« គោលលទ្ធិ និងសេចក្ដីសញ្ញា ៣–៥ ៖ ទិដ្ឋភាពទូទៅ » គោលលទ្ធិ និងសេចក្តីសញ្ញា សៀវភៅសិក្សាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៥ )
« គោលលទ្ធិ និងសេចក្ដីសញ្ញា ៣–៥ » គោលលទ្ធិ និងសេចក្តីសញ្ញា សៀវភៅសិក្សាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
គោលលទ្ធិ និងសេចក្ដីសញ្ញា ៣–៥
គោលលទ្ធិ និងសេចក្ដីសញ្ញា ៣–៥
ទិដ្ឋភាពទូទៅ
នៅក្នុងកណ្ឌទាំងនេះ ការដែលព្រះអម្ចាស់បានកែតម្រូវព្យាការី យ៉ូសែប ស្ម៊ីធ ដោយសារការភ័យខ្លាចចំពោះមនុស្សខ្លាំងជាងព្រះ បានបង្ហាញដល់ឪពុករបស់យ៉ូសែប ស្ម៊ីធ ពីរបៀបដែលគាត់អាចបម្រើទ្រង់ ហើយបានដឹកនាំ ម៉ាទិន ហារិស នៅពេលដែលគាត់ត្រូវប្រឈមនឹងការជំនុំជម្រះ ។ នៅសប្តាហ៍នេះក៏រួមមានមេរៀននៃការវាយតម្លៃផងដែរ ។
អញ្ជើញសិស្សឲ្យស្វែងយល់ពីសេចក្ដីពិតសម្រាប់ខ្លួនពួកគេ ៖ ពេលខ្លះគ្រូបង្រៀនត្រូវចង្អុលបង្ហាញពីគោលលទ្ធិ ឬគោលការណ៍មួយ ។ ទោះជាយ៉ាងណាក៏ដោយ ក៏ជាញឹកញាប់គ្រូបង្រៀននឹងណែនាំ លើកទឹកចិត្ត និងអនុញ្ញាតឲ្យសិស្សស្វែងយល់ពីគោលលទ្ធិ ឬគោលការណ៍មួយដោយខ្លួនឯងផងដែរ ។ គ្រូបង្រៀនទាំងឡាយគួរតែឧស្សាហ៍ជួយដល់សិស្សទាំងឡាយឲ្យទទួលបានសមត្ថភាពដើម្បីស្គាល់ពីគោលលទ្ធិ និងគោលការណ៍ទាំងឡាយដោយខ្លួនឯង ។ សម្រាប់ព័ត៌មានបន្ថែមទៀតអំពីរបៀបដែលព្រះអង្គសង្គ្រោះបានធ្វើការណ៍នេះ សូមមើលផ្នែក « ព្រះអង្គសង្គ្រោះបានជួយមនុស្សឲ្យស្វែងរក ទទួលស្គាល់ និងយល់សេចក្តីពិត » នៅក្នុង ការបង្រៀនតាមរបៀបរបស់ព្រះអង្គសង្គ្រោះ ។ អ្នកអាចក៏ឃើញឧទាហរណ៍មួយអំពីរបៀបធ្វើកិច្ចការនេះក្នុងមេរៀននៅសប្តាហ៍នេះផងដែរ ដែលមានចំណងជើងថា « គោលលទ្ធិ និងសេចក្តីសញ្ញា ២ » ។
រៀបចំខ្លួនបង្រៀន
ព័ត៌មានខាងក្រោមផ្តល់ឲ្យអ្នកនូវគំនិតខ្លះៗអំពីអ្វីដែលអ្នកអាចត្រូវរៀបចំទុកជាមុនសម្រាប់មេរៀននីមួយៗ ។
គោលលទ្ធិ និងសេចក្ដីសញ្ញា ៣
គោលបំណងមេរៀន ៖ ដើម្បីជួយសិស្សឲ្យមានអារម្មណ៍មានបំណងប្រាថ្នាកាន់តែខ្លាំងក្នុងការទុកចិត្តលើព្រះជាងលើមនុស្សផ្សេងទៀត
-
