២០១៩
ពិធី​បុណ្យ​គ្រីស្ទម៉ាស់​នៅ​ជុំ​វិញ​ពិភពលោក
ខែ ធ្នូ ឆ្នាំ ២០១៩


ពិធី​បុណ្យ​គ្រីស្ទម៉ាស់ នៅ​ជុំ​វិញពិភពលោក

រូបភាព
child hitting pinata

មនុស្ស​ជាច្រើន​នៅ​ប្រទេស​ម៉ិកស៊ិក​បាន​ប្រមូល​គ្រួសារ និង​មិត្តភក្តិ​ពួកគេ វាយ​បំបែក piñatas ដែល​ជា​ផ្នែក​មួយ​នៃ​ការសាទរ​បុណ្យគ្រីស្ទម៉ាស់​របស់​ពួកគេ ។

តើ​អ្វី​ខ្លះ​ជា​ប្រពៃណី​បុណ្យ​គ្រីស្ទម៉ាស់​ដែល​អ្នក​ចូលចិត្ត​នោះ ? ស្លៀកពាក់​ខោអាវ​ក្រាស់ៗ ដើម្បី​ទៅ​ច្រៀង​ចម្រៀង​បុណ្យគ្រីស្ទម៉ាស់​នៅ​តាម​ផ្ទះ​ឬ ? ជិះ​គាវ​ទឹកកក បន្ទាប់​មក​ផឹក​ភេសជ្ជៈ​កាកាវ​ក្តៅៗ​ឬ ? ទៅ​អាំងសាច់​នៅ​ឆ្នេរ​សមុទ្រ ?

ទោះបី​ជា​ក្រុមហ៊ុន​នានា​បង្ហាញ​ម៉ូដ​កាត​ជូនពរ​សម្រាប់​រដូវកាល​ឈប់​សម្រាក​ផ្សេង​គ្នា​ក្តី បុណ្យគ្រីស្ទម៉ាស់​ត្រូវបាន​ប្រារព្ធ​ឡើង​ក្នុង​គ្រប់​អកាសធាតុ វប្បធម៌ និង​ទីតាំង—ជារឿយៗ​វា​គ្មាន​ព្រិល ឬ​ក្លិន​ដើម​ផាញ​ដ៏​ស្រស់ស្អាត​អ្វី​ឡើយ ។

សូម​មើល​របៀប​មួយ​ចំនួន​ដែល​យុវវ័យ​នៅ​ជុំវិញ​ពិភពលោក​សាទរ​ចំពោះ​ការប្រសូត​របស់​ព្រះអង្គសង្គ្រោះ ។

រូបភាព
family with Santa Claus

រចនារូបភាព​ដោយ នីណា ហឹនធើរ

« ខែ​ធ្នូ គឺ​ជា​ខែ​តំណាង​ឲ្យ​សាមគ្គីភាព​នៅគ្រួសារ​ខ្ញុំ ។ យើង​ចូលចិត្ត​រស់នៅ​ដោយ​ធ្វើ​តាម​គំរូ​របស់​ព្រះគ្រីស្ទ ហើយ​យើង​ព្យាយាម​រំឭក​ខ្លួន​យើង​ជានិច្ច​អំពី​ទង្វើ​ដែល​ទ្រង់​បាន​ធ្វើ​សម្រាប់​យើង និង​ពរជ័យ​ជាច្រើន​ដែល​យើង​បាន​ទទួល ។ នៅក្នុង​បន្ទប់​ទទួល​ភ្ញៀវ​របស់​យើង យើង​មាន​រូបភាព​ព្រះអង្គសង្គ្រោះ​មួយ​ផ្ទាំង ដែល​មាន​រូប​បេះដូង​ពណ៌​ក្រហម​ប្រមាណ ២០ ព័ទ្ធជុំវិញ​ស៊ុម​រូប​នោះ ។

