ក្បួនខ្នាត និង​ការហៅ
៣៨. គោលនយោបាយ និង​គោលការណ៍​ណែនាំ​របស់​សាសនាចក្រ


« ៣៨. គោលនយោបាយ និង​គោលការណ៍​ណែនាំ​របស់​សាសនាចក្រ » ក្បួនខ្នាត​ទូទៅ ៖ ការបម្រើ​នៅក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ( ឆ្នាំ២០២៥ ) ។

« ៣៨. គោលនយោបាយ និង​គោលការណ៍​ណែនាំ​របស់​សាសនាចក្រ » ក្បួនខ្នាត​ទូទៅ ។

៣៨.

គោលនយោបាយ និង​គោលការណ៍​ណែនាំ​របស់​សាសនាចក្រ

៣៨.១

ការចូលរួម​របស់​សាសនាចក្រ

ព្រះវរបិតា​របស់​យើង​ដែល​គង់នៅ​ស្ថានសួគ៌ ស្រឡាញ់​បុត្រា​បុត្រី​របស់​ទ្រង់ ។ « មនុស្ស​ទាំងអស់​ក៏​ដូចគ្នា​នៅ​ចំពោះ​ព្រះ » ហើយ​ទ្រង់​អញ្ជើញ​មនុស្ស​ទាំងអស់ « ឲ្យ​មករក​ទ្រង់ ហើយ​ទទួលទាន​នូវ​សេចក្ដីល្អ​សប្បុរស​របស់​ទ្រង់ » ( នីហ្វៃទី​២ ២៦:៣៣ ) ។

ជារឿយៗ ថ្នាក់ដឹកនាំ និង​សមាជិក​សាសនាចក្រ​ត្រូវ​បាន​គេ​សួរ​ថា តើ​នរណា​អាច​ចូលរួម​ក្នុង​ការប្រជុំ​របស់​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​បាន នរណា​អាច​ក្លាយ​ជា​សមាជិក​សាសនាចក្រ​បាន ហើយ​នរណា​អាច​ចូល​ក្នុង​ព្រះវិហារ​បរិសុទ្ធ​បាន ។

៣៨.១.១

វត្តមាន​នៅឯ​ការ​ប្រជុំ​សាសនាចក្រ

ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន​ថា ពួក​សិស្ស​របស់​ទ្រង់​គប្បី​ស្រឡាញ់​អ្នក​ជិតខាង​របស់​ពួកគេ ( សូមមើល ម៉ាថាយ ២២:៣៩ ) ។ ប៉ុល​បាន​អញ្ជើញ​ពួក​អ្នក​ផ្លាស់​ប្រែ​ចិត្ត​ជឿ​ថ្មីថា « អ្នក​រាល់​គ្នា​មិន​មែន​ជា​អ្នក​ដទៃ ឬ​ជា​អ្នក​គ្រាន់​តែ​សំណាក់​នៅ​ទៀត​ទេ គឺ​ជា​ជាតិ​តែមួយ​នឹង​ពួក​បរិសុទ្ធ » ( អេភេសូរ ២:១៩ ) ។ ព្រះអង្គ​សង្គ្រោះ​ក៏​បាន​បង្រៀន​ផងដែរ​ថា សមាជិក​សាសនាចក្រ​មិន​ត្រូវ « បណ្ដេញ​ជន​ណាមួយ​ចេញ​ពី … ការប្រជុំ​ទូ​ទៅ​ដែល​ត្រូវ​ធ្វើ​នៅ​ចំពោះ​ពិភពលោក​ឡើយ » ( គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៤៦:៣  ) ។

មនុស្ស​ទាំងអស់​គ្នា​ត្រូវបាន​ស្វាគមន៍​ឲ្យ​ចូលរួម​ការប្រជុំ​សាក្រាម៉ង់ ការប្រជុំ​ថ្ងៃ​អាទិត្យ​ផ្សេងៗ​ទៀត ក៏​ដូចជា​ព្រឹត្តិការណ៍​ខាង​សង្គម​នានា​របស់​សាសនាចក្រ​នៃ​ព្រះ​យេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ផង​ដែរ ។ អ្នក​កាន់​តំណែង​ជា​អធិបតី​មាន​ការទទួល​ខុសត្រូវ​ក្នុង​ការធ្វើ​ឲ្យ​ប្រាកដ​ថា មនុស្ស​ទាំងអស់​ដែល​ចូលរួម​មាន​ការគោរព​ដល់​ការកំណត់​ដ៏​ពិសិដ្ឋ​នោះ ។

អស់​អ្នក​ដែល​ចូលរួម​គួរតែ​ចៀសវាង​ការរំខាន​ដែល​ផ្ទុយ​ពី​ការថ្វាយ​បង្គំ ឬ​គោលបំណង​ផ្សេងៗ​ទៀត​នៃ​ការប្រជុំ​នោះ ។ មានតម្រូវការតាម​អាយុ និង​ឥរិយាបថ​នៃ​ការប្រជុំ និង​ព្រឹត្តិការណ៍​របស់​សាសនាចក្រ​ផ្សេងៗ​ទៀត គួរតែ​ត្រូវបាន​គោរព​តាម ។ ការណ៍​នោះ​តម្រូវ​ឲ្យ​មាន​ការចៀសវាង​ពី​ការបង្ហាញ​នូវ​ឥរិយាបថ​ស្និទ្ធស្នាល​ផ្អែមល្ហែម​ហួសប្រមាណ និង​ពី​ការស្លៀកពាក់ ឬ​ការតុបតែង​ខ្លួន​ដែល​បណ្ដាល​ឲ្យ​មាន​ការរំខាន ។ វា​ក៏​ហាមឃាត់​មិន​ឲ្យ​មាន​ការថ្លែង​ដែល​ទាក់ទង​នឹង​នយោបាយ ឬ​ការនិយាយ​ណែនាំ​អំពី​ទំនាក់ទំនង​ផ្លូវភេទ ឬ​អំពី​បុគ្គលិក​លក្ខណៈ​ផ្ទាល់​ខ្លួន​ផ្សេង​ទៀត នៅក្នុង​របៀប​មួយ​ដែល​រារាំង​ដល់​ការប្រជុំ​ដែល​ផ្ដោត​លើ​ព្រះអង្គ​សង្គ្រោះ​ផងដែរ ។

ប្រសិន​បើ​មាន​ឥរិយាបថ​មិន​សមរម្យ នោះ​ប៊ីស្សព ឬ​ប្រធាន​ស្ដេក​ផ្ដល់​នូវ​ការប្រឹក្សា​ជា​លក្ខណៈ​ឯកជន​ដោយ​ផ្ទាល់​ក្នុង​ស្មារតី​នៃ​សេចក្ដី​ស្រឡាញ់ ។ គាត់​លើក​ទឹកចិត្ត​ពួក​អ្នក​ដែល​មាន​ឥរិយាបថ​មិន​សមរម្យ​ក្នុង​ឱកាស​នោះ ឲ្យ​ផ្ដោត​លើ​ការជួយ​រក្សា​នូវ​ភាពពិសិដ្ឋ​សម្រាប់មនុស្សគ្រប់រូប​ដែល​ចូលរួម ដោយ​ការសង្កត់​ធ្ងន់​ជា​ពិសេស លើ​ការថ្វាយ​បង្គំ​ព្រះវរបិតាសួគ៌ និង​ព្រះអង្គ​សង្គ្រោះ ។

សាលាប្រជុំ​របស់​សាសនាចក្រ​នៅតែ​ជា​ទ្រព្យសម្បត្តិ​ឯកជន យោង​ទៅតាម​គោលនយោបាយ​របស់​សាសនាចក្រ ។ បុគ្គល​ទាំងឡាយ​ណា​ដែល​មិន​ព្រម​ធ្វើ​តាម​គោលការណ៍​ណែនាំ​ទាំងនេះ នឹង​ត្រូវបាន​ស្នើ​សុំ​ដោយ​ការគោរព មិន​ឲ្យ​ចូលរួម​នៅក្នុង​ការប្រជុំ ឬ​ព្រឹត្តិការណ៍​របស់​សាសនាចក្រ​ទេ ។

៣៨.១.២

ការក្លាយជា​សមាជិក​សាសនាចក្រ

សមាជិកភាព​នៅក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ មាន​ដល់​មនុស្ស​ទាំងអស់​ដែល « មក​ដោយ​មាន​ចិត្ត​សង្រេង និង​វិញ្ញាណ​ទន់​ទាប » « យល់​ព្រម​លើក​ដាក់​មក​លើ​ខ្លួន​នូវ​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ » និង​មាន​បំណង​ចង់​ចុះ និង​រក្សា​សេចក្ដី​សញ្ញា​ពិធីបុណ្យ​ជ្រមុជទឹក​ដ៏​ពិសិដ្ឋ​ទាំងឡាយ ( គោលលទ្ធិ និង​សេចក្ដី​សញ្ញា ២០:៣៧ ) ។

សម្រាប់​ពិធីបុណ្យជ្រមុជទឹក​របស់​កុមារ​តូចៗ ដែល​មានអាយុ ៨ ឆ្នាំ​ឡើងទៅ សូមមើល ៣៨.២.៨.២ ។

៣៨.១.៣

ការថ្វាយ​បង្គំ​នៅ​ក្នុងព្រះវិហារ​បរិសុទ្ធ

ព្រះវិហារ​បរិសុទ្ធ​គឺ​ជា​ទី​ថ្វាយ​បង្គំ​ដ៏​បរិសុទ្ធ ជា​ទី​ដែល​ទទួល​បាន​ពិធីបរិសុទ្ធ​ដ៏​ចាំបាច់​ទាំងឡាយ និង​ធ្វើ​សេចក្ដីសញ្ញា​ដ៏​ពិសិដ្ឋ ។ ចំពោះ​សមាជិក​ទាំងឡាយ​នៃ​សាសនាចក្រ ព្រះវិហារ​បរិសុទ្ធ​គឺ​ជា​ដំណាក់​របស់​ព្រះ ។ ដោយសារតែ​ភាពពិសិដ្ឋ​នេះ និង​សេចក្ដីសញ្ញា​ដែល​បាន​ធ្វើ នោះ​មាន​តែ​សមាជិក​សាសនាចក្រ​ដែល​មាន​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធមាន​សុពលភាព​ប៉ុណ្ណោះ ទើប​អាច​ចូល​ទៅក្នុង​ព្រះវិហារ​បរិសុទ្ធ​បាន ។ សមាជិក​ទាំងឡាយ​អាច​ទទួល​បាន​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​មួយ នៅ​ពេល​ពួកគេ​កាន់​តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​ដែល​តម្រូវ​ឲ្យធ្វើ ដោយ​ភាពស្មោះត្រង់ ហើយ​រស់នៅ​តាម​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ ( សូម​មើល ជំពូកទី ២៦ )

៣៨.១.៤

ការចូលរួម និង​ពរជ័យ​របស់​សមាជិក​ដែល​មិន​បាន​រៀប​អាពាហ៍ពិពាហ៍

សមាជិក​ទាំងអស់​គួរ​តែ​ព្យាយាម​ធ្វើ​តាម​គំរូ​នៃ​ការរស់នៅ​ក្នុង​គ្រួសារ​ដ៏​អស់កល្ប​ជានិច្ច ទោះជា​ពួកគេ​មិន​ដែល​ធ្លាប់​រៀបការ ឬ​គ្មាន​ក្រុមគ្រួសារ​នៅ​ក្នុង​សាសនាចក្រ​ក្តី ។ ការណ៍​នេះ​មាន​ន័យ​ថា ការរៀបចំ​ខ្លួន​ដើម្បី​បាន​ផ្សារភ្ជាប់​ជា​ស្វាមី ឬ​ភរិយា​ដ៏​ស័ក្ដិសម​ម្នាក់ ហើយ​ក្លាយ​ជា​ឪពុក ឬ​ម្ដាយ​ដែល​ពេញ​ដោយ​ក្ដី​ស្រឡាញ់ ។ សម្រាប់​មនុស្ស​មួយ​ចំនួន ពរជ័យ​ទាំងនេះ​នឹង​មិន​ត្រូវ​បាន​បំពេញ​ឡើយ រហូត​ដល់​ជីវិត​ក្រោយ ប៉ុន្តែ​គោលដៅ​ដ៏​ខ្ពស់​បំផុត​គឺ​ដូចគ្នា​សម្រាប់​មនុស្ស​ទាំងអស់ ។

សមាជិក​ស្មោះត្រង់​ដែល​ស្ថានភាព​របស់​ពួកគេ​មិន​អនុញ្ញាត​ឲ្យ​ពួកគេ​ទទួល​បាន​ពរជ័យ​ទាំងឡាយ​នៃ​អាពាហ៍ពិពាហ៍​ដ៏​អស់កល្ប​ជានិច្ច និង​ភាព​ជា​ឪពុកម្តាយ​នៅ​ក្នុង​ជីវិត​នេះ នឹង​ទទួល​គ្រប់​ពរជ័យ​ដែល​បាន​សន្យា​នៅ​ក្នុង​ភាព​ដ៏​នៅ​អស់កល្ប​ជានិច្ច ដរាបណា​ពួកគេ​រក្សា​សេចក្តីសញ្ញា​ទាំងឡាយ ដែលពួកគេ​បាន​ចុះ​ជា​មួយ​នឹង​ព្រះ ( សូមមើល ម៉ូសាយ ២:៤១ ) ។

៣៨.១.៥

ឪពុក​ម្តាយ​ឥត​បាន​រៀបការ​ក្រោម​អាយុ ១៨

យុវជន​អាយុ​ក្រោម ១៨ ឆ្នាំ​ដែល​មិន​បាន​រៀបការ ដែល​នឹង​ក្លាយជា​ឪពុក អាច​ចូលរួម​នៅក្នុង​កូរ៉ុម​បព្វជិតភាព​អើរ៉ុន​របស់គាត់ ឬ​នៅក្នុង​អែលឌើរ​កូរ៉ុម ។ ការសម្រេចចិត្ត​នេះ​គឺ​ទុកឲ្យ​យុវជន ឪពុកម្តាយ​របស់​គាត់ និង​ប៊ីស្សព​ធ្វើ​ការសម្រេច​ចិត្ត​ប្រកប​ដោយ​ការអធិស្ឋាន​ផ្ទាល់​ខ្លួនពួកគេ​ទៅ​ចុះ ។

យុវនារី​អាយុ​ក្រោម ១៨ ឆ្នាំ​ដែល​មិន​បាន​រៀបការ ដែល​នឹង​ក្លាយជា​ម្តាយ អាច​ចូលរួម​នៅក្នុង​ក្រុម​យុវនារី​របស់​នាង ឬ​សមាគម​សង្រ្គោះ ។ ការសម្រេច​នេះ​គឺ​ទុកឲ្យ​យុវនារី ឪពុកម្តាយ​របស់​នាង និង​ប៊ីស្សព​ធ្វើ​ការសម្រេច​ចិត្ត​ប្រកប​ដោយ​ការអធិស្ឋាន​​ផ្ទាល់​ខ្លួន​ពួកគេ​ទៅ​ចុះ ។

ដើម្បី​ធ្វើការ​សម្រេចចិត្ត​នេះ យុវវ័យ ឪពុកម្តាយ និង​ថ្នាក់ដឹកនាំ​ត្រូវ​ពិចារណា​ដូច​ខាងក្រោម ៖

  • ប្រសិនបើ​យុវវ័យ​ចូល​រៀន​ក្នុង​ថ្នាក់ និង​ចូល​រួម​សកម្មភាព​ផ្សេងៗ​របស់​យុវវ័យ ពួកគេ​មិនគួរ​យក​កូន​មក​ជាមួយ​ពួកគេ​ទេ ។

  • យុវវ័យ​ដែល​អាយុ​ច្រើន​ជាង​ដែល​ជ្រើសរើស​ចិញ្ចឹម​កូន​អាច​ទទួល​អត្ថប្រយោជន៍ មក​ពី​ការ​ស្វាគមន៍​ចូលទៅក្នុង​កូរ៉ុម​អែលឌើរ​ជា​ពួក​អែលឌើរ​បម្រុង ឬ​ក្នុង​សមាគម​សង្រ្គោះ ។

៣៨.២

គោលនយោបាយ​សម្រាប់​ពិធីបរិសុទ្ធ និង​ការប្រសិទ្ធពរ​ទាំងឡាយ

វគ្គ​នេះ​ផ្ដល់​នូវ​គោលនយោបាយ​សម្រាប់​ពិធីបរិសុទ្ធ និង​ការប្រសិទ្ធពរ​ទាំងឡាយ ។ គោលនយោបាយ​ទាំងនេះ​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​កាលៈទេសៈ​ពិសេស ។ ព័ត៌មាន​ទូទៅ​អំពី​ពិធីបរិសុទ្ធ និង​ការប្រសិទ្ធពរ​ទាំងឡាយ​មាន​ចែង​នៅក្នុង ជំពូក​ទី ១៨ ។ ព័ត៌មាន​អំពី​ពិធីបរិសុទ្ធ​នៃ​ព្រះវិហារ​បរិសុទ្ធ​មាន​ចែង​នៅក្នុង ជំពូក​ទី ២៧ និង ២៨ ។

៣៨.២.១

ការបកប្រែ​ពិធីបរិសុទ្ធ និង​ការប្រសិទ្ធពរ​ទៅជា​ភាសា​ផ្សេង

វា​សំខាន់​ដែល​បុគ្គល​ម្នាក់​ដែល​ទទួល​បាន​ពិធីបរិសុទ្ធ ឬ​ការប្រសិទ្ធពរ​មួយ​យល់ពី​អត្ថន័យ​នៃ​ពិធីបរិសុទ្ធ ឬ​ការប្រសិទ្ធពរ​នោះ ។ ប្រសិនបើ​ចាំបាច់ អ្នកដឹកនាំ​ជា​អធិបតី​អាច​សុំឲ្យ​នរណាម្នាក់​បកប្រែ​ផ្ទាល់មាត់​នូវ​ពិធីបរិសុទ្ធ ឬ​ការប្រសិទ្ធពរ​មួយ ជា​ភាសា​ដែល​អ្នក​ទទួល​នោះ​អាច​យល់​បាន ។ ការណ៍​នេះ​រួមមាន​ការបកប្រែ​ភាសា-គ​ផងដែរ ។

ប្រសិនបើ​បុគ្គល​ដែល​ទទួល​ពិធីបរិសុទ្ធ ឬ​ពរជ័យ​គឺជា​មនុស្ស​ថ្លង់ ឬ​ពិបាក​ស្តាប់​នោះ​គាត់ ឬ​នាង​អាចប្រើ​កម្មវិធី​បកប្រែ​សម្លេង​ទៅ​ជាអត្ថបទ ។ មនុស្ស​ថ្លង់ ឬ​ពិបាកស្តាប់​ក៏អាច​ប្រើ​ការបកប្រែ​ជាភាសា​គ ឬ​កម្មវិធី​បកប្រែ​សម្លេង​ទៅ​ជាអត្ថបទ ដើម្បី​យល់​ពី​ពរជ័យ​ដែល​បាន​ផ្តល់ឲ្យ​សមាជិក​ក្រុមគ្រួសារ​របស់​ពួកគេ​ផងដែរ ។

សម្រាប់​ព័ត៌មាន​ស្ដីពី​ការបកប្រែ​ជា​លាយលក្ខណ៍​អក្សរ​នៃ​ពរ​របស់​លោក​អយ្យកោ សូមមើល ៣៨.២.១០.៥ ។ សម្រាប់​ព័ត៌មាន​អំពី​ការបកប្រែ​ភាសា‑គ​នៃ​ពរ​របស់​លោក​អយ្យកោ សូមមើល ៣៨.២.១០.៦ ។

៣៨.២.២

រូបថត ការថត​ជា​សំឡេង ឬ​វីដេអូ និង​ការសរសេរ​ជា​លាយលក្ខណ៍​អក្សរ​នៃ​ពិធីបរិសុទ្ធ និង​ការប្រសិទ្ធពរ

ពិធីបរិសុទ្ធ និង​ការប្រសិទ្ធពរ​គឺជា​កិច្ចការ​ដ៏ពិសិដ្ឋ ។ ដោយសារ​ហេតុផល​នេះ​ហើយ ពុំ​គួរឲ្យ​មាន​នរណា​ថត​ជា​រូបថត ឬ​ក៏​ថត​វីដេអូ​នៃ​ពិធីបរិសុទ្ធ ការប្រសិទ្ធពរ ឬ​កម្មវិធី​បុណ្យ​ជ្រមុជ​ទឹក​ឡើយ ។

គ្រួសារ​មួយ​អាច​ថត​សំឡេង និង​សរសេរ​ពរជ័យ​របស់​ឪពុក​ទុក​បាន ។ ពរជ័យ​ទាំងនេះ​មាន​ចែង​នៅក្នុង ១៨.១៤.១ ។

ពរ​របស់​លោក​អយ្យកោ​ត្រូវបាន​ថត និង​សរសេរ​ទុក ។ ដើម្បី​សម្រប​សម្រួល​ដល់​ការណ៍​នេះ លោកអយ្យកោ ឬ​អ្នកកត់ត្រា​របស់​លោក​ថត​សំឡេង​នៃ​ពរជ័យ​នោះ​ទុក ។

ពិធីបរិសុទ្ធ និង​ការប្រសិទ្ធពរ​ដទៃ​ទៀត មិនគួរ​ថតសំឡេង ឬ​កត់ត្រា​ឡើយ ។

សម្រាប់​ព័ត៌មាន​អំពី​ការផ្សាយ​ពិធី​បរិសុទ្ធ​តាម​អ៊ីនធឺណិត សូមមើល ៣៨.២.៣ ។

៣៨.២.៣

ការចាក់ផ្សាយ​ពិធីបរិសុទ្ធ​តាម​អ៊ីនធឺណិត

នៅពេល​អាច​ធ្វើបាន អ្នក​ដែល​ចង់​មើល​ពិធីបរិសុទ្ធ​មួយ​គួរតែ​ព្យាយាម​ចូលរួម​ដោយ​ផ្ទាល់ ។ នៅពេល​សមាជិក និង​មិត្តភក្ដិ​ជួបជុំ​គ្នា​សម្រាប់់​ពិធីបរិសុទ្ធ​មួយ នោះ​ពួកគេ​មាន​អារម្មណ៍​ពី​ឥទ្ធិពល​នៃ​ព្រះវិញ្ញាណ និង​ចំណង​មិត្តភាព​ជាមួយ​គ្នា​ទៅវិញ​ទៅមក ។

ទោះជា​យ៉ាងណា នៅពេល​សមាជិក​គ្រួសារ​ជិតដិត​ម្នាក់​មិន​អាច​ចូលរួម​បាន​ដោយ​ផ្ទាល់ នោះ​ប៊ីស្សព ឬ​ប្រធាន​ស្ដេក​អាច​អនុញ្ញាត​ឲ្យ​មាន​ការចាក់ផ្សាយ​ពិធីបរិសុទ្ធ​តាម​អ៊ីនធឺណិត​ដល់​គាត់ ឬ​នាង ។ ការចាក់ផ្សាយ​ត្រូវបាន​អនុញ្ញាត ឧទាហរណ៍​នៅពេល​ដែល​សមាជិក​គ្រួសារ​ជិតដិត​នោះ ៖

  • រស់នៅ​តំបន់​ដាច់​ស្រយាល ឬ​លទ្ធភាព​ក្នុង​ការធ្វើ​ដំណើរ​មាន​កំណត់ ។

  • មាន​បញ្ហា​ខាង​រាងកាយ ផ្លូវចិត្ត ឬ​ខាងសតិ​អារម្មណ៍ ។

  • ងាយ​ឆ្លង​មេរោគ ឬ​នៅក្នុង​មន្ទីរ​សម្រាក​ថែទាំ ឬ​មន្ទីរពេទ្យ ។

  • ត្រូវការ​ការបកប្រែ​ភាសា-គ ។

  • កំពុង​បម្រើ​ជា​អ្នកផ្សព្វផ្សាយ​សាសនា​ពេញ​ម៉ោង ។ ( តម្រូវ​ឲ្យមាន​ការអនុម័ត​ពី​ប្រធាន​បេសកកម្ម ) ។

ប៊ីស្សព​អាច​ផ្ដល់​សិទ្ធិ​អនុញ្ញាត​ឲ្យ​មាន​ការចាក់ផ្សាយ​នៃ​ការប្រសិទ្ធ​ពរ​ទារក ពិធីបុណ្យ​ជ្រមុជ​ទឹក ពិធី​បញ្ជាក់ និង​ការតែងតាំង​បព្វជិតភាព​អើរ៉ុន ។ ប្រធាន​ស្តេក​អាច​ផ្ដល់​សិទ្ធិ​អនុញ្ញាត​ឲ្យ​មាន​ការចាក់ផ្សាយ​នៃ​ការតែងតាំង​បព្វជិតភាព​ម៉ិលគីស្សាដែក និង​ពិធី​ញែកចេញ​ដល់​អ្នកផ្សព្វផ្សាយ​សាសនា ។

ពិធីបរិសុទ្ធ​នៃ​ពិធី​សាក្រាម៉ង់​មិន​ត្រូវ​ចាក់ផ្សាយ​នោះ​ទេ ។ ប្រសិនបើ​មាន​ការផ្សាយ​បន្ដ​ផ្ទាល់​ពី​ការប្រជុំ​សាក្រាម៉ង់ នោះ​ការផ្សាយ​នោះ​គួរតែ​ផ្អាក​សិន អំឡុងពេល​ការបម្រើ​សាក្រាម៉ង់ ។ ប៊ីស្សព​អាច​ផ្ដល់​សិទ្ធិ​អំណាច​ឲ្យ​សង្ឃ ឬ​អ្នកកាន់​បព្វជិតភាព​ចាត់ចែង​សាក្រាម៉ង់​ដោយ​ផ្ទាល់ ទៅ​ដល់​សមាជិក​ដែល​មិន​អាច​ចូលរួម​ការប្រជុំ​នេះ​បាន ( សូមមើល ១៨.៩.១ ) ។

ការចាក់ផ្សាយ​ពិធីបរិសុទ្ធ​តាម​អ៊ីនធឺណិត​មិន​គួរ​បង្អាក់​ព្រះវិញ្ញាណ​នោះ​ទេ ។ ជាទូទៅ​មានតែ​ឧបករណ៍​មួយ​ប៉ុណ្ណោះ​ដែល​គួរ​ប្រើ ។ វា​ធ្វើ​ប្រតិបត្តិការ​ដោយ​អ្នកជំនាញ​បច្ចេកវិទ្យា​ប្រចាំ​វួដ ឬ​ស្ដេក ។ ទាំង​ឧបករណ៍ និង​បុគ្គល​ដែល​ប្រើ​វា មិន​គួរ​ធ្វេសប្រហែស​នោះទេ ។

ការចាក់ផ្សាយ​នៃ​ពិធីបរិសុទ្ធ​គួរតែ​លុបចោល​នៅ​អំឡុងពេល​មួយ​ថ្ងៃ​បន្ទាប់ពី​ពិធីបរិសុទ្ធ​នោះ​ចប់ ។

៣៨.២.៤

ពិធីបរិសុទ្ធ​សម្រាប់​អ្នក​ដែល​មាន​ពិការភាព​ខាង​បញ្ញា

នៅពេល​ពិចារណា​ថា​តើ​គួរ​ធ្វើ​ពិធីបរិសុទ្ធ​សម្រាប់​បុគ្គល​ម្នាក់ ដែល​មាន​ពិការភាព​ខាង​បញ្ញា​ដែរ​ឬ​អត់ នោះ​បុគ្គល​នេះ ឪពុក​ម្តាយ ឬ​អាណាព្យាបាល​របស់​គាត់ ឬ​នាង ( បើមាន ) និង​ថ្នាក់ដឹកនាំ​ធ្វើការ​ប្រឹក្សា​រួមគ្នា ។ ពួកគាត់​ពិចារណា​ប្រកប​ដោយ​ការអធិស្ឋាន​អំពី​បំណង​ប្រាថ្នា និង​កម្រិត​នៃ​ការយល់ដឹង​របស់​បុគ្គល​នោះ ។ ពិធីបរិសុទ្ធ​មិន​គួរ​ត្រូវបាន​ដកហូត​ទេ បើ​បុគ្គល​នោះ​មាន​ភាពស័ក្តិសម ចង់​ទទួល​ពិធីបរិសុទ្ធ​ទាំងឡាយ ហើយ​បង្ហាញ​ថា​មាន​ការទទួល​ខុសត្រូវ និង​ដឹង​ខុសត្រូវ​គ្រប់គ្រាន់​នោះ ។

ប៊ីស្សព​អាច​ពិគ្រោះ​ជាមួយ​ប្រធាន​ស្តេក ប្រសិនបើ​គាត់​មាន​សំណួរ​អំពី​បុគ្គល​ណា​ម្នាក់ ។ ប្រធាន​ស្តេក​អាច​ទាក់ទង​ទៅ​កាន់​ការិយាល័យ​នៃ​គណៈប្រធាន​ទីមួយ​បាន ប្រសិនបើ​ចាំបាច់ ។

បុគ្គល​ដែល​មាន​ពិការភាព​ដែល​ធ្វើ​ឲ្យ​ពួកគេ​ពុំ​អាច​ធ្វើ​ការទទួល​ខុសត្រូវ​បាន​គឺ​ត្រូវ​បាន « សង្គ្រោះ​នៅ​ក្នុង​នគរ​សេឡេស្ទាល​នៃ​ស្ថានសួគ៌ » ( គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១៣៧:១០ ) ។ ដោយសារ​ហេតុផល​នេះ ពិធីបរិសុទ្ធ​ទាំងឡាយ​ពុំចាំបាច់ ឬ​ត្រូវ​ធ្វើ​ឲ្យ​ពួកគេ​ឡើយ ។ ការលើក​លែង​តែមួយ​គត់​គឺ​ការផ្សារភ្ជាប់​ទៅនឹង​ឪពុក​ម្តាយ​សម្រាប់​អ្នក​ដែល​ពុំបាន​កើត​ក្នុង​សេចក្តី​សញ្ញា ។

សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​ការ​ធ្វើ​ពិធី​បរិសុទ្ធទាំង​នេះ​សម្រាប់​ជនពិការ​ផ្នែក​បញ្ញា សូម​មើល​ដូចខាងក្រោម​នេះ ៖

  • សម្រាប់​ពិធី​បុណ្យ​ជ្រមុជ​ទឹក និង​ពិធី​បញ្ជាក់ ៣៨.២.៨.១

  • សម្រាប់​ការតែងតាំង​ក្នុង​តំណែង​បព្វជិតភាព ៣៨.២.៩.៧

  • សម្រាប់​ពរ​របស់​លោក​អយ្យកោ ៣៨.២.១០.១

  • សម្រាប់​អំណោយទាន​ពិសិដ្ឋ និង​ពិធី​ផ្សារភ្ជាប់​ក្នុង​ព្រះវិហារ​បរិសុទ្ធ ២៧.២.១.៣ និង ២៧.៣.១.២

៣៨.២.៥

ពិធីបរិសុទ្ធ និង​ការប្រសិទ្ធពរ​ដែល​បាន​ធ្វើ​ឡើង​ដោយ និង​សម្រាប់​អ្នក​ដែល​មាន​ពិការភាព​ខាង​រូបកាយ

ជន​ដែល​មាន​ពិការភាព​ផ្នែក​រាងកាយ​ដូចជា បាត់បង់​អវៈយវៈ ខ្វិន ឬ​ថ្លង់ អាចធ្វើ និង​ទទួល​ពិធីបរិសុទ្ធ និង​ការប្រសិទ្ធពរ​ទាំងឡាយ​បាន ។ ថ្នាក់ដឹកនាំ​ធ្វើ​ការរៀបចំ ដើម្បី​ឲ្យ​បុគ្គល​ទាំងនេះ​អាច​ចូលរួម​ដល់​កម្រិត​មួយ​ដែល​អាច​ធ្វើ​ទៅបាន ។ ប្រសិនបើ​ថ្នាក់ដឹកនាំ​មាន​សំណួរ ដែល​ពួកគាត់​មិន​អាច​ឆ្លើយ​បាន នោះ​ប្រធាន​ស្តេក​ទាក់ទង​ទៅកាន់​ការិយាល័យ​គណៈប្រធាន​ទីមួយ ។

បុគ្គល​ដែល​ថ្លង់ ឬ​ពិបាក​ស្តាប់​ឮ​អាច​ទាក់ទង​តាមរយៈ​ភាសា-គ នៅពេល​ធ្វើ ឬ​ក៏​ទទួល​ពិធីបរិសុទ្ធ ឬ​ការប្រសិទ្ធពរ ។ ថ្នាក់ដឹកនាំ​បព្វជិតភាព​មួយ​រូប ដែល​មើល​ខុសត្រូវ​លើ​ពិធីបរិសុទ្ធ​មួយ ត្រូវ​ប្រាកដ​ថា អ្នកទទួល​យល់ដឹង​ពី​ពិធីបរិសុទ្ធ​នោះ​តាមរយៈ​អ្នកបកប្រែ​ផ្ទាល់​មាត់ ឬ​ដោយ​មធ្យោបាយ​ដទៃ​ទៀត ( សូមមើល ៣៨.២.១ ) ។

៣៨.២.៦

ការផ្ដល់​សុពលភាព ឬ​ការអនុម័ត​ពិធីបរិសុទ្ធ

ព័ត៌មាន​ខាងក្រោម​នេះ​ផ្ដល់​មូលហេតុ​នានា ដែល​ពិធីបរិសុទ្ធ​មួយ​មិនមាន​សុពលភាព ។ វា​ក៏​ពិពណ៌នា​អំពី​របៀប​ដើម្បី​ធ្វើឲ្យ​មាន​សុពលភាព ឬ​អនុម័ត​លើ​ពិធីបរិសុទ្ធ​ផងដែរ ។

នៅក្នុង​ករណី​ខ្លះ ត្រូវតែ​ធ្វើ​ពិធីបរិសុទ្ធ​មួយ​សាឡើងវិញ ។ នៅពេល​ការណ៍​នេះ​កើតឡើង​ជាមួយ​បុណ្យជ្រមុជទឹក និង​ពិធីបញ្ជាក់ ឬ​ការតែងតាំង​បព្វជិតភាព នោះ​ស្មៀន​កត់ត្រា​កាលបរិច្ឆេទ​ថ្មី​នៅលើ​កំណត់ត្រា​សមាជិកភាព ទោះបីជា​ពិធីបរិសុទ្ធ​នេះ​មាន​កាលបរិច្ឆេទ​មិន​ត្រូវ​តាម​លំដាប់​លំដោយ​នៃ​ពិធីបរិសុទ្ធ​ផ្សេងទៀត​ក្តី ។

សមាជិក​មិនអាច​ធ្វើម្តងទៀត​នូវ​ពិធីបរិសុទ្ធ​ក្នុង​ព្រះវិហារបរិសុទ្ធ​សម្រាប់​អ្នក​នៅ​រស់​ដោយ​គ្មាន​ការយល់ព្រម​ពីគណៈ​ប្រធានទីមួយ​ឡើយ ( សូមមើល ៣៨.២.៦.២ ) ។

៣៨.២.៦.១

កំណត់ត្រា​សមាជិកភាព មិន​បាន​បង្កើតឡើង ឬ​បាត់ឆ្នាំ ឬ​ឆ្នាំមិនត្រឹមត្រូវ

សម្រាប់​គោលបំណង​នៃ​ការថែរក្សា​កំណត់ត្រា ពិធី​បុណ្យជ្រមុជ​ទឹក និង​ពិធី​បញ្ជាក់ ឬ​ការតែងតាំង​បព្វជិតភាព គឺត្រូវបាន​ចាត់​ទុក​ថា​មិនមាន​សុពលភាព​ទេ ប្រសិនបើ​បាត់​ឆ្នាំ​ដែល​បាន​ធ្វើ​ពិធីបរិសុទ្ធ​នេះ ឬ​មាន​ឆ្នាំ​មិន​ត្រឹមត្រូវ​នៅលើ​កំណត់ត្រា​សមាជិកភាព​នោះ ។ បន្ថែមពីលើនោះ ពិធីបុណ្យ​ជ្រមុជទឹក​មួយ​ពុំ​មាន​សុពលភាព​ឡើយ ប្រសិនបើ​កំណត់ត្រា​សមាជិកភាព​ពុំ​ត្រូវបាន​បង្កើត​ឡើង​នោះ​ទេ ។ ពិធីបរិសុទ្ធ​នេះ​អាច​ធ្វើឲ្យ​មាន​សុពលភាព​បាន​ដោយ​មាន​វិញ្ញាបនបត្រ​ដើម ដែល​បាន​ចេញ​នៅពេល​បាន​ធ្វើ​ពិធីបរិសុទ្ធ​នោះ ។ ដោយ​មាន​វិញ្ញាបនបត្រ​នេះ នោះ​ប៊ីស្សព​អាច​ផ្ដល់​សិទ្ធិ​អនុញ្ញាត​ឲ្យ​ស្មៀន​ធ្វើ​បច្ចុប្បន្នភាព​នៅលើ​កំណត់ត្រា​សមាជិកភាព​បាន ។

ប្រសិនបើ​មិន​អាច​រកឃើញ​វិញ្ញាបនបត្រ​ទេ នោះ​ពិធី​បុណ្យជ្រមុជ​ទឹក និង​ពិធី​បញ្ជាក់​ឬ​ការតែងតាំង​បព្វជិតភាព​អាច​ធ្វើឲ្យ​មាន​សុពលភាព​បាន ប្រសិនបើ​មាន​មនុស្ស​ពីរនាក់​បាន​ថ្លែង​ទីបន្ទាល់​ធ្វើ​សាក្សី​អំពី​ពិធី​នោះ ។ សាក្សី​ទាំងពីរ​រូប​នេះ​គួរតែ ៖

  • មាន​អាយុ ៨ ឆ្នាំ​ឡើង​ទៅ នៅពេល​ធ្វើ​ពិធីបរិសុទ្ធ​នេះ ។

  • បានឃើញ ឬ​ស្តាប់​ឮ​ពិធីបរិសុទ្ធ​នោះ ។

  • ជា​សមាជិក​សាសនាចក្រ​ដែល​មាន​កំណត់ត្រា នៅពេល​ពួកគេ​ផ្តល់​សាក្សី​របស់​ពួកគេ ។

  • ផ្តល់​សាក្សី​របស់​ពួកគេ​ជា​លាយ​លក្ខណ៍​អក្សរ ដែល​ថ្លែង​ទាំង​អំពី ( ១ ) កាលបរិច្ឆេទ​ពេញលេញ​ដែល​ពិធីបរិសុទ្ធ​ត្រូវ​បាន​ធ្វើ​ឡើង ឬ ( ២ ) ឆ្នាំ​ដែល​ពិធីបរិសុទ្ធ​ត្រូវ​បាន​ធ្វើ​ឡើង និង​បុគ្គល​ដែល​ធ្វើ​ពិធីបរិសុទ្ធ​នោះ ។

  • ចុះ​ហត្ថលេខា​លើ​សាក្សី​របស់​ពួកគេ​នៅ​ចំពោះ​វត្តមាន​នៃ​សមាជិក​មួយរូប​នៃ​គណៈប៊ីស្សព ឬ​គណៈប្រធាន​ស្ដេក ។

ដោយ​មាន​សាក្សី​នេះ នោះ​ប៊ីស្សព​អាច​ផ្ដល់​សិទ្ធិ​អនុញ្ញាត​ឲ្យ​ស្មៀន​បង្កើត ឬ​ធ្វើ​បច្ចុប្បន្នភាព​នៅលើ​កំណត់ត្រា​សមាជិកភាព​បាន ។ សាក្សី​ជា​លាយ​លក្ខណ៍​អក្សរ​អាច​បោះចោល​បាន​បន្ទាប់ពី​នោះ​ទៅ ។

ប្រសិនបើ​រកមិនឃើញ​វិញ្ញាបនបត្រ ឬសាក្សី​ទេ នោះ​ពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់ ឬការតែងតាំង​បព្វជិតភាព​ត្រូវតែ​ធ្វើឡើង​វិញ​ម្តងទៀត ឬអនុម័ត​ដោយ​គណៈប្រធានទីមួយ ។

ប្រសិនបើ​សមាជិក​បាន​ទទួល​ពិធីបរិសុទ្ធ​ផ្សេង​ទៀត នៅ​បន្ទាប់ពី​ពិធីបរិសុទ្ធ​ដែល​គ្មាន​សុពលភាព​នេះ នោះ​ពិធីបរិសុទ្ធ​ទាំងឡាយ​ត្រូវតែ​ទទួល​បាន​សច្ចាប័ន​មកពី​គណៈប្រធាន​ទីមួយ ។ ប្រធាន​ស្ដេក​ប្រើ​កម្មវិធី ធ.ថ.ស. ដើម្បី​ដាក់​សំណើ ។

សម្រាប់​ព័ត៌មាន​អំពី​សុពលភាព​នៃ​ពិធីបរិសុទ្ធ​មួយ​​ដែល​សមាជិក​ម្នាក់​បាន​ទទួល​នៅក្នុង​ព្រះវិហារបរិសុទ្ធ សូមមើល ៣៨.២.៦.២ ។

៣៨.២.៦.២

ព័ត៌មាន​អំពី​ពិធី​បរិសុទ្ធ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​របស់​អ្នក​នៅរស់ មិនត្រឹមត្រូវ ឬបាត់​ពី​កំណត់ត្រា​សមាជិកភាព​របស់​គាត់ ឬនាង

ប្រសិនបើ​ព័ត៌មាន​អំពី​ពិធីបរិសុទ្ធ​ក្នុង​ព្រះវិហារបរិសុទ្ធ​របស់​អ្នក​នៅរស់​មិនត្រឹមត្រូវ ឬបាត់​ពីកំណត់ត្រា​សមាជិកភាព​របស់គាត់ ឬនាង នោះ​ថ្នាក់ដឹកនាំ​ក្នុង​មូលដ្ឋាន​គួរតែ​កត់ត្រា​កាលបរិច្ឆេទ និង ទីតាំង​នៃ​ពិធីបរិសុទ្ធ​ដំបូង​នោះ​ដោយ​ប្រើ​កម្មវិធី ធ.ថ.ស. ប្រសិនបើមាន ។ បន្ទាប់មក​នាយកដ្ឋាន​ព្រះវិហារ​បរិសុទ្ធ​ផ្ទៀងផ្ទាត់​អំពី​ពិធី​បរិសុទ្ធ​ក្នុង​ព្រះវិហារ​បរិសុទ្ធ រួច​ភ្ជាប់​វា​ទៅនឹង​កំណត់ត្រា​សមាជិកភាព ។

ប្រសិនបើ​ពិធី​បរិសុទ្ធ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​មិនអាច​ផ្ទៀងផ្ទាត់​បាន​ទេ នោះ​នាយកដ្ឋាន​ព្រះវិហារបរិសុទ្ធ​នឹង​ទាក់ទង​ទៅ​កាន់​ការិយាល័យ​គណៈប្រធាន​ទី​មួយ ហើយ​ផ្តល់​ការណែនាំ​ដល់​ថ្នាក់ដឹកនាំ​ក្នុង​មូលដ្ឋាន ។

សមាជិក​មិនអាច​ធ្វើ​ពិធីបរិសុទ្ធ​ក្នុង​ព្រះវិហារបរិសុទ្ធ​សម្រាប់​អ្នក​នៅរស់​ឡើងវិញ​បាន​ទេ បើ​គ្មាន​ការយល់​ព្រម​មក​ពី​គណៈប្រធាន​ទីមួយ ។

៣៨.២.៦.៣

ពិធីបរិសុទ្ធ​បាន​ទទួល​ដោយ​មិន​តាម​លំដាប់​លំដោយ

ពិធី​បរិសុទ្ធ​មួយ​គ្មាន​សុពលភាព​ទេ ប្រសិនបើ​បុគ្គល​ម្នាក់​បាន​ទទួល​វា មិន​តាម​លំដាប់លំដោយ​នោះ ។ ឧទាហរណ៍ អំណោយទាន​ពិសិដ្ឋ​របស់​បុរស​ម្នាក់​គ្មាន​សុពលភាព​ទេ ប្រសិនបើ​គាត់​បាន​ទទួល​វា មុន​ពេល​គាត់​ទទួល​បាន​បព្វជិតភាព​ម៉ិលគីស្សាដែក​នោះ ។ ទោះជា​យ៉ាង​ណា​ក៏ដោយ គណៈប្រធាន​ទីមួយ​អាច​ផ្តល់​សច្ចាប័ន​ចំពោះ​ពិធីបរិសុទ្ធ​ដូច្នោះ​បាន ។ ប្រធាន​ស្ដេក​ប្រើ​កម្មវិធី ធ.ថ.ស. ដើម្បី​ដាក់​សំណើ ។

៣៨.២.៦.៤

ពិធីបរិសុទ្ធ​បាន​ធ្វើ​ឡើង​មុន​ពេល​គ្រប់​អាយុ

ពិធីបរិសុទ្ធ​មួយ​គ្មាន​សុពលភាព​ទេ ប្រសិនបើ​វា​ត្រូវបាន​ធ្វើ​ឡើង មុនពេល​គ្រប់​អាយុ ។ ឧទាហរណ៍ ពិធី​បុណ្យ​ប្រមុជ​ទឹក​មួយ​គ្មាន​សុពលភាព​ទេ ប្រសិនបើ​ពិធីបរិសុទ្ធ​នេះ​បាន​ធ្វើ​ឡើង មុន​ពេល​បុគ្គល​ម្នាក់​នេះ​មាន​អាយុ ៨ ឆ្នាំ ។

ប្រសិនបើ​ពុំ​បាន​ទទួល​ពិធីបរិសុទ្ធ​ដទៃទៀត​ទេ បន្ទាប់ពី​ពិធីបរិសុទ្ធ​ដែល​គ្មាន​សុពលភាព​នោះ នោះ​ពិធី​បុណ្យ​ជ្រមុជទឹក និង​ពិធី​បញ្ជាក់ ឬ​ការតែងតាំង​បព្វជិតភាព គួរតែ​ធ្វើឡើងវិញ​ម្តងទៀត ឬ​អនុម័ត ដោយ​គណៈប្រធាន​ទី​មួយ ។ សមាជិក​មិនអាច​ធ្វើ​ពិធីបរិសុទ្ធ​ក្នុង​ព្រះវិហារបរិសុទ្ធ​សម្រាប់​អ្នក​នៅរស់​ឡើងវិញ​បាន​ទេ បើ​គ្មាន​ការយល់​ព្រម​មក​ពី​គណៈប្រធាន​ទីមួយ ( សូមមើល ៣៨.២.៦.២ ) ។

ប្រសិនបើ​បាន​ទទួល​ពិធីបរិសុទ្ធ​ផ្សេងទៀត នោះ​ពិធីបរិសុទ្ធ​ទាំងនោះ និង​ពិធីបរិសុទ្ធ​ដែល​គ្មាន​សុពលភាព​ផ្សេងទៀត ត្រូវតែ​ទទួល​បាន​សច្ចាប័ន​មកពី​គណៈប្រធាន​ទីមួយ ។ ប្រធាន​ស្ដេក​ប្រើ​កម្មវិធី ធ.ថ.ស. ដើម្បី​ដាក់​សំណើ ។

៣៨.២.៦.៥

ពិធីបរិសុទ្ធ​បាន​ធ្វើ​ឡើង​ដោយ​គ្មាន​សិទ្ធិ​អំណាច​ត្រឹមត្រូវ

ពិធីបរិសុទ្ធ​មួយ​គ្មាន​សុពលភាព​ទេ ប្រសិនបើ​វា​ត្រូវបាន​ធ្វើ​ឡើង​ដោយ​នរណា​ម្នាក់​ដែល​មិន​មាន​សិទ្ធិ​អំណាច​បព្វជិតភាព​ត្រឹមត្រូវ​នោះ ។ ឧទាហរណ៍ ពិធី​បញ្ជាក់​មួយ​គ្មាន​សុពលភាព​ទេ ប្រសិនបើ​វា​បាន​ធ្វើ​ឡើង​ដោយ​នរណាម្នាក់​ដែល​មិន​កាន់​បព្វជិតភាព​ម៉ិលគីស្សាដែក​នោះ ។ ស្រដៀងគ្នា​នេះ​ដែរ ពិធីបរិសុទ្ធ​មួយ​គ្មាន​សុពលភាព​ទេ ប្រសិនបើ​បុគ្គល​ដែល​ធ្វើ​ពិធីនោះ​បាន​ទទួល​បព្វជិតភាព​ម៉ិលគីស្សាដែក​ខុស​លំដាប់​លំដោយ ឬ​ដោយ​គ្មាន​ការអនុម័ត​ត្រឹមត្រូវ​នោះ ( សូមមើល ៣៨.២.៦.៣ សូមមើល​ផងដែរ ៣២.១៧ ) ។

ប្រសិនបើ​មិនបាន​ទទួល​ពិធីបរិសុទ្ធ​ផ្សេងទៀត បន្ទាប់ពី​ពិធីបរិសុទ្ធ​ដែល​គ្មាន​សុពលភាព​នេះ នោះ​ពិធីបរិសុទ្ធ​នេះ​គួរតែ​ធ្វើ​ឡើង​វិញ​ម្តង​ទៀត ដោយ​នរណាម្នាក់​ដែល​មាន​សិទ្ធិ​អំណាច​ត្រឹមត្រូវ ។ ប្រសិនបើ​បាន​ទទួល​ពិធីបរិសុទ្ធ​ផ្សេងទៀត នោះ​ពិធីបរិសុទ្ធ​ទាំងនោះ និង​ពិធីបរិសុទ្ធ​ដែល​គ្មាន​សុពលភាព​ផ្សេងទៀត ត្រូវតែ​ទទួល​បាន​សច្ចាប័ន​មកពី​គណៈប្រធាន​ទីមួយ ។ ដើម្បី​ស្នើសុំ​សច្ចាប័ន​នេះ ប្រធាន​ស្តេក​ផ្ញើ​លិខិត​មួយ​ច្បាប់​ទៅកាន់​គណៈប្រធាន​ទីមួយ ។ នៅក្នុង​ករណី​មួយ​ចំនួន គណៈប្រធាន​ទីមួយ​អាច​ណែនាំ​ឲ្យ​ធ្វើ​ពិធីបរិសុទ្ធ​ទាំងនោះ​ឡើងវិញ​ម្ដងទៀត ។

៣៨.២.៧

ការដាក់​ឈ្មោះ និង​ការប្រសិទ្ធពរ​កុមារ

សម្រាប់​ព័ត៌មាន​ទូទៅ​អំពី​ការដាក់​ឈ្មោះ និង​ការប្រសិទ្ធពរ​កុមារ សូមមើល ១៨.៦ ។

៣៨.២.៧.១

ទារក​ដែល​មាន​ជំងឺជា​ទម្ងន់

ប្រសិនបើ​ទារក​ដែល​ទើប​នឹង​កើត​មក មាន​ជំងឺ​ជា​ទម្ងន់ នោះ​អ្នកកាន់​បព្វជិតភាព​ម៉ិលគីស្សាដែក​អាច​ធ្វើ​ពិធី​ដាក់​ឈ្មោះ និង​ប្រសិទ្ធពរ​នៅក្នុង​មន្ទីរពេទ្យ ឬ​នៅ​ឯ​គេហដ្ឋាន​បាន ។ គាត់​មិន​ចាំបាច់​មាន​ការផ្ដល់​សិទ្ធិ​អំណាច​មកពី​ប៊ីស្សព​នោះទេ ។ ក្រោយពី​ការប្រសិទ្ធពរ​រួចហើយ គាត់​ជូន​ដំណឹង​ទៅ​ប៊ីស្សព​ភ្លាមៗ ដើម្បី​ឲ្យ​ស្មៀន​អាច​បង្កើត​កំណត់ត្រា​សមាជិកភាព​មួយ​សម្រាប់​ទារក​នេះ ។

៣៨.២.៧.២

កុមារ​ដែល​ឪពុកម្តាយ​មិន​បាន​រៀបការ ( រួមទាំង​បានលែងលះគ្នា )

កុមារ​ម្នាក់​អាច​ទទួល​ការ​ប្រសិទ្ធពរ​នៅពេល​ដែល​ប៊ីស្សព​បាន​ទទួល​ការអនុញ្ញាត​ពី​ឳពុក​ម្តាយ ឬអាណាព្យាបាល​ផ្ទាល់មាត់ ។ ការអនុញ្ញាត​នេះ​មិន​ទាមទារ​ពី​ឪពុក​ម្តាយ ឬ​អាណាព្យាបាល ដែល​គ្មាន​មូលដ្ឋាន​ស្របច្បាប់​​ជំទាស់​នឹង​ការ​ប្រសិទ្ធពរ​នេះទេ ។

៣៨.២.៧.៣

កុមារ​ដែល​ឪពុក​ម្ដាយ​ពុំមែន​ជា​សមាជិក​នៃ​សាសនាចក្រ

ពេលខ្លះ​ឪពុក​ម្ដាយ ឬ​អាណាព្យាបាល​របស់​កូន​ម្នាក់​ស្នើ​ថា កូន​នេះ​គួរតែ​ទទួល​បាន​ការប្រសិទ្ធពរ ទោះបីជា​ពួកគាត់​ពុំមែន​ជា​សមាជិក​នៃ​សាសនាចក្រ​ក្ដី ។ នៅពេល​រឿង​នេះ​កើតឡើង នោះ​ប៊ីស្សព​ត្រូវ​ទទួល​ការអនុញ្ញាត​ដោយ​ផ្ទាល់មាត់​មកពី​ឪពុក​ម្ដាយ ឬ​អាណាព្យាបាល ។ ការអនុញ្ញាត​នេះ​មិន​ទាមទារ​ពី​ឪពុក​ម្តាយ ឬ​អាណាព្យាបាល ដែល​គ្មាន​មូលដ្ឋាន​ស្របច្បាប់​​ជំទាស់​នឹង​ការ​ប្រសិទ្ធពរ​នេះទេ ។

ប៊ីស្សព​ពន្យល់​ថា ៖

  • កំណត់ត្រា​សមាជិកភាព​មួយ​នឹង​ត្រូវបាន​បង្កើត​សម្រាប់​កូន​នេះ ។

  • សមាជិក​វួដ​នឹង​ទាក់ទង​ទៅ​ពួកគេ​ម្ដងម្កាល ។

  • គាត់ ឬ​ថ្នាក់ដឹកនាំ​វួដ​ដទៃទៀត​នឹង​ស្នើ​ឲ្យ​កុមារ​នេះ​រៀបចំ​ខ្លួន​ដើម្បី​ទទួល​បុណ្យ​ជ្រមុជ​ទឹក នៅពេល​គាត់ ឬ​នាង​ឈាន​ដល់​អាយុ ៨ ឆ្នាំ ។

៣៨.២.៨

ពិធី​បុណ្យ​ជ្រមុជ​ទឹក និង​ពិធី​បញ្ជាក់

សម្រាប់​ព័ត៌មាន​ទូទៅ​អំពី​ពិធី​បុណ្យ​ជ្រមុជ​ទឹក និង​ពិធីបញ្ជាក់ សូមមើល ១៨.៧ និង ១៨.៨ ។

៣៨.២.៨.១

បុគ្គល​ដែល​មាន​ពិការភាព​ខាង​បញ្ញា

បុគ្គល​ដែល​មាន​ពិការភាព​ខាង​បញ្ញា អាច​ទទួល​ពិធី​បុណ្យ​ជ្រមុជ​ទឹក និង​ពិធី​បញ្ជាក់​បាន ប្រសិនបើ​គេ​ចាត់ទុកថា​គាត់ ឬ​នាង​អាច​ទទួល​ខុសត្រូវ​បាន​ដោយ​សមហេតុ​សមផល ។ គាត់ ឬ​នាង​គួរតែ​អាច​យល់ និង​រក្សា​សេចក្តីសញ្ញា​នៃ​ពិធីបុណ្យ​ជ្រមុជទឹក​បាន ។

ប៊ីស្សព​កាន់​កូនសោ​សម្រាប់​ពិធី​បុណ្យ​ជ្រមុជ​ទឹក​របស់​បុគ្គល​នេះ ប្រសិនបើ​គាត់ ឬ​នាង​គឺជា ៖

  • សមាជិក​មាន​កំណត់ត្រា​អាយុ ៨ ឆ្នាំ​ឡើងទៅ ។

  • អាយុ ៨ ឆ្នាំ និង​មាន​យ៉ាង​ហោច​ណាស់​ឪពុក ឬ​ម្ដាយ ឬ​អាណាព្យាបាល​ម្នាក់​ជា​សមាជិក ( សូមមើល ១៨.៧.១.១ ) ។

បុគ្គល​រូប​នេះ ឪពុក​ម្តាយ ឬ​អាណាព្យាបាល​របស់​គាត់ ( បើ​មាន ) និង​ប៊ីស្សព​ពិភាក្សា​ជាមួយ​គ្នា​ដើម្បី​កំណត់​ថា តើ​បុគ្គល​រូបនេះ​គួរ​ទទួល​ពិធីបុណ្យ​ជ្រមុជទឹក និង​ពិធី​បញ្ជាក់​ឬ​អត់ ។

ប្រសិនបើ​បុគ្គល​នេះ​គឺជា​អ្នកប្រែចិត្ត​ជឿ​ដែល​មាន​សក្ដានុពល នោះ​ប្រធាន​បេសកកម្ម​កាន់​កូនសោ​សម្រាប់​ពិធី​បុណ្យ​ជ្រមុជ​ទឹក​របស់​គាត់ ( សូមមើល ១៨.៧.១.២ ) ។ នៅក្នុង​ករណី​នេះ អ្នកផ្សព្វផ្សាយ​សាសនា​ជូន​ដំណឹង​ទៅ​ប្រធាន​បេសកកម្ម ។ គាត់​ប្រឹក្សា​ជាមួយ​នឹង​បុគ្គល​នេះ និង​ឪពុក​ម្តាយ ឬ​អាណាព្យាបាល​របស់​គាត់ ( បើ​មាន ) ដើម្បី​កំណត់​ថា តើ​គាត់​គួរ​ទទួល​ពិធីបុណ្យ​ជ្រមុជទឹក និង​ពិធី​បញ្ជាក់​ឬ​អត់ ។ ប្រសិនបើ​ប៊ីស្សព​ស្គាល់​បុគ្គល​នេះ​ច្បាស់ នោះ​ប្រធាន​បេសកកម្ម​ក៏អាច​សូម​ឲ្យ​គាត់​ជួយ​ផ្ដល់​យោបល់​ផងដែរ ។

បុគ្គល​ដែល​ពុំ​រាប់​ថា​ដឹង​ខុស និង​ត្រូវ​បាន ពុំ​ចាំបាច់​ទទួល​បុណ្យ​ជ្រមុជទឹក​ឡើយ ទោះជា​មាន​អាយុ​ប៉ុន្មាន​ក៏ដោយ ( សូមមើល គោលលទ្ធិ និង​សេចក្តីសញ្ញា ២៩:៤៦–៥០ និង ៣៨.២.៤ នៅក្នុង​ក្បួនខ្នាត​នេះ ) ។

សម្រាប់​ព័ត៌មាន​អំពី​កំណត់ត្រា​សមាជិកភាព​នៃ​បុគ្គល​ដែល​ពុំ​រាប់​ថា​ដឹង​ខុស និង​ត្រូវ សូម​មើល ៣៣.៦.១០ ។

៣៨.២.៨.២

អនីតិជន

អនីតិជន​ដូច​ដែល​បាន​កំណត់​ដោយ​ច្បាប់​ក្នុង​មូលដ្ឋាន អាច​ត្រូវបាន​ទទួល​ពិធីបុណ្យ​ជ្រមុជ​ទឹក​បាន តែ​នៅពេល​ដែល​លក្ខខណ្ឌ​ទាំងពីរ​នៅ​ខាងក្រោម​នេះ​ត្រូវបាន​បំពេញ​ប៉ុណ្ណោះ ៖

  1. ឪពុក​ម្តាយ ឬ​អាណាព្យាបាល​ស្របច្បាប់ ផ្តល់​ការអនុញ្ញាត ។ ការអនុញ្ញាត​នេះ​មិន​ទាមទារ​ពី​ឪពុក​ម្តាយ ឬ​អាណាព្យាបាល ដែល​គ្មាន​មូលដ្ឋាន​ស្របច្បាប់​ជំទាស់​នឹង​ពិធី​បុណ្យ​ជ្រមុជ​ទឹក​នេះទេ ។ ចំពោះ​ករណី​លើក​លែង​ណាមួយ​នោះ​តម្រូវ​ឲ្យ​មាន​ការអនុញ្ញាត​មកពី​គណៈ​ប្រធាន​ទី​មួយ ។

    បុគ្គល​ដែល​ដឹកនាំ​ការសម្ភាស​ពិធី​បុណ្យ​ជ្រមុជ​ទឹក និង​ពិធី​បញ្ជាក់ សុំ​ការអនុញ្ញាត​នេះ​ជា​លាយលក្ខណ៍​អក្សរ ប្រសិនបើ​គាត់​មាន​អារម្មណ៍​ថា វា​នឹង​ជួយ​មិន​ឲ្យ​មាន​ការភាន់​ច្រឡំ ។ នៅក្នុង​ទីកន្លែង​មួយ​ចំនួន វា​តម្រូវ​ឲ្យមាន​ការអនុញ្ញាត​ជា​លាយលក្ខណ៍​អក្សរ ។ ថ្នាក់ដឹកនាំ​បេសកកម្ម និង​ថ្នាក់ដឹកនាំ​ប្រចាំ​តំបន់​អាច​ផ្ដល់​ការណែនាំ​បាន ។

    ឪពុក​ម្តាយ ឬ​អាណាព្យាបាល​គួរតែ​យល់ពី​គោលលទ្ធិ​ដែល​កូនៗ​របស់​ពួកគាត់​នឹង​រៀន ។ ពួកគាត់​ក៏​គួរតែ​ស្ម័គ្រចិត្ត​គាំទ្រ​ដល់​កូន ពេល​ចុះ​សេចក្ដី​សញ្ញា និង​រក្សា​សេចក្ដី​សញ្ញា​បុណ្យ​ជ្រមុជ​ទឹក​ផងដែរ ។

  2. បុគ្គល​ដែល​ដឹកនាំ​ការសម្ភាស​ត្រូវ​ដឹង​ថា កុមារនេះ​យល់ពី​សេចក្ដី​សញ្ញា​បុណ្យ​ជ្រមុជ​ទឹក​ដែរ​ឬទេ ។ គាត់​គួរតែ​មាន​ទំនុកចិត្ត​ថា កុមារ​នេះ​នឹង​ខិតខំ​កាន់តាម​សេចក្ដី​សញ្ញា​នេះ តាមរយៈ​ការគោរពតាម​ព្រះបញ្ញត្តិ​ទាំងឡាយ រួមទាំង​ការចូលរួម​ការប្រជុំ​សាសនាចក្រ​ផងដែរ ។

ប្រសិនបើ​កុមារ​ម្នាក់​ដាក់​នាម​ត្រកូល​តាម​ឪពុក​ចុង​របស់​គាត់ ឬ​នាង នោះ​កុមារ​នេះ​អាច​ទទួល​បុណ្យ​ជ្រមុជ​ទឹក និង​ពិធី​បញ្ជាក់​តាម​ឈ្មោះ​នោះ​បាន ។ រឿង​នេះ​ជា​ការពិត ទោះបីជា​គាត់ ឬ​នាង​មិន​ត្រូវបាន​សុំ​មក​ចិញ្ចឹម​ជាផ្លូវការ​ក្ដី ។ ទោះជា​យ៉ាង​ណា​ក៏​ដោយ ឈ្មោះ​ស្រប​ច្បាប់​របស់​កុមារ​នោះ ដូចដែល​បាន​កំណត់​ដោយ​ច្បាប់ ឬ​ប្រពៃណី​ក្នុង​មូលដ្ឋាន​គួរតែ​ត្រូវបាន​កត់ត្រា​ទុក​នៅលើ​កំណត់តា្រ​សមាជិកភាព និង​វិញ្ញាបនបត្រ​ពិធីបុណ្យ​ជ្រមុជ​ទឹក និង​ពិធីបញ្ជាក់ ។

៣៨.២.៨.៣

បុគ្គល​ដែល​បាន​រៀប​អាពាហ៍ពិពាហ៍​ហើយ

បុគ្គល​ដែល​បាន​រៀប​អាពាហ៍ពិពាហ៍​ហើយ ត្រូវតែ​មាន​ការយល់​ព្រម​របស់​ស្វាមី ឬ​ភរិយា​របស់​គាត់ មុនពេល​ត្រូវបាន​ទទួលពិធី​បុណ្យ​ជ្រមុជ​ទឹក ។

៣៨.២.៨.៤

បុគ្គល​ដែល​រួមរស់​ជាមួយ​គ្នា

ដៃគូ​ដែល​រស់នៅ​ជាមួយ​គ្នា ប៉ុន្ដែ​មិនបាន​រៀបការ​ត្រូវតែ​តាំងចិត្ត​រស់នៅ​តាម​ច្បាប់​ព្រហ្មចារីភាព មុនពេល​ដៃគូ​ម្ខាង​អាច​ជ្រមុជ​ទឹក​បាន ។ ការណ៍​នេះ​រួមមាន​ការអនុវត្ត​សេចក្ដី​ជំនឿ​ដើម្បី​មាន​ការប្រែចិត្ត ដូច​បាន​ពិពណ៌នា​នៅក្នុង គោលលទ្ធិ និង​សេចក្តី​សញ្ញា ២០:៣៧ ។ វា​ក៏​រួមមាន​ការលែង​រស់នៅ​ជាមួយគ្នា ឬ​នៅក្នុង​ករណី​ដែល​មាន​បុរស​ម្នាក់ និង​ស្ដ្រី​ម្នាក់ រៀបការ​ជាមួយ​គ្នា ។

៣៨.២.៨.៥

បុគ្គល​ដែល​ត្រូវបាន​ដកហូត​សមាជិកភាព​សាសនាចក្រ ឬ​ដែល​លាលែង​សមាជិកភាព

បុគ្គល​ដែល​ត្រូវបាន​ដកហូត​សមាជិកភាព​ក្នុង​សាសនាចក្រ ឬ​ដែល​បាន​លាលែង​សមាជិកភាព អាច​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចូល​មក​វិញ​តាមរយៈ​ពិធី​បុណ្យ​ជ្រមុជ​ទឹក និង​ពិធី​បញ្ជាក់ ។ ពួកគេ​មិន​ត្រូវបាន​ចាត់ទុក​ថាជា​អ្នកប្រែចិត្ត​ជឿ​ថ្មី​នោះ​ទេ ។ អ្នកផ្សព្វផ្សាយ​សាសនា​មិន​ធ្វើ​ការសម្ភាស​ពួកគេ​ដើម្បី​ទទួល​បុណ្យ​ជ្រមុជ​ទឹក​នោះ​ទេ ។ សម្រាប់​សេចក្ដី​ណែនាំ សូមមើល ៣២.១៦ ។

៣៨.២.៨.៦

ស្ថានភាព​ដែល​តម្រូវ​ឲ្យមាន​ការផ្ដល់​សិទ្ធិ​អនុញ្ញាត​មកពី​ប្រធាន​បេសកកម្ម ឬ​គណៈប្រធាន​ទីមួយ

វា​តម្រូវ​ឲ្យ​មាន​ការផ្ដល់​សិទ្ធិ​អនុញ្ញាត​មកពី​ប្រធាន​បេសកកម្ម មុនពេល​បុគ្គល​ម្នាក់​អាច​ទទួល​បុណ្យ​ជ្រមុជ​ទឹក​បាន ប្រសិនបើ​គាត់ ឬ​នាង​ធ្លាប់ ៖

  • បាន​ប្រព្រឹត្ត​បទល្មើស​ធ្ងន់ធ្ងរ​មួយ ( សូមមើល ៣៨.២.៨.៧ ) ។

  • ចូលរួម​ក្នុង​ការរម្លូត​កូន ( សូមមើល ៣៨.៦.១ ) ។

នៅក្នុង​ករណី​ទាំងនេះ ប្រធាន​បេសកកម្ម​ធ្វើ​ការសម្ភាស​បុគ្គល​នេះ ។ ប្រសិនបើ​ចាំបាច់ ប្រធាន​បេសកកម្ម​អាច​អនុញ្ញាត​ឲ្យ​ទីប្រឹក្សា​មួយ​រូប​របស់​គាត់​ដឹកនាំ​កិច្ចសម្ភាស​នេះ​បាន ។ គាត់​ផ្ដល់​សិទ្ធិ​អំណាច​នេះ​ដាច់​ដោយ​ឡែក​ពីគ្នា​សម្រាប់​ការសម្ភាស​នីមួយៗ ។ ទីប្រឹក្សា​ដែល​ដឹកនាំ​ការសម្ភាស​រាយការណ៍​ទៅកាន់​ប្រធាន​បេសកកម្ម បន្ទាប់​មក​ប្រធាន​បេសកកម្ម​អាច​អនុញ្ញាត ឬ​បដិសេធ​មិន​ឲ្យ​មាន​ពិធី​បុណ្យ​ជ្រមុជ​ទឹក និង​ពិធី​បញ្ជាក់ ។

វា​តម្រូវ​ឲ្យ​មាន​ការអនុម័ត​​មកពី​គណៈប្រធាន​ទីមួយ មុនពេល​បុគ្គល​ម្នាក់​អាច​ទទួល​បុណ្យ​ជ្រមុជ​ទឹក និង​បញ្ជាក់​បាន ប្រសិនបើ​គាត់ ឬ​នាង ៖

  • បាន​ប្រព្រឹត្ត​អំពើ​ឃាតកម្ម ( សូមមើល ៣៨.២.៨.៧ ) ។

  • ត្រូវ​បាន​កាត់​ទោស​ពី​បទ​ឧក្រិដ្ឋ​ដែល​ពាក់​ព័ន្ធ​នឹង​ការប្រព្រឹត្ត​ខុស​ខាង​ផ្លូវ​ភេទ ( សូមមើល៣៨.២.៨.៧ ) ។

  • បច្ចុប្បន្ន​កំពុង​ស្ថិត​នៅ​ក្នុង​ការសាកល្បងខាង​ផ្លូវ​ច្បាប់ ឬ​ការលើកលែង​ទោស​ចំពោះ​បទឧក្រិដ្ឋ ឬ​បទល្មើស​ធ្ងន់ធ្ងរ​ណា​មួយ ( ជា​ធម្មតា​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​រយៈពេល​មួយ​ឆ្នាំ ឬ​យូរ​ជាង​នេះ ) ឬ​ឧក្រិដ្ឋកម្ម​ដែល​ពាក់​ព័ន្ធ​នឹង​ការប្រព្រឹត្ត​ខុសខាង​ផ្លូវ​ភេទ ( សូមមើល ៣៨.២.៨.៧ ) ។

  • មាន​ជាប់​ទាក់ទង​នឹង​អាពាហ៍ពិពាហ៍​ពហុពន្ធភាព ( សូមមើល ៣៨.២.៨.៨ ) ។

សម្រាប់ការណែនាំអំពីពិធី​បុណ្យជម្រុជទឹក និង​ពិធី​បញ្ជាក់​របស់​បុគ្គល​ដែល​ស្គាល់ថា​ជា​បុគ្គល​ប្តូរភេទ សូមមើល ៣៨.២.៨.៩ ។

ប្រសិន​បើ​បុគ្គល​ម្នាក់​មាន​បំណងចង់ទទួល​ពិធីបុណ្យជ្រមុជទឹក​ជា​លើក​ដំបូង នោះ​ប្រធាន​បេសកកម្ម​ត្រូវសម្ភាស​គាត់ ឬនាង ។ ប្រសិន​បើ​គាត់​ឃើញ​ថា​បុគ្គល​នោះ​មាន​ភាពស័ក្ដិសម ហើយ​ប្រសិន​បើ​គាត់​ចេញ​អនុសាសន៍​ឲ្យ​ទទួល​បុណ្យជ្រមុជទឹក នោះ​គាត់​ផ្ញើ​សំណើ​មួយ​ដើម្បី​សុំ​ការអនុម័ត​ទៅ​កាន់​គណៈប្រធាន​ទីមួយ ដោយ​ប្រើ ធ.ថ.ស ។

ប្រសិនបើ​បុគ្គល​នេះ​គឺជា​អតីត​សមាជិក​ម្នាក់ ដែល​ចង់​ត្រឡប់​ចូល​មកវិញ នោះ​ទាំង​ប៊ីស្សព និង​ប្រធាន​ស្តេក​ដឹកនាំ​ការសម្ភាស​គាត់​ឬ​នាង ។ គាត់​ធ្វើតាម​សេចក្ដី​ណែនាំ​នៅក្នុង ៣២.១៦ ។ ប្រសិនបើ​ពួកគាត់​ឃើញ​ថា បុគ្គល​នោះ​មាន​ភាពស័ក្ដិសម ហើយ​ចេញ​អនុសាសន៍​ឲ្យ​ទទួល​បុណ្យជ្រមុជទឹក នោះ​ប្រធាន​ស្ដេក​ដាក់បញ្ជូន​សំណើ​មួយ​ទៅកាន់គណៈ​ប្រធាន​ទីមួយ ដោយប្រើធ.ថ.ស ។

រាល់​សំណើ​ទៅកាន់​គណៈប្រធាន​ទីមួយ គួរ​តែ​មាន​ដាក់បញ្ចូល​នូវ​រាល់​ព័ត៌មាន​លម្អិត​ដែល​មាន​ពាក់ព័ន្ធ​ទាំងអស់ ដូច​បាន​កំណត់​នៅក្នុង​ការសម្ភាស ។

សូមមើល ៦.២.៣ អំពី​ការទទួលខុសត្រូវ​របស់​ប្រធាន​ស្ដេក ( ឬ​បេសកកម្ម ) នៅពេល​ដាក់បញ្ជូន​ពាក្យស្នើសុំ​ទៅកាន់​គណៈប្រធាន​ទីមួយ ។

៣៨.២.៨.៧

បុគ្គល​ដែល​ត្រូវ​បាន​ផ្តន្ទាទោស​ពី​បទឧក្រិដ្ឋ

បុគ្គល​ដែល​ត្រូវបាន​ផ្តន្ទាទោស​ពី​បទឧក្រិដ្ឋ មិន​អាច​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ទេ រហូត​ដល់​ពួកគេ​បាន​ផុត​កាលកំណត់​នៃ​ការដាក់ទោស​ទាំងឡាយ​របស់​ពួកគេ​ជាមុន​សិន ។ ការណ៍​នេះ​ក៏​អនុវត្ត​ចំពោះ​អ្នកប្រែចិត្ត​ជឿ​ថ្មី និង​ចំពោះ​អ្នក​ដែល​ចង់​ត្រឡប់​ចូល​មក​វិញ​ម្ដង​ទៀត​ដែរ ។

បុគ្គល​ដែល​មាន​ជាប់ទោស​បទឧក្រិដ្ឋ ឬ​បទល្មើស​ដែល​ជាប់ទាក់ទង​នឹង​រឿងអសីលធម៌​ខាងផ្លូវភេទ មិន​អាច​ទទួល​បុណ្យជ្រមុជទឹក និង​ពិធីបញ្ជាក់​បាន​ទេ រហូត​ដល់​ពួកគេ​រួចផុត​ពី​ការសាកល្បង ឬ​ទោស​របស់​ពួកគេ​ជាមុន​សិន ។ មាន​តែ​គណៈប្រធាន​ទីមួយ​ប៉ុណ្ណោះ​ដែល​អាច​ផ្តល់​ការលើក​លែង​បាន ( សូមមើល ៣៨.២.៨.៦ ) ។ បុគ្គល​ទាំងនេះ​ត្រូវបាន​លើក​ទឹកចិត្ត​ឲ្យ​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​នឹង​ថ្នាក់ដឹកនាំ​បព្វជិតភាព​ក្នុង​មូលដ្ឋាន ។ ពួកគេ​ត្រូវ​ខិតខំ​ធ្វើ​អ្វីៗ​គ្រប់យ៉ាង​តាម​ដែល​ពួកគេ​អាច​ធ្វើ​បាន ដើម្បី​ទទួល​បាន​ជំនួយ​ពី​ព្រះអង្គ​សង្គ្រោះ ដើម្បី​មាន​ភាពស័ក្តិសម​ទទួល​ពិធី​បុណ្យ​ជ្រមុជ​ទឹក និង​ពិធី​បញ្ជាក់ ។

ពួក​អ្នកផ្សព្វផ្សាយ​សាសនា​ពេញ​ម៉ោង​មិន​បង្រៀន​មនុស្ស​ដែល​នៅក្នុង​ពន្ធនាគារ ឬ​មន្ទីរ​ឃុំឃាំង​ឡើយ ។

បុគ្គល​ដែល​មាន​ជាប់ទោស​បទឧក្រិដ្ឋ ឬ​បទល្មើស​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្ត​ខុស​ខាង​ផ្លូវភេទ មិន​អាច​ទទួល​បុណ្យ​ជ្រមុជ​ទឹក​បាន​ទេ លុះត្រា​តែ​គណៈប្រធាន​ទីមួយ​ផ្ដល់​ការអនុម័ត ( សូមមើល ៣៨.២.៨.៦ ) ។ ការណ៍​នេះ​ក៏​អនុវត្ត​ដូចគ្នា​ចំពោះ​បុគ្គល​ម្នាក់ ដែល​បាន​សារភាព​ថា​បាន​ប្រព្រឹត្ត​អំពើឃាតកម្ម​ដែរ ទោះបីជា​ការសារភាព​នោះ​គឺជា​លក្ខណៈ​ឯកជន​ទៅកាន់​ថ្នាក់ដឹកនាំ​បព្វជិតភាព​ក្ដី ។ ដូច​ដែល​បាន​ប្រើប្រាស់​នៅ​ទីនេះ ឃាតកម្ម មិន​រាប់បញ្ចូល​នូវ​ការរម្លូត​កូន ឬ​សកម្មភាព​កំពុង​បំពេញ​ភារកិច្ច​របស់​ប៉ូលីស ឬ​ក៏​កងទ័ព​នោះ​ទេ ។

ប្រសិន​បើ​បុគ្គល មាន​បំណង​ចង់ទទួល​បុណ្យជ្រមុជ​ទឹក​ជា​លើក​ដំបូង នោះ​ប្រធាន​បេសកកម្ម​ធ្វើ​តាម​ការណែនាំ​នៅក្នុង ៣៨.២.៨.៦ ។ ប្រសិនបើ​បុគ្គល​នេះ​គឺជា​អតីត​សមាជិក​ម្នាក់ ដែល​ចង់ត្រឡប់​ចូល​មកវិញ នោះ​ប៊ីស្សព ឬ​ប្រធាន​ស្តេក​ធ្វើ​តាម​ការណែនាំ​នៅក្នុង​វគ្គ​ដូចគ្នា​នោះ ( សូមមើល ៣២.១៦ ) ។

៣៨.២.៨.៨

មជ្ឈិមវ័យ​ដែល​ជាប់​ពាក់ពន្ធ័​ក្នុង​អាពាហ៍ពិពាហ៍​ពហុពន្ធភាព

មជ្ឈិមវ័យ​ដែល​ត្រូវបាន​លើក​ទឹកចិត្ត បង្រៀន ឬ​ជាប់​ពាក់ព័ន្ធ​នៅក្នុង​អាពាហ៍ពិពាហ៍​ពហុពន្ធភាព ត្រូវតែ​ទទួល​បាន​ការអនុម័ត​មកពី​គណៈប្រធាន​ទីមួយ មុនពេល​គាត់ ឬ​នាង​អាច​ទទួល​ពិធីបុណ្យ​ជ្រមុជ​ទឹក​បាន ។

ប្រសិន​បើ​បុគ្គល កំពុង​ស្វែងរក​ការទទួល​បុណ្យជ្រមុជ​ទឹក​ជា​លើក​ដំបូង នោះ​ប្រធាន​បេសកកម្ម​ធ្វើ​តាម​ការណែនាំ​នៅក្នុង ៣៨.២.៨.៦ ។ ប្រសិនបើ​បុគ្គល​នេះ​គឺជា​អតីត​សមាជិក​ម្នាក់ ដែល​ចង់​ត្រឡប់​ចូល​មកវិញ នោះ​ប៊ីស្សព និង​ប្រធាន​ស្តេក​ធ្វើតាម​សេចក្តី​ណែនាំ​នៅក្នុង​៣៨.២.៨.៦ ( សូមមើល​ផងដែរ ៣២.១៦ ) ។

សំណើ​នេះ​គួរតែ​ពិពណ៌នា​អំពី​ការជាប់​ពាក់ព័ន្ធ​ក្នុង​អាពាហ៍ពិពាហ៍​ពហុពន្ធភាព​ពី​អតីតកាល​របស់​បុគ្គល​នោះ ។ វា​ក៏​គួរតែ​ពិពណ៌នា​អំពី​ការប្រែចិត្ត និង​ស្ថានភាព​គ្រួសារ​បច្ចុប្បន្ន​របស់​គាត់ ឬ​នាង​ផងដែរ ។

៣៨.២.៨.៩

បុគ្គល​ទាំងឡាយ​ដែល​ត្រូវបាន​កំណត់​ថា​បុគ្គល​ប្តូរភេទ

ពិធីបុណ្យជ្រមុជទឹក និង​ពិធី​បញ្ជាក់​ត្រូវបាន​ទទួល​ស្របតាម​ភេទ​ជីវសាស្ត្រ​ពី​កំណើត​របស់​បុគ្គល​​នោះ ។ បុគ្គល​ដែល​មានភាព​សក្តិសម​ដែល​ពុំ​ទៅ​ធ្វើ​ការវះកាត់​ពី​គ្រូពេទ្យ ឬ​ការផ្លាស់ប្តូរ​សង្គម​ទៅ​ជា​ភេទ​ផ្ទុយ​ពី​ភេទ​ជីវសាស្ត្រពី​កំណើត​ទេ នោះអាច​ទទួល​បុណ្យ​ជ្រមុជទឹក និង​ពិធីបញ្ជាក់បាន ។ ( សម្រាប់​និយមន័យ​នៃ​ការផ្លាស់ប្ដូរ​ខាង​សង្គម សូមមើល ៣៨.៦.២៣ ) ។

ប្រសិនបើ​មាន​ករណី​លើកលែង​ណាមួយ ចំពោះ​គោល​នយោបាយ​នេះ នោះ​តម្រូវ​ឲ្យ​មាន​ការអនុម័ត​មកពី​គណៈ​ប្រធាន​ទីមួយ ។ ដើម្បី​ស្នើសុំ​ការអនុម័ត ប្រធាន​បេសកកម្ម ឬ​ប្រធាន​ស្តេក ចំពោះ​កុមារ​អាយុ ៨ ឆ្នាំ​ ចូរ​សម្ភាស​បុគ្គលនេះ ។ ប្រសិនបើ​គាត់​រកឃើញ​ថា​បុគ្គល​នោះ​មានភាព​សក្តិសម ហើយ​ប្រសិនបើ​គាត់​ផ្តល់​អនុសាសន៍​ឲ្យ​ធ្វើ​ពិធីបុណ្យ​ជ្រមុជ​ទឹក និង​ពិធី​បញ្ជាក់ នោះ​គាត់​អាច​បញ្ជូន​សំណើរសុំ​អនុម័ត​ទៅកាន់​គណៈប្រធាន​ទីមួយ​ដោយប្រើ ធ.ថ.ស ។

