ថ្នាក់​សិក្ខាសាលា
នីហ្វៃទី ៣ ២០–២២ ៖ « យើង​នឹង​ប្រមូល​រាស្ត្រ​យើង »


« នីហ្វៃទី ៣ ២០–២២ ៖ ‹ យើង​នឹង​ប្រមូល​រាស្ត្រ​យើង › » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន ( ឆ្នាំ ២០២៤ )

« នីហ្វៃទី ៣ ២០–២២ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន

នីហ្វៃទី​៣ ២០–២២

« យើង​នឹង​ប្រមូល​រាស្ត្រ​យើង »

រូបភាព
ព្រះយេស៊ូវ​គ្រីស្ទ​បាន​លាត​ព្រះពាហុ

តើ​អ្នក​អាច​គិត​អំពី​ពេលវេលា​មួយ​នៅក្នុង​ជីវិត​របស់អ្នក មាន​ន័យ​នៅពេល​ដែលបាន​នៅ​ជាមួយនឹង​អ្នក​ឯ​ទៀត ? ហេតុអ្វី​បាន​ជា​អ្នក​គិតថា ព្រះអម្ចាស់​បាន​ណែនាំ​ដល់​រាស្ដ្រ​ទ្រង់​ជាច្រើន​ដង​ឲ្យ​ប្រមូលផ្ដុំ​ទាំង​ខាង​រូបកាយ និង​ខាងវិញ្ញាណ ? នៅក្នុង​អំឡុងពេល​នៃ​ការងារ​បម្រើ​របស់​ព្រះអង្គ​សង្គ្រោះ​ក្នុង​ចំណោម​ពួក​សាសន៍​នីហ្វៃ ទ្រង់​បាន​ប្រកាស​ថា ព្រះវរបិតាសួគ៌​នឹង​ចងចាំ​សេចក្តីសញ្ញា​របស់ទ្រង់ ដើម្បី​ប្រមូល​សាសន៍​អ៊ីស្រាអែល​ដែលបាន​ខ្ចាត់ខ្ចាយ ។ ហើយ​ទ្រង់បាន​បើកបង្ហាញ​ទីសម្គាល់ ដើម្បី​ជួយ​យើង​ឲ្យ​ស្គាល់ នៅពេល​ដែល​ការប្រមូល​នៅ​ថ្ងៃ​ចុងក្រោយ​បាន​ចាប់ផ្តើម ។ មេរៀន​នេះ​អាច​ជួយ​ដល់​អ្នក​ឲ្យ​ចូលរួម​នៅក្នុង​ការប្រមូល​សាសន៍​អ៊ីស្រាអែល ។

ការជួយ​សិស្ស​ឲ្យ​មាន​អារម្មណ៍​ថា មាន​តម្លៃ ។ សូម​រកមើល​របៀប​វិជ្ជមាន​ដើម្បី​កោត​សរសើរ​ដល់​ការចូលរួម​ចំណែក​របស់​សិស្ស ។ សូម​បង្ហាញ​អំណរគុណ នៅពេល​សិស្ស​ចូលរួម​នៅក្នុង​ដំណើរការ​រៀនសូត្រ និង​ជួយ​ដល់​សិស្ស​ទាំងអស់​គ្នា​ឲ្យ​មាន​អារម្មណ៍​ថា​មាន​សុវត្ថិភាព នៅពេល​ដែល​ពួកគេ​ចែកចាយ​អំពី​គំនិត និង​អារម្មណ៍​របស់​ពួកគេ ។

ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​គិត​នៅ​ក្នុង​អំឡុងពេល​កំពុងអាន​បទគម្ពីរ​ប្រចាំថ្ងៃ​របស់​ពួកគេ​អំពី​របៀប​ដែល​ព្រះគម្ពីរ​មរមន​បានជួយ​ពួកគេ​ឲ្យចូល​ទៅ​កាន់តែ​ជិត​ព្រះយេស៊ូវ​គ្រីស្ទ ។

