបនូវចិត្តរបស់អ្នកហើយ ហើយបានឮបទអធិស្ឋានទាំងឡាយដែលអ្នកមានអំពីបងប្អូនរបស់អ្នកក្នុងសាសនា។ ចូរកុំបង្ហាញកសេចក្ដីស្រឡាញ់ដល់ពួកគេលើសជាងមនុស្សឯទៀតឡើយ ប៉ុន្តែចូរឲ្យអ្នកមានសេចក្ដីស្រឡាញ់ដល់ពួកគេ ដូចជាដល់ខ្លួន ហើយចូរមានសេចក្ដីស្រឡាញ់ដ៏បរិបូរដល់មនុស្សលោកទាំងអស់ ហើយដល់អស់អ្នកណាដែលស្រឡាញ់ព្រះនាមរបស់យើង។
១២ហើយចូរអធិស្ឋានឲ្យពួកបងប្អូនរបស់អ្នកក្នុងពួក១២នាក់។ ចូរព្រមានដាស់តឿនដល់ពួកគេដោយតឹងរឹង ដោយយល់ដល់ព្រះនាមរបស់យើង ហើយចូរឲ្យពួកគេទទួលការព្រមានដាស់តឿនចំពោះអំពើបាបទាំងអស់របស់ពួកគេ ហើយចូរអ្នករាល់គ្នាមានចិត្តស្មោះត្រង់ ចំពោះកព្រះនាមរបស់យើង នៅចំពោះយើងចុះ។
១៣ហើយបន្ទាប់ពីកសេចក្ដីល្បួង និងខសេចក្ដីវេទនាជាច្រើនរបស់ពួកគេ មើលចុះ យើងជាព្រះអម្ចាស់នឹងរាវរកពួកគេ ហើយបើសិនជាពួកគេមិនពង្រឹងចិត្តរបស់ពួកគេ ហើយធ្វើក្បាលរឹងរូសទាស់នឹងយើងទេ នោះពួកគេនឹងត្រូវគបានប្រែចិត្តជឿ ហើយយើងនឹងប្រោសពួកគេឲ្យបានជា។
១៤ឥឡូវនេះ យើងប្រាប់ដល់អ្នក ហើយអ្វីៗដែលយើងប្រាប់ដល់អ្នក គឺយើងប្រាប់ដល់គ្រប់ពួក១២នាក់ថា ៖ ចូរក្រោកឡើង ហើយក្រវាត់ចង្កេះ ផ្ទុកកឈើឆ្កាងរបស់ខ្លួន ដើរតាមយើង ហើយឲ្យខចំណីដល់ចៀមយើងចុះ។
១៥ចូរកុំតម្កើងខ្លួន ចូរកកុំបះបោរទាស់នឹងយ៉ូសែប ជាអ្នកបម្រើរបស់យើងឡើយ ត្បិតយើងប្រាប់អ្នកជាប្រាកដថា យើងគង់នៅជាមួយលោក ហើយព្រះហស្តរបស់យើងនឹងនៅលើលោក ហើយខកូនសោទាំងឡាយដែលយើងបានប្រទានដល់លោក ព្រមទាំងដល់អ្នកផង នោះនឹងមិនត្រូវបានដកចេញពីលោកឡើយ រហូតដល់យើងយាងមក។
១៦ប្រាកដមែន យើងប្រាប់អ្នក ថូម៉ាស ជាអ្នកបម្រើរបស់យើងថា អ្នកជាបុរសដែលយើងបានរើសឲ្យកាន់កូនសោទាំងឡាយនៃនគររបស់យើង ដូចជាពួក១២នាក់នៅក្នុងចំណោមសាសន៍ទាំងអស់ —
១៧ប្រយោជន៍ឲ្យអ្នកអាចធ្វើជាអ្នកបម្រើរបស់យើង ដើម្បីបើកទ្វារនគរនៅគ្រប់កន្លែងនានា ដែលយ៉ូសែបជាអ្នកបម្រើរបស់យើង និងកស៊ីឌនី ជាអ្នកបម្រើរបស់យើង និងខហៃរុម ជាអ្នកបម្រើរបស់យើង ពុំអាចមកបាន
