« ជំពូកទី ៦ ៖ សេចក្ដីបញ្ចប់—និយាយអំពីសុខភាព និងសហគមន៍របស់ខ្ញុំកម្មវិធី EnglishConnect ១ សម្រាប់អ្នករៀន ( ឆ្នាំ២០២២ )
« ជំពូកទី ៦ ៖ សេចក្ដីបញ្ចប់ » កម្មវិធី EnglishConnect ១ សម្រាប់អ្នករៀន
Unit 6: Conclusion
Talking about My Health and Community
អ្នកបានបញ្ចប់ជំពូកទី ៦ ហើយ នោះមានន័យថាអ្នកបានបញ្ចប់កម្មវិធី EnglishConnect ១ ហើយ ! ធ្វើបានល្អណាស់ ! អ្នកអាចនិយាយអំពីរឿងជាច្រើននៅក្នុងជីវិតប្រចាំថ្ងៃ និងសហគមន៍របស់អ្នក ។ ចំណេះដឹងដែលអ្នកបានទទួល និងគោលការណ៍នៃការរៀនសូត្រដែលអ្នកបានសិក្សានឹងមានឥទ្ធិពលជាវិជ្ជមាននៅពេញមួយជីវិតរបស់អ្នក ។
Evaluate
Evaluate Your Progress
សូមចំណាយពេលមួយសន្ទុះដើម្បីគិតពិចារណា និងអបអរសាទរអ្វីៗទាំងអស់ដែលអ្នកបានសម្រេច ។
I can:
-
Ask for and give directions.
សុំ និងផ្ដល់ការដឹកនាំ ។
-
Describe how I feel.
ពិពណ៌នាអំពីអារម្មណ៍របស់ខ្ញុំ ។
-
Talk about illnesses.
និយាយអំពីជំងឺ ។
ដើម្បីតាមដានការរីកចម្រើនរបស់អ្នកបន្ថែមទៀត សូមចូលទៅកាន់ englishconnect.org/assessments ហើយបំពេញការវាយតម្លៃតាមជម្រើសសម្រាប់ជំពូកនេះ ។
Evaluate Your Efforts
រំឭកកិច្ចខិតខំរបស់អ្នកសម្រាប់ជំពូកនេះនៅក្នុង « ការតាមដានការសិក្សាផ្ទាល់ខ្លួន » ។ តើអ្នកកំពុងរីកចម្រើនឆ្ពោះទៅកាន់គោលបំណងរបស់អ្នកឬទេ ? តើអ្នកអាចធ្វើអ្វីខ្លះផ្សេងទៀត ដើម្បីសម្រេចគោលដៅរបស់អ្នក ?
បន្ដហាត់រៀនភាសាអង់គ្លេសប្រចាំថ្ងៃ នៅពេលអ្នករៀបចំខ្លួនសម្រាប់កម្មវិធី EnglishConnect ២ ។
ដើម្បីរៀនបន្ថែមអំពីរបៀបដែលកម្មវិធី EnglishConnect អាចពង្រីកឱកាសរបស់អ្នក សូមចូលទៅកាន់ englishconnect.org ។