ពេល​យើង​ត្រៀម​ខ្លួន​ដើម្បី​បើក​អំណោយ​របស់​យើង​នៅពាក់​កណ្តាល​យប់ នោះ​ខ្ញុំ​បាន​សម្លឹង​មើល​គ្រួសារ​ខ្ញុំ​ដំបូង​គេ បន្ទាប់​មក​ខ្ញុំ​មើល​រូបភាព​របស់​ព្រះគ្រីស្ទ ។ ខ្ញុំ​មាន​មោទនភាព​ដែល​មាន​រូបភាព​របស់​ទ្រង់​នៅក្នុង​បន្ទប់​នោះ ហើយ​ខ្ញុំ​មាន​មោទនភាព​ដែល​ខ្ញុំ​អាច​និយាយ​ប្រាប់​ខ្លួន​ខ្ញុំ​ថា អ្វី​ដែល​ទ្រង់​សព្វ​ព្រះទ័យ​យ៉ាង​ខ្លាំង​សម្រាប់​ក្រុមគ្រួសារ​ខ្ញុំ​នោះ​គឺ​កំពុង​កើត​ឡើង​ហើយ ។

« ខ្ញុំ​កំពុង​ដាក់​ផែនការ​ទៅ​បម្រើ​បេសកកម្ម​ពេញ​ម៉ោង ។ គ្រា​ទាំង​នេះ​ត្រូវបាន​ចែក​រំលែក​នៅ​បុណ្យគ្រីស្ទម៉ាស់​ផ្តល់​ដល់​ខ្ញុំ​នូវ​បំណង​ប្រាថ្នា​កាន់តែ​ខ្លាំង ដើម្បី​ចែកចាយ​ដំណឹងល្អ​ជាមួយ​នឹង​មនុស្ស​ដទៃ ។ ជាមួយ​នឹង​ដំណឹងល្អ បុណ្យគ្រីស្ទម៉ាស់​ទទួល​បាន​នូវ​អារម្មណ៍​ផ្សេង​មួយ​ទាំងស្រុង ។ ជាមួយ​នឹង​ដំណឹងល្អ អ្វីៗ​គ្រប់​យ៉ាង​អំពី​បុណ្យគ្រីស្ទម៉ាស់​គឺ​ផ្តោត​លើ​ព្រះគ្រីស្ទ និង​ក្រុមគ្រួសារ ហើយ​ការធ្វើ​បែប​នោះ​នាំ​មក​នូវ​ការលួងលោម​ដ៏​ប្រសើរ​ដល់​ខ្ញុំ » ។

មីរៀម ជី ទីក្រុង​ប៉ារីស ប្រទេស​បារាំង

រូបភាព
girl from India

« នៅ​ប្រទេស​បង់ហ្គាល័រ បុណ្យគ្រីស្ទម៉ាស់​ត្រូវបាន​ប្រារព្ធ​ឡើង​យ៉ាង​ទូលំទូលាយ ។ មនុស្ស​គ្រប់​គ្នា​សារទ​ដល់​ពិធី​នេះ ទោះបី​ពួកគេ​ជា​សាសនា​ហិនឌូ អ៊ីស្លាម ឬ​គ្រិស្ត​ក្តី ។ មនុស្ស​ជាច្រើន​បាន​តុបតែង​ដើម​គ្រីស្ទម៉ាស់ ហើយ​ព្យួរ​រូប​ផ្កាយ​នៅ​តាម​ផ្ទះ​របស់​ពួកគេ ។

