« មេរៀនទី ៨ ៖ វត្ថុទូទៅប្រចាំថ្ងៃ » កម្មវិធី EnglishConnect ១ សម្រាប់អ្នករៀន ( ឆ្នាំ២០២២ )
« មេរៀនទី ៨ » កម្មវិធី EnglishConnect ១ សម្រាប់អ្នករៀន
Lesson 8
Everyday Common Items
គោលបំណង ៖ ខ្ញុំនឹងរៀនប្រើពាក្យ នេះ នោះ ទាំងនេះ និងទាំងនោះ ដើម្បីសួរអំពីអ្វីដែលជាកម្មសិទ្ធិរបស់នរណាម្នាក់ ។
Personal Study
រៀបចំសម្រាប់ក្រុមសន្ទនារបស់អ្នកដោយការបំពេញសកម្មភាព A ដល់ E ។
Study the Principle of Learning: Press Forward
ឈានទៅមុខ
With God’s help, I can press forward even when I face obstacles.
ដោយមានជំនួយរបស់ព្រះ ខ្ញុំអាចឈានទៅមុខ ទោះជាខ្ញុំប្រឈមមុខនឹង ឧបសគ្គ ក៏ដោយ ។
ពួកយើងទាំងអស់គ្នាជួបនឹងឧបសគ្គនៅក្នុងជីវិត ។ ពេលខ្លះ ឧបសគ្គរបស់យើងធ្វើឲ្យវាពិបាកដើម្បីសម្រេចគោលដៅរបស់យើង ។ នីហ្វៃ ជា ព្យាការី និងជាអ្នកដឹកនាំនៅក្នុង ព្រះគម្ពីរមរមន បានជួបនឹងបទពិសោធន៍ពិបាកៗជាច្រើន ។ លោកបានចំណាយពេលពេញមួយជីវិតដើម្បីបង្រៀន និងបម្រើដល់ប្រជាជនលោក ។ លោកបានដឹងថាពួកគេនឹងជួបបញ្ហាលំបាក ហើយលោកចង់ជួយពួកគេឲ្យដឹងពីរបៀបដើម្បីទប់ទល់នឹងវា ។ នីហ្វៃបានបង្រៀនថា ៖
« ឈានទៅមុខដោយខ្ជាប់ខ្ជួននៅក្នុង ព្រះគ្រីស្ទ ដោយមានការភ្លឺថ្លានៃសេចក្ដីសង្ឃឹមដ៏ឥតខ្ចោះ ហើយដោយមានចិត្តស្រឡាញ់ព្រះ និងមនុស្សគ្រប់រូប។ » ( នីហ្វៃទី២ ៣១:២០ ) ។
អ្នកអាចឈានទៅមុខផងដែរ ។ ដើម្បី « ឈានទៅមុខដោយខ្ជាប់ខ្ជួននៅក្នុងព្រះគ្រីស្ទ » មានន័យថាអ្នកអាចបន្ដព្យាយាមទុកចិត្តទៅលើព្រះយេស៊ូវគ្រីស្ទ ទោះជាពេលមានរឿងលំបាកៗក្ដី ។ អ្នកទុកចិត្តថាទ្រង់នឹងប្រទានពរដល់កិច្ចខិតខំរបស់អ្នក ទោះជាពេលដែលមានរឿងលំបាក ឬនៅពេលអ្នកបានធ្វើកំហុសឆ្គងក្ដី ។ ឧទាហរណ៍ ប្រហែលជាអ្នកកត់សម្គាល់ឃើញថា អ្នកមានកំហុស នៅពេលអ្នកព្យាយាមនិយាយភាសាអង់គ្លេស ។ ប្រហែលជាអ្នកមានការលំបាកដើម្បីចងចាំពាក្យថ្មីៗ ។ អ្នកអាចឈានទៅមុខ ហើយបន្ដហាត់រៀនជារៀងរាល់ថ្ងៃ ដោយទុកចិត្តថា ទ្រង់នឹងជួយអ្នកឲ្យរៀនចេះ ។ មិនថាអ្នកនឹងជួបបញ្ហាអ្វីនោះទេ អ្នកអាចឈានទៅមុខដោយ សេចក្ដីជំនឿ ។
Ponder
-
តើមានវិធីណាខ្លះ ដែលអ្នកអាច « ឈានទៅមុខ » នៅក្នុងការរៀនភាសាអង់គ្លេស ?
