ព្រះគម្ពីរ​សញ្ញាចាស់ ឆ្នាំ ២០២២
ថ្ងៃទី ១៤–២០ ខែ កុម្ភៈ ។ លោកុប្បត្តិ ១៨–២៣ ៖ « តើ​មាន​ការ​អ្វី​ដែល​ព្រះយេហូវ៉ា​ធ្វើ​មិន​កើត​ដែរ​ឬ​អី ? »


« ថ្ងៃទី ១៤–២០ ខែ កុម្ភៈ ។ លោកុប្បត្តិ ១៨–២៣ ៖ ‹ តើ​មាន​ការ​អ្វី​ដែល​ព្រះយេហូវ៉ា​ធ្វើ​មិន​កើត​ដែរ​ឬ​អី ? › »ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ព្រះគម្ពីរ​សញ្ញា​ចាស់ ឆ្នាំ ២០២២ ( ឆ្នាំ ២០២១ )

« ថ្ងៃទី ១៤–២០ ខែ កុម្ភៈ ។ លោកុប្បត្តិ ១៨–២៣ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ឆ្នាំ ២០២២

រូបភាព
សារ៉ា​បី​ទារក​អ៊ីសាក

សារ៉ា និង អ៊ីសាក ដោយ ស្កត ស្នូ

ថ្ងៃទី ១៤–២០ ខែ កុម្ភៈ

លោកុប្បត្តិ ១៨–២៣

« តើ​មាន​ការ​អ្វី​ដែល​ព្រះយេហូវ៉ា​ធ្វើ​មិន​កើត​ដែរ​ឬ​អី ? »

កាល​បងប្អូន​រៀបចំ​ខ្លួន​បង្រៀន សូម​ចាំ​ក្នុង​ចិត្ត​ថា សមាជិក​ជាច្រើន​ក្នុង​ថ្នាក់​អាច​បាន​មាន​បទពិសោធន៍​ដ៏​មាន​អត្ថន័យ​ដោយ​ខ្លួន​គេ​ហើយ កាល​ពួកគេ​បាន​អាន លោកុប្បត្តិ ១៨–២៣ ។ តើ​បងប្អូន​អាច​ធ្វើ​អ្វីខ្លះ​ដើម្បី​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​ចែកចាយ​បទពិសោធន៍ និង​ការយល់ដឹង​ទាំងនេះ ? សូម​ពិចារណា​អនុញ្ញាត​ឲ្យ​ការយល់ដឹង​ទាំងនោះ​មាន​ឥទ្ធិពល​លើ​ការពិភាក្សា​ក្នុង​ថ្នាក់ ។

កត់ត្រា​ចំណាប់​អារម្មណ៍​របស់​អ្នក

រូបភាព
រូប​តំណាង​ការចែកចាយ

អញ្ជើញ​ឲ្យ​ចែកចាយ

ជាញឹកញាប់ ការសាកល្បង និង​ឧបសគ្គ​របស់​យើង​ក្លាយជា​គ្រា​ដ៏​សំខាន់​នៅក្នុង​ជីវិត​របស់​យើង ។ លោកុប្បត្តិ ១៨–២៣ ពិពណ៌នា​ពី​គ្រា​បែប​នោះ​បី​បួន​ដង​នៅក្នុង​ជីវិត​របស់​អ័ប្រាហាំ និង​ឡុត ។ ប្រហែល​សមាជិក​ក្នុង​ថ្នាក់​អាច​ចែកចាយ​ខគម្ពីរ​មួយ ដែល​ពួកគេ​បាន​រកឃើញ​អំឡុង​ការសិក្សា​ផ្ទាល់ខ្លួន​របស់​ពួកគេ​នៅ​សប្ដាហ៍​នេះ ដែល​រៀបរាប់​ពី​គ្រា​ដ៏​សំខាន់​ដែល​អាច​កើតមាន​ដល់​អ័ប្រាហាំ ។ រួចហើយ​ពួកគេ​អាច​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​រៀន​ចេញពី​ការណ៍​នេះ ។

