ការរៀបចំខ្លួនសម្រាប់ពិធីបរិសុទ្ធ គឺជាប្រព័ន្ធអនឡាញមួយដើម្បីជួយសមាជិក និងថ្នាក់ដឹកនាំបព្វជិតភាព នៅពេលពួកគាត់បំពេញកិច្ចការរដ្ឋបាល និងកិច្ចការខាងវិញ្ញាណដែលទាក់ទងទៅនឹងការទទួលពិធីបរិសុទ្ធក្នុងព្រះវិហារបរិសុទ្ធ ។
កន្លងមក អ្នកធ្វើការក្នុងព្រះវិហារបរិសុទ្ធបានចាត់ចែងកិច្ចការរដ្ឋបាល ដែលទាក់ទងនឹងពិធីបរិសុទ្ធក្នុងព្រះវិហារបរិសុទ្ធ ។ ប្រព័ន្ធការរៀបចំខ្លួនសម្រាប់ពិធីបរិសុទ្ធតាមអនឡាញនេះ អនុញ្ញាតឲ្យប៊ីស្សព ប្រធានសាខា ប្រធានស្តេក និងប្រធានបេសកម្មបំពេញ និងតាមដានកិច្ចការទាំងនេះនៅក្នុងធនធានសម្រាប់ថ្នាក់ដឹកនាំ និងស្មៀន ( ធ.ថ.ស. ) ។ ការណ៍នេះធ្វើឲ្យដំណើរការរដ្ឋបាលមានលក្ខណៈសាមញ្ញ និងអនុញ្ញាតឲ្យថ្នាក់ដឹកនាំបព្វជិតភាពចូលរួមក្នុងការរៀបចំខ្លួនសម្រាប់ព្រះវិហារបរិសុទ្ធកាន់តែច្រើនឡើង ។
ឥឡូវនេះថ្នាក់ដឹកនាំបព្វជិតភាពទទួលខុសត្រូវចំពោះកិច្ចការដែលព្រះវិហារបរិសុទ្ធគ្រប់គ្រងពីមុន រួមមានទាំងការផ្ទៀងផ្ទាត់ព័ត៌មានផ្ទាល់ខ្លួន និងការប្រមូលឯកសារចាំបាច់មួយចំនួនផងដែរ ។ ប្រព័ន្ធនេះអនុញ្ញាតឲ្យថ្នាក់ដឹកនាំបព្វជិតភាព និងសមាជិកធ្វើការជាមួយគ្នាក្នុងដំណើរការដ៏ពិសិដ្ឋនៃការរៀបចំខ្លួន ដើម្បីទទួលពិធីបរិសុទ្ធនានាក្នុងព្រះវិហារបរិសុទ្ធ ។
ប្រព័ន្ធការរៀបចំខ្លួនសម្រាប់ពិធីបរិសុទ្ធនេះ អនុញ្ញាតឲ្យថ្នាក់ដឹកនាំបព្វជិតភាពបំពេញកិច្ចការមួយចំនួនដូចខាងក្រោម ៖
ចំណាំ ៖ ប៊ីស្សព ប្រធានសាខា ប្រធានស្តេក និងប្រធានបេសកកម្ម ទទួលខុសត្រូវចំពោះការជួយសមាជិករៀបចំខ្លួនដើម្បីទទួលពីធីបរិសុទ្ធនៃព្រះវិហារបរិសុទ្ធសម្រាប់អ្នកនៅរស់របស់ពួកគេ ។ ទីប្រឹក្សាអាចជួយបានតែក្រោមការដឹកនាំរបស់ប៊ីស្សព ឬប្រធានស្តេកប៉ុណ្ណោះ ។
សមាជិកសាសនាចក្រក៏អាចមើលឃើញប្រព័ន្ធការរៀបចំខ្លួនសម្រាប់ពិធីបរិសុទ្ធ នៅលើគេហទំព័ររបស់សាសនាចក្រផងដែរ ។ ចេញពីចំណុចនេះពួកគេអាចចូលប្រើប្រាស់ និងជួយបំពេញកិច្ចការដែលទាក់ទងនឹងការរៀបចំខ្លួនសម្រាប់ពិធីបរិសុទ្ធនៃព្រះវិហារបរិសុទ្ធ សម្រាប់អ្នកនៅរស់របស់ពួកគេបានយ៉ាងឆាប់រហ័ស ។ ទំព័រនេះក៏ផ្តល់នូវធនធានដើម្បីជួយសមាជិកឲ្យរៀនបន្ថែមទៀត អំពីពិធីបរិសុទ្ធនៃព្រះវិហារបរិសុទ្ធសម្រាប់អ្នកនៅរស់ផងដែរ ។
តាមរយៈការធ្វើឲ្យដំណើរការនៃការរៀបចំខ្លួនសម្រាប់ពិធីបរិសុទ្ធមានលក្ខណៈសាមញ្ញ នោះសមាជិកសាសនាចក្រ និងថ្នាក់ដឹកនាំបព្វជិតភាពរបស់ពួកគេ អាចផ្តោតតិចតួចទៅលើកិច្ចការរដ្ឋបាល ហើយផ្តោតកាន់តែច្រើនទៅលើគោលបំណងនៃពិធីបរិសុទ្ធនៃព្រះវិហារបរិសុទ្ធវិញ — ដើម្បីខិតទៅកាន់តែជិតព្រះយេស៊ូវគ្រីស្ទ ហើយជួបជុំជាក្រុមគ្រួសារដ៏នៅអស់កល្បជានិច្ច ។
នៅក្នុងជំហាននេះ ប៊ីស្សព ឬប្រធានសាខា ពិនិត្យមើលគោលការណ៍ណែនាំមូលដ្ឋានអំពីការរៀបចំខ្លួនទៅព្រះវិហារបរិសុទ្ធ វាយបញ្ចូលកាលបរិច្ឆេទពិធីបរិសុទ្ធបណ្តោះអាសន្ន ហើយផ្ញើអ៊ីមែលទៅសមាជិកដើម្បីអញ្ជើញពួកគេឲ្យផ្ទៀងផ្ទាត់ព័ត៌មានផ្ទាល់ខ្លួនរបស់ពួកគេ ។ នៅក្នុងជំហាននេះ ប្រធានស្តេក និងប្រធានបេសកកម្ម អាចបានតែអានប៉ុណ្ណោះ ។
ក្នុងជំហាននេះ សមាជិកផ្ទៀងផ្ទាត់ព័ត៌មានផ្ទាល់ខ្លួនរបស់គាត់ ហើយឆ្លើយសំណួរអំពីស្ថានភាពបច្ចុប្បន្នរបស់គាត់ ។ ប៊ីស្សព ឬប្រធានសាខាអាចជួយត្រង់ចំណុចនេះបាន ។ សំណួរបញ្ជាក់លក្ខណសម្បត្តិទាំងនេះ ជួយកំណត់ថាតើសមាជិកត្រូវតែផ្តល់ឯកសារដូចជា សំបុត្រអាពាហ៍ពិពាហ៍ ឬឯកសារសុំកូនមកចិញ្ចឹមពីមុនពេលពិធីបរិសុទ្ធអាចធ្វើឡើងបានឬទេ ។ នៅក្នុងជំហាននេះ ប្រធានស្តេក ឬប្រធានបេសកកម្ម អាចបានតែអានប៉ុណ្ណោះ ។