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យសញ្ជឹងគិតអំពីគ្រាដែលពួកគេបានទទួលឥទ្ធិពលពីមិត្តភក្តិ មិនថាធ្វើអ្វីមួយត្រឹមត្រូវ ឬខុសឡើយ ។ សុំឲ្យពួកគេសញ្ជឹងគិតពីឥទ្ធិពលនៃជម្រើសរបស់ពួកគេលើជីវិតខ្លួន និងប្រហែលជាជីវិតរបស់អ្នកផ្សេងទៀតផងដែរ ។
-
សម្ភារ ៖ វត្ថុទន់ៗដូចជាប្រដាប់ក្មេងរុញលេង ឬខ្នើយ និងវត្ថុធ្ងន់ៗដូចជាសៀវភៅនានា
-
វីដេអូ ៖ « The Work of God » ( ១៣:៣៥ សូមមើលពីនាទីទី ២:២៥ ដល់នាទីទី ៨:៤៥ )
គោលលទ្ធិ និងសេចក្ដីសញ្ញា ៤
គោលបំណងមេរៀន ៖ ដើម្បីជួយសិស្សឲ្យបម្រើព្រះ និងអ្នកដទៃទៀតតាមរបៀបដូចជាព្រះគ្រីស្ទ
-
ការរៀបចំសិស្ស ៖ សូមគិតពីនរណាម្នាក់ដែលជាគំរូដ៏ល្អនៃការបម្រើដូចជាព្រះគ្រីស្ទ ។ ចុះចំណែកបុគ្គលម្នាក់នោះជួយពួកគេឲ្យបម្រើដូចជាព្រះអង្គសង្គ្រោះយ៉ាងដូចម្ដេចដែរ ?
គោលលទ្ធិ និងសេចក្តីសញ្ញា ៥
គោលបំណងមេរៀន ៖ ដើម្បីជួយសិស្សឲ្យស្គាល់សាក្សីដែលព្រះអម្ចាស់បានប្រទានឲ្យដើម្បីជួយពួកគេឲ្យទទួលបានទីបន្ទាល់ផ្ទាល់ខ្លួន អំពីព្រះគម្ពីរមរមនថាជាសក្ខីបទមួយទៀតអំពីព្រះយេស៊ូវគ្រីស្ទ និងអំពីការហៅរបស់យ៉ូសែប ស្ម៊ីធ ឲ្យធ្វើជាព្យាការីរបស់ព្រះ ។
-
ការរៀបចំសិស្ស ៖ សូមស្នើឲ្យសិស្សគិតអំពីបទពិសោធន៍ដែលបានបង្កើនទីបន្ទាល់ពួកគេអំពីព្រះគម្ពីរមរមន ។ សិស្សនឹងទទួលបានឱកាសមួយ ប្រសិនបើពួកគេជ្រើសរើសចែកចាយសាក្សីរបស់ពួកគេដោយផ្ទាល់នៅក្នុងថ្នាក់ ។
-
វីដេអូ ៖ « Compelling Witness » ( ៧:៤៦ )
-
សំណៅចែក ៖ « ពួកសាក្សី »
វាយតម្លៃការរៀនសូត្ររបស់អ្នកទី ១
គោលបំណងមេរៀន ៖ ដើម្បីជួយសិស្សឲ្យចងចាំ និងវាយតម្លៃលើរបៀបដែលបទពិសោធន៍របស់ពួកគេក្នុងការសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្តីសញ្ញា និងគម្ពីរយ៉ូសែប ស្ម៊ីធ—ប្រវត្តិ បានជួយពួកគេឲ្យរីកចម្រើនខាងវិញ្ញាណ ហើយចូលមកកាន់តែជិតព្រះយេស៊ូវគ្រីស្ទ ។
-
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យសញ្ជឹងគិតអំពីមេរៀនខាងវិញ្ញាណដែលពួកគេកំពុងរៀននៅឆ្នាំនេះ ហើយជ្រើសរើសរឿងមួយដែលពួកគេបានរៀន ឬមានអារម្មណ៍ថាបានជួយឲ្យពួកគេរីកចម្រើនខាងវិញ្ញាណ ។
-
សម្ភារ ៖ រូបភាពព្យាការី យ៉ូសែប ស្ម៊ីធ និងក្រដាសពីរសន្លឹកតូចៗសម្រាប់សិស្សម្នាក់ៗ