រូបភាព
រូប​តំណាង​ការបង្រៀន

បង្រៀន​គោលលទ្ធិ

លោកុប្បត្តិ ១៨:៩–១៤; ២១:១–៧

ព្រះអម្ចាស់​បំពេញ​សេចក្ដី​សន្យា​របស់​ទ្រង់​តាម​ពេលវេលា​របស់​ទ្រង់​ផ្ទាល់ ។

  • ដំណើរ​រឿង​នៅក្នុង​ខគម្ពីរ​ទាំងនេះ​អាច​បំផុស​គំនិត​ដល់​សមាជិក​ក្នុង​ថ្នាក់​ដែលងឿង​ឆ្ងល់​ថា តើ​សេចក្ដី​សន្យា​របស់​ព្រះ​ចំពោះ​ពួកគេ​នឹង​ត្រូវបាន​បំពេញ​ដែរ​ឬ​អត់ ។ ដើម្បី​ចាប់ផ្ដើម​ការពិភាក្សា​មួយ វា​អាច​មាន​ប្រយោជន៍​ដើម្បី​អញ្ជើញ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​រំឭក​ជាមួយ​នរណាម្នាក់​ផ្សេងទៀត​នៅក្នុង​ថ្នាក់​អំពី​ដំណើររឿង​នៃ​សេចក្ដី​សន្យា​របស់​ព្រះ​ចំពោះ​អ័ប្រាហាំ និង​សារ៉ា​នៅក្នុង លោកុប្បត្តិ ១៧:៤, ១៥–២២; ១៨:៩–១៤ និង​ការបំពេញ​តាម​ការសន្យា​ទាំងនោះ​នៅក្នុង លោកុប្បត្តិ ២១:១–៧ ។ ពីក្នុង​ខគម្ពីរ​ទាំងនេះ តើ​សមាជិក​ក្នុង​ថ្នាក់​ចាប់​អារម្មណ៍​លើ​អ្វី ? តើ​យើង​អាច​ទាញ​យក​សេចក្ដីពិត​អ្វីខ្លះ ចេញពី​បទពិសោធន៍​របស់​អ័ប្រាហាំ និង​សារ៉ា​ដើម្បី​ចែកចាយ​ជាមួយ​នឹង​មិត្ត​ម្នាក់ ដែល​បាត់បង់​សេចក្ដី​សង្ឃឹម​ថា ព្រះ​នឹង​បំពេញ​តាម​សេចក្ដី​សន្យា​របស់​ទ្រង់ ? តើ​មាន​បទគម្ពីរ​ផ្សេងទៀត ឬ​បទពិសោធន៍​ផ្ទាល់ខ្លួន​អ្វីខ្លះ​ដែល​យើង​អាច​ចែកចាយ​បាន ? ( ឧទាហរណ៍ សូមមើល រ៉ូម ៨:២៨; ហេព្រើរ ១១; មរមន ៩:១៩–២១; គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៨:៦៤ ) ។ តើ​សមាជិក​ក្នុង​ថ្នាក់​អាច​ចែកចាយ​បទពិសោធន៍​អ្វីខ្លះ ដែល​បញ្ជាក់​ថា ការសន្យា​របស់​ព្រះ​បាន​បំពេញ​នៅក្នុង​ជីវិត​របស់​ពួកគេ ? តើ​យើង​អាច​គាំទ្រ​សេចក្ដី​ជំនឿ​របស់​យើង​ដោយ​របៀបណា នៅពេល​ពរជ័យ​ដែល​បាន​សន្យា​នោះ អាច​មិន​ទាន់​បាន​ទទួល​នៅក្នុង​ជីវិត​នេះ ? ( សូមមើល ហេព្រើរ ១១:៨–១៣ ) ។

លោកុប្បត្តិ ១៩:១៥–២៦

ក្នុង​នាម​ជា​សិស្ស​របស់​ព្រះយេស៊ូវ​គ្រីស្ទ យើង​គួរតែ​គេច​ចេញ​ពី​ភាពទុច្ចរិត ហើយ​កុំ​បែរ​មើល​ក្រោយ​ឡើយ ។

  • តើ​បងប្អូន​មាន​អារម្មណ៍​ថា សមាជិក​ក្នុង​ថ្នាក់​អាច​រៀន​មេរៀន​អ្វីខ្លះ​មកពី​ដំណើររឿង​របស់​គ្រួសារ​ឡុត ដែល​បាន​រត់​ភៀសខ្លួន​ពី​ក្រុង​សូដុំម និង​ក្រុង​កូម៉ូរ៉ា ? មេរៀន​ដែល​អាច​រៀន​មួយ​គឺ​បាន​ណែនាំ​នៅក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​អែលឌើរ ជែហ្វ្រី អ័រ ហូឡិន នៅក្នុង « ធនធាន​បន្ថែម​ទាំងឡាយ » ។ ប្រហែល​បងប្អូន​អាច​ចែកចាយ​វា​ជាមួយ​សិស្ស​ក្នុង​ថ្នាក់ ក្រោយពី​សង្ខេប​ព្រឹត្តិការណ៍​នានា​ដែល​បាន​ពិពណ៌នា​នៅក្នុង លោកុប្បត្តិ ១៩:១៥–២៦ ។ តើ​ដោយ​វិធីណា ឬ​ក្នុង​ស្ថានភាព​បែបណា ដែល​ពេលខ្លះ​យើង « ងាក​បែរ​មើល​ទៅ​ក្រោយ​វិញ » ( ខទី ២៦ ) នៅពេល​យើង​គួរតែ​មើល​ទៅ​មុខ​ដោយ​សេចក្ដី​ជំនឿ​លើ​ព្រះអង្គ​សង្គ្រោះ​នោះ ? ប្រហែលជា​សិស្ស​ក្នុង​ថ្នាក់​អាច​ចែកចាយ​ពី​បទពិសោធន៍ ដែល​បង្ហាញ​ពី​សារសំខាន់​ក្នុង​ការមិន​ងាក​បែរ​មើល​ទៅ​ក្រោយ​វិញ ។ តើ លូកា ៩:៦២ បន្ថែម​អ្វីខ្លះ​ទៅលើ​ការយល់ដឹង​របស់​យើង​អំពី​គោលគំនិត​នេះ ?