ប្រសិនបើសមាជិកម្នាក់ត្រូវការការអនុម័តមកពីគណៈប្រធានទីមួយមុនពេលទទួលពិធីបរិសុទ្ធសម្រាប់អ្នកនៅរស់របស់ពួកគេ នោះផ្ទាំងស្នើសុំទៅគណៈប្រធានទីមួយនឹងបង្ហាញឲ្យឃើញ ។ ប៊ីស្សព ប្រធានសាខា ប្រធានស្តេក និងប្រធានបេសកកម្ម ដោះស្រាយការស្នើសុំទាំងនេះដោយប្រើកម្មវិធីកំណត់ត្រាសម្ងាត់ ។
ក្នុងជំហាននេះ សមាជិកកំណត់ពេលការណាត់ជួបទៅព្រះវិហារបរិសុទ្ធ ។ ប្រសិនបើចាំបាច់ សមាជិកអាចធ្វើការណាត់ជួបឡើងវិញនៅពេលក្រោយបាន ។ នៅក្នុងជំហាននេះ ប្រធានស្តេក ឬប្រធានបេសកកម្ម អាចបានតែអានប៉ុណ្ណោះ ។
ក្នុងជំហាននេះ សមាជិក ប៊ីស្សព ឬប្រធានសាខា និងប្រធានស្តេក ឬប្រធានបេសកកម្ម បំពេញកិច្ចការដែលតម្រូវឲ្យធ្វើទាំងអស់ពីមុនការណាត់ជួបទៅព្រះវិហារបរិសុទ្ធ ។ ជំហានទាំងនេះអាចរួមបញ្ចូលទាំងការពិនិត្យមើលសេចក្តីណែនាំពីព្រះវិហារបរិសុទ្ធ ការបំពេញការរៀបចំខ្លួនសម្រាប់ពិធីបរិសុទ្ធ ការតែងតាំងសមាជិកឲ្យទទួលបព្វជិតភាព ឬការបញ្ជាក់លិខិតយល់ព្រម ឬឯកសារផ្លូវច្បាប់នានាឡើងវិញ ។
មុនពេលចូលរួមក្នុងព្រះវិហារបរិសុទ្ធ សមាជិកត្រូវតែចូលរួមក្នុងការសម្ភាសយកប័ណ្ណចូលព្រះវិហារបរិសុទ្ធជាមួយនឹងប៊ីស្សព ឬប្រធានសាខា និងប្រធានស្តេក ឬប្រធានបេសកកម្មផងដែរ ។ នៅក្នុងជំហាននេះ ថ្នាក់ដឹកនាំបព្វជិតភាពកត់ត្រាកាលបរិច្ឆេទសម្ភាសន៍ ហើយបំពេញដំណើរការចេញប័ណ្ណចូលព្រះវិហារបរិសុទ្ធ ។
នេះគឺជាជំហានចុងក្រោយនៅក្នុងដំណើរការការរៀបចំខ្លួនសម្រាប់ពិធីបរិសុទ្ធ ។ នៅពេលជំហានផ្សេងទៀតបានបំពេញរួចរាល់ហើយនោះ ថ្នាក់ដឹកនាំបព្វជិតភាពបញ្ចប់ដំណើរការការរៀបចំខ្លួនដោយបញ្ជូនអនុសាសន៍ទៅកាន់ព្រះវិហារបរិសុទ្ធ ។ បន្ទាប់ពីនោះ ព័ត៌មានលម្អិតនៃការណាត់ជួបទៅព្រះវិហារបរិសុទ្ធ នឹងអាចមើលឃើញនៅក្នុងផ្នែកនេះ ។ ប្រសិនបើថ្នាក់ដឹកនាំបព្វជិតភាពត្រូវធ្វើការផ្លាស់ប្តូរនៅក្នុង ការរៀបចំខ្លួនសម្រាប់ពិធីបរិសុទ្ធ នៅពេលក្រោយ នោះពួកលោកនឹងត្រូវចុចលើ បើកការរៀបចំខ្លួនឡើងវិញ ពីមុនធ្វើការផ្លាស់ប្តូរបាន ។
នៅលើទំព័រនេះ ប៊ីស្សព និងប្រធានសាខាអាចមើលការអញ្ជើញការរៀបចំខ្លួនសម្រាប់ពិធីបរិសុទ្ធមកពីប៊ីស្សព និងប្រធានសាខាផ្សេងទៀត អាចមើលសមាជិកនៅក្នុងអង្គភាពរបស់ពួកលោកដែលបច្ចុប្បន្នកំពុងរៀបចំខ្លួនសម្រាប់ពិធីបរិសុទ្ធក្នុងព្រះវិហារបរិសុទ្ធសម្រាប់អ្នកនៅរស់ មើលសមាជិកដែលត្រៀមខ្លួនរួចរាល់សម្រាប់ការណាត់ជួបទៅព្រះវិហារបរិសុទ្ធរបស់ពួកលោក និងមើលពិធីបរិសុទ្ធដែលបានធ្វើរួចរាល់ ឬបានបោះបង់ចោល ។
ផ្នែកនេះរាយបញ្ជីសមាជិកវួដដែលត្រូវបានអញ្ជើញឲ្យចូលរួមក្នុងពិធីបរិសុទ្ធនៃការផ្សារភ្ជាប់ជាមួយសមាជិកម្នាក់នៃអង្គភាពមួយផ្សេងទៀត ។
នៅពេលប៊ីស្សព និងប្រធានសាខាទទួលបានការអញ្ជើញទាំងនេះពួកលោកធ្វើតាមជំហានទាំងនេះ ៖
បើសមាជិកដែលបានអញ្ជើញទទួលយក ៖
បើសមាជិកដែលបានអញ្ជើញបដិសេធ ៖
ផ្នែកនេះរាយបញ្ជីសមាជិកវួដដែលកំពុងរៀបចំខ្លួនសម្រាប់ពិធីអំណោយទានពិសិដ្ឋ ឬពិធីផ្សារភ្ជាប់សម្រាប់អ្នកនៅរស់ ។ រង្វង់បៃតងតំណាងឲ្យផ្នែកដែលបានបញ្ចប់ដំណើរការនៃការរៀបចំខ្លួនសម្រាប់ពិធីបរិសុទ្ធ ។ សារលិខិតដែលទាក់ទងនឹងការអនុម័តមកពីគណៈប្រធានទីមួយ និងការអញ្ជើញដែលមិនទាន់បញ្ជាក់គឺអាចមើលឃើញនៅលើអេក្រង់នេះជាអត្ថបទពណ៌ក្រហម ។