ប្រសិនបើ​គណៈប្រធាន​ទីមួយ​អនុម័ត​ឲ្យ​ទទួល​ពិធី​បុណ្យ​ជ្រមុជទឹក និង​ពិធីបញ្ជាក់ តែ​បុគ្គល​នោះ​នឹង​មិន​អាច​ទទួល​បាន​បព្វជិតភាព ប័ណ្ណចូល​ព្រះវិហារ​បរិសុទ្ធ ឬ​ការហៅ​មួយ​ចំនួន​របស់​សាសនាចក្រ​ទេ​ខណៈពេល​កំពុង​ផ្លាស់ប្តូរ​ភេទ ។ ទោះជា​យ៉ាងណា បុគ្គល​ម្នាក់ៗ​អាច​ចូលរួម​ក្នុង​សាសនាចក្រ​បាន​តាម​របៀប​ផ្សេងៗ​ទៀត ។

បុគ្គល​ដែល​បាន​បោះជំហាន​ទៅកាន់​ការផ្លាស់ប្តូរ​ភេទ ក្រោយមក​ប្តូរ​ទៅ​ភេទ​ជីវសាស្ត្រ​ពីកំណើត​របស់​ពួកគេ​វិញ​ ហើយ​មានភាព​សក្ដិសម ហើយ​បានប្តេជ្ញា​រក្សា​បទបញ្ញត្តិ​របស់​ព្រះ នោះអាច​ទទួល​ពិធី​បុណ្យ​ជ្រមុជទឹក និង​ពិធី​បញ្ជាក់​បាន ។

ប្រធាន​បេសកកម្ម ឬ​ប្រធាន​ស្តេក​ចំពោះ​កុមារ​អាយុ​ប្រាំបី​ឆ្នាំ ត្រូវ​ដោះ​ស្រាយ​ស្ថានភាព​នីមួយ​ៗ​ដោយ​ប្រុង​ប្រយ័ត្ន និង​ដោយ​សេចក្ដី​ស្រឡាញ់​ដូច​ព្រះគ្រីស្ទ ។ ពួកគេ​ស្វែងរក​ដំបូន្មាន​ពី​គណៈ​ប្រធាន​តំបន់ ។

សម្រាប់​ព័ត៌មាន​បន្ថែម សូមមើល ៣៨.៦.២៣ ។

៣៨.២.៩

ការតែងតាំង​បព្វជិតភាព

សម្រាប់​ព័ត៌មាន​ទូទៅ​អំពី​ការតែងតាំង​បព្វជិតភាព សូមមើល ១៨.១០ ។

៣៨.២.៩.១

សមាជិក​ថ្មី

នៅពេល​បងប្អូន​ប្រុស​ម្នាក់​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក និង​ពិធី​បញ្ជាក់ នោះ​គាត់​មាន​សិទ្ធិ​ដើម្បី​បាន​តែងតាំង​ក្នុង​តំណែង​មួយ​ក្នុង​បព្វជិតភាព​អើរ៉ុន ប្រសិនបើ​គាត់​មាន​អាយុ​យ៉ាងតិច ១២ ឆ្នាំ​នៅ​ត្រឹម​ចុងឆ្នាំ​នោះ ។ ប៊ីស្សព​សម្ភាស​គាត់​ភ្លាមៗ បន្ទាប់ពី​ពិធី​បញ្ជាក់​របស់​គាត់ ជា​ធម្មតា​ក្នុង​ពេល​មួយ​សប្ដាហ៍ ។ សមាជិក​មួយ​រូប​នៃ​គណៈប៊ីស្សព​បង្ហាញ​បងប្អូន​ប្រុស​នោះ​នៅក្នុង​ការប្រជុំ​សាក្រាម៉ង់ ដើម្បី​ឲ្យ​សមាជិក​វួដ​អាច​គាំទ្រ​ដល់​ការតែងតាំង​របស់​គាត់​ដែល​បាន​ស្នើ​នេះ ( សូមមើល ១៨.១០.៣ ) ។ បន្ទាប់មក គាត់​អាច​ត្រូវបាន​តែងតាំង​ឲ្យមាន​តំណែង​សមរម្យ ៖

  • ឌីកុន ប្រសិនបើ​គាត់​នឹង​ឈាន​ចូល​អាយុ ១២ ឬ ១៣ ឆ្នាំ​នៅត្រឹម​ចុង​ឆ្នាំ

  • គ្រូ ប្រសិនបើ​គាត់​នឹង​ឈាន​ចូល​អាយុ ១៤ ឬ ១៥ ឆ្នាំ​នៅត្រឹម​ចុង​ឆ្នាំ

  • សង្ឃ ប្រសិនបើ​គាត់​នឹង​មាន​អាយុ ១៦ ឆ្នាំ​ឡើង​នៅត្រឹម​ចុង​ឆ្នាំ; ប្រសិនបើ​គាត់​មាន​អាយុ ១៩ ឆ្នាំ​ឡើង នោះ​គាត់​ក៏អាច​ត្រូវបាន​ពិចារណា​ជា​អនាគត​អែលឌើរ​ផងដែរ ( សូមមើល ៣៨.២.៩.៣ ) ។

សមាជិក​ថ្មី​មាន​សិទ្ធិ​ទទួល​បព្វជិតភាព​ម៉ិលគីស្សាដែក ហើយ​ត្រូវបាន​តែងតាំង​ជា​អែលឌើរ នៅពេល​គាត់ ៖

  • មាន​អាយុ ១៨ ឆ្នាំឡើង​ទៅ ។

  • បាន​បម្រើ​ជា​សង្ឃ ( ពុំ​តម្រូវ​ឲ្យ​មាន​ពេលវេលា​ជាក់លាក់​នោះទេ ) ។

  • មាន​ការយល់ដឹង​ល្មម​គ្រប់គ្រាន់​អំពី​ដំណឹងល្អ ។

  • បង្ហាញ​ពី​ភាពស័ក្ដិសម ។

បងប្អូន​ប្រុស​ដែល​ទើបបាន​ជ្រមុជ​ទឹក​ហើយ​ថ្មីៗ មិន​ត្រូវបាន​តែងតាំង​នៅ​ថ្ងៃ​ដែល​ពួកគេ​បាន​ទទួល​ពិធី​បុណ្យ​ជ្រមុជទឹក ឬ​ពិធី​បញ្ជាក់​នោះទេ ។ ពួកគេ​ត្រូវ​ទទួល​ការសម្ភាស​ពី​ប៊ីស្សព និង​បាន​គាំទ្រ​ដោយ​សមាជិក​វួដ​ជាមុន​សិន ។

ពិធីបុណ្យ​ជ្រមុជ​ទឹក​នៃ​សមាជិក​ក្រុមគ្រួសារ​មិន​គួរ​ពន្យារ​ពេល ដើម្បី​ឲ្យ​ឪពុក​អាច​ទទួល​បព្វជិតភាព ហើយ​ធ្វើ​ពិធីបុណ្យ​ជ្រមុជ​ទឹក​ឲ្យ​ដោយ​ខ្លួន​គាត់​នោះ​ទេ ។

៣៨.២.៩.២

យុវជន ដែល​ឪពុកម្តាយ​មិន​បានរៀបការ ( រួមទាំង​បាន​លែងលះគ្នា )

យុវជន​ម្នាក់​ត្រូវ​បាន​តែងតាំង​ក្នុង​តំណែង​បព្វជិតភាព​អើរ៉ុន នៅពេល​ដែល​ប៊ីស្សព​ទទួល​បាន​ការអនុញ្ញាត​ពីឪពុក​ម្ដាយ ឬ​អាណាព្យាបាល ។ ការអនុញ្ញាត​នេះ​មិន​ទាមទារ​ពី​ឪពុក​ម្តាយ ឬ​អាណាព្យាបាល ដែល​គ្មាន​មូលដ្ឋាន​ស្របច្បាប់​ជំទាស់​នឹង​ការតែងតាំង​នោះទេ ។

ប្រសិនបើ​យុវជន​នេះ​មាន​ឈ្មោះ​ត្រកូល​តាម​ឪពុក​ចុង​របស់​គាត់ នោះ​គាត់​អាច​ត្រូវបាន​តែងតាំង​តាម​ឈ្មោះ​នោះ​បាន ។ រឿង​នេះ​ជា​ការពិត ទោះបីជា​គាត់​មិន​ត្រូវបាន​សុំ​មក​ចិញ្ចឹម​ជាផ្លូវការ​ក្ដី ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ឈ្មោះ​ស្របច្បាប់​របស់​យុវជន​នោះ ដូច​ដែល​បាន​កំណត់​ដោយ​ច្បាប់​ក្នុង​មូលដ្ឋាន ឬ​ទំនៀម​ទម្លាប់​គួរតែ​ត្រូវបាន​កត់ត្រា​នៅលើ​វិញ្ញាបនបត្រ​នៃ​ការតែងតាំង​នោះ ។

៣៨.២.៩.៣

អ្នក​ត្រៀម​ទទួល​តំណែង​អែលឌើរ

អ្នកត្រៀម​ទទួល​តំណែង​អែលឌើរ គឺជា​សមាជិក​ភេទ​បុ្រស​ក្នុង​សាសនាចក្រ​អាយុពី ១៩ ឆ្នាំ​ឡើង​ទៅ ដែល​មិន​ទាន់​កាន់​បព្វជិតភាព​មិលគីស្សាដែក ។ បងប្អូន​ប្រុស​ដែល​បាន​រៀបការ​រួច ហើយ​មាន​អាយុ​តិច​ជាង ១៩ ឆ្នាំ ហើយ​មិនទាន់​កាន់​បព្វជិតភាព​ម៉ិលគីស្សាដែក ក៏ជា​អ្នកត្រៀម​ទទួល​តំណែង​អែលឌើរ​ផងដែរ ។

នៅក្រោម​ការដឹកនាំ​របស់​ប៊ីស្សព គណៈប្រធាន​កូរ៉ុម​អែលឌើរ​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​នឹង​អ្នកត្រៀម​ទទួល​តំណែង​ជា​អែលឌើរ ដើម្បី​ជួយ​ពួកគេ​ឲ្យ​រៀបចំ​ខ្លួន​ទទួល​បព្វជិតភាព​ម៉ិលគីស្សាដែក ។ ប្រសិនបើ​អ្នកត្រៀម​ទទួល​តំណែង​អែលឌើរ មិន​មែន​ជា​សង្ឃ​ទេ នោះ​គាត់​គួរតែ​ត្រូវបាន​តែងតាំង​ជា​សង្ឃ​ភ្លាមៗ នៅពេល​ដែល​គាត់​មាន​ភាពស័ក្តិសម ។ គាត់​មិន​ចាំបាច់​ត្រូវ​តែងតាំង​ជា​ឌីកុន ឬ​គ្រូ ជាមុន​សិន​នោះ​ទេ ។ គាត់​អាច​ត្រូវបាន​តែងតាំង​ជា​អែលឌើរ នៅពេល​គាត់​បាន​បង្កើន​ការយល់ដឹង​អំពី​ដំណឹងល្អ​បាន​ល្មម​គ្រប់គ្រាន់ និង​បាន​បង្ហាញ​ពី​ភាពស័ក្តិសម​របស់​គាត់ ។ ប៊ីស្សព និង​ប្រធាន​ស្តេក​សម្ភាស​គាត់​ដើម្បី​ធ្វើការ​សម្រេច​ចិត្ត​នេះ ( សូមមើល ៣១.២.៦ ) ។

សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​ការជួយ​អ្នកត្រៀម​ខ្លួន​ទទួល​តំណែង​អែលឌើរ ឲ្យ​រៀបចំ​ខ្លួន​ទទួល​បព្វជិតភាព​ម៉ិលគីស្សាដែក សូម​មើល ៨.៤ ។

៣៨.២.៩.៤

បងប្អូន​ប្រុស​ដែល​បាន​ផ្លាស់ប្ដូរ​វួដ​នៅអំឡុង​មួយ​ឆ្នាំ​ចុងក្រោយ

ពេលខ្លះ បងប្អូន​ប្រុស​ម្នាក់​ដែល​បាន​រស់នៅ​ក្នុង​វួដ​មួយ​តិច​ជាង​មួយ​ឆ្នាំ​ដែល​ត្រូវការ ឬ​មាន​បំណង​ចង់​តែងតាំង​ទៅក្នុង​តំណែង​បព្វជិតភាព​ម៉ិលគីស្សាដែក ។ នៅក្នុង​ស្ថានភាព​នោះ ប៊ីស្សព ឬ​ទីប្រឹក្សា​ដែល​បាន​ចាត់តាំង​មួយរូប ធ្វើការ​ទាក់ទង​ទៅ​ប៊ីស្សព​មុន ដើម្បី​សួរថា​តើ​មាន​បញ្ហា​ភាព​ស័ក្ដិសម​ណា​ដែល​ត្រូវ​ពិចារណា​ដែរឬទេ ។ ប្រសិនបើ​ទីប្រឹក្សា​​ដឹងថា មាន​ព័ត៌មាន​សម្ងាត់ នោះ​គាត់​បញ្ចប់​ការសន្ទនា​នេះ ។ គាត់​ជម្រាប​ដល់​ប៊ីស្សព​របស់​គាត់​ឲ្យ​ទាក់ទង​ទៅ​ប៊ីស្សព​មុន ពីមុន​ពេល​ដឹកនាំ​ការសម្ភាស ។

៣៨.២.៩.៥

បងប្អូន​ប្រុស​នៅក្នុង​វួដ​យុវមជ្ឈិមវ័យ​នៅលីវ និងវួដ​មជ្ឈិមវ័យ​នៅលីវ

បុរស​ដែល​មាន​ភាពស័ក្តិសម ដែល​មាន​អាយុពី ១៨ ឆ្នាំ​ឡើង​ទៅ​នៅក្នុង​វួដ​យុវមជ្ឈិមវ័យ​នៅលីវ និង​វួដ​មជ្ឈិមវ័យ​នៅលីវ គួរតែ​ត្រូវបាន​តែងតាំង​ជា​អែលឌើរ ។ អស់​អ្នក​ដែល​មិន​បាន​តែងតាំង​ជា​អែលឌើរ គឺជា​ផ្នែក​មួយ​នៃ​កូរ៉ុម​អែលឌើរ ក្នុងនាមជា​អ្នកត្រៀម​ទទួល​តំណែង​អែលឌើរ ។

៣៨.២.៩.៦

យុទ្ធជន​កងទ័ព​នៅក្នុង​តំបន់​សង្រ្គាម ឬ​តំបន់​ដាច់​ស្រយាល

យុទ្ធជន​កងទ័ព ជា​ធម្មតា​ត្រូវបាន​សម្ភាស និង​តែងតាំង​នៅក្នុង​វួដ ដែល​មាន​កំណត់ហេតុ​សមាជិកភាព​របស់​គាត់ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ការងារ​នេះ​មិន​អាច​ធ្វើទៅ​បាន​ទេ ប្រសិន​បើ​យុទ្ធជន​រូប​នេះ​ស្ថិត​នៅ​ឯ​នាយ​សមុទ្រ​រយៈពេល​វែង ឬ​កំពុងតែ​បម្រើ​នៅក្នុង​តំបន់​សង្រ្គាម ឬ​តំបន់​ដាច់​ស្រយាល ។ នៅក្នុង​ករណី​ដូច្នេះ យុទ្ធជន​រូប​នេះ​ជួប​ជាមួយនឹង​អ្នកដឹកនាំ​ក្រុម​សមាជិក​បម្រើ​កងទ័ព​របស់​គាត់ ។ ប្រសិនបើ​អ្នកដឹកនាំ​ក្រុម​នោះ​មាន​អារម្មណ៍​ថា យុទ្ធជន​រូប​នេះ រៀបចំ​ខ្លួន​ជាស្រេច​ដើម្បី​ត្រូវបាន​តែងតាំង នោះ​គាត់​ចេញ​អនុសាសន៍​ជា​លាយ​លក្ខណ៍​អក្សរ​ផ្ញើ​ទៅកាន់​អ្នកដឹកនាំ​ជា​អធិបតី​នៃ​អង្គភាព​សាសនាចក្រ ដែល​មើល​ការខុសត្រូវ​លើ​ក្រុម​សមាជិក​បម្រើ​កងទ័ព​នោះ ។ (ប្រសិនបើ​ពុំ​មាន​អង្គភាព​សាសនាចក្រ​មួយ​បែប​នោះ​ទេ នោះ​គាត់​ចេញ​អនុសាសន៍​ទៅកាន់​គណៈប្រធាន​ទីមួយ ) ។ អ្នកដឹកនាំ​នោះ​ទាក់ទង​ទៅ​ប៊ីស្សព​នៅ​វួដ​ដើម​របស់​យុទ្ធជន​រូប​នេះ ដើម្បី​កំណត់​បញ្ជាក់​ពី​ភាពស័ក្តិសម​របស់​បុរស​នេះ ។

ចំពោះ​ការតែងតាំង​តំណែង​បព្វជិតភាព​អើរ៉ុន អ្នក​ដឹកនាំ​ជា​អធិបតី​អាច​អនុញ្ញាត​ឲ្យ​អ្នកដឹកនាំ​ក្រុម ឬ​បព្វជិត​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ធ្វើការ​សម្ភាស​ដល់​បុគ្គល​នោះ ហើយ​មើលការ​ខុសត្រូវ​លើ​ការតែងតាំង​នោះ​បាន ។ ចំពោះ​ការតែងតាំង​តំណែង​ជា​អែលឌើរ ប្រធាន​ស្តេក ប្រធាន​បេសកកម្ម ឬ​គណៈប្រធាន​តំបន់​អាច​អនុញ្ញាត​ឲ្យ​បព្វជិត​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​សម្ភាស​បុគ្គល​នោះ និង​មើលការ​ខុសត្រូវ​លើ​ការតែងតាំង​នោះ​បាន ។ រាល់​ការតែងតាំង​ទាំងអស់​គួរតែ​ត្រូវបាន​តែងតាំង ឬ​ចុះ​សច្ចាប័ន ដូច​បាន​ពន្យល់​នៅក្នុង ១៨.១០.៣ ។

៣៨.២.៩.៧

បងប្អូន​ប្រុស​ដែល​មាន​ជំងឺ​សរសៃ​ប្រសាទ

សមាជិក​បុរស​ដែល​មាន​ពិការភាព​ខាង​បញ្ញា នោះ​ឪពុកម្តាយ​របស់គាត់ ( បើមាន ) និង​ប៊ីស្សព​ប្រឹក្សា​ជាមួយគ្នា​ថាតើ​គាត់​គួរតែ​ទទួល​បព្វជិតភាព​ឬ​អត់ ។ ពួកគាត់​ប្រឹក្សា​គ្នា​អំពី​បំណង​ប្រាថ្នា​របស់​គាត់ ហើយ​ថា​តើ​គាត់​មាន​ការយល់ដឹង​គ្រឹះ​ពី​បព្វជិតភាព និង​ទំនួល​ខុសត្រូវ​របស់​គាត់​ដែរ​ឬ​អត់ ។

ពួកអ្នកកាន់​បព្វជិតភាព​ដែល​មាន​ពិការភាព​ដូច្នេះ គួរតែ​ត្រូវបាន​ទទួល​ជំនួយ ដើម្បី​ពួកគេ​អាច​បំពេញ​ករណីកិច្ច​បព្វជិតភាព​បាន​ពេញលេញ​ទៅតាម​លទ្ធភាព ។

៣៨.២.៩.៨

បង​ប្អូនប្រុស​ដែល​បាន​អនុញ្ញាត​ឲ្យ​ចូល​មក​វិញ តាមរយៈ​ពិធី​បុណ្យ​ជ្រមុជ​ទឹក និង​ពិធី​បញ្ជាក់

នៅពេល​បុរស​ម្នាក់​ដែល​មិនបាន​ទទួល​អំណោយទាន​ពិសិដ្ឋ​ពីមុន​មក បាន​ចូល​មកក្នុង​សាសនាចក្រ​ជាថ្មី​ម្ដងទៀត តាមរយៈ​ពិធី​បុណ្យ​ជ្រមុជ​ទឹក និង​ពិធី​បញ្ជាក់ នោះ​គាត់​អាច​ត្រូវបាន​តែងតាំង​ភ្លាមៗ​បន្ទាប់ពី​នោះ ។ គាត់​ត្រូវបាន​តែងតាំង​ទៅក្នុង​តំណែង​បព្វជិតភាព ដែល​គាត់​បាន​កាន់​ពីមុន នៅពេល​ដែល​បាន​ដកហូត ឬ​លាលែង​សមាជិកភាព​របស់​គាត់ ។

ប្រសិនបើ​បុរស​នេះ​ធ្លាប់​ទទួល​បាន​អំណោយទាន​ពិសិដ្ឋ​ពីមុន​មក នោះ​គាត់​មិន​ត្រូវបាន​តែងតាំង​ទៅក្នុង​តំណែង​បព្វជិតភាព​នោះទេ ។ ផ្ទុយទៅវិញ តំណែង​ពីមុន​របស់​គាត់​ត្រូវបាន​ស្ដារឡើង​វិញ តាមរយៈ​ពិធីបរិសុទ្ធ​នៃ​ការស្តារ​ឡើង​វិញ​នូវ​ពរជ័យ​ទាំងឡាយ ។

សម្រាប់​ព័ត៌មាន និង​សេចក្ដី​ណែនាំ​បន្ថែម សូម​មើល ៣២.១៧ ។

៣៨.២.៩.៩

បុគ្គល​ដែល​ស្គាល់ថា​ជា​បុគ្គល​ប្តូរភេទ

ការតែងតាំង​បព្វជិតភាព ត្រូវបាន​ទទួល​​ស្របតាម​ភេទ​ជីវសាស្ត្រ​ពីកំណើត​របស់​បុគ្គល​នោះ ។ សមាជិក​សាសនាចក្រ​បុរស​ដែល​មាន​ភាពស័ក្ដិសម ដែល​មិន​បាន​ព្យាយាម​ធ្វើការ​ផ្លាស់ប្ដូរភេទ​ជីវសាស្ត្រ​ពីកំណើត​របស់​គាត់​ដោយ ការវះកាត់ ខាងវេជ្ជសាស្ត្រ ឬ​ការផ្លាស់ប្ដូរ​ខាង​សង្គម​ទេ នោះ​អាច​ទទួល និង​អនុវត្ត​បព្វជិតភាព​បាន ។ ( សម្រាប់​និយមន័យ​នៃ​ការផ្លាស់ប្ដូរ​ខាង​សង្គម សូមមើល ៣៨.៦.២៣ ) ។

សមាជិក​បុរស​​ដែល​បាន​បោះជំហាន​ទៅកាន់​ការផ្លាស់ប្តូរ​ភេទ ក្រោយមក​ប្តូរ​ទៅ​ភេទ​ជីវសាស្ត្រ​ពីកំណើត​របស់​ពួកគេ​វិញ​ ហើយ​មានភាព​សក្ដិសម ហើយ​បានប្តេជ្ញា​រក្សា​បទបញ្ញត្តិ​របស់​ព្រះ នោះ​អាច​ទទួល និង​អនុវត្ត​បព្វជិតភាព​បាន ។

ប៊ីស្សព​ប្រឹក្សា​ជាមួយ​ប្រធានស្ដេក ដើម្បី​ដោះស្រាយ​ស្ថានភាព​របស់​បុគ្គល​ម្នាក់ៗ​ដោយ​ប្រុងប្រយ័ត្ន និង​ដោយ​សេចក្ដី​ស្រឡាញ់​ដូចជា​ព្រះគ្រីស្ទ ។ ប្រធាន​ស្តេក និង​ប្រធាន​បេសកកម្ម​ស្វែងរក​ដំបូន្មាន​មកពី​គណៈ​ប្រធាន​តំបន់ ។

សម្រាប់​ព័ត៌មាន​បន្ថែម សូមមើល ៣៨.៦.២៣ ។

៣៨.២.១០

ពរ​ជ័យ​អយ្យកោ

សម្រាប់​ព័ត៌មាន​ទូទៅ​អំពី​ពរ​ជ័យ​អយ្យកោ សូមមើល ៖

  • វគ្គ ១៨.១៧ នៅក្នុង​ក្បួនខ្នាត​នេះ ។

  • ព័ត៌មាន និង​យោបល់​សម្រាប់​លោក​អយ្យកោ ។

  • ការប្រជុំ​បំពាក់​បំប៉ន​ភាពជា​អ្នកដឹកនាំ​ទូទាំង​ពិភពេលាក ៖ លោក​អយ្យកោ ។

៣៨.២.១០.១

សមាជិក​ដែល​មាន​ពិការភាព​ផ្នែក​បញ្ញា

សមាជិក​ម្នាក់​ដែល​មាន​ពិការភាព​ផ្នែក​បញ្ញា នោះ​ឪពុក​ម្តាយ ឬ​អាណាព្យាបាល​របស់​គាត់ ឬ​របស់​នាង ( បើ​មាន ) និង​ប៊ីស្សព​ប្រឹក្សា​ជាមួយគ្នា​ថា​តើ​គាត់ ឬ​នាង​គួរតែ​ទទួល​ពរជ័យ​អយ្យកោ​ឬ​អត់ ។ ពួកគាត់​ពិចារណា​ពី​បំណង​ប្រាថ្នា​របស់​សមាជិក​រូប​នេះ ហើយ​ថា​តើ​គាត់ ឬ​នាង​មាន​សមត្ថភាព​មូលដ្ឋាន​ដើម្បី​យល់ពី​ពរជ័យ​នេះ​ដែរ​ឬទេ ។ ប្រសិនបើ​គាត់ ឬ​នាង​មាន​សមត្ថភាព នោះ​សមាជិក​ម្នាក់​នៃ​គណៈប៊ីស្សព​អាច​ចេញ​ប័ណ្ណ​ពរ​ជ័យអយ្យកោ​ឲ្យ​បាន ។ សេចក្ដី​ណែនាំ​មាន​នៅក្នុង ១៨.១៧ ។

៣៨.២.១០.២

ពួក​អ្នកផ្សព្វផ្សាយ​សាសនា

ពរជ័យ​អយ្យកោ​អាចជា​ប្រភព​នៃ​កម្លាំង​ខាង​វិញ្ញាណ​សម្រាប់​អ្នកផ្សព្វផ្សាយ​សាសនា​ម្នាក់ ។ ប្រសិនបើ​អាច​ធ្វើ​បាន សមាជិក​ម្នាក់​គួរតែ​ទទួល​បាន​ពរ​ជ័យអយ្យកោ មុនពេល​ចាប់ផ្តើម​ការបម្រើជា​អ្នកផ្សព្វផ្សាយ​សាសនា ។ នៅពេល​ណា​មិន​អាច​ធ្វើ​ទៅបាន​ទេ គាត់ ឬ​នាង​អាច​ទទួល​បាន​ពរជ័យ​អយ្យកោ​នៅក្នុង​បេសកកម្ម​របស់​គាត់ ឬ​នាង​បាន ។ ប្រធាន​បេសកកម្ម​ធ្វើការ​សម្ភាស​អ្នកផ្សព្វផ្សាយ​សាសនា​រូប​នេះ ហើយ​រៀបចំ​ចេញ​ប័ណ្ណ​ពរ​ជ័យអយ្យកោ​ឲ្យ ។ សេចក្ដី​ណែនាំ​មាន​នៅក្នុង ១៨.១៧ ។

អ្នកផ្សព្វផ្សាយ​សាសនា​ម្នាក់​នៅ​មជ្ឈមណ្ឌល​បំពាក់​បំប៉ន​អ្នក​ផ្សព្វផ្សាយ​សាសនា ( អិម.ធី.ស៊ី. ) អាច​ទទួល​បាន​ពរជ័យ​អយ្យកោ​បាន តែ​ក្នុងលក្ខខណ្ឌដែលបាន​អនុវត្ត​ដូច​ខាងក្រោម​ប៉ុណ្ណោះ ៖

  • អ្នកផ្សព្វផ្សាយ​សាសនា​មកពី​តំបន់​មួយ ដែល​គ្មាន​លោកអយ្យកោ​អាច​ផ្ដល់​ពរ​ជា​ភាសា​កំណើត​របស់​អ្នកផ្សព្វផ្សាយ​សាសនា​នោះ​បាន ។

  • អ្នកផ្សព្វផ្សាយ​សាសនា​ដែល​នឹង​បម្រើ​នៅក្នុង​បេសកកម្ម​មួយ ដែល​គ្មាន​លោកអយ្យកោ​អាច​ផ្ដល់​ពរ​ជា​ភាសា​កំណើត​របស់​អ្នកផ្សព្វផ្សាយ​សាសនា​នោះ​បាន ។

  • លោកអយ្យកោ​នៅ​ក្បែរ អិម.ធី.ស៊ី. អាច​ផ្ដល់​ពរ​ជា​ភាសា​កំណើត​របស់​អ្នកផ្សព្វផ្សាយ​សាសនា​នោះ​បាន ។

៣៨.២.១០.៣

សមាជិក​ដែល​ចូល​បម្រើ​កងទ័ព

ពរជ័យ​អយ្យកោ​អាចជា​ប្រភព​នៃ​កម្លាំង​ខាង​វិញ្ញាណ សម្រាប់​សមាជិក​ម្នាក់​ដែល​កំពុង​បម្រើ​នៅក្នុង​កងទ័ព ។ ប្រសិនបើ​អាច​ធ្វើ​បាន សមាជិក​ដែល​មាន​ភាពស័ក្ដិសម​ម្នាក់​គួរតែ​ទទួល​បាន​ពរ​ជ័យអយ្យកោ មុនពេល​ចុះឈ្មោះ​ចូល​បំពេញ​ភារកិច្ច​កងទ័ព ។

ប្រសិនបើ​ការណ៍​នេះ​មិន​អាច​ធ្វើ​ទៅបាន​ទេ សមាជិក​រូប​នេះ​អាច​ទទួល​បាន​ពរជ័យ​អយ្យកោ​នៅឯ​មូលដ្ឋាន​កងទ័ព​អចិន្រ្ដៃយ៍​របស់​គាត់ ឬ​នាង​បាន ។ សមាជិក​មួយ​រូប​នៃ​គណៈប៊ីស្សព​នៅ​ទីនោះ​ធ្វើការ​សម្ភាស​សមាជិក​រូប​នេះ ហើយ​រៀបចំ​ចេញ​ប័ណ្ណ​ពរជ័យអយ្យកោ​ឲ្យ ។ សេចក្ដី​ណែនាំ​មាន​នៅក្នុង ១៨.១៧ ។

សម្រាប់​ព័ត៌មាន​បន្ថែម​ទៀត ប្រធាន​ស្ដេក​អាច​ទាក់ទង​ទៅ​ការិយាល័យ​នៃ​កូរ៉ុម​ពួកដប់ពីរ​នាក់​បាន​តាមរយៈ​អ៊ីម៉ែល Q12Patriarchs@ChurchofJesusChrist.org ។

៣៨.២.១០.៤

សមាជិក​ដែល​រស់នៅ​ក្រៅ​ស្ដេក​របស់​លោក​អយ្យកោ

ជា​ធម្មតា សមាជិក​ម្នាក់​ទទួល​បាន​ពរជ័យ​អយ្យកោ​មកពី​លោកអយ្យកោ​នៅក្នុង​ស្តេក​របស់​គាត់ ឬ​នាង ។ ទោះជា​យ៉ាងណា​ក៏ដោយ សមាជិក​ម្នាក់​អាច​ទទួល​បាន​ពរជ័យ​មកពី​លោកអយ្យកោ​មក​ពី​ស្ដេក​ផ្សេង​ទៀត​បាន ប្រសិនបើ​គាត់ ឬ​នាង ៖

  • គឺជា​កូនចៅ​របស់​លោកអយ្យកោ​ដោយ​ផ្ទាល់ ( កូន ចៅ ឬ​ចៅទួត ) តាមរយៈ​កំណើត ឬ​ការសុំ​មក​ចិញ្ចឹម ។

  • រស់នៅ​ក្នុង​ស្តេក​មួយ ដែល​មិន​មាន​លោកអយ្យកោ​អាច​ផ្ដល់​ពរ​ឲ្យ​បាន​ទេ ។

  • រស់នៅ​ក្នុង​មណ្ឌល ។

  • និយាយ​ភាសា​ខុសពី​ភាសា​របស់​លោក​អយ្យកោ​ស្តេក ហើយ​លោកអយ្យកោ​នៅក្នុង​ស្តេក​ជិត​ខាង​នោះ​ចេះ​និយាយ​ភាសា​របស់​សមាជិក​រូប​នេះ ។

នៅក្នុង​ករណី​ទាំងនេះ​នីមួយៗ សមាជិក​មួយ​រូប​នៃ​គណៈប៊ីស្សព ឬ​ប្រធាន​សាខា​ធ្វើ​ការសម្ភាស​សមាជិក​រូប​នេះ ដូច​មាន​រៀបរាប់​នៅក្នុង ១៨.១៧ ។ សមាជិក​ម្នាក់​នៃ​គណៈប្រធាន​ស្ដេក​របស់​លោក​អយ្យកោ និង​សមាជិក​ម្នាក់​នៃ​គណៈប្រធាន​ស្ដេក ឬ​គណៈប្រធាន​បេសកកម្ម​របស់​អ្នក​ទទួល ត្រូវ​តែ​ផ្ដល់​ការអនុម័ត​លើ​ប័ណ្ណ​នេះ​តាមរយៈ ប្រព័ន្ធ​ពរ​របស់​លោក​អយ្យកោ ។

៣៨.២.១០.៥

ការបកប្រែ​ពរ​របស់​លោកអយ្យកោ

ការបំផុស​គំនិត និង​អត្ថន័យ​នៃ​ពរ​របស់​លោកអយ្យកោ​គឺ​ពិបាក​នឹង​ពន្យល់​នៅក្នុង​ការបកប្រែ​ណាស់ ។ ដោយសារ​ហេតុផល​នេះ​ហើយ ទើប​សមាជិក​គួរតែ​ទទួល​ពរ​របស់​ពួកគេ​ជា​ភាសា ដែល​ពួកគេ​យល់​បាន​ច្បាស់​បំផុត ។ សាសនាចក្រ​មិន​ផ្តល់​ការបកប្រែ​ជា​លាយលក្ខណ៍​អក្សរ​ចំពោះពរជ័យអយ្យកោ​ទេ ។

ហើយ​សមាជិក​ទាំងឡាយ​ក៏​មិន​ត្រូវបាន​លើក​ទឹកចិត្ត​ឲ្យ​បកប្រែ​ពរ​ជ័យ​អយ្យកោ​ដែរ ។ ប៉ុន្ដែ​ពេលខ្លះ សមាជិក​ត្រូវការ​ឲ្យ​ពរជ័យ​នោះ​បកប្រែ​ជា​ភាសា​ដែល​គាត់​យល់ ។ សមាជិក​រូប​នេះ​អាច​រក​សមាជិក​ដែល​ទុកចិត្ត​បាន និង​មាន​ភាពស័ក្ដិសម​ម្នាក់​ក្នុង​សាសនាចក្រ ដែល​អាច​ផ្ដល់​ការបកប្រែ​បាន ។ សមាជិក​រូប​នេះ​គួរតែ​ជ្រើសរើស​អ្នកបកប្រែ​ដែល​មាន​ជំនាញ ដែល​យល់ពី​លក្ខណៈ​ខាង​វិញ្ញាណ និង​រក្សា​ការសម្ងាត់​នៃ​ពរ​នោះ​បាន ។ ច្បាប់​ចម្លង​នៃ​ពរ​ដែល​បាន​បកប្រែ មិន​ត្រូវបាន​រក្សាទុក​នៅ​ទីស្នាក់ការ​កណ្តាល​នៃ​សាសនាចក្រ​ឡើយ ។

ប្រធាន​ស្តេក​អាច​ស្នើសុំ​ច្បាប់​ចម្លង​នៃ​ពរជ័យ​អយ្យកោ​ជា​អក្សរ​សម្រាប់​មនុស្ស​ពិការ​ភ្នែក​បាន ។ គាត់​ទាក់ទង​ទៅ​ការិយាល័យ​នៃ​កូរ៉ុម​ពួកដប់ពីរ​នាក់​បាន​តាម​អ៊ីម៉ែល Q12Patriarchs@ChurchofJesusChrist.org ។

៣៨.២.១០.៦

ការបកប្រែ​ពរ​របស់​លោកអយ្យកោ​ជា​ភាសា‑គ

ប្រសិនបើ​សមាជិក​ម្នាក់​ថ្លង់ ឬ​ពិបាក​ស្ដាប់​បាន នោះ​ពរ​របស់​លោកអយ្យកោ​របស់​គាត់ ឬ​នាង​អាច​ត្រូវបាន​បកប្រែ​ទៅជា​ភាសា‑គ​បាន ។ សមាជិក​រូប​នេះ​រក​អ្នកបកប្រែ​ម្នាក់ ។ វា​គឺជា​ការណ៍​ល្អ​បំផុត ប្រសិនបើ​បុគ្គល​នេះ​គឺជា​សមាជិក​ដែល​ទុកចិត្ត​បាន និង​មាន​ភាពស័ក្ដិសម​ម្នាក់​ក្នុង​សាសនាចក្រ ដែល​យល់ពី​សារៈសំខាន់​នៃ​គោលលទ្ធិ​នៃ​ពរ​របស់​លោកអយ្យកោ ។ ទោះជា​យ៉ាងណា នៅពេល​រក​មិនបាន​សមាជិក​សាសនាចក្រ​ទេ​នោះ បុគ្គល​ដែល​មាន​សមត្ថភាព​ម្នាក់​ទៀត​ក៏អាច​ផ្ដល់​ការបកប្រែ​បាន​ដែរ ។

៣៨.២.១០.៧

ពរ​ជ័យ​អយ្យកោ​ទីពីរ

នៅក្នុង​កាលៈទេសៈ​ដ៏​កម្រ​ខ្លាំង​មួយ សមាជិក​ដែល​មាន​ភាពស័ក្ដិសម​ម្នាក់​អាច​ស្នើសុំ​ពរ​ជ័យ​អយ្យកោ​ទីពីរ​បាន ។ ប៉ុន្ដែ នេះ​ជា​រឿង​ដែល​មិន​ត្រូវបាន​លើក​ទឹកចិត្ត​នោះ​ទេ ហើយ​សំណើ​នេះ​អាច​មិន​ត្រូវបាន​អនុម័ត​ឲ្យ​ឡើយ ។ ប្រសិនបើ​សមាជិក​ម្នាក់​មាន​មូលហេតុ​ដ៏​សំខាន់​សម្រាប់​សំណើ​បែបនោះ គាត់ ឬ​នាង​នឹង​ត្រូវ​ពិភាក្សា​វា​ជាមួយ​នឹង​ប៊ីស្សព ។ ប្រសិនបើ​ប៊ីស្សព​មាន​អារម្មណ៍​ថា ពរជ័យ​ទីពីរ​គឺ​ចាំបាច់ នោះ​គាត់​រៀបចំ​ចេញ​ប័ណ្ណ​ពរជ័យ​អយ្យកោ​មួយ ។ សេចក្ដី​ណែនាំ​មាន​នៅក្នុង ១៨.១៧ ។

រួចហើយ​ប្រធាន​ស្តេក​ធ្វើ​ការសម្ភាស​សមាជិក​រូប​នេះ ហើយ​អាន​ពរជ័យ​ដើម​ជាមួយ​នឹង​គាត់ ឬ​នាង ។ ប្រសិនបើ​គាត់​មាន​អារម្មណ៍​ថា ពរជ័យ​ទីពីរ​គឺ​ចាំបាច់ នោះ​គាត់​ស្វែងរក​ការអនុម័ត​មកពី​ការិយាល័យ​នៃ​កូរ៉ុម​នៃ​ពួកដប់ពីរ​នាក់ តាមរយៈ​អ៊ីម៉ែល Q12Patriarchs@ChurchofJesusChrist.org ។

ប្រធាន​ស្តេក​ជូន​ដំណឹង​ទៅ​អ្នកទទួល និង​លោកអយ្យកោ​អំពី​សេចក្ដី​សម្រេច​របស់​ការិយាល័យ​នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ។ ប្រសិនបើ​សំណើ​នេះ​ត្រូវបាន​អនុម័ត នោះ​ប្រធាន​ស្ដេក​ផ្ដល់​ការអនុម័ត​លើ​ប័ណ្ណ​នេះ​នៅក្នុង​ប្រព័ន្ធ​ពរ​របស់​លោក​អយ្យកោ ។ ប្រធាន​ស្ដេក​ប្រាប់​ទៅ​អ្នកទទួល​ថា ពរជ័យ​ទីពីរ​នេះ​នឹង​ជំនួស​ឲ្យ​ពរជ័យ​ដើម ។ បន្ទាប់មក លោកអយ្យកោ​អាច​ផ្ដល់​ពរ​ជ័យ​អយ្យកោ​ទីពីរ​បាន ។

៣៨.៣

អាពាហ៍ពិពាហ៍​ស៊ីវិល

ថ្នាក់ដឹកនាំ​សាសនាចក្រ​លើក​ទឹក​ចិត្ត​ឲ្យ​សមាជិក​មាន​ភាពស័ក្តិសម​សម្រាប់​អាពាហ៍ពិពាហ៍​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ហើយ​បាន​រៀបការ និង​ផ្សារភ្ជាប់​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ។ ប្រសិនបើ​បាន​អនុញ្ញាត​ដោយ​ច្បាប់​ស៊ីវិល នោះ​ថ្នាក់ដឹកនាំ​សាសនាចក្រ​អាច​ធ្វើ​អាពាហ៍ពិពាហ៍​ស៊ីវិល​នៅក្នុង​កាលៈទេសៈ​ដូច​ខាងក្រោម​នេះ ៖

  • គូ​ស្វាមី​ភរិយា​មាន​គម្រោង​នឹង​រៀបការ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ប៉ុន្ដែ អាពាហ៍ពិពាហ៍​ក្នុង​ព្រះវិហារ​បរិសុទ្ធ​មិន​ត្រូវបាន​គេ​ទទួល​ស្គាល់​តាម​ផ្លូវច្បាប់​នោះទេ ។

  • គូ​ស្វាមី​ភរិយា​នឹង​រៀបការ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ប៉ុន្ដែ​អាពាហ៍ពិពាហ៍​ស៊ីវិល​នឹង​ជួយ​ឪពុក​ម្ដាយ ឬ​សមាជិក​គ្រួសារ​ជិតដិត​ឲ្យ​មាន​អារម្មណ៍​ថា​ត្រូវបាន​គេ​រាប់អាន ។

  • ការចូល​ទៅ​ព្រះវិហារ​បរិសុទ្ធ​ត្រូវបាន​បិទ​ក្នុង​រយៈពេល​មួយ​វែង ។

  • គូ​ស្វាមី​ភរិយា​មិន​មាន​គម្រោង​នឹង​រៀបការ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​នោះ​ទេ ។

អាពាហ៍​ពិពាហ៍​ស៊ីវិល​មាន​សុពលភាព​បាន លុះត្រា​តែ​គូស្វាមី​ភរិយា​នោះ​នៅរស់ ។ អាពាហ៍ពិពាហ៍​ស៊ីវិល​នេះ​មិន​អាច​បន្ត​ហួស​ពី​ជីវិត​រមែង​ស្លាប់​នេះ​បាន​ទេ ។

អាពាហ៍ពិពាហ៍​ស៊ីវិល​គួរ​តែ​ធ្វើ​ឡើង​ស្រប​ទៅ​តាម​ច្បាប់​នៅ​ក្នុង​ទី​កន្លែង​ដែល​រៀប​អាពាហ៍ពិពាហ៍ ។

អាពាហ៍ពិពាហ៍​ស៊ីវិល និង​ពិធី​សាសនា​ដែល​ជាប់​ទាក់ទង មិន​គួរ​ធ្វើឡើង​នៅ​ថ្ងៃ​ឈប់​សម្រាក​ឡើយ ។ ហើយ​វា​ក៏​មិន​គួរ​ធ្វើឡើង​នៅ​ម៉ោង​ដែល​មិន​សមរម្យ​ផងដែរ ។

ប៊ីស្សព​ពិគ្រោះ​ជាមួយ​នឹង​ប្រធាន​ស្តេក​របស់​គាត់ ប្រសិនបើ​គាត់​មាន​សំណួរ​អំពី​អាពាហ៍ពិពាហ៍​ស៊ីវិល ដែល​មិន​បាន​ឆ្លើយតប​នៅក្នុង​វគ្គ​នេះ ។ ប្រធាន​ស្តេក​អាច​សួរ​សំណួរ​ទាំង​ឡាយ​ទៅ​កាន់​ការិយាល័យ​នៃ​គណៈប្រធាន​ទី​មួយ ។

៣៨.៣.១

បុគ្គល​ដែល​អាច​ប្រារព្ធ​ធ្វើ​ពិធី​អាពាហ៍ពិពាហ៍​ស៊ីវិល

នៅពេល​បាន​អនុញ្ញាត​ដោយ​ច្បាប់​ក្នុង​មូលដ្ឋាន អ្នកកាន់​តំណែង​ក្នុង​សាសនាចក្រ​ដែល​កំពុង​បម្រើ​នាពេល​បច្ចុប្បន្ន​ដូច​តទៅ​នេះ អាច​ធ្វើ​ពិធី​អាពាហ៍ពិពាហ៍​ស៊ីវិល​ស្របតាម​ការហៅ​របស់​ពួកគាត់​បាន ៖

  • ប្រធាន​បេសកកម្ម

  • ប្រធាន​ស្តេក

  • ប្រធាន​មណ្ឌល

  • ប៊ីស្សព

  • ប្រធាន​សាខា

អ្នកកាន់​តំណែង​ទាំងនេះ​អាច​ធ្វើ​បានតែ​អាពាហ៍ពិពាហ៍​ស៊ីវិល​សម្រាប់​បុរស​ម្នាក់ និង​ស្ដ្រី​ម្នាក់​ប៉ុណ្ណោះ ។ លក្ខខណ្ឌ​ខាងក្រោម​នេះ​ទាំងអស់​ត្រូវតែ​អនុវត្ត​ផងដែរ ៖

  • កូន​ក្រមុំ ឬ​កូន​កំលោះ​គឺជា​សមាជិក​នៃ​សាសនាចក្រ ឬ​មាន​កាលបរិច្ឆេទ​បុណ្យ​ជ្រមុជ​ទឹក ។

  • កំណត់ត្រា​សមាជិកភាព​របស់​កូន​ក្រមុំ ឬ​របស់​កូន​កំលោះ​កំពុង​នៅក្នុង ឬ​នឹង​មកក្នុង​អង្គភាព​សាសនាចក្រ​របស់​អ្នកកាន់​តំណែង​ជា​អធិបតី​នោះ បន្ទាប់ពី​ពិធី​បុណ្យ​ជ្រមុជ​ទឹក ។

  • អ្នកកាន់​តំណែង​ក្នុង​សាសនាចក្រ​មាន​សិទ្ធិ​អំណាច​តាម​ផ្លូវច្បាប់ ដើម្បី​ធ្វើ​អាពាហ៍ពិពាហ៍​ស៊ីវិល​ស្របតាម​យុត្តាធិការ ដែល​អាពាហ៍ពិពាហ៍​នោះ​នឹង​ប្រារព្ធ​ឡើង ។

បព្វជិត​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ដែល​កំពុង​ជាប់​ភារកិច្ច​កងទ័ព​ដ៏​សកម្ម អាច​ធ្វើ​ពិធី​អាពាហ៍​ពិពាហ៍​ស៊ីវិល​ដោយ​ពុំ​មាន​ការ​អនុម័ត​ជាមុន​បាន ។

បព្វជិត​ដែល​បាន​ចាត់​ឲ្យ​ទៅ​អង្គភាព​បម្រុង ឬ​អង្គភាព​ការពារ​ជាតិ ត្រូវ​តែ​ទទួល​បាន​ការអនុម័ត​ជា​មុន​មក​ពី​ផ្នែក​ទំនាក់​ទំនង​កងទ័ព និង​សេវា​បព្វជិត​របស់​សាសនាចក្រ ដើម្បី​ធ្វើ​ពិធី​រៀបអាពាហ៍ពិពាហ៍​ស៊ីវិល​បាន ។ សូមមើល​ព័ត៌មាន​ទំនាក់ទំនង​នៅក្នុង ៣៨.៩.១០ ។

បព្វជិត​ដែល​មិនមែន​ជា​កងទ័ព ដែល​បម្រើ​នៅក្នុង​អង្គការ​ដូច​តទៅ​នេះ ត្រូវតែ​ទទួល​បាន​ការអនុម័ត​ជាមុន​មកពី​ផ្នែក​ទំនាក់ទំនង​កងទ័ព និង​សេវា​​បព្វជិត​របស់​សាសនាចក្រ ដើម្បី​ធ្វើ​ពិធី​រៀបអាពាហ៍ពិពាហ៍​ស៊ីវិល​បាន ៖

  • មន្ទីរពេទ្យ

  • អង្គការ​ផ្ដល់​កន្លែង​សំណាក់

  • មជ្ឈមណ្ឌល​ជួយ​ដល់​ជីវិត

  • ពន្ធនាគារ

  • ក្រុមល្បាត​ព្រំដែន

  • នាយកដ្ឋាន​ប៉ូលីស ឬ​អគ្គិភ័យ

បព្វជិត​ដែល​ចូល​និវត្តន៍​ពុំ​អនុញ្ញាត​ឲ្យធ្វើ​ពិធី​អាពាហ៍ពិពាហ៍​ស៊ីវិល​ក្នុង​សមត្ថភាព​របស់​ពួកគាត់​ក្នុងនាមជា​បព្វជិត​បាន​ទេ ។

អ្នក​ដែល​ធ្វើ​ពិធី​អាពាហ៍ពិពាហ៍​នៅក្រោម​ការហៅ​បម្រើ​របស់​ពួកគាត់​ក្នុងនាម​ជា​ថ្នាក់ដឹកនាំ​សាសនាចក្រ ឬ​បព្វជិត គួរតែ​ប្រើ​គោលការណ៍​ណែនាំ​ក្នុង​វគ្គ​នេះ ។ ពួកគាត់​ក៏​ធ្វើតាម​តម្រូវការ​ផ្លូវ​ច្បាប់​ទាំងអស់​ផងដែរ ។

បព្វជិត​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ពុំ​ត្រូវបាន​ចាត់​ទុក​ថា​ជាអធិបតី​នៃ​អ្នកកាន់តំណែង​ក្នុង​សាសនាចក្រ​ទេ លុះត្រា​តែ​ពួកគេ​កំពុង​បម្រើ​ជា​ប្រធាន​ស្តេក ប៊ីស្សព ឬ​ប្រធាន​សាខា ។ ពេល​បព្វជិត​ម្នាក់​ដែល​ពុំ​មែន​ជា​អ្នក​កាន់​តំណែង​​ជា​អធីបតីក្នុង​សាសនាចក្រ ធ្វើ​ពិធី​រៀប​អាពាហ៍ពិពាហ៍​ស៊ីវិល នោះ​គាត់​ធ្វើ​វា​ក្នុង​នាម​ជា​ភ្នាក់ងារ​រដ្ឋាភិបាល ឬ​អង្គការ​ស៊ីវិល​ដែល​គាត់​បម្រើ​ប៉ុណ្ណោះ ។ ហេតុដូច្នោះ​ហើយ ពាក្យ​សម្រាប់​ប្រើ​ក្នុង​ពិធី​អាពាហ៍ពិពាហ៍​ស៊ីវិល​នោះ​គឺ​ត្រូវបាន​ផ្លាស់ប្តូរ​បន្តិច​សម្រាប់​បព្វជិត​ទាំងនេះ ដូច​បាន​បង្ហាញ​នៅក្នុង ៣៨.៣.៦ ។

បព្វជិត​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​អាច​ធ្វើ​បានតែ​អាពាហ៍ពិពាហ៍​ស៊ីវិល​សម្រាប់​បុរស​ម្នាក់ និង​ស្ដ្រី​ម្នាក់​ប៉ុណ្ណោះ ។

អ្នក​កាន់តំណែង​ក្នុង​សាសនាចក្រ និង​បព្វជិត​ដែល​ធ្វើ​ពិធី​អាពាហ៍ពិពាហ៍​ស៊ីវិល​ឲ្យ​សមាជិក​សាសនាចក្រ គួរតែ​ផ្តល់​ព័ត៌មាន​អំពី​អាពាហ៍ពិពាហ៍​ចាំបាច់​ដល់​ស្មៀន​វួដ ឬ​ស្មៀន​សាខា ។ ស្មៀន​នឹង​ធ្វើ​បច្ចុប្បន្នភាព​លើ​កំណត់ត្រា​សមាជិកភាព ។

អ្នក​កាន់​តំណែង​សាសនាចក្រ ឬ​បព្វជិត​ដែល​ធ្វើ​ពិធី​រៀបអាពាហ៍ពិពាហ៍​ស៊ីវិល នៅក្នុង​តំណាងជា​សាសនាចក្រ​មិន​ទទួល​កម្រៃ​ទេ ។

៣៨.៣.២

អាពាហ៍ពិពាហ៍​ស៊ីវិល​សម្រាប់​សមាជិក​មកពី​អង្គភាព​ដទៃ​ទៀត

អ្នកកាន់​តំណែង​សាសនាចក្រ​មិន​អាច​ធ្វើ​ពិធី​អាពាហ៍ពិពាហ៍​ឲ្យ​សមាជិក​សាសនាចក្រ​បាន​ទេ នៅពេល​ទាំង​កូន​ក្រមុំ និង​កូន​កំលោះ​មិន​មាន​កំណត់ត្រា​សមាជិកភាព​នៅក្នុង​អង្គភាព​សាសនាចក្រ​របស់​អ្នក​ដែល​អ្នកកាន់​តំណែង​ជា​អធិបតី​ទេ​នោះ ( សូមមើល ៣៨.៣.១ ) ។ មាន​ករណី​លើកលែង​មួយ​សម្រាប់​បព្វជិត​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ និង​អ្នកកាន់​តំណែង​សាសនាចក្រ​ដែល​ជា​អាជ្ញាធរ​របស់​រដ្ឋាភិបាល ។

៣៨.៣.៣

អាពាហ៍ពិពាហ៍​ស៊ីវិល​សម្រាប់​អ្នក​ដែល​មិនមែន​ជា​សមាជិក​សាសនាចក្រ

អ្នកកាន់​តំណែង​សាសនាចក្រ​មិន​អាច​ធ្វើ​ពិធី​អាពាហ៍ពិពាហ៍​បាន​ទេ នៅពេល​ទាំង​កូន​ក្រមុំ និង​កូន​កំលោះ​មិន​មែន​ជា​សមាជិក​ក្នុង​សាសនាចក្រ​នោះ លុះត្រា​តែ​ពួកគេ​ម្នាក់ ឬ​ទាំងពីរ​នាក់​មាន​កាលបរិច្ឆេទ​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក ។ មាន​ករណី​លើកលែង​មួយ​សម្រាប់​បព្វជិត​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ និង​អ្នកកាន់​តំណែង​សាសនាចក្រ​ដែល​ជា​អាជ្ញាធរ​របស់​រដ្ឋាភិបាល ។

៣៨.៣.៤

អាពាហ៍ពិពាហ៍​ស៊ីវិល​ដែល​ធ្វើ​នៅក្នុង​អគារ​សាសនាចក្រ

ពិធី​ជប់លៀង​អាពាហ៍ពិពាហ៍​អាច​ធ្វើ​ឡើង​នៅក្នុង​អគារ​សាសនាចក្រ ប្រសិនបើ​គ្មាន​ការប៉ះពាល់​ដល់​កាលវិភាគ​នៃ​កិច្ចការ​ជា​ទៀងទាត់​របស់​សាសនាចក្រ​ទេ​នោះ ។ ពិធី​ជប់លៀង​អាពាហ៍ពិពាហ៍​មិន​គួរ​ធ្វើឡើង​នៅ​ថ្ងៃ​ឈប់​សម្រាក ឬ​នៅពេល​ល្ងាច​ថ្ងៃ​ចន្ទ​ឡើយ ។ ពិធី​ជប់លៀង​អាពាហ៍ពិពាហ៍​ដែល​ធ្វើឡើង​នៅក្នុង​អគារ​សាសនាចក្រ គួរតែ​សាមញ្ញ និង​មាន​ភាពថ្លៃថ្នូរ ។ តន្ដ្រី​គួរតែ​ជា​តន្ដ្រី​ពិសិដ្ឋ មាន​គារវភាព និង​មាន​ភាពរីករាយ ។

អាពាហ៍ពិពាហ៍​អាច​ធ្វើឡើង​នៅក្នុង​រោងជំនុំ សាល​វប្បធម៌ ឬ​បន្ទប់​ដែល​សមរម្យ​ផ្សេង​ទៀត​បាន ។ ពិធី​ទទួល​ភ្ញៀវ​មិន​អាច​ធ្វើ​ឡើង​នៅ​ក្នុង​រោង​ជំនុំ​បាន​ទេ លើក​លែង​តែ​វា​ជា​កន្លែង​ដែល​ប្រើប្រាស់​សម្រាប់​គោលបំណង​ច្រើន​យ៉ាង ។ អាពាហ៍ពិពាហ៍​គួរតែ​ធ្វើតាម​គោលការណ៍​ណែនាំ​ស្ដីពី​ការប្រើប្រាស់​សាលាប្រជុំ​ឲ្យបាន​ត្រឹមត្រូវ ( សូមមើល ៣៥.៥.៣ ) ។

សាសនាចក្រ​ពុំ​អនុញ្ញាត​ឲ្យ​អគារ​សាលា​ប្រជុំ ឬ​ទ្រព្យសម្បត្តិ​ផ្សេងទៀត​យក​មក​ប្រើប្រាស់​សម្រាប់​គោលបំណង​នានា ដែល​ទាក់ទង​នឹង​ជាមួយ​នឹង​អាពាហ៍ពិពាហ៍​ភេទ​ដូចគ្នា ពហុអាពាហ៍ពិពាហ៍ អាពាហ៍ពិពាហ៍​មិន​ស្របច្បាប់ ឬ​អាពាហ៍ពិពាហ៍​បែប​ផ្សេងទៀត ដែល​មិន​ត្រូវគ្នា​នឹង​គោលលទ្ធិ ឬ​គោលនយោបាយ​របស់​សាសនាចក្រ​នោះ​ទេ ។

នៅក្នុង​កាលៈទេសៈ​ដ៏កម្រ ប៊ីស្សព​អាច​អនុញ្ញាត​ឲ្យ​ប្រើ​អគារ​សាសនាចក្រ​សម្រាប់​អាពាហ៍ពិពាហ៍ ដែល​ធ្វើឡើង​ដោយ​នរណាម្នាក់​ដែល​មិនមែន​ជា​អ្នកកាន់​តំណែង​សាសនាចក្រ ឬ​សម្រាប់​អ្នក​ដែល​មិនមែន​ជា​សមាជិក​សាសនាចក្រ​បាន ។ ដំបូង គាត់​ត្រូវ​ប្រឹក្សា​ជាមួយ​នឹង​ប្រធាន​ស្តេក​ជាមុន​សិន ។ គាត់​ប្រឹក្សា​ជាមួយ​នឹង​បុគ្គល​ដែល​នឹង​ធ្វើ​ពិធី​អាពាហ៍ពិពាហ៍​នេះ ដើម្បី​ធានា​ថា គាត់ ឬ​នាង​យល់ពី​គោលការណ៍​ណែនាំ​នៅក្នុង​វគ្គ​នេះ ។ សមាជិក​មួយ​រូប​នៃ​ក្រុមប្រឹក្សា​ស្ដេក ឬ​វួដ​នឹង​ចូលរួម ដើម្បី​ធានា​ថា​មាន​ការប្រើប្រាស់ និង​ការថែទាំ​អគារ​បាន​ត្រឹមត្រូវ ។

ប៊ីស្សព​អាច​អនុញ្ញាត​ឲ្យ​មាន​ការចាក់ផ្សាយ​បន្ដ​ផ្ទាល់​នៃ​អាពាហ៍ពិពាហ៍​មួយ ដែល​ធ្វើឡើង​នៅក្នុង​អគារ​សាសនាចក្រ​បាន ( សូមមើល ២៩.៧ ) ។

៣៨.៣.៥

អាពាហ៍ពិពាហ៍​ស៊ីវិល​ដែល​ត្រូវ​តែ​ធ្វើ​ឡើង​ដោយ​មន្ត្រី​សាធារណៈ ឬ​នៅ​តាម​កន្លែង​សាធារណៈ​

នៅក្នុង​តំបន់​មួយ​ចំនួន ច្បាប់​តម្រូវ​ឲ្យ​ពិធី​រៀប​អាពាហ៍ពិពាហ៍​ធ្វើ​ឡើង​ដោយ​មន្ត្រី​សាធារណៈ ។ ខ្លះ​ទៀត តម្រូវ​ឲ្យ​ពិធី​ធ្វើ​ឡើង​នៅ​ក្នុង​អគារ​សាធារណៈ ឬ​កន្លែង​សាធារណៈ​ដទៃ​ទៀត ។ នៅក្នុង​ករណី​ទាំងនេះ អ្នកកាន់​តំណែង​បព្វជិតភាព​ដែល​មាន​ការអនុញ្ញាត​មួយ​រូប​អាច​ដឹកនាំ​ពិធី​ខាង​សាសនា​យ៉ាង​ខ្លី​មួយ បន្ទាប់​ពី​អាពាហ៍ពិពាហ៍​ស៊ីវិល ។ នៅក្នុង​ពិធី​នេះ គាត់​ផ្ដល់​ពាក្យ​ទូន្មាន​ទៅដល់​គូ​ស្វាមី​ភរិយា ។

៣៨.៣.៦

ពិធី​អាពាហ៍ពិពាហ៍​ស៊ីវិល

អាពាហ៍ពិពាហ៍​គឺជា​រឿង​ពិសិដ្ឋ ហើយ​គួរតែ​ទទួល​បាន​ការគោរព និង​សេចក្ដី​ថ្លៃថ្នូរ​ជានិច្ច ។ អាពាហ៍ពិពាហ៍​សម្រាប់​សមាជិក​សាសនាចក្រ​ដែល​ធ្វើឡើង​នៅក្រៅ​ព្រះវិហារ​បរិសុទ្ធ គួរតែ​ឆ្លុះបញ្ចាំង​ពី​ស្មារតី​នៃ​ការប្ដេជ្ញាចិត្ត និង​អំណរ ។

លើកលែង​តែ​បាន​កត់​ចំណាំ​ផ្សេង​ពីនេះ ព័ត៌មាន​នៅក្នុង​វគ្គ​នេះ​អនុវត្ត​ចំពោះ​បព្វជិត​កងទ័ព​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ក៏ដូចជា​អ្នកកាន់​តំណែង​សាសនាចក្រ​ទាំងអស់ ។

មុនពេល​ធ្វើ​ពិធី​អាពាហ៍ពិពាហ៍​ស៊ីវិល អ្នកកាន់​តំណែង​សាសនាចក្រ​អាច​ផ្តល់​ដំបូន្មាន​ដល់​គូ​ស្វាមី​ភរិយា​អំពី​លក្ខណៈ​ពិសិដ្ឋ​នៃ​សម្បថ​អាពាហ៍ពិពាហ៍ ។ គាត់​អាច​ផ្តល់​បន្ថែម​ដំបូន្មាន​ដទៃទៀត តាម​ដែល​ព្រះវិញ្ញាណ​ដឹកនាំ ។

ដើម្បី​ធ្វើ​ពិធី​អាពាហ៍ពិពាហ៍​ស៊ីវិល អ្នកកាន់​តំណែង​សាសនាចក្រ​និយាយ​ទៅកាន់​គូ​ស្វាមី​ភរិយា ហើយ​ប្រាប់​ថា « សូម​ចាប់​ដៃស្តាំ​គ្នា​ទៅវិញ​ទៅមក » ។ បន្ទាប់​មក​គាត់​ហៅ « [ ឈ្មោះ​ពេញ​របស់​កូន​កំលោះ ] និង [ ឈ្មោះ​ពេញ​របស់​កូន​ក្រមុំ ] អ្នក​ទាំងពីរ​បាន​ចាប់​ដៃ​ស្តាំ​គ្នា​ទៅវិញ​ទៅមក ជា​ទីសម្គាល់​នៃ​សម្បថ​ទាំងឡាយ​ថា ឥឡូវ​នេះ​អ្នក​ទាំងពីរ​ចូល​ទៅក្នុង​វត្តមាន​របស់​ព្រះ និង​សាក្សី​ទាំងនេះ » ។ ( គូស្វាមី​ភរិយា​អាច​ជ្រើសរើស ឬកំណត់​យក​សាក្សី​ទាំងនេះ​ជាមុន​បាន ) ។

បន្ទាប់​មក អ្នកកាន់​តំណែង​និយាយ​ទៅកាន់​កូន​កំលោះ ហើយ​សួរ « [ ឈ្មោះ​ពេញ​របស់​កូន​កំលោះ ] តើ​អ្នក​យល់ព្រម​ទទួល​យក [ ឈ្មោះ​ពេញ​របស់​កូន​ក្រមុំ ] ធ្វើជា​ភរិយា​រៀបការ​ពេញ​ច្បាប់​របស់​អ្នក ហើយ​សុខចិត្ត​ជ្រើសរើស​យក​គាត់​ធ្វើជា​ដៃគូ ដោយ​សន្យា​យ៉ាង​ម៉ឺងម៉ាត់​ថា ធ្វើជា​ស្វាមី​រៀបការ​ពេញច្បាប់ ហើយ​អ្នក​នឹង​នៅ​ជាប់​នឹង​នាង ហើយ​គ្មាន​នរណា​ទៀត​ឡើយ ថា​អ្នក​នឹង​ធ្វើតាម​រាល់​ច្បាប់ ការទទួល​ខុសត្រូវ និង​កាតព្វកិច្ច​ដែល​ជាប់​ទាក់ទង​នឹង​ស្ថានភាព​បរិសុទ្ធ​នៃ​អាពាហ៍ពិពាហ៍ ហើយ​ថា​អ្នក​នឹង​ស្រឡាញ់ គោរព និង​រក្សា​នាង​ដរាបណា​អ្នក​ទាំងពីរ​នៅ​មាន​ជីវិត​ដែរ​ឬ​ទេ ? »

កូន​កំលោះ​ឆ្លើយ « បាទ » ឬ « ខ្ញុំ​យល់ព្រម » ។

បន្ទាប់​មក អ្នកកាន់​តំណែង​សាសនាចក្រ​និយាយ​ទៅកាន់​កូនក្រមុំ ហើយ​សួរ « [ ឈ្មោះ​ពេញ​របស់​កូន​ក្រមុំ ] តើ​អ្នក​យល់ព្រម​ទទួល​យក [ ឈ្មោះ​ពេញ​កូន​កំលោះ ] ធ្វើជា​ស្វាមី​រៀបការ​ពេញច្បាប់​របស់​អ្នក ហើយ​សុខចិត្ត​ជ្រើសរើស​យក​គាត់​ធ្វើជា​ដៃគូ ដោយ​សន្យា​យ៉ាង​ម៉ឺងម៉ាត់​ថា ធ្វើជា​ភរិយា​រៀបការ​ពេញច្បាប់ ហើយ​អ្នកនឹង​នៅជាប់​នឹង​គាត់ ហើយ​គ្មាន​នរណា​ទៀតឡើយ ថា​អ្នកនឹង​ធ្វើតាម​រាល់​ច្បាប់ ការទទួល​ខុសត្រូវ និង​កាតព្វកិច្ច​ដែល​ទាក់ទង​នឹង​ស្ថានភាព​បរិសុទ្ធ​នៃ​អាពាហ៍ពិពាហ៍ ហើយ​ថា​អ្នក​នឹង​ស្រឡាញ់ គោរព និង​រក្សា​គាត់ ដរាបណា​អ្នក​ទាំងពីរ​នៅ​មាន​ជីវិត​ដែរ​ឬទេ ? »

កូន​ក្រមុំឆ្លើយ « ចាស » ឬ « ខ្ញុំ​យល់​ព្រម » ។

បន្ទាប់​មក​អ្នកកាន់​តំណែង​សាសនាចក្រ​ថ្លែង​ទៅកាន់​ស្វាមី​ភរិយា ហើយ​និយាយ​ថា « ដោយ​គុណធម៌​នៃ​សិទ្ធិ​អំណាច​ស្របច្បាប់ ដែល​ខ្ញុំ​មាន​ក្នុងនាម​ជា​អែលឌើរ​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ខ្ញុំ​ប្រកាស​ថា​អ្នក [ ឈ្មោះ​កូន​កំលោះ ] និង [ ឈ្មោះ​កូន​ក្រមុំ ] ជា​ស្វាមី​ភរិយា ដែល​បាន​រៀបការ​ស្របច្បាប់ និង​ត្រឹមត្រូវ​តាម​ច្បាប់ សម្រាប់​វេលាកាល​នៃ​ជីវិត​របស់​អ្នក » ។

( ពាក្យ​កែសម្រួល​សម្រាប់​បព្វជិត​ដែល​មិន​កំពុង​បម្រើ​ជា​អ្នកកាន់​តំណែង​ក្នុង​សាសនាចក្រ​ជា​អធិបតី ៖ « ដោយ​គុណធម៌​នៃ​សិទ្ធិ​អំណាច​ស្របច្បាប់ ដែល​ខ្ញុំ​មាន​ក្នុងនាម​ជា​បព្វជិត​នៅក្នុង [ សាខា​កងទ័ព ឬ​អង្គការ​ស៊ីវិល ] ខ្ញុំ​ប្រកាស​ថា​អ្នក [ ឈ្មោះ​កូន​កំលោះ ] និង [ ឈ្មោះ​កូន​ក្រមុំ ] ជា​ស្វាមី​ភរិយា ដែលបាន​រៀបការ​ស្របច្បាប់ និង​ត្រឹមត្រូវ​តាម​ច្បាប់ សម្រាប់​វេលាកាល​នៃ​ជីវិត​របស់​អ្នក » ) ។

« សូម​ព្រះ​ប្រទាន​ពរ​ឲ្យ​ការ​ចាប់​ដៃ​គ្នា​របស់​អ្នក​ទាំង​ពីរ ពោរពេញ​ទៅ​ដោយ​អំណរ​នៅ​ក្នុង​កូនចៅ​ជំនាន់​ក្រោយ​របស់​អ្នក ហើយ​មាន​ជីវិត​សុភមង្គល​យូរ​អង្វែង​ជា​មួយ​គ្នា និង​សូម​ឲ្យ​ទ្រង់ប្រទាន​ពរ​ដល់​អ្នក​ទាំង​ពីរ​រក្សា​បាន​នូវ​រាល់​សម្បថ​ពិសិដ្ឋ​ដែល​អ្នក​បាន​ធ្វើ ។ ខ្ញុំ​សូម​ឲ្យ​ពរជ័យ​ទាំង​នេះ​កើត​មាន​ដល់​អ្នក​ទាំង​ពីរ នៅ​ក្នុង​ព្រះ​នាម​នៃ​ព្រះ​អម្ចាស់​ព្រះ​យេស៊ូវគ្រីស្ទ អាម៉ែន » ។

ការអញ្ជើញ​ឲ្យ​ថើបគ្នា​ក្នុងនាម​ជា​ស្វាមី​ភរិយា​គឺជា​ជម្រើស ដោយ​ផ្អែក​ទៅលើ​ទំនៀម​ទម្លាប់​វប្បធម៌ ។

៣៨.៤

គោលនយោបាយ​នៃ​ការផ្សារភ្ជាប់

សមាជិក​សាសនាចក្រ​ចុះ​សេចក្ដី​សញ្ញា​ដ៏ពិសិដ្ឋ​ជាមួយ​ព្រះ នៅពេល​ពួកគេ​ទទួល​ពិធីបរិសុទ្ធ​នៃ​ព្រះវិហារ​បរិសុទ្ធ​ទាំងឡាយ ។ ពិធីបរិសុទ្ធ​នៃ​ការផ្សារភ្ជាប់​ក្នុង​ព្រះវិហារបរិសុទ្ធ​ចងភ្ជាប់​ក្រុមគ្រួសារ​សម្រាប់​ភាពអស់កល្ប​ជានិច្ច នៅពេល​សមាជិក​គ្រួសារ​ព្យាយាម​គោរព​តាម​សេចក្ដីសញ្ញា​ទាំងឡាយ ដែល​ពួកគេ​បាន​ធ្វើ នៅពេល​ពួកគេ​ទទួល​ពិធីបរិសុទ្ធ ។ ពិធីបរិសុទ្ធ​នៃ​ការផ្សារភ្ជាប់​រួមមាន ៖

  • ពិធី​ផ្សារភ្ជាប់​រវាង​ស្វាមី និង​ភរិយា ។

  • ពិធី​ផ្សារភ្ជាប់​កូនៗ​ជាមួយ​នឹង​ឪពុក​ម្តាយ ។

៣៨.៤.១

ការ​ផ្សារភ្ជាប់​រវាង​ប្តី និង​ប្រពន្ធ

តារាង​ខាងក្រោម​នេះ​ពន្យល់​ពីកន្លែង​ដែល​ត្រូវ​ស្វែងរក​គោលនយោបាយ​សម្រាប់​ពិធី​ផ្សារភ្ជាប់​រវាង​ស្វាមី និង​ភរិយា ។

តម្រូវការ

វគ្គ

តម្រូវការ

ខ្ញុំ​បាន​រៀបការ​ស៊ីវិល ហើយ​ចង់​ផ្សារភ្ជាប់​នឹង​ស្វាមី ឬ​ភរិយា​របស់​ខ្ញុំ ។

វគ្គ

៣៨.៤.១.១

តម្រូវការ

ខ្ញុំ​បាន​លែងលះ​ពី​ស្វាមី ឬ​ភរិយា​ដើម ហើយ​ចង់​ផ្សារភ្ជាប់​នឹង​ស្វាមី ឬ​ភរិយា​បច្ចុប្បន្ន​របស់​ខ្ញុំ ។

វគ្គ

៣៨.៤.១.២

តម្រូវការ

ស្វាមី ឬ​ភរិយា​របស់​ខ្ញុំ​ដែល​ខ្ញុំ​បាន​ផ្សារភ្ជាប់​ជាមួយ​បាន​ស្លាប់ ។ តើ​ខ្ញុំ​អាច​ផ្សារភ្ជាប់​ទៅនឹង​អ្នកណា​នាពេល​នេះ ?

វគ្គ

៣៨.៤.១.៣

តម្រូវការ

តើ​ខ្ញុំ​អាច​ផ្សារភ្ជាប់​ជាមួយ​បុគ្គល​ដែល​បាន​ស្លាប់​ដែល​ខ្ញុំ​បាន​រួមរស់​ជាមួយ​ដោយ​មិន​បាន​រៀបការ​ស្រប​ច្បាប់​បានឬ​ទេ ?

វគ្គ

៣៨.៤.១.៤

តម្រូវការ

ខ្ញុំ​ត្រូវ​ស្នើសុំ​ឲ្យ​លុបចោល​ការផ្សារភ្ជាប់ ឬ​ជម្រះ​ការផ្សារភ្ជាប់ ។

វគ្គ

៣៨.៤.១.៥

តម្រូវការ

ខ្ញុំ​ត្រូវការ​ឲ្យ​ដក​ការដាក់​កំហិត​លើ​ពិធី​ផ្សារភ្ជាប់​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។

វគ្គ

៣៨.៤.១.៦

តម្រូវការ

ស្វាមី ឬ​ភរិយា​របស់​ខ្ញុំ និង​ខ្ញុំ​បាន​រៀបការ​សម្រាប់​តែ​កាលវេលា​ប៉ុណ្ណោះ​នៅក្នុង​ព្រះវិហារ ។ តើ​យើង​អាច​ផ្សារភ្ជាប់​ទៅនឹង​ស្វាមី ឬ​ភរិយា​ម្នាក់​ទៀត​បាន​ទេ ?

វគ្គ

៣៨.៤.១.៧

តម្រូវការ

តើ​សមាជិក​គ្រួសារ​របស់​ខ្ញុំ​ដែល​បាន​ស្លាប់​ទៅ អាច​ផ្សារភ្ជាប់​ទៅនឹង​អ្នកណា ?

វគ្គ

៣៨.៤.១.៨

តម្រូវការ

តើ​ការលែងលះ​ប៉ះពាល់​ដល់​ការផ្សារភ្ជាប់​របស់​ខ្ញុំ​យ៉ាង​ដូចម្ដេច ?

វគ្គ

៣៨.៤.១.៩

តម្រូវការ

តើ​ការលុបចោល​ការផ្សារភ្ជាប់​មាន​ផល​ប៉ះពាល់​អ្វីខ្លះ ?

វគ្គ

៣៨.៤.១.១០

តម្រូវការ

តើ​ការលាលែង ឬ​ការដកហូត​សមាជិកភាព​សាសនាចក្រ​ប៉ះពាល់​ដល់​ការផ្សារភ្ជាប់​របស់​ខ្ញុំ​យ៉ាង​ដូចម្ដេច ?