« ប្រពៃណី​មួយ​ដែល​យើង​ធ្វើ​តាម​ក្នុង​គ្រួសារ​យើង​គឺ ចូលរួម​ធ្វើ​តាម​កាលវិភាគ​បំភ្លឺ​ពិភពលោក​ដែល សាសនាចក្រ​បាន​ផ្តល់​ឲ្យ ។ ម្តាយ​របស់​ខ្ញុំ​ក៏​ចាប់ផ្តើម​រៀបចំ​ធ្វើ​នំ​សម្រាប់​អ្នក​ជិតខាង មិត្ត​រួមការងារ មិត្តភក្ដិ និង​គ្រួសារ ។ នៅយប់​ឆ្លង​ចូល​ថ្ងៃ​បុណ្យ​គ្រីស្ទម៉ាស់ យើង​អញ្ជើញ​សមាជិក​គ្រួសារ​ទាំងអស់​របស់​យើង​ឲ្យ​មក​ផ្ទះ​យើង ។ យើង​ចាប់ផ្តើម​ការប្រជុំ​ធម្មនិដ្ឋាន​បុណ្យគ្រីស្ទម៉ាស់​នៅ​ផ្ទះ​យើង​នៅ​ម៉ោង ១០:៣០ យប់ ហើយ​យើង​ច្រៀង​ចម្រៀង អាន​ព្រះគម្ពីរ មើល​វីដេអូ​មួយ​ចំនួន​នៃ​បុណ្យគ្រីស្ទម៉ាស់ ហើយ​ជជែក​គ្នា ។

« យើង​អញ្ជើញ​ក្មេង​តូចៗ​ឲ្យ​ដាក់​រូប​ព្រះឱរស​យេស៊ូវ​នៅ​លើ​គ្រែ​នៅពាក់​កណ្តាល​អាធ្រាត​នៅ​ថ្ងៃ​ទី ២៥ ខែ​ធ្នូ ។ យើង​និយាយ​ជូនពរ ‹ រីករាយ​បុណ្យគ្រីស្ទម៉ាស់ › ដល់​សមាជិក​គ្រប់​គ្នា​ក្នុង​គ្រួសារ​យើង កាត់​នំ ជាមួយ​គ្នា​ពេញ​មួយ​យប់ ហើយ​ចូល​ដេក​រៀង​យប់​ជ្រៅ​បន្តិច​នៅ​ថ្ងៃ​នោះ ។

ឱ​យើង​មាន​អំណរគុណ​អ្វី​ម៉្លេះ​ដែល​មាន​ព្រះយេស៊ូវគ្រីស្ទ​ជា​ផ្នែក​មួយ​នៃ​ជីវិត​យើង ។ តាមរយៈ​ទ្រង់​យើង​រក​ឃើញ​អំណរ​អស់កល្ប​ជានិច្ច » ។

អែនគីតា បង់ហ្គាល័រ ប្រទេស​ឥណ្ឌា

រូបភាព
volunteers

« បុណ្យគ្រីស្ទម៉ាស់​ឆ្នាំ ២០១៨ គឺ​ជា​បុណ្យគ្រីស្ទម៉ាស់​ដ៏​មាន​អត្ថន័យ​បំផុត​របស់​ខ្ញុំ ។ មាន​អារម្មណ៍​នៃ​ភាពជួបជុំ និង​មិត្តភាព ហើយ​ខ្ញុំ​បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​មួយ​សម្រាប់​ជនភៀស​ខ្លួន ។

ខ្ញុំ​បាន​ធ្វើ​ស្បែកជើង​ក​វែង​ក្រដាស​ពណ៌​ក្រហម ហើយ​បាន​បង្រៀន​អ្នក​ដែល​ត្រូវបាន​អញ្ជើញ​ឲ្យ​មក​ទទួល​ទាន​អាហារ​ពេល​ល្ងាច​ឲ្យ​ចេះ​ធ្វើ​វា ហើយ​ដាក់​វា​នៅលើ​ចាន​នីមួយៗ ។ អ្នក​ដែល​ត្រូវបាន​អញ្ជើញ​ឲ្យ​មក​ល្ងាច​នោះ​បាន​យក​កាបូប​ស្ពាយ​មក​ជាមួយ ដែល​មាន​ឥវ៉ាន់​សម្រាប់​រក្សា​អនាម័យ​ផ្ទាល់​ខ្លួន ដើម្បី​ពួកគេ​អាច​ចែក​ជូនគេ​នៅ​ថ្ងៃ​អាទិត្យ ។

