ជំពូកទី ៨
បុណ្យជ្រមុជទឹកឲ្យកូនក្មេងតូច គឺជាអំពើគួរខ្ពើមឆ្អើមដ៏អាក្រក់ — កូនក្មេងតូចរស់នៅក្នុងព្រះគ្រីស្ទដោយសារដង្វាយធួន — សេចក្ដីជំនឿ ការប្រែចិត្ត ភាពស្លូតបូត និងចិត្តសុភាពរាបសា ការទទួលព្រះវិញ្ញាណបរិសុទ្ធ និងការកាន់ខ្ជាប់ដរាបដល់ចុងបំផុត នោះនាំទៅរកសេចក្ដីសង្គ្រោះ។ ប្រមាណជាឆ្នាំ ៤០១–៤២១ គ.ស.។
១សំបុត្ររបស់កឪពុកខ្ញុំ គឺមរមន សរសេរមកខ្ញុំមរ៉ូណៃ ហើយបានសរសេរមកខ្ញុំភ្លាមៗ បន្ទាប់ពីខ្ញុំបានហៅឲ្យធ្វើការងារបម្រើ។ ហើយលោកបានសរសេរមកខ្ញុំយ៉ាងនេះថា ៖
២ឱ មរ៉ូណៃ កូនប្រុសសម្លាញ់របស់ឪពុកអើយ ឪពុកអររីករាយជាអតិបរមា ដែលព្រះអម្ចាស់យេស៊ូវគ្រីស្ទរបស់កូន ទ្រង់បានគិតដល់កូន ហើយបានហៅឲ្យកូនធ្វើការងារបម្រើរបស់ទ្រង់ ហើយធ្វើកិច្ចការដ៏បរិសុទ្ធរបស់ទ្រង់។
៣ឪពុកនឹកគិតដល់កូននៅក្នុងពាក្យអធិស្ឋានរបស់ឪពុកជានិច្ច ឪពុកតែងតែអធិស្ឋានដល់ព្រះវរបិតាដោយឥតឈប់ឈរ ដោយនូវព្រះនាមនៃព្រះរាជបុត្រាដ៏បរិសុទ្ធ គឺព្រះយេស៊ូវ សូមឲ្យទ្រង់រក្សាកូន តាមរយៈកសេចក្ដីល្អ និងខព្រះគុណដ៏និរន្តរ៍របស់ទ្រង់ ឲ្យកាន់ខ្ជាប់ក្នុង សេចក្ដីជំនឿជឿដល់ព្រះនាមទ្រង់ដល់ទីបំផុត។
៤ហើយឥឡូវនេះ ឱកូនប្រុសរបស់ឪពុកអើយ ឪពុកប្រាប់កូនអំពីការដែលផ្ដល់ទុក្ខដល់ឪពុកជាខ្លាំង ត្បិតឪពុកកើតទុក្ខ ដែលមានកការឈ្លោះប្រកែកគ្នាបានកើតឡើងនៅក្នុងចំណោមពួកកូន។
៥ត្បិតបើសិនជាឪពុកបានដឹងដោយពិតមែន នោះមានការឈ្លោះប្រកែកគ្នាក្នុងចំណោមពួកកូន ដែលទាក់ទងនឹងបុណ្យជ្រមុជទឹកដល់កូនក្មេងតូច។
៦ហើយឥឡូវនេះ ឱកូនប្រុសរបស់ឪពុកអើយ ឪពុកមានប្រាថ្នាចង់ឲ្យកូនព្យាយាមធ្វើការ ដើម្បីឲ្យកំហុសដ៏ធំនេះ ត្រូវបានដកចេញពីក្នុងចំណោមពួកកូនទៅ ត្បិតដោយគោលបំណងនេះហើយដែលឪពុកបានសរសេរសំបុត្រនេះ។
៧ត្បិតបន្ទាប់ពីឪពុកបានដឹងរឿងទាំងនេះពីកូនភ្លាម នោះឪពុកបានទូលសួរដល់ព្រះអម្ចាស់ពីរឿងនេះ។ ហើយកព្រះបន្ទូលនៃព្រះអម្ចាស់ ក៏បានបន្លឺមកឪពុកដោយព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធថា ៖
