គណៈ​ប៊ីស្សព
ព័ត៌មាន​ផ្សេងទៀត​ដែល​ទាក់ទង​នឹង​អគារ​សាលា​ប្រជុំ


« ព័ត៌មាន​ផ្សេងទៀត​ដែល​ទាក់ទង​នឹង​អគារ​សាលា​ប្រជុំ » ការផ្តល់​សាលាប្រជុំ និង​កន្លែង​ថ្វាយបង្គំ​ផ្សេងៗ​ទៀត ( ឆ្នាំ ២០២១ )

« ព័ត៌មាន​ផ្សេងទៀត​ដែល​ទាក់ទង​នឹង​អគារ​សាលា​ប្រជុំ » ការផ្តល់​សាលាប្រជុំ និង​កន្លែង​ថ្វាយបង្គំ​ផ្សេងៗ​ទៀត

ព័ត៌មាន​ផ្សេងទៀត​ដែល​ទាក់ទង​នឹង​អគារ​សាលា​ប្រជុំ

រូប​គំនូរ

សាលាប្រជុំ​គួរតែ​ឆ្លុះបញ្ចាំង​ពី​ឥរិយាបថ​នៃ​គារវភាព​ចំពោះ​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​ថ្លែង​ទីបន្ទាល់​អំពី​ជំនឿ​របស់​សមាជិក​ទៅលើ​ទ្រង់ ។ គំនូរ​ព្រះយេស៊ូវ​គ្រីស្ទ គួរតែ​ដាក់​តាំង​នៅ​កន្លែង​ច្រកដើរ​នៃ​សាលាប្រជុំ ដើម្បី​ជួយ​បង្ហាញពី​ជំនឿ​ដ៏សំខាន់​នេះ ។ កន្លែង​ច្រកដើរ​មិនគួរ​មាន​ការរំខាន ដូចជា​ការដាក់​បង្ហាញ​សាច់រឿង ក្តារតាំង​ព័ត៌មាន តុ និង​ជើងទ្រ​នោះ​ទេ ។ គំនូរ​ព្រះយេស៊ូវ​គ្រីស្ទ ឈុតឆាក​នៃ​បទគម្ពីរ និង​ប្រវត្តិ​សាសនាចក្រ​គឺ​សមរម្យ​សម្រាប់​ដាក់​តាំង​នៅ តាម​ផ្លូវដើរ និង​ថ្នាក់រៀន ។

ប្រធាន​ស្ដេក ឬ​អ្នកដឹកនាំ​ក្នុង​មូលដ្ឋាន​ដែល​បាន​ចាត់តាំង​ដទៃទៀត​ជ្រើសរើស​គំនូរ​នៅក្នុង​កាតាឡុក​គំនូរ ដែល​សាសនាចក្រ​បាន​អនុម័ត​សម្រាប់​សាលាប្រជុំ ។ អ្នកគ្រប់គ្រង​អគារ​អាច​ចែកចាយ​កាតាឡុក​គំនូរ​ជាមួយ​ថ្នាក់ដឹកនាំ នៅពេល​ពួកគាត់​ត្រូវការ​រូប​គំនូរ​ថ្មី ។ ជាទូទៅ រូប​គំនូរ​មកពី​ប្រភព​ផ្សេងទៀត​គឺ​មិន​អនុញ្ញាត​នោះ​ទេ ។ សំណើ​សុំ​ករណី​លើកលែង​ត្រូវតែ​ធ្វើឡើង​តាមរយៈ​អ្នកគ្រប់គ្រង​អគារ ។

រូប​គំនូរ​មិន​ត្រូវ​ដាក់​នៅក្នុង​រោងជំនុំ ឬ​ក្បែរ​អាង​ជ្រមុជ​ទឹក​ឡើយ ។ រូប​សំណាក បូជនីយដ្ឋាន ទី​រំឭក ផ្ទាំង​គំនូរ​នៅលើ​ជញ្ជាំង និង​គំនូរ​ផ្គុំ​ថ្ម​តូចៗ ពុំ​អនុញ្ញាត​ឲ្យ​ដាក់​នៅក្នុង ឬ​នៅក្រៅ​អគារ​នោះ​ឡើយ ។ គោលនយោបាយ​នេះ​អាច​នឹង​មិន​អនុវត្ត​ចំពោះ​រូប​គំនូរ ដែល​បាន​តាំង​ជាច្រើន​ឆ្នាំ​ហើយ​នោះ​ទេ ។