ផ្នែកនេះរាយបញ្ជីសមាជិកដែលបានបំពេញការរៀបចំខ្លួនសម្រាប់ពិធីបរិសុទ្ធ និងអ្នកដែលរៀបចំខ្លួនរួចរាល់ដើម្បីទទួលពិធីបរិសុទ្ធក្នុងព្រះវិហារបរិសុទ្ធ សម្រាប់អ្នកនៅរស់របស់ពួកគេ ។ កាលបរិច្ឆេទការណាត់ជួបទៅព្រះវិហារបរិសុទ្ធនឹងត្រូវបានរាយបញ្ជីនៅទីនេះ ។
ផ្នែកនេះរាយបញ្ជីសមាជិកដែលបានទទួលពិធីបរិសុទ្ធក្នុងព្រះវិហារបរិសុទ្ធសម្រាប់អ្នកនៅរស់របស់ពួកគេ ក្នុងរយៈពេលប្រាំមួយខែចុងក្រោយនេះ ។
ផ្នែកនេះរាយបញ្ជីការរៀបចំខ្លួនសម្រាប់ពិធីបរិសុទ្ធដែលបានលុបចោល ។ ទាំងនេះត្រូវបានរាយបញ្ជីសម្រាប់រយៈពេលមួយឆ្នាំ ហើយអាចបន្តឡើងវិញក្នុងអំឡុងពេលនោះ ។ ប្រសិនបើប៊ីស្សព ឬប្រធានសាខាចង់បន្តការរៀបចំខ្លួនដែលលើសពីមួយឆ្នាំបន្ទាប់ពីការរៀបចំខ្លួនត្រូវបានលុបចោល នោះពួកលោកត្រូវតែចាប់ផ្តើមការរៀបចំខ្លួនសម្រាប់ពិធីបរិសុទ្ធថ្មីមួយ ។
នៅចំណុចនេះ អ្នកនឹងបន្ថែមរាល់អ្នកចូលរួមណាម្នាក់ទៀតទៅក្នុងពិធីបរិសុទ្ធនេះ ។
ជ្រើសរើសវិធីសាស្ត្រអញ្ជើញ ។
ការអញ្ជើញផ្ទាល់ពីប៊ីស្សព-ទៅ-ប៊ីស្សព
ប៊ីស្សព ឬប្រធានសាខាអាចនឹងទទួលយក ឬបដិសេធការអញ្ជើញនោះបន្ទាប់ពីបានប្រឹក្សាជាមួយបុគ្គលរូបនោះ ។ ប្រសិនបើបុគ្គលរូបនោះទទួលយក គាត់ ឬនាងនឹងធ្វើការជាមួយប៊ីស្សព ឬប្រធាសាខារបស់គាត់ដើម្បីបញ្ចប់ដំណើរការការរៀបចំខ្លួនសម្រាប់ពិធីបរិសុទ្ធ ។ ប្រសិនបើបុគ្គលរូបនោះបដិសេធ ប៊ីស្សព ឬប្រធានសាខានឹងទទួលបានអ៊ីមែលដែលប្រាប់លោកអំពីការសម្រេចចិត្តរបស់បុគ្គលនោះ ។
ចុចលើ ផ្ញើការអញ្ជើញ ។
តាមរយៈអ៊ីមែល
វិធីសាស្ត្រនេះផ្ញើអ៊ីមែលទៅកាន់បុគ្គលដែលនឹងចូលរួមក្នុងពិធីបរិសុទ្ធក្នុងព្រះវិហារបរិសុទ្ធសម្រាប់អ្នកនៅរស់ ។ គាត់ ឬនាងអាចនឹងទទួលយក ឬបដិសេធការអញ្ជើញនេះ ។ ប្រសិនបើគាត់ ឬនាងទទួលយក នោះប៊ីស្សព ឬប្រធានសាខារបស់គាត់ ឬនាងនឹងទទួលអ៊ីមែលដើម្បីចាប់ផ្តើមដំណើរការការរៀបចំខ្លួនសម្រាប់ពិធីបរិសុទ្ធ ។ ប្រសិនបើបុគ្គលរូបនោះបដិសេធ នោះប៊ីស្សព ឬប្រធានសាខាដែលបានផ្ញើការអញ្ជើញនោះនឹងទទួលអ៊ីមែលប្រាប់លោកថា គាត់បានបដិសេធ ។
សារមួយនឹងបង្ហាញឡើងនៅលើទំព័រសង្ខេប សមាជិកកំពុងរៀបចំខ្លួនសម្រាប់ពិធីបរិសុទ្ធក្នុងព្រះវិហារបរិសុទ្ធ នៅក្រោម « សមាជិកកំពុងរៀបចំខ្លួន » ជាអត្ថបទពណ៌ក្រហមដែលដាក់ថា « ការអញ្ជើញដែលមិនទាន់បានបញ្ជាក់ » ។ ស្ថានភាពនេះនឹងផ្លាស់ប្ដូរនៅពេលបុគ្គលដែលបានអញ្ជើញ ឬប៊ីស្សព ឬប្រធានសាខារបស់ពួកគេទទួលយក ឬបដិសេធការអញ្ជើញនេះ ។
ចំណាំ ៖ ប្រសិនបើប៊ីស្សព ឬប្រធានសាខារបស់បុគ្គលរូបនោះមិនទាន់ប្រើប្រាស់ប្រព័ន្ធការរៀបចំខ្លួនសម្រាប់ពិធីបរិសុទ្ធនេះនៅឡើយទេ នោះអ្នកនឹងត្រូវអនុវត្តការងារផ្សេងទៀតក្រៅបណ្តាញអ៊ីនធឺណិត ។
ការអញ្ជើញពីប៊ីស្សព ឬប្រធានសាខាផ្សេងទៀតត្រូវបានរាយបញ្ជីនៅលើទំព័រ « សមាជិកកំពុងរៀបចំខ្លួនសម្រាប់ពិធីបរិសុទ្ធក្នុងព្រះវិហារបរិសុទ្ធ » នៅក្រោម « ការអញ្ជើញមកពីប៊ីស្សពដទៃទៀត » ។
១. ជ្រើសរើស មរណជន ។ ដើម្បីឲ្យឧបករណ៍នេះដំណើរការបានត្រឹមត្រូវ ឈ្មោះមរណជនត្រូវតែរាយបញ្ជីនៅលើមែកធាងគ្រួសាររបស់សមាជិកក្នុងកម្មវិធី FamilySearch ( familysearch.org ) ។ អ្នកជំនាញផ្នែកពង្សប្រវត្តិប្រចាំវួដអាចជួយក្នុងរឿងនេះបាន ។ ប្រសិនបើពុំមានអ្នកជំនាញផ្នែកពង្សប្រវត្តិទេ សូមមើលការណែនាំដូចតទៅនេះនៅក្រោម « ឧបករណ៍ FamilySearch សម្រាប់ការរៀបចំខ្លួនសម្រាប់ពិធីបរិសុទ្ធ » ។
