ថ្នាក់​វិទ្យាស្ថាន
ក្រុមគ្រួសារ​ដ៏​នៅ​អស់កល្ប​ជានិច្ច ( សាសនា ២០០ )


ក្រុមគ្រួសារ​ដ៏​នៅ​អស់កល្ប​ជានិច្ច ( សាសនា ២០០ )

រូបភាព
គ្រួសារ​នៅ​ជិត​ព្រះវិហារ​បរិសុទ្ធ

សំណួរ

  1. ហេតុអ្វី​បាន​ជា​ក្រុមគ្រួសារ មាន​សារៈ​សំខាន់​ក្នុង​ផែនការ​នៃ​សុភមង្គល​របស់​ព្រះវរបិតាសួគ៌ ?

    ចម្លើយ​របស់​អ្នក គួរ​តែ​រួមមាន​នូវ​ចំណុច​ដូច​តទៅ​នេះ ៖

    • ការបកស្រាយ​មួយ​អំពី​គោលបំណង​ចម្បង ក្នុង​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ ។

    • ការពន្យល់​មួយ​អំពី​របៀប​ដែល​ក្រុមគ្រួសារ​សុចរិត ជួយ​សម្រេច​គោលបំណង​ទាំងនោះ​ពេញ​ទាំង​ភាពអស់កល្ប​ជានិច្ច ។

    • ការពន្យល់​មួយ​អំពី​មូលហេតុ​ដែល​គោលលទ្ធិ​អំពី​ក្រុមគ្រួសារ​សំខាន់​ចំពោះ​អ្នក និង ភាពរីកចម្រើន​ដ៏​នៅ​អស់កល្ប​ជានិច្ច ។

    • ការពន្យល់​មួយ​អំពី​របៀប​ដែល​ការយល់ដឹង​របស់​អ្នក អំពី​តួនាទី​ដ៏​សំខាន់​របស់​ក្រុមគ្រួសារ​នៅ​ក្នុង​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ មាន​ឥទ្ធិពល​លើ​ជម្រើស​ដែល​អ្នក​ធ្វើ​នៅ​ក្នុង​ជីវិត​នេះ ។

  2. តើ​បទដ្ឋាន​របស់​ព្រះអម្ចាស់​ចំពោះ​អាពាហ៍ពិពាហ៍ មាន​អ្វី​ខ្លះ ?

    ចម្លើយ​របស់​អ្នក គួរ​តែ​រួមមាន​ការពន្យល់​ដូច​តទៅ​នេះ ៖

    • តួនាទី និង ទំនួល​ខុសត្រូវ​ដ៏​ទេវភាព​របស់​គូស្វាមី​ភរិយា និង ឪពុក​ម្ដាយ ។

    • តួនាទី​របស់​ព្រះអង្គ​សង្គ្រោះ នៅ​ក្នុង​អាពាហ៍ពិពាហ៍ និង ក្រុមគ្រួសារ ។

    • ក្រឹត្យវិន័យ​ដែល​មាន​ឥទ្ធិពល​លើ​ព្រហ្មចារីភាព និង ភាពស្មោះត្រង់​នៅ​ក្នុង​អាពាហ៍ពិពាហ៍ និង លក្ខណៈ​ដ៏​អស់កល្ប​ជានិច្ច​នៃ​ក្រឹត្យវិន័យ​ទាំងនោះ ។

    • វិធី​ដែល​អ្នក​អាច​អនុវត្ត​តាម​គោលការណ៍​ទាំង​នេះ ដើម្បី​ត្រៀមខ្លួន​ទទួល ឬ អភិវឌ្ឍន៍អាពាហ៍ពិពាហ៍ និង ក្រុមគ្រួសារ​របស់​អ្នក ។

  3. តើ « ក្រុម​គ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » (EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១០ ទំព័រ ១២៩ ) មាន​ឥទ្ធិពល​វិជ្ជមាន​ទៅ​លើ​ជីវិត​របស់​អ្នក អំឡុង​ពេល​វគ្គ​សិក្សា​នេះ​យ៉ាង​ដូចម្ដេច​ខ្លះ ?