យើង​បាន​មើល​រឿង​មួយ​អំពី​ព្រះគ្រីស្ទ​ជាមួយ​ជន​ភៀសខ្លួន​នៅ​ល្ងាច​នោះ ។ វា​ជា​បុណ្យគ្រីស្ទម៉ាស់​ដ៏​ល្អ​មួយ​ដើម្បី​ចងចាំ » ។

អាឡិចស៊ី អិល ទីក្រុង​ប៉ារីស ប្រទេស​បារាំង

រូបភាព
kids in front of lemonade stand

« យើង​បាន​ធ្វើ បដា​ទឹក​ក្រូចឆ្មា​នេះ​ដើម្បី​ប្រើ​នៅក្នុង​រដូវ​ក្តៅ ប៉ុន្តែ​បុណ្យ​គ្រីស្ទម៉ាស់​គឺ​ជា​ឱកាស​ដ៏​ល្អ​បំផុត ដើម្បី​ប្រើ​វា​ក្នុងការ​ឲ្យ​នំ និង​ឆូកូលែត​ក្តៅៗ​ទៅ​គេ ! ខ្ញុំ​មាន​អាម្មរណ៍​ខិត​កាន់តែ​ជិត​ព្រះអង្គសង្គ្រោះ​ខ្ញុំ ពេល​ខ្ញុំ​រក​ឃើញ​របៀប​ច្នៃប្រឌិត​ដើម្បី​បម្រើ​មនុស្ស​ដទៃ » ។

ប្រូកឃ្លីន អេច ទីក្រុង​អាល់ប៊ើរតា ប្រទេស​កាណាដា

រូបភាព
kids with a dog

« ខ្ញុំ​ចូលចិត្ត​ចំណាយ​ពេល ជាមួយ​បងស្រី​របស់​ខ្ញុំ ជា​ពិសេស​ពេល​យើង​លេង​ល្បែង​កម្សាន្ត​ជាមួយ​គ្នា ។ នៅ​បុណ្យគ្រីស្ទម៉ាស់​យើង​បាន​ដុត​ទៀន​ដើម្បី​ទទួល​ទាន​អាហារ​រៀងរាល់​យប់ ។ វា​មាន​អារម្មណ៍​សុខសាន្ត​ណាស់ ។ ពន្លឺ​ទៀន​រំឭក​ខ្ញុំ​ពី​ព្រះអង្គសង្គ្រោះ​របស់​យើង ដែល​ជា​ពន្លឺ​នៃ​ពិភពលោក » ។

ដានី អេច ទីក្រុង​អាល់ប៊ើរតា ប្រទេស​កាណាដា

រូបភាព
young man surfing

« មនុស្ស​ជាច្រើនចាត់ទុក ភ្នំ​ថា​ជា​កន្លែង​សុខសាន្ត​ដែល​ពួកគេ​ទាក់ទង​ជាមួយ​ធម្មជាតិ និង​មើល​ភាពស្រស់ស្អាត​នៃ​ការបង្កើត​របស់​ព្រះ ។ ប៉ុន្តែ​នៅរដ្ឋ​ហាវ៉ៃ យើង​ទទួល​អារម្មណ៍ និង​មាន​អំណរគុណ​ចំពោះ​ព្រះចេស្តា​នៃ​ព្រះ​នៅ​ក្នុង​សមុទ្រ និង​ភាពអស្ចារ្យ​ទាំងអស់​ដែល​រដ្ឋ​នេះ​មាន ។

គ្រប់ពេល​ដែល​អ្នក​ចំណាយពេល​នៅ​ជាមួយ​ធម្មជាតិ និង​គ្រួសារ វា​គឺ​ជា​បទពិសោធន៍​មួយ​ដែល​ធ្វើ​ឲ្យ​យើង​ស្និទ្ធស្នាល​គ្នា ។ អ្នក​កាត់​ផ្តាច់​ពី​ការបង្វែរ​អារម្មណ៍​នានា​ក្នុង​ជីវិត ហើយ​ផ្តោត​លើ​សម្រស់​ដែល​មាន​នៅជុំវិញ​អ្នក ទាំង​អ្វីៗ​ដែល​អ្នក​មើល​ឃើញ និង​ក្នុង​មនុស្ស​ដែល​អ្នក​មាន​បទពិសោធន៍​ជាមួយ ។