៨ចូរស្ដាប់តាមព្រះបន្ទូលនៃព្រះគ្រីស្ទ ជាព្រះដ៏ប្រោសលោះរបស់អ្នក ជាព្រះអម្ចាស់របស់អ្នក និងជាព្រះរបស់អ្នកចុះ មើលចុះ យើងបានមកឯពិភពលោក ពុំមែនដើម្បីហៅពួកសុចរិតឲ្យប្រែចិត្តទេ តែហៅពួកមនុស្សបាបឲ្យប្រែចិត្តវិញ កមនុស្សជាពុំត្រូវការគ្រូពេទ្យទេ តែមនុស្សឈឺទេតើ ដែលត្រូវការវិញ ហេតុដូច្នោះហើយ ខកូនក្មេងតូចជាគមនុស្សជា ត្បិតពួកវាពុំអាចនឹងប្រព្រឹត្តឃអំពើបាបបានឡើយ ហេតុដូច្នោះហើយ ពាក្យបណ្ដាសាដល់ងលោកអ័ដាម ត្រូវបានយកចេញពីពួកកូនក្មេងទាំងនេះដោយសារយើង ដើម្បីកុំឲ្យពាក្យបណ្ដាសានេះ មានអំណាចទៅលើពួកវាបានឡើយ ហើយច្បាប់ចកាត់ស្បែក ក៏ត្រូវបានសម្រេចដោយសារយើងដែរ។
៩ហើយតាមរបៀបនេះហើយ ដែលព្រះវិញ្ញាណបរិសុទ្ធទ្រង់បានសម្ដែងព្រះបន្ទូលនៃព្រះប្រាប់ដល់ឪពុក ហេតុដូច្នោះហើយ ឱកូនប្រុសសម្លាញ់របស់ឪពុកអើយ ឪពុកដឹងថា ជាការចំអកឡកឡឺយដ៏ធ្ងន់នៅចំពោះព្រះ ដែលពួកកូនត្រូវធ្វើបុណ្យជ្រមុជទឹកឲ្យកូនក្មេងតូច។
១០មើលចុះ ឪពុកប្រាប់កូនថា នេះជាការណ៍ដែលពួកកូនត្រូវបង្រៀន — គឺការប្រែចិត្ត និងបុណ្យជ្រមុជទឹកដល់អស់អ្នកណា ដែលកដឹងខុស និងត្រូវ ហើយមានសមត្ថភាពនឹងប្រព្រឹត្តអំពើបាប មែនហើយ ចូរបង្រៀនពួកមាតាបិតាឲ្យប្រែចិត្ត ហើយទទួលបុណ្យជ្រមុជទឹក ហើយបន្ទាបខ្លួនដូចជាខកូនក្មេងតូចចុះ ហើយពួកគេទាំងអស់គ្នានឹងបានសង្គ្រោះជាមួយនឹងកូនក្មេងតូចរបស់គេដែរ។
១១ហើយកកូនក្មេងតូចរបស់គេ ពុំចាំបាច់មានការប្រែចិត្ត ឬបុណ្យជ្រមុជទឹកឡើយ មើលចុះ បុណ្យជ្រមុជទឹកគឺចំពោះការប្រែចិត្ត ដើម្បីបំពេញព្រះបញ្ញត្តិទាំងឡាយ ដែលនាំមកនូវខការផ្ដាច់បាប។
១២ប៉ុន្តែកកូនក្មេងតូចរស់នៅក្នុងព្រះគ្រីស្ទ គឺចាប់តាំងពីកំណើតលោកិយមកម្ល៉េះ បើពុំមែនដូច្នោះទេ នោះព្រះគឺជាព្រះដ៏លំអៀង និងជាព្រះដ៏ប្រែប្រួល ហើយខចេះរើសមុខមនុស្ស ត្បិតមានកូនក្មេងជាច្រើនបានស្លាប់ទៅ ដោយពុំបានទទួលបុណ្យជ្រមុជទឹក!
១៣ហេតុដូច្នោះហើយ បើសិនជាកូនក្មេងតូចពុំអាចបានសង្គ្រោះ ដោយគ្មានបុណ្យជ្រមុជទឹកទេ នោះពួកកូនក្មេងទាំងនេះ ច្បាស់ជានឹងធ្លាក់ទៅក្នុងស្ថាននរកដ៏មិនចេះចប់មិនចេះហើយជាមិនខានឡើយ។
១៤មើលចុះ ឪពុកប្រាប់កូនថា អ្នកណាដែលគិតស្មានថា កូនក្មេងតូចត្រូវទទួលបុណ្យជ្រមុជទឹក អ្នកនោះនៅក្នុងប្រមាត់ល្វីងជូរចត់ ហើយនៅក្នុងចំណងនៃអំពើទុច្ចរិតទៅវិញ ត្បិតអ្នកនោះគ្មានកសេចក្ដីជំនឿ សេចក្ដីសង្ឃឹម ឬសេចក្ដីសប្បុរសឡើយ ហេតុដូច្នោះហើយ បើសិនជាគេបានវិនាសបាត់ទៅ នៅពេលមានគំនិតបែបនេះ អ្នកនោះត្រូវចុះទៅស្ថាននរក។
