« ជំពូកទី ៤ ៖ ការណែនាំ—ការពិពណ៌នាអំពីការងារ និងអាហារ » កម្មវិធី EnglishConnect ១ សម្រាប់អ្នករៀន ( ឆ្នាំ២០២២ )
« ជំពូកទី ៤ ៖ សេចក្ដីបញ្ចប់ » កម្មវិធី EnglishConnect ១ សម្រាប់អ្នករៀន
Unit 4: Conclusion
Describing Jobs and Food
សូមអបអរសាទរ ! អ្នកបានបញ្ចប់ជំពូកទី ៤ ហើយ ។ ឥឡូវ អ្នកអាចនិយាយអំពីការងាររបស់អ្នក ហើយសួរសំណួរដើម្បីរៀនអំពីការងាររបស់មនុស្សដែលអ្នកជួប ។ អ្នកក៏អាចនិយាយអំពីអាហារ ហើយពន្យល់អំពីគំនិតយោបល់របស់អ្នកអំពីអាហារផងដែរ ។ ទាំងនោះគឺជាជំនាញដ៏មានតម្លៃ ។ បន្ដសិក្សា ហើយខិតខំ ។ ព្រះអម្ចាស់នឹងប្រទានពរដល់អ្នក ។
Evaluate
Evaluate Your Progress
សូមចំណាយពេលមួយសន្ទុះដើម្បីឆ្លុះបញ្ចាំង និងអបអរសាទរអ្វីៗទាំងអស់ដែលអ្នកបានសម្រេច ។
I can:
-
Talk about my job.
និយាយអំពីការងាររបស់ខ្ញុំ ។
-
Describe foods I like and dislike.
ពិពណ៌នាអំពីអាហារដែលខ្ញុំចូលចិត្ត និងមិនចូលចិត្ត ។
-
Explain why I like or dislike foods.
ពន្យល់អំពីមូលហេតុដែលខ្ញុំចូលចិត្ត ឬមិនចូលចិត្តអាហារនោះ ។
-
Order food and take someone’s order.
កម្មង់អាហារ ហើយទទួលការកម្មង់របស់នរណាម្នាក់ ។
-
Apply principles of learning by study and by faith.
អនុវត្តគោលការណ៍នៃការរៀនសូត្រដោយសារការសិក្សា និងដោយសារសេចក្ដីជំនឿ ។
ដើម្បីតាមដានការរីកចម្រើនរបស់អ្នកបន្ថែមទៀត សូមចូលទៅកាន់ englishconnect.org/assessments ហើយបំពេញការវាយតម្លៃតាមជម្រើសសម្រាប់ជំពូកនេះ ។
Evaluate Your Efforts
រំឭកកិច្ចខិតខំរបស់អ្នកសម្រាប់ជំពូកនេះនៅក្នុង « ការតាមដានការសិក្សាផ្ទាល់ខ្លួន » ។ តើអ្នកកំពុងរីកចម្រើនឆ្ពោះទៅកាន់គោលបំណងរបស់អ្នកឬទេ ? តើអ្នកអាចធ្វើអ្វីខ្លះផ្សេងទៀត ដើម្បីសម្រេចគោលដៅរបស់អ្នក ?
បន្ដហាត់រៀនភាសាអង់គ្លេសប្រចាំថ្ងៃ នៅពេលអ្នករៀបចំខ្លួនសម្រាប់កម្មវិធី EnglishConnect ២ ។
ដើម្បីរៀនបន្ថែមអំពីរបៀបដែលកម្មវិធី EnglishConnect អាចពង្រីកឱកាសរបស់អ្នក សូមចូលទៅកាន់ englishconnect.org ។