សកម្មភាព​រៀនសូត្រ​ដែលអាច​មាន

កំពុង​ប្រមូល​ផ្តុំ​គ្នា

ដើម្បី​ចាប់ផ្តើម សូម​លើក​មែកឈើ​មួយមែក ឈើ​ដោតការ៉េម​ ឬ​ឈើចាក់​ធ្មេញ​មួយ​ឡើង ។ សូម​ណែនាំ​សិស្ស​ឲ្យធ្វើ​សកម្មភាព​ដូចខាងក្រោម​នេះ ។

សូម​ចំណាយ​ពេល​បន្តិច ដើម្បី​គិតអំពី​ស្ថានភាព​ដែលអ្នក ឬ​នរណា​ដែល​អ្នកស្គាល់ មាន​អារម្មណ៍​ថា ឯកកោ គ្មានសុវត្ថិភាព ឬ​ដូចជា​អ្នក​ដែលមាន​អារម្មណ៍ថា​ខ្លួនឯង​មិនមាន​គេរាប់រក ។

ដាក់​បញ្ចូល​មែកឈើ ឈើ​ដោត​ការ៉េម ឬ​ឈើ​ចាក់ធ្មេញ​បន្ថែម​មួយទៀត​ទៅ​ក្រុម​តូចមួយ​នៃ​វត្ថុដែល​ដូចគ្នា ។

  • តើ​ការចូលរួម​ចំណែក​ជា​ផ្នែកមួយ​នៅក្នុង​ក្រុម​អាច​ជួយ​ដោះការព្រួយ​បារម្ភ​ទាំងនេះ​បាន​ដោយ​របៀបណា ?

    សូម​ពិចារណា​ធ្វើការ​ពន្យល់​បង្ហាញ​អំពីរបៀប​ដែល​ឈើ​មួយ​ដើម​ងាយ​កាច់​បំបាក់​កម្រិតណា ខណៈ​ដែល​ឈើ​មួយ​បាច់​កាន់តែ​ពិបាក​កាច់​បំបាក់​យ៉ាងណា ។

    ដើម្បី​ពន្យល់​អំពី​សំណួរ​បន្ទាប់ សូម​ដាក់​ឈើ​បន្ទះ​ក្រាស់​មួយ ដែកគោល​មួយ​ដើម​ធំ ឬ ដុំដែក​មួយ​ចូលទៅ​ក្នុង​ក្រុមនេះ ។

  • តើ​មាន​អត្ថប្រយោជន៍​អ្វីខ្លះ​សម្រាប់​ការចូលរួម​នៅក្នុង​ក្រុម​មួយ ដែល​មាន​ព្រះអម្ចាស់ និង​អស់អ្នក​ដែល​ដើរតាម​ទ្រង់ ?

    សូម​ពិចារណា​ដោយ​ធ្វើការ​បង្ហាញ​ឃ្លា​ខាងក្រោម​នេះ ហើយ​ទុកពេល​ស្ងៀមស្ងាត់​បន្តិច​សម្រាប់​សិស្ស​សញ្ជឹងគិត និង​ធ្វើ​ស្វ័យ​វាយ​តម្លៃ ។

សូម​ពិចារណា​អំពី​សេចក្តីថ្លែង​ការណ៍​ដូចខាង​ក្រោមនេះ ៖ សូម​វាយតម្លៃ​ទៅលើ​ឃ្លា​ទាំងនេះ តើ​វា​ទាក់ទង​ទៅនឹង​អ្នក​កម្រិតណា ដោយ​ប្រើប្រាស់​ពាក្យ « ភាគច្រើន » « ពេលខ្លះ » ឬ « កម្រ » ។

  • ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំមាន​ទំនាក់ទំនង​ជាមួយនឹង​ព្រះអម្ចាស់ ហើយ​ថា​ទ្រង់​ការពារ ប្រោសលោះ និង​ស្រឡាញ់​ខ្ញុំ ។

  • ខ្ញុំ​ស្គាល់​របៀបដែល​ព្រះអម្ចាស់​អញ្ជើញ​ខ្ញុំ​ឲ្យ​មករក​ទ្រង់ ហើយ​ទទួលបាន​ពរជ័យ​ទាំងនេះ ។

  • ខ្ញុំ​ខិតខំ​ជួយ​ដល់​អ្នក​ដទៃ​ទៀត​ឲ្យ​ជួបជុំ​ជាមួយនឹង​ព្រះអម្ចាស់ ហើយ​មាន​អារម្មណ៍ថា មាន​សុវត្ថិភាព និង​មាន​ចំណែក​ចូលរួម ។