២. ឈ្មោះស្វាមី ឬភរិយា កូន ឬឪពុកម្តាយដែលបានស្លាប់នឹងត្រូវរាយ ។ បើបុគ្គលនោះកំពុងរៀបចំខ្លួនសម្រាប់ពិធីបរិសុទ្ធនៃការផ្សារភ្ជាប់ជាមួយនឹងស្វាមី ឬភរិយា សូមចុចលើរង្វង់ដែលនៅក្បែរឈ្មោះស្វាមី ឬ ភរិយារូបនោះ ។ បើបុគ្គលរូបនោះកំពុងរៀបចំខ្លួនដើម្បីផ្សារភ្ជាប់ជាមួយនឹងឪពុកម្តាយ និង/ឬកូនរបស់ពួកគេ សូមប្រើប្រអប់សញ្ញាកែងដើម្បីជ្រើសរើសអ្នកចូលរួមទាំងអស់ ។
៣. បើចាំបាច់សូមជ្រើសរើសតួនាទីដែលបុគ្គលរូបនោះនឹងមាននៅក្នុងពិធីបរិសុទ្ធ ៖ ស្វាមី ភរិយា កូន ឪពុក ឬម្តាយ ។
៤. បន្ទាប់មកចុចលើ បញ្ចូលជម្រើសដែលបានជ្រើសរើស ។
៥. ដើម្បីបន្ថែមពិធីបរិសុទ្ធផ្សេងទៀត សូមជ្រើសរើស បន្ថែមពិធីផ្សារភ្ជាប់មួយទៀតជាមួយស្វាមី ឬភរិយា ឬ បន្ថែមពិធីផ្សារភ្ជាប់មួយទៀតជាមួយកូនៗ ។
ឧបករណ៍ FamilySearch សម្រាប់ការរៀបចំខ្លួនសម្រាប់ពិធីបរិសុទ្ធ
សម្រាប់បុគ្គលនៅរស់ដែលត្រូវផ្សារភ្ជាប់ទៅនឹងមរណជន—មិនថាជាស្វាមី ឬភរិយា ឪពុក ឬម្តាយ ឬ កូននោះទេ—គឺត្រូវរាយបញ្ជីមរណជននៅក្នុង FamilySearch ( familysearch.org ) ។ ប្រសិនបើមរណជនមិនមាននៅក្នុង FamilySearch ត្រូវបានដាក់ថានៅរស់ បាត់ព័ត៌មាន ឬអាចមានព័ត៌មានស្ទួននៅក្នុងប្រព័ន្ធ បញ្ហាទាំងនេះត្រូវតែដោះស្រាយនៅក្នុង FamilySearch ជាមុនសិន ពីមុនពេលពិធីបរិសុទ្ធត្រូវធ្វើឡើង ។ អ្នកជំនាញផ្នែកពង្សប្រវត្តិអាចជួយក្នុងដំណើរការនេះបាន ។ ឧបករណ៍ដែលបានរាយបញ្ជីនៅទីនេះក៏អាចមានប្រយោជន៍ផងដែរ ។
ការផ្ទៀងផ្ទាត់ព័ត៌មានគឺជាការទទួលខុសត្រូវរបស់សមាជិក ។ ក្នុងករណីភាគច្រើន ជំហាននេះនឹងត្រូវបានគូសចំណាំថា « បញ្ចប់ » ដោយគ្មានជំនួយពីថ្នាក់ដឹកនាំបព្វជិតភាពឡើយ ។ ទោះជាយ៉ាងណាក៏ដោយ ក្នុងករណីខ្លះសមាជិកអាចស្នើសុំជំនួយពីប៊ីស្សព ឬប្រធានសាខារបស់ពួកគេបាន ។ ក្នុងករណីទាំងនេះ សូមអនុវត្តតាមការណែនាំទាំងនេះ ៖
ប្រសិនបើព័ត៌មានមិនគ្រាប់គ្រាន់ ឬដាក់មិនបានត្រឹមត្រូវទេ សូមចុចលើរូបតំណាងកែសម្រួល ( ខ្មៅដៃ ) ។ វាយបញ្ចូលព័ត៌មានត្រឹមត្រូវ បន្ទាប់មកចុចលើ រក្សាទុក និងផ្ទៀងផ្ទាត់ការផ្លាស់ប្តូរ ។ ( ក្នុងករណីខ្លះ អ្នកប្រហែលជាត្រូវផ្តល់ហេតុផលសម្រាប់ការផ្លាស់ប្តូរនោះ ) ។ ប្រសិនបើអ្នកជាប៊ីស្សព ឬប្រធានសាខា ការផ្លាស់ប្ដូរទាំងនេះនឹងត្រូវបានធ្វើបច្ចុប្បន្នភាពនៅក្នុងកំណត់ត្រាសមាជិកភាពសាសនាចក្រ ។ ប្រសិនបើការកែសម្រួលត្រូវបានធ្វើឡើងដោយនរណាម្នាក់ផ្សេងក្រៅពីប៊ីស្សព ឬប្រធានសាខា ( ឧទាហរណ៍សមាជិក ឬទីប្រឹក្សានៅក្នុងគណៈប៊ីស្សព ) នោះការផ្លាស់ប្តូរនេះនឹងត្រូវបញ្ជូនទៅកាន់ស្មៀនវួដដែលនឹងធ្វើបច្ចុប្បន្នភាពព័ត៌មាននេះនៅក្នុងកំណត់ត្រាសមាជិកភាពសាសនាចក្រ ។
ចំណាំ ៖ ប្រសិនបើព័ត៌មានអំពីបុគ្គលនៅរស់ផ្សេងទៀត ដូចជាឪពុក ឬម្តាយមិនត្រឹមត្រូវទេនោះ សូមទាក់ទងបុគ្គលនោះដោយផ្ទាល់ ។ មានតែស្មៀនវួដរបស់បុគ្គលដែលនៅរស់ទេ ដែលអាចធ្វើបច្ចុប្បន្នភាពកំណត់ត្រាសមាជិកភាពរបស់គាត់ ឬនាងបាន ។
៥. ចុចលើ បន្ទាប់ ដើម្បីបន្តទៅវគ្គបន្ទាប់ទៀត ។
បន្តផ្ទៀងផ្ទាត់ព័ត៌មានសម្រាប់ផ្នែកនីមួយៗ ។ ប្រសិនបើមានពាក្យមួយដែលអ្នកមិនធ្លាប់ស្គាល់ សូមមើល សទ្ទានុក្រម នៅចុងបញ្ចប់នៃអត្ថបទនេះ ។