ម៉ាស៊ីន​ថតចម្លង

ការទិញ​ម៉ាស៊ីន​ថតចម្លង​ត្រូវបាន​កំណត់​ដោយ​គោលការណ៍​ណែនាំ​របស់​ការិយាល័យ​តំបន់ អាស្រ័យ​ទៅ​លើ​តម្រូវការ​របស់​អង្គភាព​ក្នុង​តំបន់ ។ ក្រុម​អ្នកគ្រប់គ្រង​អគារ​មាន​ទំនួលខុសត្រូវ​លើ​ការទិញ​ម៉ាស៊ីន​ថតចម្លង​សម្រាប់​ការិយាល័យ​ស្តេក និង​មជ្ឈមណ្ឌល​សម្ភារ​សម្រាប់​សាលាប្រជុំ ។

នៅពេល​ត្រូវការ​សេវាកម្ម ឬ​ការជួសជុល នោះ​ថ្នាក់ដឹកនាំ​ក្នុង​មូលដ្ឋាន​ទាក់ទង​ទៅ​អ្នក​ផ្តល់សេវា​នេះ ប្រសិនបើ​បាន​ចុះកិច្ចសន្យា​ផ្ដល់​សេវាកម្ម ។ បើមិន​ដូច្នេះទេ ថ្នាក់​ដឹកនាំ​ក្នុង​មូលដ្ឋាន​ទាក់ទង​ក្រុម​អ្នកគ្រប់គ្រង​អគារ ដែល​ជា​អ្នករៀបចំ និង​បង់ប្រាក់​លើ​ការងារ​នេះ ។

គ្រឿងផ្គត់ផ្គង់​ដូចជា​ក្រដាស និង​ទឹកថ្នាំ​ត្រូវបាន​ទិញ​ដោយ​អង្គភាព​ក្នុង​មូលដ្ឋាន ដោយ​ប្រើ​ថវិកា​ដែល​ផ្តល់​ឲ្យ​នៅក្នុង​អង្គភាព​របស់​ពួកគាត់ ។

ការតុបតែង​លម្អ

ការតុបតែង​លម្អ​សម្រាប់​សកម្មភាព​ថ្ងៃ​បុណ្យទាន ពិធី​ទទួល​ភ្ញៀវ​អាពាហ៍ពិពាហ៍ និង​ព្រឹត្តិការណ៍​ស្រដៀងគ្នា​នេះ​អាច​ដាក់​តាំង​ជា​បណ្ដោះ​អាសន្ន​នៅក្នុង ឬ​នៅ​ខាងក្រៅ​អគារ​បាន ។ គ្រឿង​តុបតែង​លម្អ​ទាំងឡាយ លើកលែង​តែ​ផ្កា មិន​អាច​ដាក់​នៅក្នុង​រោងជំនុំ​អំឡុង​ការប្រជុំ​សាក្រាម៉ង់​បាន​ទេ ។ ការតុបតែង​លម្អ​មិន​គួរ​ធ្វើឡើង​នៅ​កន្លែង​ច្រកដើរ​នោះ​ទេ ដើម្បី​រក្សា​ការផ្ដោត​គារវភាព​ចំពោះ​ព្រះអង្គ​សង្រ្គោះ ។

ការតុបតែង​លម្អ​គួរតែ​មាន​ភាពរម្យទម និង​មិន​ចំណាយ​ថវិកា​ច្រើន ។ មិន​ត្រូវ​តុបតែង​លម្អ​អ្វី​ដែល​អាច​បង្ក​ឲ្យមាន​ការឆាបឆេះ​នោះ​ឡើយ ។ ក្បួន​ច្បាប់​អគ្គីភ័យ និង​សុវត្ថិភាព​ក្នុង​មូលដ្ឋាន និង​ពិធីបរិសុទ្ធ​នានា​គួរតែ​ត្រូវបាន​អនុវត្ត​តាម​ជានិច្ច ។