១៥ត្បិតជាអំពើទុច្ចរិតដ៏គួរស្ញែងខ្លាចណាស់ ដែលគិតស្មានថា ព្រះទ្រង់សង្គ្រោះក្មេងម្នាក់ ដោយព្រោះតែបុណ្យជ្រមុជទឹក ឯក្មេងឯទៀតត្រូវវិនាស ដោយព្រោះតែគ្មានបុណ្យជ្រមុជទឹក។
១៦វេទនាដល់ពួកអ្នកណា ដែលបង្ខូចផ្លូវទាំងឡាយនៃព្រះអម្ចាស់តាមរបៀបនេះ ត្បិតពួកគេនឹងត្រូវវិនាសទៅ លើកលែងតែពួកគេប្រែចិត្ត។ មើលចុះ ឪពុកនិយាយយ៉ាងក្លាហាន ដោយបានកសិទ្ធិអំណាចពីព្រះ ហើយឪពុកពុំខ្លាចអ្វីដែលមនុស្សអាចប្រព្រឹត្តឡើយ ត្បិតខសេចក្ដីស្រឡាញ់ដ៏ឥតខ្ចោះគបណ្ដេញការភ័យខ្លាចចេញអស់ទៅ។
១៧ហើយឪពុកបានពោរពេញទៅដោយកសេចក្ដីសប្បុរស ដែលជាសេចក្ដីស្រឡាញ់ដ៏អស់កល្បជានិច្ច ហេតុដូច្នោះហើយ កូនក្មេងទាំងអស់សុទ្ធសឹងដូចៗគ្នានៅចំពោះឪពុក ហេតុដូច្នោះហើយ ឪពុកស្រឡាញ់ខកូនក្មេងតូច ដោយសេចក្ដីស្រឡាញ់ដ៏ឥតខ្ចោះ ហើយពួកកូនក្មេងគឺដូចគ្នាទាំងអស់ ហើយជាពួកអ្នកទទួលទាននៃសេចក្ដីសង្គ្រោះ។
១៨ត្បិតឪពុកដឹងថា ព្រះទ្រង់ពុំមែនជាព្រះដ៏លំអៀង ក៏ពុំមែនជាព្រះដ៏ប្រែប្រួលដែរ តែទ្រង់ពិតជាកឥតប្រែប្រួល ខតាំងពីភាពអស់កល្បជានិច្ចទៅភាពអស់កល្បជានិច្ច។
១៩កកូនក្មេងតូចពុំអាចប្រែចិត្តទេ ហេតុដូច្នោះហើយ គឺជាអំពើទុច្ចរិតដ៏គួរស្ញែងខ្លាំងណាស់ ដែលបដិសេធខសេចក្ដីមេត្តាករុណាដ៏សុទ្ធសាធនៃព្រះចំពោះពួកកូនក្មេងទាំងនេះ ត្បិតពួកវាទាំងអស់គ្នារស់នៅក្នុងទ្រង់ ពីព្រោះតែសេចក្ដីមេត្តាករុណារបស់ទ្រង់។
២០ហើយអ្នកណាដែលនិយាយថា កូនក្មេងតូចត្រូវទទួលបុណ្យជ្រមុជទឹក នោះបដិសេធសេចក្ដីមេត្តាករុណានៃព្រះគ្រីស្ទហើយ ហើយចាត់កដង្វាយធួនរបស់ទ្រង់ និងព្រះចេស្ដានៃសេចក្ដីប្រោសលោះរបស់ទ្រង់ថា ជាឥតប្រយោជន៍។
២១វេទនាដល់មនុស្សបែបនេះ ត្បិតពួកគេត្រូវជាប់គ្រោះដល់ស្លាប់ ចុះកស្ថាននរក និងសេចក្ដីទុក្ខវេទនាខដ៏មិនចេះចប់មិនចេះហើយ។ ឪពុកនិយាយយ៉ាងក្លាហាន ព្រះទ្រង់បានបញ្ជាដល់ឪពុក។ ចូរកូនស្ដាប់តាមពាក្យទាំងនេះ ហើយយកចិត្តទុកដាក់ចុះ បើពុំនោះសោត ទេ ពាក្យទាំងនេះនឹងឈរទាស់នឹងកូន នៅឯគវេទិកាជំនុំជំរះនៃព្រះគ្រីស្ទ។
២២ត្បិតមើលចុះ អស់ទាំងកូនក្មេងតូចករស់នៅក្នុងព្រះគ្រីស្ទ ព្រមទាំងអស់អ្នកណាដែលនៅដោយគ្មានខច្បាប់ដែរ។ ត្បិតព្រះចេស្ដានៃគសេចក្ដីប្រោសលោះ មានមកដល់អស់អ្នកណាដែលគ្មានច្បាប់ ហេតុដូច្នោះហើយ អ្នកណាដែលពុំបានជាប់ទោស ឬក៏ពុំនៅក្រោមការកាត់ទោស នោះពុំអាចមានការប្រែចិត្តឡើយ ហើយចំពោះមនុស្សបែបនោះ នោះបុណ្យជ្រមុជទឹកនឹងពុំនាំមកនូវផលប្រយោជន៍អ្វីឡើយ។