វគ្គ

៣៨.៤.១.១១

សមាជិក​គួរតែ​ប្រឹក្សា​ជាមួយ​នឹង​ប៊ីស្សព​របស់​ពួកគេ ប្រសិនបើ​ពួកគេ​មាន​សំណួរ​អំពី​គោលនយោបាយ​នៃ​ការផ្សារភ្ជាប់ ដែល​មិន​បាន​ឆ្លើយ​នៅក្នុង​វគ្គ​នេះ ។ ប៊ីស្សព​ទាក់ទង​ទៅ​ប្រធាន​ស្តេក ប្រសិនបើ​គាត់​មាន​សំណួរ ។ ប្រធាន​ស្តេក​អាច​នឹង​ទាក់ទង​ទៅ​ការិយាល័យ​គណៈប្រធាន​ទីមួយ​បាន ប្រសិនបើ​គាត់​មាន​សំណួរ ។

សមាជិក​ទាំងឡាយ​ដែល​មាន​កង្វល់​អំពី​លក្ខណៈ​ដ៏​អស់កល្ប​ជានិច្ច​នៃ​ពិធីបរិសុទ្ធ​នៃ​ការផ្សារភ្ជាប់ និង​ទំនាក់ទំនង​ក្រុមគ្រួសារ ក៏ដូចជា​ទំនាក់ទំនង​គូស្វាមី​ភរិយា​របស់​ពួកគេ ត្រូវបាន​លើក​ទឹកចិត្ត​ឲ្យ​ទុកចិត្ត​លើ​ព្រះអម្ចាស់ ហើយ​ស្វែងរក​ការលួងលោម​ពី​ទ្រង់ ។ ព្រះវរបិតាសួគ៌​នឹង​ប្រាកដថា​មនុស្ស​ម្នាក់ៗ​ទទួល​បាន​គ្រប់​ពរជ័យ​ដែល​ជា​បំណងប្រាថ្នា និង​ជាជម្រើស​របស់​ពួកគេ ។

៣៨.៤.១.១

ការផ្សារភ្ជាប់​របស់​សមាជិក​ដែល​នៅរស់ បន្ទាប់​ពី​រៀប​អាពាហ៍ពិពាហ៍​ស៊ីវិល

បុរស​ម្នាក់ និង​ស្ដ្រី​ម្នាក់​ដែល​បាន​រៀបការ​ស៊ីវិល អាច​ផ្សារភ្ជាប់​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​បាន ដរាបណា​ស្ថានភាព​អនុញ្ញាត​ឲ្យ ប្រសិនបើ​លក្ខខណ្ឌ​ខាងក្រោម​នេះ​ត្រូវបាន​បំពេញ ៖

  • ពួកគេ​ទាំងពីរ​នាក់​គឺជា​សមាជិក​សាសនាចក្រ​យ៉ាង​ហោច​ណាស់​រយៈពេល​មួយ​ឆ្នាំ ( សូមមើល ២៧.៣.១ និង ២៧.២.១ ) ។

  • ពួកគេ​បាន​រៀបចំ​ខ្លួន និង​មាន​ភាពស័ក្ដិសម ។

នៅពេល​ចេញ​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​ដល់​គូ​ស្វាមី​ភរិយា​សម្រាប់​ពិធី​ផ្សារភ្ជាប់ នោះ​ថ្នាក់ដឹកនាំ​បព្វជិតភាព​ត្រូវ​ប្រាកដ​ថា ការរៀប​អាពាហ៍ពិពាហ៍​នោះ​មាន​សុពលភាព​តាម​ច្បាប់ ។ សូមមើល ២៦.៣ និង ២៧.៣ ។

៣៨.៤.១.២

ការផ្សារភ្ជាប់​របស់​សមាជិក​នៅរស់​បន្ទាប់ពី​ការលែងលះ

ស្ត្រី ។ ស្ត្រី​ដែល​នៅរស់​អាច​ត្រូវបាន​ផ្សារភ្ជាប់​ជាមួយ​តែ​ស្វាមី​ម្នាក់​ប៉ុណ្ណោះ​ក្នុង​ពេល​មួយ ។ ប្រសិនបើ​នាង និង​ស្វាមី​ម្នាក់​បាន​ផ្សារភ្ជាប់​នឹងគ្នា ហើយ​ក្រោយមក​បាន​លែងលះ​គ្នា​វិញ នោះ​នាង​ត្រូវតែ​ទទួល​បាន​នូវ​ការលុបចោល​ការផ្សារភ្ជាប់​នោះ​សិន មុនពេល​នាង​អាច​ផ្សារភ្ជាប់​ទៅ​នឹង​បុរស​ម្នាក់​ទៀត​នៅក្នុង​ជីវិត​របស់​នាង ( សូម​មើល ៣៨.៤.១.៥ ) ។

ស្ត្រី​នៅរស់​ដែល​ពុំ​បាន​រៀបការ ឬ​ផ្សារភ្ជាប់​ជាមួយ​នឹង​បុរស​ម្នាក់​ទៀត​នៅពេល​បច្ចុប្បន្ន​នេះ អាច​ផ្សារភ្ជាប់​ទៅនឹង​ស្វាមី​ដែល​ស្លាប់ ទោះបី​ពួកគេ​បាន​លះលែង​គ្នា​នៅក្នុង​ជីវិត​នេះ​ក្តី ។ ដំបូង នាង​ត្រូវតែ​ទទួល​បាន​ការយល់ព្រម​ដែល​មាន​ការចុះ​ហត្ថលេខា មកពី​ស្ដ្រី​មេម៉ាយ​របស់​អតីត​ស្វាមី​របស់​នាង​សិន ( ប្រសិនបើ​មាន ) ។

សូមមើល ជំពូក​ទី ២៨ សម្រាប់​ព័ត៌មាន​អំពី​ការធ្វើ​ពិធីបរិសុទ្ធ​សម្រាប់​ស្វាមី ឬ​ភរិយា​ដែល​បាន​ទទួល​មរណភាព​ហើយ ។

បុរស ។ ប្រសិនបើ​បុរស​ម្នាក់ និង​ស្ដ្រី​ម្នាក់​បាន​ផ្សារភ្ជាប់​នឹងគ្នា ហើយ​ក្រោយមក​បាន​លែងលះ​គ្នា នោះ​បុរស​នោះ​ត្រូវតែ​ទទួល​បាន​ការជម្រះ​ការផ្សារភ្ជាប់ មុនពេល​គាត់​អាច​ផ្សារភ្ជាប់​នឹង​ស្ដ្រី​ម្នាក់​ទៀត​បាន ( សូម​មើល ៣៨.៤.១.៥ ) ។ ការបញ្ជាក់​ពី​ពិធី​ផ្សារភ្ជាប់​គឺ​ចាំបាច់​ណាស់ សូម្បីតែ ( ១ ) ការផ្សារភ្ជាប់​ពីមុន​ត្រូវបាន​លុបចោល ឬ ( ២ ) ភរិយា​ដែល​បាន​លែងលះ​នោះ​បាន​ទទួល​មរណភាព​ទៅ​ហើយ​ក្តី ។

ការជម្រះ​ការផ្សារភ្ជាប់​គឺ​ចាំបាច់​ត្រូវ​ធ្វើ តែ​ក្នុង​ករណី​បុរស​ម្នាក់​បាន​លែងលះ​ពី​ស្ត្រី​ដែល​ទើបតែ​បាន​ផ្សារភ្ជាប់​នឹង​គាត់​ប៉ុណ្ណោះ ។ ឧទាហរណ៍ ប្រសិនបើ​បុរស​ម្នាក់​បាន​ទទួល​ការជម្រះ​ការផ្សារភ្ជាប់ បាន​ផ្សារភ្ជាប់​ទៅនឹង​ភរិយា​ទីពីរ​របស់​គាត់​បន្ទាប់​ពី​ការលះលែង រួចហើយ​ភរិយា​ទីពីរ​របស់​គាត់​ស្លាប់ នោះ​គាត់​ពុំ​ចាំបាច់​ត្រូវ​ជម្រះ​ការផ្សារភ្ជាប់ ដើម្បី​បាន​ផ្សារភ្ជាប់​ម្តងទៀត​ទេ ។

បុរស​នៅរស់​ម្នាក់​អាច​ផ្សារភ្ជាប់​ទៅនឹង​ភរិយា​ដែល​ស្លាប់ ទោះបី​ពួកគេ​បាន​លះលែង​គ្នា​នៅក្នុង​ជីវិត​នេះ​ក្តី ។ ដំបូង គាត់​ត្រូវតែ​ទទួល​បាន​ការយល់ព្រម​ដែល​មាន​ការចុះ​ហត្ថលេខា មកពី​ប្ដី​ពោះម៉ាយ​របស់​អតីត​ភរិយា​របស់​គាត់​សិន ( ប្រសិនបើ​មាន ) ។ ប្រសិនបើ​គាត់​បានរៀបការ គាត់ត្រូវ​ទទួលបាន​ការយល់ព្រម​ជាលាយលក្ខណ៍​អក្សរ​ពីភរិយា​បច្ចុប្បន្ន ប្រសិន​បើនាង​នៅរស់ ។

សូមមើល ជំពូក​ទី ២៨ សម្រាប់​ព័ត៌មាន​អំពី​ការធ្វើ​ពិធីបរិសុទ្ធ​សម្រាប់​ស្វាមី ឬ​ភរិយា​ដែល​បាន​ទទួល​មរណភាព​ហើយ ។

៣៨.៤.១.៣

ការ​ផ្សារភ្ជាប់​របស់​សមាជិក​នៅរស់ បន្ទាប់ពី​មរណភាព​របស់ស្វាមី ឬ​ភរិយា

ស្ត្រី ។ ប្រសិនបើ​ស្វាមី និង​ភរិយា​បាន​ផ្សារភ្ជាប់​នឹង​គ្នា រួចហើយ​ស្វាមី​ស្លាប់ នោះ​ស្ដ្រី​រូប​នេះ​មិន​អាច​ផ្សារភ្ជាប់​នឹង​បុរស​ដទៃ​ទៀត​បាន​ទេ លុះត្រាតែ​នាង​ទទួល​បាន​ការលុបចោល​ការផ្សារភ្ជាប់​ទីមួយ​សិន ( សូមមើល ៣៨.៤.១.៥ ) ។

ស្ត្រី​នៅរស់​ដែល​ពុំ​បាន​រៀបការ ឬ​ផ្សារភ្ជាប់​ជាមួយ​នឹង​បុរស​ម្នាក់​ទៀតទេ​នៅពេល​បច្ចុប្បន្ន​នេះ អាច​ផ្សារភ្ជាប់​ទៅនឹង​ស្វាមី​ដែល​ស្លាប់​បាន ( សូមមើល ៣៨.៤.១.៨ ) ។ ប្រសិនបើ​អាពាហ៍ពិពាហ៍​នោះ​បញ្ចប់​ដោយ​ការលែងលះ​គ្នា សូមមើល ៣៨.៤.១.២ ។

ស្ត្រី​នៅរស់​ដែល​រៀបការ​នៅពេល​បច្ចុប្បន្ន​នេះពុំ​អាច​ផ្សារភ្ជាប់​ទៅនឹង​ស្វាមី​ដែល​ស្លាប់ ដោយ​គ្មាន​ការអនុម័ត​ពី​គណៈប្រធាន​ទី​មួយ​ទេ ។

សូមមើល ជំពូក​ទី ២៨ សម្រាប់​ព័ត៌មាន​អំពី​ការធ្វើ​ពិធីបរិសុទ្ធ​សម្រាប់​ស្វាមី ឬ​ភរិយា​ដែល​បាន​ទទួល​មរណភាព​ហើយ ។

បុរស ។ ប្រសិនបើ​ស្វាមី និង​ភរិយា​បាន​ផ្សារភ្ជាប់​នឹង​គ្នា រួច​ហើយ​ភរិយា​បាន​ស្លាប់ នោះ​បុរស​រូប​នេះ​អាច​ផ្សារភ្ជាប់​នឹង​ស្ត្រី​ម្នាក់​ទៀត​បាន ប្រសិនបើ​ស្ត្រី​នោះ​មិន​ទាន់​បាន​ផ្សារភ្ជាប់​នឹង​បុរស​ផ្សេង​នៅឡើយ ។ នៅក្នុង​ស្ថានភាព​នេះ បុរស​មិន​ចាំបាច់​ត្រូវ​ការជម្រះ​ការផ្សារភ្ជាប់​មកពី​គណៈប្រធាន​ទីមួយ​ទេ លើកលែង​តែ​គាត់​បាន​លែងលះ​ពី​ភរិយា​មុន​របស់​គាត់ មុនពេល​នាង​ទទួល​មរណភាព ( សូម​មើល ៣៨.៤.១.២ ) ។

បុរស​នៅរស់​ម្នាក់​អាច​ត្រូវ​បាន​ផ្សារភ្ជាប់​ទៅនឹង​ភរិយា​ដែលស្លាប់ ប្រសិនបើ​ស្ត្រីនោះ​ពុំទាន់​បាន​ផ្សារភ្ជាប់​ទៅនឹងស្វាមី​ផ្សេងមួយ​ទៀត​នៅ​ក្នុងជីវិតទេ​នោះ ។ ប្រសិនបើ​នាង​ត្រូវបាន​ផ្សារភ្ជាប់​ជាមួយ​ស្វាមី​ម្នាក់​ទៀត ខណៈដែល​កំពុង​រស់នៅ នោះ​លុះត្រាតែ​​បុរស​ទាំងអស់​ដែល​នាង​បាន​រៀបការ​ជាមួយ​បាន​ស្លាប់​ជា​មុន​សិន ទើប​បុរស​ផ្សេង​ទៀត​អាច​ត្រូវបាន​ផ្សារភ្ជាប់​ទៅនឹង​នាង​បាន ( សូមមើល៣៨.៤.១.៨ ) ។ ប្រសិនបើ​អាពាហ៍ពិពាហ៍​នោះ​បញ្ចប់​ដោយ​ការលែងលះ​គ្នា សូមមើល ៣៨.៤.១.២

មុន​នឹងផ្សារភ្ជាប់​ទៅនឹង​ភរិយា​ដែល​បានស្លាប់ បុរស​ដែល​បាន​រៀបការ​ហើយ​ ត្រូវតែ​ទទួល​បាន​ការយល់ព្រម​ជាលាយលក្ខណ៍​អក្សរ​ពី​ភរិយា​បច្ចុប្បន្ន​របស់​គាត់ ​ប្រសិន​បើ​នាង​នៅរស់ ។

សូមមើល ជំពូក​ទី ២៨ សម្រាប់​ព័ត៌មាន​អំពី​ការធ្វើ​ពិធីបរិសុទ្ធ​សម្រាប់​ស្វាមី ឬ​ភរិយា​ដែល​បាន​ទទួល​មរណភាព​ហើយ ។

៣៨.៤.១.៤

ការផ្សារភ្ជាប់​សមាជិក​ដែល​នៅរស់​ទៅនឹង​បុគ្គល​ដែល​បានស្លាប់​ជាមនុស្ស​ដែល​នាង ឬ​គាត់​បាន​រួមរស់​ជាមួយ ។

ស្ត្រី ។ ជា​ករណីលើកលែង​មួយ​សម្រាប់ ស្ត្រី​ដែលនៅរស់ ​ដែល​បច្ចុប្បន្ន​នេះ​ពុំ​បាន​រៀបការ ឬ​ផ្សារភ្ជាប់​ជាមួយ​នឹង​បុរស​ម្នាក់​ទៀត​អាច​ផ្សារភ្ជាប់​ទៅនឹង​បុរស​ដែល​ស្លាប់​ ដែល​នាង​បាន​រួមរស់​ជាមួយបាន ។ ករណីលើកលែង​នេះ​អាច​ត្រូវបាន​ពិចារណា​ លុះត្រាតែ​ទំនាក់ទំនង​របស់​ពួកគេ​មានលក្ខណៈ​រលូន និង​រយៈពេល​វែង ដើម្បី​បង្ហាញ​ពី​ការប្តេជ្ញាចិត្ត​ក្នុង​ការធ្វើ​តាម​កិច្ចការ​ទាំងអស់​ដូច​ខាងក្រោម ៖

  • ចូរ​មាន​ភាពស្មោះត្រង់​ចំពោះ​គ្នា​ទៅវិញ​ទៅមក​ក្នុង​ទំនាក់ទំនង​ជា​អចិន្ត្រៃយ៍ ។

  • បំពេញ​ទំនួល​ខុសត្រូវ​នៃ​អាពាហ៍ពិពាហ៍​ទាំងអស់​ចំពោះគ្នា​ទៅវិញ​ទៅមក ។

  • បំពេញ​ទំនួល​ខុសត្រូវ​នៃ​ភាពជា​ឪពុក​ម្ដាយ​ចំពោះ​កូនចៅ​ដែល​ពួកគេ​មាន ។

ប្រសិនបើ​សមាជិក​នៃ​ប្រធាន​ស្តេក​មាន​អារម្មណ៍ថា​ករណី​លើកលែង​បែប​នេះ​សមហេតុផល គាត់​អាច​ដាក់ពាក្យ​ស្នើសុំ​ទៅកាន់​ការិយាល័យ​នៃ​គណៈប្រធាន​ទី​មួយ ។

បុរស ។ ជាករណី​លើកលែងមួយ ​ចំពោះ​បុរស​នៅរស់​អាចត្រូវ​បាន​ផ្សារភ្ជាប់​ទៅនឹង​ស្រ្តី​ដែលបាន​ស្លាប់ ​ដែលគាត់​បាន​រួមរស់​ជាមួយ ប្រសិនបើ​នាង​ពុំ​បាន​ផ្សារភ្ជាប់​ជាមួយ​នឹង​បុរស​ម្នាក់​ទៀត ​អំឡុង​ពេល​ដែល​នាង​នៅ​មាន​ជីវិត ។ ករណីលើកលែង​នេះ​អាច​ត្រូវបាន​ពិចារណា​ លុះត្រាតែ​ទំនាក់ទំនង​របស់​ពួកគេ​មានលក្ខណៈ​រលូន និង​រយៈពេល​វែង ដើម្បី​បង្ហាញ​ពី​ការប្តេជ្ញាចិត្ត​ក្នុង​ការធ្វើ​តាម​កិច្ចការ​ទាំងអស់​ដូច​ខាងក្រោម ៖

  • ចូរ​មាន​ភាពស្មោះត្រង់​ចំពោះ​គ្នា​ទៅវិញ​ទៅមក​ក្នុង​ទំនាក់ទំនង​ជា​អចិន្ត្រៃយ៍ ។

  • បំពេញ​ទំនួល​ខុសត្រូវ​នៃ​អាពាហ៍ពិពាហ៍​ទាំងអស់​ចំពោះគ្នា​ទៅវិញ​ទៅមក ។

  • បំពេញ​ទំនួល​ខុសត្រូវ​នៃ​ភាពជា​ឪពុក​ម្ដាយ​ចំពោះ​កូនចៅ​ដែល​ពួកគេ​បង្កើត​មក ។

មុន​នឹងផ្សារភ្ជាប់​ទៅនឹង​ភរិយា​ដែល​បានស្លាប់ បុរស​ដែល​បាន​រៀបការ​ហើយ ​ត្រូវតែ​ទទួល​បាន​ការយល់ព្រម​ជាលាយលក្ខណ៍​អក្សរ​ពី​ភរិយា​បច្ចុប្បន្ន​របស់​គាត់​ ប្រសិន​បើ​នាង​នៅរស់ ។

ប្រសិនបើ​សមាជិក​នៃ​ប្រធាន​ស្តេក​មាន​អារម្មណ៍ថា​ករណី​លើកលែង​បែប​នេះ​សមហេតុផល គាត់​អាច​ដាក់ពាក្យ​ស្នើសុំ​ទៅកាន់​ការិយាល័យ​នៃ​គណៈប្រធាន​ទី​មួយ ។

៣៨.៤.១.៥

ការស្នើសុំ​ឲ្យមាន​ការលុបចោល​ពិធី​ផ្សារភ្ជាប់ ឬ​ការជម្រះ​ពិធី​ផ្សារភ្ជាប់

សូមមើល ៣៨.៤.១.២ សម្រាប់​ព័ត៌មាន​អំពី​ការផ្សារភ្ជាប់​សមាជិក​នៅរស់ បន្ទាប់ពី​ការលែងលះ​គ្នា ។ សូមមើល ៣៨.៤.១.៣ សម្រាប់​ព័ត៌មាន​អំពី​ការផ្សារភ្ជាប់​សមាជិក​នៅរស់ បន្ទាប់ពី​មរណភាព​របស់​ស្វាមី ឬ​ភរិយា ។

សមាជិក​ទាំងពីរ​ភេទ​អាច​សូមឲ្យ​មាន​ការលុបចោល​ការផ្សារភ្ជាប់​បាន ទោះបីជា​ពួកគេ​ពុំ​រៀបចំ​ខ្លួន​ដើម្បី​ផ្សារភ្ជាប់​នឹង​ស្វាមី ឬ​ភរិយា​ម្នាក់​ទៀត​ក៏ដោយ ។ សមាជិក​សាសនាចក្រ​ភេទ​ប្រុស​ត្រូវតែ​ទទួល​បាន​ការជម្រះ​ការផ្សារភ្ជាប់ ដើម្បី​អាច​ផ្សារភ្ជាប់​នឹង​ស្ដ្រី​ម្នាក់ទៀត បន្ទាប់ពី​ការលែងលះ ។

ដំណើរការ​នៃ​ការសូម​ឲ្យមាន​ការលុបចោល​ការផ្សារភ្ជាប់ ឬ​ការជម្រះ​ការផ្សារភ្ជាប់​ត្រូវបាន​បង្ហាញ​ដូច​ខាងក្រោម ។

  1. សមាជិក​និយាយ​អំពី​សំណើ​នេះ​ជាមួយ​នឹង​ប៊ីស្សព​របស់​គាត់ ឬ​នាង ។

  2. ប៊ីស្សព​ត្រូវ​ប្រាកដ​ថា ៖

    1. ការលែងលះគ្នា​ឈាន​ដល់​សេចក្ដី​សម្រេច​ចុងក្រោយ ។

    2. សមាជិក​នោះ​បច្ចុប្បន្ន​កំពុង​ធ្វើតាម​តម្រូវការ​ទាំងអស់​នៃ​ច្បាប់ ដើម្បី​ផ្គត់ផ្គង់​ដល់​កូន និង​ស្វាមី ឬ​ភរិយា​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការលែងលះ ។

  3. ប្រសិនបើ​ប៊ីស្សព​ចេញ​អនុសាសន៍​ឲ្យមាន​ការលុបចោល​ការផ្សារភ្ជាប់ ឬ​ការជម្រះ​ការផ្សារភ្ជាប់ នោះ​គាត់ ៖

    1. បំពេញ​ពាក្យស្នើសុំ​មួយ​ផ្ញើ​ទៅកាន់​គណៈប្រធាន​ទីមួយ​សម្រាប់​សមាជិក​រូប​នេះ​ដោយ​ប្រើ ធនធាន​សម្រាប់​ថ្នាក់ដឹកនាំ និង​ស្មៀន ( ធ.ថ.ស. ) ។ ថ្នាក់ដឹកនាំ​ដែល​ពុំ​អាច​ចូល​ប្រើ ធ.ថ.ស. អាច​ប្រើ​ទម្រង់​បែបបទ​ស្នើសុំ​ជា​ក្រដាស​ផ្ញើ​ទៅកាន់​គណៈប្រធាន​ទីមួយ​បាន ។ ទម្រង់​បែបបទ​នេះ​មាន​នៅឯ​ការិយាល័យ​កំណត់ត្រា​សម្ងាត់​នៅ​ទីស្នាក់ការ​កណ្តាល​របស់​សាសនាចក្រ ។

    2. បញ្ជូន​ពាក្យស្នើសុំ​នេះ​ទៅកាន់​ប្រធាន​ស្ដេក ។

  4. ប្រធាន​ស្តេក​ជួប​ជាមួយ​នឹង​សមាជិក​រូប​នេះ ។ ប្រធាន​ស្ដេក​បញ្ជាក់​ថា ៖

    1. ការលែងលះគ្នា​ឈាន​ដល់​សេចក្ដី​សម្រេច​ចុងក្រោយ ។

    2. សមាជិក​នោះ​បច្ចុប្បន្ន​កំពុង​ធ្វើតាម​តម្រូវការ​ទាំងអស់​នៃ​ច្បាប់ ដើម្បី​ផ្គត់ផ្គង់​ដល់​កូន និង​ស្វាមី ឬ​ភរិយា​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការលែងលះ ។

  5. ប្រសិនបើ​ប្រធាន​ស្តេក​ផ្តល់​អនុសាសន៍​ថា ការលុបចោល​ការផ្សារភ្ជាប់ ឬ​ការជម្រះ​ការផ្សារភ្ជាប់​ត្រូវ​អនុញ្ញាត​ឲ្យ នោះ​គាត់​បញ្ជូន​ពាក្យ​ស្នើសុំ​នេះ​ទៅកាន់​ទី​ស្នាក់ការ​កណ្ដាល​នៃ​សាសនាចក្រ ដោយ​ប្រើ ធ.ថ.ស. ។ សូមមើល​៦.២.៣ អំពី​ការទទួលខុសត្រូវ​របស់​ប្រធាន​ស្ដេក នៅពេល​ដាក់បញ្ជូន​ពាក្យស្នើសុំ​ទៅកាន់​គណៈប្រធាន​ទីមួយ ។

  6. ប្រសិនបើ​សំណើ​នេះ​ត្រូវបាន​អនុម័ត នោះ​គណៈប្រធាន​ទីមួយ​នឹង​ផ្ដល់​លិខិត​មួយ​ច្បាប់ ដោយ​មាន​ចែង​ថា ការលុបចោល​ការផ្សារភ្ជាប់ ឬ​ការជម្រះ​ការផ្សារភ្ជាប់​នេះ​ត្រូវបាន​អនុញ្ញាត​ឲ្យ ។

  7. បន្ទាប់ពី​ទទួល​លិខិត​នេះ​ហើយ សមាជិក​រូប​នេះ​អាច​ដាក់​កាលវិភាគ​ណាត់ជួប​ដើម្បី​ធ្វើ​ពិធី​ផ្សារភ្ជាប់​ក្នុង​ព្រះវិហារ​បរិសុទ្ធ​បាន ។ សមាជិក​រូប​នេះ​បង្ហាញ​លិខិត​នេះ​នៅ​ឯ​ព្រះវិហារ​បរិសុទ្ធ ។

សូមមើល ៣៨.៤.១.៩ ។

៣៨.៤.១.៦

ការដកចេញ​នូវ​ការដាក់​កំហិត​លើ​ពិធី​ផ្សារភ្ជាប់​ក្នុង​ព្រះវិហារ​បរិសុទ្ធ

បុគ្គល​ម្នាក់​ដែល​ប្រព្រឹត្ត​អំពើ​កំផិត ខណៈ​ដែល​បាន​រៀបការ​នឹង​ស្វាមី ឬ​ភរិយា​ដែល​គាត់​បាន​ផ្សារភ្ជាប់ មិន​អាច​ផ្សារភ្ជាប់​ទៅនឹង​ដៃគូ​ដែល​ប្រព្រឹត្ត​អំពើ​កំផិត​ជាមួយ​គាត់​បាន​ទេ បើ​គ្មាន​ការអនុម័ត​ពី​គណៈប្រធាន​ទីមួយ​នោះ ។

គូ​ស្វាមី​ភរិយា​អាច​ស្វែងរក​ការអនុម័ត​បាន បន្ទាប់ពី​ពួកគេ​បាន​រៀបការ​អស់​រយៈពេល​យ៉ាង​ហោច​ណាស់​ប្រាំ​ឆ្នាំ ។ ដំណើរការ​នៃ​ការស្នើសុំ​ឲ្យ​ដកចេញ​ការដាក់​កំហិត​លើ​ការផ្សារភ្ជាប់​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ត្រូវបាន​បង្ហាញ​ដូច​ខាងក្រោម ។

  1. គូ​ស្វាមី​ភរិយា​នេះ​ជួប​ជាមួយ​នឹង​ប៊ីស្សព និង​ប្រធាន​ស្តេក​របស់​ពួកគេ ។

  2. ប្រសិនបើ​ថ្នាក់ដឹកនាំ​ទាំងនេះ​មាន​អារម្មណ៍​ថា ការដាក់​កំហិត​នេះ​គួរតែ​ដកចេញ នោះ​ពួកគាត់​ផ្ញើ​លិខិត​ទៅកាន់​គណៈប្រធាន​ទីមួយ​ដោយ​ភ្ជាប់​អនុសាសន៍​របស់​ពួកគាត់​ទៅជាមួយ ។ លិខិត​របស់​ពួកគាត់​គួរតែ​ពិពណ៌នា​អំពី​ភាពស័ក្ដិសម​សម្រាប់​ព្រះវិហារ​បរិសុទ្ធ​របស់​អ្នកដាក់​ពាក្យស្នើសុំ និង​ភាពនឹងនរ​នៃ​អាពាហ៍ពិពាហ៍​របស់​ពួកគេ​ក្នុង​រយៈពេល​យ៉ាង​ហោច​ណាស់​ប្រាំ​ឆ្នាំ ។ សូមមើល ៦.២.៣ អំពី​ការទទួលខុសត្រូវ​របស់​ប្រធាន​ស្ដេក នៅពេល​ដាក់បញ្ជូន​ពាក្យស្នើសុំ​ទៅកាន់​គណៈប្រធាន​ទីមួយ ។

  3. គូ​ស្វាមី​ភរិយា​នេះ​ក៏​សរសេរ​សំបុត្រ​ស្នើសុំ​មួយ​ច្បាប់​ទៅកាន់​គណៈប្រធាន​ទីមួយ​ផងដែរ ។

  4. ប្រធាន​ស្តេក​បញ្ជូន​សំបុត្រ​ទាំងអស់​នោះ​ទៅកាន់​គណៈប្រធាន​ទីមួយ ។ គាត់​អាច​បញ្ជូន​សំណើ​នេះ​ជាមួយ​នឹង​ពាក្យស្នើសុំ​ឲ្យមាន​ការលុបចោល​ការផ្សារភ្ជាប់ ឬ​ការជម្រះ​ការផ្សារភ្ជាប់​បាន ( សូមមើល ៣៨.៤.១.៥ ) ។

  5. ប្រសិនបើ​សំណើ​នេះ​ត្រូវបាន​អនុម័ត នោះ​គណៈប្រធាន​ទីមួយ​នឹង​ផ្ដល់​លិខិត​មួយ​ច្បាប់ ដោយ​មាន​ចែង​ថា ការដាក់​កំហិត​លើ​ការផ្សារភ្ជាប់​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ត្រូវបាន​ដកចេញ ។

  6. បន្ទាប់ពី​ទទួល​លិខិត​នេះ​ហើយ គូ​ស្វាមី​ភរិយា​រូប​នេះ​អាច​ដាក់​កាលវិភាគ​ណាត់ជួប​ដើម្បី​ផ្សារភ្ជាប់​បាន ។ ពួកគេ​បង្ហាញ​លិខិត​នេះ​នៅឯ​ព្រះវិហារ​បរិសុទ្ធ ។

៣៨.៤.១.៧

ការផ្សារភ្ជាប់​បន្ទាប់ពី​អាពាហ៍ពិពាហ៍​ក្នុង​ព្រះវិហារ​បរិសុទ្ធ​សម្រាប់​វេលាកាល​នេះ

គូ​ស្វាមី​ភរិយា​ដែល​បាន​រៀបការ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ សម្រាប់​តែ​វេលាកាល​នេះ ជា​ធម្មតា មិន​ត្រូវបាន​ផ្សារភ្ជាប់​នៅពេល​ក្រោយ​នោះ​ទេ ។ ដើម្បី​ឲ្យ​ការ​ផ្សារភ្ជាប់​ដូច្នេះ​កើត​ឡើង​បាន ជា​ដំបូង​ស្ត្រី​ម្នាក់​នោះ​ត្រូវ​តែ​ទទួល​បាន​ការអនុម័ត អំពី​ការលុបចោល​នៃ​ការ​ផ្សារភ្ជាប់​ពី​មុន​របស់​នាង មក​ពី​គណៈ​ប្រធាន​ទី​មួយ​ជា​មុន​សិន ។ ប្រសិនបើ​ទាំង​ប៊ីស្សព និង​ប្រធាន​ស្តេក​ទទួល​អារម្មណ៍​ថា ការលុបចោល​នោះ​អាច​សម​ហេតុផល នោះ​ពួកគាត់​អាច​បញ្ជូន​បែបបទ​ស្នើសុំ​ទៅកាន់​គណៈប្រធាន​ទីមួយ​ដោយ​ប្រើ ធ.ថ.ស. ។ សូមមើល ៦.២.៣ អំពី​ការទទួលខុសត្រូវ​របស់​ប្រធាន​ស្ដេក នៅពេល​ដាក់បញ្ជូន​ពាក្យស្នើសុំ​ទៅកាន់​គណៈប្រធាន​ទីមួយ ។

អាពាហ៍ពិពាហ៍​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​សម្រាប់​វេលាកាល​នេះ​លែង​ធ្វើឡើង​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​ហើយ ( សូមមើល ២៧.៣.៣

៣៨.៤.១.៨

ការផ្សារភ្ជាប់​ទៅនឹង​បុគ្គល​ដែល​បានស្លាប់

ស្ត្រី​ដែល​ទទួល​មរណភាព ។ ស្ត្រី​ដែល​បាន​ទទួល​មរណភាព​អាច​ត្រូវ​បាន​ផ្សារភ្ជាប់​ជា​មួយ​នឹង​បុរស​ទាំង​អស់ ដែល​នាង​រៀបការ​ពេញ​ច្បាប់ កាលពី​អំឡុង​ពេល​នាង​នៅ​មាន​ជីវិត ។ តារាង​ខាងក្រោម​នេះ​បង្ហាញ​នៅ​ពេល​ដែល​ការផ្សារភ្ជាប់​ទាំងនេះ​ត្រូវបាន​ធ្វើឡើង ។

នាង​មិន​បាន​ផ្សារភ្ចាប់​ជាមួយ​ស្វាមី​ក្នុង​ជីវិត​នេះទេ

នាង​អាច​ផ្សារភ្ជាប់​ទៅនឹង​ស្វាមី​ដែល​នៅរស់ ឬ​ស្លាប់​ទាំងអស់​ដែល​នាង​បាន​រៀបការ​ជាមួយ​នៅក្នុង​ជីវិត​នេះ ។ ប្រសិនបើ​បុរស​នោះ​នៅរស់ ​ភរិយា​របស់​គាត់ ( ប្រសិន​បើ​គាត់​បាន​រៀបការ ) ត្រូវតែ​ផ្តល់​ការយល់ព្រម​ជា​លាយលក្ខណ៍​អក្សរ ( សូមមើល ៣៨.៤.១.៣ ) ។ បើ​បុរស​នោះ​ស្លាប់​ ពោះម៉ាយ ( បើមាន ) ត្រូវ​តែ​ផ្តល់​ការយល់ព្រម​ជា​លាយលក្ខណ៍​អក្សរ ។

នាង​ត្រូវបាន​ផ្សារភ្ជាប់​ទៅនឹង​ស្វាមី​ក្នុង​ជិវិត​នេះ ។

ស្វាមី​ទាំង​អស់​របស់​នាង​ត្រូវ​តែ​បាន​ស្លាប់​មុន​ពេល​នាង​ត្រូវ​បាន​ផ្សារភ្ជាប់​ទៅនឹង​បុរស​ផ្សេង​ទៀត​ដែល​នាង​បាន​រៀបការ​ជាមួយ ។ នេះ​រួម​មាន​ទាំង​អតីត​ស្វាមី​ ចាប់​តាំង​ពី​អ្នក​ដែល​នាង​ត្រូវ​បាន​លែងលះ​មក ។ បុរស​ពោះម៉ាយ​ម្នាក់ៗ​ ( បើមាន ) ត្រូវតែ​ផ្តល់​ការយល់ព្រម​ជា​លាយលក្ខណ៍​អក្សរ ។

បុរស​ដែល​បាន​ទទួល​មរណភាព ។ បុរស​ដែល​បាន​ទទួល​មរណភាព អាច​ផ្សារភ្ជាប់​នឹង​ស្ត្រី​ទាំងអស់​ដែល​គាត់​បាន​រៀបការ​ស្របច្បាប់​កាលពី​គាត់​នៅរស់ ប្រសិនបើ ( ១ ) ភរិយា​ទាំងអស់​បាន​ស្លាប់​អស់​ហើយ ឬ ( ២ ) ភរិយា​ទាំងអស់​នៅរស់ ប៉ុន្ដែ​មិន​បាន​ផ្សារភ្ជាប់​ទៅនឹង​បុរស​ផ្សេងទៀត​ទេ ( សូមមើល ៣៨.៤.១.៣ ) ។

មុនពេល​បុរស​ដែល​ស្លាប់​ត្រូវបាន​ផ្សារភ្ជាប់​ទៅនឹង​ស្រ្តី​ដែល​ស្លាប់ ​ដែល​គាត់​បាន​រៀបការ​កាល​នៅរស់ ​ស្រ្តី​មេម៉ាយ ( បើមាន ) ត្រូវ​តែផ្តល់ការយល់ព្រម​ជាលាយលក្ខណ៍អក្សរ ។

គូ​ស្វាមី​ភរិយា​ដែល​លែងលះ​គ្នា ហើយ​ទទួល​មរណភាព ។ គូ​ស្វាមី​ភរិយា​ដែល​លែងលះ​គ្នា ហើយ​ទទួល​មរណភាព អាច​ត្រូវបាន​ផ្សារភ្ជាប់​ដោយ​ការជំនួស​បាន ដើម្បី​កូនៗ​របស់​ពួកគេ​អាច​បាន​ផ្សារភ្ជាប់​ទៅនឹង​ពួកគេ​បាន ។ សូមមើល ២៨.៣.៥ ប្រសិនបើ​ស្វាមី ឬភរិយា​ត្រូវបាន​ដក​ភាពជា​សមាជិក ឬ​បាន​លាលែង​ពី​សមាជិកភាព​ក្នុង​សាសនាចក្រ ។

វា​តម្រូវ​ឲ្យមាន​ការអនុម័ត​របស់​គណៈប្រធាន​ទីមួយ មុនពេល​ផ្សារភ្ជាប់​គូ​ស្វាមី​ភរិយា​ដែល​បាន​ទទួល​មរណភាព ដែល​បាន​ទទួល​នូវ​ការលុបចោល​ការផ្សារភ្ជាប់​របស់​ពួកគេ​កាល​នៅ​មាន​ជីវិត ។

៣៨.៤.១.៩

ឥទ្ធិពល​នៃ​ការលែងលះ

ប្រសិនបើ​គូ​ស្វាមី​ភរិយា​បាន​ផ្សារភ្ជាប់​នឹង​គ្នា ហើយ​ក្រោយមក​បាន​លែងលះ​គ្នា នោះ​ពរជ័យ​នៃ​ការផ្សារភ្ជាប់​នោះ​នៅ​បន្ដ​មាន​សុពលភាព​សម្រាប់​បុគ្គល​ម្នាក់ៗ ដែល​មាន​ភាពស័ក្ដិសម ( សូមមើល ៣៨.៤.១.៥ និង ៣៨.៤.១.១០ ) ។ សមាជិក​ម្នាក់​ដែល​នៅ​បន្ដ​ស្មោះត្រង់​នឹង​សេចក្ដី​សញ្ញា​នៃ​ព្រះវិហារ​បរិសុទ្ធ នឹង​ទទួល​បាន​រាល់​ពរជ័យផ្ទាល់ខ្លួន​ទាំងអស់​ដែល​បាន​សន្យា​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ទោះបី​ស្វាមី ឬ​ភរិយា​របស់​សមាជិក​នេះ​បាន​បំពាន​សេចក្តីសញ្ញា ឬ​ដកខ្លួន​ចេញពី​អាពាហ៍ពិពាហ៍​ក្តី ។ ព្រះ​សន្យា​នឹង​បុត្រាបុត្រី​ដ៏​ស្មោះត្រង់​របស់​ទ្រង់​ថា នឹងប្រទាន​សេចក្ដី​សុខសាន្ដ នឹងភាពរឹងមាំ​នៅ​ក្នុង​ជីវិត​នេះ និង​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច​នៅ​បរម​លោក ។

សូមមើល ៣៨.៤.២.១.សម្រាប់​ព័ត៌មាន​អំពី​កូនៗ​ដែល​កើត​ក្រោយពី​ការលែងលះ​គ្នា ។

៣៨.៤.១.១០

ឥទ្ធិពល​នៃ​ការលុបចោល​ការផ្សារភ្ជាប់

ខណៈ​ដែល​ការផ្សារភ្ជាប់​នៅតែបន្ត នោះ​សមាជិក​ដែល​ស្មោះត្រង់​ចំពោះសេចក្ដី​សញ្ញា​ព្រះវិហារ​បរិសុទ្ធ នឹង​ទទួលបាន​ពរជ័យ​ផ្ទាល់​ខ្លួន​ដែល​បាន​សន្យា​នៅក្នុង​ព្រះវិហារបរិសុទ្ធ ។ នេះ​គឺជា​ការពិត ទោះបី​ស្វាមី ឬ​ភរិយា​របស់​បុគ្គល​នោះ​បាន​បំពាន​សេចក្តី​សញ្ញា ឬ​ដកខ្លួន​ចេញ​ពី​អាពាហ៍ពិពាហ៍​ក្តី ។ លើសពីនេះ ព្រះ​នឹង​មិន​តម្រូវ​ឲ្យ​នរណា​ម្នាក់បន្ដ​នៅ​ក្នុង​ទំនាក់ទំនង​ដែល​បាន​ផ្សារភ្ជាប់​រហូត​អស់កល្ប​ជានិច្ច ទាំង​ប្រឆាំង​នឹង​បំណង​របស់​ពួកគេ​នោះ​ឡើយ ។ ព្រះវរបិតាសួគ៌​នឹង​ប្រាកដថា​មនុស្ស​ម្នាក់ៗ​ទទួល​បាន​គ្រប់​ពរជ័យ​ដែល​ជា​បំណងប្រាថ្នា និង​ជាជម្រើស​របស់​ពួកគេ ។

នៅពេល​ការលុបចោល​ពិធីផ្សារភ្ជាប់​ត្រូវបាន​អនុម័ត​ដោយ​គណៈប្រធាន​ទីមួយ នោះ​ពរជ័យ​ដែល​ទាក់ទង​នឹង​ពិធីផ្សារភ្ជាប់​នឹងឈប់​មាន​ប្រសិទ្ធភាព​ទៀត​ហើយ ។

កូនៗ​ទាំងអស់​ដែល​កើតពី​ស្ដ្រី​ម្នាក់ បន្ទាប់ពី​ការលុបចោល​ពិធីផ្សារភ្ជាប់​របស់​នាង​ទៅនឹង​អតីត​ស្វាមី គឺពុំ​មែន​ជា​កូន​ដែល​កើត​នៅក្នុង​សេចក្ដី​សញ្ញា​ទៀតទេ លុះត្រាតែ​ម្តាយ​បាន​ផ្សារភ្ជាប់​នឹង​បុរស​ម្នាក់​ទៀត មុនពេល​កូន​កើត​មក ។

ថ្នាក់ដឹកនាំ​បព្វជិតភាព​គួរតែ​ប្រឹក្សា​ជាមួយ​សមាជិក​ដែល​ព្យាយាម​លុបចោល​ការផ្សារភ្ជាប់ ដើម្បី​ជួយ​ពួកគេ​ឲ្យ​យល់ពី​គោលការណ៍​ទាំងនេះ ។ ថ្នាក់ដឹកនាំ​ក្នុង​មូលដ្ឋាន​គោរព​ដល់​សិទ្ធិ​ជ្រើសរើស​របស់​សមាជិក​នៅក្នុង​ការសម្រេច​ចិត្ត​ទាំងនេះ ។

៣៨.៤.១.១១

ឥទ្ធិពល​នៃ​ការលាលែង ឬ​ការដកហូត​សមាជិកភាព​សាសនាចក្រ

បន្ទាប់ពី​គូ​ស្វាមី​ភរិយា​បាន​ផ្សារភ្ជាប់​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​ហើយ ប្រសិនបើ​មាន​នរណា​ម្នាក់​ក្នុង​ចំណោម​ពួកគេ​លាលែង​សមាជិកភាព​សាសនាចក្រ ឬ​ត្រូវបាន​គេ​ដកហូត​សមាជិកភាព​របស់​គាត់ ឬ​នាង នោះ​ពរជ័យ​ទាំងឡាយ​នៃ​ព្រះវិហារ​បរិសុទ្ធ​របស់​គាត់ ឬ​នាង​ក៏​ត្រូវបាន​ដកហូត​ដែរ ។ ទោះជា​យ៉ាងណា​ក៏ដោយ ពរជ័យ​ផ្ទាល់ខ្លួន​នៃ​ពិធីបរិសុទ្ធ​នៃ​ការផ្សារភ្ជាប់​សម្រាប់​ស្វាមី ឬ​ភរិយា និង​កូនៗ​របស់​បុគ្គល​នេះ នៅតែ​មាន​សុពលភាព​ដដែល ប្រសិនបើ​ពួកគេ​នៅ​បន្ដ​ស្មោះត្រង់ ។

កូនៗ​ទាំងអស់​ដែល​បាន​កើតពី​គូស្វាមី​ភរិយា បន្ទាប់ពី​ពួកគេ​ម្នាក់ ឬ​ពួកគេ​ទាំងពីរ​នាក់​បាន​លាលែង​សមាជិកភាព​របស់​ពួកគេ ឬ​ត្រូវបាន​គេ​ដកហូត​សមាជិកភាព​សាសនាចក្រ​របស់​ពួកគេ គឺ​មិន​កើត​នៅក្នុង​សេចក្តី​សញ្ញា​នោះ​ទេ ។ សូមមើល ៣៨.៤.២.៨ ។

៣៨.៤.​២

ការផ្សារភ្ជាប់​កូនៗ​ជាមួយ​នឹង​ឪពុក​ម្តាយ

ឪពុកម្តាយ​ត្រូវតែ​ផ្សារភ្ជាប់​ជាមួយ​គ្នា​មុននឹង​កូន​ត្រូវបាន​ផ្សារភ្ជាប់​ទៅនឹង​ពួកគេ ( សូមមើល៣៨.៤.១ ) ។

សមាជិក​គួរតែ​ប្រឹក្សា​ជាមួយ​នឹង​ប៊ីស្សព​របស់​ពួកគេ ប្រសិនបើ​ពួកគេ​មាន​សំណួរ​អំពី​គោលនយោបាយ​នៃ​ការផ្សារភ្ជាប់ ដែល​មិន​បាន​ឆ្លើយ​នៅក្នុង​វគ្គ​នេះ ។ ប៊ីស្សព​ទាក់ទង​ទៅ​ប្រធាន​ស្តេក ប្រសិនបើ​គាត់​មាន​សំណួរ ។ ប្រធាន​ស្តេក​ទាក់ទង​ទៅ​ការិយាល័យ​នៃ​គណៈប្រធាន​ទីមួយ​ប្រសិនបើ​គាត់​មាន​សំណួរ ។

សមាជិក​ទាំងឡាយ​ដែល​មាន​កង្វល់​អំពី​លក្ខណៈ​ដ៏​អស់កល្ប​ជានិច្ច​នៃ​ពិធីបរិសុទ្ធ​នៃ​ការផ្សារភ្ជាប់ និង​ទំនាក់ទំនង​ក្រុមគ្រួសារ​របស់​ពួកគេ​ត្រូវបាន​លើកទឹកចិត្ត​ឲ្យ​ទុកចិត្ត​លើ​ព្រះអម្ចាស់ ហើយ​ស្វែងរក​ការលួងលោម​ពី​ទ្រង់ ។ ព្រះវរបិតាសួគ៌​នឹង​ធានា​ថា​មនុស្ស​ម្នាក់ៗ​ទទួល​បាន​គ្រប់​ពរជ័យ​ដែល​ជា​បំណងប្រាថ្នា និង​ជម្រើស​របស់​ពួកគេ ។

៣៨.៤.២.១

កូនៗ​ដែល​កើត​នៅក្នុង​សេចក្តី​សញ្ញា

កូន​ដែល​កើត​មក បន្ទាប់ពី​ម្តាយ​របស់​ពួកគេ​ត្រូវបាន​ផ្សារភ្ជាប់​នឹង​ស្វាមី​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ គឺ​បាន​កើត​នៅក្នុង​សេចក្តី​សញ្ញា​នៃ​ការផ្សារភ្ជាប់​នោះ ។ ពួកគេ​មិន​ចាំបាច់​ទទួល​ពិធីបរិសុទ្ធ​នៃ​ការផ្សារភ្ជាប់​ទៅនឹង​ឪពុក​ម្តាយ​នោះ​ទេ ។

ពេលខ្លះ ស្ដ្រី​ម្នាក់​ដែល​បាន​ផ្សារភ្ជាប់​ទៅនឹង​បុរស​ម្នាក់ មាន​កូន​ជាមួយ​នឹង​បុរស​ម្នាក់ទៀត​នៅពេល​ក្រោយ​មក ។ នៅពេល​ការណ៍​នេះ​កើតឡើង នោះ​កូនៗ​ទាំងនេះ​កើត​នៅក្នុង​សេចក្តី​សញ្ញា​នៃ​ពិធី​ផ្សារភ្ជាប់​ថ្មីៗ​បំផុត​របស់​ស្ត្រី​នោះ លើកលែង​តែ​ពួកគេ​កើត ( ១ ) ក្រោយពី​ពិធីផ្សារភ្ជាប់​ត្រូវបាន​លុបចោល ឬ ( ២ ) បន្ទាប់ពី​វា​ត្រូវបាន​ដកហូត ដោយសារ​តែ​ការលាលែង ឬ​ការដកហូត​សមាជិកភាព​សាសនាចក្រ ។

៣៨.៤.២.២

កូនៗ​ដែល​មិន​កើត​នៅ​ក្នុង​សេចក្តី​សញ្ញា

កូនៗ​ដែល​មិន​កើត​នៅ​ក្នុង​សេចក្តី​សញ្ញា អាច​មាន​ចំណែក​នៅ​ក្នុង​គ្រួសារ​ដ៏​អស់​កល្បជានិច្ច​បាន តាម​រយៈ​ការផ្សារភ្ជាប់​ទៅ​នឹង ៖

  • ឪពុកម្តាយ​បង្កើត​របស់​ពួកគេ ។

  • ឪពុក​ម្ដាយ​ចិញ្ចឹម​របស់​ពួកគេ ។

  • ឪពុកម្តាយ​បង្កើត ឬ​ឪពុកម្តាយ​ចិញ្ចឹម និង​ឪពុកម្តាយ​ចុង ( សូមមើល៣៨.៤.២.៥ ) ។

កូនៗ​ទាំងនេះ​ទទួល​បាន​ពរជ័យ​ទាំងឡាយ​ដូចគ្នា ដូចជា​ពួកគេ​បាន​កើត​នៅក្នុង​សេចក្តី​សញ្ញា​ដែរ ។

ពិធី​ផ្សារភ្ជាប់​កូនៗ​នៅ​រស់ជា​មួយ​នឹង​ឪពុក​ម្តាយ​នៅរស់ ។ កូន​ដែល​រស់នៅ​ត្រូវបាន​ផ្សារភ្ជាប់​ទៅ​ឪពុកម្តាយ​តែ​ពីរនាក់​ប៉ុណ្ណោះ គឺ—​ប្តី និង​ប្រពន្ធ ។ ប្រសិនបើ​ឪពុកម្តាយ​ទាំងពីរ​កំពុង​រស់នៅ នោះ​ពួកគេ​ត្រូវតែ​រៀបការ ហើយ​ផ្សារភ្ជាប់​នឹង​គ្នាសិន ។

សូមមើល ២៧.៤.១សម្រាប់​ព័ត៌មាន​អំពី​ការចេញ​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​សម្រាប់​កូនៗ​ដែល​ត្រូវ​ផ្សារភ្ជាប់​នឹង​ឪពុក​ម្ដាយ​របស់​ពួកគេ ។

សមាជិក​ដែល​មាន​អាយុ ២១ ឆ្នាំ​ឡើងទៅ​ត្រូវតែ​ទទួល​អំណោយទាន​ពិសិដ្ឋ ដើម្បី​អាច​ផ្សារភ្ជាប់​ទៅនឹង​ឪពុក​ម្ដាយ​របស់​ពួកគេ ( សូមមើល ២៦.៤.៤ ) ។

ពិធីផ្សារភ្ជាប់​កូនៗ​ដែល​នៅរស់​ជា​មួយ​នឹង​ឪពុក​ម្តាយ​ដែល​ស្លាប់​ កូន​ដែល​នៅរស់​ត្រូវ​បាន​ផ្សារភ្ជាប់​ទៅ​នឹង​តែ​ឪពុក​ម្ដាយ​មួយគូរតែប៉ុណ្ណោះ ។ ឪពុក​ម្ដាយ​ត្រូវតែ​បាន​ផ្សារភ្ជាប់​នឹងគ្នា​សិន មុនពេល​កូនៗ​អាច​ផ្សារភ្ជាប់​ទៅនឹង​ពួកគាត់​បាន ។

សមាជិកមជ្ឈិមវ័យ​ម្នាក់​នៅពេល​ដែល​ឪពុក​ម្ដាយ​របស់​គាត់​ស្លាប់ ជា​ទូទៅ​ត្រូវ​បាន​ផ្សារភ្ជាប់​ទៅនឹង​ឪពុក​ម្ដាយ​ទាំងនោះ ។ ដូចដែល​បាន​ប្រើ​នៅទីនេះ ពាក្យឪពុក​ម្ដាយ មានន័យ​ថា ឪពុក​ម្ដាយ​បង្កើត​ ឪពុកម្ដាយ​ចិញ្ចឹម ឬ​ឪពុក​ម្ដាយ​បង្កើត និង​ឪពុកម្ដាយ​ចុង ។

តារាង​ខាង​ក្រោម​នេះ បង្ហាញ​ពី ជម្រើស​នៃ​ការផ្សារភ្ជាប់ ដែល​មាន​សម្រាប់​មនុស្ស​ម្នាក់ ដែល​ឪពុកម្ដាយ​របស់​គាត់​បាន​ស្លាប់​ នៅពេល​ពួកគាត់ ​នៅ​ជា​អនីតិជន ឬ​អ្នក​ដែល​មិន​អាច​ទទួល​ខុស​ត្រូវ ដោយសារ​តែ​ពិការភាព ។

កាលៈទេសៈ

ជម្រើស

កុមារ​អនិតិជន

  • ត្រូវ​បាន​ផ្សារភ្ជាប់​ទៅ​ឪពុក​ម្ដាយ​ចិញ្ចឹម ឬ​អាណាព្យាបាល​ស្របច្បាប់ ដែល​កំពុង​ចិញ្ចឹម​ដល់​គាត់

  • រង់ចាំ​រហូត​ដល់​គាត់​ជា​មនុស្ស​ពេញវ័យ ហើយ​ជ្រើសរើស​ផ្សារភ្ជាប់​ទៅ​នឹង ( ១ ) ឪពុកម្ដាយ​ដែល​បាន​ស្លាប់ ឬ ( ២ ) ឪពុក​ម្ដាយចិញ្ចឹម ឬ អាណាព្យាបាល​ស្រប​ច្បាប់​ដែល​ចិញ្ចឹម​គាត់

បុគ្គល​ដែល​ពុំ​អាច​ទទួលខុសត្រូវ​ដោយសារ​ពិការភាព

  • ត្រូវ​ផ្សារភ្ជាប់​ទៅ​ឪពុក​ម្តាយ​ចិញ្ចឹម ឬ​អាណាព្យាបាល​ស្រប​ច្បាប់ ដែល​កំពុង​បីបាច់​ដល់​គាត់

សូមមើល ២៧.៤.១សម្រាប់​ព័ត៌មាន​អំពី​ការចេញ​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​សម្រាប់​កូនៗ​ដែល​ត្រូវ​ផ្សារភ្ជាប់​នឹង​ឪពុក​ម្ដាយ​របស់​ពួកគេ ។

សមាជិក​ដែល​មាន​អាយុ ២១ ឆ្នាំ​ឡើងទៅ​ត្រូវតែ​ទទួល​អំណោយទាន​ពិសិដ្ឋ ដើម្បី​អាច​ផ្សារភ្ជាប់​ទៅនឹង​ឪពុក​ម្ដាយ​របស់​ពួកគេ ( សូមមើល ២៦.៤.៤ ) ។

ការផ្សារភ្ជាប់​កូន​ដែល​ស្លាប់​ទៅនឹង​ឪពុកម្តាយ ( នៅរស់ ឬស្លាប់ ) ។ ជា​ធម្មតា មរណជន​ត្រូវបាន​ផ្សារភ្ជាប់​ទៅនឹង​ឪពុក​ម្តាយ​បង្កើត ឬ​ឪពុក​ម្តាយ​ចិញ្ចឹម​របស់​គាត់ ។ ទោះជាយ៉ាងណាក៏ដោយ កូន​ដែល​បាន​ស្លាប់​ក៏​អាច​ត្រូវ​បាន​ផ្សារភ្ជាប់​ផងដែរ​ទៅនឹង ៖

  • ម្តាយ​បង្កើត និង​ឪពុក​ចុង ។

  • ឪពុក​បង្កើត និង​ម្តាយ​ចុង ។

  • ឪពុក​ម្ដាយ​ចិញ្ចឹម ឬ​តាយាយ​ចិញ្ចឹម​ដែល​បាន​ចិញ្ចឹម​បីបាច់​កុមារ​នោះ ( សូមមើល ៣៨.៤.២.៤ ) ។

  • ស្វាមី​ភរិយា​ដែល​មាន​បំណង​សុំ​កូន​នោះ​មក​ចិញ្ចឹម ប៉ុន្តែ​ពុំ​អាច​បំពេញ​ការសុំ​យក​ចិញ្ចឹម​បាន ពីមុន​កុមារ​នោះ​ស្លាប់ ( សូមមើល ៣៨.៤.២.៤ ) ។

ការផ្សារភ្ជាប់​ទាំងនេះ​អាច​ធ្វើ​បាន ទោះបីជា​កុមារ​ដែល​ស្លាប់​នោះ​បាន​ផ្សារភ្ជាប់​ទៅនឹង​ឪពុក​ម្តាយ​បង្កើត ឬ​ឪពុក​ម្តាយ​ចិញ្ចឹម​របស់​គាត់​ក្តី ។ ការ​ផ្សារភ្ជាប់​ទៅនឹងបុគ្គល​ដែល​ពុំ​មែនជា​ឪពុកម្តាយ​បង្កើត ឬ​បុគ្គល​ដែល​ពុំមែន​ជា​ឪពុកម្តាយ​ចិញ្ចឹម នៅក្នុង​ស្ថានភាព​នានា​ក្រៅ​ពី​អ្វី​ដែល​បាន​ពិពណ៌នា​ដូច​ខាង​លើ​នេះ តម្រូវ​ឲ្យ​មាន​ការអនុម័ត​ពី​គណៈប្រធាន​ទីមួយ ។

៣៨.៤.២.៣

កូន​សុំ ឬ​កូនចិញ្ចឹម​ដែល​នៅ​រស់

កូន​ដែល​នៅរស់​ដែល​បាន​កើត​នៅក្នុង​សេចក្តី​សញ្ញា ឬ​ដែល​បាន​ផ្សារភ្ជាប់​ជាមួយ​នឹង​ឪពុក​ម្តាយ​រួច​ហើយ មិន​អាច​ផ្សារភ្ជាប់​ជាមួយ​នឹង​ឪពុក​ម្តាយ​ណា​ផ្សេងទៀត​បាន​ទេ បើ​គ្មាន​ការអនុម័ត​ពី​គណៈប្រធាន​ទីមួយ​នោះ ។

កូនៗ​ដែល​នៅ​រស់​ដែល​បាន​សុំ​មក​ចិញ្ចឹម​ស្រប​ច្បាប់ ហើយ​មិន​បាន​កើត​នៅ​ក្នុង​សេចក្តី​សញ្ញា ទាំង​មិន​បាន​ផ្សារភ្ជាប់​ទៅ​នឹង​ឪពុក​ម្តាយ​បង្កើត អាច​ផ្សារភ្ជាប់​ទៅ​នឹង​ឪពុក​ម្តាយ​ចិញ្ចឹម​របស់​ពួក​គេ បន្ទាប់ពី​ការសុំ​មក​ចិញ្ចឹម​ធ្វើ​ឡើង​ចប់​សព្វ​គ្រប់ ។ លិខិត​សម្រេច​មួយ​ច្បាប់​អំពី​ការសុំ​កូន​ចិញ្ចឹម​ស្របច្បាប់ គួរតែ​បង្ហាញ​នៅឯ​ព្រះវិហារ​បរិសុទ្ធ ។ លិខិត​សាលក្រម​ពី​តុលាការ​ជា​អាណាព្យាបាល​ពេញ​ច្បាប់ មិន​មាន​ការ​បញ្ជាក់​គ្រប់​គ្រាន់ សម្រាប់​ពិធី​ផ្សារភ្ជាប់​ទេ ។ វា​មិនមែន​ជា​កាតព្វកិច្ច ដើម្បី​ស្គាល់​ឪពុក​ម្តាយ​បង្កើត​របស់​កូនៗ​ទាំង​នេះ​ទេ ។

ការអនុម័ត​របស់​គណៈប្រធាន​ទីមួយ​ចាំបាច់​ត្រូវ​មាន សម្រាប់​សមាជិក​នៅរស់ ដើម្បី​បាន​ផ្សារភ្ជាប់​ជាមួយ​នឹង​ឪពុក​ម្តាយ​ចិញ្ចឹម ។ តម្រូវការ​នេះ​អនុវត្ត សូម្បីតែ​មិន​ស្គាល់​មុខ​ឪពុក​ម្តាយ​បង្កើត​របស់​កូន​ចិញ្ចឹម​នោះ​ក្តី ។ សំណើ​បែប​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ ប្រធាន​ស្ដេក​ដោយ​ប្រើ ធ.ថ.ស ( សូមមើល៦.២.៣ ) ។

៣៨.៤.២.៤

កូន​សុំ ឬ​កូនចិញ្ចឹម​ដែល​ទទួល​មរណភាព

ជា​ធម្មតា កូន​សុំ​ដែល​បាន​ទទួល​មរណភាពត្រូវ​បាន​ផ្សារភ្ជាប់​ទៅ​នឹង​ឪពុក​ម្តាយ​ចិញ្ចឹម​របស់​គាត់ ឬ​នាង ។

កូន​ចិញ្ចឹម​ដែល​បាន​ទទួល​មរណភាព ជា​ធម្មតា​ត្រូវ​បាន​ផ្សារភ្ជាប់​ទៅ​នឹង​ឪពុក​ម្តាយ​បង្កើត​របស់​គាត់ ឬ​នាង ។

៣៨.៤.២.៥

ការផ្សារភ្ជាប់​កូនៗ​នៅរស់​ទៅនឹង​ឪពុក ឬ​ម្តាយ​បង្កើត និង​ឪពុក ឬ​ម្តាយ​ចុង

កូនៗ​ដែល​ជា​អនីតិជន និង​កូនៗ​ដែល​មិន​អាច​ទទួល​ខុសត្រូវ ។ កូនៗ​ដែល​នៅរស់​ដែល​ជា​អនីតិជន និង​កូនៗ​ដែល​មិន​អាច​ទទួល​ខុសត្រូវ​បាន​ដោយសារ​ពិការភាព​ខាង​បញ្ញា អាច​ផ្សារភ្ជាប់​ទៅនឹង​ឪពុក ឬ​ម្តាយ​បង្កើត ជាមួយ​នឹង​ឪពុក ឬ​ម្តាយ​ចុង​បាន បើ​លក្ខខណ្ឌ​ដូច​ខាងក្រោម​នេះ​ទាំងអស់​ត្រូវបាន​បំពេញ​តែ​ប៉ុណ្ណោះ ៖

  • កូន​នោះ​មិន​បាន​កើត​មក​ក្នុង​សេចក្ដីសញ្ញា ឬ​មិន​បាន​ផ្សារភ្ជាប់​ពីមុន​មកទេ ។

  • កូន​នោះ​មិន​ត្រូវបាន​សុំ​មក​ចិញ្ចឹម​ដោយ​ឪពុក ឬ​ម្ដាយ​ផ្សេង​ទៀត ។

  • ឪពុក ឬ​ម្តាយ​បង្កើត​បាន​ចុះ​ហត្ថលេខា​លើ​លិខិត​យល់ព្រម​ដើម្បី​ឲ្យ​ពិធី​ផ្សារភ្ជាប់​ធ្វើឡើង​បាន ។ លិខិត​សាលក្រម​ពី​តុលាការ​ជា​អាណាព្យាបាល​ពេញ​ច្បាប់ មិន​មាន​ការ​បញ្ជាក់​គ្រប់​គ្រាន់ សម្រាប់​ពិធី​ផ្សារភ្ជាប់​ទេ ។ លិខិត​យល់​ព្រមគួ​រតែ​ប្រើ​ពាក្យ​ស្រដៀង​គ្នា​ទៅ​នឹង​ពាក្យ​ដូច​ខាង​ក្រោម ៖

    « ខ្ញុំ [ នាម​ឪពុកម្ដាយ​បង្កើត ], ផ្តល់​ការអនុញ្ញាត​ឲ្យ [ ឈ្មោះកូន ឬកូនៗ ] ត្រូវ​ផ្សារភ្ជាប់​នៅ​ក្នុង​ព្រះវិហារបរិសុទ្ធ ទៅនឹង [ នាម​របស់​ឪពុកម្ដាយ ] ។ ខ្ញុំ​យល់​ថា ការ​ផ្សារភ្ជាប់​នេះ​គឺ​ជា​ពិធី​សាសនា​មួយ ហើយ​គ្មាន​ការជាប់ពាក់ព័ន្ធ​នឹង​ផ្នែក​ច្បាប់​ទេ » ។

    លិខិត​នេះ​ត្រូវ​បង្ហាញ​នៅឯ​ព្រះវិហារ​បរិសុទ្ធ មុនពេល​ធ្វើ​ពិធី​ផ្សារភ្ជាប់ ។

ប្រសិនបើ​ឪពុក ឬ​ម្តាយ​បង្កើត​ម្នាក់​ទទួល​មរណភាព ឬ​សិទ្ធិ​ក្នុង​នាម​ជា​ឪពុក ឬ​ម្តាយ​របស់​គាត់​ត្រូវបាន​បញ្ចប់​ទាំងស្រុង​តាម​នីតិវិធី​ច្បាប់ នោះ​ការយល់​ព្រម​មិន​តម្រូវ​ឲ្យ​មាន​ទេ ។ ដូចគ្នា​នោះដែរ គេពុំ​ត្រូវការ​ការចារ​យល់ព្រម​អ្វីទេ ប្រសិន​បើ​កូន​ត្រូវ​បាន​ចាត់ទុក​ថា​ជា​មនុស្ស​ពេញវ័យ​នៅក្នុងទី​កន្លែង​ដែលគាត់​រស់នៅ ។

ប្រសិនបើ​រក​ឪពុក ឬ​ម្តាយ​បង្កើត​ម្នាក់​ពុំ​ឃើញ​ទេ បន្ទាប់ពី​ខិតខំ​គ្រប់​វិធី​ដើម្បី​ស្វែងរក​ពួកគាត់​ហើយ​ក្តី នោះ​ការយល់ព្រម​មិន​តម្រូវ​ឲ្យ​មាន​ទេ ។ នៅក្នុង​ករណី​នេះ ប៊ីស្សព និង​ប្រធាន​ស្តេក​ត្រូវ​បញ្ជាក់​នៅក្នុង​ដំណើរការ​បញ្ជាក់​បង្ហាញ​ថា កិច្ច​ខិតខំ​គ្រប់​វិធី​ដើម្បី​ស្វែងរក​ឪពុក​ម្តាយ​ដែល​បាត់​នោះ​គឺ​រក​មិន​ឃើញ​ឡើយ ។ ប្រសិនបើ​ឪពុក ឬ​ម្ដាយ​បង្កើត​នោះ​មក​បង្ហាញ​ខ្លួន​នៅពេល​ក្រោយ នោះ​ការផ្សារភ្ជាប់​នេះ​នឹង​ត្រូវ​ពិនិត្យ​មើល​ឡើងវិញ ។

កូនៗ​មជ្ឈិមវ័យ ។ សមាជិក​មជ្ឈិមវ័យ​ដែល​នៅរស់​ម្នាក់ អាច​ផ្សារភ្ជាប់​ទៅនឹង​ឪពុក ឬ​ម្ដាយ​បង្កើត ជាមួយ​នឹង​ឪពុក ឬ​ម្ដាយ​ចុង​បាន ប្រសិនបើ​សមាជិក​នេះ​មិន​បាន​កើត​នៅក្នុង​សេចក្ដីសញ្ញា ឬ​មិន​បាន​ផ្សារភ្ជាប់​ទៅនឹង​ឪពុក​ម្ដាយ​ពីមុន​មក​ទេ ។

សមាជិក​ដែល​មាន​អាយុ ២១ ឆ្នាំ​ឡើងទៅ​ត្រូវតែ​ទទួល​អំណោយទាន​ពិសិដ្ឋ មុនពេល​ផ្សារភ្ជាប់​ទៅនឹង​ឪពុកម្ដាយ​បង្កើត និង​ឪពុក​ម្ដាយ​ចុង ។

សមាជិក​ដែល​បាន​រៀបការ​រួចហើយ ដែល​មាន​អាយុ​ក្រោម ២១ ឆ្នាំ មិន​ចាំបាច់​ទទួល​អំណោយទាន​ពិសិដ្ឋ​ដើម្បី​ផ្សារភ្ជាប់​ទៅនឹង​ឪពុក ឬ​ម្ដាយ​បង្កើត ជាមួយ​នឹង​ឪពុក ឬ​ម្ដាយ​ចុង​នោះ​ទេ ។ ទោះជា​យ៉ាងណា ពួកគេ​ត្រូវតែ​មាន​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​ដែល​មាន​សុពលភាព​ដើម្បី​អាច​បាន​ផ្សារភ្ជាប់​ទៅនឹង​ឪពុក​ម្ដាយ ( សូមមើល ២៦.៤.៤ ) ។

សូមមើល ២៧.៤.១សម្រាប់​ព័ត៌មាន​អំពី​ការចេញ​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​សម្រាប់​កូនៗ​ដែល​ត្រូវ​ផ្សារភ្ជាប់​នឹង​ឪពុក​ម្ដាយ​របស់​ពួកគេ ។

៣៨.៤.២.៦

កូន​ដែល​បាន​ចាប់​កំណើត​ដោយ​ការបាញ់​បញ្ចូល​មេជីវិត​ឈ្មោល​ចូលទៅក្នុង​ស្បួន​ស្រ្តី ម្នាក់​តាម​មធ្យោបាយ​សប្បនិម្មិត ឬ​ការបង្ក​កំណើត​ក្រៅ​ស្បូន

កូនៗ​ដែល​បាន​ចាប់​កំណើត​ដោយ​ការចាក់​ទឹកកាម​ចូល​ក្នុង​ស្បូន ឬ​ការបង្ក​កំណើត​ក្រៅ​ផ្ទៃ បាន​កើត​នៅ​ក្នុង​សេចក្តី​សញ្ញា ប្រសិន​បើ​ឪពុក​ម្តាយ​របស់​ពួក​គេ​បាន​ផ្សារភ្ជាប់​រួច​ហើយ ។ ប្រសិន​បើ​កូន​បាន​កើត​មក​មុន​ពេល​ឪពុក​ម្តាយ​របស់​ពួក​គេ​ផ្សារភ្ជាប់ នោះ​ពួក​គេអាច​ផ្សារភ្ជាប់​នឹង​ឪពុក​ម្តាយ​របស់​ពួក​គេ បន្ទាប់ពី​ឪពុក​ម្តាយ​របស់​ពួក​គេ​បាន​ផ្សារភ្ជាប់​ជា​មួយ​គ្នា ។

៣៨.៤.២.៧

កូន​ដែល​កើត​មក​ដោយ​ម្តាយ​ដែល​ពពោះ​ជំនួស

ប្រសិនបើ​កូន​បាន​កើត​មក​ដោយ​ម្តាយ​ដែល​ពពោះ​ជំនួស​ម្តាយ​ផ្សេង នោះ​ប្រធាន​ស្តេក​នាំយក​បញ្ហា​នេះ​ទៅកាន់​ការិយាល័យ​គណៈប្រធាន​ទីមួយ ( សូមមើល ៣៨.៦.២២ ) ។

៣៨.៤.២.៨

ស្ថានភាព​របស់​កូនៗ នៅពេល​ដែល​ពិធី​ផ្សារភ្ជាប់ ត្រូវបាន​លុបចោល ឬ​ដកហូត​វិញ

កូនៗ​ស្មោះត្រង់​ដែលបាន​កើត​ក្នង​សេចក្តី​សញ្ញា ឬ​បាន​ផ្សារភ្ជាប់​ទៅ​នឹង​ឪពុកម្តាយ ​ដែលរក្សា​ទុក​នូវ​ពរជ័យ​នៃ​ភាពជាឪពុកម្តាយ​ដ៏អស់កល្ប ។ នេះ​ជា​ការពិត​ទោះបីជា ៖

  • ការផ្សារភ្ជាប់​របស់ឪពុកម្ដាយ​ពួកគេ​ក្រោយមក​ត្រូវ​បាន​លុប​ចោល​ក៏ដោយ ។

  • សមាជិកភាព​ក្នុង​សាសនាចក្រ​របស់​ឪពុក ឬ​ម្ដាយ​ក្រោយ​មក​ត្រូវ​បាន​លាលែង ឬដកហូត​ក៏ដោយ ។

កូនៗ​ដែល​បាន​កើត​បន្ទាប់ពី​ការផ្សារភ្ជាប់​របស់​ឪពុក​ម្តាយ ត្រូវបាន​លុបចោល ឬ​ដកហូត​វិញ​នោះ​មិន​កើត​នៅក្នុង​សេចក្តី​សញ្ញា​ទេ ។ កូនៗ​ទាំងនេះ​អាច​ផ្សារភ្ជាប់​ទៅនឹង​ឪពុក​ម្តាយ​របស់​ពួកគេ បន្ទាប់ពី​ពរជ័យ​ទាំងឡាយ​ក្នុង​ព្រះវិហារបរិសុទ្ធ​របស់​ឪពុក​ម្តាយ​ត្រូវបាន​ស្តារ​ឡើងវិញ ( បើ​អនុវត្ត ) ហើយ​រាល់​ឧបសគ្គ​នានា​ដទៃ​ទៀត​ត្រូវបាន​ដកចេញ ។

៣៨.៥

សម្លៀក​បំពាក់​ព្រះ​វិហារ​បរិសុទ្ធ និង​សម្លៀក​បំពាក់​ពិសិដ្ឋ

៣៨.៥.១

សម្លៀកបំពាក់​ព្រះវិហារបរិសុទ្ធ

នៅ​អំឡុងពេល​ទទួល​អំណោយទាន​ពិសិដ្ឋ និង​ពិធីបរិសុទ្ធ​នៃ​ការផ្សារភ្ជាប់​ក្នុង​ព្រះវិហារ​បរិសុទ្ធ សមាជិក​នៃ​សាសនាចក្រ​ស្លៀក​សម្លៀក​បំពាក់​ពណ៌​ស ។ ស្រ្តី​ស្លៀកពាក់​សម្លៀក​បំពាក់​ពណ៌​ស​ដូច​តទៅនេះ ៖ រ៉ូប​ដៃវែង ឬដៃ​ត្រការ ( ឬ​សំពត់ និង​អាវ​ដៃវែង ឬ​អាវ​ដៃ​ត្រការ ) ស្រោមជើង និង​ស្បែកជើង ឬ​ស្បែកជើង​ស៊ក ។

បុរស​ស្លៀកពាក់​សម្លៀកបំពាក់​ពណ៌​ស​ដូច​តទៅនេះ ៖ អាវ​ដៃវែង ក្រវ៉ាត់ក ខោ ស្រោមជើង និង​ស្បែកជើង​ប៊ូរ ឬ​ស្បែកជើង​ស៊ក ។

នៅ​អំឡុងពេល​ទទួល​អំណោយទាន​ពិសិដ្ឋ និង​ពិធីបរិសុទ្ធ​នៃ​ការផ្សារភ្ជាប់ សមាជិក​ស្លៀកពាក់​សម្លៀកបំពាក់​ពិធី​បន្ថែម​ទៀត នៅពី​លើ​សម្លៀកបំពាក់​ពណ៌​ស​របស់​ពួកគេ ។

៣៨.៥.២

ការ​ទទួល​បាន​សម្លៀក​បំពាក់​ព្រះ​វិហារ​បរិសុទ្ធ និង​សម្លៀក​បំពាក់​ពិសិដ្ឋ

ថ្នាក់ដឹកនាំ​វួដ និង​ស្តេក​លើកទឹកចិត្ត​សមាជិក​ដែល​បាន​ទទួល អំណោយទាន​ពិសិដ្ឋ​ឲ្យ​មាន​សម្លៀកបំពាក់​ព្រះវិហារ​បរិសុទ្ធ​របស់​ពួកគេ​ផ្ទាល់ខ្លួន ។ សម្លៀកបំពាក់​ព្រះវិហារ​បរិសុទ្ធ និង​សម្លៀកបំពាក់​ពិសិដ្ឋ អាច​រក​ទិញ​បាន​នៅ​តាម​ហាង​ចែកចាយ​របស់​សាសនាចក្រ ឬ​នៅលើ​គេហទំព័រ store.ChurchofJesusChrist.org ។ ស្មៀន​ស្តេក និង​វួដ​អាច​ជួយ​សមាជិក​បញ្ជា​ទិញ​សម្លៀក​បំពាក់​នោះ ។

ប៊ីស្សព​អាច​ប្រើ​មូលនិធិ​ដង្វាយ​តមអាហារ ដើម្បី​ជួយ​សមាជិក​ដែល​ត្រូវការ​ទិញ​សម្លៀកបំពាក់​ព្រះវិហារបរិសុទ្ធ និង​សម្លៀកបំពាក់​ពិសិដ្ឋ ( សូមមើលជំពូក​ទី ២២ ) ។

ព្រះ​វិហារ​បរិសុទ្ធ​មួយ​ចំនួន​ក៏​មាន​សម្លៀក​បំពាក់​ព្រះវិហារ​បរិសុទ្ធ​សម្រាប់​ជួល​ផង​ដែរ ។ ប្រសិន​បើ​ព្រះ​វិហារ​បរិសុទ្ធ​មិន​មាន​សម្លៀក​បំពាក់​សម្រាប់​ជួល​ទេ នោះ​សមាជិក​ចាំបាច់​ត្រូវ​យក​សម្លៀក​បំពាក់​ព្រះ​វិហារ​បរិសុទ្ធ​ទៅ​ជា​មួយ​ពួក​គេ ។ សូមមើល នៅលើ​គេហទំព័រ ​temples.ChurchofJesusChrist.org ដើម្បី​ដឹង​ថាតើ​ព្រះវិហារ​បរិសុទ្ធ​ណាមួយ​មាន​ជួល​សម្លៀកបំពាក់ ។

ព្រះ​វិហារ​បរិសុទ្ធ​រក្សា​ការ​ផ្គត់ផ្គង់​សម្លៀក​បំពាក់​ព្រះ​វិហារ​បរិសុទ្ធ​មាន​កម្រិត ដើម្បី​អ្នក​ផ្សព្វផ្សាយ​សាសនា​ពេញ​ម៉ោង​អាច​ប្រើ​ប្រាស់​បាន ។ ពុំមាន​គិត​ថ្លៃ​ជួល​នោះទេ ខណៈ​ដែល​ពួក​គេស្ថិត​នៅ​ក្នុង​មជ្ឈមណ្ឌល​បំពាក់​បំប៉ន​អ្នក​ផ្សព្វ​ផ្សាយ​សាសនា និង​នៅ​ពេល​ពួក​គេ​មាន​ការ​អនុញ្ញាត​ឲ្យ​ចូល​រួម​នៅ​ក្នុង​ពិធី​បរិសុទ្ធ​នានា​នៃ​ព្រះ​វិហារ​បរិសុទ្ធ អំឡុង​ពេល​កំពុង​បម្រើ​នៅ​ក្នុង​តំបន់​បេសកកម្ម ។ ប្រសិនបើ​ចាំបាច់ សម្លៀកបំពាក់​នេះ​អាច​ប្រើប្រាស់​ដោយ​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ដែល​ទទួល​អំណោយទាន​ពិសិដ្ឋ​របស់​ពួកគេ​ផ្ទាល់ ។

សម្លៀកបំពាក់ពិសិដ្ឋ​នេះ​មានជា​សាច់ក្រណាត់ និង​ម៉ូដ​ផ្សេងៗ​គ្នា រួមទាំង ម៉ូដ​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ ឬ​បំបៅដោះ​កូន​ផងដែរ នៅលើ​គេហទំព័រ ( store.ChurchofJesusChrist.org) ។

សមាជិក​ដែល​ត្រូវការ​សម្លៀកបំពាក់​ពិសិដ្ឋ​​ដែល​ពុំ​មាន​​ទំហំ ​អាច​ទាក់ទង​ទៅកាន់​អ្នកប្រឹក្សា​ខាង​សម្លៀក​បំពាក់​ដើម្បី​ធ្វើការ​បញ្ជាទិញ​ជា​ពិសេស ។ ព័ត៌មាន​ទំនាក់ទំនង​មាន​នៅលើ​គេហទំព័រ store.ChurchofJesusChrist.org/contactus ។

សម្រាប់​ព័ត៌មាន​អំពី​ការ​ល​សម្លៀកបំពាក់ មុន​នឹងបញ្ជា​ទិញ​សម្លៀកបំពាក់​ទាំង​នោះ​សូមមើល store.ChurchofJesusChrist.org ។

៣៨.៥.៣

សម្លៀក​បំពាក់​ពិសិដ្ឋ និង​សម្លៀក​បំពាក់​ព្រះ​វិហារ​បរិសុទ្ធ សម្រាប់​សមាជិក​ដែល​មាន​ពិការភាព ឬ​ប្រតិកម្ម

សម្លៀកបំពាក់​ពិសិដ្ឋ​អាច​បញ្ជាទិញ​ជាពិសេស​សម្រាប់​សមាជិក​ដែល​ឈឺ​ដេក​លើគ្រែ ដែល​ពិការ​ធ្ងន់ធ្ងរ ឬ​មាន​ប្រតិកម្ម​ទៅនឹង​សាច់ក្រណាត់ ឬ​សម្លៀកបំពាក់​ពិសិដ្ឋ​មួយចំនួន ( សូមមើល « Garments and Sacred Clothing » នៅលើ​គេហទំព័រ store.ChurchofJesusChrist.org ) ។

រ៉ូប​ព្រះវិហារបរិសុទ្ធ​ខ្លីៗ​មាន​សម្រាប់​សមាជិក​ដែល​អង្គុយ​លើ​កៅអីរុញ ឬ​សមាជិក​ដែល​មាន​តម្រូវការ​ពិសេស​ផ្សេង​ទៀត ( សូមមើល នៅ​គេហទំព័រ store.ChurchofJesusChrist.org ) ។

៣៨.៥.៤

ការដេរ​សម្លៀក​បំពាក់​ព្រះ​វិហារ​បរិសុទ្ធ

សមាជិក​មិន​គួរ​ដេរ​សម្លៀកបំពាក់​ពិធីការ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ឬ​សម្លៀក​បំពាក់​ពិសិដ្ឋ​ឡើយ ។

៣៨.៥.៥

ការពាក់​សម្លៀកបំពាក់​ពិសិដ្ឋ

គណៈប្រធាន​ទីមួយ បានផ្តល់​នូវ​ការណែនាំ​ដូច​ខាងក្រោម​ស្តីពី​ការពាក់​សម្លៀកបំពាក់ពិសិដ្ឋ ៖

« សម្លៀក​បំពាក់​បរិសុទ្ធ​នៃ​បព្វជិតភាព​ដ៏​បរិសុទ្ធ​រំឭក​យើង​អំពី វាំងនន​នៅក្នុង​ព្រះវិហារបរិសុទ្ធ ហើយ​វាំងនន​នោះ​ជា​និមិត្តរូប​អំពី​ព្រះយេស៊ូវគ្រីស្ទ ។ នៅពេល​អ្នក​ពាក់​សម្លៀក​បំពាក់​ពិសិដ្ឋ​របស់​អ្នក នោះ​អ្នក​ស្លៀកពាក់​និមិត្តសញ្ញា​ដ៏​ពិសិដ្ឋ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។ ការស្លៀកពាក់​វា​គឺជា​ការបង្ហាញ​ខាងក្រៅ​នៃ​ការតាំងចិត្ត​ខាងក្នុង​ខ្លួន​របស់​អ្នក​ក្នុង​ការដើរ​តាម​ទ្រង់ ។ សម្លៀក​បំពាក់​ពិសិដ្ឋ​ក៏​ជា​ការរំឭក​អំពី​សេចក្ដីសញ្ញា​នៃ​ព្រះវិហារ​បរិសុទ្ធ​របស់​អ្នក​ផង​ដែរ ។ អ្នក​គួរតែ​ស្លៀកពាក់​សម្លៀក​បំពាក់​ពិសិដ្ឋ​ទាំង​យប់​ទាំង​ថ្ងៃ​ពេញ​មួយ​ជីវិត​របស់​អ្នក ។ នៅពេល​ដែល​ត្រូវតែ​ដោះ​សម្លៀក​បំពាក់​បរិសុទ្ធ​ចេញ​សម្រាប់​ធ្វើ​សកម្មភាពទាំងឡាយ​ណា ដែល​មិន​អាច​ស្លៀក​សម្លៀក​បំពាក់​ពិសិដ្ឋ​បាន​ដោយ​សមរម្យ នោះ​សូម​ព្យាយាម​ស្លៀក​ពាក់​វា​ឡើងវិញ​ឲ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ។ នៅពេល​អ្នក​គោរព​តាម​សេចក្ដីសញ្ញា​របស់​អ្នក រួមទាំង​អភ័យឯកសិទ្ធិ​ដ៏​ពិសិដ្ឋ​ដើម្បី​ស្លៀកពាក់​សម្លៀក​បំពាក់​ពិសិដ្ឋ ដូច​ដែល​បាន​ណែនាំ​នៅក្នុង​ពិធីបរិសុទ្ធ​លាងជម្រះ នោះ​អ្នក​នឹង​មាន​សិទ្ធិ​ទទួល​បាន​សេចក្ដី​មេត្តាករុណា ការការពារ កម្លាំង និង​ព្រះចេស្តា​របស់​ព្រះអង្គ​សង្គ្រោះ​កាន់តែ​មហិមា » ។

សម្លៀកពាក់​ពិសិដ្ឋ​គួរ​ត្រូវបាន​ស្លៀក​ពីក្រោម​សម្លៀក​បំពាក់​ក្រៅ ។ វា​គឺជា​ការសម្រេចចិត្ត​ផ្ទាល់ខ្លួន ថា​តើ​ខោអាវ​ទ្រនាប់​ផ្សេងទៀត​ត្រូវ​ពាក់​ពីលើ ឬ​ពីក្រោម​សម្លៀក​បំពាក់​ពិសិដ្ឋ​ព្រះវិហារ​បរិសុទ្ធ ។

សមាជិក​មិន​គួរ​កែឆ្នៃ​ម៉ូត ឬ​ផ្លាស់ប្តូរ​ម៉ូត​សម្លៀកបំពាក់​ពិសិដ្ឋ​ដើម្បី​កែតម្រូវ​តាម​ម៉ូត​សម្លៀក​បំពាក់​ផ្សេងៗ​នោះ​ទេ ។

សមាជិក​មិន​គួរ​បង្ហាញ​សម្លៀកបំពាក់ពិសិដ្ឋ​នេះ​ដោយ​មិន​ត្រឹមត្រូវ​ដល់​អ្នក​ដែល​មិន​យល់​ពី​សារៈសំខាន់​របស់​វា​ឡើយ ។

សូមមើល ២៦.៣.៣ ។

៣៨.៥.៦

ការថែទាំ​សម្លៀកបំពាក់​ពិសិដ្ឋ

សម្លៀកបំពាក់​បរិសុទ្ធ​គឺជា​និមិត្តរូប​ដ៏​ពិសិដ្ឋ​មួយ​អំពី ព្រះយេស៊ូវ​គ្រីស្ទ ។ របៀប​ដែល​យើង​ថែទាំ​ដល់​សម្លៀកបំពាក់​ពិសិដ្ឋ​របស់​យើង​គួរ​តែ​ឆ្លុះ​បញ្ចាំង​ពី​និមិត្ត​សញ្ញា​ដ៏​ពិសិដ្ឋ​នោះ ។

សមាជិក​អាច​នឹង​ដេរ​សម្លៀក​បំពាក់​ដែល​រហែក​បាន​ដរាបណា​វា​មិន​ផ្លាស់​ប្តូរ​ទម្រង់​ដើម ។ ទោះជាយ៉ាងណាក៏ដោយ ​ប្រសិន​បើ​សញ្ញា​មួយ​ដាច់ខូច ​ឬ​បាត់​ទាំង​ស្រុង​នោះ​សមាជិក​គួរ​តែ​ប្រើ​សម្លៀកបំពាក់​ពិសិដ្ឋ​ថ្មី​ជំនួស​វិញ ។

៣៨.៥.៧

ការស្លៀក​សម្លៀក​បំពាក់​បរិសុទ្ធ​នៅ​ក្នុង​កងទ័ព ក្រុម​អគ្គិភ័យ ក្រុម​អនុវត្ត​ច្បាប់ ឬ​ភ្នាក់ងារ​ស្រដៀងគ្នា