ប្រសិនបើចម្លើយរបស់សមាជិកចំពោះសំណួរបញ្ជាក់លក្ខណសម្បត្តិបង្ហាញថា ពួកគេប្រហែលជាត្រូវការការអនុម័តពីគណៈប្រធានទីមួយ ដើម្បីបន្តដំណើរការទៅមុខទៀត នោះជំហាន « ការស្នើសុំទៅគណៈប្រធានទីមួយ » នឹងអាចមើលឃើញ ។ ថ្នាក់ដឹកនាំបព្វជិតភាពដោះស្រាយការស្នើសុំទាំងនេះដោយការប្រើប្រព័ន្ធកំណត់ត្រាសម្ងាត់ ។
ប្រសិនបើត្រូវការពាក្យស្នើសុំទៅកាន់ការិយាល័យគណៈប្រធានទីមួយសម្រាប់សមាជិកដែលបានដាក់ស្នើសុំ និងបានអនុម័តរួចហើយតាមរយៈប្រព័ន្ធធនធានអ្នកដឹកនាំនិងស្មៀន នោះប្រធានស្តេក ឬប្រធានបេសកកម្ម នឹងគូសសម្គាល់ថាកិច្ចការនេះបានបញ្ចប់រួចរាល់ហើយនៅលើផ្ទាំងស្នើសុំទៅគណៈប្រធានទីមួយ ដោយប្រើប្រព័ន្ធការរៀបចំខ្លួនសម្រាប់ពិធីបរិសុទ្ធ ។ ដំណើរការនៃការរៀបចំពិធីបរិសុទ្ធមិនអាចបន្តបានទេ រហូតទាល់តែប្រធានស្តេក ឬប្រធានបេសកកម្មគូសចំណាំការណ៍នេះថាបញ្ចប់ ។
ការដាក់ការណាត់ជួបទៅព្រះវិហារបរិសុទ្ធគឺជាការទទួលខុសត្រូវរបស់សមាជិក ។ សមាជិកអាចដាក់កាលវិភាគការណាត់ជួបដោយការទូរសព្ទ ឬណាត់តាមអនឡាញនៅលើគេហទំព័រ temples.churchofjesuschrist.org ។ ក្នុងករណីភាគច្រើន ជំហាននេះនឹងត្រូវបានគូសចំណាំថា « បញ្ចប់ » ដោយគ្មានជំនួយពីថ្នាក់ដឹកនាំបព្វជិតភាពឡើយ ។
តម្រូវឲ្យមានចំណាត់ការ របស់សមាជិកគឺជាការទទួលខុសត្រូវរបស់សមាជិក ។ ក្នុងករណីភាគច្រើន ជំហាននេះនឹងត្រូវបានគូសចំណាំថា « បានបញ្ចប់ » ដោយគ្មានជំនួយពីប៊ីស្សព ឬប្រធានសាខាឡើយ ។ ទោះជាយ៉ាងណាក៏ដោយ ក្នុងករណីខ្លះសមាជិកអាចស្នើសុំជំនួយអ្នកដឹកនាំបព្វជិតភាពរបស់ពួកគេបាន ។ ក្នុងករណីទាំងនេះសូមអនុវត្តតាមការណែនាំខាងក្រោម ៖
តម្រូវឲ្យមានចំណាត់ការរបស់ប៊ីស្សពគឺជាការទទួលខុសត្រូវរបស់ប៊ីស្សព ឬប្រធានសាខា ហើយមានតែប៊ីស្សព ប្រធានសាខា ឬទីប្រឹក្សាម្នាក់របស់ពួកលោកប៉ុណ្ណោះដែលអាចធ្វើបាន ។
តម្រូវឲ្យមានចំណាត់ការរបស់ប្រធានស្តេកគឺជាការទទួលខុសត្រូវរបស់ប្រធានស្តេក ឬប្រធានបេសកកម្ម ហើយមានតែប្រធានស្តេក ឬប្រធានបេសកកម្ម ឬទីប្រឹក្សាម្នាក់របស់ពួកគាត់ប៉ុណ្ណោះទើបអាចបំពេញបាន ។
មុនពេលបុគ្គលម្នាក់អាចចូលក្នុងព្រះវិហារបរិសុទ្ធ នោះគាត់ ឬនាងត្រូវបញ្ចប់ការសម្ភាសជាមួយទាំងប៊ីស្សព ឬប្រធានសាខា និងប្រធានស្តេក ឬប្រធានបេសកកម្មសិន ។ នៅជំហាននេះ ថ្នាក់ដឹកនាំបព្វជិតភាពបង្ហាញថា ពួកលោកបានសម្ភាសបុគ្គលនោះ ហើយបានឃើញថាគាត់ ឬនាងមានភាពស័ក្ដិសមដើម្បីចូលរួមក្នុងពិធីបរិសុទ្ធនៃព្រះវិហារបរិសុទ្ធបាន ។ ពួកលោកក៏កត់ត្រាកាលបរិច្ឆេទសម្ភាស ហើយផ្តល់ប័ណ្ណចូលព្រះវិហារបរិសុទ្ធដល់បុគ្គលនោះដែរ ។
នេះគឺជាជំហានចុងក្រោយនៅក្នុងដំណើរការការរៀបចំខ្លួនសម្រាប់ពិធីបរិសុទ្ធ ។
១. នៅពេលបានបំពេញគ្រប់ជំហានទាំងអស់រួចហើយ សូមចុចលើ ការរៀបចំខ្លួនសម្រាប់ពិធីបរិសុទ្ធបានបំពេញរួចរាល់ ។
២. ក្រោយពីនោះព័ត៌មានលម្អិតនៃការណាត់ជួបទៅព្រះវិហារបរិសុទ្ធនឹងអាចមើលឃើញនៅទីនេះ ។ ប្រសិនបើអ្នកត្រូវធ្វើការផ្លាស់ប្តូរចំពោះការរៀបចំខ្លួនសម្រាប់ពិធីបរិសុទ្ធនេះនៅពេលក្រោយ អ្នកនឹងត្រូវរុករកផ្ទាំងនេះ ហើយចុចលើ បើកការរៀបចំខ្លួនឡើងវិញ មុនធ្វើការផ្លាស់ប្តូរ ។
សូមអានសារបញ្ជាក់ ។ ប្រសិនបើអ្នកប្រាកដថា អ្នកចង់កែប្រែតួនាទី សូមចុចលើ រក្សាទុកតួនាទី ។