នៅ​ខណៈពេល​ដែល​អ្នកកំពុង​សិក្សា​មេរៀន​នេះ សូម​ពិចារណា​គិត​អំពី​របៀប​ដែល​ព្រះអម្ចាស់​ចង់​ប្រមូល​បងប្អូន និងអ្នក​ផ្សេងទៀត​ឲ្យ​មក​កាន់ទ្រង់ និង​សាសនាចក្រ​របស់​ទ្រង់​ដោយ​សុវត្ថិភាព ។ សូម​សញ្ជឹង​គិត​អំពី​របៀប ដែល​អ្នក​អាច​ជួយ​ដល់​ព្រះអម្ចាស់​នៅក្នុង​កិច្ចការ​ប្រមូលផ្តុំ​ដ៏​ពិសិដ្ឋ​របស់ទ្រង់ ។

« យើង​នឹង​ប្រមូល »

នៅថ្ងៃ ទីពីរ​នៃ​ការធ្វើដំណើរ​របស់​ព្រះអង្គសង្គ្រោះ​នៅ​ទ្វីប​អាមេរិក បន្ទាប់ពី​ព្រះអង្គសង្គ្រោះ​បានអធិស្ឋាន​ទូលសុំ និង​បាន​ប្រទាន​ពរ​ដល់​ប្រជាជន​ទាំងនេះ ទ្រង់បាន​ធ្វើ​សាក្រាម៉ង់​ដ៏​អស្ចារ្យ​ដល់​ពួកគេ ។ បន្ទាប់មក ទ្រង់បាន​ព្យាករណ៍​អំពី​ប្រជាជន​នៃ​សេចក្តីសញ្ញា​របស់ទ្រង់​នៅថ្ងៃ​ចុងក្រោយ ។ ដើម្បី​ស្វែងយល់​អំពី​ការព្យាករណ៍​របស់ទ្រង់ នោះ​វា​មាន​សារៈសំខាន់​ណាស់ ដែលត្រូវ​ចងចាំ​នូវ​ចំណុច​ដូច​ខាងក្រោម​នេះ ៖

  • ពីមុន ព្រះអម្ចាស់​បាន​សន្យា​ដល់​អ័ប្រាហាំ និង​កូនចៅ​របស់​លោក​ដោយ រួមមាន​ទាំង​យ៉ាកុប ( មាន​ឈ្មោះថា អ៊ីស្រាអែល ផងដែរ ) ថា ពួកគេនឹង​ទទួលបាន​ពរជ័យ​ទាំងអស់​នៃ​ដំណឹងល្អ និង​បព្វជិតភាព ( សូមមើល អ័ប្រាហាំ ២:៦–១១ ) ។

  • កូនចៅ​របស់​អ៊ីស្រាអែល រួមទាំង​ពួក​សាសន៍​នីហ្វៃ​បាន​ខ្ចាត់ខ្ចាយ​នៅ​ពាសពេញ​ពិភពលោក​នេះ°។ ព្រះអម្ចាស់​បាន​សន្យាថា នឹង​ប្រមូល​ពួកគេ​មកវិញ​ម្តងទៀត ដើម្បី​ទទួល​បានពរជ័យ​នៃ​ដំណឹងល្អ។

  • អស់​អ្នកណា​ដែល​ចូលរួម​នៅក្នុង​សាសនាចក្រ ដែល​មិនមែន​ជា​ពូជពង្ស​របស់​សាសន៍​អ៊ីស្រាអែល គឺ​ត្រូវបាន​ទទួល​យក​ទៅក្នុង​អ៊ីស្រាអែល ហើយ​ក៏​អាច​ទទួល​បាន​ពរជ័យ​ដូចគ្នា​ទាំងអស់​ផងដែរ°។

សូមអាន នីហ្វៃទី ៣ ២០:១១-១៣, ១៨, ២២ ដោយ​រកមើល​អំពី​ចំណុច​អ្វីខ្លះ​ដែល​ព្រះអម្ចាស់​បាន​សន្យា​នឹងធ្វើ ។ ព្រោះ​វា​អាច​មាន​ប្រយោជន៍​សម្រាប់​យើង​ត្រូវដឹង​ដូច​ខាងក្រោម​នេះ ៖