សេចក្ដីណែនាំ​នៅក្នុង​វគ្គ​នេះ អនុវត្ត​ចំពោះ​សមាជិក​ដែល​បាន​ទទួល​អំណោយទាន​ពិសិដ្ឋ​រួច​ហើយ ដែល​មាន​តម្រូវការ​ឯកសណ្ឋាន​ជាក់លាក់ ពេល​កំពុង​បម្រើ ៖

  • នៅ​ក្នុងកងទ័ព ។

  • ជា​ក្រុម​ពន្លត់​អគ្គិភ័យ ។

  • ជា​មន្ត្រី​អនុវត្ត​ច្បាប់ ។

  • ជា​ភ្នាក់ងារ​សន្ដិសុខ​រដ្ឋាភិបាល ។

នៅពេល​ណា​អាច​ធ្វើ​ទៅ​បាន សមាជិក​ទាំងនេះ​គួរតែ​ពាក់​សម្លៀក​បំពាក់​ពិសិដ្ឋ ដូចគ្នា​នឹង​សមាជិក​ដទៃ​ទៀត​ដែរ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ សមាជិក​គួរតែ​ចៀសវាង​កុំ​ដាក់​សម្លៀក​បំពាក់​ពិសិដ្ឋ​បង្ហាញ​ឲ្យ​អ្នក​ទាំង​ឡាយ​ណា ដែល​មិន​យល់​អំពី​សារៈសំខាន់​របស់​វា​ឃើញ​នោះ​ឡើយ ។ សមាជិក​គួរតែ​ស្វែងរក​ការដឹកនាំ​ពី​ព្រះវិញ្ញាណ ហើយ​ប្រើ​សេចក្តី​វាងវៃ ការប្រុងប្រយ័ត្ន និង​ប្រាជ្ញា ។ នៅក្នុង​ករណី​ខ្លះ វា​អាច​ជា​ការល្អ​បំផុត ដើម្បី​ដោះ​សម្លៀក​បំពាក់​ពិសិដ្ឋ​ជា​បណ្តោះ​អាសន្ន​សិន ហើយ​ពាក់​វា​វិញ នៅពេល​ដែល​ឱកាស​ល្អ​ហុច​ឲ្យ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ប្រសិន​បើ​គ្រាន់តែ​មាន​ភាពមិន​ស្រួល​នៅ​ក្នុង​ការស្លៀក​សម្លៀក​បំពាក់ពិសិដ្ឋ នោះ​មិន​គួរ​រក​លេស​ដើម្បី​ដោះ​វា​ចេញ​នោះ​ឡើយ ។

ពេលខ្លះ ច្បាប់​កងទ័ព​រារាំង​សមាជិក​មិន​ឲ្យ​ពាក់​សម្លៀក​បំពាក់​ពិសិដ្ឋ ។ ក្នុងករណី​ទាំង​នេះ ស្ថានភាព​ខាង​សាសនា​របស់​សមាជិក​មិន​រង​ផល​ប៉ះពាល់​អ្វី​ឡើយ ។ ព្រះអម្ចាស់​ផ្ដោត​ទៅលើ​ដួងចិត្ត និង​គំនិត​ដែល​ស្ម័គ្រ​តាម ( សូមមើល គោលលទ្ធិ និង​សេចក្តីសញ្ញា ៦៤:៣៤ ) ។ ដរាបណា​សមាជិក​នៅ​តែ​ស័ក្តិសម នោះ​ពួកគាត់​នឹង​នៅតែ​ទទួល​បាន​ពរជ័យ ដែល​ទាក់​ទង​នឹង​ការស្លៀកសម្លៀកបំពាក់ពិសិដ្ឋ​នោះ ។ ប្រសិនបើ​សមាជិក​មិន​អាច​ស្លៀក​សម្លៀក​បំពាក់​ពិសិដ្ឋ​បាន នោះ​ពួកគេ​គួរតែ​ពាក់​វា​ម្តងទៀត​ភ្លាម ដរាបណា​កាលៈទេសៈ​អនុញ្ញាត ។

សមាជិក​នៅក្នុង​អង្គភាព​ទាំងនេះ​គួរតែ​ពិគ្រោះ​ជាមួយ​នឹង​កម្មវិធី​នីមួយៗ​របស់​ពួកគេ​ស្តីពី​តម្រូវការ​ជាក់លាក់ ដែល​សម្លៀក​បំពាក់​ខាងក្នុង​ត្រូវតែ​បំពេញ​តាម ដូច​ជា​ពណ៌ ឬ​ម៉ូដ​ក-អាវ ។ សមាជិក​ទាំងនេះ​អាច​ផ្ញើ​សម្លៀក​បំពាក់​ដែល​ត្រូវបាន​អនុម័ត​ដោយ​អង្គភាព​ដែល​អនុលោម​តាម​គោលការណ៍​ណែនាំ​សម្រាប់​សម្លៀក​បំពាក់ ទៅកាន់​ហាង​សម្លៀកបំពាក់​ប៊ីហៃ ដើម្បី​ត្រូវបាន​ដាក់​សញ្ញា​សម្គាល់​ថា​ជា​សម្លៀកបំពាក់​ពិសិដ្ឋ​ដែល​មាន​ការអនុញ្ញាត ។ សេចក្ដី​ណែនាំ និង​ការបង្រៀន​បន្ថែម​ត្រូវបាន​ផ្តល់ជូន​នៅក្នុង​ការណែនាំ​អំពី​សម្លៀកបំពាក់ពិសិដ្ឋ​សម្រាប់​កងទ័ព​, មន្ត្រី​អនុវត្តច្បាប់ និង​អ្នក​ពន្លត់​អគ្គិភ័យ ។

៣៨.៥.៨

ស្ថានភាព​វេជ្ជសាស្ត្រ​ដែល​អាច​នឹង​រារាំង​សមាជិក​មិនឲ្យ​ពាក់​សម្លៀកបំពាក់ពិសិដ្ឋ

នៅពេល​ណា​អាច​ធ្វើ​ទៅ​បាន សមាជិក​ដែល​ស្ថិត​នៅ​ក្រោម​ស្ថានភាពព្យាបាលផ្នែក​វេជ្ជសាស្ត្រ​គួរតែ​ពាក់​សម្លៀក​បំពាក់​ពិសិដ្ឋ ដូចគ្នា​នឹង​សមាជិក​ដទៃ​ទៀត​ដែរ ។

សម្លៀកបំពាក់​ពិសិដ្ឋ​ដែល​បញ្ជាទិញ​ជា​ពិសេស អាច​ត្រូវបាន​ទិញ​សម្រាប់​សមាជិក ដែល​ស្ថិតនៅក្រោម​ស្ថានភាព​ព្យាបាលផ្នែក​វេជ្ជសាស្ត្រ ឬ​ប្រើ​ឧបករណ៍​វេជ្ជសាស្ត្រ ។ សមាជិក​ដែល​ត្រូវការ​បញ្ជាទិញ​សម្លៀកបំពាក់ពិសិដ្ឋ​ជា​ពិសេស អាច​ទាក់ទង​ទៅ​កាន់​អ្នកប្រឹក្សា​ខាង​សម្លៀកបំពាក់ ដើម្បី​ធ្វើ​ការបញ្ជាទិញ ។ ព័ត៌មាន​ទំនាក់ទំនង​មាន​នៅលើ​គេហទំព័រ store.ChurchofJesusChrist.org/contactus ។

ស្ថានភាព​ខាងវេជ្ជសាស្រ្ត ឬឧបករណ៍​វេជ្ជសាស្រ្ត​មួយចំនួន​អាចធ្វើឲ្យ​សមាជិក​ពិបាកស្លៀក​ពាក់តែ​មួយ ឬទាំង​ពីរផ្នែក​នៃ​សម្លៀកបំពាក់​ពិសិដ្ឋ ។ សមាជិក​គួរតែ​ស្វែងរក​ការ​ណែនាំ​ពីព្រះវិញ្ញាណ​នៅ​ក្នុង​ស្ថានភាព​ដូច្នេះ ។ នៅក្នុង​ករណី​ខ្លះ វា​អាច​ជា​ការល្អ​បំផុត ដើម្បី​ដោះ​សម្លៀក​បំពាក់​ពិសិដ្ឋ​ជា​បណ្តោះ​អាសន្ន​សិន ហើយ​ពាក់​វា​វិញ​នៅពេល​ដែល​កាលៈទេសៈ​អនុញ្ញាត ។

នៅពេល​ដែល​សមាជិក​មិន​អាច​ពាក់សម្លៀកបំពាក់ពិសិដ្ឋ​បាន​ ដោយ​សារ​តែ​ស្ថានភាពខាង​វេជ្ជសាស្ត្រ ឬ​ឧបករណ៍​ពេទ្យ នោះស្ថានភាព​ខាង​សាសនា​របស់​សមាជិក​នោះ​មិន​រង​ផលប៉ះពាល់​អ្វី​ទេ ។ ព្រះអម្ចាស់​ផ្ដោត​ទៅលើ​ដួងចិត្ត និង​គំនិត​ដែល​ស្ម័គ្រ​តាម ( សូមមើល គោលលទ្ធិ និង​សេចក្តីសញ្ញា ៦៤:៣៤ ) ។ ដរាបណា​សមាជិក​រូប​នេះ​នៅតែ​បន្ត​មានភាពស័ក្តិសម នោះគាត់​នឹង​ទទួល​បាន​ពរជ័យ ដែល​ទាក់ទង​នឹង​ការស្លៀក​សម្លៀក​បំពាក់​ពិសិដ្ឋ​នោះ ។

៣៨.៥.៩

ការ​បោះចោល​សម្លៀក​បំពាក់​ពិសិដ្ឋ និង​សម្លៀកបំពាក់​ពិធីការ​ក្នុង​ព្រះវិហារ​បរិសុទ្ធ

ដើម្បី​បោះ​ចោលសម្លៀក​បំពាក់​ពិសិដ្ឋ​នៃ​ព្រះ​វិហារ​បរិសុទ្ធដែល​ចាស់ នោះ​សមាជិក​គួរ​តែ​កាត់ និង​បំផ្លាញ​សញ្ញា​ទាំង​ឡាយ​ចោល​សិន ។ បន្ទាប់​មក​សមាជិក​កាត់​បំណែក​ក្រណាត់​ដែល​នៅ​សល់ ដើម្បី​កុំ​ឲ្យ​គេ​ស្គាល់​ថាជា​សម្លៀក​បំពាក់​ពិសិដ្ឋ ។ ក្រណាត់​ដែល​នៅ​សេសសល់​អាច​បោះចោល​បាន ។

ដើម្បី​បោះ​ចោល​សម្លៀកបំពាក់​ពិធីការ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ដែល​ចាស់ សមាជិក​គួរ​តែ​បំផ្លាញ​សម្លៀក​បំពាក់​ដោយ​កាត់​វា​ចោល ដើម្បី​កុំ​ឲ្យ​គេ​ស្គាល់​ពីការ​ប្រើប្រាស់​ប្រភពដើម ។ បន្ទាប់មក​អាច​បោះចោល​សម្លៀក​បំពាក់​នោះ​បាន ។

សមាជិក​អាច​ឲ្យ​សម្លៀក​បំពាក់​ពិសិដ្ឋ និង​សម្លៀក​បំពាក់​ព្រះ​វិហារ​បរិសុទ្ធ ដែល​នៅ​ល្អ​ទៅ​ឲ្យ​សមាជិក​ដទៃ​ទៀត ដែល​បាន​ទទួល​អំណោយទាន​ពិសិដ្ឋ​រួច​ហើយ ។ សមាជិក​មិន​គួរ​ឲ្យ​សម្លៀក​បំពាក់​ពិសិដ្ឋ ឬ​សម្លៀកបំពាក់​ពិធីការ​ក្នុង​ព្រះវិហារ​ទៅ​ឲ្យ​ហាង​លក់​សម្ភារ​ជជុះ ឃ្លាំង​ស្តុក​ឥវ៉ាន់​របស់​ប៊ីស្សព ព្រះវិហារបរិសុទ្ធ ឬ​ខាង​សប្បុរសធម៌​នោះ​ឡើយ ។

៣៨.៥.១០

សម្លៀក​បំពាក់​ព្រះ​វិហារ​បរិសុទ្ធ​សម្រាប់​ការ​បញ្ចុះ​សព

ប្រសិនបើអាច​ធ្វើ​ទៅ​បាន នៅ​ពេល​សមាជិក​ដែល​បាន​ទទួល​អំណោយទាន​ពិសិដ្ឋ​រួច​ហើយ​ទទួល​មរណភាព នោះ​ពួក​គេ​គួរ​តែ​ត្រូវ​បាន​បញ្ចុះ ឬ​ធ្វើ​ឈាបនកិច្ច​ដោយ​ស្លៀក​សម្លៀក​បំពាក់​ព្រះ​វិហារ​បរិសុទ្ធ ។ ប្រសិន​បើ​ទំនៀម​ទម្លាប់​វប្បធម៌ ឬ​ការ​បញ្ចុះ​ដូច​នេះ មាន​ភាព​មិន​សមរម្យ ឬ​មាន​ការ​ពិបាក នោះ​សម្លៀក​បំពាក់​នេះ​អាច​បត់​ដាក់​នៅ​ជិត​នឹង​សាកសព ។

មាន​តែ​សមាជិក​ដែល​បាន​ទទួល​អំណោយទាន​ពិសិដ្ឋ​កាល​នៅរស់​រួចហើយ​ប៉ុណ្ណោះ ដែល​អាច​ត្រូវ​បាន​បញ្ចុះ ឬ​ធ្វើឈាបនកិច្ច​ដោយ​ស្លៀក​សម្លៀក​បំពាក់​ព្រះ​វិហារ​បរិសុទ្ធ ។ បើ​បុគ្គល​ដែល​បាន​ទទួល​អំណោយទាន​ពិសិដ្ឋ​រួច​ហើយ ឈប់​ពាក់​សម្លៀក​បំពាក់​ពិសិដ្ឋ មុន​ពេល​គាត់​ស្លាប់ អាច​បញ្ចុះ ឬ​ធ្វើឈាបនកិច្ច​ដោយស្លៀក​សម្លៀក​បំពាក់​ព្រះ​វិហារ​បរិសុទ្ធ​បាន បើ​គ្រួសារ​ស្នើសុំ​ឲ្យ​ធ្វើ​ដូច្នោះ ។

បុគ្គល​ម្នាក់ដែលពរជ័យ​របស់​គាត់​មិន​ទាន់​បាន​ស្ដារឡើងវិញ បន្ទាប់ពី​ការដកហូត ឬ​ការលាលែង​សមាជិកភាព​សាសនាចក្រ​ប្រហែល​ជា​មិនអាច​បញ្ចុះ ឬ​ធ្វើ​ឈាបនកិច្ច​ដោយ​ស្លៀក​សម្លៀក​បំពាក់​ព្រះវិហារ​បរិសុទ្ធ​បាន​ឡើយ ។

បុគ្គល​ដែល​បាន​ទទួល​អំណោយទាន​ពិសិដ្ឋ​កាល​នៅរស់ ហើយ​បាន​ស្លាប់​ដោយ​ធ្វើ​អត្តឃាត​ខ្លួនឯង អាច​ត្រូវ​បាន​បញ្ចុះ ឬ​ធ្វើឈាបនកិច្ច​ដោយ​សម្លៀក​បំពាក់​ព្រះ​វិហារ​បរិសុទ្ធ​បាន ។

សម្លៀក​បំពាក់​ព្រះ​វិហារ​បរិសុទ្ធ​ដែល​ត្រូវ​បាន​ប្រើ​សម្រាប់​ការ​បញ្ចុះសព ឬ​ឈាបនកិច្ច មិន​ចាំបាច់​ថា​ថ្មី​នោះ​ទេ ប៉ុន្តែ​វា​គួរ​តែ​ស្អាត​បាត ។ អាច​ប្រើប្រាស់​សម្លៀក​បំពាក់​ព្រះ​វិហារ​បរិសុទ្ធ​ផ្ទាល់​ខ្លួន​របស់​សមាជិកនោះ​បាន ។

សមាជិក​ដែល​ត្រូវ​បញ្ចុះ ឬ​ធ្វើឈាបនកិច្ច​ដោយ​សម្លៀក​បំពាក់​ព្រះ​វិហារ​បរិសុទ្ធ អាច​ត្រូវ​បាន​ស្លៀក​ពាក់​ឲ្យ​ដោយ​សមាជិក​គ្រួសារ ដែល​បាន​ទទួល​អំណោយទាន​ពិសិដ្ឋ​រួច​ហើយ ដែល​មាន​ភេទដូច​គ្នា ឬ​ដោយ​ស្វាមី ឬ​ភរិយា ។ ប្រសិន​បើ​សមាជិក​គ្រួសារ​មិន​មាន​នរណា​អាច​ធ្វើ​បាន ឬ​មិន​ចង់​ស្លៀក​ពាក់​ឲ្យ​សាកសព​នៃ​បុរស​ដែល​បាន​ទទួល​អំណោយទាន​ពិសិដ្ឋ​ហើយ​ទេ នោះ​ប៊ីស្សព​សូម​ឲ្យ​ប្រធាន​កូរ៉ុម​អែលឌើរ ដើម្បី​អញ្ជើញ​ឲ្យ​បុរស​ដែល​បាន​ទទួល​អំណោយទាន​ពិសិដ្ឋ​រួច​ហើយ ឲ្យ​ទៅ​ស្លៀក​ពាក់​ឲ្យ​សាកសព​នោះ ឬ​មើល​ខុស​ត្រូវ​លើការ​ស្លៀក​ពាក់​ឲ្យ​ត្រឹម​ត្រូវ ។ ប្រសិន​បើ​សមាជិក​គ្រួសារ​មិន​មាន​នរណា​អាច​ធ្វើ​បាន ឬ​មិន​ចង់​ស្លៀក​ពាក់​ឲ្យ​សាកសព​នៃ​ស្ត្រី​ដែល​បាន​ទទួល​អំណោយទាន​ពិសិដ្ឋ​ហើយ​ទេ នោះ​ប៊ីស្សព​អាច​សូម​ឲ្យ​ប្រធាន​សមាគម​សង្គ្រោះ ដើម្បី​អញ្ជើញ​ឲ្យ​ស្ត្រី​ដែល​បាន​ទទួល​អំណោយទាន​ពិសិដ្ឋ​រួច​ហើយ ឲ្យ​ទៅ​ស្លៀក​ពាក់​ឲ្យ​សាកសព​នោះ ឬ​មើល​ខុស​ត្រូវ​លើការ​ស្លៀក​ពាក់​ឲ្យ​ត្រឹម​ត្រូវ ។ ថ្នាក់​ដឹក​នាំ​ត្រូវ​ប្រាកដ​ថា ការចាត់​នេះ​ត្រូវ​បាន​ប្រគល់​ទៅ​ឲ្យ​មនុស្ស​ដែល​នឹង​មិន​បដិសេធ​វា ។

សព​របស់​បុរស​ត្រូវ​ស្លៀកពាក់​សម្លៀក​បំពាក់​ពិសិដ្ឋ​នៃ​ព្រះវិហារ​បរិសុទ្ធ និង​សម្លៀកបំពាក់​ពណ៌​ស​ដូច​តទៅនេះ ៖ អាវ​ដៃវែង ក្រវ៉ាត់ក ឬ​ណឺ-ក ខោ ស្រោមជើង និង​ស្បែកជើង​ប៊ូ ឬ​ស្បែកជើង​ស៊ក ។ សព​របស់​ស្ត្រី​ត្រូវ​ស្លៀកពាក់​សម្លៀក​បំពាក់​បរិសុទ្ធ​នៃ​ព្រះវិហារ​បរិសុទ្ធ និង​សម្លៀកបំពាក់​ពណ៌​ស​ដូច​តទៅនេះ ៖ រ៉ូប​ដៃ​វែង ឬ​ដៃត្រការ ( ឬ​សំពត់ និង​អាវ​ដៃ​វែង ឬ​អាវ​ដៃ​ត្រការ ) ស្រោមជើង និង​ស្បែកជើង ឬ​ស្បែកជើង​ស៊ក ។

សម្លៀកបំពាក់​ពិធីការ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ត្រូវបាន​បំពាក់លើ​សព ដូច​បាន​ណែនាំ​ក្នុង​ពិធី​អំណោយទាន​ពិសិដ្ឋ ។ រ៉ូប​ត្រូវបានបំពាក់​នៅលើ​ស្មា​ខាង​ស្តាំ ហើយ​ចង​ខ្សែ​រ៉ូប​នៅ​ចង្កេះ​ខាង​ឆ្វេង ។​ ប្រដាប់​ប៉ឹង​ត្រូវ​ចង​នៅ​ជុំវិញ​ចង្កេះ ឆៀង​ត្រូវ​ពាក់នៅ​ជុំវិញ​ចង្កេះ ហើយ​ចង​ជា​រៀងបូរ​នៅលើ​ត្រគៀក​ខាង​ឆ្វេង ។​ ជាទូទៅ​មួក​បុរស​ត្រូវ​ដាក់នៅ​ក្បែរសព រហូត​ដល់​ពេលត្រូវ​បិទ​ក្តារមឈូស ឬ ហឹប ។ បន្ទាប់​មក​មួក​ត្រូវ​ពាក់​ជាមួយ​នឹង​បូរ​នៅលើ​ត្រចៀក​ខាង​ឆ្វេង ។ ស្បៃ​របស់​ស្ត្រី​អាច​គ្រប​នៅលើ​ខ្នើយ​កើយ​ពី​ក្រោយ​ក្បាល​សព ។ របាំង​ស្បៃ​លើ​មុខ​សព​ស្ត្រី​ពីមុន​បញ្ចុះ ឬ​ធ្វើ​ឈាបនកិច្ច​គឺជា​ជម្រើស តាម​ការកំណត់​របស់​គ្រួសារ ។

នៅ​ក្នុង​តំបន់​ខ្លះ មាន​តែ​អ្នក​ចាត់ចែង​បុណ្យ​សព​ដែល​មាន​អាជ្ញាប័ណ្ណ ឬ​និយោជិត​របស់​អ្នក​ចាត់ចែង​ម្នាក់​ប៉ុណ្ណោះ ដែល​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​រៀបចំ​ចាត់​ចែង​សាកសព​បុគ្គល​ដែល​ស្លាប់​បាន ។ នៅ​ក្នុង​ករណី​ទាំង​នេះ សមាជិក​គ្រួសារ​ដែល​បាន​ទទួល​អំណោយទាន​ពិសិដ្ឋ​រួច​ហើយ ឬ​អ្នក​ដែល​បាន​ទទួល​អំណោយទាន​ពិសិដ្ឋ​មួយ​រូប ដែល​ត្រូវ​បាន​អញ្ជើញ​ដោយ​ប៊ីស្សព ឬ​ដោយ​ប្រធាន​សមាគម​សង្គ្រោះ​គួរ​តែ​ប្រាកដ​ថា សម្លៀក​បំពាក់គឺ​ស្លៀក​ដោយ​ត្រឹម​ត្រូវ​ឲ្យ​ដល់​សាកសព ។

នៅ​ក្នុង​ប្រទេស​មួយ​ចំនួន​តម្រូវ​ឲ្យ​បុគ្គល​ដែល​ស្លាប់ ត្រូវ​បាន​ស្លៀក​ពាក់​ដោយ​សម្លៀក​បំពាក់​ដែល​អាច​រលាយ​ដោយ​ឯក​ឯង នៅ​ពេល​ពួក​គេ​ត្រូវ​បាន​បញ្ចុះ ។ សម្លៀក​បំពាក់​ព្រះ​វិហារ​បរិសុទ្ធ​ដែល​អាច​រលាយ​ដោយ​ឯកឯង​មាន​នៅលើ​គេហទំព័រ store.ChurchofJesusChrist.org ។

នៅ​ក្នុង​តំបន់​ទាំង​ឡាយ​ណា​ដែល​សម្លៀក​បំពាក់​ព្រះ​វិហារ​បរិសុទ្ធ មិន​អាច​រក​បាន​ដោយ​ងាយ​ស្រួល​ឲ្យ​ទាន់​ពេល​បញ្ចុះ​សព ប្រធាន​ស្តេក​គួរ​តែ​មាន​នៅ​ក្នុង​ដៃ យ៉ាង​ហោច​ណាស់​នូវ​សម្លៀក​បំពាក់​ទំហំ​មធ្យម​ចំនួន​ពីរ​កំប្លេ​ដែល​មួយ​កំប្លេរ​សម្រាប់​បុរស និង​មួយ​កំប្លេ​ទៀត​សម្រាប់​ស្ត្រី ។

ប្រសិន​បើ​គ្មាន​សម្លៀក​បំពាក់​ព្រះ​វិហារ​បរិសុទ្ធ​ទេ សមាជិក​ដែល​បាន​ទទួល​អំណោយទាន​ពិសិដ្ឋ ដែល​បាន​ទទួល​មរណភាព​នោះ ត្រូវ​បាន​ស្លៀក​សម្លៀក​បំពាក់​ពិសិដ្ឋ និង​សម្លៀក​បំពាក់​សមរម្យ​ដទៃ​ទៀត​ឲ្យ​ដើម្បី​បញ្ចុះ ។

៣៨.៦

គោលនយោបាយ​អំពី​បញ្ហា​សីលធម៌

គោលនយោបាយ​ពីរបី​នៅក្នុង​វគ្គ​នេះ​គឺ​ស្តីពី​បញ្ហា​ដែល​សាសនាចក្រ « មិន​លើក​ទឹកចិត្ត » ។ ជាទូទៅ សមាជិក​សាសនាចក្រ​មិន​ជួប​នឹង​ការ​ដាក់កំហិត​សមាជិកភាព ដោយសារតែ​ការសម្រចចិត្ត​របស់​ពួកគេ​អំពី​បញ្ហា​ទាំងនេះ​នោះឡើយ ។ ទោះជា​យ៉ាងណា​ក្តី នៅទីបំផុត​មនុស្ស​ទាំងអស់​ទទួល​ខុសត្រូវ​នៅ​ចំពោះ​ព្រះ​សម្រាប់​ការសម្រេច​ចិត្ត​របស់​ពួកគេ ។

៣៨.៦.១

ការរម្លូត​កូន

ព្រះ​អម្ចាស់​បាន​បង្គាប់​ថា « អ្នក​មិន​ត្រូវ … សម្លាប់​ឲ្យ​សោះ ឬ​ប្រព្រឹត្ត​អំពើ​អ្វី​ដូច​នោះ​ឲ្យ​សោះ » ( គោលលទ្ធិ និង​សេចក្ដីសញ្ញា ៥៩:៦ ) ។ សាសនាចក្រ​ជំទាស់​នឹង​ជម្រើស​នៃ​ការរម្លូត​កូន​សម្រាប់​ភាព​ងាយស្រួល​របស់​បុគ្គល ឬ​សង្គម ។ សមាជិក​មិន​ត្រូវ​ចុះ​ចូល ប្រព្រឹត្ត រៀបចំ បង់ថ្លៃ យល់​ព្រម ឬ​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការរម្លូត​កូន​ឡើយ ។ ករណី​ដែល​អាច​កើត​មាន​គឺ​នៅ​ពេល​តែ ៖

  • ការមាន​ផ្ទៃ​ពោះ​ដែល​ជា​លទ្ធផល​មកពី​ការ​ចាប់​រំលោភ​ដោយ​បង្ខំ ឬ​ស្មន់ ។

  • គ្រូ​ពេទ្យ​ជំនាញ​កំណត់​ថា​ ជីវិត និង​សុខភាព​របស់​ម្តាយ​ស្ថិត​នៅក្នុង​គ្រោះថ្នាក់​ធ្ងន់ធ្ងរ ។

  • គ្រូ​ពេទ្យ​ជំនាញ​កំណត់​ថា គ៌រ​មាន​បញ្ហា​ធ្ងន់ធ្ងរ​ដែល​នឹង​មិន​អនុញ្ញាត​ឲ្យ​ទារក​អាច​រស់​បាន​ពេល​កើត​មក ។

សូម្បី​តែ​ការលើកលែង​ទាំងនេះ ក៏​មិន​បាន​ធ្វើ​យុត្តិកម្ម​ដោយ​ស្វ័យប្រវត្តិ​ចំពោះ​ការរម្លូត​កូន​ដែរ ។ ការរម្លូត​កូន​គឺជា​រឿង​ដ៏​ធ្ងន់ធ្ងរ​បំផុត​មួយ ។ វា​គួរ​តែ​ត្រូវ​បានពិចារណា​តែ​បន្ទាប់​ពី​បុគ្គល​ដែល​ទទួល​ខុសត្រូវ​នោះ បាន​ទទួល​ការបញ្ជាក់​តាមរយៈ​ការអធិស្ឋាន​ប៉ុណ្ណោះ ។ សមាជិក​អាច​ប្រឹក្សា​ជាមួយ​ប៊ីស្សព​របស់​ពួកគេ​ដែល​ជា​ផ្នែក​មួយ​នៃ​ដំណើការ​នេះ ។

អ្នក​កាន់​តំណែង​ជាអធិបតី ពិនិត្យ​មើល​ស្ថានភាព​នោះ​ដោយ​ប្រុងប្រយ័ត្ន ប្រសិន​បើ​មាន​សមាជិក​សាសនាចក្រ​ម្នាក់​ធ្លាប់​បាន​ជាប់​ទាក់ទង​នឹង​ការរម្លូត​កូន ។ ក្រុមប្រឹក្សា​សមាជិកភាព​មួយ​អាច​ចាំបាច់​ត្រូវ​បង្កើត​ឡើង ប្រសិនបើ​មាន​សមាជិក​ម្នាក់​ចុះចូល​តាម អនុវត្ត រៀបចំ​ឲ្យ​មាន បង់​ថ្លៃ​ឲ្យ យល់ព្រម​ដល់ ឬ​លើក​ទឹកចិត្ត​ឲ្យ​មាន​ការរម្លូត​កូន ( សូមមើល ៣២.៦.២.៥ ) ។ ទោះជា​យ៉ាង​ណា​ក៏​ដោយ ក្រុមប្រឹក្សា​សមាជិកភាព​មួយ​មិន​គួរ​ត្រូវ​បាន​ពិចារណា​បង្កើត​ឡើង​នោះ​ទេ ប្រសិន​បើ​សមាជិក​ម្នាក់​ធ្លាប់​បាន​ពាក់ព័ន្ធ​ក្នុង​ការរម្លូត​កូន មុន​ពេល​ទទួល​បុណ្យ​ជ្រមុជ​ទឹក​នោះ ។ ហើយ​ក៏​មិន​គួរ​ពិចារណា​បង្កើត​ឡើង​នូវ​ក្រុម​ប្រឹក្សា​សមាជិកភាព ឬ​ការដាក់​កំហិត​ណា​ឡើយ សម្រាប់​សមាជិក​ដែល​ធ្លាប់​បាន​ពាក់ព័ន្ធ​នៅក្នុង​ការរម្លូត​កូន​ដោយសារ​មូលហេតុ​ណា​មួយ​ក្នុង​ចំណោម​មូលហេតុ​ទាំង​បី​ដែល​បាន​ពន្យល់​ពី​មុន​នៅក្នុង​ផ្នែក​នេះ ។

ប៊ីស្សព​សួរ​សំណួរ​ទាំង​ឡាយ​ចំពោះ​ករណី​ជាក់​លាក់​ណា​មួយ​ទៅ​កាន់​ប្រធាន​ស្តេក ។ ប្រធាន​ស្តេក​អាច​សួរ​សំណួរ​នេះ​ទៅ​ការិយាល័យ​នៃ​គណៈប្រធាន​ទីមួយ ប្រសិនបើ​ចាំបាច់ ។

ដរាប​ណា​វា​ត្រូវ​បាន​បើក​បង្ហាញ នោះ​បុគ្គល​នោះ​អាច​ប្រែ​ចិត្ត ហើយ​ត្រូវ​បាន​អភ័យទោស​ចំពោះ​អំពើ​បាប​នៃ​ការរម្លូត​កូន ។

៣៨.៦.២

ការរំលោភ​បំពាន

ការ​រំលោភបំពាន​គឺ​ជា​ការ​ប្រព្រឹត្ត​ខុស ឬ​ការ​បោះបង់​ភារកិច្ច​ចំពោះ​មនុស្ស​ដទៃ តាម​វិធីមួយ​ដែល​បណ្ដាល​ឲ្យ​មាន​អន្តរាយ​លើ​រាងកាយ ផ្លូវភេទ សតិអារម្មណ៍ ឬ​ផ្នែក​ហិរញ្ញវត្ថុ ។ ជំហរ​របស់​សាសនាចក្រ​គឺ​ថា ការ​រំលោភ​បំពាន​មិន​អាច​ត្រូវ​បាន​ត្រាប្រណី​ឲ្យ​នៅ​គ្រប់​រូបភាព​ទាំង​អស់ ។ អ្នក​ទាំង​ឡាយណា​ដែល​រំលោភ​បំពាន​លើស្វាមី ឬ​ភរិយា កូន សមាជិក​គ្រួសារ​ដទៃ​ទៀត ឬ​នរណា​ម្នាក់​ទៀត នោះ​មាន​ន័យ​ថា​បាន​បំពាន​លើ​ច្បាប់​របស់​ព្រះ និង​មនុស្ស​ហើយ ។

សមាជិក​ទាំង​អស់ ជា​ពិសេស ឪពុក​ម្តាយ និង​ថ្នាក់​ដឹក​នាំ ត្រូវ​បាន​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការប្រុង​ប្រយ័ត្ន និង​ឧស្សាហ៍​ព្យាយាម ហើយ​ខំ​ឲ្យ​អស់​ពី​លទ្ធភាព ដើម្បី​ការពារ​កូន និង​អ្នក​ដទៃ ប្រឆាំង​នឹង​ការ​រំលោភ​បំពាន ។ ប្រសិន​បើ​សមាជិក​បាន​ដឹង​អំពី​ករណី​រំលោភបំពាន នោះ​ពួកគេ​រាយការណ៍​ទៅកាន់​អាជ្ញាធរ​ស៊ីវិល ហើយ​ប្រឹក្សា​ជាមួយ​នឹង​ប៊ីស្សព ។ ថ្នាក់​ដឹកនាំ​របស់​សាសនាចក្រ​គួរតែ​យក​ការរាយការណ៍​អំពី​ការរំលោភ​បំពាន​ទុក​ជា​ការម៉ឺងម៉ាត់ ហើយ​មិន​ត្រូវ​មើល​ស្រាល​លើ​វា​ឡើយ ។

មជ្ឈិមវ័យ​ទាំងអស់​ដែល​ធ្វើការ​ជាមួយ​កុមារ ឬ​យុវវ័យ​ត្រូវតែ​បញ្ចប់​វគ្គ​បណ្តុះបណ្តាល​ការការពារ​កុមារ និង​យុវវ័យ អំឡុង​ពេល​មួយ​ខែ​ក្រោយពី​ត្រូវបាន​គាំទ្រ ( សូមមើល​នៅលើ​គេហទំព័រ ProtectingChildren.ChurchofJesusChrist.org ) ។ ពួកគេ​ត្រូវ​រៀន​វគ្គ​បណ្តុះបណ្តាល​នោះ​ម្តងទៀត​រៀងរាល់​បីឆ្នាំ​ម្ដង ។

ពេល​មាន​ការ​រំលោភ​បំពាន​កើត​ឡើង ការ​ទទួល​ខុស​ត្រូវ​ដំបូង និង​ភ្លាមៗ​របស់ថ្នាក់​ដឹកនាំ​សាសនាចក្រ គឺ​ជួយ​ដល់​អ្នក​ទាំងឡាយ​ដែល​ត្រូវ​បាន​រំលោភ​បំពាន និង​ការពារ​បុគ្គល​ដែល​អាច​នឹង​រងគ្រោះ​ចំពោះ​ការ​រំលោភ​បំពាន​នា​ពេល​អនាគត ។ ថ្នាក់​ដឹកនាំ​ពុំ​គួរ​លើក​ទឹកចិត្ត​បុគ្គល​ម្នាក់​ឲ្យ​បន្ត​នៅ​ក្នុង​ផ្ទះ ឬ​ស្ថានភាព​ដែល​មាន​ការរំលោភបំពាន ឬ​គ្មាន​សុវត្ថិភាព​នោះទេ ។

៣៨.៦.២.១

បណ្ដាញ​ជំនួយ​ផ្នែក​ការរំលោភបំពាន

នៅក្នុង​ប្រទេស​មួយ​ចំនួន សាសនាចក្រ​បាន​ស្ថាបនា​បណ្ដាញ​ជំនួយ​សម្ងាត់​ក្នុង​ករណី​រំលោភ​បំពាន​ដើម្បី​ជួយ​ដល់​ប្រធាន​ស្ដេក និង​ប៊ីស្សព ។ ថ្នាក់​ដឹកនាំ​ទាំង​នេះ​គួរតែ​ទូរសព្ទ​ទៅ​បណ្ដាញ​ជំនួយ​ភ្លាម​អំពី​គ្រប់ស្ថានភាព​ដែល​បុគ្គល​ម្នាក់​អាច​ត្រូវបាន​រំលោភ​បំពាន—ឬ​កំពុង​ប្រថុយ​ប្រថាន​នឹង​ត្រូវ​រំលោភបំពាន ។ ពួកគាត់​ក៏​គួរ​ទូរសព្ទ​ទៅ​បណ្ដាញ​ជំនួយ​ផងដែរ ប្រសិនបើ​ពួកគេ​បាន​ដឹង​ពី​សមាជិក​មា្នក់​ដែល​មើល ទិញ ឬ​ចែកចាយ​ការណ៍​អាសគ្រាម​របស់​កុមារ ។

បណ្ដាញ​ជំនួយ​នេះ​គឺ​​មាន​សម្រាប់​ឲ្យ​ប៊ីស្សព និង​ប្រធាន​ស្តេក​ទាក់ទង​ទៅ​បាន​ក្នុង​មួយ​ថ្ងៃ ២៤ ម៉ោង ប្រាំពីរ​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍ ។ ព័ត៌មាន​ទំនាក់ទំនង​ត្រូវបាន​ផ្តល់ជូន​ដូច​ខាង​ក្រោម ។

  • សហរដ្ឋ​អាមេរិក និង​ប្រទេស​កាណាដា ៖ ១–៨០១–២៤០–១៩១១ ឬ ១–៨០០–៤៥៣–៣៨៦០ លេខ​ខ្នែង ២–១៩១១ ។

  • ចក្រភព​អង់គ្លេស ៖ ០៨០០ ៩៧០ ៦៧៥៧

  • ប្រទេស​អៀឡង់ ៖ ១៨០០ ៩៣៧ ៥៤៦

  • បណ្តា​ប្រទេស​នៅ​តំបន់​អឺរ៉ុប​កណ្តាល ៖ +៤៩ ៦៩ ៥៤៨០២​ ០១៦ ឬ EURC-Abuse@ChurchofJesusChrist.org

  • ប្រទេស​អូស្ត្រាលី ៖ ០២ ៩៨៤១ ៥៤៥៤ ( ទូរសព្ទ​ពី​ក្នុង​ប្រទេស )

  • ប្រទេស​នូវែលសេឡង់ ៖ ០៩ ៤៨៨ ៥៥៩២ ( ទូរសព្ទ​ពី​ក្នុង​ប្រទេស )

ប៊ីស្សព និង​ប្រធាន​ស្តេក​គួរតែ​ទូរសព្ទ​ទៅ​បណ្ដាញ​ជំនួយ ពេល​ដោះស្រាយ​ស្ថានភាព​នានា​ទាក់ទង​នឹង​ការរំលោភបំពាន​ប្រភេទ​ណា​មួយ ។ អ្នក​ជំនាញ​ផ្នែក​ច្បាប់ និង​គ្លីនិក​នឹង​ឆ្លើយតប​សំណួរ​របស់​ពួកគាត់ ។ អ្នក​ជំនាញ​ទាំងនេះ​ក៏​នឹង​ផ្ដល់​ការណែនាំ​ផងដែរ​អំពី​របៀប​ដើម្បី ៖

  • ជួយ​ជន​រងគ្រោះ និង​ជួយ​ការពារ​ពួកគេ​ពី​ការរំលោភ​បំពាន​បន្ថែម​ទៀត ។

  • ជួយ​ការពារ​អ្នក​ដែល​អាច​ក្លាយ​ជា​ជនរងគ្រោះ ។

  • អនុវត្ត​តាម​តម្រូវការ​ផ្នែក​ច្បាប់​សម្រាប់​រាយការណ៍​អំពី​ការរំលោភ​បំពាន ។

សាសនា​ចក្រ​ប្ដេជ្ញា​ចិត្ត​ដើម្បី​អនុវត្តតាម​ច្បាប់​នៅក្នុង​ការរាយការណ៍​អំពី​ការរំលោភ​បំពាន ( សូមមើល ៣៨.៦.២.៧ ) ។ ច្បាប់​គឺ​ខុសគ្នា​តាម​ទីកន្លែង ហើយ​ថ្នាក់​ដឹកនាំ​សាសនាចក្រ​ភាគច្រើន​ពុំ​មែន​ជា​អ្នក​ឯកទេស​ខាង​ច្បាប់​ទេ ។ ការទូរសព្ទ​ទៅ​បណ្ដាញ​ជំនួយ​គឺ​ចាំបាច់​សម្រាប់​ប៊ីស្សព និង​ប្រធាន​ស្តេក​ដើម្បី​បំពេញ​ទំនួល​ខុសត្រូវ​របស់​ពួកគេ​ក្នុង​ការរាយការណ៍​អំពី​ការរំលោភ​បំពាន ។

ប៊ីស្សព​គួរតែ​ជូន​ដំណឹង​ទៅកាន់​ប្រធាន​ស្តេក​របស់​គាត់ អំពី​បណ្តឹង​នៃ​ការរំលោភ​បំពាន​ផងដែរ ។

នៅ​ក្នុង​ប្រទេស​ដែល​គ្មាន​បណ្តាញ​ជំនួយ នោះ​ប៊ីស្សព​ដែល​ដឹង​អំពី​ការ​រំលោភ​បំពាន​គួរ​តែ​ទាក់ទង​ទៅ​ប្រធាន​ស្តេក​របស់​គាត់ ។ ប្រធានស្តេក​គួរតែ​ស្វែងរក​ការណែនាំ​ពី​អ្នកប្រឹក្សា​ស្របច្បាប់​ក្នុង​តំបន់​នៅ​ការិយាល័យ​ប្រចាំ​តំបន់​នោះ ។ គាត់​ក៏​ត្រូវបាន​លើក​ទឹកចិត្ត​ឲ្យ​ប្រឹក្សា​ជាមួយ​អ្នកជំនាញ​សេវាកម្ម​គ្រួសារ ឬ​អ្នក​គ្រប់គ្រង​ផ្នែក​សុខុមាលភាព​ខ្លួន​ទីពឹង​ខ្លួន​នៅឯ​ការិយាល័យ​តំបន់​ផងដែរ ។

៣៨.៦.២.២

ការប្រឹក្សា​ក្នុង​ករណី​រំលោភ​បំពាន

ជា​ញឹកញាប់ ជនរង​គ្រោះ​ពី​ការ​រំលោភ​បំពាន​រងការប៉ះ​ទង្គិច​យ៉ាង​ធ្ងន់ធ្ងរ ។ ប្រធាន​ស្តេក និង​ប៊ីស្សព​ឆ្លើយតប​ដោយ​ក្តី​អាណិត​អាសូរ និង​ការយល់​ចិត្ត ។ ពួកគាត់​ផ្តល់​នូវ​ការប្រឹក្សា និង​ការគាំទ្រ​ដល់​ជនរងគ្រោះ​ឲ្យ​យក​ឈ្នះ​លើ​ឥទ្ធិពល​ដ៏​បំផ្លិចបំផ្លាញ​នៃ​ការ​រំលោភ​បំពាន ។

នៅពេល​ខ្លះ ជនរងគ្រោះ​មាន​អារម្មណ៍​ខ្មាសអៀន ឬ​ក៏​មាន​កំហុស ។ ជន​រងគ្រោះ​គ្មាន​ទោស​កំហុស​នៃ​អំពើបាប​ទេ ។ ថ្នាក់ដឹកនាំ​ជួយ​ពួកគេ និង​ក្រុមគ្រួសារ​របស់​ពួកគេ​ឲ្យ​យល់ពី​សេចក្តី​ស្រឡាញ់​របស់​ព្រះ និង​ការព្យាបាល​ដែល​ទទួលបាន​តាមរយៈ​ព្រះយេស៊ូវ​គ្រីស្ទ និង​ដង្វាយធួន​របស់​ទ្រង់ ( សូមមើល អាលម៉ា ១៥:៨; នីហ្វៃ​ទី៣ ១៧:៩ ) ។

ប្រធានស្តេក និង​ប៊ីស្សព​គួរ​ជួយ​អ្នក​ដែល​ប្រព្រឹត្ត​ការរំលោភបំពាន​ទាំង​នោះ​ឲ្យ​ប្រែចិត្ត ហើយ​បញ្ឈប់​ឥរិយាបថ​រំលោភបំពាន​របស់​ពួកគេ ។ ប្រសិនបើ​មជ្ឈិមវ័យ​ម្នាក់​បាន​ប្រព្រឹត្ត​អំពើ​បាប​ខាង​ផ្លូវ​ភេទ​ចំពោះ​កុមារ នោះ​ឥរិយាបថ​នោះ​អាច​ពិបាក​នឹង​ផ្លាស់​ប្ដូរ​ណាស់ ។ ដំណើរការ​នៃ​ការប្រែ​ចិត្ត​អាច​អូស​បន្លាយ​ពេល​យ៉ាង​យូរ ។ សូមមើល ៣៨.៦.២.៣ ។

ប្រធាន​ស្តេក និង​ប៊ីស្សព​ក៏គួរ​តែ​មើល​ថែ និង​ឆាប់​ដឹង ពេល​ធ្វើ​ការ​ជាមួយ​គ្រួសារ​ជន​រង​គ្រោះ និង​ជនល្មើស​នៃ​ការរំលោភ​បំពាន ។

ការណែនាំ​សម្រាប់​ការប្រឹក្សា​ដល់​ជនរងគ្រោះ និង​ជនល្មើស​មាន​ផ្ដល់​ឲ្យ​នៅ ការរំលោភ​បំពាន ៖ របៀប​ដើម្បី​ជួយ ។

បន្ថែម​ពីលើ​ការទទួល​ជំនួយ​ដ៏​បំផុស​គំនិត​របស់ថ្នាក់​ដឹកនាំ​សាសនាចក្រ នោះ​ជន​រងគ្រោះ ជនល្មើស និង​គ្រួសារ​ពួកគេ​អាច​នឹង​ត្រូវការ​ការទូន្មាន​ដែល​មាន​ជំនាញ​ផង​ដែរ ។ សម្រាប់​ព័ត៌មាន សូមមើល ៣១.៣.៦ ។

សម្រាប់​ព័ត៌មាន​អំពី​អ្វី​ដែល​ប៊ីស្សព និង​ប្រធាន​ស្ដេក​គួរ​ធ្វើ នៅពេល​ពួកគាត់​ដឹង​អំពី​ការរំលោភ​បំពាន​ប្រភេទ​ណា​មួយ​នោះ សូមមើល ៣៨.៦.២.១ ។ សម្រាប់​ព័ត៌មាន​ស្ដីពី​ការ​ប្រឹក្សា​នៅក្នុង​ករណី​រំលោភ​លើ​ផ្លូវភេទ ការរំលោភ​សេពសន្ថវៈ ឬ​ការបំពារបំពាន​លើ​ផ្លូវភេទ​តាម​ទម្រង់​ដទៃ​ទៀត សូមមើល ៣៨.៦.១៨.២ ។

សូមមើល​ផងដែរ​នៅ​គេហទំព័រ FamilyServices.ChurchofJesusChrist.org ។

៣៨.៦.២.៣

ការរំលោភ​បំពាន​លើ​កុមារ ឬ​យុវវ័យ

ការរំលោភ​បំពាន​លើ​កុមារ ឬ​យុវវ័យ គឺ​ជា​អំពើ​បាប​កាន់តែ​ធ្ងន់ធ្ងរ ( សូមមើល លូកា ១៧:២ ) ។ ដូច​ត្រូវបាន​ប្រើប្រាស់​នៅ​ទីនេះ ការរំលោភ​បំពាន​លើ​កុមារ ឬ​យុវវ័យ រួមមាន​ដូច​ខាង​ក្រោម​នេះ ៖

  • ការរំលោភ​ផ្លូវកាយ ៖ ការធ្វើ​ឲ្យ​មាន​អន្តរាយ​ខាង​រាងកាយ​ធ្ងន់ធ្ងរ ដោយ​អំពើ​ហិង្សា​លើ​រាងកាយ ។ ការអន្តរាយ​ខ្លះ​អាច​នឹង​មិន​ឃើញ​ជាក់ស្ដែង​ទេ ។

  • ការរំលោភ​បំពាន ឬ​ការកេង​ប្រវញ្ច​ផ្លូវ​ភេទ ៖ ការមាន​សកម្មភាព​ខាងផ្លូវ​ភេទ​ជាមួយ​កុមារ ឬ​យុវវ័យ ឬ​ការមាន​ចេតនា​អនុញ្ញាត​ឲ្យ ឬ​ជួយ​អ្នក​ដទៃ​ទៀត​ឲ្យ​មាន​សកម្មភាព​ដូច្នោះ ។ ដូច​ដែល​ប្រើ​នៅ​ទីនេះ ការរំលោភ​បំពាន​ផ្លូវ​ភេទ​ពុំ​រាប់​បញ្ចូល​នូវ​សកម្មភាព​ផ្លូវ​ភេទ​ដោយ​មាន​ការយល់ព្រម​រវាង​អនីតិជន​ពីរ​នាក់ ដែល​មាន​អាយុ​តំណាល​គ្នា​នោះ​ឡើយ ។

  • ការរំលោភ​បំពាន​ខាង​សតិ​អារម្មណ៍ ៖ ការប្រើប្រាស់​សកម្មភាព និង​ពាក្យ​សម្ដី​ដើម្បី​ធ្វើ​ឲ្យ​មាន​ការខូចខាត​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ការញាណ​ដឹង​របស់​កុមារ ឬ​យុវវ័យ​អំពី​ការគោរព​ខ្លួន​ឯង ឬ​តម្លៃ​ខ្លួន​ឯង ។ ជា​ធម្មតា ការណ៍​នេះ​រួមមាន​ការជេរ​ប្រមាថ​ម្តង​ហើយ​ម្តង​ទៀត ការគ្រប់គ្រង​ដោយ​ឧបាយកល និង​ការរិះគន់ ដែល​ធ្វើ​ឱ្យ​អាម៉ាស់ និង​បន្ទាប​តម្លៃ ។ វា​ក៏​អាច​រួមមាន​នូវ​ការ​បោះបង់​ភារកិច្ច​ទាំង​ស្រុង​ផងដែរ ។

  • ការណ៍​អាសគ្រាម​របស់​កុមារ ៖ សូមមើល ៣៨.៦.៦ ។

ប្រសិនបើ​ប៊ីស្សព ឬ​ប្រធាន​ស្ដេក​ដឹង​អំពី ឬ​មាន​ការសង្ស័យ​ថា​មាន​ការរំលោភ​បំពាន​លើ​កុមារ ឬ​យុវវ័យ នោះ​គាត់​ធ្វើតាម​សេចក្តីណែនាំ​នៅក្នុង ៣៨.៦.២.១ ភ្លាមៗ ។ គាត់​ក៏​ត្រូវ​ចាត់​វិធានការ ដើម្បី​ការពារ​កុំ​ឲ្យ​មាន​ការរំលោភ​បំពាន​បន្ថែម​ទៀត​ផងដែរ ។

ក្រុមប្រឹក្សា​សមាជិកភាព​របស់​សាសនាចក្រ និង​ចំណារ​កំណត់ត្រា​មួយ​តម្រូវ​ឲ្យ​មាន ប្រសិនបើ​សមាជិក​ជា​មជ្ឈិមវ័យ​ម្នាក់​រំលោភ​បំពាន​លើ​កុមារ ឬ​យុវវ័យ ដូច​បាន​ពន្យល់​នៅក្នុង​វគ្គ​នេះ ។ សូមមើល​ផងដែរ ៣២.៦.១.១ និង ៣៨.៦.២.៥ ។

ការធ្វើបាប​រាងកាយ ឬ​អារម្មណ៍​រវាង​កុមារ ឬ​យុវវ័យ​ដែល​មាន​អាយុ​តំណាល​គ្នា គួរតែ​ត្រូវបាន​ដោះស្រាយ​ដោយ​ថ្នាក់​ដឹកនាំ​វួដ ។ ក្រុមប្រឹក្សា​សមាជិកភាព​មិន​ចាំបាច់​ត្រូវ​មាន​ទេ ។

៣៨.៦.២.៤

ការរំលោភ​បំពាន​លើ​ប្ដី ឬ​ប្រពន្ធ ឬ​មជ្ឈិមវ័យ​ម្នាក់ទៀត

ការរំលោភ​បំពាន​លើ​ប្ដី ឬ​ប្រពន្ធ ឬ​មជ្ឈិមវ័យ​ម្នាក់ទៀត អាច​កើត​មាន​ឡើង​ក្នុង​របៀប​ជា​ច្រើន ។ ទាំងនេះ​រួមមាន​ការរំលោភ​បំពាន​ខាង​រាងកាយ ផ្លូវភេទ សតិ​អារម្មណ៍ និង​ហិរញ្ញវត្ថុ ។ ជួនកាល មជ្ឈិមវ័យ​ទាំងឡាយ​ដែល​មាន​វ័យ​ចាស់ ងាយរងគ្រោះ ឬ​ពិការ គឺ​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការទទួល​រង​ការរំលោភ​បំពាន ។

ជា​ញឹកញាប់ វា​ពុំ​មាន​និយមន័យ​តែ​មួយ​នៃ​ការរំលោភ​បំពាន ដែល​អាច​អនុវត្ត​នៅក្នុង​ស្ថានភាព​ទាំងអស់​នោះ​ទេ ។ ផ្ទុយ​ទៅ​វិញ វា​មាន​វិសាលភាព​មួយ​នៃ​ភាពធ្ងន់ធ្ងរ​នៅក្នុង​ឥរិយាបថ​រំលោភ​បំពាន ។ វិសាលភាព​នេះ​រាប់​ចាប់​ពី​ការប្រើប្រាស់​ពាក្យ​ចាក់ដោត​ដើម្បី​ធ្វើ​ឲ្យ​មាន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ ។

ប្រសិនបើ​ប៊ីស្សព ឬ​ប្រធាន​ស្ដេក​ដឹង​អំពី​ការរំលោភ​បំពាន​លើ​ប្ដី ឬ​ប្រពន្ធ ឬ​មជ្ឈិមវ័យ​ម្នាក់ទៀត នោះ​គាត់​ធ្វើតាម​សេចក្តីណែនាំ​នៅក្នុង ៣៨.៦.២.១ ភ្លាមៗ ។ គាត់​ក៏​ត្រូវ​ចាត់​វិធានការ ដើម្បី​ការពារ​កុំ​ឲ្យ​មាន​ការរំលោភ​បំពាន​បន្ថែម​ទៀត​ផងដែរ ។

ថ្នាក់​ដឹកនាំ​ស្វែងរក​ការណែនាំ​ពី​ព្រះវិញ្ញាណ ដើម្បី​កំណត់​ថា​តើ​ការប្រឹក្សា​ផ្ទាល់​ខ្លួន ឬ​ក្រុមប្រឹក្សា​សមាជិកភាព​មួយ ជា​របៀប​ដែល​សមរម្យ​បំផុត​ដើម្បី​ដោះស្រាយ​ការរំលោភ​បំពាន​ឬ​យ៉ាង​ណា ។ ពួកគេ​ក៏​អាច​ប្រឹក្សា​ជាមួយ​ថ្នាក់​ដឹកនាំ​បព្វជិតភាព​ផ្ទាល់​របស់​ពួកគេ​ផងដែរ​អំពី​របៀប​ដែល​សមរម្យ​បំផុត ។ ទោះជា​យ៉ាង​ណា ការរំលោភ​បំពាន​លើ​ប្ដី ឬ​ប្រពន្ធ ឬ​មជ្ឈិមវ័យ​ម្នាក់ទៀត​ណា​ក៏​ដោយ​ដែល​មាន​កម្រិត​ដូច​ដែល​បាន​ពិពណ៌នា​ខាងក្រោម​នេះ តម្រូវ​ឲ្យ​មាន​ក្រុម​ប្រឹក្សា​សមាជិកភាព​មួយ ។

  • ការរំលោភ​បំពាន​ផ្លូវកាយ ៖ ការធ្វើឲ្យ​មាន​អន្តរាយ​ខាង​រាងកាយ​ធ្ងន់ធ្ងរ​ដោយ​អំពើ​ហិង្សា​លើ​រាងកាយ ។ ការអន្តរាយ​ខ្លះ​អាច​នឹង​មិន​ឃើញ​ជាក់ស្ដែង​ទេ ។

  • ការ​រំលោភ​បំពាន​ផ្លូវ​ភេទ ៖ សូមមើល​ស្ថានភាព​ទាំងឡាយ​ដែល​បាន​បញ្ជាក់​នៅក្នុង ៣៨.៦.១៨.៣ ។

  • ការរំលោភ​បំពាន​ខាង​សតិអារម្មណ៍ ៖ ការប្រើប្រាស់​សកម្មភាព និង​ពាក្យ​សម្ដី​ដើម្បី​ធ្វើ​ឲ្យ​មាន​ការខូចខាត​ដល់​ការញាណ​ដឹង​របស់​បុគ្គល​ម្នាក់​អំពី​ការគោរព​ខ្លួន​ឯង ឬ​តម្លៃ​ខ្លួន​ឯង ។ ជា​ធម្មតា ការណ៍​នេះ​រួមមាន​ការជេរ​ប្រមាថ​ម្តង​ហើយ​ម្តង​ទៀត ការគ្រប់គ្រង​ដោយ​ឧបាយកល និង​ការរិះគន់ ដែល​ធ្វើ​ឱ្យ​អាម៉ាស់ និង​បន្ទាប​តម្លៃ ។

  • ការរំលោភ​បំពាន​ខាង​ហិរញ្ញវត្ថុ ៖ ការយក​ប្រៀប​ខាង​ហិរញ្ញវត្ថុ​លើ​នរណា​ម្នាក់ ។ ការណ៍​នេះ​រួមមាន​ទាំង​ការប្រើប្រាស់​ទ្រព្យសម្បត្តិ ប្រាក់ ឬ​របស់​មាន​តម្លៃ​ផ្សេងៗ​ទៀត​របស់​មនុស្ស​ម្នាក់​ដោយ​ខុសច្បាប់ ឬ​ដោយ​មិន​មាន​ការអនុញ្ញាត ។ វា​ក៏​អាច​រួមបញ្ចូល​ទាំង​ការទទួល​បាន​អំណាច​ហិរញ្ញវត្ថុ​ដោយ​ក្លែងបន្លំ​លើ​នរណា​ម្នាក់​ផងដែរ ។ វា​អាច​រួមមាន​ការប្រើប្រាស់​អំណាច​ហិរញ្ញវត្ថុ ដើម្បី​បង្ខិតបង្ខំ​ដល់​ការប្រព្រឹត្ត ។ សូមមើល​ផងដែរ ៣២.៦.១.៣ ។

៣៨.៦.២.៥

ការហៅ​បម្រើ​ក្នុង​សាសនាចក្រ ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ និង​ការចារ​ចំណាំ​កំណត់ត្រា​សមាជិក​ភាព

សមាជិក​ដែល​បាន​រំលោភ​បំពាន​លើ​អ្នក​ដទៃ មិន​គួរ​ត្រូវ​បាន​ប្រគល់​ការហៅ​បម្រើ​ក្នុង​សាសនាចក្រ ហើយ​មិន​អាច​មាន​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​ទេ រហូត​ដល់​ពួកគេ​បាន​ប្រែចិត្ត ហើយ​រាល់​ការដាក់​កំហិត​សមាជិកភាព​របស់​សាសនាចក្រ​ទាំងអស់​ត្រូវបាន​ដកចេញ ។

ប្រសិន​បើ​បុគ្គល​ម្នាក់រំលោភ​បំពាន​ផ្លូវ​ភេទ​លើ​កុមារ ឬ​យុវវ័យ ឬ​រំលោភ​បំពាន​យ៉ាង​ធ្ងន់ធ្ងរ​លើ​ផ្លូវចិត្ត ឬ​រាងកាយ​របស់​កុមារ ឬ​យុវវ័យ ទាំង​ផ្លូវកាយ និង​សតិអារម្មណ៍ នោះ​កំណត់ត្រា​សមាជិកភាព​របស់​គាត់ ឬ​នាង នឹង​ត្រូវ​ចារចំណាំ ។ គាត់ ឬ​នាង​មិន​ត្រូវ​បាន​ផ្តល់​ឲ្យ​នូវ​ការ​ហៅ​បម្រើ ឬ​ការចាត់តាំង​ណា​មួយ ដែល​ទាក់ទង​ទៅ​នឹង​កុមារ ឬ​យុវវ័យ​ឡើយ ។ នេះ​រួមមាន​ទាំង ការមិន​ត្រូវបាន​ប្រគល់​ឲ្យ​នូវ​ការចាត់តាំង​ធ្វើ​ការងារ​បម្រើ​ដល់​ក្រុមគ្រួសារ​ដែល​មាន​យុវវ័យ ឬ​កុមារ​នៅក្នុង​ផ្ទះ​ផងដែរ ។ វា​ក៏​រួម​បញ្ចូល​ទាំង​ការមិនមាន​យុវវ័យ​ម្នាក់​ជា​ដៃគូ​ធ្វើ​ការងារ​បម្រើ​ផងដែរ ។ ការ​ដាក់​កំហិត​ទាំង​នេះ គួរ​តែ​រក្សា​ទុក​រហូត​ដល់​គណៈ​ប្រធាន​ទី​មួយ​អនុញ្ញាត​ឲ្យ​មាន​ការដក​ការចារ​ចំណាំ​នោះ​ចេញ ។ សូមមើល ៣២.១៤.៥ សម្រាប់​ព័ត៌មាន​អំពី​ការចារ​ចំណាំ ។

៣៨.៦.២.៦

ក្រុមប្រឹក្សា​ស្ដេក និង​វួដ

នៅក្នុង​ការប្រជុំ​ក្រុមប្រឹក្សា​ស្តេក និង​វួដ គណៈប្រធាន​ស្តេក និង​គណៈ​ប៊ីស្សព​រំឭក​ជា​ទៀងទាត់​អំពី​គោលនយោបាយ និង​សេចក្តី​ណែនាំ​របស់​សាសនាចក្រ​ស្តីពី​ការការពារ និង​ការឆ្លើយ​តប​ចំពោះ​ការរំលោភ​បំពាន ។ ពួកលោក​បង្រៀន​ពី​សារលិខិត​សំខាន់ៗ​នៅក្នុង ផ្នែក Abuse នៃ​ជំនួយ​ដល់​ជីវិត នៅក្នុង​បណ្ណាល័យ​ដំណឹងល្អ ។ ពួកគាត់​អញ្ជើញ​ឲ្យ​មាន​ការ​ពិភាក្សា​មកពី​សមាជិក​ក្រុម​ប្រឹក្សា ។ ថ្នាក់ដឹកនាំ និង​សមាជិក​ក្រុម​ប្រឹក្សា​គួរ​ស្វែងរក​ការដឹកនាំ​ពី​ព្រះវិញ្ញាណ នៅពេល​ពួកគាត់​បង្រៀន ហើយ​ពិភាក្សា​ពី​ប្រធានបទ​ដ៏សំខាន់​នេះ ។

សមាជិក​ក្រុមប្រឹក្សា​ក៏​ត្រូវ​បញ្ចប់​វគ្គ​បណ្ដុះ​បណ្ដាល​ស្ដីពី​ការការពារ​កុមារ និង​យុវវ័យ​ផងដែរ ( សូមមើល ៣៨.៦.២ ) ។

៣៨.៦.២.៧

បញ្ហា​ផ្នែក​ច្បាប់​ទាក់ទង​នឹង​ការរំលោភបំពាន

ប្រសិន​បើ​សកម្មភាព​រំលោភ​បំពាន​របស់​សមាជិក​ម្នាក់ បាន​បំពាន​លើ​ច្បាប់ នោះ​ប៊ីស្សព ឬ​ប្រធាន​ស្តេក​គួរ​តែ​ជំរុញ​ទឹក​ចិត្ត​សមាជិក ឲ្យ​រាយការណ៍​អំពី​សកម្មភាព​ទាំង​នេះ​ទៅ​កាន់​បុគ្គលិក​អនុវត្ត​ច្បាប់ ឬ​អាជ្ញាធរ​រដ្ឋាភិបាល​សមរម្យ​ផ្សេង​ទៀត ។ ប៊ីស្សព ឬ​ប្រធាន​ស្តេក​អាច​ទទួល​បាន​ព័ត៌មាន​អំពី​តម្រូវការ​នៃ​ការ​រាយការណ៍​ក្នុង​មូលដ្ឋាន​តាម​រយៈ​បណ្តាញ​ជំនួយ​របស់​សាសនាចក្រ ( សូមមើល ៣៨.៦.២.១ ) ។ ប្រសិន​បើ​សមាជិក​មាន​សំណួរ​អំពី​តម្រូវការនៃ​ការ​រាយការណ៍ នោះ​គាត់​លើក​ទឹក​ចិត្ត​ពួកគេ ដើម្បី​ទទួល​បាន​ដំបូន្មាន​ផ្នែក​ច្បាប់​ដែល​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់ ។

ថ្នាក់ដឹកនាំ និង​សមាជិក​សាសនាចក្រ​គួរ​បំពេញ​រាល់​កាតព្វកិច្ច​ខាង​ផ្លូវ​ច្បាប់​ដើម្បី​រាយ​ការណ៍​ការ​រំលោភ​បំពាន​ដល់​អាជ្ញាធរ​ស៊ីវិល ។ នៅ​ទីតាំង​មួយ​ចំនួន ថ្នាក់ដឹកនាំ និង​គ្រូបង្រៀន​ដែល​ធ្វើ​ការ​ជាមួយ​នឹង​កុមារ និង​យុវវ័យ​ត្រូវ​បាន​ចាត់​ទុក​ថាជា « អ្នក​រាយ​ការណ៍​ដែល​បាន​បង្គាប់ » ហើយ​ត្រូវ​រាយការណ៍​ពី​ការ​រំលោភ​បំពាន​ដល់​អាជ្ញាធរ​ច្បាប់ ។ ស្រដៀង​គ្នា​នេះ​ដែរ នៅ​ទីតាំង​ជាច្រើន បុគ្គល​ណា​ម្នាក់​ដែល​ដឹង​ពី​ការ​រំលោភបំពាន​គឺ​តម្រូវ​ឲ្យ​រាយការណ៍​ទៅ​កាន់​អាជ្ញាធរ​ច្បាប់ ។ ប៊ីស្សព និង​ប្រធាន​ស្តេក​គួរតែ​ទូរសព្ទ​ទៅកាន់​បណ្ដាញ​ជំនួយ​ដើម្បី​បាន​ព័ត៌មាន​លម្អិត​ទាក់ទង​នឹង​អ្នក​រាយ​ការណ៍​ដែល​តម្រូវ​ឲ្យ​ធ្វើ និង​តម្រូវ​ការ​ផ្នែក​ច្បាប់​ផ្សេងៗ​ទៀត សម្រាប់​ការរាយការណ៍​ពីការរំលោភបំពាន ។ គោលនយោបាយ​របស់​សាសនាចក្រ​គឺ​ត្រូវ​គោរព​តាម​ច្បាប់ ។

៣៨.៦.៣

ការបង្ក​កំណើត​ដោយ​ចាក់​ទឹកកាម​ចូល​ក្នុង​ស្បូន

សូម​មើល ៣៨.៦.៩ ។

៣៨.៦.៤

ការពន្យារ​កំណើត

ភាព​ស្និទ្ធ​ស្នាល​ខាង​រូបកាយ​រវាង​ស្វាមី និង​ភរិយា​មាន​គោលបំណង​ធ្វើ​ឲ្យ​មាន​ភាព​ស្រស់​ស្អាត និង​ពិសិដ្ឋ ។ វា​ត្រូវ​បាន​តែង​តាំង​ឡើង​ដោយ​ព្រះ​ចំពោះ​ការ​បង្កើត​កូនចៅ និង​ចំពោះ​ការ​បង្ហាញ​សេចក្ដី​ស្រឡាញ់​រវាង​ស្វាមី និង​ភរិយា ( សូមមើល ២.១.២ ) ។

វា​គឺជា​ឯក​សិទ្ធិ​របស់​ស្វាមី​ភរិយា​មួយ​គូ​ដែល​បាន​រៀបការ​ហើយ ដែល​អាច​មាន​កូន​ដើម្បី​ផ្តល់​រូបកាយ​ខាង​សាច់​ឈាម សម្រាប់​កូន​ចៅ​វិញ្ញាណ​របស់​ព្រះ ដែល​ពួក​គេ​មាន​ការ​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ចិញ្ចឹម​បីបាច់ និង​ថែ​រក្សា ( សូមមើល ២.១.៣ ) ។ ការសម្រេច​ចិត្ត​ថាតើ​ត្រូវ​មាន​កូន​ចំនួន​ប៉ុន្មាន​នាក់ ហើយ​នៅ​ពេល​ណា​ត្រូវ​មាន​កូន នោះ​គឺជា​រឿង​បុគ្គល និង​ជា​ឯកជន​បំផុត ។ ហើយ​គួរតែ​ត្រូវបាន​ទុក​ឲ្យ​រវាង​គូ​ស្វាមី​ភរិយា និង​ព្រះអម្ចាស់ ។ សមាជិក​សាសនា​ចក្រ មិន​គួរ​វិនិច្ឆ័យ​គ្នា​ទៅ​វិញ​ទៅ​មក​នៅ​ក្នុង​បញ្ហា​នេះ​ទេ ។

សាសនាចក្រ​មិន​លើក​ទឹក​ចិត្ត​ឲ្យ​យក​ការពន្យារ​កំណើត​ដោយ​ការវះកាត់​ជា​ជម្រើស​ដើម្បី​ពន្យារ​កំណើត​ឡើយ ។ ការពន្យារកំណើត​ដោយការ​វះកាត់​រួម​មាន​នីតិវិធី​ដូចជា​ការក្រៀវ និង​ការចងដៃស្បូន ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ការសម្រេច​ចិត្ត​នេះ​គឺជា​រឿង​ផ្ទាល់​ខ្លួន​ដែល​ទីបំផុត ត្រូវ​ទុក​ឲ្យ​ស្វាមី និង​ភរិយា​ធ្វើ​ការវិនិច្ឆ័យ និង​ការពិចារណា​ប្រកប​ដោយ​ការអធិស្ឋាន ។ ស្វាមី និង​ភរិយា​គួរតែ​ប្រឹក្សា​ជាមួយគ្នា​ដោយ​សាមគ្គីភាព និង​ស្វែងរក​ការបញ្ជាក់​នៃ​ព្រះវិញ្ញាណ​នៅក្នុង​ការ​ធ្វើការ​សម្រេច​ចិត្ត​នេះ ។

ការពន្យារកំណើត​ដោយ​ការវះ​កាត់ ពេលខ្លះ​ត្រូវការ​ដោយ​ហេតុផល​ខាង​វេជ្ជសាស្រ្ត ។ សមាជិក​អាច​ទទួល​អត្ថប្រយោជន៍​ពី​ការប្រឹក្សា​ពី​អ្នកជំនាញ​ខាង​វេជ្ជសាស្រ្ត ។

៣៨.៦.៥

ព្រហ្មចារីភាព និង​ភក្តីភាព

ច្បាប់​ព្រហ្មចារីភាព​របស់​ព្រះអម្ចាស់​គឺ ៖

  • តំណមបម្រាម​​ពី​ទំនាក់ទំនង​ខាង​ផ្លូវភេទ​ក្រៅ​ចំណង​អាពាហ៍ពិពាហ៍​រវាង​បុរស​ម្នាក់ និង​ស្ដ្រី​ម្នាក់ ។

  • ភក្ដីភាព​ក្នុង​អាពាហ៍ពិពាហ៍ ។

ភាព​ស្និទ្ធ​ស្នាល​ខាង​រូបកាយ​រវាង​ស្វាមី និង​ភរិយា​មាន​គោលបំណង​ធ្វើ​ឲ្យ​មាន​ភាព​ស្រស់​ស្អាត និង​ពិសិដ្ឋ ។ វា​ត្រូវ​បាន​តែង​តាំង​ឡើង​ដោយ​ព្រះ សម្រាប់​ការបង្កើត​កូនចៅ និង​សម្រាប់​ការបង្ហាញ​សេចក្ដី​ស្រឡាញ់​រវាង​ស្វាមី និង​ភរិយា ។

មាន​តែ​បុរស​ម្នាក់ និង​ស្ត្រី​ម្នាក់ ដែល​បាន​រៀបការ​ស្រប​ច្បាប់ និង​ពេញ​ច្បាប់ ក្នុង​នាមជា​ស្វាមី និង​ភរិយា​ប៉ុណ្ណោះ គប្បី​មាន​ទំនាក់ទំនង​ខាង​ផ្លូវ​ភេទ ។ នៅ​ចំពោះ​ព្រះនេត្រ​របស់​ព្រះ ភាពស្អាតស្អំ​ខាង​សីលធម៌​មាន​សារៈសំខាន់​ណាស់ ។ ការបំពាន​លើ​ច្បាប់​ព្រហ្មចារីភាព​គឺ​ធ្ងន់ធ្ងរ​ណាស់ ( សូមមើល និក្ខមនំ ២០:១៤; ម៉ាថាយ ៥:២៨; អាលម៉ា ៣៩:៥ ) ។ ទាំងនោះ​រួមបញ្ចូល​ទាំង​ការប្រើប្រាស់​ដោយ​ខុស​ឆ្គង​នូវ​អំណាច​ដ៏​ពិសិដ្ឋ​របស់​ព្រះ​ដែល​បាន​ប្រទាន​មក​យើង​ដើម្បី​បង្កើត​ជីវិត ។

ក្រុមប្រឹក្សា​សមាជិកភាព​មួយ​របស់​សាសនាចក្រ​អាច​ចាំបាច់​ត្រូវ​បង្កើត​ឡើង ប្រសិន​បើ​សមាជិក​ម្នាក់ ៖

  • មាន​ទំនាក់ទំនង​ផ្លូវភេទ​ក្រៅ​ចំណង​អាពាហ៍ពិពាហ៍​ស្របច្បាប់​រវាង​បុរស និង​ស្ត្រី ដូច​ជា អំពើ​ផិតក្បត់ អំពើ​សាហាយស្មន់ ទំនាក់ទំនង​សេពកាមដូចគ្នា និង​ការ​រួមភេទ​តាម​អនឡាញ ឬ​តាម​ទូរសព្ទ ( សូមមើល ៣២.៦.២ ) ។

  • គឺជា​ទម្រង់អាពាហ៍ពិពាហ៍ ឬ​ភាពជា​ដៃគូ​ដែល​នៅ​ក្រៅ​ចំណង​អាពាហ៍ពិពាហ៍​ស្របច្បាប់​រវាង​បុរស និង​ស្ត្រី ដូចជា​ការនៅ​ជាមួយ​គ្នា សម្ព័ន្ធ​ស៊ីវិល និង​ភាព​ជាដៃគូ និង​អាពាហ៍ពិពាហ៍​ភេទ​ដូច​គ្នា ។

  • ការប្រើប្រាស់​ការណ៍អាសគ្រាម​ក្នុង​កម្រិត​ខ្លាំង ឬ​អត់​មិន​បាន ដែល​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​អាពាហ៍ពិពាហ៍ ឬ​គ្រួសារ​របស់​សមាជិក​ម្នាក់ ( សូមមើល ៣៨.៦.១៣ ) ។

ការសម្រេច​ចិត្ត​ថា តើ​ត្រូវ​មាន​ក្រុមប្រឹក្សា​សមាជិកភាព​មួយ​ឬ​ទេ នៅក្នុង​ស្ថានភាព​ទាំងនេះ គឺ​វា​អាស្រ័យ​ទៅលើ​ស្ថានភាព​ជា​ច្រើន ( សូមមើល ៣២.៧ ) ។ ជា​ឧទាហរណ៍ ចាំបាច់​ត្រូវ​មាន​ក្រុមប្រឹក្សា​មួយ​បង្កើត​ឡើង​ដើម្បី​ជួយ​ដល់​សមាជិក​ឲ្យ​ប្រែចិត្ត ប្រសិនបើ​គាត់ ឬនាង បាន​រំលង​លើ​សេចក្ដីសញ្ញា​ព្រះវិហារបរិសុទ្ធ ឬ​ប្រសិនបើ​ប្រព្រឹត្ត​អំពើបាប​ដដែលៗ ។

សូមមើល ៣២.៦.១.២សម្រាប់​ពេល​ណា​ដែល តម្រូវឲ្យ​មាន​ក្រុមប្រឹក្សា​មួយ សម្រាប់​អំពើបាប​ខាង​ផ្លូវភេទ ។

នៅក្នុង​ករណី​មួយ​ចំនួន ការប្រឹក្សា​ផ្ទាល់​ខ្លួន និង​ការដាក់​កំហិត​សមាជិកភាព​ក្រៅ​ផ្លូវការ​អាច​គ្រប់គ្រាន់​ហើយ ( សូមមើល ៣២.៨

៣៨.៦.៦

ការណ៍​អាសគ្រាម​របស់​កុមារ

សាសនាចក្រ​ថ្កោលទោស​ដល់​ការណ៍​អាសគ្រាម​គ្រប់​ទម្រង់ ។ ប្រសិនបើ​ប៊ីស្សព ឬ​ប្រធាន​ស្ដេក​ដឹង​ថា សមាជិក​ម្នាក់​ចូលរួម​នៅក្នុង​ការណ៍​អាសគ្រាម​របស់​កុមារ នោះ​គាត់​ធ្វើតាម​សេចក្តីណែនាំ​នៅក្នុង ៣៨.៦.២.១ ភ្លាមៗ ។

ក្រុមប្រឹក្សា​សមាជិកភាព​របស់​សាសនាចក្រ និង​ការចារ​ចំណាំ​លើ​កំណត់ត្រា​មួយ​តម្រូវ​ឲ្យ​មាន ប្រសិនបើ​សមាជិក​ម្នាក់​ធ្វើ ចែកចាយ មានជាកម្មសិទ្ធិ ឬ​មើល​រូបភាព​អាសគ្រាម​របស់​កុមារ​ម្ដង​ហើយ​ម្ដង​ទៀត ( សូមមើល ៣២.៦.១.២ និង ៣២.១៤.៥ ) ។ គោលការណ៍​ណែនាំ​នេះ​ជា​ទូទៅ​មិន​អនុវត្ត​ចំពោះ​កុមារ ឬ​យុវវ័យ​ដែល​មាន​អាយុ​ប្រហាក់​ប្រហែល​គ្នា ដែល​ចែកចាយ​រូបភាព​ផ្លូវភេទ​របស់​ពួកគេ​ផ្ទាល់ ឬ​របស់​អ្នក​ដទៃ​ឡើយ ។ ការប្រឹក្សា​ផ្ទាល់​ខ្លួន និង​ការដាក់​កំហិត​សមាជិកភាព​ក្រៅ​ផ្លូវការ​អាច​សមរម្យ​នៅក្នុង​ករណី​ទាំងនោះ ។

សម្រាប់​ការណែនាំ​បន្ថែម សូមមើល ៣៨.៦.១៣ ។

៣៨.៦.៧

ការបរិច្ចាគ ឬ​ការលក់​មេជីវិត ឬ​អូវុល

លំនាំ​នៃ​ស្វាមី និង​ភរិយា​ផ្តល់​រូបកាយ​ឲ្យ​បុត្រា​បុត្រី​ខាងវិញ្ញាណ​របស់​ព្រះ​គឺជា​ការ​តែងតាំង​ដ៏​ទេវភាព ( សូមមើល ២.១.៣ ) ។ ដោយសារ​ហេតុផល​នេះ សាសនាចក្រ​ពុំ​លើក​ទឹកចិត្ត​ឲ្យ​មាន​ការបរិច្ចាគ​មេជីវិត ឬ​អូវុល​ឡើយ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ការសម្រេច​ចិត្ត​នេះ​គឺជា​រឿង​ផ្ទាល់​ខ្លួន​ដែល​ទីបំផុត ត្រូវ​ទុក​ឲ្យ​អ្នក​ដែល​ចង់​ធ្វើ​ការបរិច្ចាគ​នោះ​ធ្វើ​ការវិនិច្ឆ័យ និង​ការពិចារណា​ប្រកប​ដោយ​ការអធិស្ឋាន ។ សូម​មើល ៣៨.៦.៩ ។ សាសនាចក្រ​មិន​លើកទឹកចិត្ត​ឲ្យ​មាន​ការលក់​មេ​ជីវិត ឬ​អូវុល​នោះទេ ។

៣៨.៦.៨

ការគ្រៀវ​ប្រដាប់​ភេទ​ស្ដ្រី

សាសនាចក្រ​ថ្កោលទោស​ដល់​ការគ្រៀវ​ប្រដាប់បន្ដពូជ​ស្រ្តី ។

៣៨.៦.៩

ទម្រង់ការ​ការបង្ក​កំណើត

លំនាំ​នៃ​ស្វាមី និង​ភរិយា​ផ្តល់​រូបកាយ​ឲ្យ​បុត្រា​បុត្រី​ខាងវិញ្ញាណ​របស់​ព្រះ​គឺជា​ការ​តែងតាំង​ដ៏​ទេវភាព ( សូមមើល ២.១.៣ ) ។ នៅពេល​ត្រូវការ បច្ចេកវិទ្យា​បន្តពូជ​អាច​ជួយ​បុរស និង​ស្រ្តី​ដែល​រៀបការ​បំពេញ​បំណងប្រាថ្នា​សុចរិត​របស់​ពួកគេ​ដែល​ចង់​បាន​កូន​បាន ។ បច្ចេកវិទ្យា​នេះ​រួម​មាន​ទាំង​ការបង្ក​កំណើត​ដោយ​ការចាក់​ទឹកកាម​ចូល​ក្នុង​ស្បូន និង​ការបង្ក​កំណើត​ក្រៅ​ផ្ទៃ ។

សាសនាចក្រ​មិន​លើកទឹកចិត្ត​ឲ្យ​មាន​ការបង្ក​កំណើត​ដោយ​ការចាក់​ទឹកកាម​ចូល​ក្នុង​ស្បូន ឬ​​ការបង្ក​កំណើត​ក្រៅ​ផ្ទៃ ដោយប្រើ​មេជីវិត​របស់​នរណា​ម្នាក់ ក្រៅពី​មេជីវិត​របស់​ស្វាមី ឬ​អូវុល​នរណា​ម្នាក់​ក្រៅ​ពី​របស់​ភរិយា​ឡើយ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ការសម្រេច​ចិត្ត​នេះ​គឺជា​រឿង​ផ្ទាល់​ខ្លួន​ដែល​ទីបំផុត ត្រូវ​ទុក​ឲ្យ​បុរស និង​ស្រ្តី​ដែល​បានរៀបការ​ស្របច្បាប់ ធ្វើការ​វិនិច្ឆ័យ និង​ពិចារណា​ប្រកប​ដោយ​ការអធិស្ឋាន ។