ចំណាំ ៖ ប្រសិនបើអ្នកផ្លាស់ប្ដូរតួនាទីរបស់បុគ្គលម្នាក់នៅក្នុងពិធីបរិសុទ្ធមួយ អ្នកប្រហែលជាត្រូវផ្ទៀងផ្ទាត់ព័ត៌មានមួយចំនួនឡើងវិញ ។
នេះគឺជាបញ្ជីអក្ខរក្រមនៃពាក្យដែលប្រើនៅក្នុងប្រព័ន្ធការរៀបចំខ្លួនសម្រាប់ពិធីបរិសុទ្ធ ។ និយមន័យទាំងនេះអាចមានប្រយោជន៍នៅពេលដែលអ្នកជួយសមាជិករៀបចំខ្លួន ដើម្បីទទួលពិធីបរិសុទ្ធក្នុងព្រះវិហារបរិសុទ្ធ ។
ពិធីបុណ្យជ្រមុជទឹក ៖ ពិធីបុណ្យជ្រមុជទឹកដោយការពន្លិច គឺជាពិធីបរិសុទ្ធនៃសេចក្តីសង្គ្រោះដំបូងនៃដំណឹងល្អ ។ បុគ្គលម្នាក់ត្រូវតែជ្រមុជទឹកពីមុនពេលពួកគេអាចទទួលបានពិធីបរិសុទ្ធក្នុងព្រះវិហារបរិសុទ្ធ ។
កើតក្នុងសេចក្តីសញ្ញា ៖ កុមារដែលកើតពីឪពុកម្ដាយដែលបានផ្សារភ្ជាប់ក្នុងព្រះវិហារបរិសុទ្ធមុនពេលកំណើតរបស់កុមាររូបនោះគឺ « កើតក្នុងសេចក្ដីសញ្ញា » ។ កុមារទាំងនេះគឺជាផ្នែកនៃគ្រួសារដ៏នៅអស់កល្បជានិច្ចមួយនៅពេលចាប់កំណើតមក ហើយមិនចាំបាច់ចូលរួមក្នុងពិធីបរិសុទ្ធនៃការផ្សារភ្ជាប់ទៅនឹងឪពុកម្តាយទៀតឡើយ ។
ការផ្សារភ្ជាប់កូនទៅនឹងឪពុកម្ដាយ ៖ ពិធីបរិសុទ្ធក្នុងព្រះវិហារបរិសុទ្ធដែលផ្សារភ្ជាប់កូនទៅនឹងឪពុកម្តាយរបស់នាង ឬគាត់ដ៏នៅអស់កល្បជានិច្ច ។
អាពាហ៍ពិពាហ៍ស៊ីវិល ៖ អាពាហ៍ពិពាហ៍ស៊ីវិលគឺជាអាពាហ៍ពិពាហ៍ដែលធ្វើឡើងដោយបុគ្គលណាម្នាក់ ដែលរដ្ឋាភិបាលបានអនុម័តនៅខាងក្រៅព្រះវិហារបរិសុទ្ធ ។ ព្រះវិហារបរិសុទ្ធខ្លះតម្រូវឲ្យសមាជិកបង្ហាញសំបុត្រអាពាហ៍ពិពាហ៍ស៊ីវិល មុនពេលពិធីបរិសុទ្ធនៃការផ្សារភ្ជាប់ជាមួយស្វាមីភរិយាអាចត្រូវបានធ្វើឡើង ។
កំណត់ត្រាសម្ងាត់ ៖ កំណត់ត្រាសម្ងាត់គឺជាឧបករណ៍អនឡាញដែលថ្នាក់ដឹកនាំបព្វជិតភាពប្រើ ដើម្បីផ្ញើពាក្យសុំផ្សារភ្ជាប់ទៅកាន់ការិយាល័យនៃគណៈប្រធានទីមួយ ។ វាក៏ត្រូវបានប្រើដើម្បីស្នើសុំករណីលើកលែងចំពោះគោលនយោបាយសាសនាចក្រ ដែលទាក់ទងនឹងពិធីបរិសុទ្ធក្នុងព្រះវិហារបរិសុទ្ធមកពីការិយាល័យនៃគណៈប្រធានទីមួយផងដែរ ។
ការបញ្ជាក់ ៖ ការបញ្ជាក់គឺជាពិធីបរិសុទ្ធមួយ ដែលបុគ្គលម្នាក់ត្រូវបានបញ្ជាក់ថាជា សមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ដោយការដាក់ដៃលើ ។ វាកើតឡើងក្នុងរយៈពេលខ្លីបន្ទាប់ពីពិធីបុណ្យជ្រមុជទឹក ។
អំណោយទានពិសិដ្ឋ ៖ អំណោយទានពិសិដ្ឋនៃព្រះវិហារបរិសុទ្ធគឺជាពិធីបរិសុទ្ធមួយ ដែលយើងត្រូវតែទទួលដើម្បីត្រឡប់ទៅកាន់វត្តមានរបស់ព្រះវិញ ។ ដោយជាផ្នែកនៃអំណោយទានពិសិដ្ឋនេះ យើងរៀនអំពីផែនការនៃសេចក្តីសង្គ្រោះ បេសកកម្ម និងដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ សេចក្តីស្រឡាញ់របស់ព្រះចំពោះបុត្រាបុត្រីរបស់ទ្រង់ និងសក្តានុពលដ៏ទេវភាពរបស់យើង ។ នៅក្នុងអំណោយទានពិសិដ្ឋនេះ យើងក៏បានចុះសេចក្តីសញ្ញាដើម្បីគោរពតាមក្រឹត្យវិន័យរបស់ព្រះ ហើយខិតខំដើម្បីបានក្លាយដូចជាព្រះយេស៊ូវគ្រីស្ទ ។
FamilySearch ៖ FamilySearch គឺជាឧបករណ៍អនឡាញដែលបង្កើតឡើងដោយសាសនាចក្រនៃព្រះយេស៊ូវ គ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ និងមានទីតាំងស្ថិតនៅលើគេហទំព័រ FamilySearch.org ។ គោលបំណងរបស់វាគឺដើម្បីកត់ត្រាឈ្មោះបុគ្គលដែលបានស្លាប់ទាំងអស់នៅក្នុងពង្សាវលី ដោយប្រើព័ត៌មានប្រវត្តិសាស្ត្រដើម្បីបង្រួបបង្រួមគ្រួសាររបស់ព្រះ ។ ព័ត៌មាននៅលើ FamilySearch រួមបញ្ចូលទាំងព័ត៌មានផ្ទាល់ខ្លួនជាមូលដ្ឋានរបស់បុគ្គលម្នាក់ៗ ទំនាក់ទំនងគ្រួសារ និងពិធីបរិសុទ្ធក្នុងព្រះវិហារបរិសុទ្ធដែលបានធ្វើរួចរាល់ ។