ឧបករណ៍​ទំនាក់ទំនង​បន្ទាន់

វួដ និង​ស្តេក​មិន​ត្រូវ​ទិញ ឬ​ទទួល​យក​ទូរសព្ទ​ផ្កាយ​រណប ឬ​ឧបករណ៍​វិទ្យុ​ហៅសំឡេង​ដែល​បាន​បរិច្ចាគ​ឲ្យ​ដើម្បី​ប្រើប្រាស់​ក្នុង​គ្រា​អាសន្ន ឬ​ដាក់​ដំឡើង​នៅក្នុង​សាលាប្រជុំ​នោះ​ទេ ។ ថ្នាក់ដឹកនាំ​ត្រូវបាន​លើក​ទឹកចិត្ត​ឲ្យ​កំណត់​អត្តសញ្ញាណ​បុគ្គល​ដែល​អាច​មាន​ឧបករណ៍​ផ្ទាល់ខ្លួន​របស់​ពួកគេ​រួច​ទៅហើយ ដើម្បី​ជួយ​ដល់​តម្រូវការ​ទំនាក់ទំនង​ជាក់លាក់​របស់​វួដ និង​ស្តេក ។

ឧបករណ៍​សម្រាប់​លោកអយ្យកោ

ក្នុង​ករណី​ដ៏​កម្រ លោកអយ្យកោ​ប្រហែល​ជា​គ្មាន​កុំព្យូទ័រ​ប្រើប្រាស់​ទេ ( ឧទាហរណ៍ គាត់​ប្រហែល​ជា​គ្មាន​កុំព្យូទ័រ​ផ្ទាល់ខ្លួន ឬ​មិន​អាច​ប្រើ​កុំព្យូទ័រ​នៅក្នុង​ការិយាល័យ​ស្មៀន​នៃ​សាលាប្រជុំ​បាន ) ។ បើ​ដូច្នេះ ប្រធាន​ស្តេក​អាច​អនុម័ត​ឲ្យ​ទិញ​កុំព្យូទ័រ​មួយ​បាន ហើយ​ធ្វើ​សំណើសុំ​ដោយ​ការទាក់ទង​ទៅកាន់​អ្នកគ្រប់គ្រង​អគារ ។ ស្តេក​ផ្តល់​ឧបករណ៍​ថត​សំឡេង​សម្រាប់​លោកអយ្យកោ​ដោយប្រើ​មូលនិធិ​ថវិកា​ដែល​ផ្តល់​ឲ្យ​អង្គភាព​ក្នុង​មូលដ្ឋាន ( ថ.ផ.អ.ម. ) ។

ថ្លៃឈ្នួល

មិន​គួរ​យក​ថ្លៃឈ្នួល​ពី​សមាជិក ឬ​កក់​ប្រាក់​ដើម្បី​ប្រើប្រាស់​សាលាប្រជុំ​សម្រាប់​ពិធី​អាពាហ៍ពិពាហ៍ បុណ្យសព ការជួបជុំ​ក្រុមគ្រួសារ ការជួបជុំ​អ្នកផ្សព្វផ្សាយ​សាសនា ការប្រគំ​តន្ត្រី​តូចៗ​ដែល​បាន​អនុម័ត ឬ​ព្រឹត្តិការណ៍​ស្រដៀង​នោះ​ទេ ។

ទង់ជាតិ

ទង់ជាតិ​របស់​ជាតិ​អាច​ត្រូវបាន​បង្ហោះ​ឡើង​នៅក្នុង​បរិវេណ​សាសនាចក្រ ដរាប​ណា​វា​ស្របតាម​គោលការណ៍​ណែនាំ​ក្នុង​មូលដ្ឋាន ។ ទង់ជាតិ​អាច​ត្រូវបាន​ដាក់តាំង​នៅក្នុង​អគារ​សាសនាចក្រ​ក្នុង​ឱកាស​ពិសេសៗ​បាន ។ ការស្នេហា​ជាតិ​មិន​តម្រូវឲ្យ​ដាក់​ទង់ជាតិ​ជា​ប្រចាំ​នៅ​កន្លែង​ថ្វាយបង្គំ​នោះ​ទេ ។

សាលា​បង្រៀន​តាម​ផ្ទះ និង​កន្លែង​ថែទាំ​កុមារ

ខណៈ​ដែល​សាសនាចក្រ​លើក​ទឹកចិត្ត​យ៉ាងខ្លាំង​ឲ្យ​ទទួល​ការអប់រំ តែ​សាលាប្រជុំ​ទាំងឡាយ​មិន​ត្រូវបាន​ប្រើ​ជា​សាលា​បង្រៀន​ក្រៅម៉ោង ឬ​កន្លែង​ថែទាំ​កុមារ ឬ​បង្កើត​ជា​សកម្មភាព​រៀនសូត្រ​ក្រៅម៉ោង​នោះទេ ។

ការប្រកាន់​ខ្ជាប់​តាម​គោលនយោបាយ​នេះ​នឹង​ជំរុញ​ឲ្យមាន​សុវត្ថិភាព និង​ចៀសវាង​បំណុល​ពន្ធ​ចំពោះ​សាសនាចក្រ ។