២៣ប៉ុន្តែការបដិសេធសេចក្ដីមេត្តាករុណានៃព្រះគ្រីស្ទ និងព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធ និងការដាក់ទីទុកចិត្តទៅលើកិច្ចការដែលកស្លាប់ គឺជាការចំអកឡកឡឺយដល់ព្រះ។
២៤មើលចុះ ឱកូនប្រុសរបស់ឪពុកអើយ ការណ៍នេះពុំត្រូវមានឡើយ ត្បិតកការប្រែចិត្តគឺ សម្រាប់ពួកអ្នកដែលនៅក្រោមការកាត់ទោស ហើយនៅក្រោមបណ្ដាសានៃច្បាប់មួយដែលបានរំលង។
២៥ឯផលដំបូងនៃកការប្រែចិត្ត គឺបុណ្យជ្រមុជទឹក ហើយខបុណ្យជ្រមុជទឹកកើតឡើង ដោយសារសេចក្ដីជំនឿជឿដល់ការបំពេញនូវបញ្ញត្តិទាំងឡាយ រីឯការបំពេញនូវបញ្ញត្តិទាំងឡាយ នោះនាំមកនូវគការផ្ដាច់បាប
២៦ឯការផ្ដាច់បាប នាំមកនូវកការស្លូតបូត និងចិត្តសុភាពរាបសា ហើយដោយសារការស្លូតបូត និងចិត្តសុភាពរាបសា ទើបមានវត្តមាននៃខព្រះវិញ្ញាណបរិសុទ្ធ ដែលជាគព្រះដ៏ជាជំនួយ ដែលពោរពេញទៅដោយឃសេចក្ដីសង្ឃឹម និងងសេចក្ដីស្រឡាញ់ដ៏ឥតខ្ចោះ រីឯសេចក្ដីស្រឡាញ់នេះស៊ូទ្រាំដោយសារចសេចក្ដីព្យាយាមក្នុងឆការអធិស្ឋាន រហូតដល់ទីបំផុតមកដល់ នៅពេលដែលជពួកបរិសុទ្ធទាំងអស់នឹងរស់នៅជាមួយនឹងព្រះ។
២៧មើលចុះ ឱកូនប្រុសរបស់ឪពុកអើយ ឪពុកនឹងសរសេរមកកូនទៀត បើសិនជាឪពុកពុំទាន់ចេញទ័ពទៅតទល់នឹងពួកសាសន៍លេមិនក្នុងពេលឆាប់ៗនេះទេ។ មើលចុះ កការឆ្មើងឆ្មៃនៃប្រជាជាតិនេះ ឬក៏នៃប្រជាជននៃសាសន៍នីហ្វៃ បានបញ្ជាក់ឲ្យឃើញនូវសេចក្ដីបំផ្លិចបំផ្លាញដល់ពួកគេ លើកលែងតែពួកគេប្រែចិត្តប៉ុណ្ណោះ។
២៨ឱកូនប្រុសរបស់ឪពុកអើយ ចូរកូនអធិស្ឋានឲ្យពួកគេ ដើម្បីឲ្យពួកគេប្រែចិត្ត។ ប៉ុន្តែមើលចុះ ឪពុកខ្លាចក្រែងព្រះវិញ្ញាណទ្រង់ឈប់កតស៊ូនៅជាមួយនឹងពួកគេ ហើយនៅក្នុងផ្នែកនៃដែនដីនេះ ពួកគេក៏បានរកមធ្យោបាយនឹងកម្ចាត់ចោលនូវអានុភាព និងសិទ្ធិអំណាចទាំងអស់ ដែលបានមកពីព្រះ ហើយពួកគេកំពុងតែខបដិសេធព្រះវិញ្ញាណបរិសុទ្ធ។
២៩ហើយបន្ទាប់ពីបានបដិសេធនូវតម្រិះដ៏មហិមានេះ ឱកូនប្រុសរបស់ឪពុកអើយ ពួកគេនឹងត្រូវវិនាសបង់នៅក្នុងពេលឆាប់ៗនេះ ដល់ការបំពេញនូវសេចក្ដីព្យាករណ៍ទាំងឡាយ ដែលពួកព្យាការីបាននិយាយមក ព្រមទាំងព្រះបន្ទូលទាំងឡាយនៃព្រះអង្គសង្គ្រោះរបស់យើងរាល់គ្នាដែរ។
៣០ឱកូនប្រុសរបស់ឪពុកអើយ ឪពុកលាសិនហើយ លុះដល់ឪពុកសរសេរមកកូន ឬក៏មកជួបកូនទៀត។ អាម៉ែន៕