    អ្នក​អាច​បង្កើត ឬ​ភ្ជាប់​គំនិត​ពី​ចម្លើយ​មុនៗ​របស់​អ្នក ឬ​សរសេរ​អំពី​ប្រធាន​បទ​ថ្មី​មួយ ។ ចម្លើយ​របស់​អ្នក គួរ​តែ​រួមមាន​នូវ​ចំណុច​ដូច​តទៅ​នេះ ៖

    • ការពន្យល់​មួយ​អំពី​គោលការណ៍ ឬ គោលលទ្ធិ​ជាក់លាក់​មួយ​ចេញ​ពី​ការប្រកាស​អំពី​ក្រុមគ្រួសារ ដែល​ភ្ជាប់​មក​ជាមួយ​ការពន្យល់​បន្ថែម​មួយ​ដោយ​ប្រើ​បទគម្ពីរ ឬ ប្រសាសន៍​របស់​ពួក​ព្យាការី​ថ្ងៃ​ចុងក្រោយ ។

    • គំរូ​មួយ​អំពី​របៀប​ធ្វើតាម​ដំបូន្មាន​របស់​ពួក​ព្យាការី បាន​ជួយ​អ្នក​ឲ្យ​យល់​កាន់តែ​ច្បាស់ អំពី​គោលការណ៍ ឬ គោលលទ្ធិ​ដែល​អ្នក​បាន​ជ្រើសរើស ។

    • គំរូ​នៃ​ពរជ័យ​ដែល​អ្នក ឬ​អ្នក​ផ្សេង​ទៀត​ទទួល​បាន តាមរយៈ​ការស្ដាប់​តាម​ដំបូន្មាន​ដែល​មាន​ក្នុង​ការប្រកាស​អំពី​ក្រុមគ្រួសារ ។

    • ការបកស្រាយ​មួយ​អំពី​អ្វី​ដែល​អ្នក​នឹង​ធ្វើ ដើម្បី​រស់នៅ​ឲ្យ​បាន​ពេញលេញ​ស្រប​តាម​គោលការណ៍ ឬ គោលលទ្ធិ​ដែល​អ្នក​បាន​ជ្រើសរើស ។

ចំណុច​សំខាន់ៗ​នៃ​គោលលទ្ធិ

ព័ត៌មាន​ខាង​ក្រោម​ត្រូវ​បាន​ចងក្រង​ដោយ​ប្រើ​ចំណុច​សំខាន់ៗ​នៅ​ក្នុង​មេរៀន សម្រាប់​វគ្គ​សិក្សា​នេះ ។ តួ​លេខ​នៅ​ក្នុង​វង់​ក្រចក ដែល​នៅ​បន្ទាប់​ពី​សម្ដី​ដកស្រង់ ចង្អុល​បង្ហាញ​អំពី​លេខ​មេរៀន​នៅ​ក្នុង ក្រុមគ្រួសារ​ដ៏​អស់​កល្ប សៀវភៅ​ណែនាំ​សម្រាប់​គ្រូបង្រៀន ( ឆ្នាំ ២០១៥ ) ដែល​មាន​នូវ​សេចក្តី​ថ្លែងការណ៍​នោះ ។ សូម​ប្រៀបធៀប​ចម្លើយ​របស់​អ្នក​ជាមួយ​នឹង​ព័ត៌មាន​ខាង​ក្រោម ។ នៅ​ក្នុង​ការរំឭក​ឡើង​វិញ ប្រសិនបើ​អ្នក​ឃើញ​ថា​មាន​ចំណុច​សំខាន់ៗ​នៃ​គោលលទ្ធិ​ណា​មួយ​ដែល​អ្នក​មិន​បាន​ដាក់​ចូល​ក្នុង​ចម្លើយ​របស់​អ្នក នោះ​សូម​ពិចារណា​ធ្វើ​ការ​កែ​តម្រូវ​ចម្លើយ​របស់​អ្នក​មុន​នឹង​បញ្ជូន​វា ។ អ្នក​ពុំចាំ​បាច់​កត់​ត្រា​ព័ត៌មាន​នេះ​ឲ្យ​ដូច​គ្នា​បេះ​បិទ​ទៅ​ក្នុង​ចម្លើយ​អ្នក​ឡើយ គ្រាន់​តែ​ឲ្យ​ច្បាស់​ថា អ្នក​យល់​គោលលទ្ធិ​ទាំង​នេះ ហើយ​បង្ហាញ​នូវ​ការ​យល់​ដឹង​នោះ​ទៅ​បាន​ហើយ ។ ដោយសារ​សំណួរ​លេខ ៣ តម្រូវ​ឲ្យ​ឆ្លើយ​ចម្លើយ​ផ្ទាល់​ខ្លួន ដូច្នោះ​គ្មាន​ចំណុច​សំខាន់​ណា​នៅ​ក្នុង​សំណួរ​នោះ​ឡើយ ។