-
តើមានអ្វីខ្លះដែលជួយអ្នកឲ្យបន្ដព្យាយាម នៅពេលមានរឿងលំបាកនោះ ?
Memorize Vocabulary
រៀនអំពីអត្ថន័យ និងការបញ្ចេញសំឡេងនៃពាក្យនីមួយៗ ពីមុនក្រុមសន្ទនារបស់អ្នក ។ ព្យាយាមបង្កើតកាតមានសរសេរពាក្យដើម្បីជួយអ្នកទន្ទេញពាក្យថ្មីៗ ។ អ្នកអាចប្រើក្រដាស ឬកម្មវិធីសុសវែរ ។
|
not |
មិន |
|
this/these |
នេះ/ទាំងនេះ |
|
that/those |
នោះ/ទាំងនោះ |
Nouns
|
book/books |
សៀវភៅ/សៀវភៅច្រើន |
|
chair/chairs |
កៅអី/កៅអីច្រើន |
|
clock/clocks |
នាឡិកា/នាឡិកាច្រើន |
|
computer/computers |
កុំព្យូទ័រ/កុំព្យូទ័រច្រើន |
|
key/keys |
កូនសោ/កូនសោច្រើន |
|
notebook/notebooks |
សៀវភៅកត់ចំណាំ/សៀវភៅកត់ចំណាំច្រើន |
|
pen/pens |
ប៊ិច/ប៊ិចច្រើន |
|
pencil/pencils |
ខ្មៅដៃ/ខ្មៅដៃច្រើន |
|
phone/phones |
ទូរសព្ទ/ទូរសព្ទច្រើន |
|
table/tables |
តុ/តុច្រើន |
|
wallet/wallets |
កាបូបលុយ/កាបូបលុយច្រើន |
|
watch/watches |
នាឡិកាដៃ/នាឡិកាដៃច្រើន |
Practice Pattern 1
ហាត់ប្រើលំនាំរហូតដល់អ្នកអាចសួរ និងឆ្លើយសំណួរដោយទំនុកចិត្ត ។ អ្នកអាចជំនួសពាក្យដែលមានគូសបន្ទាត់ពីខាងក្រោមជាមួយនឹងពាក្យនៅក្នុងវគ្គ « Memorize Vocabulary » ។
Q: What is this?A: This is a (noun).
Questions
Answers
Examples
Q: What is this?A: This is a watch.
Q: What are these?A: These are pencils.
Q: What is that?A: That is a key.
Practice Pattern 2
ហាត់ប្រើលំនាំរហូតដល់អ្នកអាចសួរ និងឆ្លើយសំណួរដោយទំនុកចិត្ត ។ ព្យាយាមយល់អំពីច្បាប់នៅក្នុងលំនាំ ។ គិតអំពីរបៀបដែលភាសាអង់គ្លេសមានភាពស្រដៀងគ្នា ឬខុសគ្នាពីភាសារបស់អ្នក ។
Q: Is this my (noun)?A: Yes, it is.
Questions
Answers
Examples
Q: Is this your book?A: No, it is not.
Q: Are those her keys?A: Yes, they are.