ឧបករណ៍​ផ្កាយរណប និង​វីដេអូ

ឧបករណ៍​ផ្កាយរណប និង​វីដេអូ​របស់​សាសនាចក្រ​ត្រូវបាន​ប្រើប្រាស់​សម្រាប់តែ​គោលបំណង​ដែល​ទាក់ទង​នឹង​សាសនាចក្រ មិន​ធ្វើ​ពាណិជ្ជកម្ម ដូច​ដែល​បាន​អនុញ្ញាត​ដោយ​គណៈប្រធាន​ស្តេក ឬ​គណៈប៊ីស្សព​ប៉ុណ្ណោះ ។ ឧបករណ៍​ទាំងអស់​ត្រូវ​ចាក់សោ​ដោយ​សុវត្ថិភាព​នៅពេល​មិន​ប្រើប្រាស់ ។ ឧបករណ៍​ទាំងនេះ​ពុំអាច​យក​ចេញពី​អគារ​ទៅ​ប្រើប្រាស់​នៅ​ផ្ទះ ឬ​ប្រើប្រាស់​ផ្ទាល់ខ្លួន​បាន​ទេ ។

ការប្រើប្រាស់​ដីធ្លី​រួម

ការប្រើប្រាស់​ដីធ្លី​រួម​របស់​សាសនាចក្រ​តម្រូវ​ឲ្យមាន​ការអនុម័ត ដែល​រួម​មាន​សិទ្ធិ​ចូលប្រើ​ដីធ្លី​របស់​សាសនាចក្រ ច្រកទ្វារ ដី​របស់​អ្នក​ដទៃ បញ្ហា​ព្រំ​ប្រទល់ និង​កិច្ចព្រមព្រៀង​លើ​សិទ្ធិ​សុំ​ផ្លូវ​ដើរ ។

ស្លាក​យីហោ

ប្រសិនបើ​ប្រធាន​ស្តេក​មាន​សំណួរ​អំពី​ស្លាក​យីហោ​សម្រាប់​អគារ​សាសនាចក្រ នោះ​គាត់​គួរ​ទាក់ទង​ទៅកាន់​អ្នកគ្រប់គ្រង​អគារ ។

ប្រដាប់​ផ្លុំព្រិល

ឧបករណ៍​ម៉ូទ័រ​ចូក​ព្រិល​របស់​សាសនាចក្រ​ត្រូវបាន​ផ្តល់​ឲ្យ តាម​សាលាប្រជុំ​នីមួយៗ តាម​តំបន់​ដែល​ត្រូវការ ។ សមាជិក​សាសនាចក្រ​អាច​ប្រើ​ឧបករណ៍​ទាំងនេះ​ដើម្បី​សម្អាត​ច្រកដើរ​នៅក្នុង​សាលាប្រជុំ​បាន ។ ថ្នាក់ដឹកនាំ​ផ្តល់​ការចាត់តាំង​ទាំងនេះ​ដល់​សមាជិក​ដែល​មាន​ភាពចាស់ទុំ មាន​ទំនួលខុសត្រូវ និង​ណែនាំ​ពួកគេ​ឲ្យ​ប្រើ​សញ្ញា​ព្រមាន​សុវត្ថិភាព​ដែល​ត្រឹមត្រូវ ។

ដីធ្លី​របស់​សាសនាចក្រ​ដែល​នៅ​ទំនេរ

ដីធ្លី​របស់​សាសនាចក្រ​ដែល​នៅ​ទំនេរ​មិន​អាច​ប្រើប្រាស់ ឬ​កាន់កាប់​ដោយ​គ្មាន​ការអនុញ្ញាត​ពី​ប្រធាន​តំបន់​ឡើយ ។ នៅក្នុង​ស្ថានភាព​ខ្លះ សមាជិក​ក្នុង​មូលដ្ឋាន​អាច​ប្រើប្រាស់​ដីធ្លី​របស់​សាសនាចក្រ​ដែល​នៅ​ទំនេរ​ធ្វើ​ជា​សួន​បណ្តោះ​អាសន្ន​បាន ។ សូម​ទាក់ទង​ទៅកាន់​អ្នកគ្រប់គ្រង​អគារ ប្រសិនបើ​មាន​សំណួរ ឬ​ការ​ស្នើសុំ​អនុញ្ញាត​ណាមួយ ។