សម្រាប់​ព័ត៌មាន​អំពី​ការផ្សារភ្ជាប់​កូន ដែល​បាន​កើត​មក​តាម​ការបង្កាត់ពូជ​សប្បនិម្មិត ឬការបង្ក​កំណើត​ក្រៅ​ស្បូន សូម​មើល ៣៨.៤.២.៦ ។

សូមមើល​ផងដែរ « ការសុំ​កូន​ចិញ្ចឹម » ( ប្រធានបទ និងសំណួរ, topics.ChurchofJesusChrist.org ) ។

៣៨.៦.១០

អំពើស្មន់​ក្នុង​រង្វង់​សាច់​ញាតិ

សាសនាចក្រ​ថ្កោលទោស​លើ​អំពើ​ស្មន់​គ្រប់​ទម្រង់ ។ ដូច​ដែល​ប្រើ​នៅ​ទី​នេះ អំពើស្មន់​ក្នុង​រង្វង់​សាច់​ញាតិ គឺ​ជា​ទំនាក់ទំនង​ផ្លូវភេទ​រវាង ៖

  • ឪពុក ឬ​ម្ដាយ​ម្នាក់ និង​កូន​ម្នាក់ ។

  • តា ឬ​យាយ​ម្នាក់ និង​ចៅ​ម្នាក់ ។

  • បងប្អូន​បង្កើត ។

  • ពូ ឬ​មីង​ម្នាក់ និង​ក្មួយ​ស្រី ឬ​ក្មួយ​ប្រុស​ម្នាក់ ។

ដូច​ដែល​បាន​ប្រើ​នៅ​ទី​នេះ កូន ចៅ បងប្អូន​បង្កើត ក្មួយស្រី និង ក្មួយប្រុស រួមទាំង​ទំនាក់ទំនងខាង​សាច់ញាតិ​បង្កើត សាច់ញាតិសុំ​មកចិញ្ចឹម សាច់ញាតិ​ចុង ឬ​សាច់ញាតិ​ចិញ្ចឹម ។ អំពើស្មន់​ក្នុង​រង្វង់​សាច់​ញាតិ​អាច​កើតឡើង​រវាង​អនីតិជន​ពីរ​នាក់ មជ្ឈិមវ័យ​ម្នាក់ និង​អនីតិជន​ម្នាក់ ឬ​មជ្ឈិមវ័យ​ពីរនាក់ ។ ប្រសិនបើ​ប្រធានស្តេក​មាន​សំណួរ​ថាតើ​ទំនាក់ទំនងដែល​អំពើស្មន់​ក្នុង​រង្វង់​សាច់​ញាតិ​នៅក្រោមច្បាប់​ក្នុង​មូលដ្ឋាន​ឬ​ក៏អត់ នោះ​គាត់​ស្វែងរក​ការដឹកនាំ​មក​ពី​ការិយាល័យ​នៃ​គណៈ​ប្រធាន​ទីមួយ ។

ពេល​ដែល​អនីតិជន​ម្នាក់​ជា​ជនរងគ្រោះ​នៃ​អំពើស្មន់​ក្នុង​រង្វង់​សាច់​ញាតិ នោះ​ប៊ីស្សព ឬ​ប្រធាន​ស្តេក​ទូរសព្ទ​ទៅ​បណ្ដាញ​ជំនួយ​ផ្នែក​ការរំលោភ​បំពាន​របស់​សាសនាចក្រ នៅក្នុង​ប្រទេស​ទាំងឡាយ​ដែល​មាន​បណ្ដាញ​នេះ ( សូមមើល ៣៨.៦.២.១ ) ។ នៅក្នុង​ប្រទេស​ផ្សេងៗ​ទៀត ប្រធានស្តេក​គួរតែ​ស្វែងរក​ការដឹកនាំ​មកពី​ទីប្រឹក្សា​ច្បាប់​ក្នុង​តំបន់​នៅ​ការិយាល័យ​ប្រចាំ​តំបន់​នោះ ។ គាត់​ក៏​ត្រូវបាន​លើក​ទឹកចិត្ត​ឲ្យ​ប្រឹក្សា​ជាមួយ​អ្នកជំនាញ​សេវាកម្ម​គ្រួសារ ឬ​អ្នក​គ្រប់គ្រង​ផ្នែក​សុខុមាលភាព​ខ្លួន​ទីពឹង​ខ្លួន​នៅឯ​ការិយាល័យ​តំបន់​ផងដែរ ។

ក្រុមប្រឹក្សា​សមាជិកភាព​របស់​សាសនាចក្រ និង​ការចារ​ចំណាំ​លើ​កំណត់ត្រា​មួយ​តម្រូវ​ឲ្យ​មាន ប្រសិនបើ​សមាជិក​ម្នាក់​ប្រព្រឹត្ត​អំពើស្មន់​ក្នុង​រង្វង់​សាច់​ញាតិ ( សូមមើល ៣២.៦.១.២ និង ៣២.១៤.៥ ) ។ ស្ទើរតែ​គ្រប់​ករណី អំពើស្មន់​ក្នុង​រង្វង់​សាច់​ញាតិ​តម្រូវ​ឲ្យ​សាសនាចក្រ​ដកហូត​សមាជិកភាព​របស់​បុគ្គល​ម្នាក់ ។

ប្រសិនបើ​អនីតិជន​ប្រព្រឹត្ត​អំពើ​អំពើស្មន់​ក្នុង​រង្វង់​សាច់​ញាតិ នោះ​ប្រធាន​ស្តេក​ទាក់ទង​ទៅ​ការិយាល័យ​គណៈប្រធាន​ទីមួយ​សូម​ការណែនាំ ។

ជនរង​គ្រោះ​នៃ​អំពើស្មន់​ក្នុង​រង្វង់​សាច់​ញាតិ ជា​ញឹកញាប់​រងការប៉ះ​ទង្គិច​យ៉ាង​ធ្ងន់ធ្ងរ ។ ថ្នាក់ដឹកនាំ​ឆ្លើយតប​ដោយ​ក្តី​អាណិត​អាសូរ និង​ការយល់​ចិត្ត ។ ពួកគាត់​ផ្តល់​នូវ​ការ​គាំទ្រ និង​ការប្រឹក្សា​ខាង​វិញ្ញាណ​ដើម្បី​ជួយពួកគេ​ឲ្យ​យក​ឈ្នះ​លើ​ឥទ្ធិពល​ដ៏​បំផ្លិចបំផ្លាញ​នៃ​អំពើស្មន់​ក្នុង​រង្វង់​សាច់​ញាតិ ។

នៅពេល​ខ្លះ ជនរងគ្រោះ​មាន​អារម្មណ៍​ខ្មាសអៀន ឬ​ក៏​មាន​កំហុស ។ ជន​រងគ្រោះ​គ្មាន​ទោស​កំហុស​នៃ​អំពើបាប​ទេ ។ ថ្នាក់ដឹកនាំ​ជួយ​ពួកគេ និង​ក្រុមគ្រួសារ​របស់​ពួកគេ​ឲ្យ​យល់ពី​សេចក្តី​ស្រឡាញ់​របស់​ព្រះ និង​ការព្យាបាល​ដែល​ទទួលបាន​តាមរយៈ​ព្រះយេស៊ូវ​គ្រីស្ទ និង​ដង្វាយធួន​របស់​ទ្រង់ ( សូមមើល អាលម៉ា ១៥:៨; នីហ្វៃ​ទី៣ ១៧:៩ ) ។

បន្ថែម​ពីលើ​ការទទួល​ជំនួយ​ដ៏​បំផុស​គំនិត​របស់ថ្នាក់​ដឹកនាំ​សាសនាចក្រ នោះ​ជន​រងគ្រោះ និង​គ្រួសារ​ពួកគេ​អាច​នឹង​ត្រូវការ​ការទូន្មាន​ដែល​មាន​ជំនាញ​ផង​ដែរ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូមមើល ៣៨.៦.១៨.២ ។

៣៨.៦.១១

ការបន្ត​ពូជ​ដោយ​មិន​រួម​សង្វាស

សូម​មើល ៣៨.៦.៩ ។

៣៨.៦.១២

វិជ្ជាមន្តអាគម

« អ្វី​ដែល​មក​ពី​ព្រះ​ជា​ពន្លឺ » ( គោលលទ្ធិ និងសេចក្តីសញ្ញា ៥០:២៤ ) ។ វិជ្ជាមន្តអាគម​ផ្ដោតលើ​សេចក្ដី​ងងឹត ហើយ​វា​ដឹកនាំ​ទៅ​រក​ការបោកបញ្ឆោត ។ វា​បំផ្លាញ​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ។

វិជ្ជាមន្តអាគម​រួមបញ្ចូល​ទាំង​ការ​ថ្វាយបង្គំ​សាតាំង ។ វា​ក៏រួមបញ្ចូល​ទាំង​សកម្មភាពអាថ៌កំបាំង​ដែលមិនស្រប​តាម​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ផងដែរ ។ សកម្មភាព​ទាំងនេះ​រួមមាន ( ប៉ុន្ដែ​មិន​កំណត់​ត្រឹម​នេះ​ទេ ) ការរកគ្រូទាយ ការដាក់បណ្ដាសា និង​ការព្យាបាល​ដែល​ធ្វើ​ត្រាប់​តាម​អំណាចបព្វជិតភាព​របស់​ព្រះ ( សូមមើល មរ៉ូណៃ ៧:១១–១៧ ) ។

សមាជិក​សាសនាចក្រ​មិន​គួរ​ជាប់​ទាក់ទង​នៅ​ក្នុង​ទម្រង់​នៃ​ការថ្វាយ​បង្គំ​សាតាំង ឬ​ចូលរួម​នៅ​ក្នុង​របៀប​ណា​មួយ​ខាង​មន្ត​អាគម​ឡើយ ។ ពួកគេ​មិនគួរ​ផ្ដោតលើ​សេចក្ដីងងឹត​ទាំងនេះ​នៅក្នុងការសន្ទនា ឬ​នៅក្នុងការប្រជុំ​របស់​សាសនាចក្រ​ឡើយ ។

៣៨.៦.១៣

ការណ៍​អាសគ្រាម

សាសនាចក្រ​ថ្កោលទោស​ការណ៍​អាសគ្រាម​គ្រប់​ទម្រង់ ។ ការប្រើប្រាស់​ការណ៍​អាសគ្រាម​គ្រប់​ប្រភេទ បំផ្លាញ​ដល់​ជីវិត​បុគ្គល​ម្នាក់ៗ ក្រុម​គ្រួសារ និង​សង្គម ។ វា​ក៏​បណ្តេញ​ព្រះ​វិញ្ញាណ​របស់​ព្រះ​អម្ចាស់​ចេញ​ផងដែរ ។ សមាជិក​នៃ​សាសនាចក្រ​គួរ​តែ​ចៀស​វាង​ពី​សម្ភារ​ការណ៍អាសគ្រាម​គ្រប់​ទម្រង់ ហើយ​ប្រឆាំង​នឹង​ការ​ផលិត ការ​ចែកចាយ និង​ការប្រើប្រាស់​វា ។

រូបតំណាង​ធនធាន​ដែល​អាច​ជ្រើសរើស​បាន សាសនាចក្រ​ផ្ដល់​នូវ​ធនធាន​ខាង​ក្រោម​នេះ ដើម្បី​ជួយ​ដល់​មនុស្ស​ដែល​ជីវិត​របស់​ពួកគេ​ត្រូវបាន​ប៉ះ​ទង្គិច​ដោយ​ការណ៍​អាសគ្រាម ។

ប្រធាន​ស្តេក និង​ប៊ីស្សព​ក៏​ផ្ដល់​នូវ​ការគាំទ្រ​ដល់​សមាជិក​គ្រួសារ​តាម​ដែល​ចាំបាច់ ។

មនុស្ស​មួយចំនួន​មើល​រូប​អាសគ្រាម​អាច​នឹង​ធ្វើឡើង​ដោយ​អចេតនា ។ ការប្រើ​រូបអាសគ្រាម​ដោយ​ចេតនា​គឺ​គ្រោះថ្នាក់– មិនថា​ម្ដងម្កាល​ឬ​ច្រើនដង​នោះទេ ។

ជាធម្មតា ការប្រឹក្សា​ផ្ទាល់ខ្លួន និង​ការដាក់​កំហិត​សមាជិកភាព​ក្រៅ​ផ្លូវការ​គឺ​គ្រប់គ្រាន់ ពេល​ជួយ​បុគ្គល​ម្នាក់​ឲ្យ​ប្រែចិត្ត​ពី​ការណ៍​អាសគ្រាម ( សូមមើល ៣២.៨ ) ។ ជាទូទៅ ក្រុមប្រឹក្សា​សមាជិកភាព​មិន​ចាំបាច់​ត្រូវ​មាន​នោះ​ទេ ។ ទោះជា​យ៉ាង​ណា ក្រុម​ប្រឹក្សា​មួយ​អាច​ចាំបាច់​សម្រាប់​ការប្រើប្រាស់​ការណ៍​អាសគ្រាម​ក្នុង​កម្រិត​ខ្លាំង ឬ​អត់​មិន​បាន ដែល​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​អាពាហ៍ពិពាហ៍ ឬ​គ្រួសារ​របស់​សមាជិក​ម្នាក់ ( សូមមើល ៣៨.៦.៥ ) ។ ក្រុមប្រឹក្សា​មួយ​តម្រូវ​ឲ្យ​មាន ប្រសិនបើ​សមាជិក​ម្នាក់ ចូលរួម​ចំណែក មាន ឬ​មើល​រូបអាសគ្រាម​របស់​កុមារ​ម្ដង​ហើយ​ម្ដង​ទៀត ( សូមមើល ៣២.៦.៦ ) ។

បន្ថែម​ពីលើ​ជំនួយ​ដ៏​បំផុស​គំនិត​របស់​ថ្នាក់​ដឹកនាំ​សាសនាចក្រ សមាជិក​មួយ​ចំនួន​អាច​នឹង​ត្រូវការ​ការប្រឹក្សា​ពី​អ្នក​ជំនាញ​ផង​ដែរ ។ ថ្នាក់ដឹកនាំ​អាច​ទាក់ទង​ទៅកាន់​សេវាកម្ម​ក្រុមគ្រួសារ​ឲ្យ​ជួយ បើ​ចាំបាច់ ។ សូមមើល ៣១.៣.៦សម្រាប់​ព័ត៌មាន​ទំនាក់ទំនង ។

៣៨.៦.១៤

ការរើសអើង

មនុស្សគ្រប់រូប​គឺជា​បុត្រា​បុត្រី​នៃ​ព្រះ ។ មនុស្សទូទៅ​គឺជា​បងប្អូនប្រុស​ស្រី​នឹង​គ្នា ហើយ​ជាផ្នែក​នៃ​គ្រួសារ​របស់​ព្រះ ( សូមមើល « ក្រុមគ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » ) ។ ព្រះ « បាន​បង្កើត​មនុស្ស​គ្រប់​សាសន៍​ពី​ឈាម​តែ​មួយ » ( កិច្ចការ ១៧:២៦ ) ។ « ទាំងអស់​ក៏​ដូចគ្នា » នៅ​ចំពោះ​ទ្រង់ ( នីហ្វៃ​ទី២ ២៦:៣៣ ) ។ មនុស្សម្នាក់ៗ​គឺ « នៅ​ក្រោម​ព្រះ​នេត្រ​ទ្រង់ មនុស្ស​ណា​ក៏​មាន​តម្លៃ​ដូច​ជា​មនុស្ស​ណា​ដែរ » ( យ៉ាកុប ២:២១ ) ។

ការរើសអើង​មិន​សម​ស្រប​តាម​បន្ទូល​របស់​ព្រះដែល​បាន​បើក​សម្ដែង​ឡើយ ។ ការសព្វព្រះទ័យ ឬ​ការមិនសព្វព្រះទ័យ​របស់​ព្រះ​គឺ​អាស្រ័យទៅលើ​ការលះបង់​ចំពោះទ្រង់ និង​បទបញ្ញត្តិ​របស់ទ្រង់ មិនមែន​លើ​ពណ៌សម្បុរ​របស់​បុគ្គលម្នាក់ ឬ​លក្ខណៈផ្សេងទៀត​នោះឡើយ ។

សាសនាចក្រ​អំពាវនាវ​ឲ្យ​មនុស្សគ្រប់​រូប​បោះបង់ចោល​នូវ​លក្ខណៈ និង​សកម្មភាព​រើសអើង​ចំពោះ​ក្រុម ឬ​បុគ្គល​នានា ។ សមាជិកសាសនាចក្រ​គួរ​តែ​នាំ​មុខ​ក្នុងការ​លើក​កម្ពស់​ដល់​ការគោរព​បុត្រា​បុត្រី​គ្រប់រូប​របស់​ព្រះ ។ សមាជិកធ្វើតាម​បទបញ្ញត្តិ​របស់​ព្រះអង្គ​សង្គ្រោះ​ឲ្យ​ស្រឡាញ់​មនុស្ស​ដទៃ ( សូមមើល ម៉ាថាយ ២២:៣៥–៣៩ ) ។ ពួកគេ​ខិតខំ​ធ្វើជាមនុស្ស​ដែល​មានសន្ដានចិត្តល្អ​ចំពោះ​មនុស្ស​គ្រប់​គ្នា ដោយបដិសេធ​ការរើសអើងគ្រប់​ប្រភេទ ។ ការណ៍​នេះ​រួមបញ្ចូលទាំង​ការរើសអើង​ដោយ​ផ្អែក​លើ​ពូជសាសន៍ ជាតិពន្ធ សញ្ជាតិ កុលសម្ព័ន្ធ ភេទ អាយុ ពិការភាព ស្ថានភាព​សង្គម ជំនឿ ឬ​ការឥតជំនឿ​លើ​សាសនា និង​ភាព​ទាក់ទាញ​ខាង​ផ្លូវភេទ ។

៣៨.៦.១៥

ការប្រតិព័ទ្ធ​ភេទ​ដូចគ្នា និង​អាកប្បកិរិយា​នៃ​ការប្រតិព័ទ្ធ​ភេទ​ដូចគ្នា

សាសនាចក្រ​លើក​ទឹកចិត្ត​ឲ្យ​ក្រុមគ្រួសារ និង​សមាជិក​ទាំងឡាយ​ឈោង​ទៅ​ជួយ​ដោយ​ការយល់​ចិត្ត សេចក្ដី​ស្រឡាញ់ និង​ការគោរព​ចំពោះ​បុគ្គល​ទាំងឡាយ​ដែល​ស្រឡាញ់​ភេទ​ដូច​គ្នា ។ សាសនាចក្រ​ក៏​លើកកម្ពស់​ឲ្យ​មាន​ការយល់ដឹង​នៅ​ក្នុង​សង្គម​ទាំងមូល ដែល​ឆ្លុះ​បញ្ចាំង​ពី​ការបង្រៀន​របស់​ខ្លួន​អំពី សេចក្ដី​សប្បុរស ការរាប់​អាន​គ្នា សេចក្ដីស្រឡាញ់​ចំពោះ​អ្នកដទៃ និង​ការគោរព​ចំពោះ​មនុស្ស​ទាំង​អស់ ។ សាសនាចក្រ​ពុំ​ប្រកាន់​ជំហរ​ណា​មួយ​លើ​បុព្វហេតុ​នានា​នៃ​ការប្រតិព័ទ្ធ​ភេទ​ដូចគ្នា​នោះ​ទេ ។

ព្រះបញ្ញត្តិ​របស់​ព្រះ​ហាមឃាត់​ដល់​អាកប្បកិរិយា​មិន​គោរព​តាម​ច្បាប់​ព្រហ្មចារីភាព​ទាំងអស់ មិន​ថា​ចំពោះ​ភេទ​ផ្ទុយ​គ្នា ឬ​ភេទ​ដូចគ្នា​នោះ​ទេ ។ ថ្នាក់​ដឹកនាំ​សាសនាចក្រ​ផ្តល់​ការប្រឹក្សា​ដល់​សមាជិក ដែល​បាន​រំលង​ច្បាប់​ព្រហ្មចារីភាព ។ ថ្នាក់​ដឹកនាំ​ជួយ​ពួកគេ​ឲ្យ​មាន​ការយល់ដឹង​ច្បាស់លាស់​អំពី​សេចក្តី​ជំនឿ​ទៅ​លើ​ព្រះ​យេស៊ូវគ្រីស្ទ ដង្វាយធួន​របស់​ទ្រង់ ដំណើរការ​នៃ​ការប្រែចិត្ត និង​គោលបំណង​នៃ​ជីវិត​នៅ​លើ​ផែនដី ។ អាកប្បកិរិយា​ដែល​មិន​ត្រូវ​តាម​ច្បាប់​ព្រហ្មចារីភាព អាច​ជា​បុព្វហេតុ​នៃ​ការមាន​ក្រុមប្រឹក្សា​សមាជិកភាព​សាសនាចក្រ​ឡើង ( សូមមើល ៣៨.៦.៥ ) ។ អាកប្បកិរិយា​បែប​នេះ​អាច​ត្រូវ​បាន​អភ័យទោស​តាមរយៈ​ការប្រែចិត្ត​ដោយ​ស្មោះត្រង់ ។

ការ​មាន​អារម្មណ៍​ប្រតិព័ទ្ធ​ភេទ​ដូច​គ្នា​មិន​មែន​ជា​អំពើបាប​នោះ​ទេ ។ សមាជិក​ដែល​មាន​អារម្មណ៍​ទាំង​នេះ ហើយ​មិន​ស្វែង​រក ​ឬ​ធ្វើ​សកម្មភាព​តាម​អារម្មណ៍​នោះទេ ​គឺ​កំពុង​រស់​នៅ​ស្រប​តាម​ផែនការ​របស់​ព្រះវរបិតា​សួគ៌ និង​គោលលទ្ធិ​សាសនាចក្រ ដែល​មាន​សម្រាប់​បុត្រាបុត្រី​របស់​ទ្រង់ ។ ថ្នាក់​ដឹកនាំ​គាំទ្រ​និង​លើកទឹកចិត្ត​ពួកគេ​ក្នុង​កិច្ចខិតខំ​របស់​ពួកគេ​ដើម្បី​រស់នៅ​តាម​បទបញ្ញត្តិ​របស់​ព្រះអម្ចាស់ ។ សមាជិក​ដែល​មាន​អារម្មណ៍​ទាំង​នេះ​អាច​ទទួល​បាន​ការ​ហៅបម្រើ​ក្នុង​សាសនាចក្រ មាន​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ ហើយ​ទទួល​ពិធីបរិសុទ្ធ​ក្នុង​ព្រះវិហារ ​ប្រសិន​បើ​ពួកគេ​មាន​ភាពស័ក្ដិសម ។ សមាជិក​សាសនាចក្រ​ជា​បុរស​អាច​ទទួល​បាន និង​អនុវត្ត​បព្វជិតភាព ។

សមាជិក​ទាំងអស់​ដែល​រក្សា​សេចក្ដី​សញ្ញា​របស់​ពួកគេ នឹង​ទទួល​បាន​ពរជ័យ​ដែល​បាន​សន្យា​ទាំងអស់​នៅក្នុង​ភាពអស់កល្ប​ជានិច្ច មិន​ថា​កាលៈទេសៈ​របស់​ពួកគេ​អនុញ្ញាត​ឲ្យ​ពួកគេ​ទទួល​បាន​ពរជ័យ​នៃ​អាពាហ៍ពិពាហ៍​ដ៏អស់កល្ប និង​ភាពជា​ឪពុក​ម្ដាយ​នៅក្នុង​ជីវិត​នេះ​ឬអត់​នោះ​ទេ ( សូមមើល ម៉ូសាយ ២:៤១ ) ។

រូបតំណាង​ធនធាន​ដែល​អាច​ជ្រើសរើស​បាន សាសនាចក្រ​ផ្ដល់​នូវ​ធនធាន​ខាង​ក្រោម​នេះ​ដើម្បី​យល់ និង​គាំទ្រ​ដល់​មនុស្ស​ដែល​ជីវិត​របស់​ពួកគេ​ត្រូវបាន​ប៉ះ​ទង្គិច​ដោយ​ការប្រតិព័ទ្ធ​ភេទ​ដូចគ្នា​បាន​កាន់តែ​ប្រសើរ ៖

បន្ថែម​ពីលើ​ជំនួយ​ដ៏​បំផុស​គំនិត​របស់​ថ្នាក់​ដឹកនាំ​សាសនាចក្រ សមាជិក​អាច​នឹង​ទទួល​បាន​អត្ថ​ប្រយោជន៍​មកពី​ការប្រឹក្សា​នឹង​អ្នក​ជំនាញ ។ ថ្នាក់ដឹកនាំ​អាច​ទាក់​ទង​ទៅការិយាល័យ​សេវាកម្ម​ក្រុមគ្រួសារ ដើម្បី​បាន​ជំនួយ ។ សូមមើល ៣១.៣.៦ សម្រាប់​ព័ត៌មាន​ទំនាក់ទំនង ។

៣៨.៦.១៦

អាពាហ៍ពិពាហ៍​ភេទ​ដូចគ្នា

ជា​គោលការណ៍​មួយ​ខាង​គោលលទ្ធិ ដោយ​ផ្អែក​ទៅ​លើ​ព្រះគម្ពីរ នោះ​សាសនាចក្រ​បញ្ជាក់​ថា អាពាហ៍ពិពាហ៍​រវាង​បុរស និង​ស្រ្តី​គឺ​មាន​សារៈសំខាន់​ចំពោះ​ផែនការ​របស់​អង្គ​បង្ក​បង្កើត សម្រាប់​ជោគវាសនា​ដ៏​អស់កល្ប​ជានិច្ច​នៃ​បុត្រាបុត្រី​របស់​ទ្រង់ ។ សាសនាចក្រ​ក៏​បញ្ជាក់​ផងដែរ​ថា ក្រឹត្យវិន័យ​របស់​ព្រះ​កំណត់​និយមន័យ​អាពាហ៍ពិពាហ៍​ថា ជា​សម្ព័ន្ធ​ភាពស្រប​ច្បាប់ និង​ពេញ​ច្បាប់​រវាង​បុរស​ម្នាក់ និង​ស្រ្តី​ម្នាក់ ។

មាន​តែ​បុរស​ម្នាក់ និង​ស្ត្រី​ម្នាក់ ដែល​បាន​រៀបការ​ស្រប​ច្បាប់ និង​ពេញ​ច្បាប់ ក្នុង​នាមជា​ស្វាមី និង​ភរិយា​ប៉ុណ្ណោះ គប្បី​មាន​ទំនាក់ទំនង​ខាង​ផ្លូវ​ភេទ ។ ទំនាក់ទំនង​ខាង​ផ្លូវ​ភេទ​ដទៃ​ទៀត រួម​មាន​ទាំង ទំនាក់ទំនង​ខាង​ផ្លូវ​ភេទ​រវាង​មនុស្ស​ដែល​មាន​ភេទដូច​គ្នា​គឺជា​អំពើ​បាប ហើយ​ធ្វើ​ឲ្យ​ខូច​ស្ថាប័ន​គ្រួសារ​ដែល​បាន​បង្កើត​ឡើង​ដោយ​ព្រះ ។

៣៨.៦.១៧

ការអប់រំ​ស្តីពី​ផ្លូវ​ភេទ

ឪពុក​ម្តាយ​មាន​ការ​ទទួល​ខុស​ត្រូវ​ជា​ចម្បង ក្នុង​ការ​អប់រំ​ស្តី​ពី​ផ្លូវ​ភេទ​ដល់​កូនៗ​របស់​ពួក​គេ ។ ឪពុកម្តាយ​គួរតែ​មានភាព​ស្មោះត្រង់ ច្បាស់លាស់ និង​ការសន្ទនា​ជា​បន្តបន្ទាប់​ជាមួយ​កូនៗ​របស់ខ្លួន​អំពី​សុខភាព និង​សុចរិតភាព​ខាង​ផ្លូវភេទ ។ ការសន្ទនា​ទាំងនេះ​គួរតែ ៖

  • សម្រប​ទៅ​តាម​អាយុ និង​ភាព​ចាស់​ទុំ​របស់​កូន​រូបនោះ ។

  • ជួយ​កូនៗ​ឲ្យរៀបចំខ្លួន​សម្រាប់​សុភមង្គល​ក្នុង​អាពាហ៍ពិពាហ៍ និង​ធ្វើតាម​ច្បាប់​ព្រហ្មចារីភាព ( សូមមើល ២.១.២ ) ។

  • និយាយ​ពី​គ្រោះថ្នាក់​នៃ​ការណ៍​អាសគ្រាម តម្រូវការ​ដើម្បី​ចៀសវាង​ពី​វា និង​របៀប​ដើម្បី​ឆ្លើយតប​នៅពេល​ពួកគេ​ជួបប្រទះ​នឹង​វា ។

សម្រាប់​ព័ត៌មាន​បន្ថែម សូមមើល « Sex Education and Behavior» ( ប្រធានបទ និងសំណួរ នៅលើ​គេហទំព័រ topics.ChurchofJesusChrist.org) ។

ដោយសារ​វា​គឺជា​ទំនួល​ខុសត្រូវ​របស់​ពួកគេ ដើម្បី​បង្រៀន​កូនៗ​របស់​ពួកគេ នោះ​ឪពុកម្តាយ​គួរតែ​ដឹង ហើយ​ស្វែងយល់​ដោយ​ត្រឹមត្រូវ​ពី​ឥទ្ធិពល​នៃ​ការអប់រំ​ស្តីពី​ផ្លូវភេទ​នៅ​ឯ​សាលារៀន ។ ឪពុកម្តាយ​បង្រៀន​គោលការណ៍​ត្រឹមត្រូវ និង​គាំទ្រ​ដល់​សេចក្តី​ណែនាំ​របស់​សាលារៀន​ដែល​ដូចគ្នា​នឹង​ដំណឹងល្អ ។

៣៨.៦.១៨

ការរំលោភ​បំពាន​លើ​ផ្លូវភេទ ការរំលោភ​សេពសន្ថវៈ ឬ​ការបំពារ​បំពាន​លើ​ផ្លូវភេទ​តាម​ទម្រង់​ដទៃ​ទៀត

សាសនាចក្រ​ថ្កោលទោស​ដល់​ការរំលោភ​បំពាន​ផ្លូវភេទ ។ ដូច​ដែល​បាន​ប្រើ​នៅ​ទី​នេះ ការ​រំលោភ​បំពាន​ផ្លូវ​ភេទ ត្រូវ​បាន​កំណត់​ថា ជាការ​បង្ខំ​ឲ្យ​មាន​សកម្មភាព​ផ្លូវ​ភេទ​ពី​មនុស្ស​ម្នាក់​ទៀត​ដែល​មិន​ចង់​ធ្វើ​វា ។ សកម្មភាព​ផ្លូវ​ភេទ​ជាមួយ​មនុស្ស​ម្នាក់​ដែល​មិន​អាច​ផ្ដល់​ការយល់ព្រម​តាម​ច្បាប់ គឺ​ត្រូវបាន​ចាត់ទុក​ថា​ជា​ការរំលោភ​បំពាន​ផ្លូវ​ភេទ ។ ការរំលោភ​បំពាន​ផ្លូវ​ភេទ​ក៏​អាច​កើតឡើង​ជាមួយ​ស្វាមី ឬ​ភរិយា ឬ​ទំនាក់ទំនង​នៃ​ការណាត់ជួប​ផងដែរ ។ សម្រាប់​ព័ត៌មាន​អំពី​ការរំលោភ​បំពាន​ផ្លូវភេទ​លើ​កុមារ ឬ​យុវវ័យ សូមមើល ៣៨.៦.២.៣ ។

ការរំលោភ​បំពាន​ផ្លូវ​ភេទ​មាន​សកម្មភាព​ក្នុង​វិសាលភាព​ដ៏​ធំ​មួយ រាប់​តាំង​ពី​ការយាយី​រហូត​ដល់​ការរំលោភ​សេព​សន្ថវៈ និង​ការបំពារ​បំពាន​លើ​ផ្លូវភេទ​តាម​ទម្រង់​ដទៃ​ទៀត ។ វា​អាច​កើតឡើង​លើ​រាងកាយ ពាក្យសម្ដី និង​ក្នុង​របៀប​ផ្សេងៗ​ទៀត ។ សម្រាប់​សេចក្តីណែនាំ​ស្ដីពី​ការប្រឹក្សា​សមាជិក​ដែល​បាន​ជួបប្រទះ​នឹង​ការរំលោភ​បំពាន​ផ្លូវភេទ ការរំលោភ​សេពសន្ថវៈ ឬ​ការបំពារបំពាន​លើ​ផ្លូវភេទ​តាម​ទម្រង់​ដទៃ​ទៀត សូមមើល ៣៨.៦.១៨.២ ។

ប្រសិន​បើ​សមាជិក​សង្ស័យ ឬ​ដឹង​អំពី​ការរំលោភ​បំពាន​លើ​ផ្លូវ​ភេទ ពួកគេ​ត្រូវ​ចាត់​វិធានការ​ដើម្បី​ការពារ​ជន​រងគ្រោះ និង​អ្នក​ផ្សេង​ទៀត​ឲ្យ​បាន​ឆាប់​បំផុត​តាម​ដែល​អាច​ធ្វើ​បាន ។ កិច្ចការ​នេះ​រួមមាន​ទាំង​ការរាយការណ៍​ទៅ​អាជ្ញាធរ​ស៊ីវិល និង​ការជូន​ដំណឹង​ទៅ​ប៊ីស្សព ឬ​ប្រធាន​ស្តេក ។ ប្រសិនបើ​កុមារ​ត្រូវបាន​រំលោភបំពាន នោះ​សមាជិក​គួរតែ​ធ្វើ​តាម​សេចក្តីណែនាំ​នេះ​នៅក្នុង ៣៨.៦.២ ។

៣៨.៦.១៨.១

បណ្ដាញ​ជំនួយ​ផ្នែក​ការរំលោភបំពាន

ប្រសិន​បើ​ប៊ីស្សព ឬ​ប្រធាន​ស្តេក​ដឹង​អំពី​ការរំលោភ​បំពាន​ផ្លូវ​ភេទ ការរំលោភ​សេពសន្ថវៈ ឬ​ការបំពារបំពាន​លើ​ផ្លូវភេទ​តាម​ទម្រង់​ដទៃ​ទៀត នោះ​គាត់​ទូរសព្ទ​ទៅ​បណ្ដាញ​ជំនួយ​ផ្នែក​ការរំលោភបំពាន​របស់​សាសនាចក្រ​នៅ​បណ្តា​ប្រទេស​ដែល​មាន​បណ្ដាញ​នេះ ( សូមមើល ៣៨.៦.២.១ សម្រាប់​ព័ត៌មាន​ទំនាក់ទំនង ) ។ អ្នក​ជំនាញ​ផ្នែក​ច្បាប់ និង​គ្លីនិក​នឹង​ឆ្លើយតប​សំណួរ​របស់​ពួកគាត់ ។ អ្នក​ជំនាញ​ទាំងនេះ​ក៏​នឹង​ផ្ដល់​ការណែនាំ​ផងដែរ​អំពី​របៀប​ដើម្បី ៖

  • ជួយ​ជន​រងគ្រោះ និង​ជួយ​ការពារ​ពួកគេ​ពី​ការរំលោភ​បំពាន​បន្ថែម​ទៀត ។

  • ជួយ​ការពារ​អ្នក​ដែល​អាច​ក្លាយ​ជា​ជនរងគ្រោះ ។

  • អនុវត្ត​តាម​តម្រូវការ​ផ្នែក​ច្បាប់​ស្តីពី​ការរាយការណ៍​អំពី​ការរំលោភ​បំពាន ។

នៅ​ក្នុង​ប្រទេស​ដែល​គ្មាន​បណ្តាញ​ជំនួយ នោះ​ប៊ីស្សព​ដែល​ដឹង​អំពី​ការបំពាន​ទាំងនេះ គួរ​តែ​ទាក់ទង​ទៅ​ប្រធាន​ស្តេក​របស់​គាត់ ។ ប្រធានស្តេក​គួរតែ​ស្វែងរក​ការណែនាំ​ពី​អ្នកប្រឹក្សា​ស្របច្បាប់​ក្នុង​តំបន់​នៅ​ការិយាល័យ​ប្រចាំ​តំបន់​នោះ ។ គាត់​ក៏​ត្រូវបាន​លើក​ទឹកចិត្ត​ឲ្យ​ប្រឹក្សា​ជាមួយ​អ្នកជំនាញ​សេវាកម្ម​គ្រួសារ ឬ​អ្នក​គ្រប់គ្រង​ផ្នែក​សុខុមាលភាព​ខ្លួន​ទីពឹង​ខ្លួន​នៅឯ​ការិយាល័យ​តំបន់​ផងដែរ ។

៣៨.៦.១៨.២

ការប្រឹក្សា​ដល់​ជន​រងគ្រោះ​ពី​ការរំលោភ​បំពាន​លើ​ផ្លូវភេទ ការរំលោភ​សេពសន្ថវៈ ឬ​ការបំពារបំពាន​លើ​ផ្លូវភេទ​តាម​ទម្រង់​ដទៃ​ទៀត

ជនរងគ្រោះ​ពី​ការ​រំលោភបំពាន​ផ្លូវ​ភេទ ឬ​ការរំលោភ​សេពសន្ថវៈ ឬ​ការបំពារបំពាន​លើ​ផ្លូវភេទ​តាម​ទម្រង់​ដទៃ​ទៀត ជា​រឿយៗ ទទួលរង​ការប៉ះទង្គិច​ដ៏​ធ្ងន់ធ្ងរ ។ នៅពេល​ពួកគេ​ទុកចិត្ត​លើ​ប៊ីស្សព ឬ​ប្រធាន​ស្តេក គាត់​ឆ្លើយតប​ដោយ​ក្តី​អាណិត​អាសូរ និង​ការយល់​ចិត្ត ។ គាត់​ផ្តល់​ឲ្យ​នូវ​ការប្រឹក្សា​ខាងវិញ្ញាណ និង​ការគាំទ្រ ដើម្បី​ជួយ​ដល់​ជនរងគ្រោះ​ឲ្យ​យក​ឈ្នះ​លើ​ឥទ្ធិពល​ដ៏​បំផ្លិចបំផ្លាញ​នៃ​ការ​រំលោភ​បំពាន ។ គាត់​ក៏​ទូរសព្ទ​ទៅ​កាន់​លេខ​ជំនួយ​ខាង​ផ្នែក​រំលោភ​បំពាន​របស់​សាសនាចក្រ ដើម្បី​ទទួល​បាន​សេចក្តី​ណែនាំ បើ​វា​មាន ( សូមមើល ៣៨.៦.១៨.១ ) ។

នៅពេល​ខ្លះ ជនរងគ្រោះ​មាន​អារម្មណ៍​ខ្មាសអៀន ឬ​ក៏​មាន​កំហុស ។ ជន​រងគ្រោះ​គ្មាន​ទោស​កំហុស​នៃ​អំពើបាប​ទេ ។ សូម​ថ្នាក់ដឹកនាំ​កុំ​ស្តីបន្ទោស​ជនរងគ្រោះ ។ ពួកគាត់​ជួយ​ជនរងគ្រោះ និង​ក្រុមគ្រួសារ​របស់​ពួកគេ​ឲ្យ​យល់ពី​សេចក្តី​ស្រឡាញ់​របស់​ព្រះ និង​ការព្យាបាល​ដែល​ទទួលបាន​តាមរយៈ​ព្រះយេស៊ូវ​គ្រីស្ទ និង​ដង្វាយធួន​របស់​ទ្រង់ ( សូមមើល អាលម៉ា ១៥:៨; នីហ្វៃ​ទី៣ ១៧:៩ ) ។

ខណៈពេល​ដែល​សមាជិក​អាច​ជ្រើសរើស​ចែកចាយ​ព័ត៌មាន​អំពី​ការរំលោភ​បំពាន ឬ​ការបំពារបំពាន នោះ​ថ្នាក់ដឹកនាំ​មិនគួរ​ផ្តោត​ខ្លាំងពេក​លើ​ព័ត៌មាន​លម្អិត​ឡើយ ។ ការធ្វើបែប​នេះ​អាច​មាន​គ្រោះថ្នាក់​ដល់​ជន​រងគ្រោះ ។

បន្ថែម​ពីលើ​ការទទួល​ជំនួយ​ដ៏​បំផុស​គំនិត​របស់ថ្នាក់​ដឹកនាំ​សាសនាចក្រ នោះ​ជន​រងគ្រោះ និង​គ្រួសារ​ពួកគេ​អាច​នឹង​ត្រូវការ​ការទូន្មាន​ដែល​មាន​ជំនាញ​ផង​ដែរ ។ សម្រាប់​ព័ត៌មាន សូមមើល ៣១.៣.៦ ។

៣៨.៦.១៨.៣

ក្រុមប្រឹក្សា​សមាជិកភាព

វា​អាច​ចាំបាច់​តម្រូវ​ឲ្យ​មាន​ក្រុមប្រឹក្សា​សមាជិកភាព ចំពោះ​បុគ្គល​ម្នាក់​ដែល​បាន​បំពាន​ខាង​ផ្លូវភេទ ឬ​រំលោភ​បំពាន​នរណាម្នាក់ ។ តម្រូវ​ឲ្យ​មាន​ក្រុមប្រឹក្សា​សមាជិកភាព​មួយ​បង្កើតឡើង ប្រសិនបើ​សមាជិក​ម្នាក់​ប្រព្រឹត្ត​អំពើ​រំលោភ​សេពសន្ថវៈ ឬ​ត្រូវបាន​ផ្តន្ទាទោស​តាម​ទម្រង់​ការបំពារបំពាន​ផ្លូវភេទ​ដទៃទៀត ( សូមមើល ៣២.៦.១.១ ) ។

ក្រុម​ប្រឹក្សា​មួយ​ត្រូវតែ​បង្កើត​ឡើង​ផងដែរ សម្រាប់​សកម្មភាព​ផ្លូវ​ភេទ​ជាមួយ​នឹង​មជ្ឈិមវ័យ​ដែល​ងាយ​រងគ្រោះ ។ ដូច​ដែល​បាន​ប្រើ​នៅ​ទី​នេះ មជ្ឈិមវ័យ​ដែល​ងាយ​រងគ្រោះ គឺ​ជា​បុគ្គល​ម្នាក់​ដែល​មិន​អាច​ផ្ដល់​ការយល់​ព្រម​ដល់​សកម្មភាព​នោះ ឬ​មិន​អាច​យល់​ពី​ធម្មជាតិ​របស់​វា ដោយសារ​តែ​រាងកាយ ឬ​សតិ​មាន​កម្រិត ។

ដើម្បី​ដោះស្រាយ​ទម្រង់​ផ្សេងៗ​ទៀត​នៃ​ការរំលោភ​បំពាន ថ្នាក់​ដឹកនាំ​ស្វែងរក​ការណែនាំ​ពី​ព្រះវិញ្ញាណ ដើម្បី​កំណត់​ថា​តើ​ការប្រឹក្សា​ផ្ទាល់​ខ្លួន ឬ​ក្រុមប្រឹក្សា​សមាជិកភាព​មួយ ជា​អ្វី​ដែល​សមរម្យ​បំផុត​ឬ​យ៉ាង​ណា ( សូមមើល ៣២.៦.២.២ និង ៣២.៨ ) ។ នៅក្នុង​ករណី​ធ្ងន់ធ្ងរ វា​តម្រូវ​ឲ្យ​មាន​ក្រុមប្រឹក្សា​មួយ ។ ថ្នាក់​ដឹកនាំ​អាច​ប្រឹក្សា​ជាមួយ​ថ្នាក់​ដឹកនាំ​បព្វជិតភាព​ផ្ទាល់​របស់​ពួកគេ​ផងដែរ​អំពី​អ្វី​ដែល​សមរម្យ​បំផុត ។

ប្រសិន​បើ​ការដាក់​កំហិត​សមាជិកភាព ជា​លទ្ធផល​មក​ពី​ក្រុមប្រឹក្សា​សមាជិកភាព​មួយ​ដែល​បាន​ធ្វើ​ឡើង​សម្រាប់ជនល្មើស​ដែល​ប្រព្រឹត្ត​អំពើ​រំលោភ​បំពាន​ផ្លូវ​ភេទ នោះ​កំណត់ត្រា​សមាជិកភាព​របស់​បុគ្គល​នោះ​ត្រូវបាន​ចារចំណាំ ។

សម្រាប់​ព័ត៌មាន​ស្ដីពី​ការ​ប្រឹក្សា​នៅក្នុង​ករណី​រំលោភ​បំពាន សូមមើល ៣៨.៦.២.២ ។ សម្រាប់​ព័ត៌មាន​ស្ដីពី​ការ​ប្រឹក្សា​ដល់​ជនរងគ្រោះ​ពី​ការបំពារបំពាន​លើ​ផ្លូវភេទ សូមមើល ៣៨.៦.១៨.២ ។

៣៨.៦.១៩

ឪពុក​ម្តាយ​ឥត​ខាន់ស្លា

សមាជិក​សាសនាចក្រ​ដែល​នៅ​លីវ ហើយ​មាន​ផ្ទៃ​ពោះ ត្រូវបាន​លើកទឹកចិត្ត​ឲ្យ​ទៅ​ជួប​នឹង​ប៊ីស្សព​របស់​ពួក​គេ ។ នៅក្នុង​សហរដ្ឋ និង​ប្រទេស​កាណាដា សេវាកម្ម​គ្រួសារ​មាន​ទទួល ៖

  • ការពិគ្រោះ​យោបល់​ជាមួយ​នឹង​ថ្នាក់​ដឹកនាំ​សាសនាចក្រ ។

  • ការប្រឹក្សា​ជាមួយ​នឹង​ឪពុក​ម្ដាយ​ឥត​ខ្លាន់ស្លា និង​ក្រុមគ្រួសារ​របស់​ពួកគេ ។

ពុំ​ចាំបាច់​មាន​ការផ្ដល់​អនុសាសន៍​ពី​ប៊ីស្សព​ទេ​សម្រាប់​សេវាកម្ម​នេះ​ទេ ។ វា​ពុំ​គិត​ថ្លៃ​ឡើយ ។ សូមមើល ៣១.៣.៦ សម្រាប់​ព័ត៌មាន​ទំនាក់ទំនង​សេវាកម្ម​គ្រួសារ ។

នៅក្នុង​តំបន់​ផ្សេង​ទៀត ថ្នាក់​ដឹកនាំ​អាច​ទាក់ទង​ទៅ​បុគ្គលិក​សេវាកម្ម​គ្រួសារ ឬ​អ្នក​គ្រប់គ្រង​ផ្នែក​សុខុមាលភាព​ខ្លួន​ទីពឹង​ខ្លួន​តាមរយៈ​ការិយាល័យ​​ប្រចាំតំបន់​ដើម្បី​ទទួល​ការ​ប្រឹក្សា ។

រូបតំណាង​ធនធាន​ដែល​អាច​ជ្រើសរើស​បាន ការណែនាំ​ស្តីពី​ការប្រឹក្សា​ដល់​ឪពុក​ម្ដាយ​ឥត​ខ្លាន់ស្លា​ក៏​មាន​នៅក្នុង « មាន​ផ្ទៃពោះ​ឥតខាន់ស្លា​ ផងដែរ ( ប្រធានបទ និងសំណួរ នៅលើ​គេហទំព័រ topics.ChurchofJesusChrist.org ) ។

៣៨.៦.២០

ការធ្វើ​អត្តឃាត

ជីវិត​រមែង​ស្លាប់​គឺជា​អំណោយទាន​ដ៏​មាន​តម្លៃ​មួយ​មក​ពី​ព្រះ—អំណោយទាន​ដែល​គួរតែ​ត្រូវបាន​ឲ្យ​តម្លៃ និង​ការពារ ។ សាសនាចក្រ​គាំទ្រ​យ៉ាងខ្លាំង​ចំពោះ​ការធ្វើ​អន្ដរាគមន៍​ដល់​ការ​ធ្វើ​អត្តឃាត ។ សម្រាប់​ព័ត៌មាន​អំពី​វិធី​ជួយ​ដល់​នរណា​ម្នាក់​ដែល​រក​ធ្វើ​អត្តឃាត ឬ​នរណា​ម្នាក់​ដែល​ទទួលរង​ផល​ប៉ះពាល់​ដោយការ​ធ្វើ​អត្តឃាត សូមមើល​គេហទំព័រ suicide.ChurchofJesusChrist.org ។

មនុស្ស​ភាគច្រើន​ដែល​បានគិត​ចង់​ធ្វើ​អត្តឃាត​គឺ​មាន​បំណងចង់​បាន​ធូរស្រាល​ផ្នែក​ផ្លូវកាយ ផ្លូវចិត្ត ផ្លូវ​​សតិអារម្មណ៍ ឬ​ការឈឺចាប់​ខាងវិញ្ញាណ ។ បុគ្គល​បែបនោះ​ត្រូវការ​សេចក្តី​ស្រឡាញ់ ជំនួយ និង​ការគាំទ្រ​ពី​ក្រុមគ្រួសារ ថ្នាក់ដឹកនាំ​ក្នុង​សាសនាចក្រ និង​អ្នកជំនាញ​ដែល​មាន​វិជ្ជាជីវៈ ។

ប៊ីស្សព​គួរ​តែ​ផ្តល់​ជំនួយ​ខាង​បព្វជិតភាព ប្រសិនបើ​សមាជិក​គិត​ចង់​ធ្វើ​អត្តឃាត ឬ​មាន​បំណង​ចង់​ធ្វើ​អត្តឃាត ។ គាត់​ក៏​ជួយ​សមាជិក​ឲ្យ​ទទួល​ជំនួយ​ពី​អ្នក​ជំនាញ​ភ្លាមៗ​ផងដែរ ។ គាត់​លើក​ទឹកចិត្ត​ដល់​អស់​អ្នក​ដែល​ជិតដិត​នឹង​បុគ្គល​នេះ​ឲ្យ​ស្វែងរក​ជំនួយ​ពី​អ្នក​ជំនាញ​តាម​តម្រូវការ​ផងដែរ ។

ទោះបីជា​មាន​ការខិតខំ​ដ៏ខ្លាំងក្លា​ពី​អ្នក​ជាទី​ស្រឡាញ់ ថ្នាក់​ដឹកនាំ និង​អ្នក​ជំនាញ​ក្តី ក៏​ការធ្វើ​អត្តឃាត​មិន​អាច​ការពារ​បាន​ជានិច្ច​ដែរ ។ វា​បន្សល់​ទុក​នូវ​ការខូចចិត្ត ការរំជួល​ចិត្ត​យ៉ាងខ្លាំង និង​ចម្ងល់​ដែល​គ្មាន​ចម្លើយ​សម្រាប់​មនុស្ស​ជាទី​ស្រឡាញ់ និង​អ្នក​ដទៃ ។ ថ្នាក់​ដឹកនាំ​គួរតែ​ប្រឹក្សា និង​លួងលោម​ដល់​ក្រុមគ្រួសារ ។ ពួកគាត់​ផ្តល់​ឲ្យ​នូវ​ការថែទាំ និង​គាំទ្រ ។ ក្រុមគ្រួសារ​ក៏អាច​ត្រូវការ​ជំនួយ និង​ការប្រឹក្សា​ពី​អ្នក​ជំនាញ​ផងដែរ ។

វា​មិនមែន​ជា​រឿង​ត្រឹមត្រូវ​ទេ​ដែល​មនុស្ស​ម្នាក់​បញ្ចប់​ជីវិត​របស់​គាត់ ឬ​នាង​ខ្លួន​ឯង​នោះ ។ ទោះជា​យ៉ាងណា​ក្តី មាន​តែ​ព្រះ​ប៉ុណ្ណោះ​ទើប​អាច​ធ្វើ​ការវិនិច្ឆ័យ​គំនិត សកម្មភាព និង​កម្រិត​នៃ​ការទទួល​ខុសត្រូវ​របស់​មនុស្ស​ម្នាក់​បាន ( សូមមើល សាំយូអែល​ទី១ ១៦:៧; គោលលទ្ធិ និង​សេចក្តី​សញ្ញា ១៣៧:៩ ) ។

នៅ​ក្នុង​ការពិគ្រោះ​ជា​មួយ​នឹង​ប៊ីស្សព គ្រួសារ​កំណត់​អំពី​ទីតាំង និង​លក្ខណៈ​កម្មវិធី​បុណ្យសព​សម្រាប់​បុគ្គល​នោះ ។ ក្រុមគ្រួសារ​អាច​ជ្រើសរើស​ប្រើប្រាស់​បរិក្ខារ​របស់​សាសនាចក្រ ។ ប្រសិន​បើ​បុគ្គល​ដែល​ស្លាប់​នោះ បាន​ទទួល​អំណោយទាន​ពិសិដ្ឋ​កាល​នៅ​មាន​ជីវិត​រស់ នោះ​គាត់ ឬ​នាង​អាច​ត្រូវ​បាន​បញ្ចុះ ឬ​ធ្វើ​ឈាបនកិច្ចដោយ​ស្លៀកពាក់​សម្លៀក​នៃ​ព្រះ​វិហារ​បរិសុទ្ធ ។

អស់​អ្នក​ដែល​បាត់បង់​មនុស្ស​ជាទីស្រឡាញ់​ព្រោះតែ​អត្តឃាត អាច​ស្វែងរក​ក្តី​សង្ឃឹម និង​ការ​ព្យាបាល​តាមរយៈ​ព្រះ​យេស៊ូវគ្រីស្ទ និង​ដង្វាយ​ធួន​របស់​ទ្រង់ ។

រូបតំណាង​ធនធាន​ដែល​អាច​ជ្រើសរើស​បាន សម្រាប់​ព័ត៌មាន​អំពី​ការការពារ​ពី​ការធ្វើ​អត្តឃាត និង​ការ​ផ្ដល់​ការងារ​បម្រើ សូមមើល​គេហទំព័រ suicide.ChurchofJesusChrist.org ។

៣៨.៦.២១

ការ​គ្រៀវ ( រួម​ទាំង​ការកាត់​បំពង់​បង្ហួរ​មេ​ជីវិត​ឈ្មោល )

សូមមើល ៣៨.៦.៤ ។

៣៨.៦.២២

ម្ដាយ​ពពោះ​ជំនួស

លំនាំ​នៃ​ស្វាមី និង​ភរិយា​ផ្តល់​រូបកាយ​ឲ្យ​បុត្រា​បុត្រី​ខាងវិញ្ញាណ​របស់​ព្រះ​គឺជា​ការ​តែងតាំង​ដ៏​ទេវភាព ( សូមមើល ២.១.៣ ) ។ ដោយសារ​ហេតុផល​នេះ សាសនាចក្រ​ពុំ​លើក​ទឹកចិត្តឲ្យ​ធ្វើ​ជា​ម្ដាយ​ពពោះ​ជំនួស​នោះទេ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ នេះ​គឺជា​រឿង​ផ្ទាល់​ខ្លួន​ដែល​ទីបំផុត ត្រូវ​ទុក​ឲ្យ​ស្វាមី និង​ភរិយា​ធ្វើ​ការវិនិច្ឆ័យ និង​ការពិចារណា​ប្រកប​ដោយ​ការអធិស្ឋាន ។

កូន​ដែល​បាន​កើត​ពី​ម្ដាយ​ពពោះ​ជំនួស គឺ​មិន​កើត​នៅ​ក្នុង​សេចក្តី​សញ្ញា​ទេ ។ បន្ទាប់ពី​កូន​បាន​កើត​មក ពួកគេ​អាច​ត្រូវបាន​ផ្សារភ្ជាប់​ទៅ​នឹង​ឪពុកម្តាយបាន ទាល់តែ​មាន​ការអនុញ្ញាត​ពី​គណៈប្រធាន​ទីមួយ​ប៉ុណ្ណោះ ( សូមមើល ៣៨.៤.២.៧ ) ។ ឪពុក​ម្ដាយ​សរសេរ​លិខិត​មួយ​ទៅកាន់​គណៈប្រធាន​ទីមួយ ហើយ​ប្រគល់​លិខិតនោះ​ទៅ​ឲ្យ​ប្រធាន​ស្ដេក ។ ប្រសិន​បើ​គាត់​គាំទ្រ​ចំពោះ​សំណើ​ នោះ​គាត់​បញ្ជូន​លិខិត​នោះ​ទៅជាមួយ​នឹង​លិខិត​ផ្ទាល់ខ្លួន​របស់​គាត់ ។

៣៨.៦.២៣

បុគ្គល​ដែល​ស្គាល់ថា​ជា​បុគ្គល​ប្តូរភេទ

ភេទ​គឺជា​ចរិតលក្ខណៈ​ដ៏​ចាំបាច់​មួយ​នៅក្នុង​ផែនការ​នៃ​សុភមង្គល​របស់​ព្រះវរបិតា​សួគ៌ ( សូមមើល លោកុប្បត្តិ ១:២៧ ) ។ អត្ថន័យ​ពិត​អំពី ភេទ​ មាន​នៅក្នុង« ក្រុមគ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » គឺ​ជា​ភេទ​ជីវសាស្រ្ត​ពី​កំណើត​មក ។ ( សម្រាប់​អ្នក​ដែល​ភេទ​ជីវសាស្រ្ត​​របស់​គាត់​កើត​មក​ពុំ​មាន​ភាព​ច្បាស់លាស់ សូមមើល ៣៨.៧.៧ ) ។

មនុស្ស​មួយ​ចំនួន​មាន​អារម្មណ៍​ថា​ញាណ​ក្នុង​ខ្លួន​របស់​ពួកគេ​អំពី​ភេទ​របស់​ពួក​គេ ​គឺ​មិន​ស្រប​ទៅនឹង​ភេទ​ជីវសាស្ត្រ​ពីកំណើត​ទេ ។ សាសនាចក្រ​ពុំ​ប្រកាន់​ជំហរ​ណា​មួយ​លើ​បុព្វហេតុ​នៃ​អារម្មណ៍​ទាំង​នោះ​ទេ ។ អ្នក​ខ្លះ​ដែល​មាន​បទពិសោធន៍​អារម្មណ៍​ទាំង​នេះ គឺ​ត្រូវ​បានស្គាល់​ថា​បុគ្គល​ប្ដូរ​ភេទ ។

ជាញឹកញាប់ បុគ្គល​ទាំងនេះ​ប្រឈម​នឹង​ឧបសគ្គ​ដ៏​ស្មុគស្មាញ ។ ពួកគេ— និង​ក្រុមគ្រួសារ​ និង​មិត្ដភក្ដិ​របស់​ពួកគេ—​គួរតែ​ប្រព្រឹត្ត​ដោយ​ភាពប្រយ័ត្នប្រយែង ដោយ​សណ្តាន​ចិត្តល្អ ចិត្ត​មេត្តា និង​សេចក្តីស្រឡាញ់​ដូចជា​ព្រះគ្រីស្ទ ។ មនុស្ស​ទាំងអស់​គឺជា​បុត្រាបុត្រី​នៃ​ព្រះ ហើយ​មាន​តម្លៃ​ដ៏​ទេវភាព ។

ពិធីបរិសុទ្ធ​នៃ​សេចក្ដីសង្គ្រោះ និង​ភាពតម្កើង​ឡើង​ត្រូវបាន​ទទួល​ស្របតាម​ភេទ​ជីវសាស្រ្ត​ពី​កំណើត​របស់​បុគ្គល​នោះ ។ សម្រាប់​ការណែនាំ​អំពី​ការគ្រប់គ្រង​ពិធីបរិសុទ្ធ​ទាំងនេះ យោង​ដូច​ខាងក្រោម ៖

  • ពិធី​បុណ្យជ្រមុជ​ទឹក និង​ពិធី​បញ្ជាក់ ( សូមមើល ៣៨.២.៨.៩ )

  • ការតែងតាំង​បព្វជិតភាព ( សូមមើល ៣៨.២.៩.៩)

  • ពិធីបរិសុទ្ធ​ក្នុង​ព្រះវិហារបរិសុទ្ធ ( សូមមើល ២៦.៥.៧ )

បុគ្គល​ដែលមាន​ភាពស័ក្ដិសម ដែល​ពុំ​ធ្វើ​ការប្ដូរភេទ​ជីវសាស្រ្ត​ពីកំណើត​ដោយ ការវះកាត់ ខាងវេជ្ជសាស្ត្រ ឬ​ការផ្លាស់ប្ដូរ​សង្គម​ទេ នោះ​អាច​នឹង​រីករាយ​គ្រប់​ឯកសិទ្ធិ​នៃ​សមាជិកភាព​សាសនាចក្រ ។

ថ្នាក់ដឹកនាំ​សាសនាចក្រ​ទូន្មាន​ជំទាស់​នឹង​ការព្យាយាម​ប្ដូរភេទជីវសាស្រ្ត​ពីកំណើត​របស់​បុគ្គល​ម្នាក់​ដោយ​ការ​វះ​កាត់ ខាងវេជ្ជសាស្ត្រ ឬ​ការ​ផ្លាស់​ប្តូរ​សង្គម​នោះ ។ ( ការ​ផ្លាស់​ប្តូរ​សង្គម​មាន​ន័យ​ថា ​ជាការ​ប្រាប់​និង​បង្ហាញ​ខ្លួន​ឯង​ដោយ​ចេតនា​ថា​ជា​បុគ្គល​ម្នាក់​ដែល​មាន​ភេទ​ផ្ទុយ​ពី​ភេទ​ជីវសាស្រ្ត​ពីកំណើត​របស់​ខ្លួនឯង​ហើយ​អាច​មាន​រួមទាំង​ការ​ផ្លាស់ប្តូរ​សម្លៀកបំពាក់ ​ការ​តុបតែង​ខ្លួន ​ឈ្មោះ ឬ​ការ​បញ្ចេញ​សំឡេង ) ។ ថ្នាក់​ដឹកនាំ​ផ្ដល់​ដំបូន្មាន​ថា​ការធ្វើ​សកម្មភាព​ទាំងនោះ​នឹង​នាំ​ឲ្យ​មាន​ការដាក់​កំហិត​មួយចំនួន​ទាក់ទង​នឹង​សមាជិកភាព​ក្នុង​សាសនាចក្រ ។ ការដាក់​កំហិត​ទាំងនេះ​រួមមាន​ការទទួល ឬ​ការអនុវត្ត​បព្វជិតភាព ការទទួល ឬ​ការប្រើប្រាស់​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ និង​ការបម្រើ​ក្នុង​ការហៅ​មួយ​ចំនួន​របស់​សាសនាចក្រ ។

បុគ្គល​ដែល​ប្ដូរភេទ​ចេញ​ពី​ភេទ​ជីវសាស្រ្ត​ពី​កំណើត​របស់​ខ្លួន​ត្រូវ​បាន​ស្វាគមន៍​ឲ្យ​ចូលរួម​ការប្រជុំសាក្រាម៉ង់ ​ហើយ​ចូលរួម​ក្នុង​សាសនាចក្រ​តាម​របៀប​ផ្សេង​ៗ​ជា​ច្រើន​ទៀត ។ បុគ្គល​ទាំង​នេះ ​និង​ក្រុម​គ្រួសារ​របស់​ពួក​គេ​ត្រូវ​បាន​លើក​ទឹក​ចិត្ត​ឲ្យ​ប្រឹក្សា​ជាមួយ​ថ្នាក់​ដឹកនាំ​ក្នុង​មូលដ្ឋាន​របស់​ពួកគេ​ទាក់​ទង​នឹង​ការ​ចូលរួម​ក្នុង​សាសនាចក្រ ។ ថ្នាក់ដឹកនាំ​ទាំងឡាយ​របស់​​សាសនាចក្រ​បង្រៀន​សេចក្ដី​ពិត​នៃ​ដំណឹងល្អ ហើយ​ផ្ដល់​ការងារបម្រើ​តាម​របៀប​ដូច​ព្រះគ្រីស្ទ ។ ពួកគាត់​ក៏​ពិចារណា​ពី​តម្រូវការ​របស់​អស់​អ្នក​ដែល​ជាប់​ពាក់ពន្ធ័ ។ ផ្នែក​នៃ​ក្បួនខ្នាត​នេះ —​ដូចជា​ការចូលរួម​នៅក្នុង​ការប្រជុំ និង​សកម្មភាព​របស់​សាសនាចក្រ (សូមមើល ៣៨.១.១) ការចូលរួម​នៅក្នុង​កិច្ចការ​ពង្សប្រវត្តិ​ ( សូមមើល២៥.១ និង២៥.៤ ) ការបម្រើ​ដល់​អ្នកដទៃ ( សូមមើល ២២.២.៣ ) ជាដើម— គួរតែ​ដឹកនាំ​ថ្នាក់ដឹកនាំ​នៅពេល​ពួកគាត់​ប្រឹក្សា​ជាមួយ​បុគ្គលម្នាក់ និង​ក្រុមគ្រួសារ​របស់​ពួកគេ ។ សម្រាប់​ការណែនាំ​បន្ថែម​អំពី​ការចូលរួម​ក្នុង​សាសនាចក្រ​របស់​បុគ្គល​ដែល​ស្គាល់​ថា​ជា​​បុគ្គល​ប្ដូរ​ភេទ​សូម​យោង​ទៅ គោលការណ៍​ណែនាំ ទាំង​នេះ ។

សមាជិក​​ដែល​បាន​បោះជំហាន​ទៅកាន់​ការផ្លាស់ប្តូរ​ភេទ ក្រោយមក​ប្តូរ​ទៅ​ភេទ​ជីវសាស្ត្រ​ពីកំណើត​របស់​ពួកគេ​វិញ​ ហើយ​មានភាព​សក្ដិសម ហើយ​បានប្តេជ្ញា​រក្សា​បទបញ្ញត្តិ​របស់​ព្រះ នោះ​អាច​រីករាយ​ជាមួយ​នឹង​ឯកសិទ្ធិ​ទាំងអស់​នៃ​សមាជិកភាព​ក្នុង​សាសនាចក្រ ។

កាលៈទេសៈ​មាន​ភាព​ខុស​គ្នា​យ៉ាង​ខ្លាំង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត ហើយ​អាច​ផ្លាស់ប្ដូរ​តាម​ពេល​វេលា ។ សមាជិក​ដែល​មាន​ញាណ​នៅ​ក្នុងខ្លួន​ពួកគេ​ថា ​ភេទ​របស់​ពួក​គេ​មិន​ត្រូវ​គ្នា​នឹង​ភេទ​ជីវសាស្រ្ត​ពី​កំណើត ឬ​ដែល​ត្រូវបាន​គេ​ស្គាល់​ថា​ជា​អ្នក​ប្ដូរភេទ ​នោះ​ឪពុក​ម្តាយ ឬ​អាណាព្យាបាល​របស់​អនីតិជន​ក៏​ប្រឈម​មុខ​នឹង​ស្ថានភាព​ជាច្រើន​ផងដែរ ​ដូច្នេះ​ពួកគេ​គឺ​ត្រូវ​បាន​លើក​ទឹកចិត្ត​ឲ្យ​ស្វែង​រក​ដំបូន្មាន​ពី​ប៊ីស្សព​របស់​ពួកគេ ។ ប៊ីស្សព​ប្រឹក្សា​ជាមួយ​ប្រធានស្ដេក ​ដើម្បី​ដោះស្រាយ​ស្ថានភាព​របស់​បុគ្គល​ម្នាក់ៗ​ដោយ​មាន​ការប្រុង​ប្រយ័ត្ន ​និង​ដោយ​មាន​សេចក្ដី​ស្រឡាញ់​ដូចជា​ព្រះគ្រីស្ទ ។ ប្រធាន​ស្តេក និង​ប្រធាន​បេសកកម្ម​ស្វែងរក​ដំបូន្មាន​មកពី​គណៈ​ប្រធាន​តំបន់ ។

ច្បាប់​ជាតិ និង​ច្បាប់​ក្នុង​មូលដ្ឋាន​មាន​ភាព​ខុសគ្នា​ទាក់​ទង​ទៅ​នឹង​បុគ្គល​ដែល​ស្គាល់​ថា​ជា​បុគ្គល​ប្ដូរភេទ​​នោះ ។ នៅ​សហរដ្ឋ​អាមេរិក និង​ប្រទេស​កាណាដា ​ប្រធាន​ស្ដេក និង​ប្រធាន​បេសកកម្ម​ដែល​មាន​សំណួរ​អំពី​លក្ខខណ្ឌ​ផ្លូវ​ច្បាប់​គួរតែ​ទាក់ទង​ទៅ​ការិយាល័យ​ប្រឹក្សា​ទូទៅ​របស់​សាសនាចក្រ ៖

១-៨០០-៤៥៣-៣៨៦០ លេខ​បន្ដ ២-៦៣០១

១-៨០១-២៤០-៦៣០១

នៅ​ក្រៅ​សហរដ្ឋ និង​ប្រទេស​កាណាដា ថ្នាក់ដឹកនាំ​ទាំងនេះ​គួរតែ​ទាក់ទង​ទៅ​ការិយាល័យ​ប្រចាំ​តំបន់ ដើម្បី​ទទួល​បាន​ការប្រឹក្សា​ខាង​ផ្លូវ​ច្បាប់​ក្នុង​តំបន់​នោះ ។

សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​ការយល់ដឹង ​និង​ការគាំទ្រ​ដល់​បុគ្គល​ដែល​មាន​ញាណ​ក្នុង​ខ្លួន​ពួកគេ​ថា ភេទ​របស់​ពួកគេ​មិន​ត្រូវ​គ្នា​នឹង​ភេទ​ជីវសាស្រ្ត​ពី​កំណើត​របស់​ពួកគេ​ទេ ឬ​អ្នក​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​បុគ្គល​ប្ដូរ​ភេទ សូម​មើល​« ការប្ដូរភេទ »​នៅលើ​គេហទំព័រ ChurchofJesusChrist.org។

៣៨.៧

គោលនយោបាយ​វេជ្ជសាស្ត្រ និង​សុខភាព

៣៨.៧.១

ការវះកាត់​ពិនិត្យ​សាកសព

ការវះកាត់​ពិនិត្យ​សាកសព​អាច​ត្រូវ​បាន​ធ្វើ​ឡើង ប្រសិន​បើ​គ្រួសារ​របស់​មរណជន​ផ្តល់​ការ​យល់​ព្រម ហើយ​ប្រសិន​បើ​ការវះកាត់​ពិនិត្យ​សាកសព​ត្រូវ​ធ្វើ​ឡើង​តាម​ច្បាប់ ។ នៅក្នុង​ករណី​ខ្លះ ការវះពិនិត្យសព​គឺ​តម្រូវ​ដោយ​ច្បាប់ ។

៣៨.៧.២

ការ​បញ្ចុះ​សព និង​ការធ្វើ​ឈាបនកិច្ច

ក្រុមគ្រួសារ​របស់​បុគ្គល​ដែល​បាន​ទទួល​មរណភាព​ធ្វើ​ការ​សម្រេចចិត្ត​ថាតើ​សព​របស់​គាត់ ឬ​នាង​គួរតែ​បញ្ចុះ ឬ​ធ្វើ​ឈាបនកិច្ច ។ ពួកគាត់​គោរព​ដល់​បំណង​ប្រាថ្នា​របស់​បុគ្គល​នេះ ។

នៅ​ក្នុង​ប្រទេស​មួយ​ចំនួន​ច្បាប់​តម្រូវ​ឲ្យ​ធ្វើ​ឈាបនកិច្ច ។ នៅក្នុង​ករណី​ខ្លះទៀត ការបញ្ចុះ​សព​មិន​មែន​ជា​ទម្លាប់ ឬ​ដែល​ក្រុមគ្រួសារ​មិន​អាច​មាន​លទ្ធភាព​ធ្វើ​បាន ។ នៅ​គ្រប់​ករណី​ទាំងអស់ សព​គួរតែ​ត្រូវបាន​ប្រព្រឹត្ត​ដោយ​សេចក្តីស្រឡាញ់ និង​ការគោរព ។ សមាជិក​ទាំងឡាយ​គួរតែ​ត្រូវបាន​បញ្ជាក់ថា អំណាច​នៃ​ដំណើរ​រស់ឡើងវិញ តែងតែ​អនុវត្ត​ជានិច្ច ( សូមមើល អាលម៉ា ១១:៤២–៤៥ ) ។

នៅ​កន្លែង​ណា​ដែល​អាច​ធ្វើ​ទៅ​បាន សាកសព​របស់​សមាជិក​ដែល​ទទួល​មរណភាព ដែល​បាន​ទទួល​អំណោយទាន​ពិសិដ្ឋ​រួចហើយ គួរ​តែ​ត្រូវបាន​ស្លៀកពាក់​សម្លៀកបំពាក់​ពិធីការ​ក្នុង​ព្រះវិហារ​បរិសុទ្ធ នៅ​ពេល​បញ្ចុះ​សព ឬ​ធ្វើ​ឈាបនកិច្ច ( សូម​មើល ៣៨.៥.១០ ) ។

ពិធី​បុណ្យសព ឬ​ពិធី​រំឭក​វិញ្ញាណក្ខន្ធ​ជា​ពេល​ដែល​ក្រុមគ្រួសារ​ជួបជុំ​គ្នា និង​បង្កើត​ទំនាក់ទំនង​ក្រុមគ្រួសារ​តទៅមុខ និង​មាន​តម្លៃ ( សូមមើល ២៩.៥.៤ ) ។

៣៨.៧.៣

កូន​ដែល​បាន​ស្លាប់​ពីមុន​កំណើត ( កូន​ដែល​ស្លាប់​នៅ​ក្នុង​ផ្ទៃ ឬ​បាន​រលូត )

ឪពុក​ម្តាយ​ដែល​ជួបប្រទះ​នឹង​មរណភាព​របស់​កូន​ដែល​ពុំទាន់​បានកើត ទទួលរង​នូវភាព​សោកសៅ និង​ការបាត់បង់ ។ ថ្នាក់ដឹកនាំ សមាជិក​គ្រួសារ និង​បងប្អូន​ប្រុស​ស្រី​ដែល​ធ្វើ​ការងារ​បម្រើ ផ្តល់​ការគាំទ្រ​ផ្នែក​សតិអារម្មណ៍ និង​ខាង​វិញ្ញាណ ។

ឪពុកម្តាយ​អាច​សម្រេចចិត្ត​ថាតើ​ត្រូវ​ធ្វើ​ពិធី​រំឭក​វិញ្ញាណក្ខន្ធ ឬ​ពិធី​បញ្ចុះសព​ឬ​អត់ ។

ឪពុក​ម្តាយ​អាច​កត់ត្រា​ព័ត៌មាន​អំពី​កូន​នៅលើ​គេហទំព័រ FamilySearch.org បាន ។ សេចក្តី​ណែ​នាំ​ទាំងឡាយមាន​ផ្តល់​ឲ្យ​នៅលើ​គេហទំព័រ​នោះ ។

ពិធីបរិសុទ្ធ​នៃ​ព្រះវិហារបរិសុទ្ធ​គឺ​ពុំ​ត្រូវការ ឬ​ពុំ​ត្រូវ​ធ្វើ​សម្រាប់​កូន​ដែល​ស្លាប់​នៅក្នុង​ផ្ទៃ​នោះទេ ។ កិច្ចការ​នេះ​មិន​បាន​បដិសេធ​ចំពោះ​លទ្ធភាព ដែល​កូន​ស្លាប់​ក្នុង​ផ្ទៃ​ទាំងនេះ អាច​ក្លាយ​ជា​ចំណែក​នៃ​គ្រួសារ​នៅ​ក្នុង​ភាព​ដ៏​អស់​កល្បជានិច្ច​នោះ​ទេ ។ ឪពុកម្តាយ​គឺ​ត្រូវបាន​លើក​ទឹកចិត្ត​ឲ្យ​ទុកចិត្ត​លើ​ព្រះអម្ចាស់ និង​ស្វែងរក​ការលួងលោម​របស់​ទ្រង់ ។

៣៨.៧.៤

សុមរណៈ

ជីវិត​រមែង​ស្លាប់​គឺ​ជា​អំណោយ​ទាន​ដ៏​មាន​តម្លៃ​មក​ពី​ព្រះ ។ សុមរណៈ​គឺជា​ការបញ្ចប់​ជីវិត​ដោយ​ចេតនា​របស់​មនុស្ស​ម្នាក់ ដែល​ទទួលរង​ពី​ជំងឺ​ដែល​មិន​អាច​ជាសះស្បើយ​បាន ឬ​ស្ថានភាព​ផ្សេងទៀត ។ បុគ្គល​ដែល​ចូលរួម​នៅ​ក្នុង​សុមរណៈ រួម​មាន​ទាំង​ការ​ជួយ​ដល់​នរណា​ម្នាក់​ឲ្យ​ស្លាប់​ដោយ​ការ​ធ្វើ​អត្តឃាត​ខ្លួន គឺ​ជាការ​ល្មើស​នឹង​បទបញ្ញត្តិ​របស់​ព្រះ និង​អាច​ល្មើស​នឹង​ច្បាប់​ក្នុង​មូលដ្ឋាន​ផងដែរ ។

ការជួយ​ដល់​វិធានការ​ការបញ្ឈប់ ឬ​ការបោះបង់​ជីវិត​ហួសប្រមាណ​សម្រាប់​មនុស្ស​ជិត​នឹង​ស្លាប់​គឺ​មិន​ចាត់ទុក​ថា​សុមរណៈ​នោះទេ ( សូមមើល ៣៨.៧.១១ ) ។

៣៨.៧.៥

ការ​ឆ្លងមេរោគ​អេដស៍ និងជំងឺអេដស៍

សមាជិក​ដែល​ឆ្លង​វីរុស​អេដស៍ ( វីរុស​ធ្វើ​ឲ្យ​ខូច​ប្រព័ន្ធ​ភាពស៊ាំ​ការពារ​ខ្លួន​របស់​មនុស្ស ) ឬ​អ្នក​ដែល​មាន​ជំងឺអេដស៍ ( ភាពស៊ាំ​នៃ​ប្រជុំ​រោគ​សញ្ញា ) គួរ​តែ​ត្រូវ​បាន​ទទួល​រាក់ទាក់​នៅក្នុង​ការប្រជុំ និង​សកម្មភាព​ផ្សេងៗ ។ ការចូលរួម​នោះ​ពុំ​ធ្វើ​ឲ្យ​សុខភាព​របស់​អ្នកដទៃ​មាន​ហានិភ័យ​នោះទេ ។

៣៨.៧.៦

ការ​សណ្តំ

សម្រាប់​មនុស្ស​មួយចំនួន ការសណ្ដំ​អាច​ធ្វើ​ឲ្យ​បាត់បង់​សិទ្ធិ​ជ្រើសរើស ។ សមាជិក​មិន​លើក​ទឹកចិត្ត​ឲ្យ​ចូលរួម​ការសន្តំ​ក្នុង​គោល​បំណង​នៃ​ការ​បង្ហាញ​ឲ្យ​ឃើញ ឬ​ការ​លេង​កម្សាន្ត​នោះ​ទេ ។

ការប្រើ​ថ្នាំ​សណ្តំ​ដើម្បី​ព្យាបាល​ជំងឺ ឬ​វិបត្តិ​ផ្លូវចិត្ត​គួរតែ​ត្រូវបាន​កំណត់​ដោយ​ការពិគ្រោះយោបល់​ជាមួយ​គ្រូពេទ្យ​ឯកទេស​ខាង​វេជ្ជសាស្ដ្រ​ដ៏​ជំនាញ ។

៣៨.៧.៧

បុគ្គល​ដែល​មាន​ភេទ​មិន​ច្បាស់​ពី​កំណើត

នៅក្នុង​កាលៈទេសៈ​ដ៏​សែន​កម្រ​មួយ ទារក​កើត​មក​ដោយ​មិន​មាន​ភេទ​ជា​ប្រុស ឬ​ស្រី​ច្បាស់ ( ប្រដាប់​ភេទ​មិន​ច្បាស់ ភាពមិន​ច្បាស់​លើ​ប្រដាប់​បន្ដ​ពូជ ឬ​មាន​ប្រដាប់​ភេទ​ពីរ ) ។ ឪពុក​ម្ដាយ ឬ​មនុស្ស​ដទៃ​អាច​ត្រូវ​ធ្វើការ​សម្រេច​ចិត្ត​ដើម្បី​កំណត់​ភេទ​របស់​កូន​ពួកគេ ដោយ​មាន​ការណែនាំ​ពី​គ្រូពេទ្យ​ឯកទេស​ខាង​វេជ្ជសាស្ដ្រ​ដ៏​ជំនាញ ។ ជារឿយៗ ការសម្រេច​ចិត្ត​បន្ដ​ធ្វើការ​ព្យាបាល ឬ​ការវះកាត់​ខាង​វេជ្ជសាស្ដ្រ​ត្រូវ​ធ្វើឡើង​នៅក្នុង​ពេល​ទារក​ទើប​កើត​បាន​ថ្មីៗ ។ ប៉ុន្ដែ​វា​អាច​ពន្យារពេល​បាន លើកលែង​តែ​វា​ជា​រឿង​ចាំបាច់​ខាង​វេជ្ជសាស្ដ្រ ។

វា​តម្រូវ​ឲ្យ​មាន​ក្ដី​មេត្តា​ករុណា និង​ភាពវាងវៃ​ជាពិសេស នៅពេល​យុវវ័យ ឬ​មជ្ឈិមវ័យ​ដែល​កើត​មក​មាន​ប្រដាប់​ភេទ​មិន​ច្បាស់ ជួប​នឹង​វិបត្តិ​ផ្លូវ​អារម្មណ៍​ទាក់ទង​នឹង​ការសម្រេច​ចិត្ត​លើ​ភេទ​ដែល​កំណត់​កាលពី​នៅជា​ទារក ឬ​កុមារ និង​ភេទ​ដែល​ពួកគេ​កំណត់​ខ្លួនឯង ។

សំណួរ​អំពី​កំណត់ត្រា​សមាជិកភាព ការតែងតាំង​បព្វជិតភាព និង​ពិធីបរិសុទ្ធ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​សម្រាប់​យុវវ័យ ឬ​មជ្ឈិមវ័យ​ដែល​កើត​មក​មាន​ប្រដាប់​ភេទ​មិន​ច្បាស់ គួរតែ​បញ្ជូន​ទៅកាន់​ការិយាល័យ​នៃ​គណៈប្រធាន​ទីមួយ ។

៣៨.៧.៨

ការថែទាំ​ខាង​វេជ្ជសាស្រ្ត និង​ការថែទាំ​សុខភាព

ស្វែងរក​ជំនួយ​ពី​គ្រូពេទ្យ​ឯកទេស​ខាង​វេជ្ជសាស្ដ្រ​ដ៏​ជំនាញ អនុវត្ត​សេចក្តីជំនឿ និង​ទទួល​ការប្រសិទ្ធពរ​បព្វជិតភាព​ផ្គួបផ្សំគ្នា​ដើម្បី​ព្យាបាល ស្របតាម​ព្រះទ័យ​នៃ​ព្រះអម្ចាស់ ។

សមាជិក​មិន​គួរ​ប្រើប្រាស់ ឬ​ជំរុញ​ឲ្យ​មាន​ការព្យាបាល​តាម​ទម្លាប់​ដែល​ចោទ​ជា​ចម្ងល់​ចំពោះ​ក្រម​សីលធម៌ ខាង​វិញ្ញាណ និង​ច្បាប់​នោះ​ទេ ។ អស់​អ្នក​ដែល​មាន​បញ្ហា​សុខភាព​គួរ​ទៅ​ពិគ្រោះយោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ឯកទេស​ខាង​វេជ្ជសាស្ដ្រ​ដ៏​ជំនាញ ដែល​មាន​អាជ្ញាប័ណ្ណ​នៅ​ក្នុង​ជំនាញ​ដែល​ពួកគេ​បំពេញ​មុខងារ ។