បុណ្យគ្រីស្ទម៉ាស់​គឺជា​គ្រា​ដ៏​ប្រពៃ​មួយ​ដើម្បី​ទទួល​អារម្មណ៍​កាន់តែ​ជិតស្និត​នឹង​ផែនដី​នេះ និង​ក្រុមគ្រួសារ​យើង ដូច​យើង​ដឹង​ថា ចំណុច​ទាំងពីរ​នេះ​មាន​តួនាទី​សំខាន់​ក្នុង​ផែនការ ដែល​បាន​បង្ហាញ​ដោយ​ព្រះវរបិតា​ដែល​គង់​នៅ​ស្ថានសួគ៌​របស់​យើង និង​ព្រះអង្គសង្គ្រោះ​ព្រះយេស៊ូវគ្រីស្ទ » ។

ដាយអែន អេ ជាមួយ​នឹង​រូថត​របស់ ស៊្សីរ៉ាស អេ រដ្ឋ​ហាវ៉ៃ ស.រ.អា.

រូបភាព
family in front of temple replica

« គ្រួសារ​ខ្ញុំ ចូលរួម​ក្នុង​សកម្មភាព​បម្រើ​នានា​ជានិច្ច​នៅ​បុណ្យគ្រីស្ទម៉ាស់ ។ អ្វី​មួយ​ដែល​យើង​ធ្វើ​គឺ​ផ្តល់​អាហារ និង​នំ​ដល់​ជន​ទ័ល​ក្រ ។ តាមរយៈ​ការបម្រើ​មនុស្ស​ដទៃ យើង​អាច​បង្ហាញ​សេចក្តីស្រឡាញ់​របស់​ព្រះ ។ ឪពុក​ម្ដាយ​ខ្ញុំ​បាន​បង្រៀន​ខ្ញុំ​អំពី​អត្ថន័យ​នៃ​បុណ្យគ្រីស្ទម៉ាស់ តាមរយៈ​ការធ្វើ​ជា​គំរូ​ល្អ ហើយ​បម្រើ​មនុស្ស​ដទៃ ។ បទពិសោធន៍​នេះ​បាន​ជួយ​ខ្ញុំ​ឲ្យ​យល់​ពី​តួនាទី​ខ្ញុំ​នៅលើ​ផែនដី និង​អត្ថន័យ​ពិត​នៃ​បុណ្យគ្រីស្ទម៉ាស់ » ។

អើរ៉ុន អេស ទីក្រុង​បង់ហ្គាល័រ ប្រទេស​ឥណ្ឌា

រូបភាព
young man

« ជួនកាល​ដោយសារ​យើង​ជា​គ្រួសារ​ធំ​មួយ យើង​ទាំងអស់​គ្នា​បាន​ជួបជុំ​គ្នា​នៅក្នុង​ផ្ទះ​នេះ និង​ផ្ទះ​នៅក្បែរ​នេះ ។ យើង​ច្រៀង ។ យើង​រាំ ។ យើង​តែងតែ​នៅ​ជុំ​គ្នា​ជា​គ្រួសារ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​អំឡុង​ខែ​ធ្នូ ដោយសារ​យើង​អត់​រៀន​នៅ​សាលា​ទេ ។

« យើង​លេង ។ យើង​ជជែក​គ្នា ។ យើង​សើច ។ យើង​បរិភោគ​អាហារ ។ នោះ​គឺជា​ប្រពៃ​មួយ ។ ពេល​ខ្ញុំ​រៀន ខ្ញុំ​គ្មាន​ពេល​ដើម្បី​ធ្វើ​កិច្ចការ​ទាំង​នោះ​ជាមួយ​គ្រួសារ​ខ្ញុំ​ទេ ។ ដូច្នេះ​យើង​ព្យាយាម​បន្ត​រក្សា​ប្រពៃណី​ទាំង​នេះ​ទៀត ។ គ្រួសារ​គឺ​ជា​រឿង​សំខាន់​បំផុត ។ ប្រពៃណី​ទាំង​នេះ​ជួយ​យើង​ឲ្យ​នៅ​ជុំ​គ្នា​ជា​គ្រួសារ ។