អត្តលេខ FamilySearch ៖ លេខអត្តសញ្ញាណផ្ទាល់ខ្លួន ( PID ) ដែលផ្តល់ទៅបុគ្គលដែលមានរាយនាមនៅក្នុង FamilySearch ។
ការអនុម័តពីគណៈប្រធានទីមួយ ៖ នៅក្នុងស្ថានភាពមួយចំនួន គណៈប្រធានទីមួយត្រូវផ្ដល់ការអនុម័តរបស់ខ្លួន ដើម្បីឲ្យពិធីបរិសុទ្ធអាចត្រូវបានធ្វើឡើង ។ នេះជារឿងធម្មតានៅក្នុងស្ថានភាពមួយដែលបុគ្គលម្នាក់គ្រោងនឹងផ្សារភ្ជាប់ជាមួយស្វាមី ឬភរិយា ដែលធ្លាប់បានផ្សារភ្ជាប់នឹងស្វាមី ឬ ភរិយាផ្សេងទៀតពីមុន ។ ថ្នាក់ដឹកនាំបព្វជិតភាពត្រូវតែទទួលបានការអនុម័តនេះ ពីមុនពិធីបរិសុទ្ធត្រូវបានកំណត់កាលបរិច្ឆេទ ប៉ុន្តែសមាជិកអាចបំពេញការរៀបចំខ្លួនទៅព្រះវិហារបរិសុទ្ធផ្សេងទៀត ខណៈកំពុងរង់ចាំការអនុម័តនេះ ។
ពិធីលាងជម្រះ ៖ ពិធីបរិសុទ្ធនៃពិធីលាងជម្រះគឺជាការរៀបចំខ្លួនសម្រាប់ពិធីបរិសុទ្ធក្នុងព្រះវិហារបរិសុទ្ធ ដែលបុគ្គលម្នាក់ទទួលដោយផ្ទាល់មុនពេលទទួលពិធីអំណោយទានពិសិដ្ឋក្នុងព្រះវិហារបរិសុទ្ធ ។ ជាធម្មតាសមាជិកសាសនាចក្រទទួលពិធីលាងជម្រះនេះនៅប៉ុន្មានម៉ោងមុនពិធីទទួលអំណោយទានពិសិដ្ឋរបស់ពួកគេ ។
អាពាហ៍ពិពាហ៍ដែលបានចុះបញ្ជី ៖ នៅពេលរដ្ឋាភិបាលក្នុងមូលដ្ឋានអនុញ្ញាតឲ្យអ្នកផ្សារភ្ជាប់ក្នុងព្រះវិហារបរិសុទ្ធធ្វើពិធីរៀបអាពាហ៍ពិពាហ៍ នោះពីធីផ្សារភ្ជាប់ជាមួយស្វាមី ឬភរិយាដែលបានធ្វើក្នុងព្រះវិហារបរិសុទ្ធក៏ត្រូវបានចាត់ទុកថាជា « អាពាហ៍ពិពាហ៍ដែលបានចុះបញ្ជី » ផងដែរ ។ អាស្រ័យលើទីតាំងរបស់ព្រះវិហារបរិសុទ្ធ ច្បាប់ខ្លះ អាចហាមឃាត់ការធ្វើការរៀបអាពាហ៍ពិពាហ៍ជាផ្លូវការជាផ្នែកមួយនៃពិធីបរិសុទ្ធនៃការផ្សារភ្ចាប់ ។ ប្រសិនបើសមាជិកមិនអាចរៀបអាពាហ៍ពិពាហ៍នៅក្នុងព្រះវិហារបរិសុទ្ធបានទេ នោះសមាជិកនឹងត្រូវផ្លាស់ប្តូរជម្រើសនេះ ហើយត្រូវរៀបចំពិធីរៀបអាពាហ៍ពិពាហ៍ស៊ីវិល មុនពេលធ្វើពិធីផ្សារភ្ជាប់របស់ពួកគេ ឬជ្រើសរើសព្រះវិហារបរិសុទ្ធផ្សេងទៀត ។
ពិធីបរិសុទ្ធសម្រាប់អ្នកនៅរស់ ៖ ពិធីបរិសុទ្ធក្នុងព្រះវិហារបរិសុទ្ធមួយដែលបុគ្គលរស់នៅម្នាក់បានទទួលក្នុងនាមពួកគេផ្ទាល់ ។
លេខកំណត់ត្រាសមាជិកភាព ( ល.ក.ស ) ៖ លេខអត្តសញ្ញាណដែលទាក់ទងនឹងកំណត់ត្រាផ្លូវការរបស់សាសនាចក្ររបស់បុគ្គលម្នាក់ៗ ។ លេខនេះត្រូវបានចាត់ ហើយកំណត់ត្រាសាសនាចក្របានបង្កើតឡើងនៅពេលដែលបុគ្គលណាម្នាក់បានទទួលបុណ្យជ្រមុជទឹក ឬក្នុងករណីកុមារដែលកើតក្នុងគ្រួសារជាសមាជិកនៃសាសនាចក្រ គឺនៅពេលដែលកុមាររូបនោះបានទទួលពិធីដាក់ឈ្មោះ និងប្រសិទ្ធពរនៅក្នុងសាសនាចក្រ ។
អ្នកសង្កេតការណ៍ ៖ សមាជិកគ្រួសារជិតស្និតម្នាក់ដែលកំពុងសង្កេតមើលពិធីបរិសុទ្ធនេះ មិនចូលរួមក្នុងពិធីនេះទេ ។ ឧទាហរណ៍ នៅក្នុងពិធីផ្សារភ្ជាប់កូនទៅនឹងឪពុកម្ដាយ នោះអ្នកសង្កេតការណ៍អាចជាបងប្អូនបង្កើតដែលបានផ្សារភ្ជាប់ទៅឪពុកម្ដាយរបស់គាត់ ឬនាងពីមុនរួចហើយ ។
អ្នកចូលរួម ៖ បុគ្គល ( ទាំងឡាយ ) ចូលរួមក្នុងពិធីបរិសុទ្ធ ។ ឧទាហរណ៍ នៅក្នុងពិធីផ្សារភ្ជាប់កូនទៅនឹងឪពុកម្ដាយ នោះអ្នកចូលរួមមាន ឪពុក ម្តាយ និងកូន ។
កូនសៀវភៅ « ការរៀបចំខ្លួនចូលព្រះវិហារបរិសុទ្ធ ៖ » ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ឬមកពីមជ្ឈមណ្ឌលចែកចាយសាសនាចក្រ ដែលអាចជួយសមាជិកដែលកំពុងរៀបចំខ្លួនទទួលពិធីបរិសុទ្ធក្នុងព្រះវិហារបរិសុទ្ធ នៅពេលពួកគេរៀបចំខ្លួនខាងវិញ្ញាណ ។
