មូលដ្ឋានគ្រឹះរបស់ខ្ញុំ ៖ មានសាមគ្គីភាព បម្រើរួមគ្នា—ម៉ោងជាអតិបរមា ៖ ២០ នាទី
-
ពិចារណ ៖តើការបំភ្លេចខ្លួនយើងនៅក្នុងការបម្រើដល់មនុស្សដទៃពិតជាសង្គ្រោះជាបានខ្ញុំតាមរបៀបណា ?
-
សូមមើល ៖« តាមរបៀបរបស់ព្រះអម្ចាស់ » មាននៅលើ srs.lds.org/videos ។ ( គ្មានវីដេអូឬ ? សូមអាន ទំព័រ ១៨៣ ) ។
តាមរបៀបរបស់ព្រះអម្ចាស់
ប្រសិនបើអ្នកមិនអាចមើលវីដេអូទេ សូមអានរឿងនេះវិញ ។
ប្រធាន ហិនរី ប៊ី អាវរិង ៖ គោលការណ៍ទាំងឡាយនៅក្នុងគ្រឹះនៃកម្មវិធីសុខុមាលភាពសាសនាចក្រ គឺមិនមែនសម្រាប់ពេលមួយគ្រា ឬកន្លែងតែមួយនោះឡើយ ។ គោលការណ៍នេះគឺសម្រាប់គ្រប់ពេលវេលា និងគ្រប់ទីកន្លែង ។ …
…របៀបអនុវត្តគឺមានភាពជាក់ច្បាស់ ។ អស់អ្នកដែលមានទ្រព្យច្រើនគឺត្រូវបន្ទាបខ្លួនដើម្បីជួយដល់អ្នកទាំងឡាយដែលខ្វះខាត ។ អស់អ្នកដែលសម្បូរហូរហៀ ត្រូវពលិកម្មដោយស្ម័គ្រចិត្តលះបង់ភាពសុខស្រួលរបស់ខ្លួន ពេលវេលា ជំនាញ និងធនធានទាំងឡាយដើម្បីសម្រាលបន្ទុកអស់អ្នកដែលខ្វះខាត ។ ហើយជំនួយនេះគឺត្រូវបានផ្តល់ឲ្យតាមវិធីមួយដើម្បីឲ្យកម្លាំងនៃអ្នកទទួលអាចថែទាំដល់ខ្លួនឯង ហើយបន្ទាប់មកថែទាំដល់អ្នកដទៃទៀត ។ ធ្វើតាមមាគ៌ារបស់ព្រះអម្ចាស់ នោះជារឿងដ៏អស្ចារ្យដែលអាចកើតឡើងបាន ។ ទាំងអ្នកផ្តល់ឲ្យ និងអ្នកទទួលគឺត្រូវបានប្រទានពរ ។
( បានកែសម្រួលចេញមកពីសុន្ទរកថារបស់ប្រធានអាវរិង នៅឯការឧទ្ទិសឆ្លងមជ្ឈមណ្ឌលសេវាកម្មសុខុមាលភាពយូថាហ៍ស៊ូហ្គើរហោស ខែមិថុនា ឆ្នាំ២០១១ LDS.org )
ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ ៖ បងប្អូនប្រុសស្រីទាំងឡាយ យើងម្នាក់ៗមានទំនួលខុសត្រូវលើសេចក្តីសញ្ញាដើម្បីយល់ដឹងពីសេចក្ដីត្រូវការរបស់អ្នកដទៃ ហើយបម្រើដូចជាព្រះអង្គសង្រ្គោះបានធ្វើ—ឈោងទៅជួយ ប្រសិទ្ធិពរ និងលើកស្ទួយអស់ជនដែលនៅជុំវិញយើង ។
ជាញឹកញាប់យើងមិនទទួលបានចម្លើយចំពោះការអធិស្ឋានខណៈពេលយើងលុតជង្គង់ចុះនោះទេ ប៉ុន្តែគឺនៅខណៈពេលដែលយើងកំពុងដើរបម្រើដល់ព្រះអម្ចាស់ និងបម្រើដល់ជនទាំងឡាយណាដែលនៅជុំវិញយើងវិញ ។ ទង្វើដោយចិត្តសប្បុរសនៃការបម្រើនិងឧទ្ទិសថ្វាយធ្វើឲ្យវិញ្ញាណយើងបរិសុទ្ធ យកសម្រាមចេញពីកែវភ្នែកខាងវិញ្ញាណរបស់យើង ហើយបើកទ្វារនៃស្ថានសួគ៌ដល់យើង ។ តាមរយៈការធ្វើជាចម្លើយចំពោះការអធិស្ឋានរបស់នរណាម្នាក់ ជាញឹកញាប់ យើងរកឃើញថា វាជាចម្លើយចំពោះខ្លួនយើងទៅវិញ ។
( « Waiting on the Road to Damascus » Ensign ឬ Liahona ខែឧសភា ឆ្នាំ២០១១ ទំព័រ ៧៦ )
សូមត្រឡប់ទៅ ទំព័រ ១៨២ ។
-
ពិភាក្សា ៖តើការបម្រើដល់អ្នកដទៃអាចបើកទ្វារនៃស្ថានសួគ៌ នៅក្នុងជីវិតយើងយ៉ាងណាដែរ ?
-
អាន ៖មនុស្សខ្លះមានអារម្មណ៍ថា ពួកគេគួរមានអ្វីដែលមនុស្សដទៃមាន ដែលវាបណ្ដាលឲ្យមានការអាក់អន់ចិត្ត ។ មនុស្សដទៃទៀតមានអារម្មណ៍ថាមានសិទ្ធិទទួលបានអ្វីដែលពួកគេគ្មាន ។ អន្ទាក់ទាំងពីរនេះធ្វើឲ្យមនុស្សខ្វាក់ភ្នែកមើលមិនឃើញសេចក្ដីពិតចាំបាច់មួយថា អ្វីៗទាំងអស់គឺជារបស់ព្រះ ។ ការអាក់អន់ចិត្ត និងការមានសិទ្ធិទទួលអាចបានយកឈ្នះដោយការផ្ដោតលើសេចក្ដីត្រូវការរបស់មនុស្សដទៃ ។ សូមអានម៉ូសាយ ២:១៧, ម៉ូសាយ ៤:២៦ និងពាក្យដកស្រង់មកពីប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី ( នៅខាងស្ដាំ ) ។
-
អាន ៖ពាក្យដកស្រង់មកពី អែលឌើរ រ៉ូបឺត ឌី ហែល និងប្រធាន ថូម៉ាស អេស ម៉នសុន ( នៅខាងស្ដាំ )
-
តាំងចិត្ត ៖សូមតាំងចិត្តធ្វើតាមសកម្មភាពដូចខាងក្រោមក្នុងអំឡុងសប្ដាហ៍ ។ សូមគូសសញ្ញាកែងក្នុងប្រអប់ នៅពេលអ្នកបញ្ចប់ការតាំងចិត្តនីមួយៗ ។
-
ធ្វើតាមផែនការដែលអ្នកបានធ្វើដើម្បីបម្រើមនុស្សម្នាក់ ។
-
ចែកចាយនូវអ្វីដែលអ្នកបានរៀននៅថ្ងៃនេះអំពីការបម្រើជាមួយនឹងគ្រួសារ ឬមិត្តភក្ដិរបស់អ្នក ។
-