ហ្វ័ន ស៊ី ទីក្រុង​បារ៉ា​ឃ្វីយ៉ា ប្រទេស​កូឡុំប៊ី

« បន្ទាប់​ពី​ភ្លើង​ឆេះ ខ្ញុំ​បាន​ដឹង​ថា រឿង​ដែល​សំខាន់​បំផុត​ដើម្បី​មាន​នោះ​គឺ​គ្រួសារ និង​មិត្តភក្តិ​របស់​អ្នក ។ ដូច្នេះ​ទោះបី​យើង​ពុំ​បាន​ទទួល​អំណោយ​ច្រើន​ក្តី វា​ជា​រឿង​ល្អ​បំផុត​ហើយ​ដែល​មាន​ក្រុមគ្រួសារ​នៅក្បែរ​នោះ ។ វា​នៅតែ​ជា​គ្រា​ដ៏​រីករាយ​សម្រាប់​យើង ទោះបី​វា​ពុំ​ដូចជា​បុណ្យ​គ្រីស្ទម៉ាស់​ធម្មតា​របស់​យើង​ក្តី » ។

រ៉ាជែល ដ័បុលយូ

« ខ្ញុំ​ត្រូវ​ជួយ ដាក់​ឥវ៉ាន់ និង​រៀបចំ​ឡាន​ដឹក​ឥវ៉ាន់​សម្ភារ​ក្មេង​លេង​មួយ​ចំនួន​ដើម្បី​បរិច្ចាគ ។ បន្ទាប់មក យើង​បាន​បើក​ទ្វារ ហើយ​ឲ្យ​មនុស្ស​គ្រប់​គ្នា​ចូល ។ វា​ពិតជា​សប្បាយ​ដើម្បី​មើល​ក្មេងៗ​ទាំង​នោះ ។ ពួកគេ​មាន​ទឹកមុខ​រីករាយ ។ ពួកគេ​មាន​ចិត្ត​រំភើប​ខ្លាំង​ណាស់ ។ វា​ធ្វើ​ឲ្យ​ខ្ញុំ​រីករាយ​ដែល​ឃើញ​ពួកគេ​រីករាយ និង​មាន​ភាព​សុខសាន្ត បន្ទាប់​ពី​រស់នៅ​ឆ្លង​កាត់​បទពិសោធន៍​អាក្រក់​បំផុត​នោះ » ។

អូត្រី វី

« វា​ជា​រឿង​អស្ចារ្យ​ណាស់​ដែល​ឃើញ មនុស្ស​គ្រប់​គ្នា​ហាក់ដូចជា​ត្រូវ​គ្នា ពឹងពាក់​គ្នា​យ៉ាង​រួសរាយ ។… ខ្ញុំ​បាន​រៀន​ថា សម្ភារ​ពុំ​មាន​ជារឿង​សំខាន់​ទេ ។ ការបម្រើ គ្រួសារ និង​ពេលវេលា​ដែល​បាន​ចំណាយ​ជាមួយ​គ្នា​គឺ​សំខាន់​ខ្លាំង​ជាង ។ ជីវិត​គឺ​មាន​តម្លៃ ។ អ្វីៗ​អាច​ផ្លាស់ប្តូរ​ទៅ​ជា​អាក្រក់​ជានិច្ច ដូច្នេះ​យើង​ត្រូវតែ​ព្យាយាម​រីករាយ​នឹង​គ្រា​សប្បាយៗ ពេល​យើង​នៅ​ជាមួយ​គ្នា ។ យើង​គឺ​ជា​អ្នក​ដែល​ធ្វើ​ឲ្យ​គ្រា​សប្បាយៗ​នោះ​កើត​ឡើង ! »

ប៊ីលី អេ