  • កណ្តាប់​ស្រូវ ( នីហ្វៃទី ៣ ២០: ១៨ ) គឺជា​កណ្តាប់​នៃ​គ្រាប់​ធញ្ញជាតិ​ដែលបាន​ច្រូតកាត់​រួចហើយ ។

  • នៅថ្ងៃ​ចុងក្រោយ ព្រះអម្ចាស់​នៅ​ក្នុង​យុត្តិធម៌​របស់ទ្រង់​នឹង​បំផ្លាញ​មនុស្ស​អាក្រក់​ដែលមិន​ព្រម​ប្រែចិត្ត ( សូមមើល នីហ្វៃទី ៣ ២០:១៥–១៧, ១៩–២០ ) ហើយ​ពួកបរិសុទ្ធ​នឹង​ប្រមូលផ្តុំគ្នា​ទៅកាន់​កន្លែងមួយដែល​ហៅថា ទីក្រុង​យេរូសាឡិម​ថ្មី​នៅទ្វីប​អាមេរិក ( សូមមើល មាត្រា​នៃ​សេចក្ដីជំនឿ ១:១០ ) ។

  • តើ​អ្នក​បាន​រកឃើញ​អ្វីខ្លះ ?

សូម​ស្តាប់​សិស្ស​ដោយ​យកចិត្ត​ទុកដាក់ ។ នៅពេល​ដែល​ពួកគេ​ចែកចាយ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ចង្អុល​បង្ហាញ​នូវ​ឃ្លា ឬ​សេចក្ដីពិត​ណាមួយ ដែលទាញ​ចំណាប់​អារម្មណ៍​របស់​ពួកគេ ។

សេចក្តីពិត​មួយដែលយើង​អាច​រៀន​អំពី​ខគម្ពីរ​ទាំងនេះ គឺថា ព្រះ​នឹង​បំពេញ​សេចក្តីសញ្ញា​របស់ទ្រង់ ដើម្បី​ប្រមូល​ពូជវង្ស​អ៊ីស្រាអែល​នៅថ្ងៃ​ចុងក្រោយ ។

សូម​ពិចារណា​ដោយ​ការអធិស្ឋាន​អំពីរបៀប ដែល​អ្នកអាច​ជួយដល់​សិស្ស​របស់អ្នក​ឲ្យស្គាល់​អំពី​ការខិតខំ​របស់​ព្រះអម្ចាស់​នៅក្នុង​ការប្រមូល​ពួកគេ ។ សូម​ពិចារណា​ដោយ​ធ្វើការ​បង្ហាញ​រូបភាព​តាំងពី​ដើម​មេរៀន​មក ហើយ​សួរសំណួរ​ដូច​ខាងក្រោម ៖

  • តើ​វិធី​ណាខ្លះ​ដែល​ព្រះអម្ចាស់​កំពុង​នាំយើង « ឲ្យ​ស្គាល់​ព្រះអម្ចាស់ … ដែលបាន​ប្រោសលោះ [ យើង ] » ? ( នីហ្វៃទី​៣ ២០:១៣ ) ។

  • ទោះបីជា​ការព្យាករណ៍​អំពីក្រុង​យេរូសាឡិម​ថ្មី​នឹងត្រូវ​បាន​សម្រេច​នៅក្នុង​សហស្សវត្សរ៍​នេះ​ក៏ដោយ តើ​អស់អ្នក​ដែល​ដើរតាម​ព្រះអង្គសង្គ្រោះ​មាន « អំណាច​នៃ​ស្ថានសួគ៌ … នៅក្នុង​ចំណោម [ ពួកគេ ] » នៅពេល​បច្ចុប្បន្ននេះ​ដោយ​របៀបណា ? ( នីហ្វៃទី​៣ ២០:២២ ) ។ តើ​យើង​អាច​ទទួល​បាន​ព្រះអម្ចាស់​« នៅក្នុង​ចំណោម » យើង​តាម​វិធី​ណាខ្លះ ? ( នីហ្វៃទី​៣ ២០:២២ ) ។

  • តើ​ពរជ័យ​ទាំងនេះ​អាច​ជួយដល់​ជីវិត​រស់នៅ​របស់យើង​បាន​ដោយ​របៀបណា ( រួមទាំង​នៅពេល​យើងមាន​អារម្មណ៍​ឯកោ គ្មាន​សុវត្ថិភាព ឬ​ដូចជា​នៅពេល​យើងមាន​អារម្មណ៍ថា​ខ្លួនឯង​មិនចុះ​សម្រុង​នឹង​គេ ) ?