    រូបភាព
    រូប​គំនូរ​អំពី​ឡុត និង​គ្រួសារ​របស់​គាត់​កំពុង​រត់​ភៀស​ខ្លួន​ចេញ​ពី​រុង​សូដុំម និង​ក្រុង​កូម៉ូរ៉ា

    ការរត់​ភៀស​ខ្លួន​ចេញ​ពី​ក្រុង​សូដុំម និង​ក្រុង​កូម៉ូរ៉ា ដោយ យូលៀស ស្ន័រ ហ្វុន ខារ៉ូហ្វេល

លោកុប្បត្តិ ២២:១–១៤

ឆន្ទៈ​របស់​អ័ប្រាហាំ​ដើម្បី​បូជា​អ៊ីសាក​គឺជា​ភាពដូចគ្នា​នៃ​ព្រះ និង​ព្រះរាជបុត្រា​របស់​ទ្រង់ ។

  • ដំណើរ​រឿង​អំពី​អ័ប្រាហាំ​ថ្វាយ​កូនប្រុស​របស់​លោក​ជា​យញ្ញបូជា​មួយ អាច​បង្រៀន​យើង​អំពី​ពលិកម្ម​របស់​ព្រះវរបិតាសួគ៌​ដើម្បី​លះបង់​ព្រះរាជបុត្រា​របស់​ទ្រង់ ។ របៀប​មួយ​ដើម្បី​យល់ពី​ដំណើររឿង​នេះ​គឺ ត្រូវ​ចាត់​ឲ្យ​សិស្ស​ពាក់​កណ្ដាល​ថ្នាក់​ពិចារណា​ពី លោកុប្បត្តិ ២២:១–១៤ ចេញពី​ទស្សនវិស័យ​របស់​អ័ប្រាហាំ និង​ព្រះ​ជា​ព្រះវរបិតា ខណៈ​សិស្ស​ពាក់​កណ្ដាល​ថ្នាក់​ទៀត​ពិចារណា​ពី​ដំណើររឿង​នេះ​ចេញពី​ទស្សនវិស័យ​របស់​អ៊ីសាក និង​ព្រះយេស៊ូវ​គ្រីស្ទ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ចែកចាយ​ការយល់​ដឹង​នានា​ដែល​ពួកគេ​ទទួល​បាន ។ ជាពិសេស តើ​សមាជិក​ក្នុង​ថ្នាក់​រៀន​បាន​អ្វីខ្លះ ដែល​ធ្វើឲ្យ​ការដឹងគុណ​របស់​ពួកគេ​ចំពោះ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​កាន់តែ​ស៊ីជម្រៅ​ឡើង ? ជា​ផ្នែក​មួយ​នៃ​ការពិភាក្សា​នេះ បងប្អូន​អាច​បង្ហាញ​រូបភាព​អ័ប្រាហាំ​យក​អ៊ីសាក​ទៅ​បូជា ( សៀវភៅ​រូបភាព​ដំណឹងល្អ ល.រ. ៩ ) ឬ​បង្ហាញ​វីដេអូ « Akedah (The Binding) » ( នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ។

