បទបង្ហាញវីដេអូណែនាំអំពីកម្មវិធីកុមារ និងយុវវ័យ

បទបង្ហាញនេះបានចាក់ផ្សាយនៅថ្ងៃទី ២៩ ខែ កញ្ញា ឆ្នាំ ២០១៩ ទុកជាណែនាំដល់កម្មវិធីផ្ដួចផ្ដើមរបស់កុមារ និងយុវវ័យថ្មី ។

ប្រធាន រ័សុល អិម ណិលសុន ណែនាំពីចក្ខុវិស័យ និងគោលបំណងនៃកម្មវិធីកុមារ និងយុវវ័យ ។ រួចហើយប្រធាន អិម រ័សុល បាឡឺដ សម្របសម្រួលការពិភាក្សាមួយដើម្បីបង្រៀនពីគោលការណ៍ និងរចនាសម្ព័ន្ធនៃកម្មវិធីផ្ដួចផ្ដើមថ្មីនេះដល់ឪពុកម្ដាយ ថ្នាក់ដឹកនាំ កុមារ និងយុវវ័យ ។

ឪពុកម្ដាយ និងថ្នាក់ដឹកនាំត្រូវបានលើកទឹកចិត្តឲ្យអាន បុព្វកថាណែនាំសម្រាប់ឪពុកម្ដាយ និងថ្នាក់ដឹកនាំ ហើយប្រឹក្សាជាមួយនឹងកូនៗ និងយុវវ័យរបស់ខ្លួន ដើម្បីស្វែងរកផ្នែកដែលត្រូវរីកចម្រើន និងរៀនសូត្រ ដែលពួកគេចាប់អារម្មណ៍ ទុកជាការរៀបចំខ្លួនដើម្បីមើលព្រឹត្តិការណ៍ជួបសំណេះសំណាលជាមួយនឹងអែលឌើរ ហ្គែរីត ដបិលយូ ហ្គង ។

ប្រធាន អិម រ័សុល បាឡឺដ, ស៊ីស្ទើរ ជេន ប៊ី ប៊ីងហាំ, ស៊ីស្ទើរ ចយ ឌី ជូនស៍, ស៊ីស្ទើរ បូនី អេច ខ័រដុន និង​បងប្រុស ស្ទីហ្វិន ដបុលយូ អូវិន ណែនាំ​អំពី​ទស្សនវិស័យ និង​គោលការណ៍​នៃ​កម្មវិធី​កុមារ និង​យុវវ័យ​ថ្មី ។
កម្មវិធីកុមារ និងយុវវ័យ ៖ ការចាក់ផ្សាយពិសេស ចូលរួមដោយប្រធាន អិម រ័សុល បាឡឺដ ។

ទាញយកវីដេអូ ៖ តូច ( ៣៦០p ), មធ្យម ( ៧២០p )