បន្ថែម​ពីលើ​ការ​ស្វែងរក​ជំនួយ​ពី​គ្រូពេទ្យ​ឯកទេស​ខាង​វេជ្ជសាស្ដ្រ​ដ៏​ជំនាញ សមាជិក​នៃសាសនាចក្រ​ត្រូវ​បាន​លើក​ទឹកចិត្ត​ឲ្យ​ធ្វើតាម​ការបង្គាប់​ក្នុង​បទគម្ពីរ នៅក្នុង យ៉ាកុប ៥:១៤ ដែល​ឲ្យ « ហៅ​ពួក​ចាស់ទុំ​ក្នុង​ពួក​ជំនុំ​មក​អធិស្ឋាន​ឲ្យ​ចុះ ព្រម​ទាំង​លាប​ប្រេង​ឲ្យ ដោយ​នូវ​ព្រះនាម​ព្រះអម្ចាស់​ផង » ។ ពរជ័យ​នៃ​បព្វជិតភាព​នៃ​ការព្យាបាល​គឺ​ត្រូវបាន​ផ្តល់​ឲ្យ​ដោយ​អស់​អ្នក​ដែល​មាន​តំណែង​បព្វជិតភាពចាំបាច់​សម្រាប់​ពរជ័យ​នោះ ។ ពរជ័យ​ទាំងនេះ​ត្រូវបាន​ប្រទាន​ឲ្យ នៅពេល​ដែល​ពួកគេ​បាន​ស្នើសុំ ហើយ​ពរជ័យ​ទាំងនេះ​ពុំ​មាន​គិត​ថ្លៃ​ឡើយ ( សូមមើល ១៨.១៣ ) ។

សមាជិក​នៃ​សាសនាចក្រ​ពុំ​លើក​ទឹកចិត្ត​ឲ្យ​ស្វែងរក​ការព្យាបាល​ដោយ​អព្ភូតហេតុ ឬ​ជំនឿអរូបី​ពី​បុគ្គល​ណា​ម្នាក់ ឬ​ក្រុម​ណា​មួយ​ដែល​ប្រកាសថា​មាន​វិធីសាស្រ្ត​ពិសេស ដើម្បី​ទទួល​បាន​អំណាច​ព្យាបាល​ក្រៅ​ពី​ការអធិស្ឋាន និង​ការ​ប្រសិទ្ធពរ​នៃ​បព្វជិតភាព​ដែល​ត្រឹមត្រូវ​ឡើយ ។ ការអនុវត្ត​ទាំងនេះ​ជាញឹកញាប់​ត្រូវបាន​ហៅថា « ការព្យាបាល​ដោយ​កម្លាំង » ។ ឈ្មោះ​ផ្សេងទៀត​ក៏​ត្រូវបាន​ប្រើប្រាស់​ដែរ ។ ការសន្យា​ការព្យាបាល​បែបនោះ​ជា​ញឹកញាប់​ត្រូវ​ផ្តល់​ជា​ថ្នូរ​ដោយ​បង់​ប្រាក់ ។

៣៨.៧.៩

កញ្ឆា​ជា​វេជ្ជសាស្រ្ត

សាសនាចក្រ​ជំទាស់​ការប្រើប្រាស់​កញ្ឆា​ក្រៅពី​គោលបំណង​វេជ្ជសាស្រ្ត ។ សូមមើល ១២.៣.១៤ ។

ប៉ុន្តែ​កញ្ឆា​អាច​ប្រើប្រាស់​សម្រាប់​គោលបំណង​ព្យាបាល​បាន នៅពេល​លក្ខខណ្ឌ​ដូច​ខាង​ក្រោម​ត្រូវបាន​បំពេញ ៖

  • ការប្រើប្រាស់​នេះ​ត្រូវបាន​កំណត់​ថា​ជាការ​ចាំបាច់​ផ្នែក​វេជ្ជសាស្រ្ត ដោយ​គ្រូពេទ្យ​ដែល​មាន​អាជ្ញាប័ណ្ណ ឬ​អ្នក​ផ្តល់​សេវា​វេជ្ជសាស្រ្ត​ដែល​មាន​ការអនុម័ត​ស្របច្បាប់​ផ្សេង​ទៀត ។

  • បុគ្គល​រូបនេះ​ធ្វើតាម​ការណែនាំ​ពី​គ្រូពេទ្យ ឬ​អ្នកផ្តល់​សេវា​វេជ្ជសាស្រ្ត​ដទៃទៀត​ដែល​មាន​អា​ជ្ញាប័ណ្ណ​អំពី​កម្រិត​ថ្នាំ​ដែល​ត្រូវ​ប្រើ និង​របៀប​ប្រើ ។ សាសនាចក្រ​មិន​អនុម័ត​ឲ្យ​មាន​ការ​បឺត​កញ្ឆាឡើយ លើកលែង​តែ​អ្នក​ផ្ដល់​សេវា​វេជ្ជសាស្ត្រ​បាន​ផ្ដល់សិទ្ធិអនុញ្ញាត​ឲ្យ​ធ្វើ​ដូច្នោះ ដោយ​ផ្អែក​លើ​ភាព​ចាំបាច់​ផ្នែកវេជ្ជសាស្ត្រ ។

សាសនាចក្រ​ជំទាស់​ការជក់​កញ្ឆា រួមបញ្ចូលទាំង​គោលបំណង​ផ្នែក​វេជ្ជសាស្រ្ត​ផងដែរ ។

៣៨.៧.១០

ការ​បរិច្ចាគ​សរីរាង្គ និង​ជាលិកា ព្រម​ទាំង​ផ្លាស់ប្តូរ​សរីរាង្គ

ការ​បរិច្ចាគ​សរីរាង្គ និង​ជាលិកា​គឺជា​ទង្វើ​មួយ​ដែល​មិន​គិត​ពី​ខ្លួន​ឯង ដែល​ជារឿយៗ​នាំ​មក​នូវ​ជំនួយ​ដ៏​មហិមា​ចំពោះ​បុគ្គល​ម្នាក់ៗ ដែល​សិ្ថត​ក្នុង​ស្ថានភាព​វេជ្ជសាស្រ្ត ។

ការសម្រេចចិត្ត​របស់​បុគ្គល​នៅ​រស់​ដើម្បី​បរិច្ចាគ​សរីរាង្គ​មួយ​ទៅ​ឲ្យ​បុគ្គល​ម្នាក់ទៀត ឬ​ដើម្បី​ទទួល​សរីរាង្គ​មួយ​ដែលបាន​បរិច្ចាគ​គួរតែ​ធ្វើ​ឡើង​ជាមួយ​នឹង​ការប្រឹក្សា​ជាមួយ​គ្រូពេទ្យ​ឯកទេស និង​ការពិចារណា​ប្រកបដោយ​ការអធិស្ឋាន ។

ការសម្រេចចិត្ត​ក្នុង​ការ​អនុញ្ញាត​ឲ្យ​ប្តូរ​សរីរាង្គ ឬជាលិកា​ពី​មនុស្ស​ដែល​ស្លាប់​ត្រូវបាន​ធ្វើឡើង​ដោយបុគ្គល​នោះ ឬ​គ្រួសាររបស់គាត់ ។

៣៨.៧.១១

ការពន្យារជីវិត ( រួមទាំង​ការទ្រទ្រង់​ជីវិត )

នៅ​ពេល​មាន​ជំងឺ​ធ្ងន់ធ្ងរ នោះ​សមាជិក​គួរ​តែ​អនុវត្ត​សេចក្តី​ជំនឿ ទៅ​លើ​ព្រះ​អម្ចាស់ ហើយ​ស្វែងរក​ជំនួយ​ពី​គ្រូពេទ្យ​ឯកទេស ។ ទោះជា​យ៉ាងណា​ក៏ដោយ នៅពេល​សេចក្តី​ស្លាប់​នឹង​កើតឡើង​ដោយ​ចៀស​មិន​រួច នោះ​គួរតែ​ត្រូវ​មើលឃើញ​ថា វាជា​ពរជ័យ​មួយ និង​ជា​ចំណែក​នៃ​ជីវិត​ដ៏នៅ​អស់កល្ប​ជានិច្ច​ប្រកប​ដោយ​គោលបំណង ( សូមមើល នីហ្វៃ​ទី២ ៩:៦; អាលម៉ា ៤២:៨ ) ។

សមាជិក​មិន​គួរ​មាន​អារម្មណ៍​ថា ត្រូវ​ពន្យារ​ជីវិត​រមែង​ស្លាប់ ដោយ​មធ្យោបាយ​ហួសហេតុពេក​ឡើយ ។ ការសម្រេចចិត្ត​ទាំងនេះ​គឺ​ត្រូវធ្វើ​ឡើង​ដោយ​បុគ្គល ប្រសិនបើ​អាច ឬ​ដោយ​សមាជិក​គ្រួសារ ។ ពួកគេ​គួរតែ​ស្វែងរក​យោបល់​របស់​គ្រូពេទ្យ​ឯកទេស និង​សេចក្តីណែនាំ​ដ៏ទេវភាព​តាមរយៈ​ការអធិស្ឋាន ។

ថ្នាក់​ដឹកនាំ​ផ្តល់​ការគាំទ្រ​ដល់​អស់​អ្នក​ដែល​សម្រេចចិត្ត​ថា​តើ​ត្រូវ​ដក ឬ​មិន​ដកការ​គាំទ្រ​ជីវិត​សមាជិក​គ្រួសារ​ម្នាក់។

៣៨.៧.១២

ក្រុម​ធ្វើ​ឲ្យ​គេ​យល់​ដឹង​ដោយ​ខ្លួន​ឯង

មាន​ក្រុម​ឯកជន និង​អង្គការ​ពាណិជ្ជកម្ម​ជា​ច្រើន មាន​កម្មវិធី​ដែល​ប្រកាសថា​នឹង​កែលម្អ​ចំពោះ​ការ​ធ្វើ​ឲ្យ​គេ​យល់​ដឹង​ដោយ​ខ្លួន​ឯង ការគោរព​ខ្លួន​ឯង ជីវភាព​ខាង​វិញ្ញាណ ឬ​ទំនាក់ទំនង​ក្រុមគ្រួសារ ។ ក្រុម​ទាំង​នេះ​មាន​និន្នាការ​មកសន្យា​អំពី​ដំណោះស្រាយ​យ៉ាង​ឆាប់ចំពោះ​បញ្ហា ដែល​ជា​ធម្មតា ត្រូវ​ការ​ពេលវេលា ការអធិស្ឋាន និង​ការ​ខិតខំ​ផ្ទាល់​ខ្លួន​ដើម្បី​ដោះស្រាយ ។ ទោះ​បីជា​អ្នក​ចូលរួម​អាច​ទទួល​បទពិសោធន៍​ធូរស្បើយ និង​ការសប្បាយ​រីករាយ​ជា​បណ្តោះ​អាសន្ន​ក្តី ប៉ុន្តែ​ជារឿយៗ បញ្ហា​មុនៗ​បាន​ត្រឡប់​មក​វិញ ដឹកនាំ​ទៅ​រកការខក​ចិត្ត និង​ភាព​អស់​សង្ឃឹម​កាន់​តែ​ខ្លាំង ។

ក្រុម​ទាំង​នេះ​មួយ​ចំនួន​បាន​ប្រកាស ឬ​កំណត់​ថា សាសនាចក្រ ឬ​អ្នក​មាន​សិទ្ធិអំណាច​ទូទៅ​ម្នាក់ៗ​បាន​ផ្ដល់​ការគាំទ្រ​ដល់​ពួក​គេ ។ ទោះជា​យ៉ាងណា​ក៏ដោយ ការប្រកាស​ទាំងនេះ​គឺ​មិនពិត​ទេ ។

សមាជិក​នៃ​សាសនាចក្រ​ត្រូវ​បាន​ព្រ​មាន​ថា ក្រុម​មួយ​ចំនួន​ទាំងនេះ​គាំទ្រ​ដល់​គំនិត និង​ប្រើប្រាស់​វិធីសាស្រ្ត ដែល​អាច​នឹង​មាន​គ្រោះថ្នាក់ ។ ក្រុម​ជាច្រើន​ក៏​យក​ថ្លៃ​ដ៏​លើស​លប់ ហើយ​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការតាំងចិត្ត​រយៈ​ពេល​វែង​ផងដែរ ។ ខ្លះទៀត​ផ្សំ​គំនិត​ខាង​លោកិយ ជា​មួយ​នឹង​គោលការណ៍​នៃ​ដំណឹង​ល្អ​តាម​របៀបជា​ច្រើន ដែល​អាច​ធ្វើ​ឲ្យ​អន្តរាយ​ដល់​ជីវភាព​ខាង​វិញ្ញាណ និង​សេចក្តី​ជំនឿ ។

ថ្នាក់​ដឹកនាំ​ក្នុង​សាសនាចក្រ​មិន​ត្រូវ​បង់ថ្លៃ ជំរុញ ឬ​ផ្ដល់​ការគាំទ្រ​ដល់​ក្រុម ឬ​ការអនុវត្ត​ដូច្នេះ​ទេ ។ អគារ​សាសនាចក្រ​មិន​អាច​ប្រើប្រាស់​សម្រាប់​កម្មវិធី​ទាំង​នេះ​បានទេ ។

សមាជិក​ដែល​មាន​បញ្ហា​សង្គម ឬ​បញ្ហា​សតិអារម្មណ៍ អាច​ពិគ្រោះ​ជា​មួយ​នឹងថ្នាក់​ដឹកនាំ​ដើម្បី​ទទួល​បាន​ការដឹកនាំ​នៅក្នុង​ការ​ស្គាល់​ធនធាន​ជំនួយ ដែល​សមស្រប​តាម​គោល​ការណ៍​នៃ​ដំណឹងល្អ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូមមើល ២២.៣.៤ ។

៣៨.៧.១៣

ការចាក់​វ៉ាក់សាំង

ការចាក់​វ៉ាក់សាំង​ដែល​បាន​គ្រប់គ្រង​ដោយ​គ្រូពេទ្យ​ឯកទេស​ការពារ​សុខភាព និង​ថែរក្សា​អាយុជីវិត ។ សមាជិក​សាសនាចក្រ​ត្រូវ​បានលើក​ទឹកចិត្ត​ឲ្យ​ថែរក្សា​ខ្លួន​របស់​ពួកគេ កូនៗ​របស់​ពួកគេ និង​សហគមន៍​របស់​ពួកគេ​តាមរយៈ​ការចាក់​វ៉ាក់សាំង ។

នៅទីបំផុត បុគ្គល​ម្នាក់ៗ​ទទួល​ខុសត្រូវ​លើការសម្រេចចិត្ត​ផ្ទាល់ខ្លួន​អំពី​ការចាក់​វ៉ាក់សាំង​នេះ ។ ប្រសិនបើ​សមាជិក​មាន​កង្វល់ នោះ​ពួកគេ​គួរតែ​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​ឯកទេស​​ខាង​វេជ្ជសាស្ដ្រ​ដ៏​ជំនាញ ហើយ​ក៏​ស្វែងរក​ការណែនាំ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​ផងដែរ ។

អ្នក​ផ្សព្វផ្សាយ​សាសនា​បម្រុង​ដែល​មិន​បាន​ចាក់​វ៉ាក់សាំង នឹង​អាច​អនុញ្ញាត​ឲ្យ​ទៅ​កន្លែង​ចាត់តាំង​នៅ​ប្រទេស​កំណើត​របស់​ពួកគេ ។

៣៨.៧.១៤

ពាក្យ​សម្ដី​នៃ​ប្រាជ្ញា​វាងវៃ និង​ទម្លាប់​សុខភាព

ពាក្យ​សម្ដី​នៃ​ប្រាជ្ញា​វាងវៃ​គឺជា​បទញ្ញត្តិ​នៃ​ព្រះ ។ ទ្រង់​បាន​បើកសម្តែង​សម្រាប់​ជា​អត្ថប្រយោជន៍​ខាង​រូបកាយ និង​ខាង​វិញ្ញាណ​ដល់​បុត្រា​បុត្រី​របស់ទ្រង់ ។ ព្យាការី​បាន​បញ្ជាក់ថា ការបង្រៀន​នៅក្នុង គោលលទ្ធិ និង​សេចក្តី​សញ្ញា ៨៩ រួមមាន​តំណម​ពី​ថ្នាំ​ជក់ គ្រឿង​ស្រវឹង ( ជាតិ​ស្រា ) និង​ភេសជ្ជៈ​ក្តៅ ( តែ និង​កាហ្វេ ) ។

ព្យាការី​ក៏បាន​បង្រៀន​ដែរថា សមាជិក​ត្រូវ​ចៀសវាង​សារធាតុ​ដែល​មាន​គ្រោះថ្នាក់ ខុសច្បាប់ ឬ​ញៀន ឬ​អ្វី​ដែល​ធ្វើ​ឲ្យ​បាត់បង់​ការវិនិច្ឆ័យ ។

មាន​សារធាតុ និង​ការអនុវត្ត​ដែល​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដទៃ​ទៀត​ដែល​មិន​បាន​បញ្ជាក់​នៅក្នុង​ពាក្យ​សម្តី​នៃ​ប្រាជ្ញា​វាងវៃ ឬ​ដោយ​ថ្នាក់ដឹកនាំ​នៃ​សាសនាចក្រ ។ សមាជិក​គួរប្រើ​ប្រាជ្ញា និង​ការវិនិច្ឆ័យ​ប្រកប​ដោយ​ការអធិស្ឋាន​នៅក្នុង​ការធ្វើការ​សម្រេចចិត្ត​ដែល​ជំរុញ​ឲ្យ​រូបកាយ វិញ្ញាណ និង​សតិអារម្មណ៍​របស់​ពួកគេ​មាន​សុខភាព​ល្អ ។

សាវក​ប៉ុល​បាន​ថ្លែងថា « តើ​មិន​ដឹង​ទេ​ឬ​អី​ថា រូបកាយ​អ្នក​រាល់​គ្នា​ជា​វិហារ​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ដែល​អ្នក​រាល់​គ្នា​បាន​ទទួល​មក​ពី​ព្រះ ហើយ​អ្នក​រាល់​គ្នា​មិន​មែន​ជា​របស់​ផង​ខ្លួន​ទេ ? ដ្បិត​ព្រះ​ទ្រង់​បាន​ចេញ​ថ្លៃ​លោះ​អ្នករាល់គ្នា​ហើយ ដូច្នេះ ចូរ​តម្កើង​ព្រះ​នៅក្នុង​រូបកាយ ហើយ​ក្នុង​វិញ្ញាណ​នៃ​អ្នករាល់គ្នា​ដែល​ជា​របស់​ផង​ទ្រង់ចុះ » ( កូរិនថូស​ទី១ ៦:១៩–២០ ) ។

ព្រះអម្ចាស់​បាន​សន្យាថា ប្រទាន​ឲ្យ​ពរជ័យ​ខាង​វិញ្ញាណ និង​ខាង​សាច់ឈាម​ដល់​អស់​ជន​ដែល​គោរពតាម​ពាក្យ​សម្តី​នៃ​ប្រាជ្ញា​វាងវៃ និង​ការណែនាំ​ពី​ព្យាការី​ដែល​នៅរស់ ( សូមមើល គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៨៩:១៨–២១ ) ។

៣៨.៨

គោលនយោបាយ​ខាង​រដ្ឋបាល

៣៨.៨.១

ការសុំ​កូន​យកមក​ចិញ្ចឹម និង​ការចិញ្ចឹម​ថែទាំ

ការសុំ​កូន​យកមក​ចិញ្ចឹម និង​ការផ្ដល់​ការចិញ្ចឹម​ថែទាំ​អាច​ផ្ដល់​ពរជ័យ​ដល់​កូនៗ និង​ក្រុមគ្រួសារ ។ ក្រុមគ្រួសារ​ដ៏​នៅ​អស់កល្ប​ជានិច្ច​ដែល​ពេញ​ដោយ​ក្ដីស្រឡាញ់ អាច​កើតមាន​ឡើង​បាន​តាមរយៈ​ការសុំ​មក​ចិញ្ចឹម ។ មិន​ថា​កូនៗ​មកក្នុង​គ្រួសារ​មួយ​តាមរយៈ​ការសុំ​មក​ចិញ្ចឹម ឬ​កំណើត​នោះ​ទេ ពួកគេ​គឺជា​ពរជ័យ​ដ៏មាន​តម្លៃ​ស្មើគ្នា ។

សមាជិក​ដែល​ចង់​សុំ​កូន​មក​ចិញ្ចឹម ឬ​ផ្តល់​ការចិញ្ចឹម​ថែទាំ គួរតែ​គោរព​តាម​តម្រូវការ​ច្បាប់​ទាំងអស់​របស់​ប្រទេស និង​រដ្ឋាភិបាល​ទាំងឡាយ​ដែល​ជាប់​ទាក់ទង ។

សាសនាចក្រ​មិន​សម្រប​សម្រួល​ដល់​ការសុំ​កូន​មក​ចិញ្ចឹម​នោះ​ទេ ។ ទោះជា​យ៉ាងណា​ក៏ដោយ នៅក្នុង​សហរដ្ឋ​អាមេរិក និង​ប្រទេស​កាណដា ថ្នាក់ដឹកនាំ​អាច​ណែនាំ​សមាជិក​ឲ្យ​ទាក់ទង​ទៅ​សេវាកម្ម​ក្រុមគ្រួសារ ដើម្បី​សុំ​ការប្រឹក្សា​បាន ។ សម្រាប់​ព័ត៌មាន​ទំនាក់ទំនង សូមមើល ៣១.៣.៦ ។

សម្រាប់​ព័ត៌មាន​ស្ដីពី​ឪពុក​ម្ដាយ​ឥត​ខាន់ស្លា​នៅលីវ សូមមើល ៣៨.៦.១៩ ។

សម្រាប់​ព័ត៌មាន​បន្ថែម​ទៀត សូម​មើល​« ការសុំ​កូន​ចិញ្ចឹម » ប្រធានបទ និងសំណួរ នៅលើ​គេហទំព័រ topics.ChurchofJesusChrist.org ) ។

៣៨.៨.២

បទរំលោភ​លើ​សេចក្តី​ទុកចិត្ត

បទរំលោភ​លើ​សេចក្តី​ទុក​ចិត្ត​កើតឡើង នៅពេល​បុគ្គល​ម្នាក់​កេង​ប្រវញ្ច​លើ​សេចក្ដី​ទុកចិត្ត ឬ​ទំនុកចិត្ត​របស់​មនុស្ស​ម្នាក់ទៀត ដើម្បី​បន្លំ​យក​ប្រាក់កាស​របស់​គាត់ ឬ​នាង ។ ការណ៍​នេះ​អាច​កើតឡើង​បាន នៅពេល​បុគ្គល​ទាំងពីរ​នាក់​នៅក្នុង​ក្រុម​តែមួយ ដូចជា​សាសនាចក្រ​ជាដើម ។ វា​ក៏អាច​កើតឡើង​បាន​ផងដែរ ដោយ​ការរំលោភ​បំពាន​លើ​កម្រិត​នៃ​មិត្តភាព ឬ​សេចក្ដី​ទុកចិត្ត​ខុស ដូចជា​ការហៅ​បម្រើ​ក្នុង​សាសនាចក្រ ឬ​ទំនាក់ទំនង​គ្រួសារ​ជាដើម ។ ជាធម្មតា បទរំលោភ​លើ​សេចក្តី​ទុកចិត្ត​គឺ​ដើម្បី​ទទួល​បាន​ប្រយោជន៍​ខាង​ហិរញ្ញវត្ថុ ។

សមាជិក​គ្រួសារ​គួរតែ​ស្មោះត្រង់ ហើយ​ទៀងត្រង់​នឹង​គ្នា​នៅក្នុង​ការងារ និង​ទង្វើ​របស់​ពួកគេ ។ បទរំលោភ​លើ​សេចក្តី​ទុកចិត្ត​គឺជា​ការក្បត់​លើ​សេចក្ដី​ទុកចិត្ត និង​ទំនុកចិត្ត​ដ៏គួរឲ្យ​ខ្មាសគេ ។ អ្នកប្រព្រឹត្ត​អំពើ​បែប​នេះ​អាច​រង​ការកាត់ទោស​ព្រហ្មទណ្ឌ ។ សមាជិក​សាសនាចក្រ​ដែល​ប្រព្រឹត្ត​បទរំលោភ​លើ​សេចក្តី​ទុកចិត្ត ក៏​អាច​ប្រឈម​មុខ​នឹង​ការដាក់​កំហិត ឬ​ការដកហូត​សមាជិកភាព​ផងដែរ ។ សូមមើល ៣២.៦.១.៣ និង ៣២.៦.២.៣ សម្រាប់​សេចក្ដី​ណែនាំ​ស្ដីពី​ក្រុមប្រឹក្សា​សមាជិកភាព​សម្រាប់​ករណី​ទង្វើ​បោក​បញ្ឆោត ។

សមាជិក​ពុំ​គួរ​ថ្លែង ឬ​បង្កប់​ន័យ​ថា ការប្រកប​របរ​អាជីវកម្ម​របស់​ពួកគេ​គឺជា​ការឧបត្ថម្ភ ឬ​ការយល់ព្រម​ដោយ​សាសនាចក្រ ឬ​ជា​អ្នកតំណាង​ឲ្យ​សាសនាចក្រ ឬ​ថ្នាក់ដឹកនាំ​សាសនាចក្រ​នោះ​ឡើយ ។

៣៨.៨.៣

សម្ភារ​សោតទស្សន៍

សម្ភារ​សោតទស្សន៍​អាច​ជួយ​យាង​ឲ្យមាន​ព្រះវិញ្ញាណ​បាន ហើយ​បន្ថែម​ដល់​ការបង្រៀន​ដំណឹងល្អ​នៅក្នុង​ថ្នាក់រៀន និង​ការប្រជុំ​របស់​សាសនាចក្រ ។ ឧទាហរណ៍​នៃ​សម្ភារ​ទាំងនេះ​រួមមាន វីដេអូ រូបភាព និង​សំឡេង​តន្ដ្រី​ជាដើម ។ ការប្រើប្រាស់​សម្ភារ​ទាំងនេះ​មិនគួរ​ក្លាយជា​ការរំខាន ឬ​ជា​ការផ្ដោត​សំខាន់​នៅក្នុង​ថ្នាក់រៀន ឬ​ការប្រជុំ​នោះឡើយ ។

សមាជិក​មិន​គួរ​ប្រើប្រាស់​សម្ភារ​សោតទស្សន៍​នៅក្នុង​ការប្រជុំ​សាក្រាម៉ង់ ឬ​នៅក្នុង​សម័យ​ប្រជុំ​ទូទៅ​នៃ​សន្និសីទ​ស្តេក​ឡើយ ។ ប៉ុន្ដែ តន្ដ្រី​ដែល​បាន​ថតទុក​អាច​ប្រើប្រាស់​នៅក្នុង​ការប្រជុំ​ទាំងនេះ​បាន ប្រសិនបើ​ចាំបាច់​ដើម្បី​កំដរ​ដល់​ទំនុក​តម្កើង ។

សមាជិក​គួរតែ​គោរព​តាម​ច្បាប់​កម្មសិទ្ធិ​បញ្ញា​ទាំងអស់ នៅពេល​ប្រើប្រាស់​សម្ភារ​សោតទស្សន៍​នានា ( សូមមើល ៣៨.៨.១១ ) ។ ពួកគេ​គួរតែ​ប្រើប្រាស់​សម្ភារ​នានា តែ​ពេលណា​វា​ចុះសម្រុង​នឹង​ដំណឹងល្អ ហើយ​ជួយ​យាង​ឲ្យមាន​ព្រះវិញ្ញាណ​ប៉ុណ្ណោះ ។

៣៨.៨.៤

ហត្ថលេខា និង​រូបថត​របស់​អ្នក​មាន​សិទ្ធិ​អំណាច​ទូទៅ អ្នកកាន់​តំណែងទូទៅ និង​ពួកចិតសិប​នាក់​ប្រចាំ​តំបន់

សមាជិក​សាសនាចក្រ​មិន​គួរ​ព្យាយាម​ទទួល​បាន​ហត្ថលេខា​មកពី​អ្នកមាន​សិទ្ធិ​អំណាច​ទូទៅ អ្នកកាន់​តំណែង​ទូទៅ ឬ​ពួក​ចិតសិប​នាក់​ប្រចាំ​តំបន់​ឡើយ ។ ហើយ​សមាជិក​ក៏មិន​គួរ​សូម​ឲ្យ​ថ្នាក់ដឹកនាំ​ទាំងនេះ​ចុះ​ហត្ថលេខា​លើ​ព្រះគម្ពីរ ទំនុក​តម្កើង ឬ​កម្មវិធី​ផ្សេងៗ​របស់​ពួកគេ​ដែរ ។ ការធ្វើ​ដូច្នោះ​ធ្វើឲ្យ​រំខាន​ដល់​ការហៅ​ដ៏​ពិសិដ្ឋ​របស់​ពួក​គាត់ និង​រំខាន​ដល់​ស្មារតី​នៃ​ការប្រជុំ ។ វា​ក៏​អាច​រារាំង​ពួក​គាត់​មិន​ឲ្យ​ស្វាគមន៍​ដល់​សមាជិក​ដទៃ​ទៀត​ផង​ដែរ ។

សមាជិក​មិន​គួរ​ថត​រូបថត​អ្នកមាន​សិទ្ធិអំណាច​ទូទៅ អ្នកកាន់​តំណែង​ទូទៅ ឬ​ពួក​ចិតសិប​នាក់​ប្រចាំ​តំបន់​នៅក្នុង​រោងជំនុំ​អំឡុង​ការប្រជុំ​ឡើយ ( សូមមើល ២៩.៨ ) ។

៣៨.៨.៥

អាជីវកម្ម

សាលាប្រជុំ​របស់​សាសនាចក្រ និង​អគារ​ផ្សេងៗទៀត ការប្រជុំ និង​ថ្នាក់រៀន​ទាំងឡាយ​នៃ​សាសនាចក្រ ព្រមទាំង​គេហទំព័រ​របស់​សាសនាចក្រ និង​បណ្ដាញ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម មិន​អាច​ត្រូវបាន​ប្រើ​ដើម្បី​ជួយ​ផ្សព្វផ្សាយ​ឲ្យ​អាជីវកម្ម​ណាមួយ ឬ​ស្ថាប័ន​មិនមែន​ជា​សាសនាចក្រ​នោះ​ទេ ។

បញ្ជី​នៃ​ក្រុម​សាសនាចក្រ ឬ​ព័ត៌មាន​ផ្សេងទៀត​អំពី​សមាជិក មិន​ត្រូវ​ប្រគល់​ទៅ​ឲ្យ​អាជីវកម្ម​ណាមួយ ឬ​ស្ថាប័ន​មិនមែន​ជា​សាសនាចក្រ​នោះ​ទេ ។ អាជីវកម្ម​ទាំងនេះ​រួមមាន ( ប៉ុន្ដែ​មិន​កំណត់​ត្រឹមនេះ​នោះទេ ) អ្នកដែល​ផ្សព្វផ្សាយ​ដល់​ការណាត់​ដើរលេង​ជាគូ ការអប់រំ និង​ឱកាស​ការងារ​ជាដើម ។ សូមមើល ៣៨.៨.៣១ ។

៣៨.៨.៦

និយោជិត​របស់​សាសនាចក្រ

និយោជិត​សាសនាចក្រ​ត្រូវ​រស់នៅ​តាម និង​លើក​បទដ្ឋាន​សាសនាចក្រ​ឲ្យ​ខ្ពស់​នៅ​គ្រប់ពេល​ទាំងអស់ ។ ពួកគេ​ក៏​ត្រូវ​ធ្វើតាម​ច្បាប់​ការងារ​នៅក្នុង​ស្រុក​ផងដែរ ។

ដើម្បី​ចាប់ផ្តើម ឬ​បន្ត​ការងារ​ក្នុង​សាសនាចក្រ នោះ​សមាជិក​ត្រូវតែ​មាន​ភាពស័ក្ដិសម​កាន់​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ ។ អ្នក​តំណាង​ខាង​ការិយាល័យ​ផ្នែក​ធនធាន​មនុស្ស​របស់​សាសនាចក្រ នឹង​ទាក់​ទង​ម្តងម្កាល​ទៅ​កាន់​ប្រធាន​ស្តេក ឬ​ប៊ីស្សព​ដើម្បី​បញ្ជាក់​អំពី​ភាពស័ក្តិសម​ដើម្បី​ចូល​ព្រះ​វិហារ​បរិសុទ្ធ​របស់​និយោជិត​សាសនាចក្រ​បច្ចុប្បន្ន និង​និយោជិត​សក្តានុពល​របស់​សាសនាចក្រ ។ ថ្នាក់​ដឹកនាំ​គួរ​តែ​ឆ្លើយ​តប​យ៉ាង​ឆាប់​រហ័ស ។

៣៨.៨.៧

ទស្សនាវដ្តី​សាសនាចក្រ

ទស្សនាវដ្តី​សាសនាចក្រ រួមមាន ៖

គណៈ​ប្រធាន​ទីមួយ​បាន​លើក​ទឹក​ចិត្ត​សមាជិក​ទាំងអស់​ឲ្យ​អាន​ទស្សនាវដ្តី​របស់​សាសនាចក្រ ។ ទស្សនាវដ្តី​ទាំងនេះ​អាច​ជួយ​សមាជិក​ឲ្យរៀន​ដំណឹងល្អ​នៃ​ព្រះ​យេស៊ូវគ្រីស្ទ សិក្សា​ការបង្រៀន​ទាំងឡាយ​នៃ​ព្យាការី​ដែល​នៅរស់ មាន​អារម្មណ៍​ផ្សារភ្ជាប់​នឹង​ក្រុមគ្រួសារ​សាសនាចក្រ​ជា​សាកល ប្រឈមមុខ​នឹង​ឧបសគ្គ​ដោយ​សេចក្តីជំនឿ និង​ខិតកាន់តែ​ជិត​ព្រះ ។

សូម​ថ្នាក់ដឹកនាំ​ជួយ​សមាជិក​ឲ្យ​ទទួល​បាន​ទស្សនាវដ្តី​ដោយ​ឥតគិត​ថ្លៃ ដូច​តទៅ​នេះ ៖

  • ថ្នាក់ដឹកនាំ​អាច​ជួយ​សមាជិក​ជាវ​ទស្សនាវដ្ដី​ជាប្រចាំ និង​បន្ត​ការជាវ​ជាប្រចាំ នៅលើ​គេហទំព័រ MagazineSubscriptions.ChurchofJesusChrist.org ឬ​ដោយ​ការជាវ​ជាប្រចាំ​សម្រាប់​ពួកគេ​ដោយ​ប្រើប្រាស់​ធនធាន​សម្រាប់​ថ្នាក់ដឹកនំា និង​ស្មៀន ។

  • បង្ហាញ​សមាជិក​ពី​របៀប​ដើម្បី​ទទួលបាន​មាតិកា​នៅលើ​គេហទំព័រ ChurchofJesusChrist.org កម្មវិធី​បណ្ណាល័យ​ដំណឹងល្អ និងកម្មវិធី​រស់នៅ​តាម​ដំណឹងល្អ ។ មាតិកា​ជា​ឌីជីថល​ទាំងនេះ​គឺ​ពុំ​គិត​ថ្លៃ​ឡើយ ។

  • មិនយូរប៉ុន្មាន បន្ទាប់​ពី​សមាជិក​បាន​ទទួល​បុណ្យជ្រមុជទឹក សូម​បង្ហាញ​ពួកគេ​ពី​របៀប​ដើម្បី​ចូលប្រើ​ទស្សនាវដ្តី​ឌីជីថល​របស់​សាសនាចក្រ ។

  • សូម​បន្ត​ការជាវ​ឲ្យ​ដល់​កុមារ និង​យុវវ័យ​ទាំងអស់​ដែល​មក​ព្រះវិហារ​ដោយ​គ្មាន​ឪពុក ឬ​ម្តាយ ឬ​អាណាព្យាបាល​មក​ជាមួយ ដោយប្រើ​ធនធាន​សម្រាប់​ថ្នាក់ដឹកនាំ និង​ស្មៀន ។

ប៊ីស្សព​អាច​​ផ្តល់​ការហៅបម្រើ​ដល់​អ្នក​តំណាង​ទស្សនាវដ្តី​ដើម្បី​ជួយ​សមាជិក​ទទួល​បាន​ទស្សនាវដ្តី ។ ឬ​ពួកគាត់​អាច​ចាត់តាំង​លេខា​ប្រតិបត្តិ​វួដ​ឲ្យ​ជួយ​បាន ( សូមមើល ៧.៣ ) ។

អ្នកតំណាង​ទស្សនាវដ្តី ឬ​លេខា​ប្រតិបត្តិ ក៏អាច​ជួយ​ប្រមូល​បទពិសោធន៍​លើក​ទឹកចិត្ត​ដល់​សេចក្តី​ជំនឿ និង​ទីបន្ទាល់​ពី​សមាជិក​ក្នុង​តំបន់​ដើម្បី​ចែកចាយ​ជាមួយ​ទស្សនាវដ្តី​បាន​ផងដែរ ។

សមាជិក​អាច​គ្រប់គ្រង​ការ​ជាវ​នៅ​លើ​គេហទំព័រ MagazineSubscriptions.ChurchofJesusChrist.org ដោយ​ប្រើ​គណនី​សាសនាចក្រ​របស់​ពួកគេ ។ សម្រាប់​ជាជំនួយ​ សមាជិក​អាច​ទាក់​ទង​ទៅកាន់​ស្មៀន​វួដ ឬ​អ្នកតំណាង​ខាងទស្សនាវដ្តី ។

៣៨.៨.៨

ឈ្មោះ ស្លាក​អក្សរ និង​និមិត្ត​សញ្ញា​របស់​សាសនាចក្រ

ស្លាក​អក្សរ និង​និមិត្ត​សញ្ញា​របស់​សាសនាចក្រ

ឈ្មោះ ស្លាក​អក្សរ និង​និមិត្ត​សញ្ញា​របស់​សាសនាចក្រ​គឺជា​អត្តសញ្ញាណ​គន្លឹះ​របស់​សាសនាចក្រ ។ ឈ្មោះ ស្លាក​អក្សរ និង​និមិត្ត​សញ្ញា​ទាំងនេះ​ត្រូវបាន​ចុះ​បញ្ជី​ជា​សញ្ញា​ផ្តាច់មុខ ឬ​ត្រូវបាន​ការពារ​ទូទាំង​ពិភពលោក​ដោយ​ស្របច្បាប់ ។ ឈ្មោះ ស្លាក​អក្សរ និង​និមិត្ត​សញ្ញា​ទាំងនេះ​ត្រូវបាន​ប្រើ​ដើម្បី​កំណត់​អត្តសញ្ញាណ​នៃ​អក្សរសិល្ប៍ ព័ត៌មាន និង​ព្រឹត្តការណ៍​នានា​របស់​សាសនាចក្រ ។

អត្តសញ្ញាណ​គន្លឹះ​ទាំងនេះ​របស់​សាសនាចក្រ​ត្រូវបាន​ប្រើ​ស្របតាម​សេចក្ដី​ណែនាំ​ដែល​បាន​ផ្ដល់​មក​ខាងក្រោម​នេះ​តែប៉ុណ្ណោះ ។

ឈ្មោះ​ជា​លាយលក្ខណ៍​អក្សរ​របស់​សាសនាចក្រ ។ អង្គភាព​ក្នុង​មូលដ្ឋាន​អាច​ប្រើប្រាស់​ឈ្មោះ​សាសនាចក្រ​ជា​លាយ​លក្ខណ៍​អក្សរ​បាន ( មិនមែន​ស្លាក​អក្សរ និង​និមិត្ត​សញ្ញា​ទេ ) នៅពេល​បំពេញ​តាម​លក្ខខណ្ឌ​ទាំងអស់​ដូច​មាន​នៅ​ខាងក្រោម​នេះ ៖

  • សកម្មភាព ឬ​មុខងារ​ដែល​ជាប់​ទាក់ទង​នឹង​ឈ្មោះ ត្រូវបាន​ឧបត្ថម្ភ​ជា​ផ្លូវការ​ដោយ​អង្គភាព ( ឧទាហរណ៍ កម្មវិធី​ការប្រជុំ​សាក្រាម៉ង់ ) ។

  • ឈ្មោះ​របស់​អង្គភាព​ក្នុង​មូលដ្ឋាន​ត្រូវបាន​ប្រើប្រាស់​ជា​ការផ្តើម​ឈ្មោះ​នៃ​សាសនាចក្រ ( ឧទាហរណ៍ សាខា ខេមផូ រ៉ូហ្សា នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ )។

  • តួរ​អក្សរ​មិន​ធ្វើតាម ឬ​ធ្វើ​ប្រហាក់​ប្រហែល​នឹង​ស្លាក​អក្សរ​សាសនាចក្រ​ជា​ផ្លូវការ​ទេ ។

ស្លាក​អក្សរ និង​និមិត្ត​សញ្ញា ។ ស្លាក​អក្សរ និង​និមិត្ត​សញ្ញា​របស់​សាសនាចក្រ( សូមមើល​រូបភាព​ខាងលើ ) ត្រូវបាន​ប្រើប្រាស់​តែ​នៅពេល​បាន​អនុម័ត​ដោយ​គណៈប្រធាន​ទីមួយ និង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​តែ​ប៉ុណ្ណោះ ។ វា​មិន​អាច​ប្រើជា​ធាតុផ្សំ​តុបតែង​លម្អ​បាន​ទេ ។ ហើយ​វា​ក៏​មិនអាច​ត្រូវបាន​ប្រើប្រាស់​ជាលក្ខណៈ​ផ្ទាល់ខ្លួន ពាណិជ្ជកម្ម ឬ​ផ្សាយ​ពាណិជ្ជកម្ម​ណាមួយ​បាន​ដែរ ។

សំណួរ​ទាំងឡាយ​គួរតែ​ផ្ញើ​ទៅកាន់ ៖

Intellectual Property Office

50 East North Temple Street

Salt Lake City, UT 84150-0005

ទូរសព្ទ ៖ ១–៨០១–២៤០–៣៩៥៩ ឬ ១–៨០០–៤៥៣–៣៨៦០ លេខខ្នែង ២–៣៩៥៩

ទូរសារ ៖ ១–៨០១–២៤០–១១៨៧

អ៊ីមែល ៖ cor-intellectualproperty@ChurchofJesusChrist.org

៣៨.៨.៩

ការ​ទំនាក់​ទំនង​ទៅ​ប្រធាន​ស្ដេក និង​ប៊ីស្សពពី​បុគ្គលិក​សាសនាចក្រ និង​អ្នក​ស្ម័គ្រចិត្ត

នៅពេល​បុគ្គលិក​សាសនាចក្រ និង​អ្នកស្ម័គ្រចិត្ត ត្រូវការ​ទំនាក់ទំនង​ទៅកាន់​ប្រធាន​ស្ដេក ឬ​ប៊ីស្សព ពួកគេ​អាច​​ទំនាក់ទំនង​ផ្ទាល់​ជាមួយ​នឹង​លេខា​ប្រតិបត្តិ​របស់​ថ្នាក់ដឹកនាំ លុះត្រា​តែ​មាន​បញ្ហា​បន្ទាន់ និង​សម្ងាត់​ប៉ុណ្ណោះ ។ ការណ៍​នេះ អនុញ្ញាត​ឲ្យ​ប្រធាន​ស្ដេក និង​ប៊ីស្សព ផ្ដោត​ទៅលើ​ការទទួលខុសត្រូវ​ជាច្រើន ដែល​មាន​តែ​ពួកគាត់​ទើប​អាច​បំពេញ​បាន ។

បុគ្គលិក​របស់​សាសនាចក្រ និង​អ្នក​ស្ម័គ្រ​ចិត្ត រួមទាំង​អ្នកតំណាង​ពី​គ្រប់​នាយកដ្ឋាន​សាសនាចក្រ​ទាំងអស់ កម្មវិធី​អប់រំ និង​សាលារៀន ប្រតិបត្តិការ​សុខុមាលភាព និងភាព​ខ្លួនទីពឹងខ្លួន ព្រមទាំង​អាជីវកម្ម​ដែល​ទាក់ទង​នឹង​សាសនាចក្រ ។

នៅពេល​លេខា​ប្រតិបត្តិ​ពុំ​ត្រូវ​បាន​ហៅ ឬ​មិន​មាន​ដំណើរការ​បានពេញលេញ នោះទើប​អាច​ទំនាក់ទំនង​ទៅ​ថ្នាក់ដឹកនាំ​ដោយ​ផ្ទាល់ ។

៣៨.៨.១០

កុំព្យូទ័រ

កុំព្យូទ័រ និង​សុសវែរ​ដែល​ប្រើប្រាស់​នៅក្នុង​សាសនាចក្រ​ត្រូវបាន​ផ្ដល់ និង​គ្រប់គ្រង​ដោយ​ទីស្នាក់ការ​កណ្តាល​នៃ​សាសនាចក្រ ឬ​ការិយាល័យ​ប្រចាំ​តំបន់ ។ ថ្នាក់ដឹកនាំ និង​សមាជិក​ទាំងឡាយ​ប្រើប្រាស់​ធនធាន​ទាំងនេះ​ដើម្បី​គាំទ្រ​ដល់​គោលបំណង​របស់​សាសនាចក្រ រួមមាន​កិច្ចការ​ពង្សប្រវត្តិ​ផងដែរ ។

សុសវែរ​ទាំងអស់​នៅលើ​កុំព្យូទ័រ​ទាំងនេះ​ត្រូវតែ​មាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ​ជូន​សាសនាចក្រ ។

ប្រធាន​ស្តេក​មើលការ​ខុសត្រូវ​លើ​ការដាក់ និង​ការប្រើប្រាស់​កុំព្យូទ័រ​នៅក្នុង​ស្តេក រួម​ទាំង​កុំព្យូទ័រ​ទាំងឡាយ​នៅក្នុង​មជ្ឈមណ្ឌល FamilySearch ផងដែរ ។ អ្នកជំនាញ​ខាង​បច្ចេកវិទ្យា​ស្តេក​ត្រូវ​ធានា​ឲ្យបាន​ថា កុំព្យូទ័រ​ទាំងនេះ​បាន​ធ្វើ​បច្ចុប្បន្នភាព និង​ថែទាំ​បាន​ត្រឹមត្រូវ ដូច​បាន​ចែង​នៅក្នុង ៣៣.១០ ។

៣៨.៨.១១

សម្ភារ​ដែល​មាន​ការរក្សា​សិទ្ធិ

សិទ្ធិ​អ្នកនិពន្ធ​គឺជា​ការការពារ​ដែល​បាន​ផ្តល់​ឲ្យ​ដោយ​ច្បាប់​ចំពោះ​អ្នកបង្កើត​កិច្ចការ​ពី​ដំបូង​នៃ​ភាពជា​អ្នកនិពន្ធ ដែល​ត្រូវបាន​បង្ហាញ​នៅក្នុង​ទម្រង់​ដែល​អាច​មើល​ឃើញ ( រួមមាន​ជា​ទម្រង់​ឌីជីថល​ផងដែរ ) រួម​មាន ៖

  • កិច្ចការ​ខាង​អក្សរសាស្រ្ត ខាង​តន្រ្តី ខាង​ល្ខោន និង​ការសម្តែង ។

  • កិច្ចការ​សិល្បៈ រូបថត និង​រូប​ចម្លាក់ ។

  • កិច្ចការ​ខាង​សំឡេង និង​សោតទស្សន៍ ( ដូចជា ខ្សែភាពយន្ត និង​វីដេអូ ស៊ីឌី និងឌីវីឌី ) ។

  • កម្មវិធី​កុំព្យូទ័រ ឬ​ល្បែង​កុំព្យូទ័រ ។

  • អ៊ីនធឺណិត និង​បន្តុំ​ទិន្នន័យ​ដទៃ​ទៀត ។

ច្បាប់​ទាំងឡាយ​ដែល​គ្រប់គ្រង​លើ​ការងារ​ច្នៃ​ប្រឌិត និង​ការប្រើប្រាស់​ដែល​បាន​អនុញ្ញាត​របស់​ពួកគេ​គឺ​ខុសគ្នា​ទៅតាម​ប្រទេស ។ គោលនយោបាយ​សាសនាចក្រ​ដែល​បាន​ចែង​នៅក្នុង​វគ្គ​នេះ គឺ​ដូចគ្នា​ជាមួយ​នឹង​សន្ធិសញ្ញា​អន្តរជាតិ ដែល​អនុវត្ត​នៅក្នុង​ប្រទេស​ភាគច្រើន ។ សម្រាប់​ភាពងាយស្រួល វគ្គ​នេះ​សំដៅ​ទៅ​លើ​សិទ្ធិ​របស់​អ្នក​បង្កើត​ជា « សិទ្ធិ​អ្នក​និពន្ធ » ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ សិទ្ធិ​ជាក់លាក់​ទាំងនេះមួយ​ចំនួនអាច​ត្រូវបាន​ស្គាល់ ដោយ​ឈ្មោះ​ផ្សេងៗ​គ្នានៅ​ក្នុង​ប្រទេស​មួយ​ចំនួន ។

សមាជិក​សាសនាចក្រ​គួរតែ​អង្កេត​មើល​យ៉ាង​ហ្មត់ចត់​នូវ​ច្បាប់​សិទ្ធិ​អ្នកនិពន្ធ​ទាំងអស់ ។ ជាទូទៅ មាន​តែម្ចាស់​សិទ្ធិ​អ្នកនិពន្ធ​ម្នាក់​គត់​ដែល​អាច​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​ស្នាដៃ​របស់​ពួកគេ​បាន​ដូច​ខាងក្រោម​នេះ ៖

  • ស្នាដៃ​ចម្លង ( ការថត​ចម្លង )

  • ការចែកចាយ

  • ការសម្ដែង​ជា​សាធារណៈ

  • ការដាក់​បង្ហាញ​ជា​សាធារណៈ

  • ការបង្កើត​ស្នាដៃ​កម្លាយ

ការប្រើប្រាស់​ស្នាដៃ​ណាមួយ​តាម​របៀប​ទាំងនេះ​ដោយ​គ្មាន​ការអនុញ្ញាត​មកពី​ម្ចាស់​សិទ្ធិ​អ្នកនិពន្ធ គឺ​ផ្ទុយពី​គោលនយោបាយ​របស់​សាសនាចក្រ ។ ការប្រើប្រាស់​បែប​នោះ​ក៏អាច​ដាក់​សាសនាចក្រ ឬ​អ្នកប្រើប្រាស់​ឲ្យ​ទទួល​រង​នូវ​ការទទួល​ខុសត្រូវ​ខាង​ផ្លូវច្បាប់​ផងដែរ ។

អ្នក​ប្រើប្រាស់​ទៅ​លើ​កិច្ចការ​មួយ​គួរ​តែ​សន្មតថា វា​ត្រូវ​បាន​ការពារ​ដោយ​សិទ្ធិ​អ្នក​និពន្ធ ។ កិច្ចការ​ដែល​បាន​បោះពុម្ព ជា​ធម្មតា​រួម​មាន​សេចក្ដី​ជូន​ដំណឹង​អំពី​កម្មសិទ្ធិ​បញ្ញា ដូចជា « © 1959 by John Doe » ។ ( សម្រាប់​ការថតចម្លង​ជា​សំឡេង និមិត្ត​សញ្ញា​គឺ ℗ ) ។ ប៉ុន្តែ កំណត់​ចំណាំ​នៃ​សិទ្ធិ​អ្នក​និពន្ធ​មួយ​ពុំ​តម្រូវ​ឲ្យ​មាន​សម្រាប់​ការការពារ​តាម​ផ្លូវ​ច្បាប់​នោះ​ទេ ។ ស្រដៀង​គ្នា​ដែរ កាលដែល​ការចេញផ្សាយ​មួយ​ឈប់​មាន​ការបោះពុម្ព ឬ​មាន​ការចុះផ្សាយ​នៅលើ​អ៊ីនធឺណិត មិនមែន​មាន​ន័យ​ថា​វា​គ្មាន​សិទ្ធិ​អ្នកនិពន្ធ​នោះ​ទេ ។ ហើយ​វា​ក៏​មិន​ត្រូវ​ដែរ ដែល​ធ្វើ​ការចម្លង ការចែកចាយ ការសម្តែង ការបង្ហាញ ឬ​បង្កើត​ស្នាដៃ​កម្លាយ​ដោយ​គ្មាន​ការអនុញ្ញាត​នោះ ។

ការិយាល័យ​កម្មសិទ្ធិ​បញ្ញា​របស់​សាសនាចក្រ ( IPO ) ជួយ​នៅ​ក្នុង​ដំណើរការ​នៃ​ការ​ស្នើសុំ​ប្រើ​ប្រាស់​សម្ភារ ឬ​កម្មវិធី​ដែល​មាន​សិទ្ធិ​អ្នក​និពន្ធ​របស់​សាសនាចក្រ រួម​មាន សម្ភារ​ដែល​ត្រូវ​បាន​ផ្តល់​សិទ្ធិ​អ្នក​និពន្ធ ដោយ​ក្រុមហ៊ុន​រក្សា​កម្មសិទ្ធិបញ្ញា ( IRI ) ។ IRI គឺជា​សារជីវកម្ម​ដាច់​ដោយ​ឡែក មិន​រក​ប្រាក់​ចំណូល ដែល​ជា​ម្ចាស់​កម្មសិទ្ធិបញ្ញា ដែល​បាន​ប្រើប្រាស់​ដោយ​សាសនាចក្រ ។ សម្រាប់​ព័ត៌មាន​អំពី​ការស្នើសុំ​ប្រើប្រាស់​សម្ភារ​ដែល​ជា​កម្មសិទ្ធិ​របស់​សាសនាចក្រ សូមមើល « លក្ខខណ្ឌ​ប្រើប្រាស់ » នៅលើ​គេហទំព័រ ChurchofJesusChrist.org ។

សំណួរ និង​ចម្លើយ​ដូច​ខាង​ក្រោម​អាច​ជួយ​សមាជិកឲ្យ​យល់ និង​គោរព​តាម​ច្បាប់​សិទ្ធិ​អ្នក​និពន្ធ នៅ​ពេល​ប្រើ​ប្រាស់​សម្ភារ​ដែល​មាន​សិទ្ធិ​អ្នក​និពន្ធ​នៅ​សាសនាចក្រ និង​នៅ​តាម​គេហដ្ឋាន ។ ប្រសិនបើ​សមាជិក​មាន​សំណួរ ដែល​គ្មាន​ចម្លើយ​នៅក្នុង​សេចក្តី​ណែនាំ​ទាំងនេះ​ទេ នោះ​ពួកគេ​អាច​ទាក់ទង​ទៅ អាយ.ភី.អូ. បាន ៖

Intellectual Property Office

50 East North Temple Street

Salt Lake City, UT 84150-0005

ទូរសព្ទ ៖ ១–៨០១–២៤០–៣៩៥៩ ឬ ១–៨០០–៤៥៣–៣៨៦០ លេខខ្នែង ២–៣៩៥៩

ទូរសារ ៖ ១–៨០១–២៤០–១១៨៧

អ៊ីមែល ៖ cor-intellectualproperty@ChurchofJesusChrist.org

តើ​ខ្ញុំ​អាច​ថតចម្លង​សម្ភារ​ដែល​បាន​បោះពុម្ព​ដោយ​សាសនាចក្រ​បាន​ឬ​ទេ ? លើកលែង​តែ​មាន​ការបញ្ជាក់​ត្រង់​ណាមួយ នោះ​ជាទូទៅ​សម្ភារ​របស់​សាសនាចក្រ​អាច​ថត​ចម្លង​បាន​សម្រាប់​ការប្រើប្រាស់​ក្នុង​សាសនាចក្រ គេហដ្ឋាន និង​គ្រួសារ ដោយ​មិន​ធ្វើ​អាជីវកម្ម ។ លក្ខខណ្ឌ​ប្រើប្រាស់​ដែល​អម​មក​ជាមួយ​នឹង​គេហទំព័រ ឬ​កម្មវិធី​អេប​របស់​សាសនាចក្រ ប្រាប់ពី​របៀប​ដែល​សម្ភារ​នៅលើ​គេហទំព័រ និង​កម្មវិធី​អេប​ទាំងនេះ​អាច​ប្រើប្រាស់​បាន ។ សម្ភារ​របស់​សាសនាចក្រ​មិន​អាច​ប្រើប្រាស់​សម្រាប់​ធ្វើ​អាជីវកម្ម​ដោយ​គ្មាន​ការអនុញ្ញាត​ជា​លាយ​លក្ខណ៍​អក្សរ​ជាក់លាក់​មកពី IPO បាន​ទេ ។

តើ​ខ្ញុំ​អាច​ថតចម្លង​តន្រ្តី​បាន​ដែរ​ឬ​ទេ ? ច្បាប់​សិទ្ធិ​អ្នក​និពន្ធជា​ពិសេស ត្រូវ​អនុ​វត្ត​ចំពោះ​តន្រ្តី ។ បុគ្គល​ម្នាក់​អាច​ថតចម្លង​តន្រ្តី​មកពី​ប្រភព​ដើម​ខាងក្រោម​នេះ​សម្រាប់​ការប្រើប្រាស់​ក្នុង​សាសនាចក្រ គេហដ្ឋាន និង​គ្រួសារ​បាន ដោយ​មិន​ធ្វើ​អាជីវកម្ម លើកលែងតែ​មាន​ការដាក់​កំហិត​មួយ ត្រូវ​បាន​កត់ចំណាំ​នៅលើ​ទំនុកតម្កើង ឬ​ចម្រៀង​នោះ ៖

ការថតចម្លង​តន្ត្រី​ដែល​បាន​បោះពុម្ព ឬ​ថតសំឡេង ដោយ​គ្មាន​ការ​អនុញ្ញាត មកពី​ម្ចាស់សិទ្ធិ​អ្នកនិពន្ធ គឺ​ផ្ទុយ​ពី​គោលនយោបាយ​របស់​សាសនាចក្រ ។

តើ​ខ្ញុំ​អាច​ថត​ចម្លង​សម្ភារ ដែល​មិនមែន​ជាកម្ម​សិទ្ធិ​របស់​សាសនាចក្រ​បាន​ដែរ​ឬ​ទេ ? ជាទូ​ទៅ​មិន​អាច​បាន​ទេ ។ ច្បាប់​សិទ្ធិ​អ្នក​និពន្ធ​គ្រប់គ្រង​លើការ​ប្រើប្រាស់​សម្ភារ​ដែល​ជា​កម្មសិទ្ធិ​ឯកជន ។ ជា​ធម្មតា មាន​ការ​ដាក់​កំហិត​ដែល​ត្រូវ​បាន​ផ្តល់​លក្ខខណ្ឌ​ឲ្យ​សាធារណៈ​ជន ត្រូវតែ​ធ្វើ​តាម​មុន​ពេល​ថតចម្លង​សម្ភារ​ដែល​មិនមែន​ជា​របស់​សាសនាចក្រ ។ ជា​ធម្មតា ការ​ដាក់​កំហិត​ទាំង​នេះ​ត្រូវ​បាន​សរសេរ​នៅ​ជិត​នឹង​ការ​ចាប់ផ្តើម​នៃ​ការ​បោះពុម្ព​មួយ ។ សមាជិក​គួរ​តែ​សង្កេត​មើល​យ៉ាង​ហ្មត់ចត់ ទៅ​លើ​ច្បាប់​សិទ្ធិ​អ្នក​និពន្ធ​ទាំង​អស់ ។

តើ​ខ្ញុំ​អាច​បង្ហាញ​ផលិត​ផលសោតទស្សន៍​ផ្នែក​ពាណិជ្ជកម្ម នៅ​ក្នុង​ការ​ងារ​សាសនាចក្រ​បាន​ដែរ​ឬ​ទេ ? ជាទូ​ទៅ​មិន​អាច​បាន​ទេ ។ សមាជិក​សាសនាចក្រ មិន​គួរ​បំពាន​លើ​ការព្រមាន និង​ការដាក់​កំហិត ដែល​បាន​ដាក់​នៅលើ​ផលិត​ផលសោតទស្សន៍​ពាណិជ្ជកម្ម​ឡើយ ។ ការណ៍​នេះ​រួមមាន​ភាពយន្ដ វីដេអូ​ផ្សេងទៀត និង​តន្ដ្រី ។ ការ​ប្រើប្រាស់​ផលិតផល​សោតទស្សន៍​ពាណិជ្ជកម្ម​នៅ​ក្នុង​ការងារ​សាសនាចក្រ ជាទូ​ទៅ​តម្រូវ​ឲ្យ​មាន​ការ​អនុញ្ញាត​មកពី​ម្ចាស់​សិទ្ធិ​អ្នក​និពន្ធ ។

តើ​ខ្ញុំ​អាច​ទាញ​យក ឬ​ថត​ចម្លង​កម្មវិធី​កុំព្យូទ័រ និង​កម្មវិធី​ដទៃ​ទៀត សម្រាប់​ការ​ប្រើប្រាស់​ក្នុង​សាសនាចក្រ​បាន​ដែរ​ឬ​ទេ ? ជាទូ​ទៅ​មិន​អាច​បាន​ទេ ។ កម្មវិធី​កុំព្យូទ័រ និង​កម្មវិធី​ដទៃ​ទៀត មិន​អាច​ត្រូវបាន​ថតចម្លង ឬ​ទាញ​យកមក​បាន​ទេ លើក​លែងតែ​អាជ្ញាប័ណ្ណ​ទាំង​អស់ ត្រូវ​បាន​ទិញ​ដោយ​ត្រឹមត្រូវ ។

តើ​មាន​ការ​អនុញ្ញាត​អ្វី​ខ្លះ​ដែល​ត្រូវ​ការ ដើម្បី​បង្ហាញ​ផលិត​កម្ម​តន្រ្តី និង​ល្ខោន ? ផលិត​កម្ម​ដែល​ជា​កម្មសិទ្ធិ​របស់​សាសនាចក្រ ឬ IRI អាច​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ទីតាំង​សាសនាចក្រ ដោយ​គ្មាន​ការ​អនុញ្ញាត​មកពី​ទីស្នាក់ការ​កណ្តាល​របស់​សាសនាចក្រ​ទេ ។ ប្រសិន​បើ​ផលិតកម្ម​មាន​សិទ្ធិ​អ្នក​និពន្ធ ដែល​មិន​មែន​ជា​កម្មសិទ្ធិ​របស់​សាសនាចក្រ នោះ​សមាជិក​ត្រូវ​តែ​ទទួល​បាន​ការអនុញ្ញាត​ពី​ម្ចាស់​សិទ្ធិ​អ្នក​និពន្ធ ដើម្បី​សម្តែង​រឿង​ទាំង​អស់ ឬ​ចំណែក​នៃ​រឿងនេះ នៅ​ក្នុង​ទីតាំង​សាសនាចក្រ ។ ជា​ធម្មតា ម្ចាស់សិទ្ធិ​អ្នក​និពន្ធ​តម្រូវ​ឲ្យ​មាន​ការបង់​ថ្លៃ​ឈ្នួល ឬ​ការបង់​តម្លៃ​សិទ្ធិ ទោះ​ជា​គ្មាន​បង់ថ្លៃ​លើ​ការសម្តែង​ក្តី ។ រាល់​ការ​បង្ហាញ​ទាំង​អស់​គួរ​តែ​មាន​ការអនុម័ត​របស់​ថ្នាក់​ដឹកនាំ​បព្វជិតភាព​ក្នុង​មូលដ្ឋាន ។

៣៨.៨.១២

សម្ភារ​កម្មវិធី​សិក្សា

សាសនាចក្រ​ផ្ដល់​សម្ភារ​ជាច្រើន​ដើម្បី​ជួយ​ដល់​សមាជិក​ឲ្យ​រៀនសូត្រ និង​រស់នៅ​តាម​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ សម្ភារ​ទាំងនេះ​រួមមាន​ព្រះគម្ពីរ សារលិខិត​នៃ​សន្និសីទ​ទូទៅ ទស្សនាវដ្ដី សៀវភៅ​សិក្សា សៀវភៅ​ទូទៅ និង​ធនធាន​ផ្សេងៗ​ទៀត ។ ថ្នាក់ដឹកនាំ​លើក​ទឹកចិត្ត​សមាជិក​ឲ្យ​ប្រើ​ព្រះគម្ពីរ និង​ធនធាន​ផ្សេងៗ​ទៀត​តាម​ការចាំបាច់ ដើម្បី​សិក្សា​ដំណឹងល្អ​នៅ​ឯ​គេហដ្ឋាន ។

ការរៀន​សូត្រ និង​ការបង្រៀន​ដំណឹងល្អ​គួរតែ​ផ្ដោត​ទៅលើ​ព្រះអង្គ​សង្គ្រោះ និង​គោលលទ្ធិ​របស់​ទ្រង់ ។ ដើម្បី​ជួយ​រក្សា​ការផ្ដោត​អារម្មណ៍​នេះ​នៅក្នុង​ថ្នាក់រៀន​នៃ​សាសនាចក្រ នោះ​ថ្នាក់ដឹកនាំ​ធានា​ឲ្យ​បាន​ថា គ្រូបង្រៀន​ប្រើប្រាស់​សម្ភារ​ដែល​បាន​អនុម័ត ។ សម្រាប់​ព័ត៌មាន​អំពី​សម្ភារ​ដែល​បាន​អនុម័ត សូមមើល សេចក្ដី​ណែនាំ​សម្រាប់​កម្មវិធី​សិក្សា ។

៣៨.៨.១៣

សៀវភៅ​រាយ​ឈ្មោះ និង​អាសយដ្ឋាន

សមាជិក និង​ថ្នាក់ដឹកនាំ​ត្រូវបាន​លើក​ទឹកចិត្ត​ឲ្យ​ប្រើប្រាស់​សៀវភៅ​រាយ​ឈ្មោះ និង​អាសយដ្ឋាន ដែល​បាន​ផ្ដល់​ជូន​ដោយ​សាសនាចក្រ ។ សៀវភៅ​រាយ​ឈ្មោះ និង​អាសយដ្ឋាន​ទាំងនេះ​មាន​នៅក្នុង​ផ្នែក Ward Directory and Map នៅលើ​គេហទំព័រ ChurchofJesusChrist.org និង​នៅលើ​កម្មវិធី ឧបករណ៍​សមាជិក ។ សៀវភៅ​រាយ​ឈ្មោះ និង​អាសយដ្ឋាន​នេះ​ផ្ដល់​នូវ​ព័ត៌មាន​ទំនាក់ទំនង​គោល​សម្រាប់​សមាជិក ។ ថ្នាក់ដឹកនាំ​ស្ដេក និង​វួដ​អាច​មើល​ព័ត៌មាន​បន្ថែម​ទៀត​ដែល​មាន​ប្រយោជន៍​សម្រាប់​ការហៅ​របស់​ពួកគាត់​បាន ។ ថ្នាក់ដឹកនាំ​ក៏អាច​មើល​ព័ត៌មាន​នេះ​នៅក្នុង​ធនធាន​សម្រាប់​ថ្នាក់ដឹកនាំ និង​ស្មៀន​ផងដែរ ។

សមាជិក​អាច​ដាក់​កម្រិត​លើ​ការអាច​មើលឃើញ​ព័ត៌មាន​ទំនាក់ទំនង​ឌីជីថល​របស់​ពួកគេ​បាន ។ ពួកគេ​ធ្វើ​ដូច្នេះ​បាន តាមរយៈ​ការជ្រើសរើស​កម្រិត​ឯកជនភាព​នៅក្នុង​ប្រវត្តិរូប​គ្រួសារ​របស់​ពួកគេ ។

ថ្នាក់ដឹកនាំ​ស្ដេក និង​វួដ​គួរតែ​គោរព​តាម​ការកំណត់​ឯកជនភាព ដែល​សមាជិក​បាន​ជ្រើសរើស ។ ថ្នាក់ដឹកនាំ​ទាំងនេះ​ក៏​ធានា​ឲ្យបាន​ផងដែរ​ថា ព័ត៌មាន​ត្រូវបាន​ប្រើប្រាស់​សម្រាប់​គោលបំណង​ដែល​បាន​អនុម័ត​ដោយ​សាសនាចក្រ​តែ​ប៉ុណ្ណោះ ។

ជាទូទៅ សៀវភៅ​រាយ​ឈ្មោះ និង​អាសយដ្ឋាន​បោះពុម្ព​សម្រាប់​ស្ដេក និង​វួដ​មិន​ចាំបាច់​នោះ​ទេ ។ ប្រសិនបើ​ថ្នាក់ដឹកនាំ​សម្រេច​ថា សៀវភៅ​រាយ​ឈ្មោះ និង​អាសយដ្ឋាន​បោះពុម្ព​ចាំបាច់​ត្រូវ​មាន នោះ​វា​អាច​បង្កើត​បាន តែ​តាមរយៈ​ការប្រើប្រាស់ Ward Directory and Map នៅលើ​គេហទំព័រ ChurchofJesusChrist.org តែ​ប៉ុណ្ណោះ ។ សៀវភៅ​រាយ​ឈ្មោះ និង​អាសយដ្ឋាន​ទាំងនេះ​មិន​រួមបញ្ចូល​ព័ត៌មាន​អំពី​ភេទ អាយុ ឬ​ថ្ងៃខែ​ឆ្នាំ​កំណើត​របស់​សមាជិក​នោះទេ ។

បញ្ជី​សមាជិកភាព​មិន​គួរ​បោះពុម្ព​សម្រាប់​ការប្រើប្រាស់​នៅក្រៅ​សាសនាចក្រ​នោះទេ ។

៣៨.៨.១៤

ការស្លៀក​ពាក់ និង​អាការៈ​ខាងក្រៅ

បុរស និង​ស្រ្តី​ត្រូវបាន​បង្កើតឡើង​តាម​រូប​នៃ​ព្រះ ( សូមមើល លោកុប្បត្តិ ១:២៦–២៧; អ័ប្រាហាំ ៤:២៧ ) ។ រូបកាយ​នៃ​ជីវិត​រមែង​ស្លាប់​នេះ​គឺជា​អំណោយទាន​ដ៏​ពិសិដ្ឋ ។

សមាជិក​នៃ​សាសនាចក្រ​ត្រូវបាន​លើកទឹកចិត្ត​ឲ្យ​បង្ហាញ​ការ​គោរព​ដល់​រូបកាយ តាមរយៈ​ការជ្រើសរើស​របស់​ពួកគេ​អំពី​សម្លៀក​បំពាក់​ដែល​សមរម្យ និង​អាការៈ​ខាងក្រៅ ។ អ្វី​ដែល​សមរម្យ​គឺ​ខុសគ្នា​ពី​វប្បធម៌​មួយ​ទៅ​វប្បធម៌​មួយ និង​ឱកាស​ផ្សេងៗ ។ ឧទាហរណ៍ សម្រាប់​ការប្រជុំ​សាក្រាម៉ង់ បុគ្គលម្នាក់ៗពាក់​សម្លៀក​បំពាក់​ថ្ងៃអាទិត្យ​ដែល​ស្អាត​បំផុត​ដែល​ពួកគេ​មាន ដើម្បី​បង្ហាញ​ការគោរព​ចំពោះ​ព្រះយេស៊ូវគ្រីស្ទ និង​ពិធីបរិសុទ្ធ​នៃ​ពិធី​សាក្រាម៉ង់ ( សូមមើល ១៨.៩.៣ ) ។ គោលការណ៍​ដូចគ្នា​នេះ​ក៏​អនុវត្ត​ចំពោះ​ការចូលរួម​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ផងដែរ ( សូមមើល ២៧.១.៥ ) ។ សិស្ស​របស់​ព្រះ​យេស៊ូវគ្រីស្ទ​នឹង​ដឹង​ពី​របៀប​សមរម្យ​បំផុត​ក្នុង​ការស្លៀកពាក់ និង​សម្អិតសម្អាង​ខ្លួន​របស់​ពួកគេ ។

សមាជិក និង​ថ្នាក់ដឹកនាំ​មិនគួរ​វិនិច្ឆ័យ​អ្នក​ដទៃ​ដោយ​ផ្អែកលើ​សម្លៀកបំពាក់ និង​អាការៈ​ខាងក្រៅ​នោះទេ ។ ពួកគេ​គួរតែ​ស្រឡាញ់​មនុស្ស​ទាំងអស់​គ្នា ដូចដែល​ព្រះអង្គ​សង្រ្គោះ​បាន​បង្គាប់ ( សូមមើល ម៉ាថាយ ២២:៣៩; យ៉ូហាន ១៣:៣៤–៣៥ ) ។ មនុស្ស​ទាំងអស់​គួរតែ​ត្រូវបាន​ស្វាគមន៍​ឲ្យ​ចូលរួម​នៅក្នុង​ការប្រជុំ និង​សកម្មភាព​របស់​សាសនាចក្រ ( សូមមើល ៣៨.១.១ ) ។

នៅពេល​ចេញ​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ និង​ការហៅ​ក្នុង​វួដ និង​ស្តេក នោះ​ថ្នាក់ដឹកនាំ​ពិចារណា​លើ​ភាព​ស័ក្តិសម និង​ការដឹកនាំ​ពី​ព្រះវិញ្ញាណ ( សូមមើល ២៦.៣, ៣០.១.១ និង ៣១.១.១ ) ។

៣៨.៨.១៥

ការរៀបចំ ឬ​ការរស់រាន​ជ្រុល​និយម

សាសនាចក្រ​លើក​ទឹកចិត្ត​ឲ្យមាន​ភាព​ខ្លួន​ទីពឹង​ខ្លួន ។ សមាជិក​ទាំងឡាយ​ត្រូវបាន​លើក​ទឹកចិត្ត​ឲ្យ​រៀបចំ​ខ្លួន​ខាង​វិញ្ញាណ និង​ខាង​រូបកាយ​សម្រាប់​ឧបសគ្គ​ក្នុង​ជីវិត ។ សូមមើល ២២.១ ។

ទោះ​យ៉ាងណា​ក្ដី ថ្នាក់ដឹកនាំ​សាសនាចក្រ​បាន​ទូន្មាន​កុំឲ្យ​មាន​ការរៀបចំ​ជ្រុល​និយម ឬ​លើសហួស​ជ្រុល​សម្រាប់​ព្រឹត្តិការណ៍​គ្រោះ​មហន្ដរាយ​ដែល​អាច​កើតមាន​ឡើង ។ ពេលខ្លះ​ការខិតខំ​បែប​នោះ​ត្រូវបាន​គេ​ហៅ​ថា ការរស់រាន​ជ្រុល​និយម ។ ការខិតខំ​ដើម្បី​រៀបចំ​ខ្លួន គួរតែ​ធ្វើឡើង​ដោយសារ​សេចក្ដី​ជំនឿ មិនមែន​ការភ័យ​ខ្លាច​នោះទេ ។

ថ្នាក់ដឹកនាំ​សាសនាចក្រ​បាន​ទូន្មាន​សមាជិក​ទាំងឡាយ​កុំឲ្យ​ជំពាក់​បំណុល​គេ ដោយសារតែ​ការធ្វើការ​ស្ដុក​ទុក​ម្ហូប​អាហារ​ឡើយ ។ ផ្ទុយទៅវិញ សមាជិក​គួរតែ​បង្កើត​ការបម្រុងទុក​ម្ហូប​អាហារ​ក្នុង​ផ្ទះ និង​ការបម្រុង​ទុក​ខាង​ហិរញ្ញវត្ថុ​ម្ដង​បន្ដិចៗ​គ្រប់​ពេលវេលា ។ សូមមើល ២២.១.៤ និង « Food Storage » ( ប្រធានបទ និងសំណួរ នៅលើ​គេហទំព័រ topics.ChurchofJesusChrist.org ) ។

៣៨.៨.១៦

ថ្ងៃ​តម​អាហារ

សមាជិក​អាច​តមអាហារ​នៅពេល​ណា​ក៏​បាន​ដែរ ។ ទោះជា​យ៉ាងណា​ក្តី ជាទូទៅ​សមាជិក​រក្សា​ថ្ងៃ​ឈប់សម្រាក​ដើម​ខែ​ទុក​ជា​ថ្ងៃ​តមអាហារ ។

ជាធម្មតា ថ្ងៃ​តម​អាហារ រួមមាន​ការអធិស្ឋាន មិន​ទទួលទាន​អាហារ និង​ទឹក​សម្រាប់​រយៈពេល ២៤ ម៉ោង ( ប្រសិនបើ​មាន​សុខភាពល្អ ) និង​ផ្តល់​ដង្វាយ​តមអាហារ​ដោយ​សប្បុរស ។ ដង្វាយតមអាហារ​គឺជា​ការបរិច្ចាគ​ដើម្បី​ជួយ​ដល់​ជន​ទ័លក្រ ( សូមមើល ២២.២.២ ) ។

នៅពេល​ខ្លះ​នៅទូទាំង​សាសនាចក្រ ឬ​ការប្រជុំ​ក្នុង​មូលដ្ឋាន ត្រូវបាន​ធ្វើឡើង​នៅ​ថ្ងៃឈប់​សម្រាក​ដើម​ខែ ។ នៅពេល​ជួប​ករណី​នេះ គណៈ​ប្រធាន​ស្តេក​ធ្វើការ​កំណត់​ការផ្លាស់ប្តូរ​ថ្ងៃ​ឈប់សម្រាក​ដើម្បី​ធ្វើការ​តមអាហារ ។

៣៨.៨.១៧

ល្បែង​ស៊ីសង និង​ឆ្នោត

សាសនាចក្រ​ប្រឆាំង​នឹង​ការលេង​ល្បែង​ស៊ីសង​គ្រប់​ទម្រង់​រូបភាព​ទាំងអស់ ហើយ​ទូន្មាន​ឲ្យ​ចៀសវាង​ពី​វា ។ ការណ៍​នេះ​រួមមាន​ការចាក់​បាល់ ការទាយ​លទ្ធផល​កីឡា និង​ការលេង​ឆ្នោត​ជាតិ​ផងដែរ ។

៣៨.៨.១៨

វាគ្មិន ឬ​គ្រូបង្រៀន​កិត្តិយស

សម្រាប់​ការប្រជុំ និង​សកម្មភាព​ក្នុង​សាសនាចក្រ​ភាគ​ច្រើន​បំផុត វាគ្មិន និង​គ្រូបង្រៀន​កិត្តិយស​គួរតែ​ជា​មនុស្ស​នៅក្នុង​វួដ ឬ​ស្តេក​ក្នុង​មូលដ្ឋាន ។

វាគ្មិន និង​គ្រូបង្រៀន​កិត្តិយស​មិន​គួរជា​មនុស្ស​ដែល​មិន​នៅក្នុង​វួដ ឬ​ស្តេក​នោះទេ ។ វា​តម្រូវ​ឲ្យមាន​ការអនុម័ត​របស់​ប៊ីស្សព មុនពេល​អញ្ជើញ​វាគ្មិន​កិត្តិយស​ម្នាក់​មកក្នុង​ការប្រជុំ ឬ​សកម្មភាព​វួដ ។ វា​តម្រូវ​ឲ្យ​មាន​ការអនុម័ត​របស់​ប្រធាន​ស្តេក ដើម្បី​អញ្ជើញ​វាគ្មិន​កិត្តិយស​មកក្នុង​ការប្រជុំ ឬ​សកម្មភាព​ស្តេក ។

ប៊ីស្សព ឬ​ប្រធាន​ស្តេក​ពិនិត្យ​មើល​វាគ្មិន ឬ​គ្រូបង្រៀន​កិត្តិយស​ទាំងនោះ​ដោយ​យក​ចិត្ត​ទុកដាក់ ។ ការណ៍​នេះ​អាច​រួម​មាន​ទាំង​ទំនាក់ទំនង​នឹង​ប៊ីស្សព​របស់​បុគ្គល​នោះ​ផងដែរ ។

ប៊ីស្សព ឬ​ប្រធាន​ស្តេក​ត្រូវ​ប្រាកដ​ថា ៖

  • បទបង្ហាញ​នេះ​ចុះ​សម្រុង​ទៅតាម​គោលលទ្ធិ​របស់​សាសនាចក្រ ។

  • បទបង្ហាញ​ពុំ​ដាក់បញ្ចូល​នូវ​ប្រធាន​បទ​ដែល​ស្មានៗ​នោះទេ ( ប្រធានបទ​គួរ​តែ​ស្របគ្នា​ទៅនឹង​សុន្ទរកថា​ទាំងឡាយ​នៅក្នុង​សន្និសីទ​ទូទៅ ) ។

  • វាគ្មិន ឬ​គ្រូ​បង្រៀន​កិត្តិយស​មិន​ត្រូវ​បាន​បង់ថ្លៃ​នោះ​ទេ មិន​ជ្រើសរើស​អ្នក​ចូល​រួម និង​មិន​រៃអង្គាសពី​អតិថិជន​នោះ​ដែរ ។

  • ការចំណាយ​ក្នុង​ការធ្វើ​ដំណើរ​របស់​បុគ្គល​រូប​នេះ​មិន​ត្រូវ​បង់ថ្លៃ​ចេញពី​មូលនិធិ​ថវិកា​អង្គភាព​ក្នុង​មូលដ្ឋាន ឬ​ដោយ​ការបរិច្ចាគ​ជា​ឯកជន​ឡើយ ។

  • បទបង្ហាញ​ត្រូវ​អនុលោម​តាម​គោលការណ៍ណែនាំ​សម្រាប់​ការប្រើប្រាស់​អគារ​សាសនាចក្រ ( សូម​មើល ៣៥.៥ ) ។

៣៨.៨.១៩

អន្តោប្រវេសន៍

សមាជិក​ដែល​បន្ដ​នៅក្នុង​ទឹកដី​កំណើត​របស់​ពួកគេ ជាញឹកញាប់​មាន​ឱកាស​ដើម្បី​ស្ថាបនា និង​ពង្រឹង​សាសនាចក្រ​នៅ​ទីនោះ ។ ទោះយ៉ាងណា ការធ្វើ​អន្ដោប្រវេសន៍​ទៅកាន់​ប្រទេស​មួយ​ទៀត​គឺជា​ជម្រើស​ផ្ទាល់ខ្លួន ។

សមាជិក​ដែល​ប្ដូរ​ទៅរស់នៅ​ប្រទេស​មួយ​ទៀត គួរតែ​គោរព​តាម​ច្បាប់​ជាធរមាន​ទាំងអស់ ( សូមមើល គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៥៨:២១ ) ។

អ្នកផ្សព្វផ្សាយ​សាសនា​មិន​គួរ​ផ្ដល់​ការឧបត្ថម្ភ​ដល់​ការធ្វើ​អន្ដោប្រវេសន៍​របស់​អ្នកដទៃ​នោះទេ ។ ហើយ​អ្នកផ្សព្វផ្សាយ​សាសនា​ក៏​មិន​គួរ​សុំឲ្យ​ឪពុក​ម្តាយ​របស់​ពួកគេ សាច់ញាតិ ឬ​អ្នក​ដទៃ​ធ្វើ​ដូច្នោះ​ដែរ ។