  1. ហេតុអ្វី​បាន​ជា​ក្រុមគ្រួសារ​មាន​សារៈសំខាន់​ក្នុង​ផែនការ​នៃ​សុភមង្គល​របស់​ព្រះវរបិតាសួគ៌ ?

    គោលបំណង​ចម្បង​នៅ​ក្នុង​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ ៖

    • « ផែនការ​របស់​ព្រះវរបិតាសួគ៌​ប្រទាន​មាគ៌ា​មួយ​សម្រាប់​យើង ដើម្បី​ក្លាយ​ដូចជា​ព្រះមាតាបិតាសួគ៌​របស់​យើង » () ។

    • « ផែនដី​នេះ​ត្រូវបាន​បង្កើត​ឡើង ដើម្បី​ជួយ​នាំ​មក​ឲ្យ​មាន​នូវ​អមតភាព និង​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​ដល់​មនុស្ស » () ។

    របៀប​ដែល​ក្រុមគ្រួសារ​សុចរិត ជួយ​សម្រេច​គោលបំណង​ទាំងនោះ​ពេញ​ទាំង​ភាពអស់កល្ប​ជានិច្ច ៖

    • «គ្រួសារ​ជា​ផ្នែក​ដ៏​សំខាន់​មួយ​នៅក្នុង​ផែនការ​របស់​ព្រះ សម្រាប់​ជីវិត​មុន​ឆាក​ជីវិត​នេះ ជីវិត​រមែង​ស្លាប់ និង​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច » () ។

    • « ដោយសារ​ការធ្លាក់ លោក​អ័ដាម និង​នាង​អេវ៉ា អាច​មាន​កូន ហើយ​ពូជពង្ស​របស់​ពួកគាត់​អាច​រីកចម្រើន​ទៅ​កាន់​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច » () ។

    • « ដោយ​មាន​រូបកាយ​សាច់ឈាម យើង​ជួប​ប្រទះ​នឹង​ស្ថានភាព​នៃ​ជីវិត​រមែងស្លាប់ ដែល​អាច​រៀបចំ​ខ្លួន​យើង​សម្រាប់​ភាពអស់កល្ប​ជានិច្ច » () ។

    • « នៅ​ពេល​យើង​ចូល​ក្នុង​សេចក្ដី​សញ្ញា​ថ្មី ហើយ​អស់កល្ប​អស់កាល​ជានិច្ច​នៃ​អាពាហ៍ពិពាហ៍ នោះ​យើង​អាច​ត្រូវបាន​លើកតម្កើង​ឡើង​នៅ​ក្នុង​កម្រិត​ដ៏​ខ្ពស់​បំផុត​នៃ​នគរ​សេឡេស្ទាល » (១៥) ។

  2. តើ​បទដ្ឋាន​របស់​ព្រះអម្ចាស់​ចំពោះ​អាពាហ៍ពិពាហ៍ មាន​អ្វី​ខ្លះ ?

    តួនាទី និង ទំនួលខុសត្រូវ​ដ៏​ទេវភាព​របស់​គូស្វាមី​ភរិយា និង ឪពុក​ម្ដាយ ៖

    • « ស្វាមី និង​ភរិយា​មាន​ការទទួល​ខុសត្រូវ​ដ៏​ឧឡារិក​ដើម្បី​ស្រឡាញ់ និង​ថែរក្សា​គ្នា​ទៅវិញទៅមក » ( « ក្រុមគ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » ទំព័រ ១២៩ ) ។

