២០១៩
សួស្ដី​មក​ពី​ប្រទេស​កូឡុំប៊ី !
ខែ ធ្នូ ឆ្នាំ ២០១៩


សួស្ដី​មក​ពី ប្រទេស​កូឡុំប៊ី !

រូបភាព
Hello from Colombia

ជម្រាបសួរ​ពួក​យើង​ឈ្មោះ ម៉ាហ្គោ និង ប៉ោឡូ ។

សូម​ចូលរួម​ជាមួយ​ពួកយើង ពេល​យើង​ទៅ​លេង​ប្រទេស​កូឡុំប៊ី !

ប្រទេស​កូឡុំប៊ី ​ស្ថិត​នៅ​ក្នុង​ទ្វីប​អាមេរិក​ត្បូង​ភាគ​ខាង​ជើង ។ ប្រទេស​និយាយ​ភាសា​អេស្ប៉ាញ​នេះ​មាន​ប្រជាជន​ប្រហែល ៤៩ លាន​នាក់ ដែល​មាន​សមាជិក​សាសនាចក្រ​ប្រហែល ២០០០០០ នាក់ ។

ប្រទេស​កូឡុំប៊ី​មាន​អាកាស​ធាតុ​ត្រូព្រិច មាន​រុក្ខជាតិ និង​សត្វ​ផ្សេងៗ​ជាច្រើន ។ ប្រាកដ​ណាស់ ប្រទេស​នេះ​មាន​សត្វ​ស្លាប​ច្រើន​ប្រភេទ​ជាង​ប្រទេស​ផ្សេងៗ ។ សត្វ​ស្លាប​ជាច្រើន​ពុំ​មាន​នៅ​ទីកន្លែង​ផ្សេងណា​ទៀត​ទេ​ក្នុង​ពិភពលោក​នេះ ដូច​បក្សី​ដែល​មាន​ពណ៌​ចម្រុះ​មួយ​នេះ​ជាដើម ។

កុមារី​នេះ​កំពុង​ញ៉ាំ អារីប៉ា​(arepa) វា​ជា​នំ​រសជាតិ​ពោត ។ ជារឿយៗ ប្រជាជន​នៅ​ប្រទេស​កូឡុំប៊ី​បរិភោគ​វា​ជាមួយ​ឈីស និង​សាច់ ។

នៅ​ប្រទេស​កូឡុំប៊ី ថ្ងៃ​ទី ៧ ខែ​ធ្នូ​គឺ​ជា​ថ្ងៃ el Día de las Velitas ( ថ្ងៃ​នៃ​ទៀន​តូច ) ។ ប្រជាជន​បំភ្លឺ​ផ្លូវ​ដោយ​ដុត​ទៀន​រាប់ពាន់​ដើម​ដើម្បី​ចាប់ផ្តើម​រដូវ​កាល​បុណ្យ​គ្រីស្ទ ។

ខែ​នេះ​គម្រប់​ខួប​មួយ​ឆ្នាំ ចាប់តាំង​ពី​ព្រះវិហារ​បរិសុទ្ធ បារ៉េន​ឃ្វីឡា កូឡុំប៊ី បាន​ឧទ្ទិស​ឆ្លង ។

នេះ​ជា​រូបភាព​ព្រះវិហារ​បរិសុទ្ធ​ថ្មី ។ ប្រទេស​កូឡុំប៊ី​ក៏​មាន​ព្រះវិហារ​បរិសុទ្ធ​មួយ​ទៀត​ផងដែរ នៅក្នុង​រដ្ឋធានី​បូហ្គោតា ។

សូម​ជួប​ជាមួយ​មិត្តភក្តិ​មួយ​ចំនួន​មក​ពី​ប្រទេស​កូឡុំប៊ី !

« ខ្ញុំ​ទទួល​អារម្មណ៍​ថា​មាន​ពរ និង​រីករាយ​ដែល​មាន​ដំណឹង​ល្អ​ក្នុង​ជីវិត​ខ្ញុំ ។ ខ្ញុំ​ដឹង​ថា​ព្រះយេស៊ូវគ្រីស្ទ​មាន​ព្រះជន្ម​រស់ ហើយ​ស្រឡាញ់​ខ្ញុំ ហើយ​ថាព្យាការី យ៉ូសែប ស៊្មីធ បាន​ស្តារ​សាសនាចក្រ​នេះ​ឡើង​វិញ ។ ខ្ញុំ​មាន​អំណរគុណ​ដែល​យើង​មាន​ព្យាការី​ដឹកនាំ​យើង » ។

កាមីឡា អ័រ អាយុ ១០ ឆ្នាំ ទីក្រុង វ៉ាយេ ឌេល កៅកា ប្រទេស​កូឡុំប៊ី

« ខ្ញុំ​ដឹង​ដោយ​អស់​ពី​ចិត្ត​ខ្ញុំ​ថា ព្រះ​វរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​មាន​ព្រះជន្មរស់ ហើយ​ស្រឡាញ់​ពួកយើង ។ ពួកទ្រង់​បាន​ប្រទាន​វិវរណៈ​ដល់ យ៉ូសែប ស៊្មីធ ឲ្យ​បកប្រែ​ព្រះគម្ពីរ​មរមន ដើម្បី​ឲ្យ​មាន​សម្រាប់​មនុស្ស​គ្រប់​គ្នា » ។

ល្វីស វី អាយុ ១២ ឆ្នាំ ទីក្រុង វ៉ាលេ ឌេល កៅកា ប្រទេស​កូឡុំប៊ី ។

សូម​អរគុណ​សម្រាប់​មក​ការទស្សនា​ប្រទេស​កូឡុំប៊ី​ជាមួយ​ពួកយើង ។ ជួប​គ្នា​ឆ្នាំ​ក្រោយ »