សាសនាចក្រ​ពុំឧបត្ថម្ភ​លើ​ការធ្វើ​អន្តោប្រវេសន៍ តាមរយៈ​ការងារ​សាសនាចក្រ​នោះ​ទេ ។

សមាជិក​សាសនាចក្រ​ផ្ដល់​ពេលវេលា ទេពកោសល្យ និង​មិត្តភាព​របស់​ពួកគេ​ដើម្បី​ស្វាគមន៍​ដល់​ជនអន្ដោប្រវេសន៍ និង​ជនភៀសខ្លួន​ជា​សមាជិក​ក្នុង​សហគមន៍​របស់​ពួកគេ ( សូមមើល ម៉ាថាយ ២៥:៣៥ សូមមើល​ផងដែរ ៣៨.៨.៣៥ នៅក្នុង​ក្បួនខ្នាត​នេះ ) ។

៣៨.៨.២០

អ៊ីនធឺណិត

៣៨.៨.២០.១

ធនធាន​អ៊ីនធឺណិត​ជា​ផ្លូវការ​របស់​សាសនាចក្រ

សាសនាចក្រ​មាន​គេហទំព័រ​ជា​ផ្លូវការ ប្លក់ និង​គណនី​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ។ ធនធាន​ទាំងនេះ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា វា​ជា​ផ្លូវការ តាមរយៈ​ការប្រើប្រាស់​ស្លាក​អក្សរ ឬ​និមិត្ត​សញ្ញា​របស់​សាសនាចក្រ ( សូមមើល ៣៨.៨.៨ ) ។ ធនធាន​ទាំងនេះ ក៏​អនុលោម​តាម​តម្រូវការ​ច្បាប់ និង​កម្មសិទ្ធិ​បញ្ញា​របស់​សាសនាចក្រ ព្រមទាំង​គោលនយោបាយ​ឯកជនភាព​ផងដែរ ។

៣៨.៨.២០.២

ការប្រើប្រាស់​អ៊ីនធឺណិត​នៅក្នុង​ការហៅ​បម្រើ​ក្នុង​សាសនាចក្រ​របស់​សមាជិក

សមាជិក​ទាំងឡាយ​ពុំ​អាច​បង្កើត​គេហទំព័រ ប្លក់ ឬ​គណនី​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ជំនួស​ឲ្យ​សាសនាចក្រ ឬ​ធ្វើជា​តំណាង​ផ្លូវការ​ឲ្យ​សាសនាចក្រ និង​ទស្សនៈ គោលលទ្ធិ គោលនយោបាយ និង​នីតិវិធី​របស់​សាសនាចក្រ​បាន​ឡើយ ។ ទោះជា​យ៉ាងណា​ក៏ដោយ ពួកគេ​អាច​បង្កើត​គេហទំព័រ ប្លក់ ឬ​គណនី​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ដើម្បី​ជួយ​ក្នុង​ការហៅ​បម្រើ​របស់​ពួកគេ​បាន ។ នៅពេល​ធ្វើ​ដូច្នោះ សមាជិក​គួរតែ​អនុវត្តតាម​គោលការណ៍​ណែនាំ​ដូច​ខាងក្រោម ៖

  • ការបង្កើត​គេហទំព័រ ប្លក់ ឬ​គណនី​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ត្រូវតែ​បាន​អនុម័ត​ដោយ​ប្រធាន​ស្ដេក ( សម្រាប់​ធនធាន​ស្ដេក ) ឬ​ប៊ីស្សព ( សម្រាប់​ធនធាន​វួដ ) ជាមុន​សិន ។

  • ស្លាក​អក្សរ ឬ​និមិត្ត​សញ្ញា​របស់​សាសនាចក្រ​មិន​អាច​ត្រូវបាន​ប្រើប្រាស់ ឬ​ចម្លង​តាម​បាន​ទេ ( សូមមើល ៣៨.៨.៨ ) ។

  • ធនធាន​តាម​អនឡាញ​គួរតែ​មាន​គោលបំណង និង​គោលដៅ ហើយ​ដាក់​ឈ្មោះ​ស្របទៅ​តាម​នោះ ។ ឈ្មោះ​អាច​រួមមាន​ឈ្មោះ​របស់​វួដ ឬ​របស់​ស្ដេក ។ ប៉ុន្ដែ វា​មិន​អាច​មាន​នូវ​ឈ្មោះ​ជា​ផ្លូវការ​របស់​សាសនាចក្រ​បាន​ទេ ។

  • សមាជិក​ពុំ​អាច​ថ្លែង ឬ​កំណត់​ថា មាតិកា រូបភាព​របស់​ធនធាន ឬ​សម្ភារ​ដទៃទៀត​នៅលើ​អ៊ីនធឺណិត​គឺជា​ការឧបត្ថម្ភ ឬ​ការយល់ព្រម​ដោយ​សាសនាចក្រ ឬ​ជា​អ្នកតំណាង​ជា​ផ្លូវការ​របស់​សាសនាចក្រ​តាម​ទម្រង់​ណាមួយ​ឡើយ ។ ផ្ទុយទៅវិញ វា​គួរតែ​មាន​បញ្ចូល​ប្រយោគ​បដិសេធ​មួយ ដែល​បញ្ជាក់​ថា វា​មិនមែន​ជា​ផលិតផល​ជា​ផ្លូវការ​ដែល​បាន​ឧបត្ថម្ភ​ដោយ​សាសនាចក្រ​ឡើយ ។

  • មាតិកា​ទាំងអស់​គួរតែ​ទាក់ទង​នឹង​ទស្សនិកជន​ដែល​ជា​គោលដៅ ហើយ​គួរតែ​គ្រប់គ្រង​យ៉ាង​សកម្ម ។

  • ធនធាន​អនឡាញ​គួរតែ​មាន​នូវ​ព័ត៌មាន​ទំនាក់ទំនង ។

  • គួរតែ​មាន​អ្នកគ្រប់គ្រង​លើសពី​ម្នាក់ ដើម្បី​ទទួល​ខុសត្រូវ​លើ​ធនធាន​តាម​អនឡាញ​នេះ ។ ការណ៍​នេះ​អាច​ផ្ដល់​ភាពខ្ជាប់ខ្ជួន ទោះជា​បុគ្គល​ម្នាក់​ផ្លាស់ប្ដូរ​ការហៅ ឬ​ការចាត់តាំង​ក៏ដោយ ។ វា​ក៏​បញ្ចៀស​ពី​ការដាក់​បន្ទុក​ខ្លាំង​លើ​បុគ្គល​ម្នាក់ ដើម្បី​ឲ្យ​ធ្វើ​បច្ចុប្បន្នភាព និង​គ្រប់គ្រង​ធនធាន​នេះ​ផងដែរ ។

  • គំនូរ វីដេអូ តន្រ្តី ឬ​សម្ភារ​ដទៃទៀត​ដែល​ជា​កម្មសិទ្ធិ​របស់​សាសនាចក្រ មិន​អាច​ត្រូវបាន​ចុះផ្សាយ​បាន​ទេ លើកលែងតែ​ការប្រើប្រាស់​ដូច្នេះ​ត្រូវបាន​អនុញ្ញាត​យ៉ាង​ច្បាស់​ដោយ លក្ខខណ្ឌ​ប្រើប្រាស់ នៅលើ​គេហទំព័រ​ជា​ផ្លូវការ​របស់​សាសនាចក្រ ឬ​តាមរយៈ​ការិយាល័យ​កម្មសិទ្ធិ​បញ្ញា​របស់​សាសនាចក្រ ។ មាតិកា​ដែល​មាន​រក្សា​សិទ្ធិ​អ្នកនិពន្ធ​មកពី​ប្រភព​ដើម​ផ្សេងទៀត មិន​គួរ​យកទៅ​ប្រើប្រាស់​នោះទេ លើកលែងតែ​ម្ចាស់​មាតិកា​នោះ​បាន​ផ្ដល់​ការអនុញ្ញាត​ជា​លាយលក្ខណ៍​អក្សរ​ជាមុន​សិន ។ សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​ការប្រើប្រាស់​សម្ភារ​មាន​កម្មសិទ្ធិ​បញ្ញា សូមមើល ៣៨.៨.១១ ។

  • នៅពេល​ប្រើប្រាស់​រូបភាព វីដេអូ ឬ​ព័ត៌មាន​ផ្ទាល់ខ្លួន វា​តម្រូវ​ឲ្យមាន​ការយល់ព្រម​មកពី​ម្ចាស់​មាតិកា​នោះ ឬ​បុគ្គល​ដែល​ពាក់ព័ន្ធ​ទាំងឡាយ ។ ការយល់ព្រម​អាច​ទទួល​បាន​តាមរយៈ​ទម្រង់​បែបបទ​ចេញផ្សាយ ការប្រកាស​ជា​សាធារណៈ សញ្ញា​ចុះផ្សាយ​មួយ​សម្រាប់​ព្រឹត្តិការណ៍​ជាក់លាក់​មួយ ឬ​ការអនុញ្ញាត​ជា​លាយលក្ខណ៍​អក្សរ​នៅពេល​ចាំបាច់ ។ អ្នក​គួរតែ​ធ្វើតាម​ច្បាប់​ស្ដីពី​ឯកជនភាព​របស់​ប្រទេស ។

  • ធនធាន​អនឡាញ​មិន​គួរ​ចម្លង​ឧបករណ៍ និង​មុខងារ​ដែល​មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org ឧបករណ៍​សមាជិក ឬ​ធនធាន​សាសនាចក្រ​ផ្សេងទៀត​រួចហើយ​នោះទេ ។

  • ថ្នាក់ដឹកនាំ និង​អ្នកផ្សព្វផ្សាយ​សាសនា​គួរតែ​ជួយ​សម្របសម្រួល ដើម្បី​កុំឲ្យ​មាន​ការទំនាក់ទំនង​ស្ទួន ។

  • ធនធាន​អនឡាញ​គួរតែ​លុបចេញ នៅពេល​ឈប់​ត្រូវការ ។ ប្រព័ន្ធ​ផ្សព្វផ្សាយ​ដ៏សំខាន់ ( ដូចជា​រូបថត និង​វីដេអូ ) គួរតែ​ត្រូវបាន​រក្សា​ទុក​នៅក្នុង​ប្រវត្តិសាស្ដ្រ​របស់​វួដ ឬ​ស្ដេក ។

សម្រាប់​គោលការណ៍​ណែនាំ​បន្ថែម សូមមើល​គេហទំព័រ internet.ChurchofJesusChrist.org ។

៣៨.៨.២០.៣

ការប្រើប្រាស់​អ៊ីនធឺណិត និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ផ្ទាល់ខ្លួន

អ៊ីនធឺណិត និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​មាន​អត្ថប្រយោជន៍​ជាច្រើន ។ ក្នុង​ចំណោម​អត្ថប្រយោជន៍​ទាំងនេះ គឺ​ការមាន​ឱកាស​ចែកចាយ​ទីបន្ទាល់​អំពី​ព្រះអង្គ​សង្គ្រោះ និង​ដំណឹងល្អ​ដែល​បាន​ស្ដារឡើង​វិញ​របស់​ទ្រង់ ។ ប្លក់ ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម និង​បច្ចេកវិទ្យា​អ៊ីនធឺណិត​ដទៃទៀត អនុញ្ញាត​ឲ្យ​សមាជិក​ផ្សព្វផ្សាយ​អំពី​សារលិខិត​នៃ​ភាព​សុខសាន្ដ សេចក្ដី​សង្ឃឹម និង​អំណរ ដែល​មាន​អម​ជាមួយ​នឹង​សេចក្ដី​ជំនឿ​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ ។

សមាជិក​ត្រូវបាន​លើក​ទឹកចិត្ត​ឲ្យ​ចែកចាយ​មាតិកា​ដែល​លើកស្ទួយ ។ វា​ក៏​គួរតែ​ជា​គំរូ​នៃ​សេចក្ដី​គួរសម​នៅពេល​ធ្វើ​ការប្រាស្រ័យ​ទាក់ទង​តាម​អនឡាញ​ទាំងអស់ រួមទាំង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ផងដែរ ។ វា​គួរតែ​ចៀសវាង​ការទាស់ទែង​គ្នា ( សូមមើល នីហ្វៃ​ទី៣ ១១:២៩–៣០; គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១៣៦:២៣ ) ។

សមាជិក​គួរតែ​ចៀសវាង​ពី​គ្រប់​ការនិយាយ​វិនិច្ឆ័យ​ទុក​ជាមុន​អំពី​មនុស្ស​ដទៃ ( សូមមើល ៣៨.៦.១៤ ) ។ ពួកគេ​ខិតខំ​ធ្វើ​ដូចជា​ព្រះគ្រីស្ទ​ទៅកាន់​មនុស្ស​ដទៃ​នៅ​គ្រប់ពេល​ទាំងអស់ រួម​ទាំង​នៅតាម​អនឡាញ​ផងដែរ ហើយ​ឆ្លុះបញ្ចាំង​ពី​ការគោរព​ដ៏ស្មោះសរ​ដល់​បុត្រា​បុត្រី​របស់​ព្រះ​ទាំងអស់ ។

សមាជិក​មិន​គួរ​ប្រើ​ភាសា ឬ​រូបភាព​គំរាម​កំហែង ប្រមាថ ​បន្ទាបបន្ថោក ហិង្សា ឬ​ភាសា​រំលោភ​បំពាន​នៅតាម​អនឡាញ​ឡើយ ។ ប្រសិនបើ​មាន​ការគំរាម​កំហែង​អំពី​ទង្វើ​មិន​ស្របច្បាប់​តាម​អនឡាញ​កើតឡើង នោះ​គួរតែ​ទាក់ទង​ទៅកាន់​អាជ្ញាធរ​ច្បាប់​ជាធរមាន​ភ្លាមៗ ។

សមាជិក​មិន​គួរ​បញ្ជាក់​ថា សារលិខិត​របស់​ពួកគេ​តំណាង​ឲ្យ ឬ​ត្រូវបាន​ឧបត្ថម្ភ​ដោយ​សាសនាចក្រ​ឡើយ ។

៣៨.៨.២១

ឧបករណ៍​អ៊ីនធឺណិត ផ្កាយរណប និង​វីដេអូ

ឧបករណ៍​អ៊ីនធឺណិត ផ្កាយរណប និង​វីដេអូ​របស់​សាសនាចក្រ​ត្រូវបាន​ប្រើប្រាស់​សម្រាប់​តែ​គោលបំណង​សាសនាចក្រ​ប៉ុណ្ណោះ មិនមែន​សម្រាប់​អាជីវកម្ម​ឡើយ ។ ការប្រើប្រាស់​នានា​ត្រូវតែ​បាន​អនុញ្ញាត​ដោយ​គណៈប្រធាន​ស្ដេក ឬ​គណៈប៊ីស្សព ។

ឧបករណ៍​នេះ​មិន​អាច​ត្រូវបាន​ប្រើប្រាស់​ដើម្បី​ចូលប្រើ ឬ​ថត​កម្មវិធី​ដែល​ពុំ​បាន​ឧបត្ថម្ភ​ដោយ​សាសនាចក្រ​ទេ ។ ហើយ​ក៍​មិន​អាច​ប្រើ​ធនធាន​របស់​សាសនាចក្រ ដូចជា​ការភ្ជាប់​អ៊ីនធឺណិត ដើម្បី​ចូល​ប្រើ ឬ​ថត​កម្មវិធី​បែបនោះ​ដែរ ។

មាន​តែ​អ្នក​ដែល​បាន​ទទួល​ការបំពាក់​បំប៉ន ដើម្បី​ធ្វើ​ប្រតិបត្តិការ​ឧបករណ៍​នេះ​តែ​ប៉ុណ្ណោះ ដែល​អាច​ប្រើ​បាន ។ ឧបករណ៍​ទាំងអស់​ត្រូវ​ចាក់សោ​ដោយ​សុវត្ថិភាព នៅពេល​មិន​ប្រើប្រាស់ ។ ឧបករណ៍​ទាំងនេះ​ពុំ​អាច​យក​ចេញពី​អគារ​ទៅ​ប្រើប្រាស់​ផ្ទាល់ខ្លួន​បាន​ទេ ។

៣៨.៨.២២

ច្បាប់​ភូមិបាល

សមាជិក​គួរតែ​គោរព ធ្វើ​តាម និង​គាំទ្រ​ដល់​ច្បាប់​នៅក្នុង​ប្រទេស​ទាំងឡាយ ដែល​ពួកគេ​រស់នៅ ឬ​ធ្វើ​ដំណើរ ( សូមមើល គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៥៨:២១–២២; មាត្រា​នៃ​សេចក្តី​ជំនឿ ១:១២ ) ។ ការណ៍​នេះ​រួម​ទាំង​ច្បាប់​ដែល​ហាមឃាត់​ដល់​ការ​ដើរ​ផ្សព្វផ្សាយ​ផងដែរ ។

៣៨.៨.២៣

ការប្រឹក្សា​ខាង​ច្បាប់​សម្រាប់​បញ្ហា​របស់​សាសនាចក្រ

ពេលណា​ដែល​ត្រូវការ​ជំនួយ​ខាង​ច្បាប់​សម្រាប់​បញ្ហា​របស់​សាសនាចក្រ នោះ​ថ្នាក់ដឹកនាំ​គប្បី​ទាក់ទង​ទៅ​ទីប្រឹក្សា​ច្បាប់​របស់​សាសនាចក្រ ។ នៅក្នុង​សហរដ្ឋ និង​ប្រទេស​កាណាដា ប្រធាន​ស្តេក​គួរ​ទាក់ទង​ទៅកាន់​ការិយាល័យ​ការប្រឹក្សា​ទូទៅ​របស់​សាសនាចក្រ ៖

១-៨០០-៤៥៣-៣៨៦០ លេខ​បន្ដ ២-៦៣០១

១-៨០១-២៤០-៦៣០១

នៅ​ក្រៅ​សហរដ្ឋ និង​ប្រទេស​កាណាដា ប្រធាន​ស្តេក​គួរតែ​ទាក់ទង​ទៅ​ការិយាល័យ​ប្រចាំ​តំបន់ ដើម្បី​ទទួល​បាន​ការប្រឹក្សា​ខាង​ផ្លូវ​ច្បាប់​ក្នុង​តំបន់​នោះ ។

៣៨.៨.២៣.១

ការចូលរួម ឬ​ឯកសារ​នានា​ក្នុង​កិច្ច​ដំណើរការ​នីតិវិធី​ច្បាប់

ថ្នាក់ដឹកនាំ​សាសនាចក្រ​មិន​គួរ​ធ្វើឲ្យ​ខ្លួន​ចូលរួម​ក្នុង​ករណី​ស៊ីវិល ឬ​ករណី​បទឧក្រិដ្ឋ សម្រាប់​សមាជិក​នៅក្នុង​អង្គភាព​របស់​ពួកគាត់ ដោយ​មិន​បាន​ប្រឹក្សា​យោបល់​ជាមួយ​ទីប្រឹក្សា​ច្បាប់​ក្នុង​មូលដ្ឋាន​ជាមុន​ឡើយ ។ គោលនយោបាយ​ដូចគ្នា​នេះ​ត្រូវបាន​អនុវត្ត​ចំពោះ​ការនិយាយ ឬ​ការសរសេរ​ឆ្លើយឆ្លង​ជាមួយ​មេធាវី ឬ​បុគ្គលិក​តុលាការ រួមទាំង​តាមរយៈ​អ៊ីម៉ែល​ផងដែរ ។

ថ្នាក់ដឹកនាំ​គួរ​និយាយ​ជាមួយ​អ្នកប្រឹក្សា​ផ្នែក​ច្បាប់​របស់​សាសនាចក្រ តាម​លទ្ធភាព​ក្នុង​នាម​ជា​សាសនាចក្រ​របស់​ពួកគាត់ ប្រសិនបើ​ពួកគាត់ ៖

  • ជឿ​ថា​ពួក​គាត់​គួរ​ផ្តល់​សក្ខីកម្ម ឬ​ប្រាស្រ័យ​ទាក់ទង​គ្នា​ស្តីពី​បញ្ហា​ច្បាប់ ។

  • កំពុង​ត្រូវ​បាន​ទាមទារ​ដោយ​នីតិវិធី​ច្បាប់​ឲ្យ​ផ្តល់​សក្ខីកម្ម ឬ​ប្រាស្រ័យ​ទាក់ទង​គ្នា​ស្តីពី​បញ្ហា​ច្បាប់ ។

  • ត្រូវបាន​បង្គាប់​ឲ្យ​ផ្តល់​ភស្តុតាង ។

  • ត្រូវបាន​ស្នើសុំ​ឲ្យ​ផ្តល់​ឯកសារ ឬ​ព័ត៌មាន​ដោយ​ស្ម័គ្រចិត្ត ។

  • ត្រូវបាន​ស្នើសុំ​ឲ្យ​ទំនាក់ទំនង​ជាមួយ​មេធាវី ឬ​អាជ្ញាធរ​ស៊ីវិល​អំពី​នីតិវិធី​ច្បាប់ រួមទាំង​ការកាត់​ទោស និង​ការ​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ ។

ទោះជា​យ៉ាងណា ក្នុង​ចេតនា​ល្អ ថ្នាក់ដឹកនាំ​សាសនាចក្រ​ដែល​ចែកចាយ​ព័ត៌មាន​តាម​នីតិវិធី​ច្បាប់ អាច​ត្រូវបាន​បកស្រាយ​ខុស និង​បំផ្លិចបំផ្លាញ ។ ការចែកចាយ​បែបនោះ​អាច​ធ្វើ​ឲ្យ​មាន​គ្រោះថ្នាក់​យ៉ាងខ្លាំង​ដល់ ជនរងគ្រោះ និង​ក្រុមគ្រួសារ​របស់​ពួកគេ ។ ការធ្វើតាម​គោលនយោបាយ​របស់​សាសនាចក្រ ក៏​ជួយ​ការពារ​សាសនាចក្រ​មិន​ឲ្យ​មាន​កំហុស​ទាក់ទង​នឹង​បញ្ហា​ផ្លូវ​ច្បាប់​ផងដែរ ។

៣៨.៨.២៣.២

សក្ខីកម្ម​ក្នុង​កិច្ច​ដំណើរការ​នីតិវិធី​ច្បាប់

ថ្នាក់​ដឹកនាំ​សាសនាចក្រ​មិន​អាច​ធ្វើ​សក្ខីកម្ម​ជំនួស​ឲ្យ​សាសនាចក្រ នៅក្នុង​កិច្ច​ដំណើរការ​នីតិវិធី​ច្បាប់​ណាមួយ ដោយ​គ្មាន​ការអនុញ្ញាត​ជាមុន​មកពី​ការិយាល័យ​នៃ​ការប្រឹក្សា​ទូទៅ​នោះ​ឡើយ ។ គោលនយោបាយ​នេះ​ក៏​អនុវត្ត​ចំពោះ​ការផ្តន្ទាទោស និង​ការដោះលែង​ឲ្យ​នៅ​ក្រៅឃុំ​ផងដែរ ។ ថ្នាក់ដឹកនាំ​សាសនាចក្រ​អាច​មិន​ផ្តល់​ភស្តុតាង​ដោយ​ផ្ទាល់មាត់ ឬ​ជា​លាយលក្ខណ៍​អក្សរ នៅក្នុង​សមត្ថភាព​ជា​អ្នកដឹកនាំ​របស់​ពួកគាត់​ដោយ​គ្មាន​ការអនុម័ត​នេះ​ឡើយ ។

ថ្នាក់ដឹកនាំ​មិន​គួរ​ផ្ដល់​យោបល់ ឬ​ថ្លែង​បញ្ជាក់​ថា សក្ខីកម្ម​របស់​ពួកគាត់​នៅក្នុង​កិច្ច​ដំណើរការ​នីតិវិធី​ច្បាប់​ជា​តំណាង​ឲ្យ​សាសនាចក្រ​ឡើយ ។

ថ្នាក់ដឹកនាំ​មិន​គួរ​ព្យាយាម​ជះ​ឥទ្ធិពល​លើ​សក្ខីកម្ម​របស់​សាក្សី​ម្នាក់​នៅក្នុង​កិច្ច​ដំណើរការ​នីតិវិធី​ច្បាប់​ឡើយ ។

ព័ត៌មាន​ទំនាក់ទំនង​សម្រាប់​ការពិគ្រោះ​យោបល់​ផ្លូវ​ច្បាប់​របស់​សាសនាចក្រ​មាន​នៅក្នុង ៣៨.៨.២៣ ។

៣៨.៨.២៤

ការប្រើប្រាស់​ប្រអប់​សំបុត្រ

នៅក្នុង​ប្រទេស​ជាច្រើន វា​គឺជា​ការល្មើស​នឹង​និយតកម្ម​ប្រៃសណីយ៍ ដើម្បី​ដាក់​សម្ភារ​ណាមួយ ដោយ​មិន​យក​ទៅ​ដាក់​នៅ​ប្រៃសណីយ៍ ឬ​យក​ទៅ​ដាក់​ក្នុង​ប្រអប់​សំបុត្រ​តាម​តំបន់​រស់នៅ ។ ការដាក់​កម្រិត​នេះ​អនុវត្ត​ចំពោះ​សម្ភារ​ដែល​ទាក់ទង​នឹង​សាសនាចក្រ​ទាំងឡាយ រួមមាន​ដូចជា​ខិតប័ណ្ណ ព្រឹត្តិបត្រ ឬ​សេចក្ដី​ប្រកាស​នានា ។ ថ្នាក់ដឹកនាំ​សាសនាចក្រ​គួរតែ​បង្រៀន​សមាជិក និង​ពួក​អ្នកផ្សព្វផ្សាយ​សាសនា កុំ​ឲ្យ​ដាក់​សម្ភារ​នានា​នៅក្នុង ឬ​នៅតាម​ប្រអប់​សំបុត្រ ។

៣៨.៨.២៥

ទំនាក់ទំនង​របស់​សមាជិក​ជាមួយ​នឹង​ទីស្នាក់ការ​កណ្តាល​របស់​សាសនាចក្រ

សមាជិក​សាសនាចក្រ​មិន​ត្រូវបាន​លើក​ទឹកចិត្ត​ឲ្យ​ទូរសព្ទ អ៊ីម៉ែល ឬ​សរសេរ​សំបុត្រ​ទៅកាន់​អ្នកមាន​សិទ្ធិ​អំណាច​ទូទៅ​អំពី​សំណួរ​ខាង​គោលលទ្ធិ បញ្ហា ឬ​សំណើ​ផ្ទាល់ខ្លួន​ទេ ។ ការឆ្លើយតប​ជា​លក្ខណៈ​បុគ្គល​នឹង​ធ្វើឲ្យ​វា​ពិបាក​សម្រាប់​អ្នកមាន​សិទ្ធិ​អំណាច​ទូទៅ ដើម្បី​បំពេញ​ភារកិច្ច​របស់​ពួកលោក ។ សមាជិក​ត្រូវបាន​លើក​ទឹកចិត្ត​ឲ្យ​ទៅជួប​នឹង​ថ្នាក់ដឹកនាំ​ក្នុង​មូលដ្ឋាន​របស់​ពួកគេ រួមមាន​ប្រធាន​សមាគម​សង្គ្រោះ ឬ​ប្រធាន​កូរ៉ុម​អែលឌើរ​របស់​ពួកគេ នៅពេល​ស្វែងរក​ការណែនាំ​ខាង​វិញ្ញាណ ( សូមមើល ៣១.៣ ) ។

នៅក្នុង​ករណី​ច្រើន​បំផុត សំបុត្រ​ឆ្លើយឆ្លង​មកពី​សមាជិក​ទៅកាន់​ពួក​អ្នកមាន​សិទ្ធិ​អំណាច​ទូទៅ នឹង​ត្រូវបាន​បញ្ជូន​ត្រឡប់​ទៅ​ថ្នាក់ដឹកនាំ​ក្នុង​មូលដ្ឋាន​វិញ ។ ប្រធាន​ស្តេក ដែល​ត្រូវការ​ការបញ្ជាក់​អំពី​គោលលទ្ធិ ឬ​បញ្ហា​សាសនាចក្រ​ផ្សេងទៀត អាច​សរសេរ​សំបុត្រ​ទៅកាន់​គណៈប្រធាន​ទីមួយ​ជំនួស​ឲ្យ​សមាជិក​បាន ។

៣៨.៨.២៦

ការងារ​របស់​សមាជិក

សមាជិក​សាសនាចក្រ​គួរតែ​ស្វែងរក​ការងារ​ធ្វើ ដែល​ត្រូវគ្នា​នឹង​គោលការណ៍​នៃ​ដំណឹងល្អ ហើយ​ដែល​ពួកគេ​អាច​សូម​ពរជ័យ​ពី​ព្រះអម្ចាស់​បាន​ដោយ​មាន​សតិសម្បជញ្ញៈ​ល្អ ។ នេះ​គឺជា​រឿង​ផ្ទាល់ខ្លួន ដែល​ទីបំផុត​ត្រូវ​ទុក​ឲ្យ​សមាជិក​ធ្វើ​ការវិនិច្ឆ័យ និង​ការពិចារណា​ប្រកប​ដោយ​ការអធិស្ឋាន ។

៣៨.៨.២៧

សមាជិក​ដែល​មាន​ពិការភាព

ថ្នាក់ដឹកនាំ និង​សមាជិក​ត្រូវបាន​លើកទឹកចិត្ត​ឲ្យ​និយាយ​ពី​តម្រូវការ​នៃ​សមាជិក​ទាំងអស់​ដែល​រស់នៅ​ក្នុង​អង្គភាព​របស់​ពួកគាត់ ។ សមាជិក​ដែល​មាន​ពិការភាព​គឺ​មាន​តម្លៃ និង​អាច​ចូលរួម​ចំណែក​តាម​របៀប​ដ៏​មាន​អត្ថន័យ​មួយ ។ ពិការភាព​អាច​ជា​ផ្នែក​បញ្ញា ផ្នែក​សង្គម ផ្នែក​សតិអារម្មណ៍ ឬ ផ្នែករាងកាយ ។

សមាជិក​នៃ​សាសនាចក្រ​ត្រូវបាន​លើក​ទឹក​ចិត្ត​ឲ្យ​ធ្វើ​តាម​គំរូ​របស់​ព្រះអង្គ​សង្រ្គោះ ក្នុង​ការផ្តល់​សេចក្តី​សង្ឃឹម ចេះ​យល់​ចិត្ត និង​ស្រឡាញ់​ដល់​អ្នកទាំងឡាយ​ណា​ដែល​មាន​ពិការភាព ។ ថ្នាក់ដឹកនាំ​គួរតែ​ស្គាល់​អ្នក​ទាំង​ឡាយ​ណា​ដែល​មាន​ពិការភាព និង​បង្ហាញ​នូវ​ការយកចិត្ត​ទុកដាក់ និង​ការបារម្ភ​ដោយ​ស្មោះ ។

ថ្នាក់ដឹកនាំ​ក៏​កំណត់​ពី​អត្តសញ្ញាណ​សមាជិក​ណា ដែល​អាច​នឹង​ត្រូវការ​ការមើលថែ​បន្ថែម ដោយសារ​តែ​ឪពុក ឬ​ម្តាយ ប្ដី ឬ​ប្រពន្ធ កូន ឬ​បងប្អូន​មាន​ពិការភាព​ផងដែរ ។ ការថែរក្សា​ដល់​សមាជិក​គ្រួសារ​ដែល​មាន​ពិការភាព​អាច​ផ្តល់​ទាំង​ផលល្អ និង​ទាំង​ការប្រឈម​ផងដែរ ។

ថ្នាក់ដឹកនាំក៏​ស្វែងរក និង​ធ្វើ​ការងារបម្រើ​ដល់​សមាជិក​ដែល​មាន​ពិការភាព ដែល​កំពុង​រស់នៅ​ក្នុង​ផ្ទះ​ជា​ក្រុម ឬ​អគារ​ស្ថាប័ន​ដទៃ​ទៀត​ដែល​នៅ​ឆ្ងាយ​ពី​សមាជិក​គ្រួសារ​ផងដែរ ។

៣៨.៨.២៧.១

ការបង្កើន​ការដឹង​ជា​មុន និង​ការយោគយល់

ថ្នាក់ដឹកនាំ គ្រូបង្រៀន និង​សមាជិក​ដទៃទៀត ព្យាយាម​ដើម្បី​យល់​ពី​បុគ្គល​ម្នាក់ៗ​ដែល​មាន​ពិការភាព និង​ភាពខ្លាំង ហើយ​និង​តម្រូវការ​របស់​គាត់ ឬ​នាង ។ ពួកគាត់​អាច​បង្កើន​ការយល់ដឹង​តាមរយៈ​ការនិយាយ​ជាមួយ​នឹង​បុគ្គល​នោះ និង​និយាយ​ជាមួយ​នឹង​សមាជិក​គ្រួសារ​របស់​គាត់ ។ ធនធាន​នានា​មាន​នៅលើ​គេហទំព័រ disability.ChurchofJesusChrist.org ។

៣៨.៨.២៧.២

ការផ្តល់​ជំនួយ

ថ្នាក់ដឹកនាំ​ប៉ាន់​ប្រមាណ​អំពី​សេចក្តី​ត្រូវការ​របស់​អ្នក​ទាំងឡាយ​ណា​ដែល​មាន​ពិការភាព និង​អ្នក​ផ្តល់​ការមើលថែ​របស់​ពួកគេ ។ ថ្នាក់ដឹកនាំ​ទាំងនេះ​កំណត់​ថា​តើ​ធនធាន​វួដ ឬ​ស្ដេក​អាច​ត្រូវបាន​ប្រើប្រាស់​តាម​របៀប​ណា ដើម្បី​ជួយ​បំពេញ​សេចក្តី​ត្រូវការ​ឲ្យ​បាន​សមរម្យ ។ ថ្នាក់ដឹកនាំ​លើកទឹកចិត្ត​សមាជិក​ទាំងឡាយ​ឲ្យ​ជួយ និង​ឈោង​ទៅ​ដោយ​សេចក្តី​ស្រឡាញ់ និង​មិត្តភាព ។

គណៈប៊ីស្សព ឬ​គណៈប្រធាន​ស្តេក​អាច​ផ្ដល់ការ​ហៅ​បម្រើ​អ្នក​ឯកទេស​ផ្នែក​ពិការភាព​ប្រចាំ​វួដ ឬ​ស្តេក ដើម្បី​ជួយ​ដល់​បុគ្គល​ម្នាក់ៗ ក្រុមគ្រួសារ គ្រូបង្រៀន និង​ថ្នាក់ដឹកនាំ​ដទៃ​ទៀត​បាន ( សូមមើល ៣៨.៨.២៧.៩ ) ។

ថ្នាកដឹកនាំ​ក៏​អាច​ស្គាល់​ធនធាន​ក្នុង​សហគមន៍​ដែល​សមរម្យ ដើម្បី​អាច​ជួយ​ដល់​បុគ្គល​ម្នាក់ៗ​ដែល​មាន​ពិការភាព និង​ក្រុមគ្រួសារ​របស់​ពួកគេ​ផងដែរ ។

សម្រាប់​ព័ត៌មាន​បន្ថែម​ទៀត​អំពី​ការជួយ​បុគ្គល​ដែល​មាន​ពិការភាព សូមមើល​គេហទំព័រ disabilities.ChurchofJesusChrist.org ។ ថ្នាក់ដឹកនាំ​ក៏​អាច​ទាក់ទង​ទៅកាន់​សេវាកម្ម​គ្រួសារ​បាន​ផងដែរ ( នៅ​កន្លែង​ដែល​មាន; សូមមើល ៣១.៣.៦ សម្រាប់​ព័ត៌មាន​ទំនាក់ទំនង ) ។

ថ្នាក់ដឹកនាំ និង​សមាជិក​មិនគួរ​ព្យាយាម​ពន្យល់​ពីមូលហេតុ​ដែល​នរណា​ម្នាក់​មាន​ពិការភាព ឬ​មូលហេតុ​ដែល​ក្រុមគ្រួសារ​របស់​ពួកគេ​មាន​កូន​ដែល​មាន​ពិការភាព​នោះទេ ។ ពួកគេ​មិនគួរ​លើកឡើង​ថា ពិការភាព​គឺជា​ការដាក់​ទណ្ឌកម្ម​ពី​ព្រះ​នោះទេ ( សូមមើល យ៉ូហាន ៩:២–៣ ) ឬ​អភ័យ​ឯកសិទ្ធិ​ពិសេស​មួយ​នោះ​ទេ ។

៣៨.៨.២៧.៣

ការផ្ដល់​ពិធីបរិសុទ្ធ​ទាំងឡាយ

សូមមើល ៣៨.២.៤ ។

៣៨.៨.២៧.៤

ការផ្តល់​ឱកាស​បម្រើ និង​ឱកាស​ចូលរួម

សមាជិក​ដែល​មាន​ពិការភាព​ជាច្រើន​អាច​បម្រើ​នៅក្នុង​កិច្ចការ​សាសនាចក្រ​ស្ទើរតែ​ទាំងអស់​បាន ។ ថ្នាក់ដឹកនាំ​ធ្វើការ​ពិចារណា​ប្រកប​ដោយ​ការអធិស្ឋាន​អំពី​លទ្ធភាព កាលៈទេសៈ និង​បំណង​ប្រាថ្នា​របស់​បុគ្គល​ម្នាក់ៗ រួចហើយ​ផ្តល់​ឱកាស​សមរម្យ​ដើម្បី​ឲ្យ​បម្រើ ។ ថ្នាក់ដឹកនាំ​ក៏​ប្រឹក្សា​ជាមួយ​នឹង​បុគ្គល​ផ្ទាល់ ព្រមទាំង​គ្រួសារ​របស់​គាត់ ឬ​នាង​ផងដែរ ។ ពួកគាត់​ពិចារណា​អំពី​ប្រសិទ្ធភាព​នៃ​ការហៅ​ក្នុង​សាសនាចក្រ​ដល់​បុគ្គល​នោះ និង​គ្រួសារ​របស់​គាត់ ឬ​អ្នកផ្តល់​ការមើលថែ ។ ( សូមមើល គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៤៦:១៥ ) ។

នៅពេល​ពិចារណា​អំពី​កិច្ចការ​សាសនាចក្រ ឬ​ការហៅ​ទាំងឡាយ​សម្រាប់​អ្នកផ្តល់​ការមើលថែ​បុគ្គល​ដែល​មាន​ពិការភាព នោះ​ថ្នាក់ដឹកនាំ​ត្រូវ​វាយតម្លៃ​យ៉ាង​ប្រុង​ប្រយ័ត្ន​អំពី​ស្ថានភាព​របស់​អ្នកផ្ដល់​ការមើលថែ​នោះ ។

ថ្នាក់ដឹកនាំ និង​គ្រូបង្រៀន​គួរតែ​ដាក់​បញ្ចូល​សមាជិក​ដែល​មាន​ពិការភាព​មក​ក្នុង​ការប្រជុំ ថ្នាក់រៀន និង​សកម្មភាព​ឲ្យ​បាន​ពេញលេញ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ។ មេរៀន ការឡើងនិយាយ និងវិធីសាស្ត្រ​នៃការបង្រៀន​គួរតែ​សម្របសម្រួល ដើម្បី​បំពេញ​តាម​សេចក្តីត្រូវការ​របស់​បុគ្គល​ម្នាក់ៗ ។ សម្រាប់​ព័ត៌មាន​អំពី​ការកែសម្រួល​មេរៀន សូមមើល​គេហទំព័រ disabilities.ChurchofJesusChrist.org ។

គណៈប៊ីស្សព​អាច​អញ្ជើញ​ឲ្យ​សមាជិក​វួដ​ម្នាក់​ជួយ​ដល់​បុគ្គល​ដែល​មាន​ពិការភាព​នៅក្នុង​ការប្រជុំ ឬ​សកម្មភាព​បាន ។ សម្រាប់​ថ្នាក់រៀន​មួយ​ដែល​មាន​សមាជិក​ម្នាក់ ដែល​មាន​ពិការភាព នោះ​គណៈប៊ីស្សព​អាច​ហៅ​ឲ្យមាន​គ្រូបង្រៀន​ច្រើន​នាក់ ។ គ្រូបង្រៀន​ទាំងនេះ​ធ្វើការ​រួមគ្នា​ដើម្បី​បំពេញ​តាម​សេចក្ដី​ត្រូវការ​របស់​សមាជិក​ក្នុង​ថ្នាក់​ទាំងអស់ ។

ប្រសិនបើ​បុគ្គល​នោះ​មិន​អាច​ចូលរួម​នៅក្នុង​ការប្រជុំ ថ្នាក់រៀន ឬ​សកម្មភាព​មួយ​បាន​ទេ នោះ​ថ្នាក់ដឹកនាំ និង​គ្រូបង្រៀន​អាច​ពិគ្រោះ​ជាមួយ​នឹង​សមាជិក​នោះ និង​គ្រួសារ​របស់​គាត់ ឬ​នាង​អំពី​របៀប​ដើម្បី​បំពេញ​សេចក្តី​ត្រូវការ​របស់​សមាជិក​រូប​នេះ ។ ប្រធាន​ស្តេក ឬ​ប៊ីស្សព​អាច​អនុម័ត​ឲ្យ​រៀបចំ​ថ្នាក់រៀន ឬ​កម្មវិធី​ពិសេស​សម្រាប់​សមាជិក​ដែល​មាន​ពិការភាព ( សូមមើល ៣៨.៨.២៧.៥ ) ។ ប្រសិនបើ​បុគ្គល​ម្នាក់​មិន​អាច​ចូលរួម​នៅក្នុង​ការប្រជុំ​សាសនាចក្រ​បាន​ទេ នោះ​ថ្នាក់ដឹកនាំ និង​គ្រូបង្រៀន​អាច​ផ្ដល់​ជា​សម្ភារ​មេរៀន ការថត​សំឡេង ឬ​ការផ្សាយ​បន្ដ​ផ្ទាល់​បាន ។

ការផ្សាយ​បន្ដ​ផ្ទាល់​នៃ​ព្រឹត្តិការណ៍​នានា រួមមាន​ការប្រជុំ​សាក្រាម៉ង់ និង​ពិធី​បុណ្យ​សព គឺ​មាន​បំណង​សម្រាប់​តែ​សមាជិក​ដែល​មិន​អាច​ចូលរួម​បាន​ប៉ុណ្ណោះ ( សូមមើល ២៩.៧ ) ។ សម្រាប់​ព័ត៌មាន​បន្ថែម​ទៀត​អំពី​ការទទួល​ទាន​សាក្រាម៉ង់ សូមមើល ១៨.៩.៣ ។

ថ្នាក់ដឹកនាំ​លើក​ទឹកចិត្ត​ឲ្យ​អ្នកកាន់​បព្វជិតភាព ដែល​មាន​ពិការភាព ចូលរួម​ក្នុង​ពិធីបរិសុទ្ធ​នានា​នៅពេល​ធ្វើបាន ។ នៅ​ដើម​ខែ​មករា​នៃ​ឆ្នាំ​ដែល​ពួកគេ​មាន​អាយុ ១២ ឆ្នាំ អ្នក​កាន់​បព្វជិតភាព និង​យុវនារី​ដែល​បាន​ទទួលពិធី​បុណ្យ​ជ្រមុជ​ទឹក និង​ពិធីបញ្ជាក់ ហើយ​មាន​ភាពស័ក្តិសម អាច​ទទួល​ពិធី​បុណ្យជ្រមុជ​ទឹក និង​ពិធីបញ្ជាក់​សម្រាប់​មរណជន​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​បាន ។ សម្រាប់​គោលការណ៍​ណែនាំ​អំពី​សមាជិក​ដែល​មាន​ពិការភាព ដែល​ទទួល​ពិធីបរិសុទ្ធ​នៃ​ព្រះវិហារ​បរិសុទ្ធ​ផ្ទាល់ខ្លួន​របស់​ពួកគេ សូមមើល ២៧.២.១.៣ និង ២៧.៣.១.២ ។

៣៨.៨.២៧.៥

ការរៀបចំ​ថ្នាក់ កម្មវិធី ឬ​អង្គភាព​ពិសេស

សមាជិក​ដែល​មាន​ពិការភាព ឬ​មាន​សេចក្តី​ត្រូវការ​ជាពិសេស​ត្រូវបាន​លើក​ទឹកចិត្ត ឲ្យ​ចូលរួម​នៅក្នុង​ការប្រជុំ​ថ្ងៃ​អាទិត្យ​នៅក្នុង​វួដ​របស់​ពួកគេ លើកលែងតែ​ពួកគេ​រស់នៅ​ក្នុង​អគារ​មើលថែ ឬ​កម្មវិធី​ព្យាបាល​អ្នកស្នាក់នៅ ដែល​សាសនាចក្រ​បាន​រៀបចំ​កម្មវិធី​នានា​ឡើង ( សូមមើល ៣៧.៦ ) ។

អង្គភាព និង​ក្រុម ។ វួដ ឬ​សាខា​អាច​ត្រូវបាន​បង្កើត​សម្រាប់​សមាជិក​ដែល​មាន​សេចក្តី​ត្រូវការ​ពិសេស ដូចជា​សមាជិក​ដែល​ថ្លង់ និង​ប្រើ​ភាសា-គ​ជាដើម ( សូមមើល ៣៧.១ ) ។ ការអនុម័ត​ត្រូវបាន​ផ្តល់​ឲ្យ​ដោយ​គណៈប្រធាន​ទីមួយ​តែ​ប៉ុណ្ណោះ ។

វួដ​មួយ​អាច​ត្រូវបាន​សុំឲ្យ​ដឹកនាំ​ក្រុម​សមាជិក​ដែល​មាន​ពិការភាព ដូចជា​អ្នក​ដែល​ប្រើ​ភាសា-គ​ជាដើម ។ សម្រាប់​ព័ត៌មាន​អំពី​កំណត់ត្រា​សមាជិកភាព​របស់​សមាជិក​ដែល​ចូលរួម​ក្នុង​អង្គភាព ឬ​ក្រុម​ដូច្នេះ សូម​មើល ៣៣.៦.១១ ។

សមាជិក​ដែល​ថ្លង់ ដែល​រស់នៅ​ឆ្ងាយពី​អង្គភាព​គ-ថ្លង់ អាច​ចូលរួម​ពី​ចម្ងាយ​បាន ។ ពួកគេ​គួរតែ​ទទួលបាន​ការអនុញ្ញាត​មកពី​ថ្នាក់ដឹកនាំ​អង្គភាព​នោះ​ជាមុន​សិន ។ ថ្នាក់ដឹកនាំ​វួដ​ក្នុង​មូលដ្ឋាន​ធានា​ឲ្យបាន​ថា សមាជិក​គ-ថ្លង់​មាន​គេ​ថែទាំ និង​មាន​ឱកាស​ទទួល​ទាន​សាក្រាម៉ង់​ជាទៀងទាត់ ។

ថ្នាក់​ទាំងឡាយ ។ សមាជិក​ដែល​មាន​ពិការភាព ចូលរួម​ក្នុង​ថ្នាក់​សាលា​ថ្ងៃ​អាទិត្យ​ជាមួយ​នឹង​សមាជិក​ក្នុង​វួដ​របស់​ពួកគេ​ដែរ ។ ប៉ុន្ដែ​នៅពេល​ចាំបាច់​ត្រូវ​បំពេញ​តាម​តម្រូវការ​នៃ​សមាជិក​មជ្ឈិមវ័យ ឬ​យុវវ័យ​ដែល​មាន​ពិការភាព​ស្រដៀងគ្នា នោះ​វួដ ឬ​ស្ដេក​មួយ​អាច​រៀបចំ​ថ្នាក់​សាលា​ថ្ងៃ​អាទិត្យ​ពិសេស​បាន ( សូមមើល ១៣.៣.២ ) ។

សកម្មភាព​កម្មវិធី​ពិការភាព ។ នៅពេល​ចាំបាច់​ត្រូវ​បំពេញ​តាម​តម្រូវការ​នៃ​សមាជិក​មជ្ឈិមវ័យ​ដែល​មាន​ពិការភាព​ខាង​បញ្ញា នោះ​វួដ​មួយ វួដ​មួយ​ក្រុម ស្ដេក​មួយ ឬ​ស្ដេក​មួយ​ក្រុម​អាច​រៀបចំ​កម្មវិធី​សកម្មភាព​ពិការភាព​បាន ។ កម្មវិធី​នេះ​បំពេញ​បន្ថែម​ឲ្យ​ការងារ​បម្រើ កម្មវិធី​ថ្វាយ​បង្គំ​នៅ​ព្រះវិហារ​នៅ​ថ្ងៃ​អាទិត្យ និង​សកម្មភាព​នានា​នៅក្នុង​អង្គភាព មូលដ្ឋាន ។

ជាទូទៅ កម្មវិធី​សកម្មភាព​ពិការភាព​បម្រើ​ដល់​បុគ្គល​ម្នាក់ៗ​ដែល​មាន​អាយុ ១៨ ឆ្នាំ​ឡើង​ទៅ ។ កិច្ច​ខិតខំ​ទាំងអស់​គួរតែ​ធ្វើឡើង​ដើម្បី​បង្រួប​បង្រួម​សមាជិក​អាយុ​ក្រោម ១៨ ឆ្នាំ​ឲ្យ​នៅក្នុង​វួដ និង​ស្ដេក​របស់​ពួកគេ ។ នៅក្នុង​ស្ថានភាព​មិន​ប្រក្រតី ថ្នាក់ដឹកនាំ​អាច​ផ្ដល់​សកម្មភាព​បំពេញ​បន្ថែម​ដល់​យុវវ័យ​បាន ចាប់ពី​ឆ្នាំ​ដែល​ពួកគេ​ឈាន​ចូល​អាយុ ១២ ឆ្នាំ ។

នៅពេល​មាន​វួដ​ច្រើន​ចូលរួម​នៅក្នុង​កម្មវិធី​សកម្មភាព​ពិការភាព នោះ​ប្រធាន​ស្ដេក​ចាត់តាំង​ប៊ីស្សព​ជា​ភ្នាក់ងារ​ម្នាក់​ឲ្យ​មើលការ​ខុសត្រូវ​លើ​កម្មវិធី​នោះ ។ នៅពេល​មាន​ស្ដេក​ច្រើន​ចូលរួម នោះ​គណៈប្រធាន​តំបន់​ចាត់តាំង​ប្រធាន​ស្ដេក​ជា​ភ្នាក់ងារ​ម្នាក់​ឲ្យ​មើលការ​ខុសត្រូវ​លើ​កម្មវិធី​នោះ ។

ប៊ីស្សព​ជា​ភ្នាក់ងារ ឬ​ប្រធាន​ស្ដេក​ជា​ភ្នាក់ងារ​ពិគ្រោះ​យោបល់​គ្នា​ជាមួយ​នឹង​ប៊ីស្សព ឬ​ប្រធាន​ស្ដេក​ដទៃ​ទៀត ដើម្បី​កំណត់​ពី​របៀប​ដែល​កម្មវិធី​នេះ​នឹង​ទទួល​បាន​មូលនិធិ ។

អ្នកដឹកនាំ​សកម្មភាព​ពិការភាព ។ សមាជិក​មជ្ឈិមវ័យ​អាច​ត្រូវបាន​ហៅ​ជា​អ្នកដឹកនាំ​សកម្មភាព​ពិការភាព​បាន ។ អ្នកដឹកនាំ​ទាំងនេះ​ដាក់​ផែនការ និង​អនុវត្ត​កម្មវិធី​សកម្មភាព​ពិការភាព ។ ពួកគាត់​ពិគ្រោះ​យោបល់​គ្នា​ជាមួយ​អ្នកជំនាញ​ខាង​ពិការភាព​ប្រចាំ​វួដ និង​ស្ដេក ( សូមមើល ៣៨.៨.២៧.៩ដើម្បី​អញ្ជើញ​សមាជិក​ដែល​មាន​ពិការភាព​ឲ្យ​ចូលរួម ។ ពួកគាត់​ប្រឹក្សា​ជាមួយគ្នា​អំពី​របៀប​ដើម្បី​បំពេញ​តាម​តម្រូវការ​របស់​សមាជិក​ទាំងនោះ ។

អ្នកដឹកនាំ​សកម្មភាព​ពិការភាព​ត្រូវបាន​ហៅ និង​ញែកចេញ​នៅក្រោម​ការដឹកនាំ​របស់​ប៊ីស្សព​ជា​ភ្នាក់ងារ ឬ​ប្រធាន​ស្តេក​ជា​ភ្នាក់ងារ ។ ប្រធាន​ស្តេក​ក៏​អាច​ចាត់តាំង​ទីប្រឹក្សា​ជាន់ខ្ពស់​មួយ​រូប ឲ្យ​បម្រើ​ជា​អ្នកដឹកនាំ​សកម្មភាព​ពិការភាព​ផងដែរ ។

ថ្នាក់ដឹកនាំ​ដែល​បម្រើ​ដល់​សមាជិក​គ្រប់​វ័យ​ទាំងអស់​ដែល​មាន​ពិការភាព ត្រូវតែ​បញ្ចប់​វគ្គ​បណ្តុះបណ្តាល​នៅលើ​គេហទំព័រ ProtectingChildren.ChurchofJesusChrist.org ។ សម្រាប់​កិច្ចតម្រូវ​បន្ថែម​ទៀត​ស្ដីពី​សុវត្ថិភាព​សម្រាប់​ថ្នាក់​ដឹកនាំ សូមមើល សកម្មភាព​សម្រាប់​សមាជិក​ដែល​មាន​ពិការភាព ។

នៅពេល​ដែល​បាន​អញ្ជើញ នោះ​អ្នកដឹកនាំ​សកម្មភាព​ពិការភាព​អាច​ចូលរួម​ការប្រជុំ​ថ្នាក់ដឹកនាំ​ស្ដេក ឬ​វួដ​បាន ។

គោលការណ៍​ណែនាំ​ស្ដីពី​សកម្មភាព​កម្មវិធី​ពិការភាព ។ កម្មវិធី​សកម្មភាព​ពិការភាព​ត្រូវបាន​រៀបចំ​ឡើង​ដើម្បី​ជួយ​អ្នកចូលរួម​ឲ្យ​អភិវឌ្ឍ​ខាង​វិញ្ញាណ ខាង​សង្គម ខាង​រូបកាយ និង​ខាង​បញ្ញា ( សូមមើល លូកា ២:៥២ ) ។ អ្នកដឹកនាំ​កំណត់​ពី​ភាពញឹកញាប់​នៃ​សកម្មភាព​ទាំងនេះ ។ ពួកគាត់​ពិចារណា​ពី​ចំនួន​អ្នកចូលរួម រយៈចម្ងាយ​ធ្វើ​ដំណើរ និង​ស្ថានភាព​ផ្សេងៗ​ទៀត ។

សមាជិក​មួយ​ចំនួន​មិន​អាច​ចូលរួម​បាន​ដោយសារតែ​ស្ថានភាព​ស្មុគស្មាញ​ខាង​វេជ្ជសាស្ដ្រ ខាង​រូបកាយ ខាង​បញ្ញា ឬ​ខាង​ឥរិយាបថ​ជាដើម ។ អ្នកដឹកនាំ​ស្វែងរក​វិធី​ផ្សេងទៀត​ដើម្បី​ផ្ដល់​ការងារ​បម្រើ​តាម​តម្រូវការ​របស់​ពួកគេ ។

បទដ្ឋាន​នៃ​ការចូលរួម និង​សុវត្ថិភាព ។ យ៉ាង​ហោច​ណាស់​ត្រូវ​តែ​មាន​មជ្ឈិមវ័យ​ពីរ​នាក់​ដែល​មាន​ការទទួល​ខុសត្រូវ​មាន​វត្តមាន​នៅគ្រប់​សកម្មភាព​ទាំងអស់ ។ មជ្ឈិមវ័យ​ពីរ​នាក់​នោះ​អាច​បុរស​ទាំងពីរ​នាក់ ជា​ស្ត្រី​ទាំង​ពីរ​នាក់ ឬ​ជា​ស្វាមីភរិយា ។ ជាទូទៅ ចាំបាច់​ត្រូវមាន​មជ្ឈិមវ័យ​ជាច្រើន​ដើម្បី​គ្រប់គ្រង​សកម្មភាព​ទាំងឡាយ សម្រាប់​សមាជិក​ដែល​មាន​ពិការភាព ជាង​សកម្មភាព​ផ្សេងៗ​ទៀត ។

មជ្ឈិមវ័យ​ទាំងឡាយ​ដែល​ជួយ​ក្នុង​សកម្មភាព ត្រូវ​បញ្ចប់​ការបណ្តុះ​បណ្តាល​នៅលើ​គេហទំព័រ ProtectingChildren.ChurchofJesusChrist.org ។ ពួកគេ​ត្រូវតែ​ទទួល​ការអនុម័ត​មកពី​ប៊ីស្សព​របស់​ពួកគេ មុនពេល​ចូលរួម ។ សម្រាប់​កិច្ចតម្រូវ​បន្ថែម​ទៀត​ស្ដីពី​សុវត្ថិភាព សូមមើល « សកម្មភាព​សម្រាប់​សមាជិក​ដែល​មាន​ពិការភាព » ។

ប្រសិនបើ​មាន​អាកប្បកិរិយា​មិន​សមរម្យ​ណាមួយ​កើតឡើង នោះ​ការទទួល​ខុសត្រូវ​ភ្លាមៗ​របស់​អ្នកដឹកនាំ​គឺ​ត្រូវ​ការពារ និង​ជួយ​បុគ្គល​ដែល​ងាយ​នឹង​រងគ្រោះ ។ សម្រាប់​ព័ត៌មាន​អំពី​ការឆ្លើយតប​នឹង​ការសង្ស័យ​ថា​មាន​ការរំលោភ​បំពាន សូមមើល ៣៨.៦.២.១និង​នៅលើ​គេហទំព័រ abuse.ChurchofJesusChrist.org ។

៣៨.៨.២៧.៦

អ្នកបកប្រែ​ផ្ទាល់មាត់​សម្រាប់​សមាជិក​ដែល​ថ្លង់ ឬ​ពិបាក​ស្ដាប់​ឮ

សមាជិក​ដែល​ថ្លង់ ឬ​ពិបាក​ស្តាប់​ឮ​ធ្វើការ​ផ្ដួចផ្ដើម​ជាមួយ​នឹង​ថ្នាក់ដឹកនាំ​ដើម្បី​បំពេញ​តាម​តម្រូវការ​ផ្នែក​ទំនាក់ទំនង​នេះ ។ សមាជិក និង​ថ្នាក់ដឹកនាំ​ធ្វើការ​ជាមួយគ្នា​ដើម្បី​ធានា​ឲ្យបាន​ថា​នឹង​មាន​អ្នកបកប្រែ​ផ្ទាល់មាត់ ។

អ្នកបកប្រែ​ផ្ទាល់មាត់​គួរតែ​នៅ​ទីតាំង​ដែល​សមាជិក​អាច​មើលឃើញ​ពួកគេ ក៏ដូចជា​អ្នកដែល​ឡើង​និយាយ​ផងដែរ ។

នៅអំឡុង​ពិធីបរិសុទ្ធ ឬ​ការសម្ភាស​មួយ អ្នកបកប្រែ​ផ្ទាល់មាត់​អង្គុយ ឬ​ឈរ​នៅជិត​នឹង​បុគ្គល​ដែល​ធ្វើ​ពិធីបរិសុទ្ធ ឬ​បុគ្គល​ដែល​ដឹកនាំ​ការសម្ភាស​នោះ ។ សម្រាប់​ព័ត៌មាន​បន្ថែម​ទៀត​ស្ដីពី​ការបកប្រែ​ផ្ទាល់មាត់​សម្រាប់​ពិធីបរិសុទ្ធ និង​ពរជ័យ សូមមើល ៣៨.២.១ ។

ប្រសិនបើ​មាន​អ្នកបកប្រែ​ផ្ទាល់មាត់​គ្រប់គ្រាន់ នោះ​ពួកគេ​ផ្លាស់ប្តូរ​គ្នា​ប្រហែល​ជា​រៀងរាល់ ៣០ នាទី​ម្តង​ដើម្បី​ចៀសវាង​ពី​ការនឿយ​ហត់ ។

នៅក្នុង​ការរៀបចំ​សម្រាប់​ស្ថានភាព​សំខាន់ៗ​ដូចជា ការសម្ភាស​ផ្ទាល់ខ្លួន ឬ​ក្រុមប្រឹក្សា​សមាជិកភាព​សាសនាចក្រ នោះ​ថ្នាក់ដឹកនាំ​ពិគ្រោះ​ជាមួយ​នឹង​សមាជិក​ដែល​ថ្លង់​នោះ ។ នៅពេល​សមាជិក​រូប​នេះ​មាន​បំណង នោះ​ថ្នាក់​ដឹកនាំ​ស្វែងរក​អ្នកបកប្រែ​ផ្ទាល់មាត់ ដែល​មិនមែន​ជា​សមាជិក​គ្រួសារ​ដើម្បី​រក្សា​ភាពសម្ងាត់ ។

គោលការណ៍​ដូចគ្នា​ទាំងនេះ​ក៏​អនុវត្ត​ចំពោះ​សមាជិក​ដែល​ថ្លង់ ឬ​ពិបាក​ស្ដាប់ ហើយ​មិន​ប្រើប្រាស់​ភាសា-គ ប៉ុន្ដែ​ត្រូវការ​អ្នកបកប្រែ​ផ្ទាល់មាត់​ដើម្បី​ជួយ​ពួកគេ​ឲ្យ​អាន​បបូរ​មាត់​ផងដែរ ។

ថ្នាក់ដឹកនាំ​អាច​រៀបចំ​ថ្នាក់រៀន​ក្នុង​វួដ ឬ​ស្តេក ដើម្បី​បង្រៀន​ភាសា-គ ដែល​ត្រូវបាន​ប្រើប្រាស់​នៅក្នុង​តំបន់​របស់​ពួកគេ ។ ធនធាន​ជា​ជំនួយ​មួយ​គឺ វចនានុក្រម​នៃ​ពាក្យ​ភាសា-គ​សម្រាប់​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ។

៣៨.៨.២៧.៧

ឯកជនភាព

ថ្នាក់ដឹកនាំ​គួរតែ​គោរព​ដល់​ឯកជនភាព​របស់​សមាជិក​ដែល​មាន​ពិការភាព ទាំង​អំឡុងពេល និង​ក្រោយពេល​ការប្រជុំ​ថ្នាក់ដឹកនាំ ដែល​អាច​ពិភាក្សា​ពី​សេចក្តី​ត្រូវការ ។ ថ្នាក់ដឹកនាំ​មិន​ចែកចាយ​ការវិនិច្ឆ័យ​រោគ ឬ​ព័ត៌មាន​ផ្ទាល់ខ្លួន​ផ្សេងទៀត​ដោយ​គ្មាន​ការអនុញ្ញាត​នោះ​ឡើយ ។

៣៨.៨.២៧.៨

សេវាកម្ម​សត្វសុនខ

ប៊ីស្សព និង​ប្រធានស្តេក​ទាំងឡាយ​អាច​កំណត់​ថា តើ​នឹង​​អនុញ្ញាត​ឲ្យ​ជន​ដែល​មាន​ពិការភាព​ម្នាក់ៗ​ប្រើ​សេវាកម្ម​សត្វសុនខ​ដែល​បាន​បង្ហាត់បង្រៀន​នៅ​ក្នុង​សាលប្រជុំ​ឬអត់ ។ ជាទូទៅ ប្រភេទ​សត្វ​ផ្សេងទៀត រួម​ទាំង​សត្វ​ជំនួយ​ខាង​​សតិអារម្មណ៍ ( សត្វ​ចិញ្ចឹម​ដែលជួយ​លួងលោម ) មិន​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចូល​ក្នុង​សាលប្រជុំ ឬ​នៅ​ក្នុង​ព្រឹត្តិការណ៍​ដែល​ឧបត្ថម្ភ​ដោយ​សាសនាចក្រឡើយ លើកលែង​តែ​ត្រូវ​តម្រូវ​ឲ្យ​ដោយ​ច្បាប់​ជា​ពិសេស ។ ( ជា​ទូទៅ នៅ​ក្នុង​សហរដ្ឋអាមេរិក​សាសនាចក្រ​មិន​មាន​កាតព្វកិច្ច​ផ្លូវ​ច្បាប់​ណា​មួយ​នៅក្នុង​ការ​ទទួលយក​សេវាកម្ម​សត្វសុខន ឬ​សត្វ​ជំនួយ​ខាងសតិអារម្មណ៍​ទៅ​កាន់​កន្លែង​ថ្វាយបង្គំ​នោះ​ទេ ) ។ ប៊ីស្សព និង​ប្រធាន​ស្តេក​អាច​ធ្វើ​ការសម្រេច​ក្នុង​មូលដ្ឋាន​បាន ។ ពួកគាត់​គិតគូរ​អំពី​តម្រូវការ​របស់​ជន​ដែល​មាន​ពិការភាព និង​តម្រូវការ​របស់​មនុស្ស​ដទៃ​នៅ​ក្នុង​ក្រុមជំនុំ ។

សម្រាប់​គោលការណ៍​ណែនាំ​បន្ថែម​អំពី​ការប្រើ​សេវាកម្ម​សត្វ​នៅក្នុង​អគារ​របស់​សាសនាចក្រ សូមមើល ២៧.១.៣ និង​នៅលើគេហទំព័រ disability.ChurchofJesusChrist.org ។

៣៨.៨.២៧.៩

អ្នកឯកទេស​ខាង​ពិការភាព

គណៈប៊ីស្សព ឬ​គណៈប្រធាន​ស្តេក​អាច​ហៅ​បម្រើ​អ្នកឯកទេស​ផ្នែក​ពិការភាព​ប្រចាំ​វួដ ឬ​ស្តេក​បាន ។ អ្នកជំនាញ​ជួយ​សមាជិក​ដែល​មាន​ពិការភាព និង​អ្នកផ្ដល់​ការថែទាំ​របស់​ពួកគេ​ឲ្យ​ចូលរួម​ក្នុង​ការប្រជុំ និង​សកម្មភាព​ក្នុង​សាសនាចក្រ ហើយ​មាន​អារម្មណ៍​ថា​មាន​គេ​រាប់អាន ។

អ្នកជំនាញ​បម្រើ​ដល់​សមាជិក និង​ថ្នាក់ដឹកនាំ​តាម​របៀប​ដូចតទៅ ៖

  • រៀន​ស្គាល់​បុគ្គល​ម្នាក់ៗ​ដែល​មាន​ពិការភាព និង​ក្រុមគ្រួសារ​របស់​ពួកគេ ។

  • ឆ្លើយតប​នឹង​សំណួរ ព្រមទាំង​កង្វល់​ទាក់ទង​នឹង​ពិការភាព​ពី​សំណាក់​អ្នកផ្ដល់​ការថែទាំ ថ្នាក់ដឹកនាំ និង​អ្នកដទៃ​ទៀត ។

  • ជួយ​បុគ្គល​ម្នាក់ៗ​ឲ្យ​ទទួល​បាន​សម្ភារ​ផ្សេងៗ​របស់​សាសនាចក្រ ចូលរួម​ការប្រជុំ និង​សកម្មភាព​ក្នុង​សាសនាចក្រ ។ ការណ៍​នេះ​អាច​កើតឡើង​បាន​តាមរយៈ​ការប្រើប្រាស់​បច្ចេកវិទ្យា និង​តាម​របៀប​ផ្សេងទៀត ( សូមមើល ៣៨.៨.២៧.១០ ) ។

  • កំណត់​ពី​ឱកាស​ដ៏មាន​អត្ថន័យ​សម្រាប់​សមាជិក​ដែល​មាន​ពិការភាព​ដើម្បី​ធ្វើការ​បម្រើ ។

  • កំណត់​ពី​តម្រូវការ​ជាក់លាក់​របស់​ក្រុមគ្រួសារ និង​បើ​អាច​ធ្វើ​បាន កំណត់ពី​ធនធាន​ក្នុង​សហគមន៍ វួដ និង​ស្ដេក ។

អ្នកជំនាញ​អាច​ជួយ​សមាជិក​ដែល​មាន​ពិការភាព និង​អ្នកផ្ដល់​ការថែទាំ​របស់​ពួកគេ ឲ្យ​ចែកចាយ​ព័ត៌មាន​អំពី​ពិការភាព​នោះ​ជាមួយ​នឹង​អ្នកដទៃ ។

៣៨.៨.២៧.១០

ធនធាន​នានា

ធនធាន​នានា​សម្រាប់​សមាជិក​ដែល​មាន​ពិការភាព សម្រាប់​គ្រួសារ​របស់​ពួកគេ និង​អ្នកមើល​ថែទាំ ព្រមទាំង​សម្រាប់​ថ្នាក់ដឹកនាំ និង​គ្រូបង្រៀន គឺមាន​នៅលើ​គេហទំព័រ disabilities.ChurchofJesusChrist.org ។ គេហទំព័រ​នេះ​ផ្ដល់ ៖

  • ព័ត៌មាន​ដើម្បី​ជួយ​បង្កើន​ការយល់ដឹង​អំពី​ឧបសគ្គ​នានា​ដែល​ជន​ដែល​មាន​ពិការភាព​ទាំងឡាយ​ប្រឈម​មុខ ។

  • ធនធាន​ទាំងឡាយ​ដើម្បី​ជួយ​សមាជិក​ដែល​មាន​ពិការភាព និង​ក្រុមគ្រួសារ​របស់​ពួកគេ​ឲ្យ​ស្វែងរក​ការលួងលោម​នៅក្នុង​ដំណឹងល្អ​នៃ​ព្រះ​យេស៊ូវគ្រីស្ទ ។

  • ធ្វើ​បញ្ជី​នៃ​ឯកសារ​របស់​សាសនាចក្រ​នៅក្នុង​ទម្រង់​ដែល​អាច​ឲ្យ​សមាជិក​ដែល​មាន​ពិការភាព​ចូលទៅ​ប្រើប្រាស់​បាន ( សូមមើល​ផងដែរ store.ChurchofJesusChrist.org ) ។

សំណួរ​ទាំងឡាយអាចផ្ញើ​ទៅ​កាន់ ៖

សមាជិក​ដែល​មាន​ពិការភាព

50 East North Temple Street

Salt Lake City, UT 84150-0024

ទូរសព្ទ ៖ ១–៨០១–២៤០–២៤៧៧ ឬ ១–៨០០–៤៥៣–៣៨៦០ លេខខ្នែង ២–២៤៧៧

អ៊ីមែល ៖ disability@ChurchofJesusChrist.org

៣៨.៨.២៨

ការផ្ដល់​ការងារ​បម្រើ​ដល់​សមាជិក​ដែល​បាន​រងគ្រោះ​ដោយ​អំពើឧក្រិដ្ឋ និង​ការជាប់​ពន្ធនាគារ

ថ្នាក់ដឹកនាំ​សាសនាចក្រ​ត្រូវបាន​លើក​ទឹកចិត្ត​ឲ្យ​ធ្វើតាម​គំរូ​របស់​ព្រះអង្គ​សង្រ្គោះ ក្នុង​ការផ្តល់​សេចក្តី​សង្ឃឹម ចេះ​យល់​ចិត្ត និង​ស្រឡាញ់​អ្នក​ដែល​រងគ្រោះ​ដោយ​អំពើ​ឧក្រិដ្ឋ និង​អ្នក​ដែល​ជាប់​ពន្ធនាគារ ( សូមមើល ម៉ាថាយ ២៥:៣៤–៣៦, ៤០ ) ។

ប្រធាន​ស្តេក​ដឹកនាំ​កិច្ចខិតខំ​ផ្ដល់​ការងារ​បម្រើ​នៅក្នុង​ពន្ធនាគារ ។ កិច្ច​ខិតខំ​ទាំងនេះ​រួមមាន ការគាំទ្រ​ដល់​មជ្ឈិមវ័យ និង​យុវវ័យ​ដែល​ជាប់​ឃុំឃាំង ឬ​ដែល​ត្រូវបាន​ដោះលែង​ពី​ពន្ធនាគារ ឬ​គុក​នាពេល​ថ្មីៗ​នេះ ។ កិច្ចការ​នេះ​ក៏រួមមាន​ការថែទាំ​ដល់​ក្រុមគ្រួសារ និង​កូនៗ ដែល​មាន​ឪពុក ឬ​ម្ដាយ ឬ​មនុស្ស​ជាទី​ស្រឡាញ់​ម្នាក់​ជាប់​ក្នុង​ពន្ធនាគារ​ផងដែរ ។

ថ្នាក់ដឹកនាំ​ដែល​មាន​ពន្ធនាគារ ឬ​គុក​នៅក្នុង​ព្រំដែន​អង្គភាព​របស់​ពួកគាត់ គួរតែ​ខិតខំ​ដើម្បី​ដឹងពី​ឱកាស​ផ្ដល់​ការងារ​បម្រើ និង​តម្រូវការ​របស់​សមាជិក ។ សម្រាប់​ធនធាន និង​គោលការណ៍​ណែនាំ​នានា ថ្នាក់ដឹកនាំ​អាច​ទាក់ទង​ទៅកាន់​ផ្នែក​ការងារ​បម្រើ​ក្នុង​ពន្ធនាគារ​របស់​សាសនាចក្រ​បាន ៖

អ៊ីមែល ៖ PrisonMinistry@ChurchofJesusChrist.org

ទូរសព្ទ ៖ ១–៨០១–២៤០–២៦៤៤ ឬ ១–៨០០–៤៥៣–៣៨៦០ លេខខ្នែង ២–២៦៤៤

៣៨.៨.២៩

ជំនឿ​ផ្សេង

អ្វី​ជា​ច្រើន​ដែល​ជា​ការបំផុស​គំនិត ភាព​ថ្លៃថ្នូរ និង​ភាពស័ក្តិសម​នឹង​ទទួល​បាន​ការគោរព​ដ៏​ខ្ពង់ខ្ពស់ គឺ​មាន​នៅ​ក្នុង​ជំនឿ​ដទៃ​ទៀត​ជា​ច្រើន ។ ពួក​អ្នកផ្សព្វផ្សាយ​សាសនា និង​សមាជិក​ដទៃ​ទៀត​ត្រូវតែ​យល់ និង​គោរព​ដល់​ជំនឿ និង​ប្រពៃណី​របស់​អ្នក​ដទៃ ។ ពួកគេ​ក៏​ត្រូវតែ​ចៀសវាង​ការនិយាយ​ខុសឆ្គង​ផងដែរ ។

ប្រធាន​ស្តេក និង​ប្រធាន​បេសកកម្ម​ដែល​មាន​សំណួរ​អំពី​ទំនាក់ទំនង​ជាមួយ​នឹង​ជំនឿ​ផ្សេងទៀត គួរ​តែ​ទាក់ទង​ទៅ​គណៈប្រធាន​តំបន់ ។ ថ្នាក់​ដឹកនាំ​ក្នុង​តំបន់​ដទៃទៀត​ដែល​មាន​សំណួរ​ដូច្នេះ គួរតែ​ទាក់ទងទៅ​ប្រធាន​ស្តេក ឬ​ប្រធាន​បេសកកម្ម ។

៣៨.៨.៣០

សកម្មភាព​នយោបាយ និង​ពលរដ្ឋ

សមាជិក​សាសនាចក្រ​ត្រូវបាន​លើក​ទឹកចិត្ត​ឲ្យ​ចូលរួម​នៅក្នុង​កិច្ចការ​នយោបាយ និង​កិច្ចការ​រដ្ឋាភិបាល ។ នៅក្នុង​ប្រទេស​ជាច្រើន កិច្ចការ​នេះ​អាច​រួមមាន ៖

  • ការបោះឆ្នោត ។

  • ការចូលរួម ឬ​ការបម្រើ​ក្នុង​គណបក្ស​នយោបាយ ។

  • ការផ្តល់​ការគាំទ្រ​ខាង​ហិរញ្ញវត្ថុ ។

  • ការប្រាស្រ័យ​ទាក់ទង​ជាមួយ​មន្ដ្រី​បក្ស និង​បេក្ខជន​បក្ស ។

  • ការចូលរួម​ក្នុង​ការតវ៉ា​ដែល​ស្របច្បាប់ និង​ដោយ​សន្ដិវិធី ។

  • ការបម្រើ​នៅក្នុង​ការិយាល័យ​ដែល​បាន​ជ្រើសរើស ឬ​ដែល​បាន​ចាត់​នៅក្នុង​រដ្ឋាភិបាល​ថ្នាក់​មូលដ្ឋាន និង​ថ្នាក់​ជាតិ ។

សមាជិក​ក៏​ត្រូវបាន​លើក​ទឹកចិត្ត​ឲ្យ​ចូលរួម​នៅក្នុង​បុព្វហេតុ​ស័ក្តិសម​ផងដែរ ដើម្បី​ធ្វើឲ្យ​សហគមន៍​របស់​ពួកគេ​នោះ​ជា​កន្លែង​ល្អ​ដើម្បី​រស់នៅ និង​ចិញ្ចឹម​បីបាច់​ក្រុមគ្រួសារ ។

ដោយ​ស្របតាម​ច្បាប់​ក្នុង​មូលដ្ឋាន សមាជិក​ត្រូវបាន​លើក​ទឹកចិត្ត​ឲ្យ​ចុះឈ្មោះ​បោះឆ្នោត និង​សិក្សា​ពី​បញ្ហា​នានា និង​បេក្ខជន​ទាំងឡាយ​ដោយ​ប្រុង​ប្រយ័ត្ន ។ គោលការណ៍​ដែល​ស្របគ្នា​ទៅនឹង​ដំណឹងល្អ​អាច​មាន​នៅក្នុង​គណបក្ស​នយោបាយ​ជាច្រើន ។ ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​មាន​កាតព្វកិច្ច​ជា​ពិសេស​មួយ ដើម្បី​ស្វែងរក និង​លើក​តម្កើង​ដល់​ថ្នាក់ដឹកនាំ​ដែល​ស្មោះត្រង់ ល្អ និង​ឈ្លាសវៃ ( សូមមើល គោលលទ្ធិ និង​សេចក្ដីសញ្ញា ៩៨:១០ ) ។

សាសនាចក្រ​មាន​ភាពអព្យាក្រឹត​ពី​គណបក្ស​នយោបាយ វេទិកា​នយោបាយ និង​បេក្ខជន​សម្រាប់​តួនាទី​នយោបាយ ។ សាសនាចក្រ​មិន​ផ្ដល់​ការគាំទ្រ​ដល់​គណបក្ស​នយោបាយ ឬ​បេក្ខជន​ណា​មួយ​ទេ ។ ហើយ​ក៏​មិន​ឲ្យ​ដំបូន្មាន​ដល់​សមាជិក​ថា​ត្រូវ​បោះឆ្នោត​ដោយ​របៀប​ណា​ដែរ ។

នៅក្នុង​ករណី​លើកលែង នៅពេល​មាន​ពាក់ព័ន្ធ​នឹង​បញ្ហា​ខាង​សីលធម៌ ឬ​ការអនុវត្ត​របស់​សាសនាចក្រ នោះ​សាសនាចក្រ​អាច​បង្ហាញ​គោលជំហរ​មួយ​ស្ដីពី​បញ្ហា​ខាង​នយោបាយ ។ នៅក្នុង​ករណី​បែប​នោះ សាសនាចក្រ​អាច​ចូលរួម​ក្នុង​ទេសនកថា​នយោបាយ​ដើម្បី​តំណាង​ឲ្យ​ទស្សនៈ​របស់​សាសនាចក្រ ។ មាន​តែ​គណៈប្រធាន​ទីមួយ​ប៉ុណ្ណោះ​ដែល​អាច​ផ្តល់​សិទ្ធិ​អនុញ្ញាត​ឲ្យ​មាន ៖

  • បង្ហាញ​គោលជំហរ​របស់​សាសនាចក្រ​ស្ដីពី​បញ្ហា​ខាង​សីលធម៌ ។

  • ទាមទារ​ឲ្យ​សាសនាចក្រ​គាំទ្រ ឬ​ប្រឆាំង​នឹង​ច្បាប់​ជាក់លាក់​ណាមួយ ។

  • ចែកចាយ​ពី​ទស្សនវិស័យ​របស់​សាសនាចក្រ​ស្ដីពី​បញ្ហា​យុត្តាធិការ ។

ថ្នាក់ដឹកនាំ​សាសនាចក្រ​ក្នុង​មូលដ្ឋាន​ពុំ​គួរ​រៀបចំ​សមាជិក​ឲ្យ​ចូលរួម​ក្នុង​បញ្ហា​នយោបាយ​ឡើយ ។ ហើយ​ថ្នាក់ដឹកនាំ​ក៏មិន​គួរ​ព្យាយាម​មាន​ឥទ្ធិពល​លើ​របៀប​ដែល​សមាជិក​ចូលរួម​ផងដែរ ។

សមាជិក​សាសនាចក្រ​ទាំងឡាយ​ដែល​ចង់​ធ្វើជា​អ្នករើសតាំង ឬ​តែងតាំង​សម្រាប់​ការិយាល័យ​សាធារណៈ​មិន​គួរ​បង្ហាញ​ថា សាសនាចក្រ ឬ​ថ្នាក់ដឹកនាំ​សាសនាចក្រ​យល់ព្រម​នឹង​ពួកគេ​នោះ​ឡើយ ។ ថ្នាក់ដឹកនាំ និង​សមាជិក​គួរតែ​ចៀសវាង​ពី​ការថ្លែង ឬ​ការប្រព្រឹត្ត​ដែល​អាច​នឹង​បកប្រែ​ថា សាសនាចក្រ​មាន​ការយល់ព្រម​នឹង​គណបក្ស​នយោបាយ វេទិកា គោលនយោបាយ ឬ​បេក្ខជន​ណាមួយ​នោះ​ឡើយ ។

ទោះបីជា​ពេល​មាន​គោលជំហរ​មួយ​ស្ដីពី​បញ្ហា​នយោបាយ​ក្ដី ក៏​សាសនាចក្រ​មិន​សុំ​មន្ដ្រី​ដែល​បាន​រើសតាំង​ឲ្យ​បោះឆ្នោត​តាម​របៀប​មួយ ឬ​ទទួល​យក​គោលជំហរ​ណាមួយ​ដែរ ។ សមាជិក​ដែល​ជា​មន្ដ្រី​រើសតាំង ធ្វើការ​សម្រេច​ចិត្ត​ដោយ​ខ្លួន​គេ​ផ្ទាល់ ។ មន្ដ្រី​ទាំងនេះ​អាច​មិន​យល់ព្រម​នឹង​គ្នា ឬ​មិន​យល់ព្រម​នឹង​គោលជំហរ​សាសនាចក្រ​ដែល​បាន​ថ្លែង​ជា​សាធារណៈ ។ ពួកគេ​ពុំ​ថ្លែង​សម្រាប់​សាសនាចក្រ​ឡើយ ។

ជម្រើស និង​សម្ព័ន្ធភាព​ខាង​នយោបាយ​មិន​គួរជា​ប្រធានបទ​នៃ​ការបង្រៀន ឬ​ការប្រឹក្សា​ណាមួយ​នៅក្នុង​មជ្ឈដ្ឋាន​សាសនាចក្រ​ឡើយ ។ ថ្នាក់ដឹកនាំ​ធានា​ឲ្យបាន​ថា ការប្រជុំ និង​សកម្មភាព​ក្នុង​សាសនាចក្រ​ផ្ដោត​ទៅលើ​ព្រះអង្គ​សង្គ្រោះ និង​ដំណឹងល្អ​ដែល​បាន​ស្ដារឡើង​វិញ​របស់​ទ្រង់ ។

