តើប៊ីស្សពធ្វើអ្វីខ្លះ ?
ប៊ីស្សពដឹកនាំ ហើយសម្របសម្រួលនូវកិច្ចខិតខំខាងភាពខ្លួនទីពឹងខ្លួននៅក្នុងវួដតាមរយៈក្រុមប្រឹក្សាវួដ ។ ជាពិសេស ពួកលោកធ្វើកិច្ចការដូចខាងក្រោម៖
- បង្រៀនសមាជិកវួដពីគោលការណ៍នៃភាពខ្លួនទីពឹងខ្លួន
- ដឹកនាំកម្មវិធីភាពខ្លួនទីពឹងខ្លួនតាមរយៈក្រុមប្រឹក្សាវួដ ៖
- ស្វែងរក ហើយកំណត់ឈ្មោះសមាជិកដែលខ្វះលទ្ធភាពបំពេញសេចក្ដីត្រូវការចាំបាច់ក្នុងជីវិតខាងផ្នែកសាច់ឈាម និង ខាងវិញ្ញាណ។
- ធ្វើបច្ចុប្បន្នភាពលើ របាយការណ៍ស្ដីពីភាពខ្លួនទីពឹងខ្លួនរបស់សមាជិកពេញវ័យ រៀងរាល់ត្រីមាសនៅក្នុង leader.ChurchofJesusChrist.org ។
- តាមរយៈកូរ៉ុម និងថ្នាក់ដឹកនាំអង្គការជំនួយទាំងឡាយ សូមផ្ដល់ការគាំទ្រ ការត្រួតពិនិត្យ និងជំនួយដល់អស់អ្នកដែលខ្វះខាត ។
- សូមអញ្ជើញដល់អស់អ្នកដែលខ្វះខាត ឲ្យបញ្ចប់វគ្គសិក្សា មាគ៌ាខ្ញុំឆ្ពោះទៅកាន់ភាពខ្លួនទីពឹងខ្លួន និងចូលរួមនៅក្នុងក្រុមខ្លួនទីពឹងខ្លួន ហើយតាមដានមើលពួកគេជាទៀងទាត់ ។
- ហៅអ្នកជំនាញភាពខ្លួនទីពឹងខ្លួនវួដឲ្យជួយដល់ក្រុមទាំងឡាយបើចាំបាច់ ។
- ដឹកនាំ ការសម្ភាសអនុមតិយល់ព្រមឲ្យទទួល ប្រាក់កម្ចី ភី.អ៊ី.អែហ្វ ( សូមមើល srs.ChurchofJesusChrist.org/loans) ។
- សូមត្រួតពិនិត្យ និងអនុវត្តតាមរបាយការណ៍នៃភាពរីកចម្រើនលើភាពខ្លួនទីពឹងខ្លួន និងរបាយការណ៍ប្រាក់កម្ចី ភី. អ៊ី. អេហ្វ ។ ប៊ីស្សព មិនគួរទាក់ទងនៅក្នុងការប្រមូលប្រាក់កម្ចី ភីអ៊ីអេហ្វ ឡើយ ។
- ស្វែងរកជំនួយបន្ថែមពីគណៈកម្មការនៃភាពខ្លួនទីពឹងខ្លួនប្រចាំស្តេក ប្រសិនបើចាំបាច់។
តើខ្ញុំអាចប្រើ មាគ៌ារបស់ខ្ញុំឆ្ពោះទៅរកភាពខ្លួនទីពឹងខ្លួន នៅក្នុងការប្រជុំមួយទល់មួយបានដោយរបៀបណា ?
ពីមុនជួបនឹងបុគ្គលនោះ៖
- ចូររកបញ្ជី ឱកាសអាជីវកម្មខ្នាតតូចក្នុងស្រុកដែលល្អបំផុត, ឱកាសការងារក្នុងស្រុកដែលល្អបំផុត, សាលា និងកម្មវិធីដែលល្អបំផុត, ស្ថាប័នផ្តល់ប្រាក់កម្ចីក្នុងស្រុកល្អបំផុត ស្វែងរកគេហទំព័រការងារក្នុងស្រុកដែលល្អបំផុត សម្រាប់តំបន់របស់អ្នកមកពីនាយកសេវាកម្មខ្លួនទីពឹងខ្លួន ។
- ចូរទាក់ទងគណៈកម្មការភាពខ្លួនទីពឹងខ្លួនប្រចាំស្ដេកដើម្បីដឹងពីពេលវេលា និងទីតាំងសម្រាប់ការប្រជុំក្រុម ។
- រៀបចំឯកសារប្រជុំ៖ យកសំណៅនៃកូនសៀវភៅ មាគ៌ារបស់ខ្ញុំឆ្ពោះទៅរកភាពខ្លួនទីពឹងខ្លួន
អំឡុងពេលការប្រជុំ ៖
- រាក់ទាក់នឹងបុគ្គលនោះដោយភាពកក់ក្ដៅ ។ រៀនអ្វីដែលគាត់បានព្យាយាមធ្វើដើម្បីប្រែក្លាយមានភាពខ្លួនទីពឹងខ្លួន ។
- កត់ត្រាឈ្មោះពេញរបស់បុគ្គលនោះ និងថ្ងៃខែឆ្នាំកំណើត (ថ្ងៃ និងខែ ពុំមែន ឆ្នាំទេ) ។ បន្ទាប់ពីការប្រជុំនោះ សូមចូលទៅ srs.ChurchofJesusChrist.org/report ហើយធ្វើតាមការណែនាំដើម្បីចុះឈ្មោះឲ្យបុគ្គលនោះ ។
- យើងនឹងប្រើកូនសៀវភៅដែលមានចំណងជើងថា មាគ៌ារបស់ខ្ញុំឆ្ពោះទៅរកភាពខ្លួនទីពឹងខ្លួន ដើម្បីជួយអ្នកដើរឆ្ពោះទៅមុខបន្ថែមទៀតលើមាគ៌ារបស់អ្នកឆ្ពោះទៅរកភាពខ្លួនទី ពឹងខ្លួន ។
- សូមធ្វើតាមឯកសារនៅក្នុងកូនសៀវភៅនេះ ។