១៨ត្បិតនៅលើពួកគេ នោះយើងបានដាក់បន្ទុកនៃអស់ទាំងសាសនាចក្រមួយរដូវខ្លី។
១៩ហេតុដូច្នេះហើយ ទីណាក៏ដោយដែលពួកគេនឹងចាត់ឲ្យអ្នកទៅ នោះអ្នករាល់គ្នាទៅចុះ ហើយយើងនឹងគង់នៅជាមួយអ្នក ហើយនៅកន្លែងណាក៏ដោយ ដែលអ្នករាល់គ្នានឹងប្រកាសប្រាប់ពីព្រះនាមរបស់យើង នោះទ្វារដ៏មានកផលប្រយោជន៍នឹងត្រូវបានបើកចំហ ប្រយោជន៍ឲ្យពួកគេអាចបានទទួលព្រះបន្ទូលរបស់យើង។
២០អស់អ្នកណាដែលកទទួលព្រះបន្ទូលរបស់យើង នោះទទួលយើង ហើយអស់អ្នកណាដែលទទួលយើង នោះទទួលពួកអ្នកទាំងនោះ គឺគណៈប្រធានទីមួយ ដែលយើងបានចាត់ឲ្យទៅ ដែលយើងបានធ្វើជាទីប្រឹក្សាទាំងឡាយដល់អ្នក ដោយយល់ដល់ព្រះនាមរបស់យើង។
២១ហើយជាថ្មីទៀត យើងប្រាប់អ្នកថា នរណាក៏ដោយដែលអ្នករាល់គ្នានឹងចាត់ឲ្យទៅ ដោយនូវព្រះនាមរបស់យើង ដោយសំឡេងនៃពួកបងប្អូនរបស់អ្នកក្នុងសាសនា គឺកពួក១២នាក់ គឺបានរ៉ាប់រង និងអនុញ្ញាតដោយអ្នកពេញច្បាប់ នោះនឹងមានខអំណាច ដើម្បីបើកទ្វារ នគររបស់យើង ដល់សាសន៍ណាមួយក៏ដោយ ដែលអ្នករាល់គ្នានឹងចាត់ឲ្យពួកគេទៅ —
២២ដរាបណាពួកគេបន្ទាបខ្លួននៅចំពោះយើង ហើយនៅជាប់ក្នុងព្រះបន្ទូលរបស់យើង ហើយកប្រុងស្ដាប់តាមសំឡេងនៃព្រះវិញ្ញាណរបស់យើង។
២៣ប្រាកដមែន យើងប្រាប់អ្នកជាប្រាកដថា សេចក្ដីងងឹតគ្របដណ្ដប់លើផែនដី ហើយកសេចក្ដីងងឹតដ៏ធំគ្របលើគំនិតនៃប្រជាជន ហើយសាច់ឈាមទាំងអស់ត្រឡប់ជាខពុករលួយ នៅចំពោះព្រះភក្ត្ររបស់យើង។
២៤មើលចុះ កសេចក្ដីសងសឹកនឹងឆាប់មកលើបណ្ដាជននៅលើផែនដី គឺជាថ្ងៃនៃសេចក្ដីក្រោធ ជាថ្ងៃនៃការឆេះឆាប ជាថ្ងៃនៃសេចក្ដីហិនហោច នៃខការយំនៃការទួញសោក និងនៃទំនួញ ហើយដូចជាព្យុះសង្ឃរានឹងមកលើផ្ទៃផែនដីទាំងអស់ ព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលថាដូច្នោះ។
២៥ហើយមកលើដំណាក់របស់យើង នោះវានឹងកចាប់ផ្ដើម ហើយចេញពីដំណាក់របស់យើងទៅ នោះវានឹងចេញទៅព្រះអម្ចាស់ទ្រង់ មានព្រះបន្ទូលថាដូច្នោះ។