រូបភាព
additional resources icon

ធនធាន​បន្ថែម​ទាំងឡាយ

« សេចក្ដី​ជំនឿ​តែងតែ​ចង្អុល​ទៅរក​អនាគត​ជានិច្ច » ។

អែលឌើរ ជែហ្វ្រី អ័រ ហូឡិន បាន​បង្រៀន ៖

« វា​អាច​ទៅរួច​ដែល​ថា ប្រពន្ធ​របស់​ឡុត ងាក​ត្រឡប់​មើល​ក្រោយ​ដោយ​ការអាក់អន់​ចិត្ត​នឹង​ព្រះអម្ចាស់​ចំពោះអ្វី​ដែល​ទ្រង់​បាន​សុំ​ឲ្យ​នាង​បោះបង់​ចោល​នោះ ។ … ដូច្នេះ វា​មិន​ត្រឹមតែ​ថា នាង​បាន​ងាក​មើល​ក្រោយ​នោះ​ទេ តែ​នាង​បាន​ងាក​បែរ​មើល​ទៅក្រោយ​ទាំង​អាល័យ ។ សរុប​មក ការជាប់​ចិត្ត​នឹង​អតីតកាល​របស់​នាង​បាន​គាបសង្កត់​លើ​ទំនុកចិត្ត​របស់​នាង​ទៅពេល​អនាគត ។ …

« … ខ្ញុំ​សូម​អង្វរ​ដល់​អ្នក​កុំ​ឲ្យ​រស់នៅ​ក្នុង​ថ្ងៃ​ដែល​បាន​កន្លង​ផុត​ទៅ​នា​ពេលនេះ ហើយ​ក៏​កុំ​ចង់​បាន​អ្វី​ឥត​ប្រយោជន៍​មក​ពី​ម្សិលមិញ​ដែរ ប៉ុន្ដែ​វា​ល្អ​ដែល​បទពិសោធន៍​អតីតកាល​ទាំងនោះ​អាច​កើត​មាន ។ អតីតកាល​គឺ​ជា​អ្វី​ដែល​យើង​ត្រូវ​រៀន​ពី​វា ប៉ុន្ដែ​មិន​រស់នៅ​ក្នុង​វា​ទេ ។ យើង​ក្រឡេក​ក្រោយ​មើល​អ្វី​ដែល​ល្អ​បំផុត ចេញ​ពី​បទពិសោធន៍​ល្អ​នោះ ពុំ​មែន​ផេះផង់​ទេ ។ ហើយ​នៅពេល​យើង​បានរៀន​នូវ​អ្វី​ដែល​យើង​ចាំបាច់​ត្រូវ​រៀន ហើយ​បាននាំ​យក​មក​ជាមួយ​យើង​នូវ​អ្វី​ដែល​ល្អបំផុត ដែល​យើង​បាន​ជួបប្រទះ នោះ​យើង​សម្លឹង​មើល​ទៅមុខ ហើយ​ចងចាំ​ថា សេចក្ដីជំនឿ​តែងតែ​ចង្អុល​ទៅរក​អនាគតកាល​ជានិច្ច ។ …

« … [ ភរិយា​របស់​ឡុត ] មិន​បាន​មាន​សេចក្ដី​ជំនឿ​ទេ ។ នាង​បាន​សង្ស័យ​សមត្ថភាព​របស់​ព្រះអម្ចាស់​ក្នុង​ការផ្ដល់​អ្វីមួយ​ដែល​ល្អ​ប្រសើរ​ជាង​អ្វី​ដែល​នាង​បាន​មាន​រួច ។ ជាក់ស្ដែង នាង​បាន​គិត​ថា គ្មាន​អ្វី​ដែល​នៅ​ខាងមុខ​អាច​ល្អ​ដូច​នឹង​អ្វី​ដែល​នាង​បាន​ចាកចោល​នោះ​ទេ ។ …

« … ការរស់នៅ​ក្នុង​ជីវិត​អតីតកាល រួម​ទាំង​កំហុស​ពី​អតីតកាល គឺ​មិនមែន​ជា​រឿង​ត្រឹមត្រូវ​នោះ​ទេ ! វា​មិន​មែន​ជា​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ឡើយ » ( « The Best Is Yet to Be » Ensign ខែ មករា ឆ្នាំ ២០១០ ទំព័រ ២៤, ២៦–២៧ ) ។

ការកែលម្អ​ការបង្រៀន​របស់​យើង

សូម​សន្យា​នូវ​ពរជ័យ ។ នៅពេល​បងប្អូន​អញ្ជើញ​អស់​អ្នក​ដែល​បងប្អូន​បង្រៀន ឲ្យ​ធ្វើ​តាម​អ្វី​ដែល​ពួកគេ​បាន​រៀន សូម​ថ្លែង​ទីបន្ទាល់​អំពី​ពរជ័យ​ដែល​ព្រះ​បាន​សន្យា​ដល់​អស់​អ្នក​ដែល​ធ្វើ​ដូច្នោះ ។ ( សូម​មើល​ផងដែរ ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ទំព័រ ៣៥ ) ។