ទីសម្គាល់​នៃ​ការប្រមូលផ្តុំ​នៅថ្ងៃ​ចុងក្រោយ

ទីសម្គាល់​ដែល​ព្រះអម្ចាស់​បាន​សន្យានៅ​ជំនាន់​របស់យើង ដើម្បី​បង្ហាញថា ទ្រង់បាន​ចាប់ផ្តើម​ប្រមូល​រាស្ត្រ​របស់ទ្រង់ ។

សូម​ពិចារណា​ធ្វើការ​បង្ហាញ ឬ​ឲ្យ ច្បាប់ចម្លង​អំពី​សកម្មភាព​ដែល​ដូច​គ្នា​នៅ​ខាងក្រោម​ទៅសិស្ស ។ សូម​អញ្ជើញ​សិស្សឲ្យ​ធ្វើការ​ជាគូ ឬ​ក្រុម​តូចៗ ដើម្បី​បំពេញវា ។ ចម្លើយ​គឺ ១-គ, ២-ខ, ៣-ក ។

  1. នីហ្វៃទី​៣ ២០:២៥–២៧

  1. « កិច្ចការ​ដ៏ធំ និង​អស្ចារ្យ​មួយ » ឬ​ការស្ដារ​សាសនាចក្រ​របស់​ព្រះគ្រីស្ទ​ឡើងវិញ​តាមរយៈ​អ្នកបម្រើ​របស់ទ្រង់​តាមរយៈ យ៉ូសែប ស្ម៊ីធ គឺជា​ទីសម្គាល់​មួយនៃ​ការប្រមូលផ្តុំ ។

  1. នីហ្វៃទី​៣ ២១:១–២, ៧

  1. ការលេចចេញ​មកនៃ​ព្រះគម្ពីរ​មរមន « ការណ៍​ទាំងនេះ ដែល [ ព្រះអម្ចាស់​បានប្រកាស ] » គឺជា​ទីសម្គាល់​មួយ ដែល​ព្រះអម្ចាស់​កំពុង​ប្រមូល​វង្ស​អ៊ីស្រាអែល ។

  1. នីហ្វៃទី​៣ ២១:៩–១១

  1. តាមរយៈ​អស់​អ្នក​ដែល​បានធ្វើ​សេចក្ដីសញ្ញា​ជាមួយនឹង​ព្រះអម្ចាស់ នោះ « នោះ​គ្រប់ទាំង​ពូជ​មនុស្ស​នៅ​ផែនដី​[ នឹង ] បានពរ » ។

  • តើ​មូលហេតុ​អ្វី​បានជា​អ្នក​គិតថា ព្រះអម្ចាស់​ចង់ឲ្យ​យើង​ស្គាល់​ទីសម្គាល់នៃ​ការប្រមូល​របស់ទ្រង់ ?

តើ​អ្នកត្រូវ​បាន​ប្រមូល​ដោយ​របៀបណា ?

  • តើ​ចំណុចមួយ​នៅក្នុង​ចំណោមចំណុច​ខាងក្រោម​នេះ​បាន​ជួយដល់​អ្នក​នៅក្នុង​ការប្រមូល​ឲ្យ​មក​រក​ព្រះអម្ចាស់ ហើយ​រីករាយ​នឹង​ពរជ័យ​ដែល​ទ្រង់បាន​ប្រទាន​ឲ្យ​ដោយ​របៀប​ណា ?