២៦ព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលថា មុនដំបូង គឺនៅចំណោមពួកគេដែលនៅក្នុងចំណោមអ្នក ដែលកបានរាប់ខ្លួនថាស្គាល់ព្រះនាមរបស់យើង ហើយពុំបានខស្គាល់ព្រះនាមរបស់យើងឡើយ ហើយបានពោលគពាក្យប្រមាថជំទាស់ដល់យើង នៅកណ្ដាលវង្សារបស់យើង ព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលថាដូច្នោះ។
២៧ហេតុដូច្នេះហើយ ចូរមើលឲ្យឃើញថា អ្នករាល់គ្នាមិនបាច់ខ្វល់ខ្វាយចិត្តអំពីកិច្ចការនៃសាសនាចក្ររបស់យើងនៅទីនេះឡើយ ព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលថាដូច្នោះ។
២៨ប៉ុន្តែចូរជំរះចិត្តរបស់អ្នកឲ្យបានកបរិសុទ្ធនៅចំពោះយើងចុះ រួចហើយ ចូរអ្នករាល់គ្នាខទៅពេញសព្វក្នុងពិភពលោក ហើយផ្សាយដំណឹងល្អរបស់យើងដល់សត្វលោកគ្រប់រូបណា ដែលពុំទាន់បានទទួលនៅឡើយនោះ
២៩ហើយអ្នកណាដែលកជឿ ហើយខទទួលបុណ្យជ្រមុជទឹក នោះនឹងបានសង្គ្រោះ ហើយអ្នកណាដែលមិនជឿ ហើយមិនទទួលបុណ្យជ្រមុជទឹកទេ នោះនឹងគជាប់ទោស។
៣០ត្បិតចំពោះអ្នក គឺកពួក១២នាក់ និងពួកអ្នកទាំងនោះ គឺខគណៈប្រធានទីមួយ ដែលត្រូវបានតាំងជាមួយអ្នកឲ្យធ្វើជាទីប្រឹក្សារបស់អ្នក និងជាមេដឹកនាំរបស់អ្នក នោះនឹងត្រូវប្រទានអំណាចនៃបព្វជិតភាពនេះឲ្យសម្រាប់ថ្ងៃចុងក្រោយបង្អស់ និងសម្រាប់ពេលចុងក្រោយ បង្អស់ ដែលជាគ្រាគកាន់កាប់ត្រួតត្រានៃពេលពេញកំណត់។
៣១ជាអំណាចដែលអ្នកកាន់ជាមួយអ្នកអស់ទាំងនោះ ដែលបានទទួលគ្រាកាន់កាប់ត្រួតត្រា នៅគ្រាណាមួយក៏ដោយ ចាប់តាំងពីដើមកំណើតមនុស្សមកម្ល៉េះ
៣២ត្បិតយើងប្រាប់អ្នកជាប្រាកដថា កកូនសោទាំងឡាយនៃគ្រាកាន់កាប់ត្រួតត្រា ដែលអ្នករាល់គ្នាបានទទួល បានចុះខមកពីពួកអយ្យកោ ហើយនៅចុងក្រោយបំផុត ត្រូវបានបញ្ជូនមកពីស្ថានសួគ៌ដល់អ្នក។
៣៣យើងប្រាប់អ្នកជាប្រាកដថា មើលចុះ ការងាររបស់អ្នកធំណាស់ហ្ន៎។ ចូរកសំអាតចិត្តអ្នក និងសំលៀកបំពាក់អ្នកចុះ ក្រែងឈាមនៃតំណមនុស្សនេះខតម្រូវពីដៃអ្នក។
៣៤ចូរមានចិត្តស្មោះត្រង់ រហូតដល់យើងកយាងមក ត្បិតយើងយាងមកជាឆាប់ ទាំងនាំយករង្វាន់មកជាមួយផង ដើម្បីសងដល់មនុស្សគ្រប់គ្នា តាមខការដែលខ្លួនបានធ្វើ។ យើងជាអាលផា និងអូមេកា។ អាម៉ែន៕