ទំនាក់ទំនងចម្បង ៖ បុគ្គលដែលគួរត្រូវបានទាក់ទងប្រសិនបើមានសំណួរ ឬកង្វល់ទាក់ទងនឹងការដាក់កាលវិភាគការណាត់ជួបទៅព្រះវិហារបរិសុទ្ធ ។
ពិធីជំនួស ៖ បុគ្គលដែលទទួលបានពិធីបរិសុទ្ធក្នុងព្រះវិហារជំនួសឲ្យអ្នកដែលបានស្លាប់ ។ ពាក្យ « ពិធីបរិសុទ្ធជំនួស » គឺសំដៅលើពិធីបរិសុទ្ធដែលបានទទួលជំនួសដោយអ្នកដែលមានជីវិតរស់នៅ ដែលបុគ្គលនោះធ្វើជាតំណាង និងទទួលពិធីបរិសុទ្ធជំនួសដល់អ្នកដែលបានស្លាប់ ។
ប័ណ្ណចូលព្រះវិហារបរិសុទ្ធសម្រាប់ពិធីបុណ្យជ្រមុជទឹក និងការបញ្ជាក់ជំនួស ៖ ប័ណ្ណចូលព្រះវិហារបរិសុទ្ធ ( សូមមើល ប័ណ្ណចូលព្រះវិហារបរិសុទ្ធខាងក្រោម ) ដែលបង្ហាញថាបុគ្គលម្នាក់មានភាពស័ក្ដិសមចូលព្រះវិហារបរិសុទ្ធ ដើម្បីធ្វើពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់ជំនួស ប៉ុន្តែមិនមែនជាពិធីលាងជម្រះ អំណោយទានពិសិដ្ឋ ឬពិធីបរិសុទ្ធនៃការផ្សារភ្ជាប់នោះទេ ។ ប័ណ្ណទាំងនេះជាទូទៅគឺសម្រាប់យុវវ័យ ឬមជ្ឈិមវ័យដែលមិនទាន់បានទទួលអំណោយទានពិសិដ្ឋក្នុងព្រះវិហារបរិសុទ្ធ ប៉ុន្តែបានទទួលបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់រួចហើយ ។
ប័ណ្ណចូលព្រះវិហារបរិសុទ្ធ ៖ សូមមើលប័ណ្ណចូលព្រះវិហារបរិសុទ្ធ ។
វិញ្ញាបនបត្រពិធីផ្សារភ្ជាប់ ៖ វិញ្ញាបនបត្រដែលបានបោះពុម្ពចេញ បង្ហាញពីពេលវេលា និងព្រះវិហារបរិសុទ្ធដែលពិធីបរិសុទ្ធនៃការផ្សារភ្ជាប់ត្រូវបានធ្វើឡើង ។
ការផ្សារភ្ជាប់ជាមួយស្វាមី ឬភរិយា ៖ ពិធីបរិសុទ្ធមួយដែលចងភ្ជាប់ស្វាមី និងភរិយាដ៏នៅអស់កល្បជានិច្ចជាមួយគ្នាទៅវិញទៅមក និងកូនចៅនាពេលអនាគតរបស់ពួកគេ ។ ពិធីបរិសុទ្ធនេះអាចធ្វើឡើងបានបន្ទាប់ពីគូស្វាមីភរិយារូបនេះបានរៀបអាពាហ៍ពិពាហ៍ស៊ីវិលរួចហើយ ឬប្រសិនបើអ្នកផ្សារភ្ជាប់ក្នុងព្រះវិហារបរិសុទ្ធ បានទទួលសិទ្ធិអនុញ្ញាតស្របច្បាប់ដើម្បីឲ្យរៀបអាពាហ៍ពិពាហ៍ នោះគូស្វាមីភរិយារូបនោះអាចរៀបការស្របច្បាប់ និងផ្សារភ្ជាប់ក្នុងពេលតែមួយបាន ។ សមាជិកសាសនាចក្រម្នាក់ក៏អាចផ្សារភ្ជាប់ទៅនឹងស្វាមី ឬភរិយាដែលបានស្លាប់ទៅផងដែរ ។ បន្ទាប់ពីរៀបអាពាហ៍ពិពាហ៍រួច នោះកាលបរិច្ឆេទនៃអាពាហ៍ពិពាហ៍ និងការទទួលបានសិទ្ធិអំណាចស្របច្បាប់ពីអជ្ញាធរដើម្បីរៀបអាពាហ៍ពិពាហ៍នេះ ត្រូវតែវាយបញ្ចូលទៅក្នុងផ្នែកតម្រូវឲ្យមានចំណាត់ការ ។ វានៅតែអាចធ្វើបានដើម្បីដាក់កាលវិភាគណាត់ជួបដើម្បីធ្វើពិធីផ្សារភ្ជាប់ក្នុងព្រះវិហារបរិសុទ្ធ មុនពេលធ្វើពិធីរៀបអាពាហ៍ពិពាហ៍ស៊ីវិល ។
វគ្គសិក្សាការរៀបចំខ្លួនសម្រាប់ព្រះវិហារបរិសុទ្ធ ៖ ថ្នាក់ដែលជាជម្រើស ដែលប៊ីស្សពអាចផ្តល់ជូនដល់សមាជិកវួដដែលកំពុងរៀបចំខ្លួនសម្រាប់ពិធីបរិសុទ្ធក្នុងព្រះវិហារបរិសុទ្ធ ។ សៀវភៅសិក្សា បានទទួលអំណោយទានពិសិដ្ឋមកពីស្ថានលើ គឺជាធនធានដែលបានលើកទឹកចិត្តសម្រាប់វគ្គសិក្សានេះ និងអាចរកបាននៅលើគេហទំព័ររបស់សាសនាចក្រ ឬមកពីមជ្ឈមណ្ឌលចែកចាយសាសនាចក្រ ។
ប័ណ្ណចូលព្រះវិហារបរិសុទ្ធ ៖ ជាប័ណ្ណដែលបញ្ជាក់ថា សមាជិកសាសនាចក្រម្នាក់ស័ក្តិសមនឹងចូលរួមក្នុងពិធីបរិសុទ្ធក្នុងព្រះវិហារបរិសុទ្ធ ។ សមាជិកសាសនាចក្របង្ហាញប័ណ្ណចូលព្រះវិហារបរិសុទ្ធរបស់ពួកគេនៅឯតុទទួលភ្ញៀវនៃព្រះវិហារបរិសុទ្ធ មុនពេលពួកគេត្រូវបានអនុញ្ញាតឲ្យចូល ។