    • សមាជិក​សាសនាចក្រ​ដែលរក្សា​សេចក្ដីសញ្ញា​របស់​ពួកគេ

    • ព្រះគម្ពីរ​មរមន

    • សាសនាចក្រ

សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​ចែកចាយ​គំនិត​និង បទពិសោធន៍​របស់​ពួកគេ ។ សូម​ពិចារណា​ចែកចាយ​អំពី​គំនិត​របស់អ្នក​ផងដែរ ។

« នោះ​គ្រប់ទាំង​ពូជមនុស្ស​នៅផែនដី [ នឹង ] បានពរ »

នៅក្នុង​នាមជា​សមាជិក​នៃ​សេចក្តីសញ្ញា​នៃ​សាសនាចក្រ វាគឺជា​ទំនួលខុសត្រូវ​របស់យើង​នៅក្នុង​ការជួយ « គ្រប់ទាំង​ពូជមនុស្ស​នៅផែនដី​បានពរ » តាមរយៈ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ( នីហ្វៃទី ៣ ២០: ២៧ ) ។ សកម្មភាព​ខាងក្រោម​នេះ​អាច​ជួយដល់​អ្នកឲ្យ​សញ្ជឹងគិត​អំពីរបៀប​ដើម្បី​ជួយដល់​ព្រះអម្ចាស់​នៅក្នុង​ការប្រមូល​របស់ទ្រង់ ។

  1. សូម​អាន​ព្រះគម្ពីរ​មរមន​រយៈពេល​ជាច្រើន​នាទី​ដោយ​ស្វែងរក​ខគម្ពីរ ឬ​ឃ្លាដែល​ជួយ​អ្នក​នៅក្នុង​ការមករក​ព្រះអម្ចាស់ មាន​អារម្មណ៍​ទទួលបាន​សេចក្តីស្រឡាញ់​របស់ទ្រង់ និង​ទទួលបាន​ពរដែល​ទ្រង់​ប្រទានឲ្យ ។ សូម​សរសេរ​ឯកសារយោង ឬ​ឃ្លា​សំខាន់ៗ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់អ្នក ។ សូម​គិត​អំពី​របៀប ដែល​អ្នកអាច​ចែកចាយ​ខគម្ពីរ​ទាំងនេះ​ជាមួយ​អ្នកដទៃ ។

  2. សូម​រៀបចំ​អ្វី​ដែល​អ្នកអាច​នឹង​និយាយ ឬ​សរសេរ​ដើម្បី​ចែកចាយ​ព្រះគម្ពីរ​មរមន​ជាមួយ​នរណាម្នាក់ ។ រួមបញ្ចូល​ទាំងអារម្មណ៍​របស់អ្នក​ចំពោះ​ព្រះគម្ពីរ និង​របៀបដែល​អ្នក​គិតថា ព្រះគម្ពីរ​អាចជួយ​ដល់​ពួកគេ​ឲ្យចូល​ទៅ​កាន់តែ​ជិត​ព្រះអង្គសង្គ្រោះ ។

  3. សូម​រៀបចំ​អ្វីដែល​អ្នក​អាចនិយាយ ដើម្បីអញ្ជើញ​នរណាម្នាក់​ឲ្យ​ចូលរួម​នៅក្នុង​សាសនាចក្រ ឬ​សកម្មភាព​សាសនាចក្រ​ជាមួយអ្នក ។ សូម​បញ្ចូលគំនិត​របស់អ្នក​អំពី​របៀបដែល​ព្រះគម្ពីរអាច​ជួយ​ពួកគេ ជាពិសេស​អំពីរបៀប ដែល​ព្រះគម្ពីរ​អាច​ជួយពួកគេ​ឲ្យ​ខិតកាន់តែ​ជិត​ព្រះអម្ចាស់ ។

នៅពេល​អ្នក​សិក្សា​នៅ​សប្តាហ៍​នេះ សូម​ជ្រើសរើស​ប្រកប​ដោយ​ការអធិស្ឋាន​នូវ​របៀប​មួយ​ដែល​អ្នក​អាច​ជួយ​ប្រមូល​សាសន៍​អ៊ីស្រាអែល ។ គំនិត​ផ្សេងទៀត​នឹង​ត្រូវបាន​បង្ហាញ​នៅក្នុង​មេរៀន​នៅពេល​អនាគត ។ សូម​ស្វែងរក​ការណែនាំ​មកពី​ព្រះអម្ចាស់ ដើម្បី​ដឹងថា អ្វីដែល​ល្អបំផុត​សម្រាប់​អ្នក​នៅក្នុង​ការធ្វើ​កិច្ចការ​នេះ ។