    • « នៅ​ពេល​ស្វាមី និង​ភរិយា​មួយ​គូ​នាំ​កូន​ម្នាក់​មក​កាន់​ផែនដី នោះ​ពួកគេ​កំពុង​តែ​បំពេញ​ផ្នែក​មួយ​នៃ​ផែនការ​នៃ​សុភមង្គល​របស់​ព្រះវរបិតាសួគ៌ » (១៧) ។

    • « ឪពុកម្ដាយ​ក៏​ត្រូវបាន​ត្រាស់​បង្គាប់​ឲ្យ​បង្រៀន​ដល់​កូនចៅ​របស់​ពួកគេ​ឲ្យ​ចេះ​ស្រឡាញ់ និង​បម្រើ​គ្នា​ទៅវិញ​ទៅមក ចេះ​គោរព​ព្រះបញ្ញតិ្ត​ទាំងឡាយ​នៃ​ព្រះ ហើយ​ធ្វើ​ជា​ពលរដ្ឋ​ល្អ » (២២) ។

    តួនាទី​របស់​ព្រះអង្គ​សង្គ្រោះ នៅ​ក្នុង​អាពាហ៍ពិពាហ៍ និង ក្រុមគ្រួសារ ៖

    • « ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ អាច​ធ្វើ​ឲ្យ​យើង​ម្នាក់ៗ ទទួល​បាន​នូវ​ពរជ័យ​ដែល​បាន​សន្យា​ទាំងអស់​ពី​ព្រះវរបិតា​របស់​យើង ដែល​គង់​នៅ​លើ​ស្ថានសួគ៌ » (២៤) ។

    • « នៅ​ពេល​ក្រុម​គ្រួសារ​សង់​គ្រឹះ​របស់​ពួកគេ​នៅ​លើ​ព្រះយេស៊ូវគ្រីស្ទ នោះ​សាតាំង​នឹង​គ្មាន​អំណាច​ដើម្បី​បំផ្លាញ​ពួកគេ​ឡើយ » (១៩) ។

    ក្រឹត្យវិន័យ​ដែល​មាន​ឥទ្ធិពល​លើ​ព្រហ្មចារីភាព និង ភាពស្មោះត្រង់​នៅ​ក្នុង​អាពាហ៍ពិពាហ៍ និង លក្ខណៈ​ដ៏​អស់កល្ប​ជានិច្ច​នៃ​ក្រឹត្យវិន័យ​ទាំងនោះ ៖

    • « អាពាហ៍ពិពាហ៍​រវាង​បុរស​ម្នាក់ និង​ស្ត្រី​ម្នាក់​ត្រូវបាន​តែងតាំង​ឡើង​ដោយ​ព្រះ » (« ក្រុម​គ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » ទំព័រ ១២៩ ) ។

    • « ព្រះ​បាន​ត្រាស់​បង្គាប់​ថា អំណាច​ពិសិដ្ឋ​នៃ​ការបង្កើត​កូន គឺ​ត្រូវបាន​ប្រើ​រវាង​តែ​បុរស និង​ស្ដ្រី​ដែល​បាន​រៀប​អាពាហ៍ពិពាហ៍​យ៉ាង​ស្របច្បាប់​ជា​ប្ដី និង​ប្រពន្ធ​ប៉ុណ្ណោះ » (« ក្រុម​គ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » ទំព័រ ១២៩ ) (១៦) ។

    • « ការផ្លាស់ប្ដូរ​ក្នុង​ច្បាប់​ស៊ីវិល មិន​អាច​ផ្លាស់​ប្ដូរ​ក្រឹត្យវិន័យ​ខាង​សីលធម៌ ដែល​ព្រះ​បាន​បង្កើត​ឡើយ ។ ព្រះ​សព្វ​ព្រះទ័យ​ឲ្យ​យើង​កាន់ខ្ជាប់ ហើយ​គោរព​តាម​ព្រះបញ្ញត្តិរបស់​ទ្រង់ ទោះ​ជា​មាន​យោបល់ ឬ ទំនោរចិត្ត​ខុស​ប្លែក​ពី​គ្នា​នៅ​ក្នុង​សង្គម​យ៉ាង​ណា​ក្ដី » ( ដកស្រង់​នៅ​ក្នុង Gospel Topics « Same-Sex Marriage lds.org/topics) () ។