វីដេអូ និង​រូបភាព
សៀវភៅ​រូបភាព​ដំណឹង​ល្អ


« សៀវភៅ​រូបភាព​ដំណឹង​ល្អ » សៀវភៅ​រូបភាព​ដំណឹង​ល្អ​ ( ឆ្នាំ​២០០៨ )

« សៀវភៅ​រូបភាព​ដំណឹង​ល្អ » សៀវភៅ​រូបភាព​ដំណឹង​ល្អ

ការ​ប្រើ​ប្រាស់​សៀវភៅ​នេះ

រូបភាព​នៅ​ក្នុង​សៀវភៅ​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ជា​ប្រាំ​មួយ​ផ្នែក ៖ ព្រះគម្ពីរ​សញ្ញាចាស់ ព្រះគម្ពីរ​សញ្ញា​ថ្មី ព្រះគម្ពីរ​មរមន ប្រវត្តិ​សាសនាចក្រ ដំណឹងល្អ​នៅ​ក្នុង​សកម្មភាព និង​ពួក​ព្យាការី​ថ្ងៃ​ចុង​ក្រោយ ។ អ្នក​អាច​ប្រើ​រូប​ភាព​ទាំង​នេះ​សម្រាប់​ការ​រៀនសូត្រ និង​ការ​បង្រៀន​នៅ​ឯគេហដ្ឋាន ឬ​នៅ​ឯ​ព្រះវិហារ ។ បញ្ជី​ខាង​ក្រោម​នេះ​ផ្ដល់ជា​ចំណង​ជើង​រៀបរាប់​មួយ​សម្រាប់​រូបភាព​នីមួយៗ ក៏​ដូចជា​សេចក្ដី​យោង​ទៅ​នឹង​បទគម្ពីរ និង​ប្រភព​នានា​ដែល​អាច​យក​មក​ប្រើ​ដើម្បី​រៀន​ ហើយ​ពិភាក្សា​អំពី​រូបភាព​ទាំង​នេះ ។ ការ​ស្រាវជ្រាវ​បទគម្ពីរ និង​ប្រភព​ដែល​ភ្ជាប់​មក​ជាមួយ​​​ទាំង​នេះ​នឹង​ធ្វើ​ឲ្យ​ការយល់ដឹង​របស់​អ្នក​អំពី​ព្រឹត្តិការណ៍នានា និង​គោលការណ៍​ទាំងឡាយ​នៃ​ដំណឹងល្អ​ដែល​បាន​បរិយាយ​កាន់​តែស៊ី​ជម្រៅ ។ សូម​ពិចារណា​ពី​គំនិត​ខាង​ក្រោម​នេះ​ពេល​ប្រើ​ប្រាស់​រូបភាព និង​សេចក្ដី​យោង​ទាំងឡាយ ៖

  • សូម​អញ្ជើញ​បុគ្គល​ទាំងឡាយ​ឲ្យ​ស្រាវជ្រាវ​បទគម្ពីរ ឬ​ប្រភព​ផ្សេងទៀត​ដែល​ត្រូវ​គ្នា​នឹងរូបភាព​មួយ​ជាក់​លាក់ ។ សូម​ឲ្យ​ពួកគេ​អាន ឬ​សង្ខេប​សម្ភារ​នេះ​នៅ​ក្នុង​ការ​ពិភាក្សា​មួយ​អំពី​រូបភាព​នោះ ។

  • សូម​ឲ្យ​​សមាជិក​គ្រួសារ ឬ​សិស្ស​ពិពណ៌នា​ថាតើ​ពួកគេ​ឃើញ​អ្វីខ្លះ​នៅ​ក្នុង​រូបភាព​មួយ ឬ​ថាតើ​ពួកគេ​មាន​អារម្មណ៍​បែប​ណា​ចំពោះ​រូបភាព​នោះ ។ តើ​រូបភាព​នោះ​បង្រៀនអ្វីខ្លះ​​អំពី​គោលការណ៍​​នៃ​ដំណឹងល្អ ? តើ​ការអនុវត្ត​អ្វីខ្លះ​ដែល​អាច​ធ្វើ​ឡើង​នៅ​ក្នុង​ជីវិត​របស់​យើង​សព្វ​ថ្ងៃ​នេះ ?

  • សូម​អញ្ជើញ​បុគ្គល​ទាំងឡាយ​ឲ្យ​មើល​រូបភាព​ទាំង​នោះ​ដោយ​ខ្លួន​​ឯង ។ ពួកគេ​អាច​រើស​យក​រូបភាព​ពីរ​​មក​ប្រៀបធៀប​គ្នា ។ ការ​សង្កេតឃើញ និង​សំណួរ​ទាំងឡាយ​របស់​ពួកគេ​អំពី​អ្វី​ដែល​ពួកគេ​ឃើញ​អាច​ដឹកនាំ​ទៅ​រក​ការ​សន្ទនា​អំពី​បទគម្ពីរ និង​អំពី​គោលការណ៍​ទាំង​ឡាយ​នៃ​ដំណឹងល្អ ។