Use the Patterns
សរសេរសំណួរចំនួនបួន ដែលអ្នកអាចសួរដល់នរណាម្នាក់ ។ សរសេរចម្លើយចំពោះសំណួរនីមួយៗ ។ អានវាឲ្យឮៗ ។
Additional Activities
បំពេញសកម្មភាពមេរៀន និងការវាយតម្លៃតាមអនឡាញនៅលើគេហទំព័រ englishconnect.org/learner/resources ឬនៅក្នុង សៀវភៅលំហាត់ EnglishConnect ១ ។
Act in Faith to Practice English Daily
សូមបន្ដហាត់រៀនភាសាអង់គ្លេសប្រចាំថ្ងៃ ។ សូមប្រើ « ការតាមដានការសិក្សាផ្ទាល់ខ្លួន » របស់អ្នក ។ សូមរំឭកគោលដៅភាសារបស់អ្នកឡើងវិញ ហើយវាយតម្លៃការខិតខំរបស់អ្នក ។
Conversation Group
Discuss the Principle of Learning: Press Forward
(20–30 minutes)
-
សូមអាន គោលការណ៍នៃការរៀនសូត្រ សម្រាប់មេរៀននេះឲ្យឮៗ ។
-
ពិភាក្សាអំពីសំណួរនានា ។
Activity 1: Practice the Patterns
(10–15 minutes)
រំឭកបញ្ជីវាក្យសព្ទជាមួយដៃគូ ។
ហាត់តាមលំនាំទី ១ ជាមួយដៃគូ ៖
-
ហាត់សួរសំណួរ ។
-
ហាត់ឆ្លើយសំណួរ ។
-
ហាត់សន្ទនាដោយប្រើលំនាំ ។
សូមធ្វើលំនាំទី ២ ឡើងវិញ ។
Activity 2: Create Your Own Sentences
(10–15 minutes)
មើលទៅរូបភាព ។ សួរ ហើយឆ្លើយសំណួរអំពីវត្ថុនៅក្នុងរូបភាពនីមួយៗ ។ ប្តូរវេនគ្នា ។ ប្ដូរដៃគូ ហើយហាត់រៀនម្ដងទៀត ។
Example
-
A: What are those?
-
B: Those are books.
-
A: Are those your books?
-
B: No, they are not my books.
Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Activity 3: Create Your Own Conversations
(15–20 minutes)
ជ្រើសរើសវត្ថុនៅក្នុងបន្ទប់ចំនួនប្រាំ ។ បង្ហាញវាទៅដៃគូរបស់អ្នក ។ សួរ និងឆ្លើយសំណួរអំពីវត្ថុនីមួយៗ ។ ប្តូរវេនគ្នា ។ ប្ដូរដៃគូ ហើយហាត់រៀនម្ដងទៀត ។
Example
-
A: What is that?
-
B: That is a phone.
-
A: Is it your phone?
-
B: Yes, it is.
Evaluate
(5–10 minutes)
វាយតម្លៃអំពីការរីកចម្រើនរបស់អ្នកទៅលើគោលបំណង និងកិច្ចខិតខំរបស់អ្នកដើម្បីហាត់រៀនភាសាអង់គ្លេសប្រចាំថ្ងៃ ។
Evaluate Your Progress
I can:
-
Say what something is.
និយាយអំពីវត្ថុនោះជាអ្វី ។
-
Use this, that, these, and those.
ប្រើ នេះ នោះ ទាំងនេះ និងទាំងនោះ ។
-
Ask if something belongs to someone.
សួរ បើសិនជាអ្វីមួយជាកម្មសិទ្ធិរបស់នរណាម្នាក់ ។
Evaluate Your Efforts
វាយតម្លៃការខិតខំរបស់អ្នកដើម្បី ៖
-
សិក្សាគោលការណ៍នៃការរៀនសូត្រ ។
-
ទន្ទេញវាក្យសព្ទ ។
-
ហាត់តាមលំនាំ ។
-
ហាត់រៀនប្រចាំថ្ងៃ ។
សូមដាក់គោលដៅមួយ ។ ពិចារណាអំពី យោបល់សម្រាប់ការសិក្សា នៅក្នុង « ការតាមដានការសិក្សាផ្ទាល់ខ្លួន » ។
ចែកចាយគោលដៅរបស់អ្នកជាមួយដៃគូ ។
Act in Faith to Practice English Daily
« ចូរកុំបោះបង់ ។ ចូរបន្ដដើរទៀត ។ ចូរបន្ដខិតខំ ។ មានជំនួយ និងសុភមង្គលនៅខាងមុខ … វានឹងមិនអីទេនៅចុងបញ្ចប់ ។ ទុកចិត្តទៅលើព្រះ ហើយជឿថារឿងល្អៗនឹងកើតមានមក » ( ជែហ្វ្រី អរ ហូឡិន « An High Priest of Good Things to Come» Ensign ខែវិច្ឆិកា ឆ្នាំ១៩៩៩ ទំព័រ ៣៨ ) ។