សមាជិក​មិន​គួរ​វិនិច្ឆ័យ​គ្នា​ទាក់ទង​នឹង​បញ្ហា​នយោបាយ​ឡើយ ។ ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ដ៏ស្មោះត្រង់​អាច​ជា​សមាជិក​គណបក្ស​នយោបាយ​ណាមួយ​ក៏បាន ហើយ​បោះឆ្នោត​ជូន​បេក្ខជន​ផ្សេងៗ​គ្នា ។ គ្រប់គ្នា​គួរ​មាន​អារម្មណ៍​ថា​ត្រូវបាន​ស្វាគមន៍​នៅក្នុង​មជ្ឈដ្ឋាន​សាសនាចក្រ ។

កំណត់ត្រា​សាសនាចក្រ សៀវភៅ​រាយ​ឈ្មោះ និង​អាសយដ្ឋាន និង​សម្ភារ​ស្រដៀងៗ​គ្នា​នេះ មិន​អាច​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​គោលបំណង​ខាង​នយោបាយ​បាន​ឡើយ ។

អគារ​សាសនាចក្រ​មិន​អាច​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​គោលបំណង​ខាង​នយោបាយ​ទេ ។ ទោះជា​យ៉ាងណា​ក៏ដោយ អគារ​ទាំងឡាយ​អាច​ត្រូវបាន​ប្រើប្រាស់​សម្រាប់​ការបោះឆ្នោត ឬ​កន្លែង​ចុះឈ្មោះ​បោះឆ្នោត ខណៈ​ដែល​គ្មាន​ជម្រើស​ណា​ផ្សេងទៀត ( សូម​មើល ៣៥.៥.៦.៣ ) ។

៣៨.៨.៣១

ឯកជនភាព​របស់​សមាជិក

ថ្នាក់ដឹកនាំ​សាសនាចក្រ​មាន​កាតព្វកិច្ច ដើម្បី​ការពារ​ឯកជនភាព​របស់​សមាជិក ។ កំណត់ត្រា​សាសនាចក្រ សៀវភៅ​រាយនាម និង​អាសយដ្ឋាន និង​សម្ភារ​ស្រដៀង​គ្នា មិន​អាច​ត្រូវបាន​ប្រើប្រាស់​សម្រាប់​គោលបំណង​ផ្ទាល់ខ្លួន ពាណិជ្ជកម្ម ឬ​ខាង​នយោបាយ​បាន​ឡើយ ( សូមមើល​ផងដែរ ៣៨.៨.១៣ ) ។

ថ្នាក់ដឹកនាំ​វួដ និង​ស្តេក​មិន​គួរ​ស្ដុក ឬ​ចែកចាយ​ព័ត៌មាន​សម្ងាត់​របស់​សាសនាចក្រ​នៅក្រៅ​កម្មវិធី ប្រព័ន្ធ ឬ​សេវា​អ៊ីនធឺណិត​ដែល​សាសនាចក្រ​បាន​ផ្ដល់ឲ្យ​នោះ​ទេ ។ ឧទាហរណ៍​នៃ​ព័ត៌មាន​សម្ងាត់​របស់​សាសនាចក្រ​រួមមាន​ព័ត៌មាន​ដូច​តទៅ​នេះ​របស់​បុគ្គល​ម្នាក់ ៖

  • ស្ថានភាព​សមាជិកភាព ។

  • តម្រូវការ​ខាង​សាច់ឈាម ។

  • ព័ត៌មាន​ផ្ទាល់ខ្លួន​ផ្សេងទៀត ដែល​មិនមាន​ជា​សាធារណៈ ។

ការប្រាស្រ័យ​ទាក់ទង​ជាមួយ​បុគ្គល ឬ​ការិយាល័យ​រដ្ឋាភិបាល ដែល​យោង​ទៅលើ​ច្បាប់​ស្ដីពី​ឯកជនភាព​លើ​ទិន្នន័យ គួរតែ​បញ្ជូន​ទៅ​ការិយាល័យ​ឯកជនភាព​លើ​ទិន្នន័យ​សាសនាចក្រ​ភ្លាមៗ ។

អ៊ីម៉ែល ៖ DataPrivacyOfficer@ChurchofJesusChrist.org ។

ថ្នាក់ដឹកនាំ​វួដ និង​ស្តេក​មិន​គួរ​ឆ្លើយតប​ទៅនឹង​សំណើ​ទាំងនេះ​ឡើយ ។

សម្រាប់​កំណត់​សម្គាល់​ឯកជនភាព​របស់​សាសនាចក្រ សូមមើល « កំណត់​សម្គាល់​ឯកជនភាព » នៅលើ​គេហទំព័រ ChurchofJesusChrist.org ។ សមាជិក​ក៏អាច​សូម​ឲ្យ​ថ្នាក់ដឹកនាំ​ស្តេក ឬ​វួដ​ជួយ​ពួកគេ​ឲ្យ​ចូលមើល​គោលនយោបាយ​នេះ​ផងដែរ ។

៣៨.៨.៣២

ការនិពន្ធ​ដែល​បាន​បោះពុម្ព​ជា​ឯកជន

សមាជិក​មិន​គួរ​សុំឲ្យ​អ្នកមាន​សិទ្ធិ​អំណាច​ទូទៅ អ្នកកាន់​តំណែង​ទូទៅ ឬ​ពួកចិតសិប​នាក់​ប្រចាំ​តំបន់ ធ្វើ​សហនិពន្ធ ឬ​ចារ​នៅលើ​សៀវភៅ​សាសនាចក្រ ឬ​ការនិពន្ធ​របស់​សាសនាចក្រ​ដទៃ​ទៀត​ទេ ។

៣៨.៨.៣៣

ការថត​ជា​សំឡេង ឬ​វីដេអូ ការសរសេរ​ជា​លាយលក្ខណ៍​អក្សរ ឬ​ការចាក់ផ្សាយ​តាម​អ៊ីនធឺណិត​នៃ​សារលិខិត​របស់​អ្នក​មាន​សិទ្ធិ​អំណាច​ទូទៅ អ្នកកាន់​តំណែងទូទៅ និង​ពួកចិតសិប​នាក់​ប្រចាំ​តំបន់

សមាជិក​មិនគួរ​ថត​ជា​សំឡេង ឬ​វីដេអូ សរសេរ​ជា​លាយ​លក្ខណ៍​អក្សរ ឬ​ចាក់ផ្សាយ​តាម​អ៊ីនធឺណិត​នូវ​សារលិខិត​របស់​អ្នកមាន​សិទ្ធិ​អំណាច​ទូទៅ អ្នកកាន់​តំណែងទូទៅ និង​ពួកចិតសិប​នាក់​ប្រចាំ​តំបន់​ឡើយ ។ ទោះយ៉ាងណា ការប្រជុំ​មួយ​ចំនួន​ដែល​មាន​ថ្នាក់ដឹកនាំ​ទាំងនេះ​ឡើង​និយាយ អាច​ធ្វើ​ចាក់ផ្សាយ​បន្ដ​បាន​នៅក្រោម​ការដឹកនាំ​របស់​ប៊ីស្សព ឬ​ប្រធាន​ស្ដេក ។ សម្រាប់​ព័ត៌មាន សូមមើល ២៩.៧ ។

សមាជិក​អាច​ថត​ចម្លង​ការចាក់ផ្សាយ​សន្និសីទ​ទូទៅ តាម​ឧបករណ៍​នៅ​ផ្ទះ​សម្រាប់​ការប្រើប្រាស់​ផ្ទាល់ខ្លួន​បាន មិនមែន​សម្រាប់​ធ្វើ​អាជីវកម្ម​ទេ ។

៣៨.៨.៣៤

ការហៅ​ឈ្មោះ​សាសនាចក្រ និង​សមាជិក​របស់​សាសនាចក្រ

ឈ្មោះ​របស់​សាសនាចក្រ​ត្រូវ​បាន​ប្រទាន​ឲ្យ​តាមរយៈ​វិវរណៈ​ទៅកាន់​ព្យាការី យ៉ូសែប ស្ម៊ីធ នៅក្នុង​ឆ្នាំ ១៨៣៨ ៖ « ដ្បិត​សាសនាចក្រ​របស់​យើង​នឹង​ត្រូវ​បាន​ហៅថា​ដូច្នោះ​ហើយ​នៅ​គ្រា​ចុង​ក្រោយ​បង្អស់ គឺជា​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ » ( គោលលទ្ធិ និង​សេចក្ដីសញ្ញា ១១៥:៤ ) ។ ការហៅ​សាសនាចក្រ និង​សមាជិក​របស់​សាសនាចក្រ​តាម​របៀប​ដែល​បាន​រៀបរាប់​នៅ​ខាងក្រោម​នេះ កំណត់​ពី​ទំនាក់ទំនង​មួយ​រវាង​ព្រះយេស៊ូវ​គ្រីស្ទ និង​សមាជិក​នៃ​សាសនាចក្រ​របស់​ទ្រង់ ។

សេចក្តី​យោង​ទាំងឡាយ​ចំពោះ​សាសនាចក្រ​គួរតែ​មាន​នូវ​ឈ្មោះ​ពេញ​របស់​សាសនាចក្រ តាម​ដែល​អាច​ធ្វើ​ទៅ​បាន ។ បើ​ត្រូវ​ប្រើ​សេចក្ដីយោង​ទម្រង់​ខ្លី ដែល​ជា​ការយោង​ពី​អក្សរ​កាត់​ទៅជា​ឈ្មោះ​ពេញ​លេញ នោះ​ពាក្យ​ខាងក្រោម​នេះ​គឺ​ត្រឹមត្រូវ ហើយ​យើង​លើក​ទឹកចិត្ត​ឲ្យ​ប្រើ​វា ៖

  • សាសនាចក្រ

  • សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ

  • សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​ដែល​បាន​ស្ដារ​ឡើងវិញ

នៅពេល​ហៅ​សមាជិក​សមាជិក​សាសនាចក្រ នោះ​ពាក្យ​ខាងក្រោម​នេះ​គឺ​ត្រឹមត្រូវ ហើយ​យើង​លើក​ទឹកចិត្ត​ឲ្យ​ប្រើ​វា ៖

  • សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ

  • ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ( នេះ​គឺជា​ឈ្មោះ​ដែល​ត្រូវបាន​ប្រទាន​មក​ដោយ​ព្រះអម្ចាស់ ដល់​រាស្ដ្រ​ក្នុង​សេចក្ដី​សញ្ញា​របស់​ទ្រង់​នៅ​ថ្ងៃ​ចុងក្រោយ​នេះ )

  • សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ

ការហៅ​សមាជិក​សាសនាចក្រ​តាម​ងារ​ផ្សេងទៀត​ដូចជា « ពួកមរមន » ឬ « អិល.ឌី.អេស. » គឺ​មិន​ត្រូវបាន​លើក​ទឹកចិត្ត​ទេ ។

មរមន ប្រើប្រាស់​ក្នុង​ឈ្មោះ​ត្រឹមត្រូវ ដូចជា​នៅក្នុង​ព្រះ​គម្ពីរ​មរមន ។ ឈ្មោះ​នេះ​ក៏​ប្រើប្រាស់​ត្រឹមត្រូវ​ជា​គុណនាម​នៅ​ក្នុង​ឃ្លា​ប្រវត្តិសាស្ដ្រ​ផងដែរ ដូចជា « ផ្លូវ​តួ្រសត្រាយ​មរមន » ។

ពាក្យ មរមន​និយម គឺ​មិន​ត្រឹមត្រូវ​ឡើយ ហើយ​មិន​ត្រូវបាន​លើក​ទឹកចិត្ត​ឲ្យ​ប្រើ​ទេ ។ នៅពេល​ពិពណ៌នា​អំពី​ការរួមផ្សំ​គ្នា​នៃ​គោលលទ្ធិ វប្បធម៌ និង​បែបបទ​ជីវិត​ដែល​ពិសេស​ចំពោះ​សាសនាចក្រ នោះ​ឃ្លា​ថា « ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ដែល​បាន​ស្ដារឡើងវិញ » គឺជា​ឃ្លា​ត្រឹមត្រូវ និង​ទទួល​យក​បាន ។

៣៨.៨.៣៥

ជនភៀស​ខ្លួន

មនុស្ស​ជាច្រើន​បាន​គេច​ពី​ផ្ទះ​សម្បែង​របស់​ពួកគេ ដើម្បី​ស្វែងរក​ភាពស្រាកស្រាន្ដ​ពី​អំពើ​ហិង្សា សង្គ្រាម ការបៀតបៀន​ខាង​សាសនា និង​ស្ថានភាព​គំរាម​កំហែង​ដល់​ជីវិត​ផ្សេងទៀត ។ ជា​ផ្នែក​មួយ​នៃ​ការទទួល​ខុសត្រូវ​របស់​ពួកគេ​ដើម្បី​ថែទាំ​ដល់​អ្នក​ដែល​ខ្វះខាត ( សូមមើល ម៉ូសាយ ៤:២៦ ) សមាជិក​សាសនាចក្រ​ផ្ដល់​ពេលវេលា ទេពកោសល្យ និង​មិត្តភាព​របស់​ពួកគេ​ដើម្បី​ស្វាគមន៍​ជនភៀស​ខ្លួន​មកក្នុង​សហគមន៍​របស់​ពួកគេ ។ សូមមើល ម៉ាថាយ ២៥:៣៥; នៅលើ​គេហទំព័រ ChurchofJesusChrist.org/refugees ។

៣៨.៨.៣៦

សំណើ​សុំ​ជំនួយ​ហិរញ្ញវត្ថុ​ពី​សាសនាចក្រ

កម្មវិធី​ដែល​បាន​បង្កើត​ឡើង​ដោយ​សាសនាចក្រ ផ្តល់​ជំនួយ​ខាង​ហិរញ្ញវត្ថុ​សម្រាប់​មនុស្ស​ដែល​ខ្វះខាត និង​សម្រាប់​មូលហេតុ​សមរម្យ ។

ជំនួយ​របស់​សាសនាចក្រ​ទៅកាន់​សមាជិក​ដែល​ខ្វះខាត​ត្រូវបាន​ចាត់ចែង​ដោយ​ប៊ីស្សព ( សូមមើល ២២.៣.២ ) ។ ប៊ីស្សព​ធ្វើតាម​គោលការណ៍ និង​គោលនយោបាយ​ដែល​បាន​ដាក់​ចេញ ដើម្បី​ជួយ​ធានា​ឲ្យ​បាន​ថា មូលនិធិ​របស់​សាសនាចក្រ​ត្រូវបាន​ប្រើប្រាស់​ត្រឹមត្រូវ ( សូមមើល ២២.៤ និង ២២.៥ ) ។

សមាជិក​ដែល​ខ្វះខាត​ត្រូវបាន​លើក​ទឹកចិត្ត​ឲ្យ​និយាយ​ជាមួយ​ប៊ីស្សព​របស់​ពួកគេ ជាជាង​ទាក់ទង​មក​ទីស្នាក់ការ​កណ្តាល​សាសនាចក្រ ឬ​ស្នើសុំ​ប្រាក់កាស​ពី​ថ្នាក់ដឹកនាំ ឬ​សមាជិក​សាសនាចក្រ​ដទៃ​ទៀត ។ ប៊ីស្សព​នឹង​សូម​ឲ្យ​ថ្នាក់ដឹកនាំ​មកពី​កូរ៉ុម​អែលឌើរ ឬ​សមាគម​សង្គ្រោះ​ឲ្យ​ជួយ​វាយតម្លៃ​ពី​តម្រូវការ ។

៣៨.៨.៣៧

ការសិក្សា​ស្រាវជ្រាវ​នៅក្នុង​សាសនាចក្រ

គោលបំណង​នៃ​ការសិក្សា​ស្រាវជ្រាវ​នៅក្នុង​សាសនាចក្រ​គឺ ដើម្បី​ប្រមូល​ព័ត៌មាន​ដែល​អាច​ទុកចិត្ត​បាន ដើម្បី​គាំទ្រ​ដល់​ការសម្រេច​ចិត្ត​របស់​ថ្នាក់ដឹកនាំ​ទូទៅ​ក្នុង​សាសនាចក្រ ។ ផ្នែក​ស្រាវជ្រាវ​ទំនាក់ទំនង ( ផ.ស.ទ. ) គឺជា​ភ្នាក់ងារ​ស្រាវជ្រាវ​ដែល​មាន​សិទ្ធិ​អនុញ្ញាត​តែមួយ​គត់​របស់​សាសនាចក្រ ។ ផ.ស.ទ. ក៏អាច​ចាត់​ឲ្យ​ភ្នាក់ងារ​ភាគី​ទីបី​ឲ្យ​ធ្វើការ​ស្រាវជ្រាវ​បាន​ផងដែរ ។

នៅពេល​អ្នកស្រាវជ្រាវ​ដែល​បាន​អនុញ្ញាត​ដោយ​សាសនាចក្រ​ទាក់ទង​ទៅ​សមាជិក ឬ​ថ្នាក់ដឹកនាំ នោះ​ពួកគេ​ផ្ដល់​ព័ត៌មាន​ទំនាក់ទំនង​របស់​បុគ្គលិក ផ.ស.ទ. ។ បុគ្គលិក​នេះ​អាច​ឆ្លើយ​នឹង​សំណួរ​អំពី​ការស្រាវជ្រាវ​នេះ​បាន ។

ផ.ស.ទ. ព្យាយាម​ការពារ​អត្តសញ្ញាណ និង​ចម្លើយ​របស់​អ្នកចូលរួម​ក្នុង​ការស្រាវជ្រាវ​ទាំងអស់ ។ បុគ្គល​ទាំងឡាយ​អាច​បដិសេធ​មិន​ចូលរួម​នៅពេល​ណា​ក៏បាន ។ ពួកគេ​អាច​ជ្រើសរើស​មិន​ឆ្លើយ​នឹង​សំណួរ​ណាមួយ ឬ​សំណួរ​ទាំងអស់​ក៏​បាន ។

ឪពុក​ម្ដាយ ឬ​អាណាព្យាបាល​ត្រូវតែ​ផ្ដល់​ការយល់​ព្រម មុនពេល​កុមារ​អាយុ​ក្រោម ១៨ ឆ្នាំ​ត្រូវបាន​អញ្ជើញ​ឲ្យ​ចូលរួម​ក្នុង​ការសិក្សា​មួយ ។

ថ្នាក់ដឹកនាំ​ក្នុង​មូលដ្ឋាន​ពុំ​គួរ​អនុម័ត​ឲ្យមាន​ការស្រាវជ្រាវ​ណាមួយ​ទាក់ទង​នឹង​សាសនាចក្រ​ឡើយ ។ ការណ៍​នេះ​រួមមាន​ការប្រើ​សមាជិក​ជា​ប្រធានបទ​នៃ​ការស្រាវជ្រាវ ។

ផ.ស.ទ. គោរព​តាម​ច្បាប់​ស្ដីពី​ឯកជនភាព​ទិន្នន័យ​ទាំងអស់ ។ ថ្នាក់ដឹកនាំ​ក្នុង​មូលដ្ឋាន​ក៏​គួរតែ​គោរព​តាម​ច្បាប់​ទាំងនេះ​ផងដែរ ហើយ​មិន​គួរ​ផ្ដល់​ព័ត៌មាន​ផ្ទាល់ខ្លួន​របស់​សមាជិក​ទៅឲ្យ​អ្នកស្រាវជ្រាវ​ដែល​គ្មាន​សិទ្ធិ​អនុញ្ញាត និង​ភា្នក់ងារ​ស្រាវជ្រាវ​ឡើយ ។

ការស្រាវជ្រាវ​មួយ​ចំនួន​តម្រូវ​ឲ្យ​ប្រមូល​ព័ត៌មាន​នៅក្នុង​ការប្រជុំ​ទាំងឡាយ​នៃ​សាសនាចក្រ ។ ការណ៍​នេះ​ពិត​ជាពិសេស ប្រសិនបើ​ការប្រជុំ​នេះ​គឺជា​ការផ្ដោត​សំខាន់​នៃ​ការសិក្សា​នោះ ។ នៅក្នុង​ករណី​បែប​នេះ ផ.ស.ទ. នឹង​ធ្វើការ​ជាមួយ​ថ្នាក់ដឹកនាំ​ក្នុង​មូលដ្ឋាន​ដើម្បី​ធានា​ឲ្យបាន​ថា វត្តមាន​របស់​អ្នកស្រាវជ្រាវ​មិន​រំខាន​ដល់​ការប្រជុំ​ឡើយ ។

ដើម្បី​បញ្ជាក់​ពី​សំណើ​ស្រាវជ្រាវ​ណាមួយ សូម​ទាក់ទង​ទៅកាន់​ផ្នែក​ស្រាវជ្រាវ​ទំនាក់ទំនង ៖

ទូរសព្ទ ៖ ១–៨០១–២៤០–២៧២៧ ឬ ១–៨០០–៤៥៣–៣៨៦០ លេខខ្នែង ២–២៧២៧

អ៊ីមែល ៖ research@ChurchofJesusChrist.org

៣៨.៨.៣៨

ការគោរព​តាម​ការដាក់​កំហិត​ក្នុង​មូលដ្ឋាន​សម្រាប់​ការចែកចាយ​ដំណឹងល្អ

សាសនាចក្រ​ធ្វើការ​ដើម្បី​បំពេញ​តាម​ព្រះបញ្ញត្តិ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ដើម្បី​យក​ដំណឹងល្អ​នេះ​ទៅកាន់​ពិភពលោក​ទាំងមូល ( សូមមើល ម៉ាថាយ ២៨:១៩ ) ។ ពួក​អ្នកផ្សព្វផ្សាយ​សាសនា​បម្រើ​តែក្នុង​ប្រទេស​ណា ដែល​ពួកគេ​ត្រូវបាន​គេ​ទទួល​ស្គាល់ និង​ស្វាគមន៍​ដោយ​រដ្ឋាភិបាល​ក្នុង​ស្រុក​ជាផ្លូវការ​ប៉ុណ្ណោះ ។

សាសនាចក្រ និង​សមាជិក​ទាំងឡាយ​គោរព​តាម​ច្បាប់ និង​កិច្ចតម្រូវ​ទាំងអស់​ទាក់ទង​នឹង​កិច្ចខិតខំ​ផ្សព្វផ្សាយ​សាសនា ។ ឧទាហរណ៍ នៅ​ប្រទេស​មួយ​ចំនួន​ទៀត​ក្នុង​ពិភពលោក​នេះ ពួក​អ្នកផ្សព្វផ្សាយ​សាសនា​ត្រូវបាន​បញ្ជូន​ឲ្យទៅ​បម្រើ​តែ​ខាង​សប្បុរសធម៌ ឬ​បេសកកម្ម​ដែល​ប្រើ​ជំនាញ​ឯកទេស​ផ្សេងៗ​ប៉ុណ្ណោះ ។ អ្នក​ផ្សព្វផ្សាយ​សាសនា​ទាំងនោះ​ពុំ​ដើរ​ផ្សព្វផ្សាយ​ទេ ។ សាសនាចក្រ​ពុំ​បញ្ជូន​អ្នកផ្សព្វផ្សាយ​សាសនា​ទៅ​ប្រទេស​មួយ​ចំនួន ។

៣៨.៨.៣៩

សុវត្ថិភាព​នៅក្នុង​ប្រតិបត្តិការ​សុខុមាលភាព និង​ភាពខ្លួន​ទីពឹង​ខ្លួន​នៃ​សាសនាចក្រ

ការប្រតិបត្តិការ​សុខុមាលភាព និង​ភាពខ្លួន​ទីពឹង​ខ្លួន​សាសនាចក្រ​ជាច្រើន​មាន​ឧបករណ៍ និង​ម៉ាស៊ីន ដែល​អាច​បណ្តាល​ឲ្យមាន​គ្រោះថ្នាក់ ប្រសិនបើ​មិន​បាន​ប្រើប្រាស់​វា​ដោយ​ត្រឹមត្រូវ​ទេ​នោះ ។ ភ្នាក់ងារ​ប្រធាន​ស្តេក ( ឬ​អ្នកដែល​ពួកគាត់​ចាត់តាំង ) និង​អ្នកគ្រប់គ្រង​ខាង​ប្រតិបត្តិការ​ទាំងនេះ គួរតែ​ធានា​ដល់​សុវត្ថិភាព​របស់​និយោជិត និង​អ្នកស្មគ្រ័ចិត្ត ។

អ្នក​ធ្វើការ​ទាំង​ឡាយ​គួរតែ​ត្រូវ​បាន​បង្រៀន​ជាទៀងទាត់​នៅ​ក្នុង​ការអនុវត្ត​សុវត្ថិភាព ។ បរិស្ថាន​ការងារ​គួរតែ​ត្រូវ​បានចុះ​ពិនិត្យ​ជា​ទៀងទាត់ ។ គ្រោះថ្នាក់​ខាង​សុខភាព និង​សុវត្ថិភាព​គួរតែ​ត្រូវបាន​កែតម្រូវ ។ គួរតែ​មាន​ផ្តល់​នូវ​ការគ្រប់គ្រង​ឲ្យ​បាន​គ្រប់គ្រាន់​ជាប់​ជានិច្ច ដើម្បី​ប្រាកដ​ថា អ្នក​ធ្វើ​ការ​ធ្វើ​តាម​ការ​ណែនាំ ប្រើ​ប្រាស់​ឧបករណ៍ និង​សម្ភារ​បាន​ត្រឹម​ត្រូវ ហើយ​ចៀស​វាងពី​ឥរិយាបថ​ដែល​មាន​គ្រោះថ្នាក់ ។

ជា​ធម្មតា អ្នក​ដែល​ធ្វើការ​នៅក្នុង​ប្រតិបត្តិការ​សុខុមាលភាព​ទាំងនេះ​គួរតែ​មាន​អាយុ ១៦ ឆ្នាំ​ឡើង​ទៅ ។ អ្នក​ដែល​ប្រតិបត្តិការ​ឧបករណ៍​គួរតែ​ជា​មនុស្ស​ចាស់ទុំ បាន​ទទួល​ការបំពាក់​បំប៉ន​គ្រប់គ្រាន់ ហើយ​មាន​បទពិសោធន៍​នៅក្នុង​ការប្រើប្រាស់​ឧបករណ៍​នេះ ។ មាន​តែ​មនុស្ស​ពេញ​វ័យ​ប៉ុណ្ណោះ​ដែល​អាច​ធ្វើ​ប្រតិបត្តិការ​ឧបករណ៍​ថាមពល​បាន ។

ប្រសិនបើ​មាន​ឧបទ្ទវហេតុ​មួយ​កើតឡើង នោះ​អ្នកគ្រប់គ្រង​ប្រតិបត្តិការ​ត្រូវ​រាយការណ៍​វា​ទៅកាន់​ផ្នែក​ដូច​តទៅ​នេះ ៖

  • សេវាកម្ម​ខាង​ផ្នែក​សុខុមាលភាព និង​ភាព​ខ្លួន​ទីពឹង​ខ្លួន ៖ ១–៨០១–២៤០–៣០០១ ឬ ១–៨០០–៤៥៣–៣៨៦០ លេខ​ខ្នែង ២–៣០០១

  • ផ្នែក​គ្រប់គ្រង​ហានិភ័យ​នៅ​ទីស្នាក់ការ​កណ្ដាល​នៃ​សាសនាចក្រ ( សូមមើល ២០.៧.៦.៣ សម្រាប់​ព័ត៌មាន​ទំនាក់ទំនង )

៣៨.៨.៤០

ព្រះគម្ពីរ

៣៨.៨.៤០.១

កំណែ​ព្រះគម្ពីរ​ប៊ីប

សាសនាចក្រ​កំណត់​យក​កំណែ​ព្រះគម្ពីរ​ប៊ីប​ដែល​ស្របខ្លាំង​នឹង​គោលលទ្ធិ​របស់​ព្រះអម្ចាស់​នៅក្នុង​ព្រះគម្ពីរ​មរមន និង​វិវរណៈ​សម័យ​ទំនើប ( សូមមើល មាត្រា​នៃ​សេចក្ដី​ជំនឿ ១:៨ ) ។ បន្ទាប់មក កំណែ​ព្រះគម្ពីរ​ប៊ីប​ដែល​ពេញចិត្ត​មួយ​ត្រូវបាន​ជ្រើសរើស​សម្រាប់​ភាសា​ជាច្រើន ដែល​សមាជិក​សាសនាចក្រ​និយាយ ។

ជា​ភាសា​មួយ​ចំនួន សាសនាចក្រ​បោះពុម្ព​ផ្សាយ​កំណែ​ព្រះគម្ពីរ​ប៊ីប​ដោយ​ខ្លួនឯង ។ កំណែ​ដែល​សាសនាចក្រ​បោះពុម្ព​ផ្សាយ​គឺ​ផ្អែក​ទៅលើ​អត្ថបទ​ព្រះគម្ពីរ​ប៊ីប​តាម​បទដ្ឋាន ។ ឧទាហរណ៍​រួមមាន ៖

  • កំណែ​ស្ដេច​ជេមស៍​ជា​ភាសា​អង់គ្លេស ។

  • កំណែ Reina-Valera ( ឆ្នាំ​២០០៩ ) ជា​ភាសា​អេស្ប៉ាញ ។

  • កំណែ Almeida ( ឆ្នាំ​២០១៥ ) ជា​ភាសា​ព័រទុយហ្គាល់ ។

កំណែ​ព្រះគម្ពីរ​ប៊ីប​ដែល​បាន​បោះពុម្ព​ផ្សាយ​ដោយ​សាសនាចក្រ​រួមមាន លេខយោង លិបិក្រម​ប្រធានបទ និង​ជំនួយ​សិក្សា​ផ្សេងៗ​ទៀត ។

ពេលណា​អាច​ធ្វើបាន សមាជិក​គួរតែ​ប្រើ​កំណែ​ព្រះគម្ពីរ​ប៊ីប​ដែល​ពេញចិត្ត ឬ​បោះពុម្ព​ផ្សាយ​ដោយ​សាសនាចក្រ​នៅក្នុង​ថ្នាក់រៀន និង​ការប្រជុំ​ទាំងឡាយ​ក្នុង​សាសនាចក្រ ។ ការណ៍​នេះ​ជួយ​រក្សា​ភាពច្បាស់លាស់​នៅក្នុង​ការពិភាក្សា និង​ការយល់ដឹង​ដ៏ខ្ជាប់ខ្ជួន​អំពី​គោលលទ្ធិ ។ កំណែ​ព្រះគម្ពីរ​ប៊ីប​ផ្សេងទៀត​អាច​មាន​ប្រយោជន៍​សម្រាប់​ការសិក្សា​ផ្ទាល់ខ្លួន ឬ​ការសិក្សា​ថ្នាក់​ឧត្តមសិក្សា ។

៣៨.៨.៤០.២

ការបកប្រែ​ព្រះគម្ពីរ

ព្រះអម្ចាស់​បាន​ណែនាំ​ព្យាការី និង​ពួកសាវក​របស់​ទ្រង់​ឲ្យ​រក្សាទុក​ព្រះគម្ពីរ​នៅ​ទីមាន​សុវត្ថិភាព ( សូមមើល គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៤២:៥៦ ) ។ ក្រុមប្រឹក្សា​នៃ​គណៈប្រធាន​ទីមួយ និង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​គ្រប់គ្រង​លើ​ការបកប្រែ​ព្រះគម្ពីរ​របស់​សាសនាចក្រ​យ៉ាង​ហ្មត់ចត់ ។ ការប្រើ​នីតិវិធី​ដែល​បាន​អនុម័ត​ជួយ​ធានា​ឲ្យបាន​នូវ​ភាពត្រឹមត្រូវ​ខាង​គោលលទ្ធិ និង​រក្សា​ទុក​នូវ​ភស្ដុតាង​នៃ​ភាពដើម​នៃ​អត្ថបទ​ទាំងនេះ ។

គណៈប្រធាន​តំបន់​ដាក់​បញ្ជូន​សំណើ​ផ្លូវការ​សម្រាប់​ការបកប្រែ​ព្រះគម្ពីរ​ថ្មី ទៅកាន់​នាយកដ្ឋាន​សហសម្ព័ន្ធ​សាសនាចក្រ ។

៣៨.៨.៤០.៣

ព្រះគម្ពីរ​ភាសា​សម័យ​ទំនើប

ក្រុមប្រឹក្សា​នៃ​គណៈប្រធាន​ទីមួយ និង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ មិន​បាន​ផ្ដល់​សិទ្ធិ​អនុញ្ញាត​ឲ្យ​មាន​កិច្ច​ខិតខំ​បកប្រែ ឬ​សរសេរ​សាឡើងវិញ​នូវ​អត្ថបទ​ព្រះគម្ពីរ​ទៅជា​ភាសា​សម័យ​ទំនើប ឬ​ភាសា​មិន​ផ្លូវការ​នោះ​ទេ ។ ការទូន្មាន​នេះ​មិន​អនុវត្ត​ចំពោះ​ការបោះពុម្ព​ផ្សាយ​របស់​សាសនាចក្រ​សម្រាប់​កុមារ​នោះទេ ។

៣៨.៨.៤០.៤

ការចូល​ប្រើ​ព្រះគម្ពីរ

ច្បាប់​ចម្លង​ព្រះគម្ពីរ​ដែល​បាន​បោះពុម្ព រួម​ទាំង​កំណែ​ព្រះគម្ពីរ​ប៊ីប​ដែល​ពេញចិត្ត​មួយ​ចំនួន មាន​លក់​នៅឯ​មជ្ឈមណ្ឌល​សេវាកម្ម​ចែកចាយ​របស់​សាសនាចក្រ ។ កំណែ​ព្រះគម្ពីរ​ប៊ីប​ដែល​ពេញចិត្ត​ក៏អាច​មាន​នៅ​តាម​ហាង​លក់​សៀវភៅ​ក្នុង​មូលដ្ឋាន តាម​អនឡាញ និង​នៅក្នុង​កម្មវិធី​ឧបករណ៍​ចល័ត​ព្រះគម្ពីរ​ប៊ីប​ផងដែរ ។ អត្ថបទ​ជា​អេឡិចត្រូនិច និង​ការថត​ជា​សំឡេង​នៃ​កំណែបោះពុម្ព​ផ្សាយ​ដោយ​សាសនាចក្រ និង​កំណែដែល​ពេញចិត្ត​មួយ​ចំនួន​មាន​នៅលើ​កម្មវិធី​បណ្ណាល័យ​ដំណឹងល្អ និង​គេហទំព័រ scriptures.ChurchofJesusChrist.org ។ ធនធាន​ទាំងនេះ​ក៏​ផ្ដល់​នូវ បញ្ជី​នៃ​ព្រះគម្ពីរដែល​មាន​តាម​ភាសា​ផងដែរ ។

៣៨.៨.៤១

ស្វែងរក​ព័ត៌មាន​មកពី​ប្រភព​ព័ត៌មាន​ដែល​អាច​ទុកចិត្ត​បាន

នៅក្នុង​ពិភពលោក​សព្វថ្ងៃ​នេះ វា​ងាយស្រួល​ទទួលបាន និង​ចែកចាយ​ព័ត៌មាន​ណាស់ ។ ការណ៍​នេះ​អាច​ជា​ពរជ័យ​ដ៏​ធំ​មួយ​ដល់​អ្នក​ដែល​កំពុង​ស្វែងរក​ការអប់រំ និង​ព័ត៌មាន ។ ទោះជា​យ៉ាងណាក្តី ប្រភព​ព័ត៌មាន​ជាច្រើន​គឺ​ពុំ​អាច​ទុកចិត្ត​បាន និង​ពុំអាច​ទទួល​យក​បាន​ឡើយ ។ ប្រភព​ព័ត៌មាន​មួយ​ចំនួន​បង្ក​ឲ្យ​មាន​កំហឹង ការទាស់ទែង ការភ័យខ្លាច ឬ​ទ្រឹស្តី​ឃុបឃិត​គំនិត​ដែល​គ្មាន​មូលដ្ឋាន ( សូមមើល នីហ្វៃ​ទី​៣ ១១:៣០; ម៉ូសាយ ២:៣២ ) ។ ហេតុដូច្នោះហើយ វា​មាន​សារៈសំខាន់​ណាស់​ដែលថា សមាជិក​សាសនាចក្រ​ត្រូវ​ឈ្លាសវៃ​កាលដែល​ពួកគេ​ស្វែងរក​ការពិត ។

សមាជិកសាសនាចក្រ​គួរ​តែ​ស្វែងយល់ និង​ចែកចាយ​តែ​ព័ត៌មាន​ណា​ដែល​សមរម្យ អាច​ទុកចិត្ត​បាន និង​ជាការពិត ។ ពួកគេ​គួរតែ​ចៀសវាង​ប្រភព​ព័ត៌មាន​ដែល​ប្រថុយ​ប្រថាន ឬ​បង្កើត​ឡើង​ដោយ​ផ្អែក​លើ​ពាក្យ​ចចាម​អារាម ។ ការ​ដឹកនាំ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ព្រម​ជាមួយ​ការសិក្សា​ដោយ​យកចិត្ត​ទុកដាក់ អាច​ជួយ​សមាជិកឲ្យ​បែងចែក​គ្នា​បាន​រវាង​ការពិត និង​ការខុសឆ្គង ( សូមមើល គោលលទ្ធិ និង​សេចក្តីសញ្ញា ១១:១២; ៤៥:៥៧ ) ។ ទាក់ទង​ទៅនឹង​គោលលទ្ធិ និង​គោលនយោបាយ​របស់​សាសនាចក្រ ប្រភព​ដែល​មាន​ការអនុញ្ញាត​គឺព្រះគម្ពីរ ការបង្រៀន​របស់ព្យាការី​ដែល​នៅរស់ និង ក្បួនខ្នាត​ទូទៅ ។

៣៨.៨.៤២

ការជួបជុំ​គ្នា​សម្រាប់​សិក្ខាសាលា និង​អ្វី​ដែល​ស្រដៀង​នេះ

សាសនាចក្រ​ព្រមាន​សមាជិក​កុំឲ្យ​មាន​ការជួបជុំ​គ្នា​សម្រាប់​សិក្ខាសាលា និង​អ្វី​ដែល​ស្រដៀង​នេះ ដែល​រួមមាន​បទបង្ហាញ​ដែល ៖

  • បង្អាប់ ចំអក ឬ​ដែល​មិន​សមរម្យ​នៅក្នុង​ការប្រព្រឹត្ត​របស់​ពួកគេ​ចំពោះ​បញ្ហា​ពិសិដ្ឋៗ ។

  • អាច​បង្ខូច​សាសនាចក្រ ធ្វើឲ្យ​អន់ថយ​ដល់​បេសកកម្ម​របស់​សាសនាចក្រ ឬ​បង្ក​គ្រោះថ្នាក់​ដល់​សុខុមាលភាព​របស់​សមាជិក ឬ​ថ្នាក់ដឹកនាំ​របស់​សាសនាចក្រ ។

សមាជិក​មិន​គួរ​អនុញ្ញាត​ឲ្យ​យក​តំណែង ឬ​ជំហ​របស់​ពួក​គេ​នៅ​ក្នុង​សាសនាចក្រ មក​ប្រើ​ដើម្បី​លើក​ទឹក​ចិត្ត ឬ​បង្ហាញ​ឲ្យ​ឃើញ​ពី​ការគាំទ្រ​ចំពោះ​ការប្រជុំ​ដូច្នេះ​នោះ​ទេ ។

សម្រាប់​ព័ត៌មាន​បន្ថែម សូមមើល ៣៥.៥៣៨.៦.១២និង ៣៨.៧.៨ ។ សូមមើល​ផងដែរ យ៉ាកុប ៦:១២

៣៨.៨.៤៣

ផ្តល់​ការគាំទ្រ​ដល់​សមាជិក​ដែល​នៅក្នុង​មន្ទីរពេទ្យ និង​មណ្ឌល​ថែទាំ​មនុស្ស​ចាស់

ថ្នាក់ដឹកនាំ​ផ្ដល់​ការគាំទ្រ​ដល់​សមាជិក​ដែល​នៅក្នុង​មន្ទីរពេទ្យ និង​មណ្ឌល​ថែទាំ​មនុស្ស​ចាស់​នៅក្នុង​ព្រំដែន​អង្គភាព​របស់​ពួកគាត់ ។ ពួកគាត់​ធ្វើតាម​គោលការណ៍​ណែនាំ​នានា ដែល​បាន​ដាក់​ដោយ​ទីតាំង​ទាំងនេះ ។

សម្រាប់​ព័ត៌មាន​អំពី​ការបម្រើ​សាក្រាម៉ង់​សម្រាប់​សមាជិក​ដែល​នៅក្នុង​ទីតាំង​ទាំងនេះ សូមមើល ១៨.៩.១ ។ សម្រាប់​ព័ត៌មាន​អំពី​ការបង្កើត​វួដ ឬ​សាខា​មួយ សូមមើល ៣៧.៦ ។

៣៨.៨.៤៤

សកម្មភាព​ដែល​មាន​ជាប់ពន្ធ

ថ្នាក់​ដឹកនាំ​វួដ និង​ស្តេក​ត្រូវ​ប្រាកដ​ថា សកម្មភាព​សាសនាចក្រ​ក្នុង​មូលដ្ឋាន មិន​គួរ​ធ្វើ​ឲ្យ​ខូច​ដល់​ស្ថានភាព​ការអនុគ្រោះ​ពន្ធ​របស់​សាសនាចក្រ​ឡើយ ។ សម្រាប់​គោលការណ៍​ណែនាំ សូមមើល ៣៤.៨.១ ។

៣៨.៨.៤៥

ពន្ធ

សមាជិក​សាសនាចក្រ​ត្រូវ​គោរព​តាម​ច្បាប់​ពន្ធដារ​របស់​ប្រទេស​ជាតិ ដែល​ពួកគេ​រស់នៅ ( សូម​មើល មាត្រា​នៃ​សេចក្ដី​ជំនឿ ១:១២; គោលលទ្ធិ និង​សេចក្តី​សញ្ញា ១៣៤:៥ ) ។ សមាជិក​ដែល​មិន​យល់ព្រម​នឹង​ច្បាប់​ស្ដីពី​ពន្ធដារ អាច​តវ៉ា​នឹង​ច្បាប់​ទាំងនោះ​តាម​ដែល​ច្បាប់​នៃ​ប្រទេស​របស់​ពួកគេ​អនុញ្ញាត​ឲ្យ ។

សមាជិក​សាសនាចក្រ​មាន​វិបត្តិ​ជាមួយ​ច្បាប់ និង​ការបង្រៀន​របស់​សាសនាចក្រ ប្រសិនបើ​ពួកគេ ៖

  • ខកខាន​មិន​បាន​បង់​ពន្ធ ឬ​បដិសេធ​បង់​ពន្ធ​ដែល​តម្រូវ​នោះ​ដោយ​ចេតនា ។

  • លើក​អំណះអំណាង​ផ្លូវច្បាប់​ដែល​មិន​ពេញ​តាម​លក្ខណៈ​ច្បាប់ ដើម្បី​ចៀសវាង​ការបង់​ពន្ធ ។

  • បដិសេធ​មិន​ព្រម​អនុវត្ត​តាម​ការវិនិច្ឆ័យ​ចុងក្រោយ​នៅក្នុង​ការកាត់ក្ដី​អំពី​ពន្ធ ដែល​តម្រូវ​ឲ្យ​ពួកគេ​បង់​ពន្ធ ។

សមាជិក​ទាំងនេះ​អាច​បាត់បង់​សិទ្ធិ​ទទួល​បាន​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ ។ ពួកគេ​មិន​គួរ​ត្រូវបាន​ហៅ​ឲ្យមាន​តំណែង​ជា​ថ្នាក់ដឹកនាំ​នៅក្នុង​សាសនាចក្រ​ឡើយ ។

វា​តម្រូវ​ឲ្យ​មាន​ក្រុមប្រឹក្សា​សមាជិកភាព​សាសនាចក្រ​មួយ ប្រសិនបើ​សមាជិក​ម្នាក់​ប្រព្រឹត្ត​បទល្មើស​រដ្ឋប្បវេណី ដែល​បាន​រំលង​ច្បាប់​ពន្ធដារ ( សូមមើល ៣២.៦.១.៥ ) ។

៣៨.៨.៤៦

គោលនយោបាយ​ការធ្វើ​ដំណើរ

បុរស​ម្នាក់ និង​ស្រ្តីម្នាក់​មិន​គួរ​ធ្វើ​ដំណើរ​តែ​ពីរ​នាក់​សម្រាប់​សកម្មភាព​សាសនាចក្រ ការប្រជុំ ឬ​ការ​ចាត់​តាំង​នោះ​ទេ លើក​លែងតែ​ពួក​គេ​បាន​រៀបការ​នឹង​គ្នា ឬ​នៅ​លីវ​ទាំង​ពីរ​នាក់ ។ សម្រាប់​គោលនយោបាយ​នៃ​ការធ្វើ​ដំណើរ​ផ្សេងទៀត សូម​មើល ២០.៧.៧ ។

៣៨.៩

ទំនាក់​ទំនង​កងទ័ព និង​ការបម្រើ​ជា​បព្វជិត​

ប្រធាន​ស្តេក និង​ប៊ីស្សព​ជួយ​ធ្វើ​ឲ្យ​ពរជ័យ​នៃ​ការចូលរួម​ក្នុង​សាសនាចក្រ​មាន​ដល់​សមាជិក​ដែល​បម្រើ​នៅក្នុង​កងទ័ព។ កម្មវិធី​ទំនាក់ទំនង​កងទ័ព និង​កម្មវិធី​បម្រើជា​បព្វជិត​របស់​សាសនាចក្រ​រួមមាន​នូវ ៖

  • ការគាំទ្រ​មក​ពី​ស្តេក និង​វួដ ។

  • ការណែនាំ​ដំបូង​របស់​សាសនាចក្រ​សម្រាប់​សមាជិក​ដែល​ចូល​បម្រើ​កងទ័ព ។

  • ការរៀបចំ​វួដ សាខា ឬ​ក្រុម​សមាជិក​កងទ័ព​ពួកបរិសុទ្ធ​ថ្ងៃចុង​ក្រោយ ។

  • ការចារ​យល់​ព្រម និង​ការគាំទ្រ​ពី​បព្វជិត​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ។

  • ព័ត៌មាន​ស្ដីពី​របៀប​ស្លៀក​សម្លៀក​បំពាក់​ពិសិដ្ឋ​នៅ​ក្នុង​ជួរ​កងទ័ព ។

  • ការគាំទ្រ​ពី​អ្នក​ផ្សព្វផ្សាយ​សាសនា​រៀមច្បង ដែល​បាន​ចាត់តាំង​ឲ្យ​ទៅ​ទីតាំង​មូលដ្ឋាន​កងទ័ព​ដែល​បាន​ជ្រើសរើស ។

៣៨.៩.១

ភាពជា​អ្នក​ដឹកនាំ​នៃ​ទំនាក់ទំនង​កងទ័ព​ក្នុង​ស្តេក

ប្រសិនបើ​មូលដ្ឋាន​កងទ័ព ឬ​សមាជិក​ដែល​បម្រើ​នៅក្នុង​កងទ័ព ស្ថិត​នៅ​ក្នុង​ស្តេក​មួយ នោះ​គណៈប្រធាន​ស្តេក​មាន​ការទទួល​ខុស​ត្រូវ ដូច​ដែល​មាន​ចែង​នៅ​ក្នុង​វគ្គ​នេះ ។ ប្រសិនបើ​មូលដ្ឋាន​កងទ័ពមាន​ទីតាំង​នៅក្នុង​បេសកកម្ម​ជា​ជាង​នៅក្នុង​ស្តេក នោះប្រធាន​បេសកកម្ម​ត្រូវ​បំពេញ​ការទទួល​ខុសត្រូវ​ទាំង​នេះ ។

សមាជិក​ម្នាក់​នៃ​គណៈ​ប្រធាន​ស្ដេក​មើល​ខុសត្រូវ​ខាង​ទំនាក់ទំនង​កងទ័ព​នៅក្នុង​ស្ដេក ។ គាត់​អាច​ហៅ​បុរស ​ឬ​ស្ត្រី​ម្នាក់​ឲ្យ​បម្រើ​ជា​អ្នក​ជំនាញ​ខាង​ផ្នែក​ទំនាក់ទំនង​កងទ័ព ។ សមាជិក​នេះ​ពុំ​ចាំបាច់​មាន​បទ​ពិសោធន៍ជា​​កងទ័ព​ទេ ។ គាត់ ឬ​នាង​ត្រូវ​ប្រាកដ​ថា​ធនធាន​នានា​ត្រូវ​បាន​ផ្តល់​ឲ្យ​ដើម្បី​គាំទ្រ​សមាជិក​ដែល​ជា​កងទ័ព​នៅ​ក្នុង​ស្ដេក ។ នេះ​រួម​បញ្ចូល​ទាំង​ការណែនាំ​អំពីការបម្រើ​កងទ័ព ( សូមមើល ៣៨.៩.៣) ។

៣៨.៩.១.១

កម្មវិធី​ថ្វាយ​បង្គំ​សាសនាចក្រ​នៅ​ទីតាំង​បោះ​មូលដ្ឋាន​កងទ័ព

ប្រសិនបើ​ការប្រជុំ​សាសនាចក្រ​ត្រូវ​ធ្វើឡើង​នៅ​ទីតាំង​មូលដ្ឋាន​កងទ័ព នោះ​ប្រធាន​ស្តេក​ដែល​នៅ​ចំ​ទីតាំង​មូលដ្ឋាន​នោះ​ត្រូវ​រៀបចំ​ដូច​ខាងក្រោម​នេះ​មួយ សម្រាប់​យោធិន និង​ក្រុមគ្រួសារ​របស់​ពួកគេ ( សូមមើល ៣៨.៩.៤ ) ៖

  • វួដ​ដែល​មាន​គណៈប៊ីស្សព ( នៅពេល​បាន​អនុម័ត​ដោយ​គណៈប្រធាន​ទីមួយ )

  • សាខា​ដែល​មាន​គណៈប្រធាន​សាខា

  • ក្រុម​សមាជិក​កងទ័ព ដែល​មាន​សមាជិក​កងទ័ព​ម្នាក់​ជា​អ្នកដឹកនាំ​ក្រុម និង​ជំនួយការ

ប្រធាន​ស្ដេក​ហៅ ញែកចេញ និង​មើលការ​ខុសត្រូវ​លើ​អ្នកដឹកនាំ​ក្រុម​ទាំងនេះ ។ គាត់​ផ្ដល់​ព័ត៌មាន​ទំនាក់ទំនង​របស់​ថ្នាក់ដឹកនាំ​ទាំងនេះ ទៅកាន់​ផ្នែក​ទំនាក់ទំនង​កងទ័ព និង​សេវា​បព្វជិត​របស់​សាសនាចក្រ ។ គាត់​អាច​ចាត់​វួដ​មួយ​ឲ្យ​គាំទ្រ​ដល់​ក្រុម​សមាជិក​កងទ័ព​នីមួយៗ​បាន ។

ប្រធាន​ស្ដេក​ធ្វើការ​ជាមួយ​នឹង​ផ្នែក​ទំនាក់ទំនង​កងទ័ព និង​ការបម្រើ​ជាបព្វជិត ដើម្បី​ប្រគល់​សំបុត្រ​តែងតាំង​មួយ​ដល់​ប៊ីស្សព ប្រធាន​សាខា ឬ​អ្នកដឹកនាំ​ក្រុម​ម្នាក់ៗ ។ សំបុត្រ​នេះ​គូស​បង្ហាញ​ពី​ការទទួល​ខុសត្រូវ​របស់​គាត់ និង​សិទ្ធិ​អំណាច​គាត់​ដើម្បី​ធ្វើ​ជា​អធិបតី​លើ​អង្គភាព និង​ដឹកនាំ​ការប្រជុំ ។ សំណៅ​នៃ​សំបុត្រ​នោះ​គួរ​ត្រូវបាន​ផ្ដល់​ដល់​បព្វជិត​នៅ​មូលដ្ឋាន​កងទ័ព ។

កងទ័ព​សហរដ្ឋ​អាមេរិក​តម្រូវ​ឲ្យ​បព្វជិត​ម្នាក់​ផ្តល់​ការគ្រប់គ្រង​រដ្ឋបាល​លើ​កម្មវិធី​សាសនា​នានា ដែល​ធ្វើ​ឡើង​នៅ​មូលដ្ឋាន​កងទ័ព ។ ប្រសិនបើ​មាន​បព្វជិត​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​នៅក្នុង​មូលដ្ឋាន​កងទ័ព​នោះ ជា​ធម្មតា​គាត់​មើលការ​ខុសត្រូវ​បែបនេះ​នៅក្នុង​អង្គភាព​សាសនាចក្រ​ដែល​ជួប​ប្រជុំ​នៅ​ទីនោះ ។ បព្វជិត​មិន​ធ្វើជា​អធិបតី​នៅឯ​កម្មវិធី​ថ្វាយ​បង្គំ​នោះ​ទេ លុះត្រាតែ​គាត់​គឺជា​ប៊ីស្សព ប្រធាន​សាខា ឬ​អ្នកដឹកនាំ​ក្រុម ។ ប៉ុន្ដែ គាត់​ត្រូវបាន​រំពឹង​ឲ្យ​ចូលរួម​ដែរ ។

សមាជិក​មួយ​រូប​នៃ​គណៈប្រធាន​ស្តេក​ធ្វើ​ការសម្រប​សម្រួល​ជាមួយ​នឹង​បព្វជិត​កងទ័ព​រៀមច្បង​ក្នុង​មូលដ្ឋាន​កងទ័ព​នីមួយៗ​នៅក្នុង​ស្តេក ។ គាត់​ត្រូវ​ប្រាកដ​ថា ប៊ីស្សព​នៃវួដ​ដែល​មាន​ដែនសីមា​ជុំវិញ​មូលដ្ឋាន​កងទ័ព​ធ្វើ​ដូចគ្នា​នេះ​ដែរ ។ ថ្នាក់ដឹកនាំ​ទាំងនេះ​ជូន​ដំណឹង​ដល់​បព្វជិត​អំពី​កាលវិភាគ​ការប្រជុំ​របស់​វួដ ទីតាំង​ការប្រជុំ និង​មនុស្ស​ដែល​ត្រូវ​ទាក់ទង ។ បព្វជិត​រូប​នេះ​អាច​ផ្ដល់​ព័ត៌មាន​នេះ​ទៅកាន់​សមាជិក​នៅក្នុង​មូលដ្ឋាន​កងទ័ព​បាន ។

៣៨.៩.១.២

បព្វជិត​កងទ័ព​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​នៅក្នុង​ស្ដេក

ប្រធាន​ស្តេក​ដឹកនាំ​កិច្ចសម្ភាស​ប្រចាំ​ឆ្នាំ​ជាមួយ​បព្វជិត​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ម្នាក់ៗ ដែល​រស់នៅ​ក្នុង​ស្តេក​នោះ ។ គាត់​កំណត់​អំពី​សុខុមាលភាព និង​ភាពស័ក្តិសម​របស់​បព្វជិត​រូប​នោះ​នៅក្នុង​ការបម្រើ ។ ប្រធាន​ស្តេក​ក៏​សម្ភាស​ភរិយា​របស់​បព្វជិត​ម្នាក់ៗ​ដាច់​ដោយ​ឡែក​ជាប្រចាំ​ឆ្នាំ​ផងដែរ ។

បព្វជិត និង​ភរិយា​របស់​ពួកគាត់​គួរតែ​មាន​ការហៅ​បម្រើ​ក្នុង​វួដ ឬ​ស្តេក​របស់​ពួកគាត់ ។ បព្វជិត​ដែល​កាន់​បព្វជិតភាព​ម៉ិលគីស្សាដែក អាច​បម្រើ​ក្នុង​ការហៅ​បម្រើ​ជា​ថ្នាក់ដឹកនាំ​បាន ដូចជា​នៅក្នុង​ក្រុមប្រឹក្សា​ជាន់ខ្ពស់ ឬ​ធ្វើ​ជា​អធិបតី​លើ​វួដ​កងទ័ព សាខា​កងទ័ព ឬ​ក្រុម​សមាជិក​កងទ័ព​មួយ ។ ប៉ុន្ដែ ការហៅ​នេះ​មិន​អាច​ជាន់គ្នា​នឹង​កាតព្វកិច្ច​កងទ័ព​របស់​គាត់​បាន​ទេ ។

បព្វជិត​អាច​ជួយ​ប្រធាន​ស្តេក​តាម​របៀប​ដូច​ខាងក្រោម​នេះ ៖

  • រាយការណ៍​នៅក្នុង​ការប្រជុំ​ក្រុមប្រឹក្សា​ស្តេក ស្ដីពី​ការប្រជុំ​អង្គភាព​សាសនាចក្រ​នៅតាម​មូលដ្ឋាន​កងទ័ព​នានា ។ របាយការណ៍​ទាំងនេះ​គួរតែ​រួមមាន​ព័ត៌មាន​អំពី​សមាជិក​ថ្មី និង​សមាជិក​ដែល​ត្រឡប់​មក​សកម្ម​ឡើងវិញ ។

  • បម្រើ​ជា​អ្នកទំនាក់ទំនង​រវាង​ថ្នាក់ដឹកនាំ​កងទ័ព និង​ប្រធាន​ស្តេក ។

  • ជួយ​ប្រធាន​ស្តេក​ឲ្យ​ស្គាល់​សមាជិក​នៅក្នុង​កងទ័ព ដើម្បី​ហៅបម្រើជា​អ្នកដឹកនាំ​ក្រុម​សមាជិក​កងទ័ព ។

  • ជួយ​ក្នុង​កិច្ចខិតខំ​ដើម្បី​ពង្រឹង​សមាជិក​ថ្មី និង​សមាជិក​ដែល​ត្រឡប់​មក​សកម្ម​វិញ​ក្នុង​សាសនាចក្រ​នៅ​មូលដ្ឋាន​កងទ័ព ។

  • ជួយ​រៀបចំ​សមាជិក​នៅក្នុង​មូលដ្ឋាន​កងទ័ព​ឲ្យ​ទទួល​ពិធីបរិសុទ្ធ​ដ៏ពិសិដ្ឋ និង​រក្សា​សេចក្តីសញ្ញា​របស់​ពួកគេ ។

៣៨.៩.២

ភាពជា​អ្នកដឹកនាំ​នៃ​ទំនាក់ទំនង​កងទ័ព​ក្នុង​វួដ

សមាជិក​មួយ​រូប​នៃ​គណៈប៊ីស្សព​ជួប​ជាមួយ​សមាជិក​វួដ មុនពេល​ដែល​ពួកគេ​ចាកចេញ​ទៅ​បម្រើ​កងទ័ព ។ គាត់​ត្រូវប្រាកដ​ថា ពួកគេ​មាន​ឱកាស​ចូលរួម​ក្នុង​ការណែនាំ​អំពី​ការចូល​បម្រើ​កងទ័ព ( សូមមើល ៣៨.៩.៣ ) ។

សម្រាប់​ព័ត៌មាន​អំពី​កំណត់ត្រា​សមាជិកភាព​សម្រាប់​សមាជិក​ម្នាក់​ដែល​ចូល​បម្រើ​ក្នុង​ជួរ​កងទ័ព សូម​មើល ៣៣.៦.៩ ។ សមាជិក​មួយ​ចំនួន​ត្រូវបាន​ចាត់តាំង​ឲ្យ​ទៅ​ទីតាំង​ដាច់​ស្រយាល ឬ​ដាច់​ដោយ​ឡែក​មួយ ឬ​ដាក់​ពង្រាយ​នៅក្នុង​តំបន់​សង្គ្រាម ។ នៅក្នុង​ករណី​ទាំងនេះ ប៊ីស្សព​ទាក់ទង​ទៅ​ផ្នែក​ទំនាក់ទំនង​កងទ័ព និង​សេវា​បព្វជិត​របស់​សាសនាចក្រ សូម​ការណែនាំ​អំពី​កំណត់ត្រា​សមាជិកភាព ( សូមមើល ៣៨.៩.១០ ) ។

អ្នកដឹកនាំ​នៅក្នុង​វួដ​កំណើត​គួរតែ​ឆ្លើយឆ្លង​ជា​ទៀងទាត់​ជាមួយ​សមាជិក​វួដ​ម្នាក់ៗ ដែល​នៅឆ្ងាយ​ក្នុង​ការបម្រើ​កងទ័ព ។

ប៊ីស្សព​ធ្វើ​ការសម្រប​សម្រួល​ជាមួយ​នឹង​បព្វជិត​កងទ័ព​រៀមច្បង​ក្នុង​មូលដ្ឋាន​កងទ័ព​នីមួយៗ​នៅក្នុង​វួដ ។

៣៨.៩.៣

ការណែនាំ​អំពី​ការបម្រើ​កងទ័ព

ការណែនាំ​ដំបូង​អំពី​ការបម្រើ​កងទ័ព ជួយ​សមាជិក​ដែល​ចូល និង​បម្រើ​កងទ័ព​ដឹង​ថា​តើ​ពួកគេ​ត្រូវបាន​រំពឹង​ទុក​អ្វីខ្លះ​ទាក់ទង​ទៅនឹង​កម្មវិធី​សាសនាចក្រ និង​សកម្មភាព​នៅក្នុង​កងទ័ព ។ វា​ក៏​បង្រៀន​ពួកគេ​អំពី​របៀប​ពង្រឹង​សេចក្ដី​ជំនឿ​របស់​ពួកគេ និង​រក្សា​សេចក្តី​សញ្ញា​របស់​ពួកគេ​ក្នុង​អំឡុង​ពេល​បម្រើ​កងទ័ព ។

សមាជិក​មួយ​រូប​នៃ​គណៈប្រធាន​ស្តេក ឬ​គណៈប៊ីស្សព​ហៅ​គ្រូបង្រៀន​បម្រើ​កងទ័ព​មួយ​រូប​ឲ្យ​ផ្តល់​ការណែនាំ​ដំបូង ។ ជាការប្រសើរ ​គ្រូបង្រៀន​នេះ​គួរមាន​បទពិសោធន៍​កងទ័ព​នាពេល​ថ្មីៗ​នេះ ។ ប្រសិនបើ​មិនមាន​គ្រូបង្រៀន​ដែល​ស័ក្ដិសម​ទេ នោះ​ប្រធាន​ស្ដេក ឬ​ប៊ីស្សព​ទាក់ទង​ទៅ​ផ្នែក​ទំនាក់ទំនង​កងទ័ព និង​សេវា​បព្វជិត​ដើម្បី​សូម​ការណែនាំ ។

សម្រាប់​ព័ត៌មាន​បន្ថែម សូម​មើល​ផ្នែក «ការណែនាំ​អំពី​ការបម្រើ​កងទ័ព »​នៅ​ក្នុង គេហទំព័រ​សមាជិក​នៃ​សាសនាចក្រ​ដែលជាកងទ័ព ។

៣៨.៩.៤

អង្គភាព​សាសនាចក្រ​សម្រាប់​សមាជិក​ដែល​ជា​កងទ័ព

ជាធម្មតា សមាជិក​នៅក្នុង​កងទ័ព​ចូលរួម​នៅក្នុង​វួដ​ដែល​មាន​ទីតាំង​នៅជិត​នឹង​មូលដ្ឋាន​កងទ័ព​របស់​ពួកគេ ។ ទោះជា​យ៉ាងណា​ក៏ដោយ នៅក្នុង​ស្ថានភាព​ខាងក្រោម​នេះ ប្រធាន​ស្តេក ឬ​ប្រធាន​បេសកកម្ម​អាច​រៀបចំ​វួដ សាខា ឬ​ក្រុម​សមាជិក​កងទ័ព​សម្រាប់​យោធិន និង​ក្រុម​គ្រួសារ​របស់ពួកគេ​នៅក្នុង​មូលដ្ឋាន​កងទ័ព​បាន ៖

  • ពុំ​មាន​វួដ​នៅក្នុង​រយៈ​ចម្ងាយ​សមរម្យ​មួយ​ពី​មូលដ្ឋាន​កងទ័ព ។

  • យោធិន​មិន​យល់​ភាសា​ដែល​និយាយ​នៅក្នុង​វួដ​ក្នុង​មូលដ្ឋាន​នោះ ។

  • យោធិន​មិន​អាច​ចាកចេញ​ពី​មូលដ្ឋាន​កងទ័ព ដោយសារតែ​តម្រូវការ​ការបំពាក់​បំប៉ន ឬ​ការដាក់​កំហិត​ដទៃ​ទៀត​បាន​ទេ ។

  • អង្គភាព​កងទ័ព​របស់​សមាជិក​នេះ​ត្រូវបាន ឬ​នឹង​ត្រូវបាន​រៀបចំ​ទៅកាន់​ទីតាំង​មួយ​ថ្មី ដែល​មាន​ចំណុច​ខាងក្រោម​នេះ​មួយ​អនុវត្ត ៖

    • ពុំ​មាន​សាសនាចក្រ​នៅ​ទីនោះ​ឡើយ ។

    • អង្គភាព​សាសនាចក្រ​ក្នុង​មូលដ្ឋាន​មិន​អាច​ជួយ​សម្រួល​ដល់​សមាជិក​ទាំងនេះ​បាន ដោយសារតែ​និយាយ​ភាសា​ខុសគ្នា ។

    • មិន​អាច​មាន​ការចូលរួម​ការប្រជុំ​ក្នុង​មូលដ្ឋាន​បាន ។

  • សមាជិក​ស្ថិត​នៅក្នុង​អង្គភាព​កងទ័ព​បម្រុង ឬ​អង្គភាព ការពារ​ជាតិ និង​ចូលរួម​នៅ​ក្នុង​សមយុទ្ធ​កងទ័ព​ចុង​សប្តាហ៍ ឬ​អនុវត្ត​ការបំពាក់បំប៉ន​ប្រចាំ​ឆ្នាំ ។

វួដ និង​សាខា​នៅ​មូលដ្ឋាន​កងទ័ព​ត្រូវបាន​បង្កើត​ឡើង​ដោយ​ប្រើប្រាស់​ទម្រង់ការ​ដែល​បាន​ចែង​នៅក្នុង ជំពូក​ទី ៣៧ ។

ជាធម្មតា​វួដ និង​សាខា​ត្រូវបាន​បង្កើត​ឡើង​ដើម្បី​គាំទ្រ​ដល់​សមាជិក​កងទ័ព​ផង និង​ក្រុមគ្រួសារ​របស់​ពួកគេ​ផង ។ វួដ និង​សាខា​មួយ​ក៏​អាច​ត្រូវបាន​បង្កើត​ឡើង​សម្រាប់​សមាជិក​កងទ័ព​ដែល​គ្មាន​ក្រុមគ្រួសារ​របស់​ពួកគេ​ផងដែរ ។ អង្គភាព​បែប​នេះ​អាច​ត្រូវបាន​បង្កើត​ឡើង​សម្រាប់​សមាជិក ដែល​ចូលរួម​ក្នុង​ការហ្វឹកហាត់​កម្រិត​មូលដ្ឋាន ឬ​កម្រិត​ជាន់ខ្ពស់ ឬ​តាម​ការចាត់តាំង​នៅ​ដាច់​ស្រយាល​មួយ ។ ជាធម្មតា ខាង​កងទ័ព​មិន​អនុញ្ញាត​ឲ្យ​សមាជិក​សាសនាចក្រ​ដែល​គ្មាន​ទំនាក់​ទំនង​ជាមួយ​នឹង​កងទ័ព​ធ្វើ​ជា​សមាជិក​នៅក្នុង​វួដ ឬ​សាខា​ដែល​ប្រើ​ប្រាស់​អគារ​មូលដ្ឋាន​ទ័ព​នោះទេ។

ប្រសិនបើ​ចំនួន​សមាជិក ឬ​ប្រសិនបើ​ស្ថានភាព​ផ្សេងទៀត​មិនល្អ ដើម្បី​បង្កើត​វួដ ឬ​សាខា​នៅក្នុង​មូលដ្ឋាន​កងទ័ព​ទេ នោះ​ប្រធាន​ស្តេក ឬ​ប្រធាន​បេសកកម្ម​អាច​បង្កើត​ជាក្រុម​សមាជិក​កងទ័ព​មួយ​បាន ។ ក្រុម​សមាជិក​កងទ័ព​គឺ​ជា​អង្គភាព​តូច​មួយ​របស់​សាសនាចក្រ ដែល​ធើ្វ​ការប្រជុំ​សាសនាចក្រ ហើយ​មើល​ថែ​ដល់​សមាជិក ។ អ្នកដឹកនាំ​ក្រុម​ពុំ​មាន​កូនសោ​បព្វជិតភាព​នោះ​ទេ ។ ដោយសារតែ​ការណ៍​នេះ​ហើយ ទើប​គាត់​មិន​ត្រូវបាន​អនុញ្ញាត​ឲ្យ​ទទួល​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ និង​ដង្វាយ​ផ្សេងៗ ប្រឹក្សា​ដល់​សមាជិក​អំពី​អំពើបាប​ធ្ងន់ធ្ងរ ធ្វើ​ការដាក់​កំហិត​សមាជិកភាព ឬ​បំពេញ​ភារកិច្ច​ដទៃ​ទៀត ដែល​តម្រូវ​ឲ្យមាន​កូនសោ​នោះ​ឡើយ ( សូមមើល ៣៧.៧ ) ។

សម្រាប់​ព័ត៌មាន​អំពី​ក្រុមសមាជិក​កងទ័ព សូមមើល « ស្វែងរក​ទីតាំង ឬ​ថ្នាក់ដឹកនាំ​របស់​សាសនាចក្រ » និង​ផ្នែក « ព័ត៌មាន​សម្រាប់​ថ្នាក់​ដឹកនាំ​ក្រុម » នៅ​ក្នុងគេហទំព័រ​សមាជិក​នៃ​សាសនាចក្រ​ដែល​ជា​កងទ័ព ។

នៅពេល​អង្គភាព​សាសនាចក្រ​ត្រូវបាន​ស្ថាបនា​ឡើង​នៅ​មូលដ្ឋាន​កងទ័ព នោះ​អ្នកដឹកនាំ​អង្គភាព​នេះ​ធ្វើ​ការសម្រប​សម្រួល​ជាមួយ​នឹង​បព្វជិត​មូលដ្ឋាន​កងទ័ព​រៀមច្បង ដើម្បី​រៀបចំ​សម្រាប់​ម៉ោង​ប្រជុំ និង​ការប្រើប្រាស់​អគារ​មូលដ្ឋាន ។ ប្រសិនបើ​ពុំ​មាន​បព្វជិត​មូលដ្ឋាន​កងទ័ព​ត្រូវ​បាន​ចាត់​ឲ្យ​ទៅ​មូលដ្ឋាន​ទ័ព​ទេ នោះ​ប្រធាន​ស្តេក​ពិគ្រោះ​ជាមួយ​មេ​បញ្ជាការ ។

៣៨.៩.៥

អ្នកដឹកនាំ​ក្រុម​នៅក្នុង​តំបន់​ដាច់​ស្រយាល ឬ​តំបន់​សង្រ្គាម

ជាធម្មតា ប្រធាន​ស្ដេក ឬ​ប្រធាន​បេសកកម្ម​ហៅ និង​ធ្វើ​ពិធី​ញែកចេញ​ដល់​អ្នកដឹកនាំ​ក្រុម​សមាជិក​កងទ័ព ។ ទោះជា​យ៉ាងណា​ក្ដី ការណ៍​នេះ​អាច​នឹង​ពុំ​កើតឡើង​នៅក្នុង​ទីតាំង​ដាច់​ស្រយាល​មួយ​ចំនួន ឬ​នៅក្នុង​តំបន់​សឹក​សង្គ្រាម​បាន​ទេ ។ ដោយសារ​តែ​អ្នក​ដឹកនាំ​ក្រុម​មិន​ត្រូវបាន​ប្រគល់​ឲ្យ​នូវ​កូនសោ​បព្វជិតភាព​សម្រាប់ការហៅបម្រើ​របស់​គាត់ទេ នោះគាត់​អាច​ទទួល​បានការរើស​តាំង ដោយ​ពុំ​មាន​ធ្វើ​ពិធី​ញែក​ចេញ ។ ថ្នាក់ដឹកនាំ​បព្វជិតភាព​ដែល​ទទួល​ខុសត្រូវ​ក្នុង​ទីតាំង​នោះ អាច​រើសតាំង​អ្នកកាន់​បព្វជិតភាព​ម៉ិលគីស្សាដែក​ដែល​មាន​ភាពស័ក្តិសម ឲ្យ​បម្រើ​ជា​អ្នកដឹកនាំ​ក្រុម​បាន ។ ដំបូង គាត់​បញ្ជាក់​ពី​ភាពស័ក្ដិសម​របស់​បុរស​នេះ​ជាមួយ​នឹង​ប៊ីស្សព និង​ប្រធាន​ស្តេក​របស់​គាត់​សិន ។ ប្រសិនបើ​បព្វជិត​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​មាន​នៅក្នុង​តំបន់​នោះ នោះ​អ្នកដឹកនាំ​បព្វជិតភាព​អាច​អនុញ្ញាត​ឲ្យ​គាត់​ហៅ និង​ធ្វើ​ពិធី​ញែកចេញ​ដល់​អ្នកដឹកនាំ​ក្រុម​ម្នាក់​បាន ។

ពួក​អ្នកដឹកនាំ​ក្រុម​សមាជិក​កងទ័ព​នៅក្នុង​តំបន់​ដាច់​ស្រយាល អាច​ទទួល​បាន​ការផ្គត់ផ្គង់ និង​សម្ភារ​សាសនាចក្រ​បន្ថែម​ទៀត តាមរយៈ​ការទាក់ទង​ទៅ​ផ្នែក​ទំនាក់ទំនង​កងទ័ព និង​សេវា​បព្វជិត​របស់​សាសនាចក្រ ( សូមមើល ៣៨.៩.១០ ) ។

ពេលខ្លះ សមាជិក​កងទ័ព​នៅក្នុង​ការពង្រាយ​ទ័ព​នៅ​ដាច់ពី​សមាជិក​សាសនាចក្រ​ដទៃ​ទៀត ។ ប្រសិនបើ​សមាជិក​កងទ័ព​រូប​នេះ​កាន់​បព្វជិតភាព​ម៉ិលគីស្សាដែក ឬ​ជា​សង្ឃ​ម្នាក់​នៅក្នុង​បព្វជិតភាព​អើរ៉ុន នោះ​ប៊ីស្សព​របស់​គាត់​អាច​អនុញ្ញាត​ឲ្យ​គាត់​បម្រើ និង​ទទួល​ទាន​សាក្រាម៉ង់​បាន ។ ប្រសិនបើ​មាន​សមាជិក​លើសពី​ម្នាក់​នៅ​ឯ​ទីតាំង​ដាក់​ពង្រាយ​មួយ នោះ​គួរតែ​ហៅ​ឲ្យ​មាន​អ្នកដឹកនាំ​ក្រុម​ម្នាក់ ។

អ្នក​គួរតែ​ជូន​ដំណឹង​ទៅ​ផ្នែក​ទំនាក់ទំនង​កងទ័ព និង​សេវា​បព្វជិត​របស់​សាសនាចក្រ នៅពេល​ហៅ​អ្នកដឹកនាំ​ក្រុម​ម្នាក់ ។ លិខិត​រើសតាំង​មួយ​ច្បាប់​នឹង​ត្រូវបាន​បញ្ជូន​ដល់​គាត់ ( សូមមើល ៣៨.៩.១.១ ) ។

៣៨.៩.៦

ការបម្រើ​ជា​អ្នកផ្សព្វផ្សាយ​សាសនា និង​កាតព្វកិច្ច​កងទ័ព

សម្រាប់​ប្រទេស​ដែល​មាន​កាតព្វកិច្ច​ត្រូវ​បម្រើ​កងទ័ព នោះ​ជាទូទៅ សមាជិក​សាសនាចក្រ​ត្រូវតែ​បំពេញ​ការបម្រើ​កងទ័ព​របស់​ពួកគេ​ជាមុន​សិន មុនពេល​ពួកគេ​អាច​បម្រើ​បេសកកម្ម​បាន ។ ប្រទេស​មួយ​ចំនួន​អាច​អនុញ្ញាត​ឲ្យ​ពន្យារ​ពេល​បំពេញ​កាតព្វកិច្ច​ត្រូវ​បម្រើ​កងទ័ព​សិន រហូត​ដល់​បញ្ចប់​ការបម្រើ​បេសកម្ម ។ ប្រធាន​ស្តេក និង​ប៊ីស្សព​គួរតែ​ដឹងពី​តម្រូវការ​របស់​ប្រទេស​ខ្លួន ដើម្បី​ពួកគាត់​អាច​ប្រឹក្សា​យោបល់​ដល់​សមាជិក​ឲ្យបាន​ត្រឹមត្រូវ ។ សមាជិក​ដែល​បម្រើ​នៅក្នុង​អង្គភាព​កងទ័ព​បម្រុង ឬ​អង្គភាព​ការពារ​ជាតិ អាច​បម្រើ​បេសកកម្ម បន្ទាប់​ពី​ពួកគេ​បញ្ចប់​ការហ្វឹកហ្វឺន​មូលដ្ឋាន និង​ការហ្វឹកហ្វឺន​​ជាន់ខ្ពស់​បាន ។

សម្រាប់​ព័ត៌មាន​បន្ថែម ​សូម​មើល​ផ្នែក « ការបម្រើ​ជាអ្នក​ផ្សព្វផ្សាយ​សាសនា និង​កាតព្វកិច្ច​កងទ័ព »​នៅ​ក្នុង គេហទំព័រ​សមាជិក​នៃ​​សាសនាចក្រ​ដែល​ជា​កងទ័ព ។

៣៨.៩.៧

បព្វជិត​កងទ័ព​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ

ផ្នែក​ទំនាក់ទំនង​កងទ័ព និង​សេវា​បព្វជិត​របស់​សាសនាចក្រ​ផ្តល់​ការគាំទ្រ​ជា​ទូទៅ​មួយ​ដល់​បុរស និង​ស្ត្រី​ដែល​ជា​បព្វជិត​កងទ័ព ដែល​បម្រើ​ក្នុង​ការចាត់តាំង​ជាច្រើន​នៅក្នុង​រដ្ឋាភិបាល និង​ក្រៅ​រដ្ឋាភិបាល ។ ការចាត់តាំង​ទាំងនេះ​រួមមាន ៖

  • កងទ័ព ។

  • មន្ទីរពេទ្យ ។

  • អង្គការ​ផ្ដល់​កន្លែង​សំណាក់ ។

  • ពន្ធនាគារ ។

  • មណ្ឌល​ឃុំខ្លួន ។

  • នាយកដ្ឋាន​ប៉ូលីស និង​អគ្គិភ័យ ។

  • ក្រុមល្បាត​ព្រំដែន ។

  • អង្គការ​ស៊ីវិល និង​អតីត​យុទ្ធជន ។

  • មហាវិទ្យាល័យ និង​សាកលវិទ្យាល័យ ។

អង្គការ​នីមួយៗ​ដាក់ចេញ​នូវ​កិច្ចតម្រូវ​ផ្នែក​អប់រំ និង​ការងារ​បម្រើ​ផ្ទាល់ខ្លួន​សម្រាប់​បព្វជិត ។ អង្គការ​ភាគច្រើនបំផុត​តម្រូវ​ឲ្យមាន​ការយល់ព្រម​ពី​សាសនាចក្រ មុនពេល​បុគ្គល​ម្នាក់​អាច​បម្រើ​ជា​បព្វជិត​កងទ័ព​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​បាន ។ ផ្នែក​ទំនាក់ទំនង​កងទ័ព និង​សេវា​បព្វជិត​របស់​សាសនាចក្រ ​ផ្តល់​នូវ​ការ​ចារយល់ព្រម​សម្រាប់​បព្វជិត​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ទាំងអស់ ។ លិខិត​ចារយល់ព្រម​មកពី​ប៊ីស្សព និង​ប្រធាន​ស្ដេក​ពុំ​គ្រប់​គ្រាន់ និង​ពុំ​គួរ​ត្រូវ​បាន​ផ្តល់​ឲ្យ​នោះ​ឡើយ ។

បព្វជិត​កងទ័ព​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ៖

  • បម្រើ​ដល់​មនុស្ស​គ្រប់​ជំនឿ រួមមាន​ទាំង​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ផងដែរ ។

  • ធានា​ឲ្យបាន​ថា បុគ្គល​ម្នាក់ៗ​មាន​សេរីភាព​ខាង​សាសនា ។

  • ជួយ​សម្រប​សម្រួល​តម្រូវការ​ផ្នែក​សាសនា​នៃ​អស់​អ្នក​ដែល​ពួកគេ​បម្រើ ។

សម្រាប់​ព័ត៌មាន​បន្ថែម សូមមើល « បព្វជិត​កងទ័ព​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ » នៅលើ​គេហទំព័រ ChurchofJesusChrist.org ។

៣៨.៩.៨

ការពាក់​សម្លៀក​បំពាក់​ពិសិដ្ឋ​នៅក្នុងកងទ័ព

សូមមើល ៣៨.៥.៧ ។

៣៨.៩.៩

ដៃគូ​អ្នកផ្សព្វផ្សាយ​សាសនា​រៀមច្បង

គូស្វាមី​ភរិយា​កងទ័ព​ដែល​ចូល​និវត្ដរ៍ អាច​ត្រូវបាន​ហៅ​ឲ្យ​បម្រើ​ជា​អ្នកផ្សព្វផ្សាយ​សាសនា​ផ្នែក​ទំនាក់ទំនង​ខាង​កងទ័ព​នៅ​មូលដ្ឋាន​កងទ័ព​ដែល​ជ្រើសរើស​បាន ។ ពួកគាត់​ជួយ​ថ្នាក់ដឹកនាំ​បព្វជិតភាព​ក្នុង​មូលដ្ឋាន​ឲ្យ​ពង្រឹង​ដល់​សមាជិក​ថ្មី និង​សមាជិក​ដែល​ត្រឡប់​មក​សកម្ម​ឡើងវិញ ។ ពួកគាត់​ក៏​ផ្ដល់​ការគាំទ្រ​ដល់​ក្រុមគ្រួសារ​របស់​សមាជិក​កងទ័ព​ដែល​ត្រូវបាន​ដាក់​ពង្រាយ អំឡុងពេល​គ្រួសារ​នៅ​បែកគ្នា​ផងដែរ ។

៣៨.៩.១០

ព័ត៌មាន​ផ្សេងៗ

សម្រាប់​ព័ត៌មាន​អំពី​កំណត់ត្រា​សមាជិកភាព​របស់​សមាជិក​កងទ័ព សូមមើល ៣៣.៦.៩ ។

សម្រាប់​ព័ត៌មាន​អំពី​ពរ​របស់​លោក​អយ្យកោ​សម្រាប់​សមាជិក​កងទ័ព សូមមើល ៣៨.២.១០.៣ ។

សម្រាប់​ព័ត៌មាន​អំពី​ការតែងតាំង​ដល់​សមាជិក​កងទ័ព​នៅក្នុង​តំបន់​ដាច់​ស្រយាល សូមមើល ៣៨.២.៩.៦ ។

សម្រាប់​ព័ត៌មាន​អំពី​ការចេញ​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​នៅក្នុង​តំបន់​ដាច់​ស្រយាល សូមមើល ២៦.៣.២ ។

ប្រសិនបើ​ថ្នាក់ដឹកនាំ​ក្នុង​សាសនាចក្រ​មាន​សំណួរ​អំពី​ទំនាក់ទំនង​ខាង​កងទ័ព នោះ​ពួកគាត់​អាច​ទាក់ទង​ទៅ ៖

Military Relations and Chaplain Services Division

50 East North Temple Street, Room 2411

Salt Lake City, UT 84150-0024

ទូរសព្ទ ៖ ១‑៨០១‑២៤០‑២២៨៦

អ៊ីមែល ៖ pst-military@ChurchofJesusChrist.org